Tag: trending
News & ជាតិ

ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕
News & អន្តរជាតិ

តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក
ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]
News & ជាតិ

ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ
ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីរឹតបន្តឹងលើការប្រើប្រាស់គ្រឿងចក្រកសិកម្ម ជាជំនួយរដ្ឋាភិបាល
ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចេញបញ្ជាឱ្យអ្នកកាន់កាប់គ្រឿងចក្រកសិកម្មទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ថែរក្សាជំនួយរបស់រដ្ឋាភិបាល សម្រាប់ប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីគាំទ្រដល់ការប្រឹងប្រែងបង្កើនទិន្នផលស្បៀងអាហារឱ្យបានគ្រប់គ្រាន់តាមតម្រូវរបស់ប្រទេសជាតិ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ដោយលើកឡើងថា “គ្រឿងយន្តកសិកម្មទាំងអស់ ដែលជាជំនួយរបស់រដ្ឋាភិបាលត្រូវតែប្រើប្រាស់ឱ្យបានល្អដើម្បីបង្កើនទិន្នផលកសិកម្ម”។ លោកបានណែនាំដល់ការិយាល័យនៅតាមបណ្តាខេត្តនៃទីភ្នាក់ងារស្តង់ដារឧបករណ៍កសិកម្មរបស់ក្រសួងកសិកម្ម ឱ្យបញ្ជូនរបាយការណ៍លម្អិត ស្តីពីការចែកចាយ និងការប្រើប្រាស់ត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ និងឧបករណ៍ផ្សេងៗទៀត ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីនបានចែកឱ្យនាពេលកន្លងមក ដើម្បីឱ្យដឹងច្បាស់ថា គ្រឿងចក្រទាំងនោះនៅល្អ និងផ្តល់ផលប្រយោជន៍ដល់វិស័យកសិកម្ម។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាថា រាល់របាយការណ៍ត្រូវតែបង្ហាញពីស្ថានភាពរបស់គ្រឿងចក្រ ទីកន្លែងរក្សាទុក និងលទ្ធផលនៃការចូលរួមចំណែកលើកកម្ពស់ទិន្នផលកសិដ្ឋាននៅក្នុងប្រទេស។ លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន ដែលកាន់តំណែងជាប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានព្រមានថា ឧបករណ៍ដែលមិនទាន់បានប្រើប្រាស់ត្រូវបែងចាយឡើងវិញ ទៅកាន់តំបន់មានតម្រូវការតែច្រើន។ លោកបានមានប្រសាសន៍ថា “យើងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកណា ដែលលក់គ្រឿងចក្រ ដោយផ្សំគំនិតជាមួយអ្នកអនុវត្តច្បាប់” ដោយសង្កត់ធ្ងន់ថា ការប្រើប្រាស់ខុសគោលដៅនឹងមិនត្រូវបានអត់ឱនឡើយ។ លោកបញ្ជាក់យ៉ាងច្បាស់ថា គ្រឿងចក្រមិនមែនជាជំនួយឥតគិតថ្លៃនោះទេ។ កសិករអាចជួលគ្រឿងចក្រក្នុងអត្រាតម្លៃប្រកួតប្រជែង ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ការបង្កបង្កើនផល ដោយហាមមិនឱ្យប្រើប្រាស់ ដើម្បីធ្វើអាជីវកម្មជួលជាឯកជនឡើយ។ លោកបានមានប្រសាសន៍ថា […]
News & ជាតិ

គម្រោងអេមស៍ បញ្ចេញហិរញ្ញប្បទានឥតសំណង១,៥លានដុល្លារ ដើម្បីគាំទ្រការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារ សម្រាប់កសិករខ្នាតតូច
