ការនាំចេញផ្លែទំពាំងបាយជូរស្រស់របស់អូស្ត្រាលីទៅកាន់ប្រទេសចិន កើនដល់៦០០លានដុល្លារ

31-1

កង់បេរ៉ា៖ ឧស្សាហកម្មផ្លែទំពាំងបាយជូរស្រស់របស់ប្រទេសអូស្ត្រាលី បានឱ្យដឹងថា កំណើននាំចេញនៅក្នុងប្រទេសចិនត្រូវបានបង្កើតឡើងដោយផ្អែកលើអនុលោមភាព ការគ្រប់គ្រងគុណភាព និងទំនាក់ទំនងជាមួយអ្នកទិញរយៈពេលវែង ដោយផ្តល់មេរៀនសម្រាប់អ្នកដាំផ្លែប៉ោមស្វែងយល់ពីឱកាសនាំចេញផងដែរ។

យោងតាមសមាគមផ្លែទំពាំងបាយជូរស្រស់អូស្ត្រាលី បានឱ្យដឹងថា បច្ចុប្បន្នឧស្សាហកម្មនេះបាននាំចេញផ្លែទំពាំងបាយជូរស្រស់ ដែលមានតម្លៃជាង៦០០លានដុល្លារ បន្ទាប់ពីបានពង្រីកការនាំចេញទៅកាន់ទីផ្សារអាស៊ី ជាពិសេសប្រទេសចិន។

នាយកប្រតិបត្តិ​សមាគមផ្លែទំពាំងបាយជូរស្រស់អូស្ត្រាលី បាននិយាយថា ឧស្សាហកម្មនេះបានចាប់ផ្តើមផ្តោតលើការនាំចេញ នៅរង្វង់ឆ្នាំ២០០៥ បន្ទាប់ពីទទួលស្គាល់ពីកម្រិតតម្រូវនៃទីផ្សារក្នុងស្រុក។ ការទទួលបានទីផ្សារទៅកាន់ប្រទេសចិន ត្រូវបានសម្រេចក្នុងឆ្នាំ២០១១ បន្ទាប់ពីការចរចា និងការកសាងទំនាក់ទំនងជាមួយអ្នកទិញអស់រយៈពេលជាច្រើនឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ ការនាំចេញទៅកាន់ប្រទេសចិនត្រូវបានផ្អាក បន្ទាប់ពីមានបញ្ហាក្នុងការត្រួតពិនិត្យរកសារធាតុមិនល្អ ដូចជាមាន សត្វស្រមោច កខ្វក់ និងកម្ទេចកម្ទីស្លឹកទំពាំងបាយជូរ។

លោកនាយកប្រតិបត្តិ​សមាគម បាននិយាយថា “បន្ទាប់ពីយើងទទួលបានសិទ្ធិនាំចូលទៅកាន់ទីផ្សារចិន ជាទីបំផុត ការដឹកជញ្ជូនជាច្រើនត្រូវបានដកថយដោយអធិការចិន។”

យោងតាមលោកនាយកប្រតិបត្តិ​សមាគមរូបនេះ បានឱ្យដឹងទៀតថា ឧស្សាហកម្មនេះបានឆ្លើយតបដោយការផ្លាស់ប្តូរនីតិវិធីវេចខ្ចប់ និងការបង្កើនការត្រួតពិនិត្យអនុលោមភាព រួមទាំងការប្រើប្រាស់ឃ្លាំងវេចខ្ចប់ ដែលមានបំពាក់ម៉ាស៊ីនសម្រាប់រក្សាគុណភាពផ្លែឈើនាំចេញ។

លោកបានមានប្រសាសន៍ថា “យើងត្រូវថែទាំងផ្លែទំពាំងបាយជូរសម្រាប់នាំចេញរបស់យើងខុសពីទំពាំងបាយជូរក្នុងស្រុក។”

