អូស្ត្រាលីព្យាករណ៍ថា ទិន្នផលស្រូវសាលីនឹងធ្លាក់ចុះ ដោយសារថ្លៃជីកើនឡើងបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់ និងអាកាសធាតុស្ងួត

images

កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលីបានឱ្យដឹងកាលពីសប្តាហ៍មុនថា ការប្រមូលផលស្រូវសាលីនាពេលខាងមុខ នឹងមានទំហំតូចបំផុតក្នុងរយៈពេលបីឆ្នាំកន្លងនេះ ដោយសារថ្លៃជីកសិកម្មខ្ពស់ និងលក្ខខណ្ឌអាកាសធាតុក្តៅស្ងួតនៅតំបន់មួយចំនួន បានប៉ះពាល់ដល់ការដាំដុះ និងទិន្នផល។

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) បានចេញតាមផ្សាយថា​ ប្រទេសអូស្ត្រាលី គឺជាប្រទេសនាំចេញស្រូវសាលី និងដំណាំកសិកម្មសំខាន់មួយរបស់ពិភពលោក។ ការធ្លាក់ចុះនៃទិន្នផលអាចនឹងកាត់បន្ថយការផ្គត់ផ្គង់សកល និងជំរុញឱ្យតម្លៃកើនឡើងបន្ថែមទៀត បន្ទាប់ពីតម្លៃស្រូវសាលី កាលពីខែមុន បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

ការិយាល័យសេដ្ឋកិច្ច វិទ្យាសាស្ត្រកសិកម្ម និងធនធានរបស់អូស្ត្រាលី បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំត្រីមាសថា អូស្ត្រាលីនឹងប្រមូលផលស្រូវសាលីបានចំនួន២៦,៧លានតោន នៅចុងឆ្នាំ២០២៦នេះ។ បរិមាណនេះ​ គឺទាបជាងទិន្នផលនារដូវកាលមុន ប្រមាណប្រាំបួនលានតោន និងទាបជាងមធ្យមភាគក្នុងរយៈពេលប្រាំរដូវកាលកន្លងមកថ្មីៗនេះ ប្រមាណប្រាំបីលានតោន។

យោងតាមទិន្នន័យរបស់ការិយាល័យសេដ្ឋកិច្ច វិទ្យាសាស្ត្រកសិកម្ម និងធនធានរបស់អូស្ត្រាលី បានឱ្យដឹងទៀតថា ថ្លៃជីកសិកម្មបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់ ដែលបានរារាំងដល់ការដឹកជញ្ជូនពីបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ។ តម្លៃជីខ្ពស់អាចបង្ខំឱ្យកសិករកាត់បន្ថយការប្រើប្រាស់ជី ដែលនឹងប៉ះពាល់ដល់សក្តានុពលទិន្នផល។

ទន្ទឹមនឹងនេះ តំបន់ធំៗនៅភាគខាងកើតនៃប្រទេសអូស្ត្រាលី មានបរិមាណទឹកភ្លៀងតិចតួចអស់រយៈពេលជាច្រើនខែ។ ទោះបីមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងអំឡុងខែឧសភា ដែលបានជួយកែលម្អស្ថានភាពដំណាំក៏ដោយ ការិយាល័យឧតុនិយមអូស្ត្រាលី នៅតែព្យាករណ៍ថា នឹងមានបាតុភូត អេល នីណូ (El Nino) ហើយបរិមាណទឹកភ្លៀងនឹងទាបជាងកម្រិតមធ្យមក្នុងប៉ុន្មានខែខាងមុខ។

ទិន្នន័យដដែលបានបញ្ជាក់ថា “ការធានាឱ្យមានការផ្គត់ផ្គង់ជីគ្រប់គ្រាន់ និងទាន់ពេលវេលា ព្រមទាំងការទទួលបានទឹកភ្លៀងគ្រប់គ្រាន់ គឺជាកត្តាសំខាន់ដើម្បីសម្រេចបានទិន្នផលតាមការព្យាករណ៍បច្ចុប្បន្ន”។

ការិយាល័យសេដ្ឋកិច្ច វិទ្យាសាស្ត្រកសិកម្ម និងធនធានរបស់អូស្ត្រាលី បានប៉ាន់ប្រមាណថា ផ្ទៃដីដាំស្រូវសាលីនឹងធ្លាក់ចុះ១២ភាគរយ មកនៅត្រឹម១០,៩លានហិកតា ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០២០។

ចំណែកផ្ទៃដីដាំស្រូវបាឡេ ដែលត្រូវការជីតិចជាងស្រូវសាលី ត្រូវបានរំពឹងថា នឹងកើនឡើងបួនភាគរយ ស្មើនឹង៥លានហិកតា ប៉ុន្តែទិន្នផលសរុបនឹងនៅតែធ្លាក់ចុះ១៥ភាគរយ មកនៅត្រឹមប្រមាណ១៤លានតោន។

