ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត

IMG_20260608_185131

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ប៉ោ វី អភិបាលរងនៃគណ:អភិបាលស្រុកបន្ទាយមាស ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកបន្ទាយមាស ប្រមាណ300នាក់។

ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស គួរគិតគូរពិចារណាចំពោះទម្លាប់ធ្វើកសិកម្មតាមបែបបុរាណ ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតកសិផល មានបញ្ហាបច្ចេកទេសក្នុងការផលិត ឬការចិញ្ចឹមសត្វ បញ្ហាបង្កបង្កើនផលបានហើយខ្វះទីផ្សារសម្រាប់លក់ ដែលបញ្ហានេះកសិករគួរគិតគូរដល់តម្រូវការទីផ្សារជាមុនសិន ហើយអ្វីដែលប្រឈមធំមួយទៀត គឺកសិករមិនបានគិតដល់ថ្លៃដើមផលិតរបស់ខ្លួន ដែលថ្លៃដើមផលិតនេះ គឺជាការកំណត់នូវការខាត ឬចំណេញរបស់កសិករនៅក្នុងការធ្វើកសិកម្ម។ជា

នៅទីបញ្ចប់នៃពិធីសំណេញសំណាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ, ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ, ចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ, និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន គៃចំណេញលើកសិករ៕


photo_2026-06-08_09-15-10
កសិករចិញ្ចឹមជ្រូកក្នុងស្រុក​​​មានក្តីរំពឹង​​លក់ជ្រូក​បានថ្លៃ​ ពីខែមិថុនា ដល់​ខែកញ្ញា​

ដោយ ឡុង សារេត​ ខេត្តតាកែវ៖ លោក ហៀក ចំរើន អ្នកចិញ្ចឹមជ្រូក​ខ្នាតមធ្យម​​មួយកន្លែង​​ នៅភូមិឫស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ​​ មានការរំពឹង​ថា ​តម្លៃជ្រូក​រស់​អាចលក់បាន​តម្លៃខ្ពស់​ចាប់ពីចុងខែមិថុនា​ រហូតដល់ខែ​កញ្ញា ឆ្នាំ​២០២៦នេះ​​ ស្របពេលគ្រួសាររបស់លោក​បាននិងកំពុងចិញ្ចឹមជ្រូកសាច់សរុប​ប្រមាណ​៥០០ក្បាល​។​ ​ក្នុងចំណោម​ជ្រូកសាច់​សរុប​ប្រមាណ​៥០០ក្បាល​,លោកបានគូសបញ្ជាក់ថា​ នៅចុងខែមិថុនា​នេះ លោកត្រៀមលក់ជ្រូកសាច់​ចំនួន​៣៨ក្បាល, នៅពាក់កណ្តាលខែសីហា មាន​ចំនួន​​២០០ក្បាល ហើយនៅសល់ប៉ុន្មាន​នឹងលក់ចេញទាំងអស់នៅ​នៅខែកញ្ញាខាងមុខ​។​ បើតាមលោក ហៀក ចំរើន តម្លៃជ្រូករស់នៅលើទីផ្សារក្នុងស្រុក​នាពេល​បច្ចុប្បន្ន​អាចលក់បាន​ថ្លៃរង្វង់១០ ០០០រៀល​ក្នុងមួយគីឡូក្រាម​ ហើយ​ចាប់ពីចុងខែមិថុនាខាងមុខនេះ​ លោក​រំពឹងថា អាចលក់បាន​ថ្លៃចន្លោះពី១១ ៥០០ ទៅ​១២ ០០០រៀល​ក្នុងមួយគីឡូក្រាម ឬតម្លៃខុសគ្នាតិចតួច​ទៅតាមទីផ្សារជាក់ស្តែង​។​ លោកអះអាងថា ​ទោះបីតម្លៃជ្រូករស់នៅពេល​ខាងមុខ​មានការ​ប្រែប្រួលថ្លៃតិចតួច មិនដូចទៅតាមការចង់បាន​របស់កសិករ​ក៏ដោយ ក្នុងនាមកសិករ​លោកអាចទទួលយកបាន​​។ ​សូមជម្រាបជូនផងដែរថា លោក ហៀក ចំរើន បាន​ចាប់ផ្តើមចិញ្ចឹមជ្រូកជាលក្ខណៈមួយក្បាល​ ហើយ​នៅគ្រាបន្ទាប់មកទៀត​ ការចិញ្ចឹម​ជ្រូកមេពូជ​បន្តកើនឡើងជិត១០០ក្បាល​​។ ប៉ុន្តែ​សព្វថ្ងៃនេះ ជ្រូកមេពូជ​​នៅសល់ប្រមាណ​៣០ក្បាល​ ​និងមាន​ជ្រូក​សាច់ប្រហែល​៥០០ក្បាល ដោយក្នុងមួយក្បាលមានទម្ងន់​ចន្លោះពី​៦០ ទៅ​៧០គីឡូក្រាម​។ ពាក់ព័ន្ធនឹងការចិញ្ចឹជ្រូកនេះដែរ​ ក្នុងរយៈពេលប្រហែលបីទៅបួនឆ្នាំកន្លងមកនេះ បន្ទាប់ពីប្រទេសកម្ពុជាបានបញ្ចប់ការនាំជ្រូករស់មកលក់ក្នុងប្រទេសកម្ពុជាដូចមុនទៀតហើយ។ ដូច្នេះជ្រូកចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា […]

