ចិន និងរុស្ស៊ី លែងកូនត្រីជិតផុតពូជប្រហែលប្រាំសែនក្បាល ចូលទៅក្នុងទន្លេជាប់ព្រំដែន

image_2026-07-20_08-33-40

ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី បានរួមគ្នាលែងកូនត្រីជិតផុតពូជចំនួន៤៨០ ០០០ក្បាល ទៅក្នុងទន្លេ ស្ថិតនៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីស្តារស្តុកត្រី និងពង្រឹងការអភិរក្សធនធានជលផលឆ្លងដែនឡើងវិញ។

មន្ត្រីជលផល អ្នកស្រាវជ្រាវមកពីប្រទេសទាំងពីរ អ្នកតំណាងក្នុងស្រុក និងអ្នកនេសាទ បានប្រមូលផ្តុំគ្នានៅក្នុងខេត្តហីឡុងជៀង (Heilongjiang) កាលពីថ្ងៃទី១៤ ខែកក្កដា ដើម្បីលែងកូនត្រីជិតផុតពូជពីរប្រភេទ ​គឺពូជស្ទើជិន (Sturgeon) និងកូនត្រីពូជកាលូហ្គា (Kaluga) ចូលទៅក្នុងទន្លេ ដែលជាការសម្ពោធជាផ្លូវការនៃកម្មវិធីបង្កើនស្តុកត្រីរួមគ្នារវាងចិន និងរុស្ស៊ី ឆ្នាំ២០២៦ នៅក្នុងដែនទឹកព្រំដែនទឹកបែងចែកប្រទេសទាំងពីរ។

ពូជត្រីកាលូហ្គា គឺជាត្រីទទួលបានការការពារថ្នាក់ជាតិទី១ និងពូជត្រីស្ទើជិន គឺជាត្រីទទួលបានការការពារថ្នាក់ជាតិទី២  ដែលមានដើមកំណើតនៅក្នុងទន្លេហីឡុង (Heilong) ក្នុងខេត្តហីឡុងជៀង។ ពងរបស់ត្រីទាំងពីរប្រភេទនេះ គេនិយមហៅថា កាវីយ៉ា (Caviar) ដែលមានតម្លៃបំផុតសម្រាប់ពិធីពិសេសៗ។

យោងតាមគេហទំព័រឈ្មោះ ម៉ាគីស (Marky`s) បានដាក់តាំងលក់ពងត្រីប្រភេទនេះ ដោយដាក់ក្នុងប្រអប់ទម្ងន់មួយខាំតម្លៃពី១០០ដុល្លារ រហូត៨០០ដុល្លារ។ ពងត្រីប្រភេទខ្លះ លក់ក្នុងតម្លៃ៣៤ ៥០០ដុល្លារ ក្នុងមួយគីឡូក្រាម។

លោក ចេន ហួយហ្វា (Chen Huaifa) នាយកមជ្ឈមណ្ឌលអភិរក្សធនធានជនផលនៃខេត្តហីឡូងជៀង បាននិយាយថា សកម្មភាពលែងត្រីនេះប្រកាន់ខ្ជាប់ទៅនឹងស្តង់ដារបច្ចេកទេសថ្នាក់ជាតិ ដើម្បីកែលម្អស្តុកជីវសាស្រ្តក្នុងទឹក ដោយមានការគ្រប់គ្រងស្តង់ដារពេញស្របតាមនីតិវិធី ព្រោះត្រីពីរប្រភេទនេះមានសារៈសំខាន់ណាស់សម្រាប់ការការពារនៅក្នុងទន្លេ ជាប់ព្រំដែនចិន-រុស្ស៊ី។

