អន្តរជាតិ
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ADB ផ្តល់៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្មតាមជនបទ និងជំរុញស្ត្រីចូលរួមក្នុងវិស័យកសិកម្ម
ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះបានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់
តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

សិង្ហបុរីវិនិយោគ១០៨លានដុល្លារ លើការស្រាវជ្រាវវិស័យស្បៀងអាហារ
សិង្ហបុរី៖ ប្រទេសសិង្ហបុរីនឹងវិនិយោគទឹកប្រាក់ចំនួន១០៨ លានដុល្លារ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យស្បៀងអាហារ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការពង្រឹងភាពធន់នឹងហានិភ័យ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅទូទាំងពិភពលោក។ តាមរយៈទឹកប្រាក់នេះ ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី នឹងគាំទ្រការស្រាវជ្រាវកែលម្អសមត្ថភាពព្យាករហានិភ័យទាំងនេះ ដោយប្រើប្រាស់ទិន្នន័យ និងគំរូវិភាគ ព្រមទាំងអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ពន្យារអាយុកាល ការស្រាវជ្រាវផ្តោតលើវិស័យសំខាន់ៗចំនួន៤ រួមមាន វារីវប្បកម្ម កសិកម្ម ស្បៀងអាហារនាពេលអនាគត និងសុវត្ថិភាពចំណីអាហារ។ រដ្ឋមន្ត្រីក្រសួងនិរន្តរភាព និងបរិស្ថានសិង្ហបុរី លោកស្រី ហ្គ្រេស ហ្វូ (Grace Fu) បានថ្លែងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ថា ស្របពេលការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗ កំពុងដាក់សម្ពាធកាន់តែខ្លាំងលើផលិតកម្មស្បៀងអាហារ ប្រទេសសិង្ហបុរីត្រូវធានាថា វិស័យកសិកម្មមិនត្រឹមតែមានផលិតភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននិរន្តរភាព និងភាពធន់ក្នុងរយៈពេលវែងផងដែរ។ បច្ចុប្បន្ន ប្រទេសសិង្ហបុរីនាំចូលស្បៀងអាហារជាង៩០ភាគរយ នៃតម្រូវការរបស់ខ្លួន។ ដោយយោងទៅលើយុទ្ធសាស្ត្រសន្តិសុខស្បៀងអាហាររបស់សិង្ហបុរី លោកស្រីរដ្ឋមន្ត្រីបានពន្យល់ថា យុទ្ធសាស្ត្រនេះផ្តល់នូវក្របខ័ណ្ឌសម្រាប់ពង្រឹងភាពធន់នៃប្រព័ន្ធស្បៀងអាហារជាតិ។ យុទ្ធសាស្ត្រនេះមានសសរស្តម្ភសំខាន់ៗចំនួន ៤ រួមមាន ធ្វើពិពិធកម្មប្រភពនាំចូលស្បៀងអាហារ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសផ្គត់ផ្គង់តែមួយ។ សហការជាមួយដៃគូអន្តរជាតិ ដែលមានទស្សនៈស្របគ្នា ដើម្បីធានាឱ្យមានពាណិជ្ជកម្មស្បៀងអាហារប្រកបដោយស្ថិរភាព។ បង្កើនការស្តុកទុកស្បៀងអាហារបម្រុង […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អត្រាគ្រួសារអត់ឃ្លាននៅហ្វីលីពីន កើនឡើងជាង២២ភាគរយ
