ជំនន់ទឹកភ្លៀងនៅបង់ក្លាដែស បំផ្លាញដំណាំអស់រាប់ពាន់ហិកតា និងប៉ះពាល់ជីវិភាពកសិករក្រីក្ររាប់ម៉ឺននាក់

image_2026-07-23_08-49-16

ដាកា៖ មន្ត្រីជាន់ខ្ពស់នៅក្រសួងកសិកម្មបង់ក្លាដែស បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ និងទឹកហូរពីតំបន់ខ្ពង់រាប បានបំផ្លាញដំណាំលើផ្ទៃដីជាង២ ១០៩ហិកតា ក្នុងប្រទេសបង់ក្លាដែស ដែលប៉ះពាល់ដល់ជីវភាពកសិករជាង២២ ៤០០នាក់។

មន្ត្រីដដែលនេះ បានរៀបរាប់ថា ជំនន់ទឹកភ្លៀងនេះ ដែលកើតឡើងនៅភាគខាងលិច​ មានព្រុំប្រទល់ជាប់ប្រទេសឥណ្ឌា បាន​បំផ្លាញស្រូវសន្ទូងអស់ជាង១ ៥៣៤ហិកតា ប៉ះពាល់ជីវិតកសិករជាង១២ ០០០នាក់។ សំណាបលិចទឹកអស់ជាង២៥៥ហិកតា ប៉ះពាល់កសិករជាង២ ៨៥០នាក់។ បន្លែជាង៦៣៨ហិកតា ក៏ត្រូវលិចទឹកអស់ ប៉ះពាល់ជីវភាពកសិករចំនួន៥ ៣៣០នាក់ ខណៈចម្ការដំណាំហូបផ្លែ ខូចអស់ជាង២០ហិកតា ប៉ះពាល់ដល់ជីវភាពកសិករចំនូន៤០៥នាក់។ សរុបផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់មានទំហំ២ ១០៩ហិកតា និងប៉ះពាល់ជីវភាពកសិករក្រីក្រជាង២២ ៤០០នាក់។

យ៉ាងហោចណាស់មនុស្សចំនួន៥១នាក់បានស្លាប់ និងជាងមួយលាននាក់បានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ចំណែកមនុស្សរាប់ពាន់នាក់បានបាត់បង់ផ្ទះសម្បែង បន្ទាប់ពីគ្រោះទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីបានវាយប្រហារផ្នែកធំៗនៃប្រទេស រួមទាំងរដ្ឋធានីដាកាផងដែរ។

ជាងពាក់កណ្តាលនៃចំនួនអ្នកស្លាប់មកទល់នឹងពេលនេះ បានកើតមានឡើងនៅក្នុងទីក្រុងដាកា និងនៅជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ កាលពីសប្តាហ៍មុន សិស្សសាលាជាច្រើននាក់ និងគ្រូបង្រៀនម្នាក់ បានស្លាប់នៅពេលទឹកជំនន់ហូរយ៉ាងគំហុកមកជន់ពន្លិចសាលារៀន។

ប្រទេសបង់ក្លាដែស គឺជាប្រទេសស្ថិតក្នុងតំបន់វាលទំនាប និងមានទន្លេច្រើន ហើយតែងតែមានភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ក្នុងរដូវវស្សា ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យភ្លៀងធ្លាក់កាន់តែខ្លាំង និងកាន់តែញឹកញាប់។

គ្រោះជំនន់ទឹកភ្លៀងនេះ​ ត្រូវបានមន្ត្រីជំនាញរបស់ប្រទេសបង់ក្លាដែសចាត់ទុកថា បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយឥទ្ធពលបាតុភូតធម្មជាតិ អែលនីញ៉ូ ដ៏ខ្លាំងក្លានៅក្នុងប្រវត្តិសាស្ត្រភពផែនដី។

