ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខេត្តកំពង់ស្ពឺថា ទុនរបស់ធនាគារ ARDB ជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន

Artboard 1

ដោយ ឡុង សារេត

ខេត្តកំពង់ស្ពឺ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា ការផ្តល់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ និងជនបទ (ARDB) មានសារសំខាន់ជាច្រើន ជាពិសេស បានជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន តាមរយៈមុខរបរ ដែលបាននិងកំពុងដំណើរការក្នុងពេលសព្វថ្ងៃនេះ។

លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ មានទីតាំងនៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើមទុនដែលទទួលបានពីធនាគារ ARDB លោកយកមកប្រើប្រាស់ទៅលើការទិញចំណី ទិញកូនមាន់ និងថ្នាំសម្រាប់ព្យាបាលមាន់ពេលមានជំងឺ ក្នុងទំហំទឹកប្រាក់តិចតួច តែក្រោយត្រូវការទុនបន្ថែមមួយចំនួនទៀត ស្របពេលបរិមាណមាន់ចិញ្ចឹមមានការកើនឡើង។

ទាក់ទងមុខរបរចិញ្ចឹមមាន់ ដូចនាពេលសព្វថ្ងៃនេះ លោកបានរំឭកថា បើកសិករមិនមានដើមទុនគ្រប់គ្រាន់ទេ មិនអាចឱ្យ មុខបរមួយនេះដំណើរការទៅរលូនបានឡើយ ដោយសារខ្វះទុនសម្រាប់ទិញជាចំណី ទិញកូនមាន់យកមកចិញ្ចឹម និងទិញថ្នាំសម្រាប់ព្យាបាល មាន់នៅពេលកើតមានជំងឺ។ ដោយឡែក មុខរបរចិញ្ចឹមមាន់របស់លោកនៅពេលទទួលបានទុនពីធនាគារ ARDBបានមួយរយៈកាលកន្លមក ឃើញជីវភាពគ្រួសារមានការរីកចម្រើន មានលទ្ធភាពបង្កើនការចិញ្ចឹមមាន់ បែបទំនើប និងមានសុវត្ថិភាពខ្ពស់។

លោក យឹម គឹមសាន បានចាប់ផ្តើមមុខរបរចិញ្ចឹមមាន់តាំងពីឆ្នាំ២០១១  រហូតដល់ឆ្នាំ២០២៥ ដោយចិញ្ចឹមនៅក្នុងរោងបើកចំហ។  ប៉ុន្តែចូលមកដល់ឆ្នាំ២០២៦នេះ លោកបានកែប្រែវិធីចិញ្ចឹម​នៅក្នុងរោងបិទជិត ឬចិញ្ចឹមមាន់បែបទំនើប (អ៊ីវេប ) ចំនួនពីររោង ដោយសាងសង់ថ្មីមួយខ្នងនិងកែច្នៃរោងចាស់ឱ្យទៅជារោងបែប អ៊ីវែប មួយខ្នង។

លោកអះអាងថា ការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ ក្នុងរយៈពេលប្រាំពីរថ្ងៃ កូនមាន់មានទម្ងន់ជាមធ្យមពីប្រាំបីខាំ ទៅប្រាំបួនខាំ ក្នុងមួយក្បាល តែបើកូនមាន់ចិញ្ចឹមនៅក្នុងរោងបិទជិត ឬរោងត្រជាក់ក្នុងរយៈពេលដូចគ្នា មានទម្ងន់ពីប្រាំបួនខាំ ទៅមួយគីឡូក្រាម ។

លោកលើកឡើងថា “ការចិញ្ចឹមមាន់ដោយគ្មានលក្ខណៈបច្ចេកទេសច្បាស់លាស់ យើងនឹងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ព្រោះមាន់ កាលណាអាកាសធាតុក្តៅខ្លាំង វាមិនអាចទ្រាំទ្របានទេ វាអាចនឹងឈឺងាប់។ ដូច្នេះ នៅថ្ងៃខាងមុខ បើសិនយើងមិនបាន រៀបចំរោងទំនើប មានប្រព័ន្ធត្រជាក់បានត្រឹមត្រូវទេ សម្រាប់មាន់កសិកម្ម ការចិញ្ចឹមនឹងជួបផលវិបាក ”។

សូមជម្រាបជូនថា ការចិញ្ចឹមមាន់របស់លោក យឹម គឹមសាន ដល់ពេលប្រមូលផល គឺលក់ទៅឱ្យខាងក្រុមហ៊ុនក្រុមហ៊ុន ឌឹ ហឺស្ស (De Heus) ព្រោះលោកទិញកូនមាន់ពូជ ចំណី ពីក្រុមហ៊ុនឌឹ ហឺស្ស៕


733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

image_2026-07-01_14-04-15
ក្រសួងពាណិជ្ជកម្មចុះបញ្ជីទុរេនបែកអន្លូង ខេត្តកំពង់ចាមជាម៉ាកសមូហភាព ដើម្បីលើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចចុះបញ្ជីជាផ្លូវការសម្គាល់ផលិតផលទុរេនបែកអន្លូង ជាម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្មខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។ ការចុះបញ្ជីម៉ាកសមូហភាពនេះ នឹងរួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងទីផ្សារ បង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងគាំទ្រដល់ជីវភាពរបស់សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង ក្នុងខេត្តកំពង់ចាម ជាពិសេស ជាយុទ្ធនាការមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព បង្កើនតម្លៃបន្ថែមផលិតផលក្នុងស្រុក និងពង្រឹងវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។ កាលពេលថ្មីកន្លងមកននេះ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ឱ្យរួបរួមគ្នាបង្កើតជា “ស្លាកសញ្ញាសម្គាល់ផលិតផល” ឱ្យបានច្បាស់លាស់។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិបាលខេត្ត បានអញ្ជើញពិនិត្យមើល និងជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងសហគមន៍ទុរេនបែកអន្លូង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាពេលថ្មីៗនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសា ដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះបីជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេន ដែលនាំចូលពីក្រៅតំបន់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ […]

image_2026-07-01_13-50-25
ពូជម្នាស់ MD2 ជួយធានាទីផ្សារ និងរក្សាស្ថិរភាពចំណូលដល់កសិករវៀតណាម

ហូជីមិញ៖ តាមរយៈភាពជាដៃគូជាមួយបណ្តាក្រុមហ៊ុនសហគ្រាសផលិតម្នាស់ពូជ MD2 សម្រាប់ការកែច្នៃ កសិករវៀតណាម ត្រូវបានធានាការលក់នៅលើទីផ្សារប្រកបដោយស្ថិរភាព និងអាចរកប្រាក់ចំណេញបានជាប់លាប់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតកម្មកសិកម្មវៀតណាម ជាពិសេសលើការដាំដុះម្នាស់។ ការឡើងកម្តៅ រលកកម្តៅអូសបន្លាយពេលយូរ និងរបបទឹកភ្លៀងប្រែប្រួលខុសប្រក្រតី បានជះឥទ្ធិពលដល់ការលូតលាស់របស់ដំណាំ។ ការដាំដុះបន្តបន្ទាប់គ្នាជាច្រើនឆ្នាំ បានធ្វើឱ្យជីជាតិដីថយចុះជាលំដាប់ ដែលបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់ផលិតកម្មម្នាស់ក្នុងស្រុក។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងស្ថានភាពគុណភាពដីធ្លាក់ចុះ ដើមម្នាស់ងាយរងគ្រោះជាងមុន។ ការលូតលាស់ និងទិន្នផលលែងឆ្លើយតបនឹងការរំពឹងទុក ដែលនេះបានគូសបញ្ជាក់ពីតម្រូវការចាំបាច់សម្រាប់ដំណោះស្រាយកសិកម្មឱ្យសមស្របជាងមុន។ យោងតាមប្រធានក្រុមប្រឹក្សាភិបាលនៃសហករណ៍កសិកម្មក្នុងស្រុកតំបន់ បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុ និងដីកំពុងជះឥទ្ធិពលដល់ផលិតកម្ម។ លោកបាននិយាយថា «ការធ្លាក់ចុះគុណភាពពូជ បច្ចុប្បន្នជាបញ្ហាប្រឈមធំបំផុត។ ដីក៏បានថយចុះជីជាតិផងដែរ បន្ទាប់ពីការដាំដុះអស់រយៈពេលជាច្រើនឆ្នាំ។ បន្ថែមលើនេះ សីតុណ្ហភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជួនកាលបានឡើងដល់៣០-៤០អង្សា ដែលខ្ពស់ជាងកាលពីមុនយ៉ាងខ្លាំង ជាលទ្ធផលធ្វើឱ្យរុក្ខជាតិលូតលាស់មិនបានល្អ»។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ម្នាស់ពូជ MD2 ត្រូវបានគេទទួលស្គាល់ថា ជាពូជ ស័ក្តិសមបំផុតទៅនឹងលក្ខខណ្ឌអាកាសធាតុ និងដីនានានៅពេលបច្ចុប្បន្ន។ ពូជនេះមានភាពរឹងមាំ មានភាពធន់នឹងសត្វល្អិត និងជំងឺ ព្រមទាំងភាពបត់បែនទៅនឹងដីអាស៊ីត និងអាកាសធាតុក្តៅសើម នៃតំបន់ដី សណ្តទន្លេមេគង្គ ព្រមទាំងរក្សាបាននូវទិន្នផលមានស្ថេរភាព។ យោងតាមគំរូផលិតកម្ម ទិន្នផលម្នាស់ពូជ […]

