សហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិនប្រកាសដាក់ដេញថ្លៃជ័រកៅស៊ូ ដើម្បីការពារផលប្រយោជន៍កសិករ 

photo_2026-07-01_08-08-39 (4)

ដោយ អៀវ ឈៀងនី

ភ្នំពេញ៖ សហគមន៍កសិកម្មកៅស៊ូគ្រួសារខេត្តប៉ៃលិននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសដាក់ដេញថ្លៃជ័រកៅស៊ូ ពី១៥តោន ទៅ១៧តោន ដើម្បីការពារផលប្រយោជន៍របស់សហគមន៍ជាម្ចាស់ទំនិញ ក្នុងតម្លៃមួយដោយមិនមានការឃុបឃិតរបស់ឈ្មួញ។

លោក ផៃ សុផល មកពីសហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិនបានឱ្យដឹងថា ការប្រកាសបិទការដេញថ្លៃ គឺនៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦  ដោយបានកំណត់លក់នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈការដេញថ្លៃ។

សហគមន៍ខាងលើ​បាន​លើកឡើងថា មូលហេតុចម្បងនៃការប្រកាសដេញថ្លៃជាសាធារណៈនេះ គឺដើម្បីបង្កើនឱកាសឱ្យមានការប្រកួតប្រជែងតម្លៃដោយសេរី ធានាតម្លាភាព យុត្តិធម៌ និងមិនមានការលាក់លៀម។ ជាពិសេស ការពារផលប្រយោជន៍របស់សហគមន៍កសិករជាម្ចាស់ទំនិញ ជៀសវាងការត្រូវរ៉ូវគ្នាជាសម្ងាត់រវាងឈ្មួញ ឃុបឃិតគ្នាបញ្ចុះតម្លៃ ឬបង្ខំទិញក្នុងតម្លៃថោក ដែលធ្វើឱ្យអ្នកលក់ខាតបង់។

ការដាក់ដេញថ្លៃជាវិធីមួយ ដែលទទួលបានតម្លៃល្អបំផុត នៅពេលមានការប្រកួតប្រជែងជាចំហ ដូច្នេះឈ្មួញណាហ៊ានផ្តល់តម្លៃខ្ពស់ជាងគេ និងសមរម្យជាងគេនឹងទទួលបានឱកាសទិញ ដែលនេះជួយឱ្យសហគមន៍ទទួលបានផលចំណេញអតិបរមា។ សរុបមក ការដេញថ្លៃជាសាធារណៈ គឺជាឧបករណ៍មួយយ៉ាងសំខាន់ក្នុងការលុបបំបាត់ការកេងប្រវ័ញ្ច និងការផ្ដាច់មុខពីសំណាក់ឈ្មួញកណ្ដាល។

លោកស្រី ឆៃ លីនណែត ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិនបានបញ្ជាក់ថា បច្ចុប្បន្ននេះ សហគមណ៍មានសមាជិកចំនួន១៩នាក់ ផ្ទៃដីដាំដុះចំនួន២០៤ ហិកតា ប្រាក់ភាគហ៊ុនចំនួនពីរលាន ប្រាំសែនរៀល។ សព្វថ្ងៃនេះសហគមន៍បានប្រមូលផ្តុំលក់ផលិផលជ័រកៅស៊ូរបស់សមាជិក គឺពីរលើកក្នុងមួយខែ ទិន្នផលអាស្រ័យទៅតាមខែជាក់ស្តែង។

ក្រោយពីការប្រមូលជ័រកៅស៊ូរបស់សមាជិកសហគមន៍រួច សហគមន៍ នឹងជូនដំណឹងដល់អាជីវករ ដែលមានបំណងចង់ដេញថ្លៃតាមរយៈលេខទូរស័ព្ទ និងតេលេក្រាមរបស់សហគមន៍ ចំពោះការលក់ គឺអាស្រ័យទៅតាមតម្លៃខ្ពស់ជាងគេ សហគមន៍នឹងធ្វើការផ្គត់ផ្គង់ជូន។

ចំពោះមូលដ្ឋាននៃការកំណត់តម្លៃ សហគមន៍យោងទៅលើទីផ្សារក្នុងស្រុកផង សួរនាំតម្លៃតាមរយៈសហគមន៍ ដែលមានទំនាក់ទំនងជាមួយគ្នា ដូចជាសហគមន៍នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងនៅក្នុងខេត្តមណ្ឌលគិរីជាដើម និងអន្តជាតិផង មានម៉ាឡេស៊ី និងសិង្ហបុរីជាដើម។

