ច្រករបៀងផ្លូវដែកកាត់បន្ថយថ្លៃដើមសម្រាប់ការនាំចេញផ្លែចេកពីឡាវ ទៅចិន

images (2)

ឆុងឈីង៖ មន្ត្រីគយចិន បានឱ្យដឹងថា​ ផ្លែចេកជាង២ ០០០តោនត្រូវបានដឹកជញ្ជូនពីប្រទេសឡាវ ទៅកាន់ទីក្រុងឆុងឈីង (Chongqing) ប្រទេសចិន តាមរយៈច្រករបៀងពាណិជ្ជកម្មតាមផ្លូវគោកអន្តរជាតិថ្មី ចាប់តាំងពីការបើកដំណើរការសេវាកម្មខ្សែសង្វាក់ត្រជាក់តាមផ្លូវដែក នៅចុងខែមករា ឆ្នាំ២០២៦។

សេវាកម្មផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនផ្លែចេកដោយផ្ទាល់ពីប្រទេសឡាវទៅកាន់កំពង់ផែរបស់ទីក្រុង ឆុងឈីង តាមរយៈផ្លូវដែកចិន-ឡាវ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និងការដាក់ឱ្យនៅដាច់ដោយឡែក មុនពេលចែកចាយទៅកាន់ទីផ្សារ។ សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក បានដើរតួនាទីជំនួសប្រព័ន្ធដឹកជញ្ជូនតាមរថយន្តដឹកទំនិញ ដោយកាត់បន្ថយការគ្រប់គ្រង ការពន្យារពេលនៅព្រំដែន និងខូចគុណភាពផ្លែចេក។

យោងតាមអគ្គនាយករងនៃច្រករបៀងពាណិជ្ជកម្មតាមផ្លូវគោក និងសមុទ្រអន្តរជាតិ នៅក្នុងខេត្តឆុងឈីង បានឱ្យដឹងថា សេវាកម្មដឹកជញ្ជូនតាមរថភ្លើងនេះ បានកាត់បន្ថយថ្លៃដើមប្រហែល១៨ភាគរយ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក។ ចំណែកប្រធានក្រុមហ៊ុនគ្រប់គ្រងឃ្លាំងស្តុក បាននិយាយថា ផ្លែចេកចែកចាយចេញពីទីក្រុងឆុងឈីង ឥឡូវនេះអាចចូលទៅដល់ទីផ្សារក្នុងចម្ងាយផ្លូវ១ ០០០គីឡូម៉ែត្រ ដោយប្រើរយៈពេល២៤ម៉ោង។

រីឯប្រធានក្រុមហ៊ុនដឹកជញ្ជូនវិញ បាននិយាយថា ថ្លៃដឹកជញ្ជូនផ្លែឈើពីបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍បានធ្លាក់ចុះពី១០ ទៅ១៥ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជួយកាត់បន្ថយថ្លៃដើមសម្រាប់អ្នកប្រើប្រាស់។

ទំហំពាណិជ្ជកម្មក៏បានកើនឡើងតាមរយៈសេវាកម្មដឹកជញ្ជូនថ្មីនេះដែរ ដោយបាននាំចូលផលិតផលកសិកម្មចំនួន៤៧៦លាន គីឡូក្រាម នៅត្រីមាសទី១ ឆ្នាំ២០២៦ គឺកើនឡើងជាង១៤៥ភាគរយ បើធៀបនឹងឆ្នាំមុន។ គិតពីចន្លោះខែមករា និងមេសា ផ្លែចេកឡាវចំនួន៣១០ទូកុងតឹន័រ បានមកដល់ក្រុងឆុងឈីង តាមរយៈផ្លូវដែកចិន-ឡាវ ដោយកើនឡើងចំនួន៣៧០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

មន្ត្រីគយចិនប្រចាំក្នុងឆុងឈីង បានដាក់ចេញនូវនីតិវិធីត្រួតពិនិត្យរហ័ស និងនីតិវិធីដាក់ឱ្យនៅដាច់ពីគេ នៅកំពង់ផែ ដើម្បីជួយសម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន ដែលគាំទ្រដល់ការនាំចូលផ្លែឈើ ដោយប្រកាន់ខ្ជាប់នូវការត្រួតពិនិត្យផ្នែកជីវសុវត្ថិភាព។

កាលពីពេលថ្មីៗកន្លងមកនេះ រថភ្លើងដឹកទំនិញមួយគ្រឿង បានដឹកផ្លែចេកនាំចេញពីប្រទេសឡាវ មកដល់ទីក្រុងឆុងឈីង ជាលើកដំបូង តាមរយៈទូកុងតឺន័រទំហំ៤០ហ្វីតចំនួនប្រាំគ្រឿង ដែលមានទម្ងន់សរុប៨៥,៥តោន ទៅកាន់ទីក្រុង ដោយចេញដំណើរពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ឆ្លងតាមកំពង់ផែផ្លូវដែកម៉ូហាន (Mohan Railway Port) ក្នុងខេត្តយូណាន។

យោងតាមក្រុមហ៊ុននាំចូល បានឱ្យដឹងថា តម្រូវការផ្លែចេកដាំក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។ ផ្លែចេកឡាវ មានទីផ្សារនៅក្នុងប្រទេសចិន ដោយសារតែលក្ខខណ្ឌផ្គត់ផ្គង់មានស្ថេរភាព គុណភាពល្អជាប់លាប់ និងមានថ្លៃដើមសមរម្យ ដែលរួមចំណែកដល់បរិមាណនាំចូលផ្លែចេកកាន់តែកើនឡើង។

ការដឹកជញ្ជូនបានប្រើគំរូនៃការដឹកជញ្ជូនតភ្ជាប់ពីផ្លូវដែកមួយទៅផ្លូវដែកមួយទៀត ដែលអាចគ្រប់គ្រងសីតុណ្ហភាពបានល្អ ក្រោមការតាមដានពីដើមទីដល់ចុងទី។

ក្រុមហ៊ុនបានរាយការណ៍ថា ថ្លៃដើមដឹកជញ្ជូនសរុប រួមទាំងថ្លៃលើកដាក់ និងថ្លៃដាក់ចុះទំនិញ បានធ្លាក់ចុះប្រហែល១៦ភាគរយ បើធៀបនឹងការដឹកជញ្ជូនតាមរថយន្ត។

ដើម្បីគាំទ្រដល់ពាណិជ្ជកម្មនាំចូលផ្លែចេកឆ្លងដែន ភ្នាក់ងារគយចិន បានដាក់ចេញនូវកម្មវិធីសាកល្បងសម្រាប់ការត្រួតពិនិត្យគោលដៅ និងការដាក់ឱ្យនៅដាច់ពីគេ ក្រោមក្របខ័ណ្ឌច្រករបៀងពាណិជ្ជកម្មដីគោកអន្តរជាតិ។ ការសម្របសម្រួលត្រូវបានពង្រឹងជាមួយភ្នាក់ងារគយក្រុងគុនមីង និងភ្នាក់ងារដឹកជញ្ជូននៅកំពង់ផែឆុងឈីង តាមរយៈយន្តការការងាររួមគ្នា ដើម្បីផ្តល់ការណែនាំអំពីតម្រូវការគោលនយោបាយ ការផ្ទៀងផ្ទាត់អ្នកផ្គត់ផ្គង់នៅក្រៅប្រទេស។

ច្រករបៀងពាណិជ្ជកម្មតាមផ្លូវគោកអន្តរជាតិ ផ្លូវដែកចិន-ឡាវ កំពុងក្លាយជាច្រកដ៏សំខាន់សម្រាប់ផលិតផលកសិកម្មមកពីភូមិភាគអាស៊ីអាគ្នេយ៍ ដែលនាំចូលមកកាន់ទីក្រុងឆុងឈីង។

ក្រៅនាំផលិតផលផ្លែចេកទៅកាន់ខេត្តឆុងឈីង ផ្លូវដែកចិន-ឡាវ ក៏បានតភ្ជាប់ជាមួយបណ្តាញផ្លូវដែកជាច្រើននៅក្នុងប្រទេសចិន ទៅកាន់កំពង់ផែចំនួន១២៦កន្លែង និងតាមរយៈផែនការសកម្មភាពរយៈពេលបីឆ្នាំខាងមុខ ដើម្បីពង្រីកការតភ្ជាប់ផ្លូវដែកនេះទៅកាន់ទីក្រុងជាង១៣០កន្លែង នៅត្រឹមឆ្នាំ២០២៧។ ផែនការនេះ មានគោលដៅគ្រប់គ្រងទំនិញនាំចូលឱ្យបានជាងមួយលានកុងតឹន័រ ជារៀងរាល់ឆ្នាំ ហើយកំពង់ផែនឹងពង្រឹងតួនាទីរបស់ខ្លួនឱ្យក្លាយជាមជ្ឈ​មណ្ឌល​​កណ្តាលសម្រាប់ធ្វើពាណិជ្ជកម្មផ្លែឈើ និងការដឹកជញ្ជូនតាមខ្សែសង្វាក់ទូត្រជាក់៕​ (ផាន់ អាណា)


image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

កាលវិភាគផ្សព្វផ្សាយ