អន្តរជាតិ
News & អន្តរជាតិ

កសិករដាំម្ទេស នៅក្រុងកាន់ធើ ប្រទេសវៀតណាម ស្វែងរកដៃគូដើម្បីបង្កើតខ្សែសង្វាក់តម្លៃមានស្ថិរភាព
ក្រុងកិនធើ៖ បើតាមការចុះផ្សាយរបស់ព័ត៌មានវៀតណាម បានឱ្យដឹងថា បច្ចុប្បន្ននេះតម្លៃម្ទេសដៃនាងដាំដុះនៅតាមតំបន់ជាច្រើនក្នុងក្រុងកិនធើ (Can Tho) ភាគខាងត្បូងវៀតណាម បានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមតែ៤ ០០០ ដល់ ៦ ០០០ដុង ឬស្មើនឹង០,១៥សេន ទៅ០,២៣សេនដុល្លារ ក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យកសិករជាច្រើនត្រូវប្រឈមមុខនឹងការខាតបង់ប្រាក់ចំណូល។ ដើម្បីទប់ស្កាត់បញ្ហាកើតឡើងដដែលៗ ពេលម្ទេសបានទិន្នផលខ្ពស់បែរជាតម្លៃធ្លាក់ចុះ និងការរំពឹងផ្អែកពេកលើឈ្មួញកណ្តាល កសិករដាំម្ទេសជាច្រើនកំពុងផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មជាបណ្តើរៗ។ ពួកគេកំពុងស្វែងរកឱកាស ដើម្បីសហការជាមួយក្រុមហ៊ុននានា ក្នុងគោលបំណងបង្កើតតំបន់មានវត្ថុធាតុដើមជាហូរហែ និងជាផលិតល្អស្របតាមស្តង់ដារ និងអាចកែច្នៃបានត្រឹមត្រូវ។ សហគមន៍កសិកម្មសរីរាង្គ បច្ចុប្បន្នមានអ្នកដាំម្ទេសប្រមាណ៣០គ្រួសារ ហើយក៏មានការផ្សារភ្ជាប់ជាមួយកសិករខាងក្រៅជាច្រើនទៀត ដើម្បីបង្កើតជាតំបន់ផលិតវត្ថុធាតុដើមម្ទេសដៃនាង ដែលមានផ្ទៃដីសរុបប្រហែលពី៥០ ទៅ៦០ហិកតា។ អនុប្រធានសហគមន៍នេះ បានឱ្យដឹងថា ម្ទេសដៃនាងងាយដាំខ្លាំងណាស់ស្របលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ថានភាពដីល្បាយខ្សាច់នៅក្នុងតំបន់នេះ ហើយកសិករជាទូទៅតែងតែដាំដុះនៅក្នុងរដូវប្រាំង រហូតដល់រដូវវស្សាចូលមកដល់។ ដោយសារតែដីទួលមានខ្យល់ចេញចូលល្អ និងលក្ខខណ្ឌសត្វល្អិតចង្រៃអាចគ្រប់គ្រងបាន ទិន្នផលម្ទេសដៃនាងទទួលបានចន្លោះពី២,៥ ដល់៣តោនក្នុងទំហំផ្ទៃដី១ ០០០ម៉ែត្រការ៉េ។ លក្ខណៈពិសេសរបស់ម្ទេសដៃនាង គឺមានពណ៌ក្រហមឆ្អៅ រសជាតិហឹរល្មម និងមានសាច់ក្រាស់ ដែលស័ក្តិសមបំផុតសម្រាប់ការកែច្នៃធ្វើជាទឹកម្ទេស។ ទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទីផ្សារលក់ចេញនៃដំណាំនេះ គឺពឹងផ្អែកលើឈ្មួញកណ្តាល នៅតាមផ្សារបែបប្រពៃណី ដែលនាំឱ្យមានការប្រែប្រួលតម្លៃយ៉ាងខ្លាំង។ លោកអនុប្រធានសហគមន៍ បានលើកឡើងថា […]
News & អន្តរជាតិ

ឥទ្ធិពលបាតុភូតមហាអែលនីញ៉ូ បង្កផលប៉ះពាល់ដល់តម្លៃកាហ្វេលើសកលលោក
អន្តរជាតិ៖ តម្លៃកាហ្វេបានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីទីភ្នាក់ងារឧតុនិយមជប៉ុន បានបញ្ជាក់ថា ឥទ្ធិពលបាតុភូតអាកាសធាតុ អែលនីញ៉ូ បានកើតឡើងនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។ កត្តានេះ អាចបង្កឱ្យមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅវាយប្រហារ នៅចុងឆ្នាំ២០២៦នេះ ដែលអាចបង្កការរំខានដល់ផលិតកម្មកាហ្វេ នៅតំបន់អាស៊ី និងអាម៉េរិកខាងត្បូង។ កាលពីថ្ងៃទី៩ ខែមិថុនានេះដែរ ទិន្នផលកាហ្វេប្រភេទ អារ៉ាប៊ីកា (Arabica) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១៩ខែ ហើយកាហ្វេប្រភេទ រ៉ូប៊ូស្តា (Robusta) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលពីរខែកន្លងមកថ្មីៗនេះ ដោយសារផលិតកម្មដំណាំកាហ្វេក្នុងប្រទេសប្រេស៊ីល