ពូជម្នាស់ MD2 ជួយធានាទីផ្សារ និងរក្សាស្ថិរភាពចំណូលដល់កសិករវៀតណាម

image_2026-07-01_13-50-25

ហូជីមិញ៖ តាមរយៈភាពជាដៃគូជាមួយបណ្តាក្រុមហ៊ុនសហគ្រាសផលិតម្នាស់ពូជ MD2 សម្រាប់ការកែច្នៃ កសិករវៀតណាម ត្រូវបានធានាការលក់នៅលើទីផ្សារប្រកបដោយស្ថិរភាព និងអាចរកប្រាក់ចំណេញបានជាប់លាប់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតកម្មកសិកម្មវៀតណាម ជាពិសេសលើការដាំដុះម្នាស់។ ការឡើងកម្តៅ រលកកម្តៅអូសបន្លាយពេលយូរ និងរបបទឹកភ្លៀងប្រែប្រួលខុសប្រក្រតី បានជះឥទ្ធិពលដល់ការលូតលាស់របស់ដំណាំ។ ការដាំដុះបន្តបន្ទាប់គ្នាជាច្រើនឆ្នាំ បានធ្វើឱ្យជីជាតិដីថយចុះជាលំដាប់ ដែលបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់ផលិតកម្មម្នាស់ក្នុងស្រុក។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងស្ថានភាពគុណភាពដីធ្លាក់ចុះ ដើមម្នាស់ងាយរងគ្រោះជាងមុន។ ការលូតលាស់ និងទិន្នផលលែងឆ្លើយតបនឹងការរំពឹងទុក ដែលនេះបានគូសបញ្ជាក់ពីតម្រូវការចាំបាច់សម្រាប់ដំណោះស្រាយកសិកម្មឱ្យសមស្របជាងមុន។

យោងតាមប្រធានក្រុមប្រឹក្សាភិបាលនៃសហករណ៍កសិកម្មក្នុងស្រុកតំបន់ បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុ និងដីកំពុងជះឥទ្ធិពលដល់ផលិតកម្ម។

លោកបាននិយាយថា «ការធ្លាក់ចុះគុណភាពពូជ បច្ចុប្បន្នជាបញ្ហាប្រឈមធំបំផុត។ ដីក៏បានថយចុះជីជាតិផងដែរ បន្ទាប់ពីការដាំដុះអស់រយៈពេលជាច្រើនឆ្នាំ។ បន្ថែមលើនេះ សីតុណ្ហភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជួនកាលបានឡើងដល់៣០-៤០អង្សា ដែលខ្ពស់ជាងកាលពីមុនយ៉ាងខ្លាំង ជាលទ្ធផលធ្វើឱ្យរុក្ខជាតិលូតលាស់មិនបានល្អ»។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ម្នាស់ពូជ MD2 ត្រូវបានគេទទួលស្គាល់ថា ជាពូជ ស័ក្តិសមបំផុតទៅនឹងលក្ខខណ្ឌអាកាសធាតុ និងដីនានានៅពេលបច្ចុប្បន្ន។ ពូជនេះមានភាពរឹងមាំ មានភាពធន់នឹងសត្វល្អិត និងជំងឺ ព្រមទាំងភាពបត់បែនទៅនឹងដីអាស៊ីត និងអាកាសធាតុក្តៅសើម នៃតំបន់ដី
សណ្តទន្លេមេគង្គ ព្រមទាំងរក្សាបាននូវទិន្នផលមានស្ថេរភាព។

យោងតាមគំរូផលិតកម្ម ទិន្នផលម្នាស់ពូជ MD2 មានចន្លោះចាប់ពី៥០ ដល់៦០តោន ក្នុងមួយហិកតា។ ចំណែកតម្លៃទិញតាមកិច្ចសន្យាក្នុង៨ ០០០ដុង ឬស្មើនឹង០,៣០ដុល្លារ​ ក្នុងមួយគីឡូក្រាម។ អ្នកដាំដុះអាចរកចំណូលបានប្រចាំឆ្នាំរហូតដល់១៥០លានដុង ឬស្មើនឹង៥ ៧០០ដុល្លារ ក្នុងមួយហិកតា។ នេះគឺជាប្រភពចំណូលដ៏មានស្ថិរភាពមួយ ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់កសិករវៀតណាម និងកាត់បន្ថយហានិភ័យក្នុងផលិតកម្ម។