ដោយ ឡុង សារេត ភ្នំពេញ៖ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) របស់ ក្រសួងពាណិជ្ជកម្ម ប្រកាសបញ្ចេញហិរញ្ញប្បទានឥតសំណងចំនួន ១,៥លានដុល្លារ ក្រោមមូល និធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃ ច្រកទី១ របស់គម្រោង ដើម្បីគាំទ្រដលការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារ សម្រាប់កសិករខ្នាតតូច លើផលិតកម្មមានខ្មែរ បន្លែសុវត្ថិភាព និងស្រូវប្រណីត នៅទូទាំងខេត្តគោលដៅទាំង១៨នៅក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលថ្ងៃទី១ ខែមេសាឆ្នាំ២០២៦ បានគូសបញ្ជាក់ថា នេះជាការបញ្ចេញហិរញ្ញប្បទានថ្មីបន្ថែម បន្ទាប់ពីគម្រោងទទួលបានលទ្ធផលជាវិជ្ជមានពីការបញ្ចេញហិរញ្ញប្បទាន ឥតសំណងក្នុងឆ្នាំ២០២៥ ជិតមួយលានដុល្លារ ដែលគាំទ្រដល់គ្រួសារកសិករខ្នាតតូចនៅជនបទចំនួន៦៨៦គ្រួសារ ដើម្បីសាកល្បងបច្ចេកវិទ្យា និងការអនុវត្តនានាក្នុងផលិតកម្មជាលក្ខណៈអាជីវកម្ម សម្រាប់ផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព។ សម្រាប់ហិរញ្ញប្បទានក្នុងឆ្នាំ២០២៦នេះ នឹងគាំទ្រកសិករខ្នាតតូចចំនួន១ ៤០០គ្រួសារបន្ថែមទៀត ឱ្យទទួលយកបច្ចេកវិទ្យា និងការអនុវត្តផលិតកម្មលក្ខណៈអាជីវកម្ម ដែលអនុវត្តបានជោគជ័យកាលពីឆ្នាំកន្លងទៅនេះ។ បន្ថែមពីលើផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់ខ្សែច្រវាក់តម្លៃស្រូវប្រណីតផងដែរ។ អេមស៍ គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ក្រោមសហហិរញ្ញប្បទាន ដោយរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAID)។ គម្រោងមានគោលដៅលើកស្ទួយវិបុលភាពកសិករខ្នាតតូចនៅកម្ពុជា តាមរយៈការបង្កើនផលចំណេញ ដោយផ្សារភ្ជាបផលិតផលកសិពាណិជ្ជកម្ម និងទីផ្សារ។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ ឆ្លុះបញ្ចាំងពីការផ្តោតការយកចិត្តទុកដាក់ជាបន្តបន្ទាបរបស់ក្រសួងពាណិជ្ជកម្មតាមរយៈគម្រោងអេមស៍ក្នុងការជំរុញការអភិវឌ្ឍទីផ្សារប្រកបដោយបរិយាប័ន្នសម្រាប់កសិករខ្នាតតូចដោយកាត់បន្ថយហានិភ័យវិនិយោគរបស់ពួកគាត់ និងលើកកម្ពស់ដំណោះស្រាយជាក់ស្តែង […]
News & អន្តរជាតិ

វៀតណាម ដាក់គោលដៅនាំចេញកសិផល ឈើ និងជលផល ឱ្យបានពី៧៣ ទៅ៧៤ពាន់លានដុល្លារនៅឆ្នាំ២០២៦នេះ
ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា វិស័យកសិកម្មរបស់វៀតណាម នៅតែរក្សាបាននូវកំណើនថេរ ក្នុងអំឡុងឆ្នាំ២០២១-២០២៥ ដែលលើសពីមធ្យមភាគជាសកល ដោយសារតម្រូវការក្នុងស្រុក និងអន្តរជាតិបានបន្តកើនឡើង។ ការចូលរួម និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនរបស់ប្រទេសវៀតណាម បានជួយពង្រីកខ្លួនចូលទៅកាន់ទីផ្សារ ដែលធ្វើឱ្យផលិតផលកសិកម្មវៀតណាម កាន់តែស៊ីជម្រៅនៅក្នុងទីផ្សារដ៏សក្តានុពលនៅលើពិភពលោក។ ក្រសួងបានកត់សម្គាល់ថា វិស័យនេះ នៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេស ស៊ីជម្រៅនៅក្នុងផលិតផលកែច្នៃទំនិញ ដែលមានតម្លៃបន្ថែមខ្ពស់ និងការអនុវត្តបច្ចេកវិទ្យាទំនើបអាចជួយបង្កើនការប្រកួតប្រជែងជាសកលរបស់កសិផលវៀតណាម។ ឥឡូវនេះ ផលិតផលកសិកម្មវៀតណាម មានវត្តមាននៅលើទីផ្សារភាគច្រើនទូទាំងពិភពលោក។ ក្រសួងកសិកម្ម និងបរិស្ថាន បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងហូជីមិញ កាលពីថ្ងៃទី២៣ ខែមករាថា ប្រទេសវៀតណាម កំពុងកំណត់គោលដៅសម្រាប់ការនាំចេញកសិផល ផលព្រៃឈើ និងជលផល ឱ្យទទួលបានចំណូលសរុបពី៧៣ ទៅ៧៤ពាន់លានដុល្លារ នៅឆ្នាំ២០២៦នេះ។ ទោះបីជាមានការប្រែប្រួលជាសកល ដែលបណ្តាលមកពីជំងឺរាតត្បាត ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ការនាំចេញកសិផល ផលព្រៃឈើ និងជលផលរបស់ប្រទេសវៀតណាម នៅតែរក្សាបាននូវសន្ទុះកំណើនក្នុងប៉ុន្មានឆ្នាំថ្មីកន្លងមកៗនេះ ដោយបន្តដើរតួជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ស្ថិរភាពជញ្ជីងពាណិជ្ជកម្ម និងការលើកកម្ពស់ប្រាក់ចំណូលនៅតាមជនបទ។ ទាក់ទងនឹងអាទិភាពសម្រាប់ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានមានប្រសាសន៍ថា […]
News & អន្តរជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទាន១០ពាន់លានដុល្លារ ដល់ប៉ាគីស្ថាន ក្រោមយុទ្ធសាស្ត្រថ្មីរយៈពេលប្រាំឆ្នាំ
អ៊ីស្លាមបាដ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានគេរំពឹងថា នឹងពង្រីកហិរញ្ញប្បទានជាទឹកប្រាក់ប្រហែល១០ពាន់លានដុល្លារដល់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០២៦-២០៣០ ដែលបានចាប់ផ្តើមកាលសប្តាហ៍មុន។ ធានាគារបានប្រកាសថា ផែនទីបង្ហាញផ្លូវដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសប៉ាគីស្ថានឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍន៍ដោយវិស័យឯកជន។ យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ នឹងផ្តោតលើមាគាចំនួនបី គឺការជំរុញការអភិវឌ្ឍវិស័យឯកជន ការជំរុញបរិយាបន្ន និងការពង្រឹងភាពធន់ និងមាននិរន្តរភាព ដោយអាទិភាពទាំងនេះនឹងត្រូវជួយពង្រឹងបញ្ហាអន្តរវិស័យ រួមមាន អភិបាលកិច្ចល្អ និងការពង្រឹងស្ថាប័ន សមភាពយេនឌ័រ និងបរិយាបន្នសង្គម បរិវត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។ លោកស្រី អេម៉ា ហ្វាន (Emma Fan) នាយកប្រចាំប្រទេសប៉ាគីស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីនេះត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធរបស់ប្រទេសប៉ាគីស្ថាន និងលើកកម្ពស់កំណើនដ៏រឹងមាំ និងយូរអង្វែង ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងមូល ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ក្រោមយុទ្ធសាស្ត្រនេះក៏ជួយលើកកម្ពស់ការវិនិយោគជាយុទ្ធសាស្ត្រ និងកំណែទម្រង់នៅទូទាំងវិស័យសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារធ្វើ។ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រវិស័យសាធារណៈ និងឯកជនរបស់ប៉ាគីស្ថាន ក្នុងការអនុវត្តតាមរបៀបវារៈដ៏មានមហិច្ឆតានេះ។ យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស បានកត់សម្គាល់ថា ប៉ាគីស្ថានបានធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនមានស្ថិរភាព បន្ទាប់ពីមានវិបត្តិខាងក្រៅជាបន្តបន្ទាប់ ហើយបានផ្តួចផ្តើមកំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ។ យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំឆ្លើយតបទៅនឹងបរិបទប្រទេសកំពុងវិវឌ្ឍ ដោយសង្កត់ធ្ងន់លើកំណើននៃការនាំចេញ និងការវិនិយោគ […]
News & ជាតិ

សហភាពអឺរ៉ុបផ្តល់ទឹកប្រាក់ពីរលានអឺរ៉ូ សម្រាប់បង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងដាក់ឱ្យដំណើរការគម្រោងគាំទ្រកសិពាណិជ្ជកម្មកម្ពុជាសម្រាប់នាំចេញ
ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សហភាពអឺរ៉ុប ប្រកាសផ្តល់ទឹក ប្រាក់ ២លានអឺរ៉ូ សម្រាប់ការបង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងដាក់ឱ្យដំណើរការគម្រោងគាំទ្រកសិពាណិជ្ជកម្មចំនួនបី ដើម្បីគាំទ្រដល់វិស័យកសិពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដោយជួយផលិតករក្នុងស្រុកក្នុងការផ្លាស់ប្តូរពីផលិតផលឆៅទៅជាការនាំចេញដែលមានគុណភាពខ្ពស់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា បញ្ជាក់ថា មន្ទីរពិសោធន៍ថ្មីនេះ ត្រូវបានផ្តល់មូលនិធិដោយកម្មវិធីភាពជាដៃគូ EU–German Cambodia សម្រាប់កសិកម្មប្រកបដោយនិរន្តរភាព និងប្រព័ន្ធស្បៀងអាហារ (CAPSAFE) ដែលមានកញ្ចប់ថវិកាចំនួន ២៤.៣ លានអឺរ៉ូ ស្មើនឹង ប្រមាណ ២៨.១ លានដុល្លារអាមេរិក។ ប្រភពដដែលបន្តថា មន្ទីរធ្វើតេស្តទំនើបនេះ ដែលទទួលស្គាល់តាមស្តង់ដារ ISO នឹងជួយឱ្យការនាំចេញស្បៀងអាហាររបស់កម្ពុជា អនុលោមតាមស្តង់ដារអន្តរជាតិ និងលើកកម្ពស់សមត្ថភាពក្នុងពាណិជ្ជកម្មពិភពលោក។ លើសពីនេះ សហគ្រាសធុនតូច និងមធ្យមកម្ពុជាចំនួន ២៩ មកពីវិស័យស្វាយចន្ទី ម្រេច និងស្វាយ ត្រូវបានជ្រើសរើស ដើម្បីទទួលបានជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ អាជីវកម្មទាំងនេះបង្ហាញពីសក្តានុពលខ្ពស់ ក្នុងការពង្រឹងផលិតកម្ម បង្កើនប្រាក់ចំណូល បង្កើតការងារ និងឆ្លើយតបតម្រូវការទីផ្សារ ជាមួយនឹងការគាំទ្របន្ថែម។ គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃកម្មវិធី EU–German GATE […]
News & អន្តរជាតិ

ភូមាខិតខំនាំចេញគ្រាប់ពូជស្រូវ ទៅក្រៅប្រទេស
ណៃពិដោ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករភូមា កំពុងខិតខំប្រឹងប្រែងក្នុងការនាំចេញពូជស្រូវរបស់ខ្លួនទៅកាន់បរទេស រួមមានប្រទេសហ្វីលីពីន បង់ក្លាដែស និងប្រទេសឥណ្ឌូណេស៊ី។ ក្រសួងកសិកម្ម សហការជាមួយសហព័ន្ធស្រូវអង្ករភូមា បាននិងកំពុងរៀបចំផែនការនាំចេញពូជស្រូវទៅកាន់ប្រទេសបង់ក្លាដែស ហ្វីលីពីន និងឥណ្ឌូណេស៊ី។ ប្រធានសហពន្ធស្រូវអង្ករភូមា