បានជួបការលំបាកយ៉ាងខ្លាំង នៅឆ្នាំ២០២៦នេះ។ នៅក្នុងសប្តាហ៍នេះ សេវាកម្មកសិកម្មបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានព្យាករណ៍ថា ដំណាំកាហ្វេរបស់ប្រទេសប្រេស៊ីលនឹងមានបរិមាណចំនួន៧១,៩លានបាវ ដែលកើនឡើងជាង១៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចគ្នានេះផងដែរ ធនាគារ រ៉ាបូ (Rabobank) របស់ប្រទេសហូឡង់ បានប៉ាន់ប្រមាណអំពីអតិរេកកាហ្វេ អារ៉ាប៊ីកា លើសកលលោក ឆ្នាំ២០២៦-២០២៧ មានរហូតដល់៩,៥លានបាវ គឺកើនឡើងលើសពីបរិមាណ៧លានបាវ ក្នុងពេលកន្លងមក។ ស្តង់ដាររង្វាស់រង្វាល់អន្តរជាតិ សម្រាប់ផលិតផលកាហ្វេស្ងួត មិនទាន់កែច្នៃ គឺគិតជាបាវ […]
News & អន្តរជាតិ

វៀតណាមអនុញ្ញាតឱ្យនាំចូលផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង
សេអ៊ូល៖ ការនាំចេញផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង កំពុងពង្រីកទៅកាន់ទីផ្សារនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីពង្រីករយៈពេលនាំចេញស្របតាមអនុញ្ញាត ចាប់ពីខែឧសភា ដល់ខែមិថុនា។ ផ្លែត្រសក់ស្រូវកូរ៉េ ឥឡូវនេះកំពុងដាក់លក់តាមបណ្តាហាងលក់រាយធំៗ និងហាងលក់ផ្លែឈើថ្លៃៗ នៅក្នុងប្រទេសវៀតណាម ដែលបង្កើតបានជាបណ្តាញលក់បន្ថែមទៀត ក្នុងអំឡុងពេលតម្លៃលក់នៅក្នុងស្រុកធ្លាក់។ ការពន្យារពេលនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកស្រី សុង មីយុង (Song Mi-ryung) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង និងលោក ជិញ វៀតហឺង (Trinh Viet Hung) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែមេសា ឆ្នាំ២០២៦។ កិច្ចពិភាក្សានាពេលនោះ បានផ្តោតសំខាន់លើការពង្រីកការនាំចេញត្រសក់ស្រូវរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងការបង្កើនពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ បន្ទាប់ពីការពិគ្រោះយោបល់ ភាគីទាំងពីរបានយល់ព្រមពន្យាររយៈពេលនាំចេញមួយខែទៀត។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េខាងត្បូង បានរំពឹងទុកថា នឹងមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ប្រាក់ចំណូលដល់កសិដ្ឋាន ក្នុងអំឡុងខែមិថុនា នៅពេលតម្លៃផ្លែត្រសក់ស្រូវ ជាទូទៅស្ថិតនៅក្រោមសម្ពាធធ្លាក់ថ្លៃ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីដើមខែឧសភា ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីខែមិថុនា ជាពេលតម្លៃផ្លែត្រសក់ធ្លាក់ចុះខ្លាំង ការប្រឹងប្រែងនាំចេញក្នុងពេលនេះ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីចាត់វិធានការរក្សាស្ថិរភាពតម្លៃមាន់រស់ ចំពេលតម្រូវការក្នុងស្រុកធ្លាក់ចុះ
ហ្សាការតា៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម ឥណ្ឌូណេស៊ី មានប្រសាសន៍ថា ខ្លួនកំពុងពង្រឹងវិធានការដើម្បីរក្សាស្ថិរភាពតម្លៃមាន់រស់នៅតាមកសិដ្ឋាន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តម្លៃលក់នៅក្នុងតំបន់មួយចំនួន គឺពិតជាទាបជាងតម្លៃគោលរបស់រដ្ឋាភិបាល។ ប្រធានការិយាល័យសុខភាពសាធារណៈបសុព្យាបាល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងកំពុងតែខិតខំប្រឹងប្រែង