លោកស្រី បន្តទៀតថា តាមរយៈការដេញថ្លៃនេះ កសិករក្នុងសហគមន៍ទទួលបានតម្លៃខ្ពស់ជាងមុន បើប្រៀបធៀបជាមួយការលក់រៀងៗខ្លួន។ ជាពិសេសការទទួលបានប្រាក់ចំណូលបន្ថែមក្នុងសហគមន៍ផងដែរ។ លោកស្រីបន្ថែមថា សហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិន បានដើរតួរសំខាន់ក្នុងការចរចាតម្លៃជាមួយដៃគូពាក់ព័ន្ធជាច្រើន ទាំងផ្នែកទីផ្សារ និងបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឱ្យសមាជិកក្នុងសហគមន៍ អាចទទួលបានចំណេះដឹងលើការអនុវត្ត ដើម្បីទទួលបានតម្លៃបន្ថែមលើផលិផលរបស់ខ្លួន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សហគមន៍កសិកម្មកៅស៊ូគ្រួសារប៉ៃលិន បានប្រកាសដេញថ្លៃលក់ជ័រកៅស៊ូចំនួនបួនលើករួចមកហើយ ដោយលើកទី១ ប្រមូលលក់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មានកសិករចំនួនប្រាំមួយគ្រួសារ មានជ័រកៅស៊ូសរុបចំនួន៧ ៦៣០ឋកីឡូក្រាម លើកទី២ ប្រមូលលក់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ មានកសិករចំនួន១០គ្រួសារ មានជ័រកៅស៊ូសរុបចំនួន១៣ ៤២៨ គីឡូក្រាមក្រាម លើកទី៣ ប្រមូលលក់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ កសិករចំនួន១៨គ្រួសារ មានជ័រកៅស៊ូសរុបចំនួន២០ ០៦២គីឡូក្រាម និងលើកទី៤ គ្រោងលក់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦៕


photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

image_2026-09-28_15-26-57
សាក​ដឹកទុរេនស្រស់​តាមសមុទ្រទៅឱ្យចិន – ម៉ាឡេស៊ីចង់ដឹងថា ទុរេនខូចឬអត់?

គូឡាឡុំពួរ៖ ទុរេន​ទម្ងន់ពីរតោនរបស់ម៉ាឡេស៊ី ត្រូវបានយកទៅសាកល្បង​ដឹកតាមនាវា​សមុទ្រទៅកាន់ប្រទេស​ចិន ដោយប្រើរយៈពេល១២ថ្ងៃ។ គោលបំណង គឺចង់ដឹងថាតើ ទុរេននឹង​ខូចឬទេ ព្រោះទុរេនជា​ផ្លែឈើ ដែលងាយរលួយខូចក្រោយពេលប្រមូលផលរួច ។ បន្ទាប់ពីទៅដល់កំពង់ផែកុងតេន័រ ទុរេនទាំងនោះត្រូវបាន​ពិនិត្យដោយសមត្ថកិច្ចគយ និងភាគីពាក់ព័ន្ធ ដើម្បីចង់ដឹងពីលទ្ធផល។ ចម្លើយ គឺវិជ្ជមានទុរេន ​មិនរលួយខូចនោះឡើយ។ នេះក៏ដោយសារតែបច្ចេកវិទ្យា​គ្រប់គ្រងបរិយាកាស​បែបទំនើប​ ដែលធ្វើឲ្យទុរេន​នៅមានសភាពស្រស់ល្អទាំងអស់។​ អស់រយៈពេលពីរឆ្នាំមកហើយ ដែលក្រុមហ៊ុនម៉ាឡេស៊ី បានព្យាយាមអភិវឌ្ឍបច្ចេកវិទ្យា​ ដើម្បីធ្វើតេស្ត​សាកល្បង​លើវិធីសាស្ត្រដឹកជញ្ជូន និង​បច្ចេកវិទ្យាក្លាសេផលិតផលនេះ។ ជាមួយនឹង​ជោគជ័យនៃការ​ដឹកជញ្ជូនទុរេនស្រស់តាមផ្លូវទឹកនេះ គឺជា​ការ​បើកឱកាស​ឲ្យម៉ាឡេស៊ីអាចដឹកទុរេនទុំដើមទៅកាន់ទីផ្សារ​អន្តរជាតិ ដោយចំណាយទាប​លើការ​ដឹកជញ្ជូនតាមផ្លូវទឹក ជាជាង​តាមផ្លូវអាកាស​ ដែលត្រូវចំណាយច្រើននោះ៕ (ជា មករា)

កាលវិភាគផ្សព្វផ្សាយ