វ៉ាស៊ីនតោន៖ អង្គការការពារសុខមាលភាពត្រី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានដាក់ឱ្យប្រើប្រាស់ស្តង់ដារថ្មី ស្តីពីសុខុមាលភាពសត្វ ដែលកំណត់ជាក់លាក់សម្រាប់ពូជត្រីសាម៉ុងមួយប្រភេទ ក្រោមវិញ្ញាបនបត្របញ្ជាក់សតង់ដារសម្រាប់វិស័យវារីវប្បកម្ម។
អង្គការផ្តល់វិញ្ញាបនបត្របែបមនុស្សធម៌អន្តរជាតិ (Certified Humane International) ដែលជាអង្គការ នៅតំបន់អាមេរិកឡាទីន និងអាស៊ី បានវាយតម្លៃលើដំណាក់កាលផ្សេងៗនៃដំណើរការផលិតកម្ម រួមមាន ការសម្លាប់ និងការគ្រប់គ្រងត្រីក្នុងអំឡុងពេលចិញ្ចឹម ការដឹកជញ្ជូន និងនីតិវិធីនៃការប្រមូលផល។ គោលបំណងចម្បង គឺដើម្បីកំណត់លក្ខខណ្ឌតម្រូវ ដែលជួយណែនាំក្នុងការគ្រប់គ្រង និងវាយតម្លៃស្ថានភាពសុខុមាលភាពរបស់ពូជសត្វត្រីសាលមុន ម្ស៉ាង មានឈ្មោះថា កូហូ (Coho)។
ស្តង់ដារថ្មីនេះ បានគិតគូរពីលក្ខណៈពិសេស និងអត្តសញ្ញាណជីវសាស្ត្ររបស់ត្រីសាលមុន កូហូ ដែលខុសពីស្តង់ដារទូទៅសម្រាប់ត្រីសាម៉ុនផ្សេងទៀត ដែលធ្លាប់ត្រូវបានកំណត់នាពេលកន្លងមក។
យោងតាមអ្នកជំនាញផ្នែកវារីវប្បកម្ម បានបញ្ជាក់ថា ឯកសារស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងពូជត្រី កូហូ គឺផ្អែកលើការសិក្សាអំពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក ដែលកំណត់លក្ខណៈវិនិច្ឆ័យផ្តោតលើលក្ខណៈជាក់លាក់របស់ប្រភេទសត្វនីមួយៗ។
ការរៀបចំស្តង់ដារនេះ ក៏បានយកតាមបទពិសោធន៍ជាក់ស្តែងពីក្រុមហ៊ុន ចិញ្ចឹមត្រីប្រភេទនេះនៅប្រទេស ឈីលី ផងដែរ។ ប្រទេសឈីលី គឺជាប្រទេស ដែលផលិតត្រីសាម៉ុន កូហូ ប្រមាណ៩០ភាគរយនៃផលិតកម្មសរុបនៅទូទាំងពិភពលោក ហើយកំពុងជំរុញយ៉ាងសកម្មឱ្យត្រីប្រភេទនេះមានអត្តសញ្ញាណជាផលិតផលជាតិរបស់ខ្លួន ដើម្បីបង្កើតភាពខុសប្លែកពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក។
យោងតាមអង្គការនេះ សហការជាមួយក្រុមហ៊ុនចិញ្ចឹមត្រីសាលម៉ុន កូហូ នៅក្នុងទីតាំងផលិតកម្មផ្ទាល់ ហើយបានរាប់បញ្ចូលបញ្ហាប្រឈមនានា ដែលបានសង្កេតឃើញក្នុងដំណើរការផលិតកម្មទៅក្នុងស្តង់ដារនេះ។ ការចូលរួមនេះបានរួមចំណែកដល់ការបង្កើតលក្ខណៈវិនិច្ឆ័យ ដែលអាចអនុវត្តបាន និងឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៅក្នុងវិស័យវារីវប្បកម្មទាំងមូល។
លើសពីនេះ ពូជត្រីសាលម៉ុន កូហូ អាចប្រមូលផលបានមុនរដូវក្តៅរបស់ប្រទេសឈីលី ដែលជារយៈពេលមានហានិភ័យនៃការរីកដុះដាលរបស់ពពុះសារាយ ដែកបង្កឡើងដោយសារសីតុណ្ហភាពទឹកឡើងកម្តៅខ្លាំង។
ម្យ៉ាងវិញទៀត ត្រីប្រភេទនេះត្រូវការរយៈពេលចិញ្ចឹមនៅក្នុងទឹកសមុទ្រខ្លីជាងប្រភេទសាម៉ុលផ្សេងទៀត ដែលត្រីងាយរងគ្រោះបំផុតចំពោះជំងឺឆ្លងផ្សេងៗ៕ (ផាន់ អាណា)