ក្រៅពីអត្ថប្រយោជន៍សេដ្ឋកិច្ច គំរូដាំដុះម្នាស់ពូជ MD2 ក៏ជួយកាត់បន្ថយថ្លៃដើមផលិតកម្មផងដែរ តាមរយៈការប្រើប្រាស់កម្រាលប្លាស្ទិក ដែលជួយទប់ស្កាត់ស្មៅ និងបង្កើនការរក្សាសំណើមនៅក្នុងដី។ ការអនុវត្តកសិកម្មក៏ត្រូវបានលើកកម្ពស់តាមរយៈការប្រើប្រាស់ជី និងថ្នាំការពារដំណាំប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងស្របទៅតាមគោលការណ៍នៃកសិកម្មបៃតង និងប្រកបដោយចីរភាព។

ក្រោមការរៀបចំកសិកម្មតាមកិច្ចសន្យា កសិករដែលចូលរួមអាចមានទីផ្សារម្នាស់ តាមរយៈកិច្ចព្រមព្រៀងទិញ-លក់ជាមួយបណ្តាក្រុមហ៊ុនសហគ្រាស ដែលជួយឱ្យការលក់ផលិតផលមានស្ថិរភាព និងកាត់បន្ថយហានិភ័យនៃតម្លៃទីផ្សារ។ កត្តានេះជួយឱ្យអ្នកដាំដុះអាចបណ្តាក់ទុនលើផលិតកម្មដោយមានទំនុកចិត្តកាន់តែខ្លាំង និងមានផែនការច្បាស់លាស់ក្នុងរយៈពេលវែង។

ពូជម្នាស់ MD2 ត្រូវបានប្រជាជនវៀតណាមចាត់ទុកថា ជាជម្រើសដ៏សមស្របមួយ ដោយសារតែវាមានភាពធន់នឹងកម្តៅខ្លាំង និងអាចផ្តល់ផលចំណេញសេដ្ឋកិច្ចប្រកបដោយស្ថិរភាព៕ (ញឹក សំអូន)


photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

image_2026-09-28_15-26-57
សាក​ដឹកទុរេនស្រស់​តាមសមុទ្រទៅឱ្យចិន – ម៉ាឡេស៊ីចង់ដឹងថា ទុរេនខូចឬអត់?

គូឡាឡុំពួរ៖ ទុរេន​ទម្ងន់ពីរតោនរបស់ម៉ាឡេស៊ី ត្រូវបានយកទៅសាកល្បង​ដឹកតាមនាវា​សមុទ្រទៅកាន់ប្រទេស​ចិន ដោយប្រើរយៈពេល១២ថ្ងៃ។ គោលបំណង គឺចង់ដឹងថាតើ ទុរេននឹង​ខូចឬទេ ព្រោះទុរេនជា​ផ្លែឈើ ដែលងាយរលួយខូចក្រោយពេលប្រមូលផលរួច ។ បន្ទាប់ពីទៅដល់កំពង់ផែកុងតេន័រ ទុរេនទាំងនោះត្រូវបាន​ពិនិត្យដោយសមត្ថកិច្ចគយ និងភាគីពាក់ព័ន្ធ ដើម្បីចង់ដឹងពីលទ្ធផល។ ចម្លើយ គឺវិជ្ជមានទុរេន ​មិនរលួយខូចនោះឡើយ។ នេះក៏ដោយសារតែបច្ចេកវិទ្យា​គ្រប់គ្រងបរិយាកាស​បែបទំនើប​ ដែលធ្វើឲ្យទុរេន​នៅមានសភាពស្រស់ល្អទាំងអស់។​ អស់រយៈពេលពីរឆ្នាំមកហើយ ដែលក្រុមហ៊ុនម៉ាឡេស៊ី បានព្យាយាមអភិវឌ្ឍបច្ចេកវិទ្យា​ ដើម្បីធ្វើតេស្ត​សាកល្បង​លើវិធីសាស្ត្រដឹកជញ្ជូន និង​បច្ចេកវិទ្យាក្លាសេផលិតផលនេះ។ ជាមួយនឹង​ជោគជ័យនៃការ​ដឹកជញ្ជូនទុរេនស្រស់តាមផ្លូវទឹកនេះ គឺជា​ការ​បើកឱកាស​ឲ្យម៉ាឡេស៊ីអាចដឹកទុរេនទុំដើមទៅកាន់ទីផ្សារ​អន្តរជាតិ ដោយចំណាយទាប​លើការ​ដឹកជញ្ជូនតាមផ្លូវទឹក ជាជាង​តាមផ្លូវអាកាស​ ដែលត្រូវចំណាយច្រើននោះ៕ (ជា មករា)

កាលវិភាគផ្សព្វផ្សាយ