IMG_4542
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទយកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងឱកាសនេះដែរ​ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក មួង នឿន អភិបាលនៃគណ:អភិបាលស្រុកអង្គរជ័យ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកអង្គរជ័យ ខេត្តប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំដែលស្ថិតនៅក្នុងស្រុកអង្គរជ័យគួរគិតគូរពិចារណាចំពោះទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិយផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតផលកសិកម្ម បញ្ហាបច្ចេកទេសក្នុងការផលិត ឬការចិញ្ចឹមសត្វ […]

images
អ៊ុយក្រែនសម្របខ្លួនតាមស្ដង់ដារសហភាពអឺរ៉ុប និងទទួលបានជំនួយឥតសំណង សម្រាប់គាំទ្រវិស័យសាកវប្បកម្ម

កៀវ៖ ប្រទេសអ៊ុយក្រែនបន្តកែលម្អវិស័យកសិកម្មរបស់ខ្លួនឱ្យស្របទៅតាមស្តង់ដារសហភាពអឺរ៉ុប ក្នុងគោលបំណងរក្សាភាពប្រកួតប្រជែងរបស់អ្នកផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ ការអនុលោមតាមតម្រូវការរបស់សហភាពអឺរ៉ុប ក៏កំពុងតែគាំទ្រដល់ការនាំចេញផលិតផលកសិកម្មអ៊ុយក្រែន ទៅកាន់ទីផ្សារថ្មីៗថែមទៀត។ លោក ថារ៉ាស់ វីស៊ុតស្គី (Taras Vysotsky) អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្ម អ៊ុយក្រែន បានមានប្រសាសន៍ថា ប្រទេសអ៊ុយក្រែនបានបញ្ចប់ដំណើរការត្រួតពិនិត្យ ឆ្នាំ២០២៥ នៃការចរចាស្តីពីសុវត្ថិភាពចំណីអាហារ គោលនយោបាយបសុព្យាបាល និងភូតគាមអនាម័យ។ ដំណើរការនេះរួមមានការពិនិត្យឡើងវិញនូវការណែនាំ និងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលត្រូវអនុវត្តតាមក្នុងពេលអនាគត។ យោងតាមលោកអនុរដ្ឋមន្ត្រី ក្រុមហ៊ុនផលិតរបស់អ៊ុយក្រែនមួយចំនួនធំ បានអនុវត្តស្របតាមស្តង់ដារសហភាពអឺរ៉ុបរួចហើយ។ ជាងពាក់កណ្តាលនៃទំនិញនាំចេញរបស់អុយក្រែន គឺផលិតផលកសិកម្ម ចំណែកបណ្តាប្រទេសសហភាពអឺរ៉ុប នៅតែជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់អុយក្រែន។ ប្រទេសអ៊ុយក្រែនក៏កំពុងរៀបចំអ្នកផលិត ឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប ដែលទើបតែ​ធ្វើ​​បច្ចុប្បន្នភាពទាក់ទងនឹងការប្រើប្រាស់ផលិតផលការពាររុក្ខជាតិ។ ការអនុវត្តតាមស្តង់ដារថ្មី ត្រូវគេរំពឹងថា នឹងចាប់ផ្តើមបន្តិចម្តងៗ ក្នុងដំណាក់កាលអន្តរកាលរហូតដល់ចុងឆ្នាំ២០២៨ ក្រោមកិច្ចព្រមព្រៀងសមាគម ដែលទើបតែកែសម្រួលឡើងវិញ។ សមាគមឧស្សាហកម្មអុយក្រែន បានប៉ាន់ប្រមាណថា ផ្ទៃដីកសិកម្មប្រហែល១០លានហិកតា អាចរងផលប៉ះពាល់ពីការរឹតបន្តឹងច្បាប់ ស្តីពីថ្នាំសម្លាប់សត្វល្អិត។ ដូច្នេះក្នុងរយៈពេលបណ្ដោះអាសន្ន គឺជាបញ្ហាសំខាន់នៅក្នុងដំណើរការចរចា។ ស្របពេលជាមួយគ្នានេះដែរ អ៊ុយក្រែន កំពុងពង្រីទីផ្សារនាំចេញបន្ថែមទៀតសម្រាប់ផលិតផលកសិកម្ម  រួមមានប្រទេសជប៉ុន អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក […]

photo_2026-06-08_09-09-22 (5)
ខេត្តត្បូងឃ្មុំត្រៀមទុរេនជាង១២តោន ទទួលពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុង “ពិព័រណ៍​ទុរេន​”​ ឆ្នាំ២០២៦

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានត្រៀមផ្លែទុរេនជាង​១២តោន សម្រាប់ទទួលស្វាគមន៍ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានចូលរួមនៅក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ នៅតំបន់ទន្លេសិប្បនិម្មិត “ខ្ញុំស្រឡាញ់ខេត្តត្បូងឃ្មុំ” ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោក ឈិន ចាន់ទី នាយករងទីចាត់ការរដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា ការត្រៀមផ្លែទុរេនជាង​១២តោននេះ ព្រោះតាមរយៈតួលេខរដ្ឋបាលខេត្តទទួលបាន អាចមានប្រជាពលរដ្ឋជាច្រើន ចង់មកលេងកម្សាន្ត និងភ្លក្សរសជាតិផ្លែទុរេនដែលដាំដុះក្នុងទឹកដីខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ លោកបានពន្យល់ពីមូលហេតុ ដែលខេត្តរៀបចំ “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នេះ ជាលើកទី១ ក្នុងគោលបំណងរំលឹកខួបលើកទី១២ឆ្នាំ នៃការបង្កើតរដ្ឋបាលខេត្តត្បូងឃ្មុំ, ការតស៊ូរបស់សម្តេចតេជោក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំលឹកខួបទី៤៩ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ និងការជួយជំរុញផលិតផលក្នុងស្រុកឲ្យមានការរីកចម្រើនខាងលក់។ លើសពីនេះទៀត លោកថា “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នេះ […]

កាលវិភាគផ្សព្វផ្សាយ