កូនត្រីទាំងអស់នេះបានឆ្លងកាត់ការកំណត់អត្តសញ្ញាណហ្សែន ការដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាព និងត្រួតពិនិត្យទំហំដងខ្លួនរបស់វា ហើយត្រូវបានតាមដានយ៉ាងដិតដល់បំផុរត រាប់ទាំងពីការដឹកជញ្ជូន ការចិញ្ចឹមផ្សាំ ការលែងទៅក្នុងទន្លេ ការដាក់ស្លាកសម្គាល់ និងការត្រួតពិនិត្យ ដើម្បីឱ្យពួកវាអាចរស់នៅសម្របខ្លួនក្នុងធម្មជាតិ។

ប្រទេសចិន និងរុស្ស៊ី បានរួមគ្នាបង្កើនស្តុកត្រីនៅក្នុងប្រព័ន្ធទន្លេហីឡុង ចាប់តាំងពីឆ្នាំ២០០៨។ ក្នុងរយៈពេល១៨ឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានលែងកូនត្រីជាង២០លានក្បាល ដើម្បីជួយស្តារធនធានជលផលនៅតាមដងទន្លេបែងចែកព្រំដែនប្រទេស ដែលក្នុងខេត្តហីឡុងជៀងមានប្រវែង២ ៧២៣គីឡូម៉ែត្រ។

ចាប់តាំងពីមានកិច្ចព្រមព្រៀងជលផលចិន-រុស្ស៊ី ដែលបានចុះហត្ថលេខា ក្នុងឆ្នាំ១៩៩៤ ប្រទេសទាំងពីរបានអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិ ដោយកំណត់តាមបែបវិទ្យាសាស្ត្រនូវតំបន់ហាមនេសាទ និងកំណត់រយៈពេលហាមនេសាទ។ ប្រទេសទាំងពីរក៏អនុវត្តច្បាប់គ្រប់គ្រង់ទន្លែរួមគ្នាផងដែរ នូវរៀងរាល់និទាឃរដូវ និងរដូវស្លឹកឈើជ្រុះ។

នៅឆ្នាំ២០១៨ ត្រីស្ទើជិន និងត្រីកាលូហ្គា ដែលធ្វើចំណាកស្រុក មានអាយុចន្លោះពីមួយ ទៅបីឆ្នាំ។ នៅឆ្នាំ២០២៤ និង២០២៥ គេសង្កេតឃើញអាយុរបស់ពួកវា បានកើនឡើងដល់ចន្លោះពីមួយ ទៅប្រាំឆ្នាំ ចំណែកត្រីចំណាស់ជាងគេមានអាយុរហូតដល់ប្រាំបីឆ្នាំ។

មន្ត្រីជំនាញជលផលរបស់ចិនបាននិយាយថា តាមរយៈស្លាកសម្គាល់ និងតាមដានការស់នៅ កូនត្រីអាចចិញ្ចឹមជីវិត លូតលាស់ធំធាត់ និងសម្របខ្លួនជាមួយធម្មជាតិ ដោយធ្វើឱ្យចំនួនពូជត្រីកម្រនេះកើនឡើងជាបន្តបន្ទាប់ ដែលបង្ហាញពីការងើបឡើងវិញ នៃធនធានត្រីកម្រនៅតាមដងទន្លេជាប់ព្រំដែន។

មន្ត្រីរុស្ស៊ី និងអ្នកជំនាញជលផលរុស្ស៊ី ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បានកោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើការអភិរក្សធនធានជលផលនៅតាមដងទន្លេជាប់ព្រំដែន។ គណៈប្រតិភូរុស្ស៊ីបាននិយាយថា ត្រីទាំងពីរនេះក៏ជាប្រភេទត្រីទទួលបានការការពារ នៅក្នុងប្រទេសរុស្ស៊ីផងដែរ។