ដើម្បីការពារនិរន្តរភាពនៃអាជីវកម្មរបស់កសិករខ្នាតតូច ព្រមទាំងរក្សាតុល្យភាពនៃឧស្សាហកម្មបសុបក្សីរបស់ជាតិ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ីបានបើកកិច្ចប្រជុំសម្របសម្រួលជាមួយសមាគមសត្តឃាតបសុបក្សីឥណ្ឌូនេស៊ី និងប្រតិបត្តិករសត្តឃាតបសុបក្សី ដើម្បីពង្រឹងការប្តេជ្ញាចិត្តនៃខ្សែសង្វាក់អាជីវកម្មបសុបក្សីទាំងមូល ក្នុងការរក្សាស្ថិរភាពតម្លៃនៅតាមកសិដ្ឋាន។ លោកបានកត់សម្គាល់ថា លោកបានទទួលសេចក្តីថា តម្លៃមាន់រស់នៅក្នុងតំបន់មួយចំនួននៅតែទាបជាងតម្លៃ គោលរបស់រដ្ឋាភិបាល គឺស្មើនឹងជាង១,០៩ដុល្លារ ក្នុងមួយគីឡូក្រាម។ លោកបានប្រសាសន៍ទៀតថា តាមព័ត៌មាន ដែលទទួលបាន ជាពិសេសនៅខេត្តជ្វាកណ្តាល បង្ហាញឱ្យឃើញថា មានគេលក់មាន់រស់ក្នុងតម្លៃ១៥ ០០០រូពី ឬស្មើនឹង១,០៩ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃទាបបែបនេះ គឺលំបាកខ្លាំងណាស់សម្រាប់កសិករឯករាជ្យ ឬកសិករខ្នាតតូច។ ស្ថានភាពបែបនេះទាមទារឱ្យមានការយកចិត្តទុកដាក់រួមគ្នា ព្រោះកសិករខ្នាតតូចរងផលប៉ះពាល់ខ្លាំងបំផុតនៅពេលដែលតម្លៃធ្លាក់ចុះក្រោមថ្លៃដើមផលិតកម្ម។ លោកបានមានប្រសាសន៍ថា “ចំពោះកសិករខ្នាតធំប្រហែលជាអាចនៅរស់បាន ព្រោះពួកគេមានដើមទុនច្រើន។ ប៉ុន្តែសម្រាប់កសិករខ្នាតតូច ស្ថានភាពបែននេះ អាចធ្វើឱ្យពួកគាត់ក្ស័យធនយ៉ាងងាយ។” រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងជំរុញឱ្យតួអង្គក្នុងឧស្សាហកម្មទាំងអស់ ត្រូវពង្រឹងកិច្ចសហការដើម្បីរក្សាតុល្យភាពទីផ្សារ ដែលមិនធ្វើឱ្យសម្ពាធតម្លៃកាន់តែធ្ងន់ធ្ងរនៅតាមកសិដ្ឋាន។ លោកបានមានប្រសាសន៍ថា “យើងជំរុញ និងរំពឹងថា នឹងមានការប្តេជ្ញាចិត្តរួមគ្នាពីម្ចាស់សត្តឃាតមាន់ ដោយមិនត្រូវទិញមាន់ក្រោមតម្លៃគោលរបស់រដ្ឋ ដែលបានឯកភាពកន្លងមកនោះទេ។” លោកប្រធានការិយាល័យសុខភាពសាធារណៈបសុព្យាបាល បានសង្កត់ធ្ងន់ថា សត្តឃាតមាន់ដើរតួនាទីជាយុទ្ធសាស្ត្រក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សាច់មាន់របស់ប្រទេសជាតិ […]
News & អន្តរជាតិ

រដ្ឋាភិបាលនេប៉ាល់រឹតបន្តឹងការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា
កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានដាក់កម្រិតលើការនាំចូលផ្លែស្វាយ ពីប្រទេសឥណ្ឌា ដោយសារតែផ្លែស្វាយឥណ្ឌាជាប់សង្ស័យថា មានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត ហើយប្រទេសនេប៉ាល់ខ្វះកន្លែងនៅតាមព្រំដែនសម្រាប់ដាក់ផ្លែស្វាយនាំចូលឱ្យនៅដាច់ពីគេ។ ជាលទ្ធផលនៃការហាមប្រាមនេះ នៅតាមបណ្តាទីផ្សារក្នុងប្រទេសនេប៉ាល់ ឥឡូវនេះពោរពេញទៅដោយផ្លែស្វាយដែលដាំដុះក្នុងស្រុក។ ផ្លែស្វាយមានតម្រូវការខ្ពស់ក្នុងរដូវក្តៅ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា នេប៉ាល់បានដាក់កម្រិតលើការនាំចូលផ្លែស្វាយ ដែលមានសំនល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក និងដោយសារតែកង្វះកន្លែងសម្រាប់ដាក់ផ្លែស្វាយឥណ្ឌាឱ្យនៅដាច់ពីគេ នៅតាមតំបន់ព្រំដែន ដែលភាគច្រើននៅក្នុងខេត្តមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។ មន្ត្រីព័ត៌មានរបស់ក្រសួងរៀបចំដែនដី កសិកម្ម