ធនាគារអភិវឌ្ឍន៍អាស៊ី ជ្រើសរើសដំណាំជួយបង្កើនប្រាក់ចំណូលខ្ពស់ដល់ស្ត្រីកសិករនេប៉ាល់

image_2026-07-22_09-19-56

កដ្ឋមណ្ឌូ៖ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រដ្ឋាភិបាលនេប៉ាល់ បានអនុវត្តវិធីសាស្ត្រខ្សែសង្វាក់តម្លៃបន្ថែម ដើម្បីជួយកសិករឱ្យផ្លាស់ប្តូរធ្វើកសិកម្មមានតម្លៃទាប ទៅជាដាំដំណាំមានផលចំណេញច្រើន។

គម្រោងនេះផ្តោតលើការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ការបណ្ដុះបណ្ដាលជំនាញ ធាតុចូល និងការលើកកម្ពស់លទ្ធភាពលក់កសិផលចូលទៅកាន់ទីផ្សារ បន្ទាប់ពីបានជួយបង្កើនផលិតភាព និងប្រាក់ចំណូលយ៉ាងច្រើន ធ្វើឱ្យកសិករ អនុវត្តតាមដោយកើនឡើងរហូតដល់២៣៩ភាគរយ។

ការគាំទ្រចំគោលដៅបានពង្រឹងលទ្ធភាពរបស់ស្ត្រីកសិករនេប៉ាល់ក្នុងការទទួលបានហិរញ្ញវត្ថុ ជំនាញ និងឱកាសភាពជាអ្នកដឹកនាំ ដែលធ្វើឱ្យក្រុមស្ត្រី និងកសិពាណិជ្ជកម្ម ដែលដឹកនាំដោយស្ត្រីមានការរីកចម្រើនកាន់តែខ្លាំង។

ប្រជាជននេប៉ាល់ប្រមាណ៦១ភាគរយ ប្រកបរបរចិញ្ចឹមជីវិត តាមរយៈការធ្វើកសិកម្ម ប៉ុន្តែប្រាក់ចំណូលរបស់ពួកគាត់នៅមានកម្រិតទាបនៅឡើយ។ នេះគឺបណ្តាលមកពីកត្តាជាច្រើន រួមមានការដាំដុះដំណាំ ដែលបង្កើតប្រាក់ចំណូលតិចតួច កង្វះកន្លែងស្តុកទុក និងកែច្នៃ និងការលំបាកក្នុងការទទួលបានទីផ្សារ។ លើសពីនេះទៅទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លំហូរនៃការនាំចូលផលិតផលមានតម្លៃថោកជាង បានធ្វើឱ្យបាត់បង់ផលិតភាពកសិកម្ម ហើយការធ្វើចំណាកស្រុកយ៉ាងច្រើនរបស់បុរសទៅកាន់ទីក្រុង និងក្រៅប្រទេស បានបង្កើនទម្ងន់ដល់ស្ត្រីក្នុងការធ្វើកសិកម្ម។

ដើម្បីជួយដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញក្នុងការជំរុញប្រាក់ចំណូលរបស់កសិករ គម្រោងពិសេសមួយ បានធ្វើឱ្យកសិករជាស្ត្រី ជាតួអង្គសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់រចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃកសិកម្មឡើងវិញ។ គម្រោងនេះត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណង ចំនួនជាង២០លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលផ្តល់ជំនួយដល់ប្រទេសក្រីក្រ និងងាយរងគ្រោះបំផុតនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ចំណែកហិរញ្ញប្បទានចំនួន៥,៣៣លានដុល្លារ បានមកពីរដ្ឋាភិបាលនេប៉ាល់ និងចំនួន៧,៦២លានដុល្លារពីភាគីពាក់ព័ន្ធ និងហិរញ្ញប្បទានចំនួន០,៤៩ លានដុល្លារ ពីទីភ្នាក់ងារអភិវឌ្ឍន៍ហូឡង់។

ហិរញ្ញប្បទានឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានផ្តល់ជាហិរញ្ញប្បទានឥតសំណង សម្រាប់កសិករ សហករណ៍ និងកសិពាណិជ្ជកម្ម ដែលបានវិនិយោគប្រាក់របស់ពួកគេជាមួយគម្រោងនេះ។

ប្រធាននាយកគម្រោងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសនេប៉ាល់ បានមានប្រសាសន៍ថា គម្រោងមិនមែនជាការវិនិយោគខ្នាតធំនោះ​ទេ​ ផ្ទុយទៅវិញ បានផ្តោតលើការពង្រឹងខ្សែច្រវាក់តម្លៃទាំងស្រុង គិតចាប់ពីការផ្គត់ផ្គង់ធាតុចូលរហូតដល់ការនាំចូលកសិផលទៅកាន់ទីផ្សារ។