លោកបានមានប្រសាសន៍ថា “យើងលែងកូនត្រីជាច្រើនប្រភេទជារៀងរាល់ឆ្នាំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងបំពេញបន្ថែមធនធានធម្មជាតិ។ យើងជឿជាក់យ៉ាងមុតមាំថា ដរាបណាយើងសហការគ្នា និងយល់ស្របគ្នា ដើម្បីការពារធនធានជីវសាស្ត្រក្នុងទឹកនៃទន្លេ យើងអាចរក្សាស្ថិរភាពកំណើន និងធានាថា ប្រជាជននៃប្រទេសទាំងពីរ អាចទទួលបានធនធានត្រី ដែលមានគុណភាពខ្ពស់ និងសម្បូរបែបក្នុងរយៈពេលយូរ៕” (ផាន់ អាណា)


photo_2026-08-14_12-28-38 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]

photo_2026-08-14_08-34-27
តម្លៃកង្កែបសាច់​នៅលើទីផ្សារ​ក្នុងស្រុក មិនទាន់​ផ្តល់ក្តីសង្ឃឹម​ឡើងវិញ ដល់​​អ្នក​ចិញ្ចឹម​​

ដោយ ឡុង សារេត ភ្នំពេញ៖​ តម្លៃកង្កែបសាច់​នៅលើទីផ្សារគិតមកដល់ថ្ងៃទី​១២ ខែសីហានេះ​ ត្រូវបាន​មើលឃើញថា​ មិនទាន់​មាន​សញ្ញាល្អ​ធ្វើឱ្យកសិករ​ក្នុងស្រុក ដែលជាអ្នកចិញ្ចឹម​អាចលក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នោះទេ​ បន្ទាប់ពី​សមាគមវារីវប្បករនៅកម្ពុជា ​បាន​អំពាវនាវ​ឱ្យស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការទប់ស្កាត់​ពីការធ្លាក់ចុះតម្លៃ​ ​នៅ​ខែមេសា​ ឆ្នាំ២០២៦ ពីតម្លៃជាង​៧ ០០០រៀល​ មក​នៅ​៥ ០០០រៀល ក្នុងមួយគីឡូក្រាម​។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹង​ថា តម្លៃកង្កែបសាច់​ដែល​សមាគម​បានចែករំលែក​​នៅលើបណ្តាញទំនាក់ទំនងសង្គម​ កាលពី​ខែ​​កក្កដា​ រហូតមកដល់ថ្ងៃទី​១២ ខែសីហានេះ សមាគម​​​បានធ្វើបច្ចុប្បន្នភាពតម្លៃ​កង្កែបសាច់​ឡើងវិញ​ ដោយ​កង្កែបសាច់​មួយគីឡូ​ក្រាមឡើងថ្លៃបាន​១០០រៀល​ ទៅ​២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃ​បាន​៣០០រៀល​។​ ស្របពេលតម្លៃកង្កែបសាច់​មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ​៣០០រៀល​ ក្នុងមួយគីឡូក្រាម​ក៏ដោយ ប៉ុន្តែ​មិនទាន់ឡើង​ដល់ថ្លៃដើមផលិត​របស់កសិករ​នៅឡើយទេ​​។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម​ កសិករចំណាយពី​៥ ៧០០រៀល ទៅ​៦ ០០០រៀល​ ដូច្នេះដើម្បីអាច​បានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃ​ចាប់ពី​៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម​។​ លោកបន្តថា បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគម​នៅសល់​កង្កែប​​ក្នុងស្តុកសរុប​​​ប្រមាណ​១១៥តោន​​​ ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។​ ប៉ុន្តែនៅលើទីផ្សារ​មានឈ្មួញ​នាំចូលមកបោះដុំលក់​​ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែប​សាច់ពីកសិករនៅតាមតំបន់​​​បានផ្អាកដោយសារ​លក់មិនបានចំណេញ​។​​​ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀត​ថា បើកង្កែបដល់អាយុកាល​ត្រូវលក់ចេញហើយ បែរជាលក់មិនចេញ​ដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករ​ត្រូវការចំណាយថ្លៃដើមខ្ពស់​។ […]

photo_2026-08-13_17-39-51
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]

images (3)
អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា

កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា​ សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា​ គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

កាលវិភាគផ្សព្វផ្សាយ