ហ្វីលីពីនសាកល្បងបច្ចេកវិទ្យាថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺចេក

image_2026-07-24_07-15-28

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរុក្ខជាតិ នៅក្នុងឧស្សាហកម្មដំណាំចេក ដែលជាផ្នែកមួយនៃការជំរុញឱ្យកាន់តែទូលំទូលាយដើម្បីបិទឱនភាពពាណិជ្ជកម្មកសិកម្មប្រចាំឆ្នាំ ក្នុងទឹកប្រាក់ប្រហែល១៧៥លានដុល្លារ។

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ហ្វីលីពីន​ លោក ហ្វីល្លីប យ៉ាំង (Philip Young) បានប្រកាសនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ការិយាល័យអភិវឌ្ឍន៍ និងលើកកម្ពស់ការនាំចេញទំនិញមានតម្លៃខ្ពស់ និងការនាំចេញកសិ-ជលផល គ្រោងនឹងធ្វើការជាមួយក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ដើម្បីដំណើរការសាកល្បងកសិដ្ឋានលើការព្យាបាលជំងឺដំណាំ។

លោកបានមានប្រសាសន៍ថា “ឥឡូវនេះយើងកំពុងពិនិត្យមើលអ្វី ដែលបានកើតឡើងចំពោះឧស្សាហកម្មចេករបស់យើង យើងធ្លាប់ជាអ្នកនាំចេញធំជាងគេទីពីរ ឥឡូវនេះយើងឈរនៅលេខរៀងទី៤ ដោយសារជំងឺនេះ ដែលមានរយៈពេលជិត២០ឆ្នាំមកហើយ។ យើងមានកម្មវិធីមួយ ដែលឥឡូវនេះកំពុងធ្វើការជាមួយក្រុមហ៊ុនធំៗមួយចំនួន ដើម្បីសាកល្បងព្យាបាលជំងឺនេះ។ វាគឺជាបច្ចេកវិទ្យាបំភាយទឹកជាមួយក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី។”

លោកបានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នាមួយគ្រោង នឹងត្រូវចុះហត្ថលេខាក្នុងរយៈពេលមួយខែទៀត ដើម្បីបង្កើតកិច្ចព្រមព្រៀងជាផ្លូវការ និងបង្កើតកសិដ្ឋានសាកល្បង ដែលគ្របដណ្តប់ទាំងដំណាំចេក និងស្វាយ។ ការិយាល័យឧស្សាហកម្មដំណាំ នឹងរៀបចំកសិដ្ឋានសាកល្បង និងកំណត់តំបន់គំរូឱ្យបានច្បាស់លាស់។

អស់រយៈពេលប្រហែល២០ឆ្នាំកន្លងមកហើយ ជំងឺរលួយឫស (Fusarium Wilt) បានបំផ្លិចបំផ្លាញដំណាំចេករបស់ហ្វីលីពីន។

ប្រទេសហ្វីលីពីនបានធ្លាក់ពីចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសនាំចេញផ្លែចេកច្រើនបំផុតលើពិភពលោកក្នុងឆ្នាំ២០២៤ ទោះបីជាថ្មីៗនេះ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា ប្រទេសហ្វីលីពីនបានដណ្តើមយកចំណាត់ថ្នាក់លេខ២ មកវិញក៏ដោយ។ ការនាំចេញផ្លែចេកសរុបរបស់ហ្វីលីពីន ក្នុងឆ្នាំ២០២៥ បានកើនឡើង២៥,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់បរិមាណ២,៩៣លានតោន។

លោក ហ្វីល្លីប យ៉ាំង បានមានប្រសាសន៍ថា “ការគ្រប់គ្រងជំងឺ គឺជាផ្នែកមួយនៃបញ្ហាប្រឈមដ៏ធំ ដែលវិស័យដំណាំនេះកំពុងប្រឈមមុខ​ព្រោះវាយមិនត្រឹមតែប៉ះពាល់លើផលិតកម្ម ការផ្គត់ផ្គង់ ឬទីផ្សារប៉ុណ្ណោះទេ។ យើងក៏ត្រូវពិចារណាលើបញ្ហាលទ្ធភាពនាំចូលទីផ្សាររបស់យើង និងការប្រកួតប្រជែងទាក់ទងនឹងពន្ធគយផងដែរ។ ក្រសួងកសិកម្មគ្រោងនឹងបន្តសម្របសម្រួលជាមួយភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដើម្បីដោះស្រាយឧបសគ្គទាំងអស់ក្នុងការនាំចេញផលិតផលផ្លែចេកទៅកាន់ទីផ្សារអន្តរជាតិ។

ទីផ្សារនាំចេញផ្លែចេកដ៏ធំបំផុតរបស់ហ្វីលីពីន គឺប្រទេសជប៉ុនដោយមានចំណែក៧៥ភាគរយនៃការនាំចេញ ក្នុងឆ្នាំ២០២៤។ កាលពី១០ឆ្នាំមុន ចំណែកនេះ គឺមានប្រហែល៩០ភាគរយ ប៉ុន្តែបានធ្លាក់ចុះបន្តិចម្តងៗ ដោយសារដៃគូប្រកួតប្រជែងទទួលបានសិទ្ធិនាំចូលផ្លែចេកទៅប្រទេសជប៉ុនដែរ។

ប្រទេសជប៉ុន​អនុវត្ត​ពន្ធ​សូន្យ​លើ​ផ្លែចេកនាំចូល​ពីប្រទេស​ម៉ិកស៊ិក និងប្រទេស​ប៉េរូ ហើយ​យកពន្ធ​ទាប​លើផ្លែចេកនាំចូលពីប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។  ផ្លែចេកវៀតណាម ដែលបច្ចុប្បន្នជាប់ពន្ធចំនួន៥,៤ភាគរយ បានប្រឹងពង្រីកចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសជប៉ុន រហូតដល់៣,២ភាគរយ ក្នុងឆ្នាំ២០២៤។ នៅឆ្នាំ២០២៨ អាត្រាពន្ធគយរបស់វៀតណាមនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ក្រោមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។

កន្លងមករដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនធ្លាប់បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន ដោយបានយល់ព្រមដើម្បីស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព ខណៈប្រទេសហ្វីលីពីនកំពុងរៀបចំឯកសារ ដោយសង្ឃឹមថា ប្រទេសជប៉ុនអាចពិចារណាតាមសំណើរបស់ខ្លួន។ ប៉ុន្តែនៅពេលនេះ ប្រទេសហ្វីលីពីន​មាន​បំណង​ជំរុញ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ពន្ធ​ជា​បណ្តើរៗ​ ស្រដៀង​នឹង​គម្រោង​អនុគ្រោះ​របស់​វៀតណាមផងដែរ៕ (ផាន់ អាណា)


image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

កាលវិភាគផ្សព្វផ្សាយ