ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា  ជួបពិភាក្សា​អំពីលទ្ធភាពជំរុញឧស្សាហកម្មកែច្នៃកសិផលកម្ពុជា និងនាំចេញទៅសិង្ហបុរី

107A8005

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យឯកឧត្តម ស្តេវិន ប៉ាង ជីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំប្រទេសកម្ពុជា  ចូលជួបពិភាក្សា​អំពីលទ្ធភាពជំរុញឧស្សាហកម្មកែច្នៃកសិផលកម្ពុជា (Agro-Processing Industry) និងកិច្ចសហការជំរុញការនាំចេញកសិផលទៅកាន់ប្រទេសសិង្ហបុរី។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានចែករំលែកនូវបច្ចុប្បន្នភាពអំពីវិស័យឧស្សាហកម្មកែច្នៃកសិផលកម្ពុជា ដោយបានផ្តោតសំខាន់ទៅលើកសិផលយុទ្ធសាស្រ្តចំនួន៥ រួមមាន៖ ដំណាំស្រូវ ដំណាំស្វាយចន្ទី ដំណាំដំឡូងមី ដំណាំពោតក្រហម និងដំណាំស្វាយ។

ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីសក្តានុពលនៃការវិនិយោគលើឧស្សាហកម្មកែច្នៃកសិផល ពោលគឺកម្ពុជាបច្ចុប្បន្ននេះ អាចមានសមត្ថភាពផលិតនូវកសិផលយុទ្ធសាស្រ្តទាំង៥នេះ ក្នុងបរិមាណសមស្រប និងគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ដល់សហគ្រាសកែច្នៃក្នុងការនាំចេញ។

បន្ថែមពីលើការធ្វើបច្ចុប្បន្នភាពដំណាំយុទ្ធសាស្រ្តរបស់កម្ពុជា, ឯកឧត្តមបណ្ឌិត ក៏ចែករំលែកនូវព័ត៌មានអំពីខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មនៃកសិផលយុទ្ធសាស្រ្តទាំង៥នេះ ព្រមទាំងខ្សែច្រវាក់តម្លៃផលិតកម្មបន្លែសុវត្ថិភាព (Safe Vegetables) ដែលដាំក្នុងផ្ទះសំណាញ់ និងផ្លែឈើ និងតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការគាំទ្រពីដើមខ្សែផលិតកម្ម (Upstream) រហូតដល់ចុងខ្សែផលិតកម្ម (Downstream) កសិកម្ម។

ជាការឆ្លើយតប,​​ ឯកឧត្តម ស្តេវិន ប៉ាង ជីវី បានបង្ហាញពីគំនិតវិជ្ជមានក្នុងការពិនិត្យលទ្ធភាពជំរុញវិស័យឧស្សាហកម្មកែច្នៃកសិផលកម្ពុជា និងកិច្ចសហការជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសសង្ហបុរី និងបន្តចែករំលែកព័ត៌មានអំពីសក្តានុពលនៃកសិផលកម្ពុជាជូនវិនិយោគិនសិង្ហបុរី ក៏ដូចជាប្រជាជនសិង្ហបុរី។

ជាការគិតគូរជំហ៊ានដំបូង វិស័យបន្លែសុវត្ថិភាព និងផ្លែឈើ នឹងត្រូវបានផ្តល់អាទិភាពមុន ដែលមានការត្រួតពិនិត្យកម្រិតស្តង់ដារមិនមានភាពស្មុគស្មាញច្រើន ដូចជាផលិតផលសាច់ និងវារីវប្បកម្មឡើយ៕


9a0e86777470c2cdbf43fec27b1a9249_48c37bfa-53d6-47cf-8e69-d046fcd76d33
ឆ្នាំ២០២៦ ផ្លែស្រកានាគវៀតណាម ធ្លាក់ថ្លៃហៅលែងឮ

វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២៧ដុល្លារ ឬស្មើនឹង៩៦០រៀល​ ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។ កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។ កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦​តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។ ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។ គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា […]

tilapia-fillet-1470416047903-800x800
វៀតណាមរកចំណូលបាន៩០លានដុល្លារ ពីការនាំចេញត្រីទីឡាព្យ៉ា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦

ហាណូយ៖ ប្រទេសប្រេស៊ីលកំពុងក្លាយជាទីផ្សារសំខាន់មួយសម្រាប់ត្រីទីឡាព្យ៉ារបស់វៀតណាម ដោយតម្លៃនាំចូលបានកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង២២២ដង ស្មើនឹង៤៤លានដុល្លារ ដោយធ្វើឱ្យប្រេស៊ីលក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ផផលិតផលត្រីនេះ។ បើគិតពីទីផ្សារនាំចេញទាំងអស់ ការនាំចេញត្រីទីឡាព្យ៉ារបស់វៀតណាម មានតម្លៃសរុប៩០លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ កើនឡើង៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្រូវការទីផ្សារប្រទេសជប៉ុនបានកើនឡើង៧៧ភាគរយ ដោយតម្លៃនាំចេញកើនដល២លានដុល្លារ។ ចំណែកនៅមជ្ឈិមបូព៌ា ការនាំចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត មានតម្លៃ៧លានដុល្លារ កើនឡើង២៣ភាគរយ ខណៈទីផ្សារសហភាពអឺរ៉ុបមានតម្លៃ៤លានដុល្លារ កើនឡើង៧ភាគរយ។ ការនាំចេញត្រីទីឡាព្យ៉ាទៅសហរដ្ឋអាម៉េរិក មានតម្លៃសរុប២១លានដុល្លារ ធ្លាក់ចុះ៤៨ភាគរយ។ ទីផ្សារត្រីទីឡាព្យ៉ាពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនពី១៥,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ទៅប្រមាណ២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៥។ ត្រីទីឡាព្យ៉ាមានសក្តានុពលសម្រាប់ទីផ្សារមួយចំនួន ប្រសិនបើផលិតផលអាចបំពេញតាមតម្រូវការ ពាក់ព័ន្ធនឹងគុណភាព លក្ខណៈបច្ចេកទេសផលិតផល ប្រព័ន្ធតាមដានប្រភព និងវិញ្ញាបនបត្រនិរន្តរភាព។ រីឯសហគ្រាសអាចផ្តោតលើការកែច្នៃ ការធ្វើពិពិធកម្មផលិតផល និងការឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ទីផ្សារនីមួយៗ៕ (ផាន់ អាណា)