731983621_1430942202392119_6228100959934652365_n
ធនាគារ ARDBនិងសហព័ន្ធស្រូវអង្ករកម្ពុជាដឹកនាំប្រតិភូចូលតាំងពិព័រណ៍អង្ករខ្មែរនៅអាម៉េរិក

ញូវយ៉ក៖ ក្នុងកិច្ចខិតខំប្រឹងប្រែងរុញច្រាននិងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករខ្មែរនៅលើទីផ្សារអន្តរជាតិ ឯកឧត្តម បាន លីម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ធំប្រចាំឆ្នាំ “Fancy Food Show” នៅបុរីយូវយ៉ក សហរដ្ឋអាម៉េរិក ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យស្រូវអង្ករកម្ពុជា ក្នុងការបង្ហាញពីសក្តានុពល គុណភាព និងស្តង់ដារខ្ពស់នៃអង្ករខ្មែរទៅកាន់ពិភពលោក តាមរយៈកិច្ចសហការរវាងស្ថាប័នគន្លឹះទាំងពីរ៖ ធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម៖ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រផ្នែកហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម ជួយជំរុញសមត្ថភាពផលិតកម្ម និងការកែច្នៃអង្ករកម្ពុជាឱ្យស្របតាមស្តង់ដារតម្រូវការខ្ពស់របស់ទីផ្សារអាម៉េរិក និងអឺរ៉ុប។ សហព័ន្ធស្រូវអង្ករកម្ពុជា៖ ក្រោមការដឹកនាំរបស់ឧកញ៉ា ឡាយ ឈុនហួរ បានដើរតួជាស្ពានចម្លងដ៏សំខាន់ក្នុងការសម្របសម្រួល និងបើកទីផ្សារថ្មីៗ ដោយនាំយកក្រុមហ៊ុននាំចេញអង្ករលំដាប់កំពូលៗរបស់កម្ពុជា ទៅជួបពិភាក្សា និងចងសម្ព័ន្ធភាពពាណិជ្ជកម្មផ្ទាល់ជាមួយអ្នកបញ្ជាទិញធំៗនៅលើពិភពលោក។ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះ ក្រុមហ៊ុននាំចេញអង្ករ និងសហគ្រាសឈានមុខគេរបស់កម្ពុជាចំនួនប្រាំបួន បានរួមគ្នាយ៉ាងសកម្មក្នុងការដាក់តាំងបង្ហាញផលិតផលអង្ករប្រណីតៗ របស់កម្ពុជា ដើម្បីបង្ហាញពីភាពសម្បូរបែប និងស្តង់ដារខ្ពស់នៃអង្ករខ្មែរ៖ 1-Daily Fresh Foods ( […]

កាលវិភាគផ្សព្វផ្សាយ