អន្តរជាតិ
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អ្នកស្រាវជ្រាវមកពីអង់គ្លេសសិក្សាពីភាពធន់នឹងថ្នាំប្រឆាំងមេរោគ ក្នុងការចិញ្ចឹមត្រីប្រា នៅវៀតណាម
ឡុងដ៍៖ សាកលវិទ្យាល័យមួយមកពីចក្រភពអង់គ្លេស ទទួលបានថវិកាជាង៣លានដុល្លារ សម្រាប់ចំណាយលើការស្រាវជ្រាវជាអន្តរជាតិ ដែលមានរយៈពេល៤ឆ្នាំ ដើម្បីដោះស្រាយបញ្ហាភាពធន់នឹងថ្នាំប្រឆាំងមេរោគ នៅក្នុងឧស្សាហកម្មចិញ្ចឹមត្រីប្រា របស់ប្រទេសវៀតណាម។ គម្រោងនេះ ដែលដឹកនាំដោយសាស្ត្រាចារ្យម្នាក់ មកពីវិទ្យាស្ថានវារីវប្បកម្មចក្រភពអង់គ្លេស នឹងសិក្សាពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគ កើតឡើងនៅក្នុងប្រព័ន្ធវារីវប្បកម្មទឹកសាប ព្រមទាំងឧបសគ្គធ្វើឱ្យកសិករមិនចង់ប្រើវិធីសាស្ត្រផ្សេងជំនួសថ្នាំប្រឆាំងមេរោគ។ គម្រោងនេះប្រមូលផ្តុំដោយអ្នកស្រាវជ្រាវមកពីជំនាញផ្សេងៗ រួមមានផ្នែកវារីវប្បកម្ម មីក្រូជីវវិទ្យា ពេទ្យសត្វ វិទ្យាសាស្ត្របរិស្ថាន វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។ ក្រុមស្រាវជ្រាវនឹងសហការជាមួយកសិករវៀតណាម អ្នករៀបចំគោលនយោបាយ ថ្នាក់ដឹកនាំឧស្សាហកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការស្រាវជ្រាវ និងក្របខណ្ឌអនុវត្តជាក់ស្តែង សំដៅលើកកម្ពស់ការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវារីវប្បកម្មទឹកសាប។ សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវ បានលើកឡើងថា ភាពធន់នឹងឱសថប្រឆាំងមេរោគ ត្រូវគេទទួលស្គាល់ជាទូទៅថា ជាបញ្ហាប្រឈមសកលដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលសង្គមកំពុងប្រឈមមុខ។ លោកស្រីសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមថា បញ្ហានេះត្រូវបានចាត់ទុកជាបញ្ហារួម ពីព្រោះវាប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ លោកស្រីបានពន្យល់ថា បរិស្ថានទឹកមានតួនាទីសំខាន់ក្នុងការកកើតឡើង និងការចម្លងរាលដាលនៃភាពធន់នឹងឱសថប្រឆាំងមេរោគ ស្របពេលវិស័យវារីវប្បកម្មទាំងពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីទាំងនេះ និងមានអន្តរកម្មជាមួយប្រព័ន្ធទាំងនេះថែមទៀត។ លោកស្រីបានបន្ថែមថា វិស័យចិញ្ចឹមត្រីប្រារបស់វៀតណាម គឺជាករណីសិក្សាដ៏សមស្របមួយ សម្រាប់ស្វែងយល់ពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគកើតឡើង និងបង្កផលប៉ះពាល់ចំពោះផលិតកម្ម និងវិធីសាស្ត្រគ្រប់គ្រងជំងឺផ្សេងៗ ដែលអាចធ្វើឱ្យការចិញ្ចឹមត្រីមាននិរន្តរភាពកាន់តែប្រសើរ។ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

តៃវ៉ាន់នាំ ចេញផ្លែម្នាស់ទៅអាម៉េរិក នាំចេញផ្លែស្វាយ និងគូលែន ទៅអឺរ៉ុប
តៃប៉ិ៖ អាជ្ញាធរកោះតៃវ៉ាន់រំពឹងថា នឹងចាប់ផ្តើមនាំចេញផ្លែម្នាស់ទៅកាន់សហរដ្ឋអាម៉េរិក នៅឆ្នាំ២០២៧ បន្ទាប់ពីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិរបស់សហរដ្ឋអាម៉េរិក បានប្រកាសឯកភាពចំពោះលក្ខខណ្ឌនាំចូលកសិផលរបស់តៃវ៉ាន់។ រដ្ឋមន្ត្រីកសិកម្មតៃវ៉ាន់បានឱ្យដឹងថា ពូជម្នាស់បីប្រភេទដាំដុះលើកោះតៃវ៉ាន់ មិនតម្រូវឱ្យអនុវត្តវិធានការចត្តាឡីស័កពិសេស ដើម្បីកម្ចាត់រុយទិញផ្លែ និងដង្កូវសត្វល្អិតឡើយ។ ក្នុងឆ្នាំ២០២៦ កោះតៃវ៉ាន់បាននាំចេញម្នាស់ចំនួន១៥ ៧០០តោនទៅកាន់ប្រទេសជប៉ុន ខណៈការនាំចេញទៅកាន់ប្រទេសកាណាដា កូរ៉េខាងត្បូង និងអូស្ត្រាលី បានកើនឡើងផងដែរ។ ទន្ទឹមនឹងនេះ កោះតៃវ៉ាន់កំពុងខិតខំស្វែងរកការអនុញ្ញាតឱ្យនាំចេញផ្លែស្វាយ ផ្លែស្រកានាគ ផ្លែគូលែន និងផ្លែត្របែក ទៅកាន់ទីផ្សារផ្សេងទៀត។ កាលពីឆ្នាំ២០២៥ សហភាពអឺរ៉ុបបានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយ និងផ្លែត្របែកពីតៃវ៉ាន់ បន្ទាប់មកនៅខែកុម្ភៈ ឆ្នាំ២០២៦ សហភាពអឺរ៉ុបក៏បានអនុញ្ញាតឱ្យនាំចូលផ្លែពុទ្រា ផ្លែស្រកានាគ និងផ្លែគូលែនផងដែរ។ ផ្លែស្វាយ និងផ្លែគូលែនរបស់តៃវ៉ាន់ បានចូលដល់ផ្សារទំនើបនៅចក្រភពអង់គ្លេស និងប្រទេសបារាំងជា ផ្លែស្វាយតៃវ៉ាន់ បានចូលដល់ទីផ្សារបារាំង ហើយលក់អស់ជាង៤តោន ក្នុងរយៈពេលមួយខែ ក្នុងតម្លៃ២៩ ដុល្លារក្នុងមួយផ្លែ។ ការទទួលបានសិទ្ធិចូលទីផ្សារទាំងនេះ កើតចេញពីកិច្ចចរចា ស្តីពីលក្ខខណ្ឌនាំចូលរបស់អឺរ៉ុប ដែលគ្របដណ្តប់លើការដាក់ស្លាកសញ្ញាសម្គាល់ផលិតផល កម្រិតសំណល់ថ្នាំកសិកម្ម និងលក្ខខណ្ឌធ្វើទីផ្សារ។ តៃវ៉ាន់ក៏ទទួលបានសិទ្ធិនាំចេញម្នាស់ទៅកាន់ប្រទេសនូវែលសេឡង់ផងដែរ បន្ទាប់ពីកិច្ចចរចាអស់រយៈពេល៨ឆ្នាំ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្នាំ២០១៣។ ម្នាស់តៃវ៉ាន់ជើងដំបូងបានទៅដល់ប្រទេសនូវែលសេឡង់ នៅខែឧសភា […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

វៀតណាមរកចំណូលបាន៣៣១លានដុល្លារ ពីម្រេចនាំចេញទៅអាម៉េរិក
វៀតណាម៖ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ វៀតណាមបាននាំចេញម្រេចទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្នុងបរិមាណជាង៤៤ម៉ឺនតោន ដោយមានតម្លៃជាទឹកប្រាក់សរុបជាង៣៣១លានដុល្លារ។ នេះបើយោងតាមគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិក។ បើគិតតាមបរិមាណ ម្រេចវៀតណាមមានចំណែករហូតដល់ជាង៨០ភាគរយ នៃបរិមាណម្រេចសរុប ជិត៥៥ម៉ឺនតោន ដែលសហរដ្ឋអាម៉េរិកបាននាំចូលក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦នេះ។ សហរដ្ឋអាម៉េរិក បាននាំចូលម្រេចក្នុងតម្លៃសរុប៤០៧លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ក៏នាំចូលម្រេចពីប្រទេសផ្សេងទៀតដូចជា គឺឥណ្ឌូណេស៊ី និងឥណ្ឌាផងដែរ។ ចំណែកការនាំចូលម្រេចពីប្រទេសប្រេស៊ីល និងចិន បានកើនឡើងបន្តិចបន្តួចក្នុងទីផ្សារអាម៉េរិក។ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់វៀតណាម បានឱ្យដឹងថា ការនាំចេញម្រេចរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិក បានកើនឡើងដោយសារការផ្គត់ផ្គង់មានស្ថិរភាព គុណភាពម្រេចល្អជាងមុន និងមានតម្លៃទាបជាងមុន។ តម្លៃម្រេចវៀតណាមជាមធ្យម បានធ្លាក់ចុះបន្តិចមកនៅត្រឹម៧ ៤៩៩ដុល្លារក្នុងមួយតោន ខណៈតម្លៃម្រេចនាំចេញរបស់ឥណ្ឌូណេស៊ីបានកើនឡើងដល់៨ ៦៩១ដុល្លារក្នុងមួយតោន។ ទីភ្នាក់ងារដដែលនេះបានបន្ថែមថា វៀតណាមក៏មានផលិតផលម្រេចច្រើនប្រភេទ សម្រាប់បំពេញតម្រូវការទីផ្សារផ្សេងៗគ្នា រួមមានម្រេចគ្រាប់ខ្មៅ សម្រាប់រោងចក្រផលិតម្ហូបអាហារ ម្រេចម៉ដ្ឋ ម្រេចស និងផលិតផលម្រេចវេចខ្ចប់សម្រាប់វិស័យភោជនីយដ្ឋាន និងលក់រាយ។ សមាគមម្រេច និងគ្រឿងទេសវៀតណាម