គម្រោងនេះផ្តោតលើកសិផលចំនួន១១មុខ ដែលផ្តល់ប្រាក់ចំណូលខ្ពស់ក្នុងមួយហិកតា និងល្អជាងដំណាំគ្រាប់ធញ្ញជាតិបុរាណ ដូចជាអង្ករ និងស្រូវសាលី។ ការគាំទ្របានពង្រឹងក្រុមកសិករឱ្យជួយស្ត្រីក្នុងការផលិត ការកែច្នៃ និងរកទីផ្សារ ផ្តល់មូលនិធិដល់សហគមន៍ និងផ្សាភ្ជាប់កសិករទៅនឹងអ្នកទិញ។ ជាលទ្ធផល ក្នុងរយៈពេលអនុវត្តគម្រោង ឆ្នាំ២០១១-២០១៩ កសិករបានអនវុត្តតាមកើនឡើងរហូតដល់២៣៩ភាគរយ ដោយប្តូរពីដំណាំធញ្ញជាតិ ទៅជាដំណាំមានតម្លៃខ្ពស់នៅលើផ្ទៃដីតែមួយ។

ការដាំដុះដំណាំថ្មី និងការកែប្រែផ្នត់គំនិតរបស់កសិករនេប៉ាល់ គឺជាវិធីសាស្រ្តជួយដោះស្រាយវដ្តជីវិតទាំងមូលនៃកសិផលដោយយកចិត្តទុកដាក់ក្នុងការបង្កើនតម្លៃបន្ថែមនៅពេលលក់ ដោយមានដំណាំសំខាន់ៗ ដូចជាសណ្តែក ទឹកឃ្មុំ ផ្សិត និងខ្ញី។ ដើម្បីជួយសម្រួលដល់ការដាំដុះរបស់កសិករ គម្រោងបានផ្តល់ពូជ និងជី រួមជាមួយផ្ទះកញ្ចក់ និងអង្គភាពវេចខ្ចប់កែច្នៃ។

ចណែកការលើកកម្ពស់សហគមន៍ គឺជាចំណុចស្នូលនៃភាពជោគជ័យរបស់គម្រោងនេះ ដោយកសិករបានបង្កើតជាមាត្រដ្ឋាន បង្កើតអំណាចសម្រាប់ចរចា និងធានាបាននូវការចូលរួមរបស់ស្ត្រី។ កន្លែងណាមិនទាន់សហគមន៍ គម្រោងនេះបានជួយបង្កើត ហើយប្រសិនបើកន្លែងណាមានសហគមន៍រួចហើយ គម្រោងជួយពង្រឹងពួកគេ។

ករណិជាក់ស្តែង ជាប្រពៃណីនៅក្នុងប្រទេសនេប៉ាល់ កសិករតែងតែរក្សាទុកពូជដំឡូងបារាំង នៅក្រោមគ្រែរបស់ពួកគេ ដែលនាំឱ្យមានការខាតបង់ច្រើន។ ប៉ុន្តែ គម្រោងនេះបានបង្កើតកន្លែងស្តុកត្រជាក់ ដែលជួយកាត់បន្ថយការខាតបង់ ដូច្នេះកសិករមានដំឡូងបារាំងច្រើនដើម្បីលក់ និងទទួលបានប្រាក់ចំណេញខ្ពស់។

ការទទួលបានឧបករណ៍ត្រឹមត្រូវក៏បានធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងផងដែរ។ ម៉ាស៊ីនកែច្នៃគ្រាប់ពូជបានជួយឱ្យសហគមន៍កសិកម្ម អាចបែងចែកគ្រាប់ធញ្ញជាតិមានគុណភាព និងអាចរកបានសម្រាប់ដាំដុះនៅរដូវកាលខាងមុខ ព្រមទាំងទទួលបានទិន្នផលខ្ពស់។ ឧបករណ៍កសិកម្មដូចជា ម៉ាស៊ីនភ្ជួរដី និងម៉ាស៊ីនដាំដំឡូង ក៏បានកាត់បន្ថយថ្លៃដើមផលិតកម្ម និងសន្សំសំចៃពេលវេលា ដែលធ្វើឱ្យពួកគេមានលទ្ធភាពប្រកួតប្រជែងជាមួយផលិតផលនាំចូល។

ការផ្លាស់ប្តូរបច្ចេកវិទ្យាដាំដុះ ត្រូវបានពង្រឹងតាមរយៈសមត្ថភាព និងការគាំទ្រទីផ្សារ។ គម្រោងនេះបានជួយក្រុមអភិវឌ្ឍផែនការវិនិយោគកសិពាណិជ្ជកម្មចំនួន៩៣២ ដោយកែលម្អលទ្ធភាពទទួលបានបច្ចេកវិទ្យា ដូច្នេះផលិតកម្មអាចត្រូវបានពង្រីក ដែលអាចធានាបានតាមរយៈកិច្ចសន្យាផ្គត់ផ្គង់ ដែលមាននូវស្ថិរភាព និងទទួលបានប្រាក់ចំណូលទៀតទាត់៕ (ផាន់ អាណា)


image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

កាលវិភាគផ្សព្វផ្សាយ