បានមានប្រសាសន៍ថា «ស្រូវមានតម្លៃខ្លាំងណាស់។ នៅពេលស្រូវស្រស់សម្រាប់កិនជាអង្ករមានតម្លៃប្រហែល៣០០ ទៅ៤០០ដុល្លារ ក្នុងមួយតោន ចំណែកគ្រាប់ពូជអាចទទួលបានតម្លៃរហូតដល់៧០០ ទៅ៨០០ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករភូមាត្រូវគិតពីប្រាក់ចំណេញក្នុងមួយហិកតា និងកំណត់ផែនការផលិតស្រូវ ឬផលិតគ្រាប់ស្រូវពូជឱ្យបានល្អ»។ ប្រទេសហូឡង់ និងប្រទេសបែលហ្ស៊ិក គឺជាប្រទេសឈានមុខគេក្នុងការផលិតគ្រាប់ពូជស្រូវ និងការបង្កាត់ពូជរុក្ខជាតិ ដោយកាន់តំណែងកំពូលក្នុងការនាំចេញគ្រាប់ពូជនៅលើឆាកអន្តរជាតិ។ រីឯប្រទេសភូមាបានផលិតគ្រាប់ពូជស្រូវគ្រប់គ្រាន់ដោយខ្លួនឯង។ ហេតុដូច្នេះហើយ ប្រទេសភូមាកំពុងរៀបចំផែនការនាំចេញគ្រាប់ពូជស្រូវមួយចំនួន។ ប៉ុន្តែគ្រាប់ពូជស្រូវមួយចំនួននៅតែត្រូវបាននាំចូល។ លើសពីនេះទៀត ប្រទេសភូមាក៏កំពុងផលិតគ្រាប់ពូជសណ្តែកផងដែរ។ ប៉ុន្តែគ្រាប់ពូជសណ្តែក និងគ្រាប់ពូជពោតមួយចំនួនត្រូវបាននាំចូល។ ពូជពោតភូមាមានពីរប្រភេទ គឺពូជពោតយកគ្រាប់ទុំ និងពោតផ្អែម។ ពោតយកគ្រាប់ទុំ គឺសម្រាប់ផលិតជាចំណីសត្វ និងអាហារកែច្នៃ មានតម្លៃត្រឹមតែ២០០ដុល្លារ ក្នុងមួយតោន ខណៈពោតផ្អែមមានតម្លៃរហូតដល់៥០០ ទៅ៦០០ ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករចាំបាច់ត្រូវដាំដុះទាំងពោតគ្រាប់យកគ្រាប់ទុំ និងពោតផ្អែម […]
News & ជាតិ

យុវជនជមានចំណេះដឹងលើការឆុងកាហ្វេចង់ឱ្យមានកម្មវិធីប្រកួតសិល្បៈឡាតេអាតជើងឯកជាប្រចាំឆ្នាំដើម្បីឱ្យកម្ពុជាមានសមត្ថភាពកាន់តែប្រសើរ
ដោយ ឡុង សារេត ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកកម្ពុជា-ចិនលើកដំបូងក្នុងឆ្នាំ២០២៦បានបិទបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២៩ ខែមីនា។ សម្រាប់យុវជនដែលមានចំណេះដឹងលើការឆុងកាហ្វេចង់ឃើញការរៀបចំកម្មវិធីបែប អន្តរជាតិបែបនេះបន្តទៀតរៀបចំនៅកម្ពុជាឱ្យបានជារៀងរាល់ឆ្នាំដើម្បីពលរដ្ឋក្នុងស្រុកដែលមានចំណេះដឹងលើការងារឆុងកាហ្វេអាចបង្កើនសមត្ថភាពកាន់តែប្រសើរថែមមួយកម្រិតទៀតនៅពេលអនាគត។ លោក កុសល និស្ស័យ ជាម្ចាស់ជ័យលាភីលេខ៣ពីការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា ចិនឆ្នាំ២០២៦ មកពីខេត្តកណ្តាល បានទទួលស្គាល់ថាកម្មវិធីប្រកួតសិល្បៈឡាតេអាតកម្ពុជា ចិននេះថាជាកម្មវិធីល្អ ព្រោះវាជួយឱ្យយុវជនក្នុងប្រទេសមានដែលមានចំណេះដឹងលើការឆុងកាហ្វេ រឹតតែមានសមត្ថភាពកាន់តែប្រសើរឡើងទៅលើការរចនារូប ឬការចាក់រូបលើកែវកាហ្វេ។ លោកបន្តថា ក្នុងនាមជាបេក្ខជនជាប់ចំណាត់ថ្នាក់លេខ៣ពីកម្មវិធីប្រកួតសិល្បៈឡាតេអាត បានផ្តល់នូវបទពិសោធន៍ល្អៗ អាចឱ្យខ្លួនឯកយកចំណេះដឹងក៏ដូចជាបទពិសោធន៍នេះទៅពង្រឹងសមត្ថភាពបន្ថែមដើម្បីចូលរួមនៅកម្មវិធីនៅពេលអនាគត។ លោក កុសល និស្ស័យ បានគូសបញ្ជាក់ថាបន្ថែមថា “ខ្ញុំចង់ឃើញកម្មវិធីនេះជារៀងរាល់ឆ្នាំ ។ប្រសិនបើមានអ្នករៀបចំកម្មវិធីឡើងបាន ខ្ញុំគិតថាយុវជនយើងកាន់តែមានគុណភាពខ្លាំងជាងនេះ ដោយសារគាត់បានចូលរួមក្នុងការប្រកួតស្ទើតែរាល់ឆ្នាំ។ដូចនេះ ការប្រកួតសិល្បៈឡាតេអាតពីមួយឆ្នាំទៅមួយឆ្នាំគាត់នឹងមានការអភិវឌ្ឍខ្លួនឯងកាន់តែខ្លាំង”។ លោក ហុយ ឆេងលី ម្ចាស់ជ័យលាភីលេខ២មកពីខេត្តមណ្ឌលគិរី បានឱ្យដឹងថាលោក បានចូលប្រឡូកនៅក្នុងវិស័យកាហ្វេតាំងពីឆ្នាំ២០២០ ប៉ុន្តែមិនសូវស៊ីជម្រៅខ្លាំងប៉ុន្មាននោះទេ ហើយទើបតែចាប់ផ្តើមជាក់លាក់នៅឆ្នាំ២០២៣ ហើយធ្លាប់បានចូលរួមប្រកួតស្នាដៃចាក់រូបលើកែវកាហ្វេម្តងនៅក្នុងកម្មវិធីដែលរៀបចំនៅក្នុងប្រទេស ប៉ុន្តែមិនទទួលបានពានរង្វាន់លើកទឹកចិត្តនោះទេ។ លោកបន្តថា “សម្រាប់ការចូលរួមប្រកួតប្រជែងសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិនឆ្នាំ២០២៦ជាមួយបេក្ខជនផ្សេងទៀត ខ្ញុំពុំដែលរំពឹងថាអាចទទួលបានជ័យលាភីលេខ២ដូចពេលនេះទេ ដោយសារបេក្ខជនចូលរួមប្រកួតសុទ្ធតែអ្នកមានសមត្ថភាពក្នុងការចាក់រូបលើកែវកាហ្វេ ហើយភាគច្រើនពួកគាត់រស់នៅទីក្រុងភ្នំពេញ ។ ដោយឡែកយើងវិញរស់នៅតាមជនបទមានពេលខ្លះការប្រើប្រាស់ឧបករណ៍នៅមានកម្រិតវាមិនទំនើបដូចហាងកាហ្វេបើកនៅក្រុងភ្នំពេញ”។តែទោះជាបែបនេះ នូវតែព្យាយាមរចនារូបភាពនៅលើកែវកាហ្វេជាប្រចាំ នៅពេលមានភ្ញៀវកំម្ម៉ង់កាហ្វេ”។ លោក កែន […]
News & ជាតិ

ប្រជាកសិករនៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន ក្នុងខេត្តព្រះវិហារ ទទួលបានបច្ចេកទេសភ្ញាស់កូនមាន់
ព្រះវិហារ៖ ប្រជាកសិករនៅភូមិធម្មជាតិសម្តេចតេជោហ៊ុនសែនស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណ ៣៤នាក់ក្នុងនោះ ស្ត្រីចំនួន ១៨នាក់ ទទួលបានបច្ចេកទេសក្នុងការភ្ញាស់កូនមាន់ និងថែរក្សាកូនមាន់បន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយហានិភ័យជម្ងឺលើសត្វមាន់ និងបង្កើនប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ការទទួលបានបែបនេះ របស់កសិករធ្វើឡើង នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសភ្ញាស់កូនមាន់ និងការថែរក្សាកូនមាន់បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅអគារមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិទំនប់អូរស្វាយនៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៦។ នាឱកាសនោះ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ នឹងជាគ្រូបង្គោលមកពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីបច្ចេកទេស បានបង្រៀនដល់កសិករជាទ្រឹស្តីអំពីរបៀបភ្ញាស់កូនមាន់ បង្ហាញពីបច្ចេកទេសធ្វើវ៉ាក់សាំង និងការចុះអនុវត្តផ្ទាល់នៅតាមផ្ទះកសិករ ដោយបង្ហាញអំពីបៀបធ្វើវ៉ាក់សាំង ចាក់វ៉ាក់សាំងលើសត្វមាន់ និងពិភាក្សាកែលម្អលើចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងជាមន្ត្រីសម្របសម្រួលគម្រោង បានមានប្រសាសន៍ថា ការអនុវត្តបច្ចេកទេសចិញ្ចឹមសត្វបានត្រឹមត្រូវ មិនត្រឹមតែបានជួយកាត់បន្ថយហានិភ័យនៃជម្ងឺឆ្លងលើសត្វចិញ្ចឹមនោះទេ ថែមទាំងបានធានាដល់ការកសាងប្រាក់ចំណូលរបស់កសិករកាន់តែប្រសើរឡើងថែមទៀត សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល កសិករដែលបានចូលរួម ទទួលសម្ភារៈកសិកម្មមួយចំនួនរួមមាន ម៉ាស៊ីនកិនផលិតចំណីសត្វចំនួន៣៣ ទូភ្ញាស់ស៊ុតមាន់ចំនួន២ និងបន្ទះសូឡាចំនួន២០គ្រឿង ដើម្បីបម្រើដល់វិស័យកសិកម្មប្រចាំថ្ងៃ ពីគម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ-១៩ តាមរយៈជំនួយដោយរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយធនាគាអភិវឌ្ឍន៍អាស៊ី។ ភូមិធម្មជាតិសម្ដេចតេជោហ៊ុនសែន គឺជាភូមិ១ […]
News & អន្តរជាតិ

ម៉ាឡេស៊ីគ្រោងផ្គត់ផ្គង់សាច់ជ្រូកដោយខ្លួនឯង ឱ្យបាន៩០ភាគរយ នៅឆ្នាំ២០៣០
កូឡាឡាំពួ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខស្បៀងរបស់ខ្លួន រដ្ឋាភិបាលម៉ាឡេស៊ីមានគោលបំណងសម្រេចឱ្យបាននូវអត្រាផ្គត់ផ្គង់សាច់ជ្រូកដោយខ្លួនឯងឯង ឱ្យបានយ៉ាងហោចណាស់៩០ភាគរយ នៅឆ្នាំ២០៣០ កើនឡើងពី៦៧,៨ភាគរយ ក្នុងឆ្នាំ២០២៤។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង លោក ចាន់ ហ្វុងហ៊ីន (Chan Foong Hin) បានមានប្រសាសន៍កាលពីពាក់កណ្តាលខែមីនាថា អត្រាបច្ចុប្បន្នបង្ហាញថា តម្រូវការសាច់ជ្រូកនៅក្នុងស្រុកនៅតែពឹងផ្អែកលើសាច់ជ្រូកនាំចូលពីបរទេស។ លោកបានមានប្រសាសន៍ថា ផលិតកម្មសាច់ជ្រូកក្នុងប្រទេសម៉ាឡេស៊ីត្រូវបានពង្រឹងតាមរយៈវិធានការមួយចំនួន រួមទាំងការនាំចេញជ្រូករស់ពីរដ្ឋសារ៉ាវ៉ាក់ ទៅកាន់ឧបទ្វីបម៉ាឡេស៊ី និងការកែលម្អវិធានការទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងពីសត្វមកមនុស្ស ដើម្បីបង្កើនផលិតភាពកសិដ្ឋាន។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលតម្លៃលើចំណីសត្វជាសកល ថ្លៃដើមផលិតកម្ម និងតម្លៃទីផ្សារ ក្រសួងបន្តតាមដានតម្លៃលក់ជ្រូករស់នៅកម្រិតកសិដ្ឋាន ក៏ដូចជាថ្លៃដើមចំណីសត្វ។ លោក ចាន់ ហ្វុងហ៊ីន បានបញ្ជាក់ថា នៅឆ្នាំ២០២៥ តម្លៃជ្រូករស់នៅតាមកសិដ្ឋានជាមធ្យម ប្រហែល១៧,៨០រីងហ្គីត ឬស្មើនឹង៤,៥ដុល្លារ ក្នុងមួយគីឡូក្រាម។ លោកបន្តថា រដ្ឋាភិបាលក៏នឹងជំរុញឱ្យមានការដាំដុះពោតជាលក្ខណៈពាណិជ្ជកម្មទ្រង់ទ្រាយធំក្នុងស្រុកផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើពោតនាំចូលឱ្យមកនៅត្រឹមចំនួន៣០ភាគរយ ក្នុងឆ្នាំ២០៤០។ លោកអនុរដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលកំពុងជំរុញការផ្លាស់ប្តូរឧស្សាហកម្មចិញ្ចឹមជ្រូកបែបប្រពៃណីឆ្ពោះទៅរកការអនុវត្តបែបទំនើប ដូចជាប្រព័ន្ធទ្រូងជ្រូកបិទជិត ដែលធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជំងឺ និងកាត់បន្ថយការបំពុលបរិស្ថាន។ លោកបានមានប្រសាសន៍ថា កសិករម៉ាឡេស៊ូ ដែលផ្លាស់ប្តូរកសិដ្ឋានបើកចំហទៅជាប្រព័ន្ធបិទជិត មានសិទ្ធិទទួលបានការលើកទឹកចិត្ត និងការលើកលែងពន្ធលើប្រាក់ចំណូលពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ […]