រំពឹងថា ការនាំចេញម្រេចទៅកាន់សហរដ្ឋអាម៉េរិកនឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០២៦នេះ។ ទោះជាយ៉ាងណា សមាគមបានលើកឡើងថា អាជីវកម្មម្រេចចាំបាច់ត្រូវស្វែងរកវិធីសាស្ត្រកែច្នៃថែមទៀត ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលរបស់ខ្លួន ព្រមទាំងធានាសុវត្ថិភាពម្ហូបអាហារ លទ្ធភាពតាមដានប្រភពដើម និងគុណភាពផលិតផល៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីន នាំចូលកាកសណ្តែកសៀងពីអាម៉េរិក កាន់តែច្រើននៅឆ្នាំ២០២៧ ដើម្បីផលិតចំណីសត្វ
ម៉ានីល៖ ហ្វីលីពីននៅតែជាទីផ្សារនាំចេញកាកសណ្តែកសៀងធំបំផុតរបស់សហរដ្ឋអាម៉េរិក ហើយនឹងឈានដល់បរិមាណខ្ពស់បំផុត គឺជាង២០លានតោន នៅឆ្នាំ២០២៧ ដោយគិតជាទឹកប្រាក់ជិត៧,៤ពាន់លានដុល្លារ។ របាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានកត់សម្គាល់ថា ការពង្រីកវិស័យចិញ្ចឹមសត្វរបស់ហ្វីលីពីន ជាបន្តបន្ទាប់ អាចជំរុញឱ្យតម្រូវការកាកសណ្តែកសៀងកើនឡើងបន្ថែមទៀត។ របាយការណ៍បានបន្ថែមទៀតថា នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំទីផ្សារ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ បរិមាណបញ្ជាទិញទុករបស់ហ្វីលីពីន និងមិនទាន់បានដឹកជញ្ជូន បានកើនលើសពីកម្រិតមធ្យមក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ជិត១២ម៉ឺនតោន គិតជាទឹកប្រមាណ៤៣លានដុល្លារ។ របាយការណ៍ដដែលបានបន្ថែមថា ផលិតកម្ម និងការនាំចេញកាកសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក កើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២១។ ផលិតកម្មកាកសណ្តែកសៀងនៅសហរដ្ឋអាម៉េរិក នឹងកើនឡើងដោយសារការប្រមូលផលសណ្តែកសៀងបានបរិមាណច្រើនជាងមុន ចំណែកការកិនសណ្តែកសៀងក៏មានបរិមាណខ្ពស់ និងតម្រូវការក៏ច្រើនជាមុន។ កាកសណ្តែកសៀងត្រូវបានប្រើប្រាស់ជាចម្បងក្នុងការផលិតចំណីសត្វ ដោយសារវាជាប្រភពសំខាន់នៃប្រូតេអ៊ីនច្រើននៅក្នុងរូបមន្តផ្សំចំណីសត្វ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

អែលនីញ៉ូ ធ្វើឱ្យផ្លែក្រវាញឥណ្ឌាឡើងថ្លៃរហូតដល់ឆ្នាំ២០២៧ ប៉ុន្តែទិន្នផលចាប់ផ្តើមធ្លាក់ចុះ
ឥណ្ឌា៖ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃផ្លែក្រវាញឥណ្ឌានៅលើទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុក បាននាំមកនូវភាពរីករាយដល់កសិករឥណ្ឌា ប៉ុន្តែបាតុភូតអែលនីញ៉ូ កំពុងធ្វើឱ្យទិន្នផលធ្លាក់ចុះ។ តម្លៃផ្លែក្រវាញជាមធ្យមនៅក្នុងការដេញថ្លៃ បានឡើងដល់កម្រិតខ្ពស់បំផុតជិត២៥ដុល្លារ ក្នុងមួយគីឡូក្រាម ស្របពេលបរិមាណផ្លែក្រវាញនាំចូលមកកាន់ទីផ្សារដេញថ្លៃជារៀងរាល់ថ្ងៃ មានប្រមាណ១០០តោនប៉ុណ្ណោះ។ អ្នករៀបចំដេញថ្លៃផ្លែក្រវាញ បានឱ្យដឹងថា បច្ចុប្បន្នកសិករឥណ្ឌាកំពុងទទួលបានប្រាក់ចំណេញជាទីគាប់ចិត្ត ទោះបីជាទិន្នផលផ្លែវាញ ធ្លាក់ចុះនៅដើមរដូវប្រមូលផលក៏ដោយ។ ការធ្លាក់ចុះបរិមាណនៅដើមរដូវប្រមូលផលនេះ បណ្តាលមកពីខ្វះទឹកភ្លៀង ក្នុងអំឡុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៦ ដោយសារកត្តាធម្មជាតិ។ ទឹកភ្លៀងមិនគ្រប់គ្រាន់ បានប៉ះពាល់ដល់ការចេញផ្កា និងការកាន់ផ្លែរបស់ដំណាំក្រវាញ។ ទោះជាយ៉ាងណា