ម៉ានីល៖ អត្រាភាពអត់ឃ្លានក្នុងខែកញ្ញានេះ ឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងខ្លាំងនៃថ្លៃចំណាយលើការរស់នៅ ដែលបានដាក់សម្ពាធលើគ្រួសារក្រីក្រនៅក្នុងប្រទេសហ្វីលីពីន។ អត្រានេះក៏ខ្ពស់ជាងកម្រិតមធ្យមត្រឹម២១,១ភាគរយ ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០។នេះបើយោងតាមលទ្ធផលស្ទង់មតិចុងក្រោយរបស់ហ្វីលីពីន។ ការស្ទង់មតិ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា បង្ហាញថា កំណើនភាពអត់ឃ្លាននេះ បណ្តាលមកពីការកើនឡើងនៃអត្រាគ្រួសារខ្វះស្បៀងអាហារ នៅទីក្រុងម៉ានីល និងតំបន់លូហ្សុន (Luzon)។ បើពិនិត្យតាមតំបន់ អត្រាភាពអត់ឃ្លានខ្ពស់បំផុត មាននៅទីក្រុងម៉ានីល ដែលមាន២៧ភាគរយកើនពីកម្រិត ២១ភាគរយ កាលពីខែមិថុនា។ អត្រាភាពអត់ឃ្លានសរុប២២,៦ភាគរយ ក្នុងខែកញ្ញា ត្រូវបានបែងចែកជាពីរកម្រិត គឺគ្រួសារជួបប្រទះភាពអត់ឃ្លានកម្រិតមធ្យម មានចំនួន១៦,២ភាគរយ និងគ្រួសារជួបប្រទះភាពអត់ឃ្លានធ្ងន់ធ្ងរ មានចុះនួន៦,៤ភាគរយ។ ភាពអត់ឃ្លានកម្រិតមធ្យម សំដៅលើគ្រួសារ ដែលធ្លាប់ខ្វះអាហារបរិភោគម្តង ឬពីរបីដងក្នុងរយៈពេល៣ខែចំណែកភាពអត់ឃ្លានធ្ងន់ធ្ងរ សំដៅលើគ្រួសារ ដែលជួបប្រទះការខ្វះអាហារហូបញឹកញាប់ ឬស្ទើរតែគ្រប់ពេល។ ការកើនឡើងនៃភាពអត់ឃ្លាននេះ បានកើតមាននៅពេលតម្លៃទំនិញស្បៀងអាហារចាំបាច់បានហក់ឡើងខ្លាំង។ យោងតាមស្ថិតិផ្លូវការរបស់រដ្ឋាភិបាលហ្វីលីពីន អត្រាអតិផរណាស្បៀងអាហារបានកើនឡើងដល់ ៦,៧ភាគរយ ក្នុងខែកញ្ញា ពីកម្រិត៤,៦ភាគរយ កាលពីខែសីហា។ អត្រាអតិផរណាតម្លៃអង្ករក៏បានហក់ឡើងដល់ ២០,៣ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងពីរឆ្នាំ បើប្រៀបធៀបនឹងកម្រិត១៩,៤ភាគរយ កាលពីខែមុន។ យោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន អត្រាអតិផរណាទូទៅរបស់ប្រទេសបានកើនឡើងដល់៧,២ភាគរយ ក្នុងខែកញ្ញា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំ។ ការកើនឡើងនេះបណ្តាលមកពីបញ្ហាអាកាសធាតុ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

សាច់ខុសច្បាប់នៅថៃ និងវៀតណាម ធ្វើឱ្យចំណីអាហារគ្មានសុវត្ថិភាព
បាងកក៖ ការរឹបអូសសាច់សត្វជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ និងវៀតណាម បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការចម្លងជំងឺសត្វ ដែលអាចបំផ្លាញឧស្សាហកម្មចិញ្ចឹមសត្វនៅក្នុងតំបន់ ចំណែកផលិតផលសាច់គ្មានសុវត្ថិភាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។ ដោយសារថ្លៃប្រេង និងថ្លៃដឹកជញ្ជូនកើនឡើងខ្លាំងពេក ក្រុមឈ្មួញទុច្ចរិត បានលក់សាច់ទៅឱ្យភោជនីយដ្ឋាន និងតាមផ្សារ ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ ទោះបីសាច់ហួសកាលបរិច្ឆេទប្រើប្រាស់ ឬសាច់មានផ្ទុកមេរោគជំងឺឆ្លងក៏ដោយ។ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នគរបាលវៀតណាម នៅខេត្តដុងណៃ បានបង្ក្រាបបណ្តាញជួញដូរសាច់ជ្រូកមានផ្ទុកមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក ប្រមាណ៤០០តោន ទៅឱ្យអ្នកទិញក្នុងស្រុក រួមទាំងសហគ្រាសផលិតសាច់ប៉ាតេ និងសាច់ក្រកផងដែរ។ នៅប្រទេសថៃ ដែលមានឧស្សាហកម្មស្បៀងអាហារក្នុងស្រុកដ៏ធំ កំពុងរត់ពន្ធសាច់ និងគ្រឿងក្នុងសត្វ ចូលទៅក្នុងប្រទេសជិតខាង ដោយគ្មានឯកសារបញ្ជាក់ប្រភពដើមទំនិញ។ កាលពីថ្ងៃទី២៨ ខែតុលា មន្ត្រីត្រួតពិនិត្យសុវត្ថិភាពចំណីអាហារថៃ បានរកឃើញរថយន្តដឹកទំនិញពីរគ្រឿង នៅជាយទីក្រុងបាងកក កំពុងដឹកជញ្ជូនសាច់ទ្រូងមាន់បង្កក២៦តោន ដោយប្រើប្រាស់លិខិតអនុញ្ញាតក្លែងក្លាយ។ ប្រទេសជិតខាងរបស់ថៃ រួមមានកម្ពុជា ឡាវ និងភូមា ក៏បានរាយការណ៍ជាបន្តបន្ទាប់អំពីការរឹបអូសបានសាច់រត់ពន្ធ និងសាច់ខូចគុណភាព ដែលប្រុងលក់ចែកចាយទៅកាន់ទីផ្សារក្នុងស្រុក។ ករណីទាំងនេះបង្ហាញពីបញ្ហាប្រឈមកាន់តែខ្លាំងក្នុងការអនុវត្តច្បាប់ និងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅក្នុងតំបន់។ កាលពីថ្ងៃទី២៥ ខែតុលា មន្ត្រីគយថៃនៅព្រលានយន្តហោះសុវណ្ណភូមិ ក្នុងទីក្រុងបាងកក បានរឹបអូសសាច់សត្វប្រណីតនាំចូលពីប្រទេសបារាំងចំនួនពីរតោន ដោយកុហកថា ជាអាហារសមុទ្រ។ មន្ត្រីថៃបាននិយាយថា ផលិតផលសាច់ទាំងនេះអាចមានផ្ទុកមេរោគជំងឺឆ្លងសត្វ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងផ្តល់កម្ចី២១៨លានដុល្លារ ដើម្បីត្រួតពិនិត្យចំណីអាហារ និងឱសថនៅឥណ្ឌូណេស៊ី
ហ្សាការតា៖ ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងផ្តល់ប្រាក់កម្ចីចំនួន២១៨លានដុល្លារ ដើម្បីពង្រឹងការត្រួតពិនិត្យចំណីអាហារ និងឱសថ ព្រមទាំងវិស័យពាក់ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌូណេស៊ី តាមរយៈការសាងសង់មន្ទីរពិសោធន៍សម្រាប់ត្រួតពិនិត្យគុណភាពផលិតផលថ្មីៗ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ ឥណ្ឌូណេស៊ី គឺជាស្ថាប័នប្រើប្រាស់ហិរញ្ញប្បទាននេ ហើយធនាគារអភិវឌ្ឍន៍អាស៊ី កំពុងរៀបចំព័ត៌មានលម្អិតនៃគម្រោងនេះ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ ឥណ្ឌូណេស៊ី បានមានប្រសាសន៍ថាថវិកាជិត២,៨លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មន្ទីរពិសោធន៍។ លោកបានមានប្រសាសន៍ថា ទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ មានបំណងសាងសង់មន្ទីរពិសោធន៍នេះ តាំងពីឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារវិធានការរឹតត្បិតលើការចំណាយថវិការបស់រដ្ឋាភិបាល។ លោកបានបញ្ជាក់ថា មន្ទីរពិសោធន៍នេះក៏នឹងជួយបង្កើនសមត្ថភាពធ្វើតេស្តពី៨៦,៤ ដល់៩៥,៥ភាគរយ កាត់បន្ថយរយៈពេលធ្វើតេស្តមកនៅត្រឹម៥ថ្ងៃ បើធៀបនឹងរយៈពេលរង់ចាំ៨ថ្ងៃ នាពេលបច្ចុប្បន្ន។ តាមគម្រោង ប្រាក់កម្ចីសរុបចំនួន២១៨លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មន្ទីរពិសោធន៍ចំនួន៣៧កន្លែង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ ទំហំហិរញ្ញប្បទាន ដែលធនាគារអភិវឌ្ឍន៍អាស៊ី បានសន្យាផ្តល់ដល់ប្រទេសឥណ្ឌូណេស៊ី រួមមានប្រាក់កម្ចីសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេស មានចំនួនសរុប៥០,៦ពាន់លានដុល្លារ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អាម៉េរិក ផ្តល់ហិរញ្ញប្បទាន៣៤លានដុល្លារ ជួយកសិករហ្វីលីពីនដំណាំដំឡូងឈាមមាន់
ម៉ានីល៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក នឹងផ្តល់ហិរញ្ញប្បទានប្រមាណ៣៤លានដុល្លារ ដល់ប្រទេសហ្វីលីពីន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមាន់ ស្របពេលតម្រូវការកំពុងកើនឡើងយ៉ាងខ្លាំង នៅតាមទីផ្សារ។ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះនឹងទទួលបានហិរញ្ញប្បទានពីប្រាក់ចំណូលនៃការលក់កាកសំណល់សណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក ក្នុងបរិមាណជិត៤០ ០០០តោន សម្រាប់ផលិតចំណីសត្វនៅក្នុងប្រទេសហ្វីលីពីន។ គម្រោងនេះត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់កសិករដាំដំឡូងឈាមមាន់ នៅហ្វីលីពីនចំនួន១២ ៥០០នាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ប្រទេសហ្វីលីពីនកំពុងប្រឈមនឹងការលំបាកក្នុងការផ្គត់ផ្គង់ដំឡូងឈាមមាន់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពិភពលោក ដែលកំពុងកើនឡើង ដោយសារសមត្ថភាពផលិតកម្មនៅមានកម្រិត។ ដើម្បីការពារប្រភពពូជដំឡូងឈាមមាន់ ដែលនៅមានចំនួនតិចជាងពីប្រទេសជាដៃគូប្រកួតប្រជែង ដូចជា វៀតណាម និងចិន រដ្ឋាភិបាលហ្វីលីពីន កាលពីពេលថ្មីៗនេះ បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ទៅក្រៅប្រទេស ព្រោះខ្លាចគេយកទៅធ្វើពូជដាំបន្ត ដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ រដ្ឋាភិបាលហ្វីលីពីនមានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មដំឡូងឈាមមាន់ក្នុងស្រុក និងប្រែក្លាយដំណាំនេះឱ្យទៅជាប្រភពចំណូលពីការនាំចេញកាន់តែធំមួយសម្រាប់សេដកិច្ចហ្វីលីពីន។ ស្ថានទូតសហរដ្ឋអាម៉េរិកក៏បានបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមានើនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តយោធាដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ីគ្រោងបង្កើតភូមិនេសាទទំនើបឱ្យបាន៥ ០០០ភូមិ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន
ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី មានគោលដៅដាក់ឱ្យដំណើរការពេញលេញនូវភូមិនេសាទទំនើបចំនួន១៣៦៩បន្ថែមទៀត នៅដើមឆ្នាំ២០២៧ តាមគម្រោងអភិវឌ្ឍភូមិនេសាទទំនើបឱ្យបានចំនួន៥ ០០០នៅទូទាំងប្រទេស។ កាលពីថ្ងៃទី២២ ខែតុលា អគ្គលេខាធិការក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានកំណត់គោលដៅអភិវឌ្ឍភូមិនេសាទទំនើបឱ្យបាន៥ ០០០នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដោយបែងចែកជាដំណាក់កាលៗ។ លោកបានថ្លែងថា ក្នុងចំណោមភូមិនេសាទទាំង៥០០០ភូមិ ក្រសួងកំពុងអនុវត្តការអភិវឌ្ឍនៅទីតាំងចំនួន ១ ៣៦៩ភូមិ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦។ ភូមិនេសាទទាំងអស់នេះ នឹងដំណើរការពេញលេញនៅដើមឆ្នាំ២០២៧។ ក្នុងចំណោមភូមិនេសាទទាំង១ ៣៦៩ភូមិ មានភូមិចំនួន១ ២៦៩ភូមិ កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ ខណៈភូមិចំនួន១០០ភូមិទៀត កំពុងស្ថិតក្នុងដំណាក់កាលត្រៀមរៀបចំដាក់ឱ្យដំណើរការ។ លោកបានឱ្យដឹងថា ក្រសួងនឹងបង្កើនការផ្តល់ជំនួយបច្ចេកទេសដល់អ្នកគ្រប់គ្រងភូមិនេសាទ រៀបចំវគ្គបណ្តុះបណ្តាល និងអប់រំដល់សហគមន៍មូលដ្ឋាន និងប្រជានេសាទ ព្រមទាំងជួយសម្រួលដល់ការទទួលបានហិរញ្ញប្បទាន មុនពេលភូមិនេសាទទាំងនេះចាប់ផ្តើមដំណើរការពេញលេញ។ លោកបានបន្ថែមថា ការអភិវឌ្ឍភូមិនេសាទទាំងនេះ មិនមែនគ្រាន់តែជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្លាស់ប្តូរវប្បធម៌ការងារ និងស្តង់ដារប្រតិបត្តិការផងដែរ។ លោកបានពន្យល់ថា ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចភូមិនេសាទឱ្យដំណើរការបានល្អ ក៏ទាមទារឱ្យមានការណែនាំអំពីរបៀបធ្វើការថ្មីៗដល់ប្រជានេសាទផងដែរ រួមមានការផ្គត់ផ្គង់ទឹកកកតាមភូមិ និងការកែលម្អប្រព័ន្ធទីផ្សារផលិតផលជលផល។ លោកបានបញ្ជាក់ថា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អ្នកជំនាញជំរុញឱ្យវៀតណាម ត្រៀមវិធានការគ្រប់គ្រងធនធានទឹក មុនគ្រោះរាំងស្ងួតចូលមកដល់
ហាណូយ៖ អ្នកជំនាញនៅក្នុងប្រទេសវៀតណាម កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនត្រៀមវិធានការទុកជាមុន ដើម្បីដោះស្រាយបញ្ហាកង្វះទឹកបង្កឡើងដោយបាតុភូតអែលនីញ៉ូ ដោយត្រូវបែងចែក និងប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលជួបគ្រោះរាំងស្ងួត ការជ្រៀតចូលទឹកប្រៃពីសមុទ្រ។ ក្រុមអ្នកជំនាញបានលើកឡើងបែបនេះ នៅក្នុងសន្និសីទមួយ ក្នុងទីក្រុងហាណូយ ដើម្បីត្រៀមសកម្មភាពគ្រប់គ្រងធនធានទឹក ការអនុវត្តច្បាប់ និងការប្រើប្រាស់ទឹកដោយសន្សំចៃ។ កាលពីឆ្នាំ២០២៣ វៀតណាមបានចេញច្បាប់មួយ ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងប្រទេសវៀតណាម ដោយដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងមួយចំនួន ដូចជា រៀបចំសេណារីយ៉ូ ស្តីពីធនធានទឹក ការបែងចែកទឹក និងការរួមគ្នាគ្រប់គ្រងអាងស្តុកទឹក ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ធ្វើកសិកម្ម។ ក្រុមអ្នកជំនាញខាងលើនេះ បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើតសេណារីយ៉ូ ស្តីពីស្ថានភាពទឹកក្នុងកម្រិតធម្មតា