និងសហគមន៍ នៃខេត្តម៉ាដេស (Madhesh) ជាប់ប្រទេសឥណ្ឌា បាននិយាយថា ការរឹតបន្តឹងលើការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា បានជួយលើកទឹកចិត្តដល់កសិករនេប៉ាល់ ដោយសារពួកគេមិនចាំបាច់ប្រកួតប្រជែងជាមួយផ្លែឥណ្ឌា នៅរដូវប្រមូលផលឆ្នាំនេះ។ មន្ត្រីរូបនេះ បានបន្ថែមថា “បម្រាមនេះបានជួយលើកកម្ពស់ផលិតកម្មក្នុងស្រុក ដែលជាការអភិវឌ្ឍបែបវិជ្ជមាន។” ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយទៀតថា ការផលិតកម្មផ្លែស្វាយក្នុងស្រុក ប្រហែលជាមិនគ្រប់គ្រាន់តាមតម្រូវការផ្លែស្វាយនៅទូទាំងប្រទេសនោះទេ ព្រោះដំណាំស្វាយភាគច្រើនមានដាំតែនៅក្នុងស្រុកបី នៃខេត្តម៉ាដេស ស្ថិតនៅខាងត្បូងទីក្រុងកដ្ឋមណ្ឌូ និងមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា។ នៅក្នុងប្រទេសនេប៉ាល់ ផ្លែស្វាយត្រូវប្រមូលផលរៀងរាល់ឆ្នាំ នៅចន្លោះពាក់កណ្តាលខែឧសភា និងពាក់កណ្តាលខែកក្កដា។ ការដាក់កម្រិតមិនឱ្យនាំចូលនេះ ក៏អាចប៉ះពាល់ដល់ឧស្សាហកម្មកែច្នៃទឹកផ្លែឈើមួយចំនួនផងដែរ ដែលពឹងផ្អែកលើផ្លែស្វាយនាំចូលពីប្រទេស។ យោងតាមឈ្មួញក្នុងប្រទេសនេប៉ាល់ បានឱ្យដឹងថា វាមានសារៈសំខាន់ណាស់ក្នុងការនាំចូលផ្លែស្វាយពីប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការផ្លែឈើសម្រាប់បម្រើដល់សង្វាក់ផលិតកម្មឱ្យបានពេញមួយឆ្នាំ ស្របពេលផលិតផ្លែស្វាយរបស់ប្រទេសនេប៉ាល់ អាចបំពេញតម្រូងការរបស់រោងចក្រកែច្នៃបានត្រឹមតែពីរខែប៉ុណ្ណោះ។ ចំណែកអគ្គលេខាធិការសមាគមពាណិជ្ជករបន្លែ និងផ្លែឈើ របស់នេប៉ាល់ […]
News & អន្តរជាតិ

ការនាំចេញគ្រាប់ស្វាយចន្ទីតាមកប៉ាល់របស់វៀតណាម ត្រូវរំខានដោយសារសង្គ្រាមអ៊ីរ៉ង់
ហាណូយ៖ ប្រទេសវៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីត្រឹមតែក្រោម៨០ម៉ឺនតោនប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥ ដោយប្រទេសចិនជាអ្នកទិញធំជាងគេ ចំនួន១៥៦ ០០០តោន តាមពីក្រោយដោយសហរដ្ឋអាមេរិកចំនួន១១១ ០០០តោន ស្របពេលនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ាសម្រេចបានត្រឹមតែ១១ភាគរយប៉ុណ្ណោះ ឬស្មើនឹងបរិមាណ៨៩ ០០០តោន។ ទិសដៅសំខាន់ៗនៃការនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់តំបន់មជ្ឈិមបូព៌ា រួមមាន ប្រទេសអេមីរ៉ាតអារ៉ាប់រួម ចំនួន៤៧ ០០០តោន, អារ៉ាប៊ីសាអូឌីត ចំនួន១២ ០០០តោន, អ៊ីរ៉ាក់ ចំនួន៩ ០០០តោន, អ៊ីស្រាអែល ចំនួន៦ ៣០០តោន, ហ្ស៊កដានី ចំនួន៦ ០០០តោន, លីបង់ ចំនួន៣ ៨០០តោន, អ៊ីរ៉ង់ ចំនួន១ ២០០តោន និងប្រទេសកាតា ចំនួន២៣៣តោន។ លំហូរពាណិជ្ជកម្មទៅកាន់មជ្ឈិមបូព៌ា ត្រូវបានរំខានដោយសារសង្គ្រាមអ៊ីរ៉ង់ ដែលធ្វើឱ្យខ្សែដឹកជញ្ជូនផ្អាកការដឹកជញ្ជូនទៅកាន់កំពង់ផែឈូងសមុទ្រពែក្ស នៅក្នុងអេមីរ៉ាតអារ៉ាប់រួម ដោយសារតែអ៊ីរ៉ង់បិទច្រកសមុទ្រហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។ ដើម្បីរក្សាការផ្គត់ផ្គង់ ក្រុមហ៊ុនដឹកជញ្ជូនគ្រាប់ស្វាយចន្ទីកំពុងផ្លាស់ប្តូរទិសដៅតាមរយៈរកផ្លូវជំនួស រួមមានកំពង់ផែអូម៉ង់ កំពង់ផែនៅសមុទ្រក្រហម និងកំពង់ផែនៅសមុទ្រមេឌីទែរ៉ាណេ រួមទាំងកមពង់ផែនៅក្នុងប្រទេសតួកគី ដោយត្រូវដឹកជញ្ជូនបន្តតាមផ្លូវគោក និងផ្លូវដែកទៅកាន់ទីផ្សារក្នុងតំបន់ឈូងសមុទ្រ។ ពាណិជ្ជករម្នាក់ បាននិយាយកាលពីចុងខែមីនា ឆ្នាំ២០២៦នេះថា […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីពង្រីកលទ្ធភាពនាំចេញផលនេសាទ ទៅកាន់ប្រទេសចិន
ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី បន្តពង្រីកលទ្ធភាពនាំចេញជលផលរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីអង្គភាពកែច្នៃត្រីជាង៦០០ស្ថាប័ន បានទទួលការយល់ព្រមពីប្រទេសចិន។ ប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលជលផលសមុទ្រ បានមានប្រសាសន៍ថា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានចេញលិខិតអនុញ្ញាតសម្រាប់អង្គភាពកែច្នៃត្រីចំនួនប្រាំបីបន្ថែមទៀត កាលពីខែឧសភា ឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនសរុបកើនដល់៦៣៨ស្ថាប័ន។ លោកស្រីប្រធានបានបន្ថែមថា សំណើរបស់អង្គភាពកែច្នៃទាំងប្រាំបី ត្រូវបានអនុម័តតាមរយៈបណ្តាញទ្វេភាគីសម្រាប់ទទួលស្គាល់ទៅវិញទៅមក។ យោងតាមលោកស្រី បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញផលិតផលជលផលចំនួន១ ០៨០ប្រភេទទៅកាន់ប្រទេសចិន។ នៅឆ្នាំ២០២៥ បរិមាណនាំចេញទៅកាន់ប្រទេសចិនបានឈានដល់៤៩១ ៥២៨តោន ដែលមានតម្លៃ ជាទឹកប្រាក់ចំនួន១,០៤ពាន់លានដុល្លារ។ ផលិតផលជលផលសមុទ្រសំខាន់ៗ ត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន មឹកក្លាស្សេ សារាយសមុទ្រក្រៀម និងប្រភេទត្រីក្លាស្សេ ដូចជាត្រីផ្ទោង ត្រីគោ និងត្រីប្រម៉ា។ លោកស្រីប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ បានជំរុញឱ្យតួអង្គផ្នែកធុរកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលទទួលបានលទ្ធភាពនាំចេញជលផលទៅកាន់ប្រទេសផ្សេងៗទៀត ត្រូវរក្សាការប្តេជ្ញាចិត្ត និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តស្តង់ដារអនាម័យ ក៏ដូចជាគោលការណ៍សុវត្ថិភាពចំណីអាហារ ទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងបរិក្ខារប្រើប្រាស់។ លោកស្រីបានកត់សម្គាល់ថា “នេះគឺដើម្បីរក្សាការទទួលយកផលិតផល និងពង្រឹងការជឿទុកចិត្តជាសកល ដែលនឹងជួយជំរុញការប្រកួតប្រជែង។” ចំណែករដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទ របស់ឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធានាគុណភាពផលិតផលជាបន្តបន្ទាប់ […]
News & អន្តរជាតិ

ការនាំចូលអង្កររបស់ហ្វីលីពីន ពីខែមករា ដល់ខែឧសភា កើនឡើង១៥ភាគរយ
ម៉ានីល៖ បរិមាណចូលអង្កររបស់ប្រទេសប្រទេសហ្វីលីពីន គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៦នេះ បានកើនឡើងប្រហែល១៥ភាគរយ ហើយកំពុងបង្កើនអង្ករស្តុកបម្រុង ដើម្បីការពារផលប៉ះពាល់ធ្ងន់ធ្ងរពីបាតុភូត អែលនីណូ មកលើផលិតកម្មស្រូវក្នុងប្រទេស។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ថ្ងៃទី២៨ ខែឧសភា ប្រទេសហ្វីលីពីនបាននាំចូលអង្ករចំនួន២,២២លានតោន ដែលជាបរិមាណខ្ពស់ជាងការនាំចូលអង្កររវាងខែមករា និងខែឧសភា ឆ្នាំ២០២៥ ចំនួន១,៩៣លានតោន។ ការនាំចូលអង្ករក្នុងខែឧសភា ឆ្នាំ២០២៦នេះ ឡើងដល់៥០៣ ១៣១តោន នៅទាបជាងឆ្នាំមុនបន្តិច ប៉ុន្តែ នេះគឺជាបរិមាណនាំចូលប្រចាំខែខ្ពស់បំផុតសម្រាប់ ឆ្នាំ២០២៦។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ហ្វីលីពីន លោក អាណែល ឌឹ មេសា (Arnel de Mesa) បានមានប្រសាសន៍ថា ក្រសួងកំពុងទឹធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ដោយសារបាតុភូតអេលនីណូ និងលក្ខខណ្ឌអាកាសធាតុផ្សេងទៀត។ ក្រសួងកសិកម្មហ្វីលីពីន បានព្យាករណ៍ថា ក្នុងករណីស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរអាចកាត់បន្ថយផលិតកម្មស្រូវប្រមាណ៧០០ ០០០តោន។ លោក អាណែល ឌឹ មេសា បានមានប្រសាសន៍ទៀតថា ប្រសិនបើយើងគិតអំពីព្យុះនោះ […]
News & អន្តរជាតិ

ឥណ្ឌាប្រកាសដេញថ្លៃ ដើម្បីនាំចូលជីមុនរដូវវស្សាចូលមកដល់
ញូវដែលី៖ ប្រទេសឥណ្ឌាកំពុងស្វែងរកអ្នកផ្គត់ផ្គង់ពិភពលោក ដើម្បីទិញជីអ៊ុយរ៉េ ចំនួន១,៧លានតោន មុនរដូវសាបព្រោះចូលមកដល់ បន្ទាប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានរំខានដល់ការផ្គត់ផ្គង់ហ្គាសដល់រោងចក្រផលិតជីនៅក្នុងប្រទេស។ យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា ក្រុមហ៊ុនជីរបស់ជាតិ (National Fertilizers Ltd.) ដែលជាក្រុមហ៊ុនផលិតជីរបស់រដ្ឋ បានប្រកាសដេញថ្លៃទិញជីចំនួន៩០០ ០០០តោន ដោយនាំចូលតាមកប៉ាល់មកចូលចតនៅ ឆ្នេរខាងលិចរបស់ប្រទេសឥណ្ឌា និងបរិមាណនៅសល់ ត្រូវនាំចូលមកកាន់កំពង់ផែឆ្នេរខាងកើត។ ប្រទេសឥណ្ឌាតែងតែទិញអ៊ុយរ៉េ តាមរយៈការដេញថ្លៃជាសកល ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ការដេញថ្លៃចុងក្រោយនេះ គឺជាលើកទីពីរហើយ ចាប់តាំងពីអាម៉េរិក-អ៊ីស្រាអែល ព្រួតគ្នាធ្វើបាបប្រទេសអ៊ីរ៉ង់។ ផែនការទិញជីនេះ ត្រូវធ្វើឡើងមុនរដូវសាបព្រោះដើមឆ្នាំ ដែលការដាំដុះដំណាំសំខាន់ៗ រួមមាន ស្រូវ ពោត និងសណ្តែក នឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៦នេះ។ រោងចក្រផលិតជីអ៊ុយរ៉េ នៅក្នុងប្រទេសឥណ្ឌា គឺពឹងផ្អែកយ៉ាងខ្លាំងលើហ្គាស ដែលភាគច្រើននាំចូលពីមជ្ឈិមបូព៌ា។ ប៉ុន្តែការផ្គត់ផ្គង់ហ្គាស កាន់តែពិបាកទៅៗ បន្ទាប់ពីការបិទច្រកសមុទ្រហ័រមូស (Hormuz) បានបង្ខំឱ្យអ្នកផលិតជី មួយចំនួនបិទរោងចក្រសម្រេចចិត្តបិទរោងចក្រតែម្តង។ តម្លៃជីអ៊ុយរ៉េសកល បានកើនឡើងចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ដោយសារជិត៤៥ភាគរយ នៃការផ្គត់ផ្គង់ជីលើសកលលោក ត្រូវដឹកឆ្លងកាត់ឈូងសមុទ្រពែក្ស។ ប្រទេសឥណ្ឌាបានទិញជីចំនួន២,៥លានតោន នៅក្នុងការដេញថ្លៃមុនៗ ចំណែកតម្លៃបានឡើងជិតទ្វេដង។ យោងតាមក្រសួងជីបានឱ្យដឹងថា […]
News & អន្តរជាតិ

អូស្ត្រាលីព្យាករណ៍ថា ទិន្នផលស្រូវសាលីនឹងធ្លាក់ចុះ ដោយសារថ្លៃជីកើនឡើងបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ និងអាកាសធាតុស្ងួត
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលីបានឱ្យដឹងកាលពីសប្តាហ៍មុនថា ការប្រមូលផលស្រូវសាលីនាពេលខាងមុខ នឹងមានទំហំតូចបំផុតក្នុងរយៈពេលបីឆ្នាំកន្លងនេះ ដោយសារថ្លៃជីកសិកម្មខ្ពស់ និងលក្ខខណ្ឌអាកាសធាតុក្តៅស្ងួតនៅតំបន់មួយចំនួន បានប៉ះពាល់ដល់ការដាំដុះ និងទិន្នផល។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) បានចេញតាមផ្សាយថា ប្រទេសអូស្ត្រាលី គឺជាប្រទេសនាំចេញស្រូវសាលី