ក្រោយមកទើបមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជួយឱ្យដំណាំក្រវាញងើបឡើងវិញ និងផ្តល់ទិន្នផលល្អបង្កួរ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌា ដែលគេបានរំពឹងថា នឹងបន្តប្រមូលផលរហូតដល់ខែធ្នូ។ ទន្ទឹមនឹងនេះដែរ កសិករឥណ្ឌានៅតែព្រួយបារម្ភអំពីទិន្នផលផ្លែក្រវាញអាចធ្លាក់ចុះ នៅឆ្នាំ២០២៧ ដោយសារបាតុភូតអែលនីញ៉ូ (El Niño) ដែលបង្កឱ្យមានគ្រោះរឹងស្ងួតហួតហែងអូសបន្លាយពេលយូរ។ ទីផ្សារក្នុងស្រុកនៅតាមតំបន់ផ្សេងៗរបស់ឥណ្ឌា នៅតែមានសកម្មភាពទិញលក់ផ្លែក្រវាញយ៉ាងមមាញឹក ខណៈរដូវបុណ្យសាសនាធំៗកំពុងខិតជិតមកដល់ ដែលជាពេលវេលាប្រើប្រាស់ផ្លែក្រវាញច្រើនបំផុត។ ទោះជាយ៉ាងណា ឈ្មួញកំពុងប្រុងប្រយ័ត្នក្នុងការបញ្ជាទិញ ដោយសារតម្លៃផ្លែក្រវាញឡើងខ្ពស់ខ្លាំងពេក។ ដូច្នេះ ពួកគេភាគច្រើនអនុវត្តយុទ្ធសាស្ត្រ «ទិញតាមតម្រូវការប្រើប្រាស់ភ្លាមៗ» ជាជាងបញ្ជាទិញទុកជាមុនក្នុងបរិមាណច្រើន។ ចំណែកការបញ្ជាទិញពីទីផ្សារនាំចេញក៏កើនឡើងដែរ ប៉ុន្តេរហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា បានប៉ះពាល់ដល់ការទិញពីទីផ្សារបរទេស […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ចិន និងកូរ៉េខាងត្បូង ចាប់ផ្តើមល្បាតរួមគ្នាឡើងវិញនៅសមុទ្រលឿង ដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់
ប៉េកាំង៖ ប្រទេសចិន និងកូរ៉េខាងត្បូង បានចាប់ផ្តើមប្រតិបត្តិការល្បាតរួមគ្នាឡើងវិញ នៅក្នុងតំបន់អនុវត្តវិធានការបណ្តោះអាសន្ននៃសមុទ្រលឿង បន្ទាប់ពីផ្អាកអស់រយៈពេល៤ឆ្នាំ។ អ្នកជំនាញចិនបានលើកឡើងថា ការចាប់ផ្តើមប្រតិបត្តិការនេះឡើងវិញ ឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរវាងប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់ការនេសាទស្របច្បាប់ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។ ស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសចិន បានឱ្យដឹងថា ប្រទេសទាំងពីរបានចាប់ផ្តើមប្រតិបត្តិការល្បាតរួមគ្នាចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងសកម្មភាពល្មើសផ្សេងៗនៅក្នុងតំបន់។ ក្នុងអំឡុងពេលល្បាត មន្ត្រីត្រូវណែនាំអ្នកនេសាទ និងមន្ត្រីអនុវត្តច្បាប់មកពីប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរវិធីសាស្ត្រ និងបទពិសោធន៍ក្នុងការអនុវត្តច្បាប់ ព្រមទាំងពង្រឹងការសម្របសម្រួលនៅទីតាំងប្រតិបត្តិការ។ អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តរបស់ចិន បាននិយាយថា កិច្ចសហប្រតិបត្តិការនេះមានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់សកម្មភាពនេសាទស្របច្បាប់នៅសមុទ្រលឿង។ មន្ត្រីស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសចិន បានិយាយថា ការបង្ក្រាបការនេសាទខុសច្បាប់ គឺជាវិស័យមួយដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងចិន។ មន្ត្រីរូបនោះបានបន្ថែមថា តាមរយៈប្រតិបត្តិការល្បាតរួមគ្នានេះ ប្រទេសទាំងពីរនឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងរវាងស្ថាប័នអនុវត្តច្បាប់របស់ខ្លួន។ ប្រតិបត្តិការល្បាតរួមគ្នានេះត្រូវបានអនុវត្តស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលុបបំបាត់សកម្មភាពនេសាទខុសច្បាប់។ កន្លងមក អាជ្ញាធរចិនបានអនុវត្តយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ក្នុងពេលបិទនេសាទ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដោយបានបង្កើនប្រតិបត្តិការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមតំបន់សមុទ្រជាច្រើន រួមទាំងដែនទឹកនៅក្បែរខ្សែព្រំដែនខាងកើតនៃតំបន់អនុវត្តវិធានការបណ្តោះអាសន្នរវាងចិន និងកូរ៉េខាងត្បូង។ ព្រមជាមួយគ្នានេះ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យការពារជាតិ ការអនុវត្តច្បាប់ ជលផល […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ី អាចរកចំណូលរាប់ពាន់លានដុល្លារពីកូតានេសាទត្រីធូណាខៀវ សម្រាប់ឆ្នាំ២០២៧-២០២៩
ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីទទួលបានកូតានេសាទត្រីធូណាខៀវ ចំនួន១ ៦៧០តោន ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ គឺកើនឡើង២៥ភាគរយ ធៀបនឹងកូតាមុន ដែលមានចំនួន១ ៣៣៦តោន ក្នុងមួយឆ្នាំ ដូច្នេះរកប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីធនធានជលផលសមុទ្រ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី។ ការបង្កើនកូតានេះនេសាទត្រីធូណាខៀវនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៣៣ នៃគណៈកម្មការអភិរក្សត្រីធូណាខៀវ ដែលរៀបចំឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ។ ឥណ្ឌូណេស៊ី ក៏អាចទទួលបានកូតានេសាទបន្ថែម រហូតដល់បរិមាណ១ ៥០០តោនទៀត ពីកូតានៅសល់ប្រទេសជាសមាជិកផ្សេងទៀត មិនបានប្រើប្រាស់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានជលផលនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា ការបង្កើនកូតានេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ ដែលបានចាប់ផ្ដើមពីការដាក់សំណើជាលាយលក្ខណ៍អក្សរជាផ្លូវការ នៅក្នុងកិច្ចប្រជុំប្រចាំ ឆ្នាំលើកទី៣០ កាលពីឆ្នាំ២០២៣។ ចំណែករដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងជលផល ឥណ្ឌូណេស៊ី លោក សាក់ទៅ វ៉ះយូ ត្រេងហ្គោណូ (Sakti Wahyu Trenggono) បានបន្តជំរុញរបៀបវារៈនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៣២ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

នេប៉ាល់ បានជំនួយ២០លានដុល្លារ ពីមូលនិធិអាកាសធាតុ ក្រោយទឹកជំនន់រលំបាក់ទឹកកក
កដ្ឋមណ្ឌូ៖ រដ្ឋាភិបាលនេប៉ាល់បានប្រកាស កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា ប្រទេសនេប៉ាល់នឹងទទួលបានជំនួយឥតសំណងចំនួន២០លានដុល្លារ ពីមូលនិធិអាកាសធាតុរបស់អង្គការសហប្រជាជាតិ សម្រាប់ការខាតបង់ និងការខូចខាតដោយសារគ្រោះមហន្តរាយបង្កឡើយដោយអាកាសធាតុ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវបានកើតឡើងនៅតាមព្រំដែន ជាប់តំបន់ទីបេរបស់ប្រទេសចិន។ ទឹកជំនន់ដោយរលំបាក់ផ្ទាំងទឹកកកពីភ្នំហេមពាន្វ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានសម្លាប់មនុស្សអស់ប្រហែល១ ៥០០នាក់ ហើយមនុស្សជាង៥ ០០០នាក់ទៀត កំពុងបាត់ខ្លួន។ យោងតាមទិន្នន័យផ្លូវការ គ្រោះមហន្តរាយនេះបានប៉ះពាល់ដល់ប្រជាជនប្រហែល៦០ ០០០នាក់ មកពីគ្រួសារចំនួន១៥ ០០០គ្រួសារ។ វាក៏បានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន និងរោងចក្រវារីអគ្គិសនីចំនួន១៣កន្លែង ដែលមានតម្លៃខូចខាតប៉ាន់ស្មានជិត៣ពាន់លានដុល្លារ។ ការប៉ាន់ប្រមាណដំបូងរបស់អាជ្ញាធរនេប៉ាល់ បានបង្ហាញថា ការចំណាយលើការស្តារឡើងវិញអាចជិតដល់៥ពាន់លានដុល្លារ។ ជំនួយពីមូលនិធិអាកាសធាតុរបស់អង្គការសហប្រជាជាតិនេះ មានចំនួនតិចជាង១ភាគរយ នៃថវិកាសរុបដែលនេប៉ាល់ត្រូវចំណាយសម្រាប់មហន្តរាយដោយទឹកជំនន់រលំបាក់ផ្ទាំងទឹកកក។ ក្រសួងកសិកម្ម ព្រៃឈើ និងបរិស្ថាននេប៉ាល់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយពីមូលនិធិឆ្លើយតបចំពោះការខាតបង់ និងការខូចខាត សម្រាប់ជួយដោះស្រាយការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុ។ លោក បាឡេនដ្រា សះ (Balendra Shah) នាយករដ្ឋមន្ត្រីនេប៉ាល់ បានថ្លែងក្នុងសុន្ទរកថាលើកដំបូងរបស់លោកនៅអង្គការសហប្រជាជាតិ ក្នុងខែកញ្ញាថា គ្រោះមហន្តរាយនៅប្រទេសនេប៉ាល់ […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ឥណ្ឌូណេស៊ី សុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បង្កើនការគាំទ្រលើការអភិវឌ្ឍមូលធនមនុស្ស
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិ ឥណ្ឌូណេស៊ី បានសុំឱ្យនាវឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បង្កើនការគាំទ្រលើការអភិវឌ្ឍមូលធនមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសង្គម និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ខណៈប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងផ្លាស់ប្ដូរគំរូអភិវឌ្ឍន៍របស់ខ្លួន។ លោករដ្ឋមន្ត្រី រ៉ាចម៉ាត់ ប៉ាមប៊ូឌី (Rachmat Pambudy) បានលើកឡើងក្នុងជំនួបជាមួយលោក ស្កត់ ម៉ូរីស (Scott Morris) អនុប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី ទទួលបន្ទុកតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកថា «នៅពេលយើងនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធ កន្លងមកយើងតែងតែផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ ស្ពាន ទំនប់ទឹក អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ»។ យោងតាមសេចក្ដីថ្លែងការណ៍ផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិ បានបញ្ជាក់ថា ឥណ្ឌូណេស៊ី ត្រូវបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសង្គម និងមូលធនមនុស្ស បន្ថែមពីលើហេដ្ឋារចនាសម្ព័ន្ធបែបប្រពៃណី ដូចជា ផ្លូវថ្នល់ ស្ពាន និងកំពង់ផែសមុទ្រ។ លោកបានសង្កត់ធ្ងន់ថា ការវិនិយោគលើមូលធនមនុស្សកាន់តែមានសារៈសំខាន់ ខណៈប្រទេសនានាកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ព្រមទាំងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ លោកបានកត់សម្គាល់ថា ដូច្នេះ ប្រទេសឥណ្ឌូណេស៊ី […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្វីលីពីនលុបចោលការនាំចូលអង្ករពីវៀតណាម ជាង១ម៉ឺនតោន តម្លៃ១១លានដុល្លារ
ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានប្រកាសលុបចោលលិខិតអនុញ្ញាតនាំចូលអង្ករពីប្រទេសវៀតណាម ដែលមានតម្លៃប្រមាណ១១លានដុល្លារ មុនពេលកប៉ាល់ដឹកអង្ករចូលដល់ដែនទឹកប្រទេសហ្វីលីពីន។ ក្រសួងកសិកម្មហ្វីលីពីនបានចាត់វិធានការបែបនេះ តាមសំណើរបស់ក្រុមហ៊ុនឯកជនមួយ ដែលបានរាយការណ៍ថា អង្ករដឹកមកពីប្រទេសវៀតណាម មានអត្រាអង្ករបាក់៥ភាគរយ ខុសពីកិច្ចសន្យាទិញអង្ករបាក់២៥ភាគរយ។ ក្រុមហ៊ុនក៏បានបញ្ជាក់ថា កិច្ចសន្យាទិញលក់នេះបានផុតកំណត់រួចហើយ។ កប៉ាល់ដឹកអង្ករពីវៀតណាមចំនួនជិត១២ ៥០០តោន បានមកដល់កំពង់ផែក្រុងដាវ៉ៅ (Davao) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា កាពីទែននាវាបានបដិសេធមិនអនុញ្ញាតឱ្យមន្ត្រីការិយាល័យឧស្សាហកម្មដំណាំរបស់ហ្វីលីនឡើងត្រួតពិនិត្យនាវានោះឡើយ។ ក្រុមមន្ត្រីការិយាល័យឧស្សាហកម្មដំណាំរបស់ហ្វីលីន បានឱ្យកប៉ាល់បញ្ជូនអង្ករទាំងនោះត្រឡប់ទៅប្រទេសវៀតណាម ខណៈការិយាល័យគយហ្វីលីពីន កំពុងពិចារណាអំពីលទ្ធភាពរឹបអូសទំនិញ និងផាកពិន័យ។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល បានបញ្ជាក់ថា ក្រសួងកសិកម្មបានបញ្ជាឱ្យលុបចោលលិខិតអនុញ្ញាតនាំចូលអង្ករតម្លៃ១១លានដុល្លារ នាំចូលពីវៀតណាម តាំងពីប៉ុន្មានថ្ងៃមុនពេលនាវាមកដល់ហ្វីលីពីន។ លោករដ្ឋមន្ត្រីកសិកម្មបានថ្លែងថា «ក្រសួងកសិកម្ម តាមរយៈការិយាល័យរបស់ខ្ញុំ គឺជាអ្នកបញ្ឈប់ការនាំចូលអង្ករនេះ ដោយបញ្ជាឱ្យការិយាល័យឧស្សាហកម្មដំណាំ លុបចោលលិខិតអនុញ្ញាតផ្នែកអនាម័យ និងភូតគាមអនាម័យ ទោះបីជានាវាកំពុងធ្វើដំណើរឆ្ពោះមកប្រទេសហ្វីលីពីនរួចហើយក៏ដោយ»។ ការលុបចោលលិខិតអនុញ្ញាតនាំចូលនេះ ធ្វើឡើងតាមសំណើរបស់ក្រុមហ៊ុន […]
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ប្រាំបួនខែ វៀតណាមរកចំណូលជិត៤ពាន់លានដុល្លារ ពីការនាំចេញបង្គា
ហាណូយ៖ យោងតាមសមាគមអ្នកនាំចេញ និងផលិតផលិតផលជលផលវៀតណាម បានឱ្យដឹងថា ការនាំចេញបង្គារបស់វៀតណាម អាចរកចំណូលបានចំនួន៣,៧ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦។ ប្រទេសចិននៅតែជាទីផ្សារនាំចេញបង្គាធំបំផុតរបស់វៀតណាម ដោយការនាំចេញទៅកាន់ទីផ្សារនេះសម្រេចបានទឹកប្រាក់ជិត១,៣ពាន់លានដុល្លារ។ ចំណែកតម្រូវការបង្កងសមុទ្រ ជាពិសេសបង្កងសមុទ្រពណ៌បៃតង នៅក្នុងទីផ្សារចិន បានបន្តរួមចំណែកយ៉ាងសំខាន់ដល់កំណើននៃការនាំចេញនេះ។ ចំណែកការនាំចេញបង្គាទៅកាន់សហរដ្ឋអាម៉េរិកសម្រេចបានត្រឹមតែ៤៩៨លានដុល្លារប៉ុណ្ណោះ។ ការនាំចេញទៅកាន់សហភាពអឺរ៉ុប ក៏បានធ្លាក់ចុះមកនៅត្រឹមជាង៤០៦លានដុល្លារ។ ផ្ទុយទៅវិញ ការនាំចេញបង្គាទៅកាន់ប្រទេសជប៉ុន បានកើនឡើងដល់ជិត៤៤១លានដុល្លារ ខណៈការនាំចេញទៅកាន់ប្រទេសអូស្ត្រាលី បានកើនឡើងដល់ជិត២១២លានដុល្លារ និងការនាំចេញទៅកាន់ប្រទេសកាណាដា បានកើនឡើងដល់ជាង១៣០លានដុល្លារ។ ការនាំចេញទៅកាន់ទីផ្សារនៃបណ្តាប្រទេស ជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក សម្រេចបានទឹកប្រាក់លើសពី១ពាន់លានដុល្លារ។ យោងតាមសមាគមអ្នកនាំចេញ និងផលិតផលិតផលជលផលវៀតណាម បានឱ្យដឹងថា ការនាំចេញបង្គារបស់វៀតណាមនៅតែបន្តកើនឡើងក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៦នេះ ដោយមានការគាំទ្រពីតម្រូវការទីផ្សារចិន