image_2026-10-19_15-51-02
មហាព្យុះទីហ្វុងចម្ពី នឹងបោកបក់ទៅដល់តៃវ៉ាន់ និងឆ្នេរសមុទ្រចិន ក្នុងរង្វង់ថ្ងៃទី២៣ ខែតុលា

ហាណូយ៖ មជ្ឈមណ្ឌលជាតិព្យាករធនធានទឹក និងឧតុនិយមវៀតណាម បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែតុលាថា ព្យុះឈ្មោះ ចម្ពី ដ៏ខ្លាំងក្លាមួយ ដែលកំពុងស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យ និងមានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ ពីភាគខាងកើតប្រទេសហ្វីលីពីន។ ចម្ពី គឺជាឈ្មោះព្យុះដាក់តាមភាសាឡាវ ដោយយកឈ្មោះដើមរុក្ខជាតិចម្បី។​ ព្យុះនេះមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧ តាមមាត្រដ្ឋានវាស់កម្លាំងព្យុះរបស់វៀតណាម។ ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ព្យុះចម្ពី ត្រូវបានព្យាករថា នឹងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆៀងពាយ័ព្យ ក្នុងល្បឿនជាមធ្យមប្រមាណ២០គីឡូម៉ែត្រក្នុងមួយម៉ោង សំដៅទៅកោះតៃវ៉ាន់ ដោយបន្តរក្សាកម្លាំងខ្យល់ដ៏ខ្លាំងក្លាក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ចំណែកក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា​ បានប្រកាសក្នុងសេចក្តីជូនដំណឹងថា ឈ្មោះនេះ ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី លើអាងទន្លេមេគង្គ និងឈូងសមុទ្រកម្ពុជា ដោយធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅក្នុងប្រទេសកម្ពុជា។ យោងតាមទីភ្នាក់ងារឧតុនិយមវៀតណាមរំពឹងថា ព្យុះនេះនឹងបន្តរក្សាកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនប្រហែលពីរថ្ងៃទៀត មុននឹងចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងៗ ចាប់ពីថ្ងៃទី២១ ខែតុលាតទៅ។ នៅពេលព្យុះចម្បីធ្វើដំណើរមកជិតកោះតៃវ៉ាន់ វាត្រូវបានរំពឹងថា នឹងនៅតែមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៥ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ផ្អែកតាមទិន្នន័យព្យាករបច្ចុប្បន្ន មជ្ឈមណ្ឌលឧតុនិយមវៀតណាមបានវាយតម្លៃថា ព្យុះចម្ពី […]

image_2026-10-19_15-45-08
ចិន និងអាម៉េរិក ព្រមព្រៀងកាត់បន្ថយពន្ធនាំចូល ជាពិសេសផលិតផលកសិកម្ម

ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាកាត់បន្ថយពន្ធគយលើទំនិញនាំចូលរៀងៗខ្លួន ដែលមានតម្លៃសរុប៦០ពាន់លានដុល្លារ​ រាប់តាំងពីពោត រហូតដល់ផលិតផលគ្រឿងសម្អាងរបស់អាម៉េរិក និងរាប់ពីសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រហូតដល់ប្រដាប់ក្មេងលេងរបស់ចិន។ តាមរយៈក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាម៉េរិក ប្រទេសទាំងពីរបានដាក់សំណើរៀងៗខ្លួន ដោយកំណត់មុខទំនិញមានតម្លៃ៣០ពាន់លានដុល្លារ ឱ្យទទួលបានការអនុគ្រោះផ្នែកពន្ធគយកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តំណាងពាណិជ្ជកម្មអាម៉េរិក។ ការកាត់បន្ថយពន្ធបដិការ និងការបន្ធូរបន្ធយជម្លោះពាណិជ្ជកម្មនេះ គឺជាលទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលលើកទី២ នៅឆ្នាំ២០២៦នេះ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនភីត (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ ចិនគ្រោងកាត់បន្ថយពន្ធគយបដិការលើផលិតផលកសិកម្មជាច្រើនមុខរបស់អាម៉េរិក រួមមាន ពោត ស្រូវសាលី ស្ពៅ សាច់ ផលិតផលទឹកដោះគោ និងប្រេងឆា។ ប៉ុន្តែ មិនបានរាប់បញ្ចូលសណ្តែកសៀងឡើយ។ ចំណែកអាម៉េរិកគ្រោងកាត់បន្ថយពន្ធ​លើផលិតផលរបស់ចិន ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ រួមមានម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនអាំងនំប៉័ង កម្រាលតុ ភួយ និងស្រោមពូកជាដើម។ ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ប្រទេសទាំងពីរនឹងរៀបចំកិច្ចពិភាក្សាជាប្រចាំ អំពីឱកាស និងឧបសគ្គនៃការវិនិយោគ […]

កាលវិភាគផ្សព្វផ្សាយ