សមាគមផ្លែទំពាំងបាយជូរស្រស់អូស្ត្រាលី ក៏បានណែនាំកម្មវិធីអប់រំដល់អ្នកដាំដុះ និងបង្កើតកម្មវិធីទូរស័ព្ទ ដែលផ្តល់ព័ត៌មានអំពីកម្រិតកំណត់សំណល់អតិបរមា និងរយៈពេលរងចាំប្រមូលផលក្រោយពីបានបាញ់ថ្នាំសម្រាប់ផ្លែទំពាំងបាយជូរលក់តាមទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ។

លោកបាននិយាយថា “ការងារនេះត្រូវការការខិតខំប្រឹងប្រែង ការយល់ដឹង និងការអប់រំជាច្រើន។”

តម្លៃនាំចេញរបស់ឧស្សាហកម្មផ្លែទំពាំងបាយជូរស្រស់ អូស្ត្រាលី ក្រោយមកបានកើនឡើងពីប្រហែល៣០លានដុល្លារ ដល់៦២៣ លានដុល្លារ។

លោកបានពន្យល់ថា ការរក្សាបាននូវស្តង់ដារគុណភាពនៅតែជាចំណុចចាំបាច់នៃការកំណត់តម្លៃនាំចេញ និងទំនាក់ទំនងជាអ្នកទិញ។

លោកបានមានប្រសាសន៍បន្ថែមថា “ប្រសិនបើអ្នកផ្តល់នូវគុណភាពអន់ អ្នកទិញនឹងធ្វើឱ្យអ្នកពិបាកក្នុងការកំណត់តម្លៃ។ ប្រសិនបើអ្នកសន្យាថា ផ្លែទំពាំងបាយជូរមានគុណភាពលេខ១  ហើយបែរជាផ្តល់ឱ្យអ្នកលក់នូវលេខ២ នោះអ្នកនឹងមានអារម្មណ៍ថា គួរក្តុកក្តួលក្នុងចិត្ត។”

យោងតាមលោកនាយកប្រតិបត្តិ​ដដែលនេះ ការចូលរួមដោយផ្ទាល់ជាមួយអ្នកទិញក្នុងតំបន់អាស៊ី នៅតែមានសារៈសំខាន់សម្រាប់កសាងទំនាក់ទំនងពាណិជ្ជកម្មរយៈពេលវែង។ ឧស្សាហកម្មផ្លែទំពាំងបាយជូរអូស្ត្រាលីតែងតែរៀបចំអញ្ជើញអ្នកទិញនៅក្រៅប្រទេស មកធ្វើទស្សនកិច្ចនៅក្នុងតំបន់ដាំដុះរបស់អូស្ត្រាលី និងធ្វើរបាយការណ៍សង្ខេបអំពីទីផ្សារមុនរដូវប្រមូលចូលមកដល់។

បច្ចុប្បន្ន ការនាំចេញផ្លែទំពាំងបាយជូរស្រស់បានប្រមូលផ្តុំនៅតំបន់អាស៊ី ដោយប្រទេសចិនមានចំនួនប្រហែល៣៥ ទៅ៤០ភាគរយនៃការនាំចេញ បន្ទាប់មកប្រទេសឥណ្ឌូនេស៊ី មានប្រហែល២០ភាគរយ។ ប្រទេសកូរ៉េ ជប៉ុន វៀតណាម និងប្រទេសហ្វីលីពីន មានប្រហែល៦ ទៅ៧ភាគរយ។ ចំណែកប្រទេសប៉េរូ ឈីលី និងប្រទេសអាហ្វ្រិកខាងត្បូង កំពុងប្រកួតប្រជែងកាន់ខ្លាំងនៅក្នុងទីផ្សារនាំចេញផ្លែទំពាំងបាយជូរ។ ដូច្នេះ អ្នកដាំដុះតូចតាចអាចចូលរួមក្នុងការនាំចេញផ្លែទំពាំងបាយជូរស្រស់ ដោយចាប់ដៃគូជាមួយអ្នកនាំចេញ ដើម្បីគ្រប់គ្រងតម្រូវការនាំចេញ និងតម្រូវការនាំចូលទៅកាន់ទីផ្សារអន្តរជាតិ៕


images
អ៊ុយក្រែនសម្របខ្លួនតាមស្ដង់ដារសហភាពអឺរ៉ុប និងទទួលបានជំនួយឥតសំណង សម្រាប់គាំទ្រវិស័យសាកវប្បកម្ម