សម្រាប់ដំណាំកាណូឡា ដែលត្រូវការជីច្រើន ប៉ុន្តែមានតម្លៃទីផ្សារខ្ពស់ជាងស្រូវសាលី ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះប្រាំមួយភាគរយ មកនៅត្រឹម៣,៥លានហិកតា ខណៈការប្រមូលផលនឹងធ្លាក់ចុះ២០ភាគករយ មកនៅត្រឹមជាង៦,២លានតោន។

បច្ចុប្បន្ន រដូវសាបព្រួសនៅក្នុងប្រទេសអូស្ត្រាលីជិតបញ្ចប់ហើយ ខណៈការប្រមូលផលត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៦នេះ៕ (នៅ ស៊ីវុត្ថា)


image_2026-06-09_09-12-47
ឥណ្ឌាប្រកាសដេញថ្លៃ ដើម្បីនាំចូលជីមុនរដូវវស្សាចូលមកដល់

ញូវដែលី៖ ប្រទេសឥណ្ឌាកំពុងស្វែងរកអ្នកផ្គត់ផ្គង់ពិភពលោក ដើម្បីទិញជីអ៊ុយរ៉េ ចំនួន១,៧លានតោន មុនរដូវសាបព្រោះចូលមកដល់ បន្ទាប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានរំខានដល់ការផ្គត់ផ្គង់ហ្គាសដល់រោងចក្រផលិតជីនៅក្នុងប្រទេស។ យោងតាមសេចក្តីជូនដំណឹង​ បានឱ្យដឹងថា​ ក្រុមហ៊ុនជីរបស់ជាតិ (National Fertilizers Ltd.) ដែលជាក្រុមហ៊ុនផលិតជីរបស់រដ្ឋ បានប្រកាសដេញថ្លៃទិញជីចំនួន៩០០ ០០០តោន ដោយនាំចូលតាមកប៉ាល់មកចូលចតនៅ ឆ្នេរខាងលិចរបស់ប្រទេសឥណ្ឌា និងបរិមាណនៅសល់ ត្រូវនាំចូលមកកាន់កំពង់ផែឆ្នេរខាងកើត។ ប្រទេសឥណ្ឌាតែងតែទិញអ៊ុយរ៉េ តាមរយៈការដេញថ្លៃជាសកល ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ការដេញថ្លៃចុងក្រោយនេះ គឺជាលើកទីពីរហើយ ចាប់តាំងពីអាម៉េរិក-អ៊ីស្រាអែល ព្រួតគ្នាធ្វើបាបប្រទេសអ៊ីរ៉ង់។ ផែនការទិញជីនេះ​ ត្រូវធ្វើឡើងមុនរដូវសាបព្រោះដើមឆ្នាំ ដែលការដាំដុះដំណាំសំខាន់ៗ រួមមាន ស្រូវ ពោត និងសណ្តែក នឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៦នេះ។ រោងចក្រផលិតជីអ៊ុយរ៉េ នៅក្នុងប្រទេសឥណ្ឌា គឺពឹងផ្អែកយ៉ាងខ្លាំងលើហ្គាស ដែលភាគច្រើននាំចូលពីមជ្ឈិមបូព៌ា។ ប៉ុន្តែការផ្គត់ផ្គង់ហ្គាស កាន់តែពិបាកទៅៗ បន្ទាប់ពីការបិទច្រកសមុទ្រ​ហ័រមូស (Hormuz) បានបង្ខំឱ្យអ្នកផលិតជី មួយចំនួនបិទរោងចក្រសម្រេចចិត្តបិទរោងចក្រតែម្តង។ តម្លៃជីអ៊ុយរ៉េសកល បានកើនឡើងចាប់តាំងពីការចាប់ផ្តើមសង្គ្រាម ដោយសារជិត៤៥ភាគរយ នៃការផ្គត់ផ្គង់ជីលើសកលលោក ត្រូវដឹកឆ្លងកាត់ឈូងសមុទ្រពែក្ស។ ប្រទេសឥណ្ឌាបានទិញជីចំនួន២,៥លានតោន នៅក្នុងការដេញថ្លៃមុនៗ ចំណែកតម្លៃបានឡើងជិតទ្វេដង។ យោងតាមក្រសួងជីបានឱ្យដឹងថា […]

718484261_122275712600248245_3386791204588629735_n
កម្ពុជាផ្តួចផ្តើមឱ្យភាគីចិនបង្កើតតំបន់កែច្នៃកសិឧស្សាហកម្មបៃតង កម្ពុជា-ចិន

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តួចផ្តើមឱ្យភាគីចិនពិចារណាបង្កើតតំបន់កែច្នៃកសិឧស្សាហកម្មបៃតង កម្ពុជា-ចិន ដោយផ្តោតលើវិស័យសំខាន់ៗបី រួមមាន ការកែច្នៃគ្រាប់ស្វាយចន្ទី ការកែច្នៃជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ ដែលទាមទារការវិនិយោគគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មទាំងមូល ចាប់ពីដំណាក់កាលផលិតវត្ថុធាតុដើមរហូតដល់ដំណាក់កាលកែច្នៃ និងនាំចេញ។ ការលើកឡើងនូវគំនិតផ្តួចផ្តើមនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាស ដែលឯកឧត្តមអនុញ្ញាតឱ្យលោកស្រី ចុង ជៀ (Zhong Jie) ទីប្រឹក្សាទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងណែនាំលោក សៀ តុង (Xue Dong) ដែលត្រូវមកបំពេញបេសកកម្មបន្ត។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់លោកស្រី ចុង ជៀ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងការជំរុញ និងទាក់ទាញវិនិយោគិនចិនឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានអបអរសាទរចំពោះលោក សៀ តុង ដែលត្រូវបានតែងតាំងជាទីប្រឹក្សាទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគរវាងកម្ពុជា និងចិន ឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តម ជា […]