និងទីផ្សារមួយចំនួនក្នុងចំណោមប្រទេសសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ ទោះជាយ៉ាងណា សន្ទុះកំណើនកំពុងថមថយ ដោយសារការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបានធ្លាក់ចុះ។ សម្ពាធពន្ធគយ ការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងការលំបាកក្នុងការធានាការផ្គត់ផ្គង់វត្ថុធាតុដើម ក៏កំពុងបង្កជាបញ្ហាប្រឈមធំៗដល់បណ្តាសហគ្រាសនាំចេញបង្គាវៀតណាម ក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះផងដែរ។ កាលពីឆ្នាំ២០២៥ ការនាំចេញផលិតផលជលផលរបស់វៀតណាម សម្រេចបានទឹកប្រាក់សរុបជាង១១ពាន់លានដុល្លារ ក្នុងនោះការនាំចេញបង្គាមានតម្លៃ៤,៨ពាន់លានដុល្លារ។ សមាគមបានបញ្ជាក់ថា ប្រសិនបើវៀតណាមអាចរក្សាតម្លៃនាំចេញបង្គាប្រចាំខែក្នុងកម្រិតពី៤៧០លានដុល្លារ ទៅ៤៨០លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៦ នោះតម្លៃនាំចេញបង្គាសរុបពេញមួយឆ្នាំអាចសម្រេចបានចំណូលរង្វង់៥ពាន់លានដុល្លារ៕ (ផាន់ អាណា)
News & ព័ត៌មានថ្មីៗ & អន្តរជាតិ

ហ្ស៊ីមបាវ៉េ ត្រៀមលុយ៥០០លានដុល្លារ ដើម្បីទប់ទល់គ្រោះរាំងស្ងួត បណ្តាលមកពីអែលនីញ៉ូ ២០២៦-២០២៧
ហារ៉ារ៉េ៖ ប្រទេសហ្ស៊ីមបាវ៉េ គ្រោងបង្កើតទុនបម្រុងជាសាច់ប្រាក់ និងគ្រាប់ធញ្ញជាតិ ដែលមានតម្លៃសរុប ៥០០លានដុល្លារ ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ដែលអាចបង្កឡើងដោយបាតុភូតអែលនីញ៉ូ និងការគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រទេស។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ។ ប្រហែលមួយខែមុន គឺនៅថ្ងៃទី១៦ ខែកញ្ញា គណៈរដ្ឋមន្ត្រីរបស់ប្រទេសហ្ស៊ីមបាវ៉េ បានអនុម័តផែនការត្រៀមលក្ខណៈទប់ទល់នឹងគ្រោះរាំងស្ងួត ដែលមានសសរស្តម្ភសំខាន់ចំនួន៦ ដើម្បីធានាសន្តិសុខស្បៀង និងការពារជីវភាពរស់នៅរបស់ប្រជាជន។ ការរៀបចំផែនការនេះធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងថា បាតុភូតអែលនីញ៉ូដ៏មានឥទ្ធិពលខ្លាំង អាចធ្វើឱ្យទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំ២០២៦-២០២៧ មានបរិមាណទាបជាងធម្មតា បង្កឱ្យមានគ្រោះរាំងស្ងួតរយៈពេលវែង និងធ្វើឱ្យសីតុណ្ហភាពកើនឡើង។ អ្នកព្យាករណ៍អាកាសធាតុ បានព្រមានថា បាតុភូតអាកាសធាតុនេះអាចធ្វើឱ្យភ្លៀងចាប់ផ្តើមធ្លាក់យឺតជាងធម្មតា បណ្តាលឱ្យទិន្នផលដំណាំថយចុះ និងធ្វើឱ្យប្រជាជនខ្វះខាតទឹកកាន់តែធ្ងន់ធ្ងរ។ វិស័យកសិកម្មនៅតែជាប្រភពចំណូល និងការងារដ៏សំខាន់នៅប្រទេសហ្ស៊ីមបាវ៉េ ជាពិសេសសម្រាប់គ្រួសារនៅតំបន់ជនបទ ដែលពឹងផ្អែកលើការដាំដុះដោយប្រើទឹកភ្លៀង។ រដូវវស្សាមានភ្លៀងធ្លាក់តិចអាចបណ្តាលឱ្យដំណាំខូច ការបាត់បង់សត្វចិញ្ចឹម ប្រាក់ចំណូលគ្រួសារធ្លាក់ចុះ និងបង្កបញ្ហាអសន្តិសុខស្បៀង។ ក្នុងកិច្ចប្រជុំកំពូល ស្តីពីការត្រៀមលក្ខណៈសម្រាប់រដូវបង្កបង្កើនផល ឆ្នាំ២០២៦-២០២៧ នៅទូទាំងខ្សែសង្វាក់តម្លៃ ដែលបានធ្វើឡើង នៅទីក្រុងហារ៉ារ៉េ កាលពីថ្ងៃទី១ ខែតុលា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកសិកម្ម យន្តូបនីយកម្ម និងអភិវឌ្ឍន៍ធនធានទឹក បានថ្លែងថា ប្រជាជនហ្ស៊ីមបាវ៉េ មិនចាំបាច់ភ័យស្លន់ស្លោទេ ព្រោះរដ្ឋាភិបាលកំពុងអនុវត្តផែនការឆ្លើយតបរួចហើយ។ […]