និងដំណាំកសិកម្មសំខាន់មួយរបស់ពិភពលោក។ ការធ្លាក់ចុះនៃទិន្នផលអាចនឹងកាត់បន្ថយការផ្គត់ផ្គង់សកល និងជំរុញឱ្យតម្លៃកើនឡើងបន្ថែមទៀត បន្ទាប់ពីតម្លៃស្រូវសាលី កាលពីខែមុន បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ការិយាល័យសេដ្ឋកិច្ច វិទ្យាសាស្ត្រកសិកម្ម និងធនធានរបស់អូស្ត្រាលី បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំត្រីមាសថា អូស្ត្រាលីនឹងប្រមូលផលស្រូវសាលីបានចំនួន២៦,៧លានតោន នៅចុងឆ្នាំ២០២៦នេះ។ បរិមាណនេះ គឺទាបជាងទិន្នផលនារដូវកាលមុន ប្រមាណប្រាំបួនលានតោន និងទាបជាងមធ្យមភាគក្នុងរយៈពេលប្រាំរដូវកាលកន្លងមកថ្មីៗនេះ ប្រមាណប្រាំបីលានតោន។ យោងតាមទិន្នន័យរបស់ការិយាល័យសេដ្ឋកិច្ច វិទ្យាសាស្ត្រកសិកម្ម និងធនធានរបស់អូស្ត្រាលី បានឱ្យដឹងទៀតថា ថ្លៃជីកសិកម្មបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់ ដែលបានរារាំងដល់ការដឹកជញ្ជូនពីបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ។ តម្លៃជីខ្ពស់អាចបង្ខំឱ្យកសិករកាត់បន្ថយការប្រើប្រាស់ជី ដែលនឹងប៉ះពាល់ដល់សក្តានុពលទិន្នផល។ ទន្ទឹមនឹងនេះ តំបន់ធំៗនៅភាគខាងកើតនៃប្រទេសអូស្ត្រាលី មានបរិមាណទឹកភ្លៀងតិចតួចអស់រយៈពេលជាច្រើនខែ។ ទោះបីមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងអំឡុងខែឧសភា ដែលបានជួយកែលម្អស្ថានភាពដំណាំក៏ដោយ ការិយាល័យឧតុនិយមអូស្ត្រាលី នៅតែព្យាករណ៍ថា នឹងមានបាតុភូត អេល នីណូ (El Nino) ហើយបរិមាណទឹកភ្លៀងនឹងទាបជាងកម្រិតមធ្យមក្នុងប៉ុន្មានខែខាងមុខ។ ទិន្នន័យដដែលបានបញ្ជាក់ថា […]
News & អន្តរជាតិ

អ៊ុយក្រែនសម្របខ្លួនតាមស្ដង់ដារសហភាពអឺរ៉ុប និងទទួលបានជំនួយឥតសំណង សម្រាប់គាំទ្រវិស័យសាកវប្បកម្ម
កៀវ៖ ប្រទេសអ៊ុយក្រែនបន្តកែលម្អវិស័យកសិកម្មរបស់ខ្លួនឱ្យស្របទៅតាមស្តង់ដារសហភាពអឺរ៉ុប ក្នុងគោលបំណងរក្សាភាពប្រកួតប្រជែងរបស់អ្នកផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ ការអនុលោមតាមតម្រូវការរបស់សហភាពអឺរ៉ុប ក៏កំពុងតែគាំទ្រដល់ការនាំចេញផលិតផលកសិកម្មអ៊ុយក្រែន ទៅកាន់ទីផ្សារថ្មីៗថែមទៀត។ លោក ថារ៉ាស់ វីស៊ុតស្គី (Taras Vysotsky) អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្ម អ៊ុយក្រែន បានមានប្រសាសន៍ថា ប្រទេសអ៊ុយក្រែនបានបញ្ចប់ដំណើរការត្រួតពិនិត្យ ឆ្នាំ២០២៥ នៃការចរចាស្តីពីសុវត្ថិភាពចំណីអាហារ គោលនយោបាយបសុព្យាបាល និងភូតគាមអនាម័យ។ ដំណើរការនេះរួមមានការពិនិត្យឡើងវិញនូវការណែនាំ និងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលត្រូវអនុវត្តតាមក្នុងពេលអនាគត។ យោងតាមលោកអនុរដ្ឋមន្ត្រី ក្រុមហ៊ុនផលិតរបស់អ៊ុយក្រែនមួយចំនួនធំ បានអនុវត្តស្របតាមស្តង់ដារសហភាពអឺរ៉ុបរួចហើយ។ ជាងពាក់កណ្តាលនៃទំនិញនាំចេញរបស់អុយក្រែន គឺផលិតផលកសិកម្ម ចំណែកបណ្តាប្រទេសសហភាពអឺរ៉ុប នៅតែជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់អុយក្រែន។ ប្រទេសអ៊ុយក្រែនក៏កំពុងរៀបចំអ្នកផលិត ឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប ដែលទើបតែធ្វើបច្ចុប្បន្នភាពទាក់ទងនឹងការប្រើប្រាស់ផលិតផលការពាររុក្ខជាតិ។ ការអនុវត្តតាមស្តង់ដារថ្មី