កៀវ៖ ប្រទេសអ៊ុយក្រែនបន្តកែលម្អវិស័យកសិកម្មរបស់ខ្លួនឱ្យស្របទៅតាមស្តង់ដារសហភាពអឺរ៉ុប ក្នុងគោលបំណងរក្សាភាពប្រកួតប្រជែងរបស់អ្នកផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ ការអនុលោមតាមតម្រូវការរបស់សហភាពអឺរ៉ុប ក៏កំពុងតែគាំទ្រដល់ការនាំចេញផលិតផលកសិកម្មអ៊ុយក្រែន ទៅកាន់ទីផ្សារថ្មីៗថែមទៀត។ លោក ថារ៉ាស់ វីស៊ុតស្គី (Taras Vysotsky) អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្ម អ៊ុយក្រែន បានមានប្រសាសន៍ថា ប្រទេសអ៊ុយក្រែនបានបញ្ចប់ដំណើរការត្រួតពិនិត្យ ឆ្នាំ២០២៥ នៃការចរចាស្តីពីសុវត្ថិភាពចំណីអាហារ គោលនយោបាយបសុព្យាបាល និងភូតគាមអនាម័យ។ ដំណើរការនេះរួមមានការពិនិត្យឡើងវិញនូវការណែនាំ និងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលត្រូវអនុវត្តតាមក្នុងពេលអនាគត។ យោងតាមលោកអនុរដ្ឋមន្ត្រី ក្រុមហ៊ុនផលិតរបស់អ៊ុយក្រែនមួយចំនួនធំ បានអនុវត្តស្របតាមស្តង់ដារសហភាពអឺរ៉ុបរួចហើយ។ ជាងពាក់កណ្តាលនៃទំនិញនាំចេញរបស់អុយក្រែន គឺផលិតផលកសិកម្ម ចំណែកបណ្តាប្រទេសសហភាពអឺរ៉ុប នៅតែជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់អុយក្រែន។ ប្រទេសអ៊ុយក្រែនក៏កំពុងរៀបចំអ្នកផលិត ឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប ដែលទើបតែ​ធ្វើ​​បច្ចុប្បន្នភាពទាក់ទងនឹងការប្រើប្រាស់ផលិតផលការពាររុក្ខជាតិ។ ការអនុវត្តតាមស្តង់ដារថ្មី ត្រូវគេរំពឹងថា នឹងចាប់ផ្តើមបន្តិចម្តងៗ ក្នុងដំណាក់កាលអន្តរកាលរហូតដល់ចុងឆ្នាំ២០២៨ ក្រោមកិច្ចព្រមព្រៀងសមាគម ដែលទើបតែកែសម្រួលឡើងវិញ។ សមាគមឧស្សាហកម្មអុយក្រែន បានប៉ាន់ប្រមាណថា ផ្ទៃដីកសិកម្មប្រហែល១០លានហិកតា អាចរងផលប៉ះពាល់ពីការរឹតបន្តឹងច្បាប់ ស្តីពីថ្នាំសម្លាប់សត្វល្អិត។ ដូច្នេះក្នុងរយៈពេលបណ្ដោះអាសន្ន គឺជាបញ្ហាសំខាន់នៅក្នុងដំណើរការចរចា។ ស្របពេលជាមួយគ្នានេះដែរ អ៊ុយក្រែន កំពុងពង្រីទីផ្សារនាំចេញបន្ថែមទៀតសម្រាប់ផលិតផលកសិកម្ម  រួមមានប្រទេសជប៉ុន អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក […]

photo_2026-06-08_09-09-22 (5)
ខេត្តត្បូងឃ្មុំត្រៀមទុរេនជាង១២តោន ទទួលពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុង “ពិព័រណ៍​ទុរេន​”​ ឆ្នាំ២០២៦