IMG_20260608_185131
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ប៉ោ វី អភិបាលរងនៃគណ:អភិបាលស្រុកបន្ទាយមាស ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកបន្ទាយមាស ប្រមាណ300នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស គួរគិតគូរពិចារណាចំពោះទម្លាប់ធ្វើកសិកម្មតាមបែបបុរាណ ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ […]

photo_2026-06-08_09-15-10
កសិករចិញ្ចឹមជ្រូកក្នុងស្រុក​​​មានក្តីរំពឹង​​លក់ជ្រូក​បានថ្លៃ​ ពីខែមិថុនា ដល់​ខែកញ្ញា​

ដោយ ឡុង សារេត​ ខេត្តតាកែវ៖ លោក ហៀក ចំរើន អ្នកចិញ្ចឹមជ្រូក​ខ្នាតមធ្យម​​មួយកន្លែង​​ នៅភូមិឫស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ​​ មានការរំពឹង​ថា ​តម្លៃជ្រូក​រស់​អាចលក់បាន​តម្លៃខ្ពស់​ចាប់ពីចុងខែមិថុនា​ រហូតដល់ខែ​កញ្ញា ឆ្នាំ​២០២៦នេះ​​ ស្របពេលគ្រួសាររបស់លោក​បាននិងកំពុងចិញ្ចឹមជ្រូកសាច់សរុប​ប្រមាណ​៥០០ក្បាល​។​ ​ក្នុងចំណោម​ជ្រូកសាច់​សរុប​ប្រមាណ​៥០០ក្បាល​,លោកបានគូសបញ្ជាក់ថា​ នៅចុងខែមិថុនា​នេះ លោកត្រៀមលក់ជ្រូកសាច់​ចំនួន​៣៨ក្បាល, នៅពាក់កណ្តាលខែសីហា មាន​ចំនួន​​២០០ក្បាល ហើយនៅសល់ប៉ុន្មាន​នឹងលក់ចេញទាំងអស់នៅ​នៅខែកញ្ញាខាងមុខ​។​ បើតាមលោក ហៀក ចំរើន តម្លៃជ្រូករស់នៅលើទីផ្សារក្នុងស្រុក​នាពេល​បច្ចុប្បន្ន​អាចលក់បាន​ថ្លៃរង្វង់១០ ០០០រៀល​ក្នុងមួយគីឡូក្រាម​ ហើយ​ចាប់ពីចុងខែមិថុនាខាងមុខនេះ​ លោក​រំពឹងថា អាចលក់បាន​ថ្លៃចន្លោះពី១១ ៥០០ ទៅ​១២ ០០០រៀល​ក្នុងមួយគីឡូក្រាម ឬតម្លៃខុសគ្នាតិចតួច​ទៅតាមទីផ្សារជាក់ស្តែង​។​ លោកអះអាងថា ​ទោះបីតម្លៃជ្រូករស់នៅពេល​ខាងមុខ​មានការ​ប្រែប្រួលថ្លៃតិចតួច មិនដូចទៅតាមការចង់បាន​របស់កសិករ​ក៏ដោយ ក្នុងនាមកសិករ​លោកអាចទទួលយកបាន​​។ ​សូមជម្រាបជូនផងដែរថា លោក ហៀក ចំរើន បាន​ចាប់ផ្តើមចិញ្ចឹមជ្រូកជាលក្ខណៈមួយក្បាល​ ហើយ​នៅគ្រាបន្ទាប់មកទៀត​ ការចិញ្ចឹម​ជ្រូកមេពូជ​បន្តកើនឡើងជិត១០០ក្បាល​​។ ប៉ុន្តែ​សព្វថ្ងៃនេះ ជ្រូកមេពូជ​​នៅសល់ប្រមាណ​៣០ក្បាល​ ​និងមាន​ជ្រូក​សាច់ប្រហែល​៥០០ក្បាល ដោយក្នុងមួយក្បាលមានទម្ងន់​ចន្លោះពី​៦០ ទៅ​៧០គីឡូក្រាម​។ ពាក់ព័ន្ធនឹងការចិញ្ចឹជ្រូកនេះដែរ​ ក្នុងរយៈពេលប្រហែលបីទៅបួនឆ្នាំកន្លងមកនេះ បន្ទាប់ពីប្រទេសកម្ពុជាបានបញ្ចប់ការនាំជ្រូករស់មកលក់ក្នុងប្រទេសកម្ពុជាដូចមុនទៀតហើយ។ ដូច្នេះជ្រូកចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