ស្ថានភាពខ្វះខាតទឹកតិចតួច និងស្ថានភាពខ្វះខាតទឹកធ្ងន់ធ្ងរ ដើម្បីរៀបចំផែនការផ្គត់ផ្គង់ទឹក ការគ្រប់គ្រងអាងស្តុកទឹក ការត្រៀមទប់ទល់នឹងគ្រោះរាំងស្ងួត និងការជ្រៀតចូលទឹកប្រៃពីសមុទ្រ។ អ្នកជំនាញម្នាក់ បានអំពាវនាវឱ្យពង្រឹងការព្យាករ និងការចែករំលែកទិន្នន័យរវាងអ្នកគ្រប់គ្រងអាងស្តុកទឹក អាជ្ញាធរគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ក្រុមហ៊ុនវារីអគ្គិសនី និងអង្គភាពផ្គត់ផ្គង់ទឹក។ លទ្ធផលនៃការព្យាករខាងលើនេះអាចយកទៅធ្វើជាមូលដ្ឋាន ដើម្បីចេញសម្រេចជាក់ស្តែង ដោយគិតចាប់ពីការកំណត់កាលវិភាគបូមទឹក រហូតដល់ការជ្រើសរើសប្រភេទដំណាំសម្រាប់ដាំដុះ។ ស្របពេលតម្រូវការទឹកកំពុងកើនឡើង ហើយអស់ពេលវេលាសម្រាប់សាងសង់អាងស្តុកទឹកខ្នាតធំ នៅក្នុងប្រទេសវៀតណាម ការបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានទឹកមានស្រាប់ និងការសិក្សាពីលទ្ធភាពផ្ទេរទឹករវាងតំបន់មួយទៅតំបន់មួយទៀត កំពុងក្លាយជាកិច្ចការកាន់តែសំខាន់។ ការបែងចែកទឹកគួរតែធានាដល់តុល្យភាពរវាងតម្រូវការប្រើប្រាស់តាមគ្រួសារ វិស័យកសិកម្ម ឧស្សាហកម្ម ការផលិតថាមពលអគ្គិសនី […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ដោយសារបាតុភូតអែលនីញ៉ូ ទិន្នផលស្រូវហ្វីលីពីន ឆ្នាំ២០២៦ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១០ឆ្នាំ
ម៉ានីល៖ ផលិតកម្មស្រូវរបស់ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងធ្លាក់ចុះបរិមាណជិត១លានតោន ដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយសារថ្លៃដើមផលិតកម្មកើនឡើងខ្ពស់ ធ្វើឱ្យកសិករមិនសូវមានលទ្ធភាព និងគ្មានទឹកចិត្តចង់ធ្វើស្រែ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានថ្លែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា «យើងកំពុងមើលឃើញថា ផលិតកម្មស្រូវនៅឆ្នាំនេះ អាចថយចុះប្រមាណ១លានតោន បើធៀបនឹងឆ្នាំមុន»។ ផ្អែកតាមការព្យាករចុងក្រោយ ផលិតកម្មស្រូវរបស់ហ្វីលីពីន នៅឆ្នាំ២០២៦ អាចសម្រេចបានប្រមាណ១៨,៦៨លានតោន ធ្លាក់ចុះពី១៩,៦៨លានតោន ដែលប្រមូលផលបានកាលពីឆ្នាំ២០២៥។ ប្រសិនបើការព្យាករនេះក្លាយជាការពិត នោះនឹងជាកម្រិតផលិតកម្មស្រូវទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ ដែលនៅពេលនោះ ហ្វីលីពីនផលិតស្រូវបានត្រឹមតែ១៧,៦៣លានតោនប៉ុណ្ណោះ។ ការព្យាករចុងក្រោយនេះក៏មានន័យថា ក្រសួងកសិកម្មហ្វីលីពីននឹងមិនអាចសម្រេចបានគោលដៅផលិតកម្មស្រូវចំនួន១៩,៨៧លានតោន ដែលបានកំណត់សម្រាប់ឆ្នាំនេះឡើយ។ គោលដៅនេះធ្លាប់ត្រូវបានកាត់បន្ថយពីផែនការដើម ដែលមានបំណងសម្រេចផលិតកម្មស្រូវខ្ពស់បំផុតជាប្រវត្តិសាស្ត្រចំនួន២០,៣ លានតោន។ កន្លងមក ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា ការបាត់បង់ផលិតកម្មស្រូវនៅឆ្នាំនេះ អាចមានបរិមាណ៧០ម៉ឺនតោន ប៉ុន្តែក្រោយមកបានកែសម្រួលតួលេខនេះឡើងដល់១លានតោន ខណៈផលប៉ះពាល់ពីការកើនឡើងថ្លៃដើមផលិតកម្មលើវិស័យដំណាំស្រូវ រួមទាំងបាតុភូតធម្មជាតិផងដែរ។ លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ជាពិសេស តម្លៃជីកសិកម្មខ្ពស់ពេក បានធ្វើឱ្យកសិករគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយបរិមាណជី ដែលជាហេតុនាំឱ្យទិន្នផលស្រូវធ្លាក់ចុះ។ តម្លៃជីអ៊ុយរ៉េ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាមអាចជួបព្យុះទីហ្វុងដ៏កំណាច កាន់ញឹកជាងមុន គឺរៀងរាល់៧ឆ្នាំម្តង
ហាណូយ៖ ប្រទេសវៀតណាមអាចប្រឈមនឹងព្យុះទីហ្វុងដ៏កំណាច ខ្លាំងប្រហាក់ប្រហែលនឹងព្យុះយ៉ាហ្គិ (Yagi) ដែលបានវាយប្រហារប្រទេសវៀតណាម កាលពីឆ្នាំ២០២៤ ដូច្នេះ ប្រសិនបើសីតុណ្ហភាពសកលកើនឡើង៤អង្សាសេ វៀតណាមត្រូវជួបព្យុះដ៏កំណាចបែបនេះ ជាមធ្យមរៀងរាល់៧ឆ្នាំម្តង។ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានចេញផ្សាយសេណារីយ៉ូ ស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២៥ ដែលបានធ្វើបច្ចុប្បន្នភាព និងដាក់បញ្ចូលឯកសារនេះ ទៅក្នុងមូលដ្ឋានទិន្នន័យជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ សេណារីយ៉ូទាំងនេះផ្តល់នូវមូលដ្ឋានផ្នែកវិទ្យាសាស្ត្រសម្រាប់ត្រៀមទុកមុន ក្នុងការគ្រប់គ្រង ការរៀបចំគោលនយោបាយ ការធ្វើផែនការ ការគ្រប់គ្រងហានិភ័យ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រោមសេណារីយ៉ូ ដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតខ្ពស់ ចំនួនថ្ងៃមានអាកាសធាតុក្តៅអាចកើនឡើងជាង៥០ថ្ងៃ នៅចុងសតវត្សរ៍ទី២១ ខណៈចំនួនថ្ងៃមានកម្ដៅខ្លាំងបំផុត អាចកើនឡើងដល់២០ថ្ងៃ។ ផ្ទុយទៅវិញ ចំនួនថ្ងៃមានអាកាសធាតុត្រជាក់ខ្លាំង និងត្រជាក់ដល់កម្រិតបង្កការខូចខាត នៅតំបន់ភាគខាងជើង និងតំបន់ភាគខាងជើងនៃភាគកណ្តាលប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងថយចុះយ៉ាងខ្លាំង។ គួរឱ្យកត់សម្គាល់ថា បរិមាណទឹកភ្លៀងអតិបរមាណក្នុងរយៈពេលមួយថ្ងៃ និងរយៈពេល៥ថ្ងៃជាប់ៗគ្នា អាចកើនឡើងប្រមាណ៣០ ទៅ៤០ភាគរយ នៅតំបន់ភាគខាងជើង និងភាគខាងត្បូងប្រទេសវៀតណាម។ ចំនួនថ្ងៃមានភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករថា នឹងកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសនៅតំបន់ភាគខាងត្បូង។ នៅតំបន់មួយចំនួននៃភាគខាងជើង តំបន់ខ្ពង់រាបភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម ចំនួនថ្ងៃមានបរិមាណទឹកភ្លៀងលើសពី១០០មីលីម៉ែត្រ អាចកើនឡើងពី៨០ ទៅ១០០ភាគរយ ក្រោមសេណារីយ៉ូស្តីពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតខ្ពស់។ ការប្រែប្រួលទាំងនេះបង្ហាញពីការកើនឡើងនៃហានិភ័យភ្លៀងធ្លាក់ខ្លាំងបំផុត […]