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានត្រៀមផ្លែទុរេនជាង​១២តោន សម្រាប់ទទួលស្វាគមន៍ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានចូលរួមនៅក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ នៅតំបន់ទន្លេសិប្បនិម្មិត “ខ្ញុំស្រឡាញ់ខេត្តត្បូងឃ្មុំ” ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោក ឈិន ចាន់ទី នាយករងទីចាត់ការរដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា ការត្រៀមផ្លែទុរេនជាង​១២តោននេះ ព្រោះតាមរយៈតួលេខរដ្ឋបាលខេត្តទទួលបាន អាចមានប្រជាពលរដ្ឋជាច្រើន ចង់មកលេងកម្សាន្ត និងភ្លក្សរសជាតិផ្លែទុរេនដែលដាំដុះក្នុងទឹកដីខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ លោកបានពន្យល់ពីមូលហេតុ ដែលខេត្តរៀបចំ “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នេះ ជាលើកទី១ ក្នុងគោលបំណងរំលឹកខួបលើកទី១២ឆ្នាំ នៃការបង្កើតរដ្ឋបាលខេត្តត្បូងឃ្មុំ, ការតស៊ូរបស់សម្តេចតេជោក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំលឹកខួបទី៤៩ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ និងការជួយជំរុញផលិតផលក្នុងស្រុកឲ្យមានការរីកចម្រើនខាងលក់។ លើសពីនេះទៀត លោកថា “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នេះ […]

photo_2026-06-07_07-50-15 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមកម្មវិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាពនៅខេត្តកំពង់ធំ»

កំពង់ធំ៖ បន្ទាប់ពីអញ្ជើញទស្សនកិច្ចសិក្សាគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ធំរួចមក នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូធនាគារ អញ្ជើញអមដំណើរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាពនៅខេត្តកំពង់ធំ» ដែលរៀបចំឡើងនៅខេត្តកំពង់ធំ។ ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិន្ទ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ តំណាងវិស័យឯកជន ប្រជាពលរដ្ឋ កសិករ សិស្សានុសិស្ស និងនិស្សិតជាច្រើនរយនាក់។ ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងសុន្ទរកថាស្វាគមន៍គណៈប្រតិភូ និងអានរបាយការណ៍សង្ខេប ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ព្រមទាំងវឌ្ឍនភាពនៃសហគ្រាសធុនតូច និងមធ្យម (SMEs) និងសិប្បកម្មក្នុងខេត្ត […]

IMG_20260606_145121_164
ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញទស្សនកិច្ចសិក្សាពីគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅខេត្តកំពង់ធំ

​កំពង់ធំ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូធនាគារ ARDB ចូលរួម «ពិធីសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព» នៅខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «គម្រោងបង្កើនផលបច្ចេកទេសដំណាំស្រូវសាកល្បងក្នុងតំបន់ទន្លេមេគង្គ» របស់ក្រុមហ៊ុន ហ្គាងស៊ី ហេងបាវហ្វេង អេហ្គ្រីខលធឺរ័ល ឌីវេឡុបម៉ិន ដែលស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍។ ​ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយ ឯកឧត្ដម ចាន់ សីហា, ឯកឧត្ដម ប៉ិច សានី, ឯកឧត្ដម បាន លឹម ដែលជាអគ្គនាយករងធនាគារ ARDB និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ​តំណាងក្រុមហ៊ុនបានរាយការណ៍ជូនគណៈប្រតិភូថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ លើផ្ទៃដីសរុប១ ៥០០ហិកតា ដោយផ្តោតលើការដាំដុះស្រូវបែបថ្មី ការបង្កាត់ពូជស្រូវសម្រាប់នាំចេញ និងការចិញ្ចឹមត្រីតាមលក្ខណៈបច្ចេកទេសខ្ពស់។ ឯកឧត្ដមបណ្ឌិត កៅ ថាច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូកសិកម្មចម្រុះខ្នាតធំនេះ ដែលរំពឹងថានឹងជួយបង្កើនទិន្នផល […]

កាលវិភាគផ្សព្វផ្សាយ