ប្រទេសអូម៉ង់ចាប់ផ្តើមដាំម្នាស់ បន្ទាប់ពីការស្រាវជ្រាវរយៈពេល១៥ឆ្នាំ

image_2026-07-21_09-35-06

ម៉ាស្កាត៖ កសិដ្ឋានមួយកន្លែងនៅប្រទេសអូម៉ង់ បានចាប់ផ្តើមដាំម្នាស់ក្នុងស្រុក បន្ទាប់ពីការស្រាវជ្រាវរយៈពេល១៥ឆ្នាំ ដែលរួមមានការវាយតម្លៃភាពសមស្របនៃលក្ខខណ្ឌដាំដុះក្នុងប្រទេស។

ផលិតកម្មម្នាស់នេះ គឺជាបទពិសោធថ្មីរបស់កសិដ្ឋានមួយ ដែលធ្លាប់សាកល្បងធ្វើកសិកម្មជាទ្រង់ទ្រាយតូចៗដោយដាំនៅក្នុងផើង រហូតដល់ការដាំម្នាស់ក្រោមម្លប់ឈើ និងក្នុងផ្ទះកញ្ចក់។ រយៈពេលដាំដុះម្នាស់នេះ ត្រូវចាប់ពីខែកក្កដា ដល់ខែធ្នូ ជារៀងរាល់ឆ្នាំ នៅពេលសីតុណ្ហភាពត្រជាក់ល្មម និងមានសំណើមខ្ពស់ជាងក្នុងរដូវស្លឹកឈើជ្រុះ។

ការលូតលាស់ម្នាស់ចាប់ផ្តើមប្រហែលប្រាំមួយខែ បន្ទាប់ពីការដាំ ខណៈពេលចេញផ្លែរហូតដល់ពេលប្រមូលផលមានរយៈពេលប្រហែល១២ខែ ពេលផ្នែកខាងក្រោមនៃផ្លែម្នាស់ប្រែទៅជាពណ៌មាសលឿង។

យោងតាមអ្នកឯកទេសកសិកម្មជាន់ខ្ពស់ប្រចាំកសិដ្ឋាន បានឱ្យដឹងថា ពូជម្នាស់ជាច្រើនត្រូវបានសិក្សាវាយតម្លៃអំពីលក្ខខណ្ឌដាំដុះ ដោយក្នុងនេះ រួមមានពូជម្នាស់បីប្រភេទ  Queen, Mauritius និង MD-2។

ការដាំដុះដំណាំម្នាស់ នៅក្នុងកសិដ្ឋានខាងលើនេះ គឺជាការពិសោធន៍ជោគជ័យ និងត្រួសត្រាយផ្លូវក្នុងវិស័យកសិកម្ម ដែលមានពូជម្នាស់ជាច្រើនប្រភេទ រួមមានពូជ Queen, ពូជម្នាស់ទឹកឃ្មុំ និងពូជ MD-2 ហើយពូជ MD-2 បច្ចុប្បន្ន គឺជាពូជពេញនិយមខ្លាំងបំផុតមួយនៅទូទាំងពិភពលោក ដោយសារតែទំហំផ្លែធំ មានទម្ងន់ចាប់ពីពីរគីឡូក្រាម រហូតដល់ជាងមួយគីឡូក្រាម ក្នុងមួយផ្លែ ព្រមទាំងមានរសជាតិផ្អែម និងមានតម្លៃល្អលើទីផ្សារខ្ពស់។

លោកបានបន្ថែមថា ម្នាស់មានតម្រូវការទឹកតិច បើប្រៀបធៀបនឹងដំណាំត្រូពិចផ្សេងទៀត ហើយតាមបច្ចេកវិទ្យាបណ្តុះជាលិកា ដែលអាចបង្កើតជាពូជអាចដាំដុះបាន និងគ្មានជំងឺ ដើម្បីគាំទ្រដល់ការពង្រីកតាមតំបន់ដាំដុះនាពេលអនាគត។

ប្រទេសអូម៉ង់បានវិនិយោគលើវិស័យសន្តិសុខស្បៀង ក្នុងតម្លៃទឹកប្រាក់ជាង៩៣,៨លានរីយ៉ាល់អូម៉ង់ ឬស្មើនឹង២៤៣លានដុល្លារ ដោយផ្តោតលើកំណើនក្នុងវិស័យកសិកម្ម នេសាទ និងខ្សែច្រវាក់តម្លៃ។

គម្រោងវិនិយោគនេះកើតឡើងពីគំនិតផ្តួចផ្តើមរវាងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងជំរុញការវិនិយោគ និងក្រសួងកសិកម្ម នេសាទ និងធនធានទឹករបស់ប្រទេសអូម៉ង់ ក្នុងគោលបំណងពង្រឹងភាពជាម្ចាស់ដោយខ្លួនឯង និងជំរុញការអភិវឌ្ឍន៍ខ្សែច្រវាក់ផ្គត់ផ្គង់។

កម្មវិធីវិនិយោគនេះស្របតាមក្របខណ្ឌថ្មី ឆ្នាំ២០២៦-២០៣០ ដែលចុះកិច្ចព្រមព្រៀងជាមួយអង្គការស្បៀងអាហារ និងកសិកម្ម (Food and Agriculture Organization) ដោយផ្តោតលើប្រព័ន្ធស្បៀងអាហារមានភាពធន់ ផលិតកម្មអាកាសធាតុឆ្លាតវៃ និងការគ្រប់គ្រងធនធានឱ្យកាន់តែប្រសើរឡើង ដោយផ្តោតសំខាន់លើការអភិវឌ្ឍជនបទ និងការពង្រឹងសមត្ថភាពស្ថាប័ននៅទូទាំងវិស័យកសិកម្មផងដែរ។

ចំណែកនៅក្នុងផលិតកម្ម គម្រោងជាច្រើនត្រូវបានកំណត់នៅក្នុងតំបន់ធ្វើកសិកម្មរបស់ប្រទេសអូម៉ង់ រួមមានការដាំខ្ទឹមបារាំង ខ្ទឹមស និងឪឡឹក រួមជាមួយនឹងការដាំបន្លែក្នុងផ្ទះកញ្ចក់ និងការកែច្នៃដំឡូង។ ការវិនិយោគទាំងនេះ នឹងជួយពង្រីកទិន្នផលក្នុងស្រុក និងគាំទ្រដល់ដំណាំមានតម្លៃខ្ពស់។ រីឯក្នុងវិស័យវារីវប្បកម្មវិញ ដែលរួមមាន ការដំាសារាយ, ចិញ្ចឹមប៉ៅហឺ និងគម្រោងចិញ្ចឹមបង្គា រួមទាំងការចិញ្ចឹមត្រីធូណា និងការផលិតចំណីត្រី។

តាមរយៈទំហំគម្រោងដ៏ធំនេះ ដែលមានចាប់ពីការវិនិយោគទ្រង់ទ្រាយមធ្យមរហូតដល់ការវិនិយោគជាយុទ្ធសាស្ត្រដ៏ធំនេះ បានបង្ហាញគោលជំហររបស់ប្រទេសអូម៉ង់ ក្នុងនាមជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ផលិតកម្មស្បៀងអាហារប្រកបដោយនិរន្តរភាព និងសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់៕ (ផាន់ អាណា)


865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

image_2026-10-30_13-40-33
អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់

តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]

កាលវិភាគផ្សព្វផ្សាយ