ត្រូវគេរំពឹងថា នឹងចាប់ផ្តើមបន្តិចម្តងៗ ក្នុងដំណាក់កាលអន្តរកាលរហូតដល់ចុងឆ្នាំ២០២៨ ក្រោមកិច្ចព្រមព្រៀងសមាគម ដែលទើបតែកែសម្រួលឡើងវិញ។ សមាគមឧស្សាហកម្មអុយក្រែន បានប៉ាន់ប្រមាណថា ផ្ទៃដីកសិកម្មប្រហែល១០លានហិកតា អាចរងផលប៉ះពាល់ពីការរឹតបន្តឹងច្បាប់ ស្តីពីថ្នាំសម្លាប់សត្វល្អិត។ ដូច្នេះក្នុងរយៈពេលបណ្ដោះអាសន្ន គឺជាបញ្ហាសំខាន់នៅក្នុងដំណើរការចរចា។ ស្របពេលជាមួយគ្នានេះដែរ អ៊ុយក្រែន កំពុងពង្រីទីផ្សារនាំចេញបន្ថែមទៀតសម្រាប់ផលិតផលកសិកម្ម រួមមានប្រទេសជប៉ុន អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក […]
News & អន្តរជាតិ

ការនាំចេញផ្លែទំពាំងបាយជូរស្រស់របស់អូស្ត្រាលីទៅកាន់ប្រទេសចិន កើនដល់៦០០លានដុល្លារ
កង់បេរ៉ា៖ ឧស្សាហកម្មផ្លែទំពាំងបាយជូរស្រស់របស់ប្រទេសអូស្ត្រាលី បានឱ្យដឹងថា កំណើននាំចេញនៅក្នុងប្រទេសចិនត្រូវបានបង្កើតឡើងដោយផ្អែកលើអនុលោមភាព ការគ្រប់គ្រងគុណភាព និងទំនាក់ទំនងជាមួយអ្នកទិញរយៈពេលវែង ដោយផ្តល់មេរៀនសម្រាប់អ្នកដាំផ្លែប៉ោមស្វែងយល់ពីឱកាសនាំចេញផងដែរ។ យោងតាមសមាគមផ្លែទំពាំងបាយជូរស្រស់អូស្ត្រាលី បានឱ្យដឹងថា បច្ចុប្បន្នឧស្សាហកម្មនេះបាននាំចេញផ្លែទំពាំងបាយជូរស្រស់ ដែលមានតម្លៃជាង៦០០លានដុល្លារ បន្ទាប់ពីបានពង្រីកការនាំចេញទៅកាន់ទីផ្សារអាស៊ី ជាពិសេសប្រទេសចិន។ នាយកប្រតិបត្តិសមាគមផ្លែទំពាំងបាយជូរស្រស់អូស្ត្រាលី បាននិយាយថា ឧស្សាហកម្មនេះបានចាប់ផ្តើមផ្តោតលើការនាំចេញ នៅរង្វង់ឆ្នាំ២០០៥ បន្ទាប់ពីទទួលស្គាល់ពីកម្រិតតម្រូវនៃទីផ្សារក្នុងស្រុក។ ការទទួលបានទីផ្សារទៅកាន់ប្រទេសចិន ត្រូវបានសម្រេចក្នុងឆ្នាំ២០១១ បន្ទាប់ពីការចរចា និងការកសាងទំនាក់ទំនងជាមួយអ្នកទិញអស់រយៈពេលជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញទៅកាន់ប្រទេសចិនត្រូវបានផ្អាក បន្ទាប់ពីមានបញ្ហាក្នុងការត្រួតពិនិត្យរកសារធាតុមិនល្អ ដូចជាមាន សត្វស្រមោច កខ្វក់ និងកម្ទេចកម្ទីស្លឹកទំពាំងបាយជូរ។ លោកនាយកប្រតិបត្តិសមាគម បាននិយាយថា “បន្ទាប់ពីយើងទទួលបានសិទ្ធិនាំចូលទៅកាន់ទីផ្សារចិន ជាទីបំផុត ការដឹកជញ្ជូនជាច្រើនត្រូវបានដកថយដោយអធិការចិន។” យោងតាមលោកនាយកប្រតិបត្តិសមាគមរូបនេះ បានឱ្យដឹងទៀតថា ឧស្សាហកម្មនេះបានឆ្លើយតបដោយការផ្លាស់ប្តូរនីតិវិធីវេចខ្ចប់ និងការបង្កើនការត្រួតពិនិត្យអនុលោមភាព រួមទាំងការប្រើប្រាស់ឃ្លាំងវេចខ្ចប់ ដែលមានបំពាក់ម៉ាស៊ីនសម្រាប់រក្សាគុណភាពផ្លែឈើនាំចេញ។ លោកបានមានប្រសាសន៍ថា “យើងត្រូវថែទាំងផ្លែទំពាំងបាយជូរសម្រាប់នាំចេញរបស់យើងខុសពីទំពាំងបាយជូរក្នុងស្រុក។” សមាគមផ្លែទំពាំងបាយជូរស្រស់អូស្ត្រាលី ក៏បានណែនាំកម្មវិធីអប់រំដល់អ្នកដាំដុះ និងបង្កើតកម្មវិធីទូរស័ព្ទ ដែលផ្តល់ព័ត៌មានអំពីកម្រិតកំណត់សំណល់អតិបរមា និងរយៈពេលរងចាំប្រមូលផលក្រោយពីបានបាញ់ថ្នាំសម្រាប់ផ្លែទំពាំងបាយជូរលក់តាមទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ។ លោកបាននិយាយថា “ការងារនេះត្រូវការការខិតខំប្រឹងប្រែង ការយល់ដឹង និងការអប់រំជាច្រើន។” តម្លៃនាំចេញរបស់ឧស្សាហកម្មផ្លែទំពាំងបាយជូរស្រស់ អូស្ត្រាលី ក្រោយមកបានកើនឡើងពីប្រហែល៣០លានដុល្លារ […]