អង្គការមនុស្សធម៌មួយបានព្រមានថា លំនាំបាតុភូតអាកាសធាតុអែលនីញ៉ូ ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស កំពុងនាំមកនូវទឹកជំនន់ ជំងឺរាតត្បាត និងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ងាយរងគ្រោះបំផុតមួយចំនួនរបស់ពិភពលោក ដូចជាអាហ្វ្រិកខាងកើត និងទ្វីបអាស៊ី។

កាលសប្តាហ៍មុន គណៈកម្មាធិការសង្គ្រោះអន្តរជាតិ បាននិយាយថា ប្រទេសកេនយ៉ា អ៊ូហ្គង់ដា សូម៉ាលី បង់ក្លាដែស ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ស្ថិតក្នុងចំណោមប្រទេសប្រឈមនឹងហានិភ័យខ្លាំងបំផុត ដែលប្រទេសមួយចំនួនបាននិងកំពុងតស៊ូជម្នះរួចទៅហើយជាមួយនឹងភាពអាសន្នផ្នែកមនុស្សធម៌។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុរបស់សហរដ្ឋអាម៉េរិក បានប្រកាសកាលពីដើមខែកក្កដាថា បាតុភូតអែលនីញ៉ូ កំពុងពង្រឹងឥទ្ធិពលយ៉ាងឆាប់រហ័ស ដោយមានឱកាសរហូត៨១ភាគរយ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានឥទ្ធិពលបំផុតមួយ ចាប់តាំងពីឆ្នាំ១៩៥០ ដែលទំនងជាឈានដល់កម្រិតកំពូលនៅចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០២៦នេះ។

ចំណែកទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលជាអង្គការឧតុនិយមពិភពលោក បាននិយាយកាលពីដើមខែកក្កដា បាន​ប្រកាសថា ស្ថានភាពអែលនីញ៉ូនឹងឡើងឥទ្ធិពលយ៉ាងឆាប់រហ័សនៅចន្លោះខែកក្កដា និងខែកញ្ញា ឆ្នាំ២០២៦នេះ។

អ្នកវិទ្យាសាស្ត្រអាកាសធាតុ លោក ដានីញ៉ែល ស្វេន (Daniel Swain) បាននិយាយនៅលើឆានែល YouTube របស់គាត់ថា សីតុណ្ហភាពរបស់មហាសមុទ្រប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុតសម្រាប់ក្នុងឆ្នាំ២០២៦នេះ ដោយចាត់ទុកថា “រឿងរ៉ាវដ៏ធំសម្បើមនៃផលវិបាកដ៏ធំធេងសម្រាប់ពិភពលោក”។

នៅអាហ្វ្រិកខាងកើត លំនាំបាតុភូតអែលនីញ៉ូនេះ ជាធម្មតាមានន័យថា ពាក់កណ្តាលឆ្នាំ២០២៦កាន់តែរាំងស្ងួត បន្ទាប់មកពីខែតុលា ដល់ខែធ្នូនឹ ងមានភ្លៀងធ្លាក់ជោគជាំ បង្កឡើងដោយសារកម្ដៅទឹកនៅក្នុងមហាសមុទ្រឥណ្ឌា។​ ចំណែក នៅប្រទេសសូម៉ាលី ភ្លៀងនឹងធ្លាក់ខ្លាំងបានជន់លិចផ្នែកខ្លះនៃរដ្ឋធានីម៉ូហ្គាឌីស្យូ ម្តងហើយម្តងទៀត នៅឆ្នាំ២០២៦នេះ។

ធនាគារពិភពលោកបានព្រមានថា ប្រសិនបើបាតុភូតមហាអែលនីញ៉ូ កើតឡើងដល់កម្រិតមែននោះ ម្លេះទិន្នផលស្រូវអាចធ្លាក់ចុះនៅទូទាំងតំបន់អាស៊ីខាងត្បូង និងអាហ្វ្រិកខាងកើត ដែលជាកន្លែងផលិតស្បៀងអាហារសម្រាប់មនុស្សរាប់រយលាននាក់៕ (ផាន់ អាណា)


865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

image_2026-10-30_13-40-33
អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់

តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]

កាលវិភាគផ្សព្វផ្សាយ