របរដាំស្មៅយក្សធ្វើឲ្យកសិករទទួលបានប្រាក់កម្រៃខ្ពស់ និងក្លាយជាមុខរបរមួយនៅក្នុងសហគមន៍

photo_2026-07-19_10-45-47

ដោយ រស្មី

ភ្នំពេញ៖ អ្នកបច្ចេកទេស បាននិយាយថា​ ដំណាំស្មៅយក្ស ឬស្តេចស្មៅ (King Grass) អាចផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់មុខរបរចិញ្ចឹមសត្វ ព្រោះស្មៅប្រភេទនេះមានប្រូតេអីនខ្ពស់ មិនពិបាកថែទាំ  ផ្តល់ទិន្នផលខ្ពស់ និងរស់បានយូរ។

បច្ចុប្បន្នកសិករដែលដាំស្មៅយក្សច្រើនមាននៅខេត្តពោធិ៍សាត់ ប៉ៃលិន និងក្រុងសួង ក្នុងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ។ ក្នុងចំណោមនេះគ្រាន់តែខេត្តពោធិ៍សាត់មួយដាំស្មៅប្រភេទនេះប្រមាណ៥ ០០០ហិកតា។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ដោយមានការគាំទ្រពីរដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្រសួងបរិស្ថាន បានសិក្សាទីតាំងរួចហើយ និងបានសម្រេចរៀបចំដាំស្មៅយក្ស នៅពេលពេលអនាគត នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

ឯកឧត្តមបានបន្ថែមថា គម្រោងដាំស្មៅយក្សជាមួយសហគមន៍នឹងសម្រេចបាននាថ្ងៃខាងមុខ ដើម្បីជួយប្រជាពលរដ្ឋតាមសហគមន៍ សម្រាប់ធ្វើជាចំណីសត្វ និងកែច្នៃជាធ្យូង ដោយមិនចាំបាច់ចូលព្រៃកាប់ឈើធម្មជាតិទៀតឡើយ។ ជាពិសេស ស្មៅប្រភេទនេះអាចជួយបង្កើនគម្របបៃតងយ៉ាងឆាប់រហ័ស ព្រមទាំងមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកឧស្ម័នកាបូនិច (CO₂) ពីបរិយាកាស។

ការដាំស្មៅយក្សត្រូវបានអ្នកជំនាញលើកឡើងថា អាចបង្កើតបានប្រព័ន្ធឫសដ៏រឹងមាំជួយការពារការហូរច្រោះដី រក្សាសំណើម និងបង្កើនគុណភាពដីនៅតំបន់ជុំវិញ។ ក្រៅពីប្រើក្នុងសហគមន៍ ស្មៅយក្សក៏អាចផ្គត់ផ្គង់ជាថាមពលជីវម៉ាសសម្រាប់រោងចក្រ និងវិស័យឧស្សាហកម្ម ដែលជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។

ស្មៅប្រភេទនេះ គ៏អាចក្លាយជាមុខរបរសម្រាប់រកចំណូលដ៏សំខាន់មួយរបស់កសិករនាពេលបច្ចុប្បន្ន ព្រោះដំណាំប្រភេទនេះ លូតលាស់លឿន អាចមានកម្ពស់ជាងបួនម៉ែត្រ និងអាចប្រមូលផលដំបូងបានក្នុងរយៈពេលត្រឹមតែ១៩៥ថ្ងៃ និងប្រមូលបន្តបន្ទាប់ទៀត ក្នុងរយៈពេលយ៉ាងយូរ៤០ថ្ងៃ។

ទិន្នផលរបស់ Giant King Grass ក្នុងរដូវដាំដុះរយៈពេលមួយឆ្នាំ អាចប្រមូលផលស្មៅសើមបានប្រហែល៣៧៥ ទៅ៤០០តោន ក្នុងមួយហិកតា  បើគិតជាស្មៅស្ងួតអាចបានប្រហែល ១០០តោន ក្នុងមួយហិកតា៕


image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

កាលវិភាគផ្សព្វផ្សាយ