កសិករចិញ្ចឹមជ្រូកក្នុងស្រុក​​​មានក្តីរំពឹង​​លក់ជ្រូក​បានថ្លៃ​ ពីខែមិថុនា ដល់​ខែកញ្ញា​

photo_2026-06-08_09-15-10

ដោយ ឡុង សារេត​

ខេត្តតាកែវ៖ លោក ហៀក ចំរើន អ្នកចិញ្ចឹមជ្រូក​ខ្នាតមធ្យម​​មួយកន្លែង​​ នៅភូមិឫស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ​​ មានការរំពឹង​ថា ​តម្លៃជ្រូក​រស់​អាចលក់បាន​តម្លៃខ្ពស់​ចាប់ពីចុងខែមិថុនា​ រហូតដល់ខែ​កញ្ញា ឆ្នាំ​២០២៦នេះ​​ ស្របពេលគ្រួសាររបស់លោក​បាននិងកំពុងចិញ្ចឹមជ្រូកសាច់សរុប​ប្រមាណ​៥០០ក្បាល​។​

​ក្នុងចំណោម​ជ្រូកសាច់​សរុប​ប្រមាណ​៥០០ក្បាល​,លោកបានគូសបញ្ជាក់ថា​ នៅចុងខែមិថុនា​នេះ លោកត្រៀមលក់ជ្រូកសាច់​ចំនួន​៣៨ក្បាល, នៅពាក់កណ្តាលខែសីហា មាន​ចំនួន​​២០០ក្បាល ហើយនៅសល់ប៉ុន្មាន​នឹងលក់ចេញទាំងអស់នៅ​នៅខែកញ្ញាខាងមុខ​។​

បើតាមលោក ហៀក ចំរើន តម្លៃជ្រូករស់នៅលើទីផ្សារក្នុងស្រុក​នាពេល​បច្ចុប្បន្ន​អាចលក់បាន​ថ្លៃរង្វង់១០ ០០០រៀល​ក្នុងមួយគីឡូក្រាម​ ហើយ​ចាប់ពីចុងខែមិថុនាខាងមុខនេះ​ លោក​រំពឹងថា អាចលក់បាន​ថ្លៃចន្លោះពី១១ ៥០០ ទៅ​១២ ០០០រៀល​ក្នុងមួយគីឡូក្រាម ឬតម្លៃខុសគ្នាតិចតួច​ទៅតាមទីផ្សារជាក់ស្តែង​។​

លោកអះអាងថា ​ទោះបីតម្លៃជ្រូករស់នៅពេល​ខាងមុខ​មានការ​ប្រែប្រួលថ្លៃតិចតួច មិនដូចទៅតាមការចង់បាន​របស់កសិករ​ក៏ដោយ ក្នុងនាមកសិករ​លោកអាចទទួលយកបាន​​។

​សូមជម្រាបជូនផងដែរថា លោក ហៀក ចំរើន បាន​ចាប់ផ្តើមចិញ្ចឹមជ្រូកជាលក្ខណៈមួយក្បាល​ ហើយ​នៅគ្រាបន្ទាប់មកទៀត​ ការចិញ្ចឹម​ជ្រូកមេពូជ​បន្តកើនឡើងជិត១០០ក្បាល​​។ ប៉ុន្តែ​សព្វថ្ងៃនេះ ជ្រូកមេពូជ​​នៅសល់ប្រមាណ​៣០ក្បាល​ ​និងមាន​ជ្រូក​សាច់ប្រហែល​៥០០ក្បាល ដោយក្នុងមួយក្បាលមានទម្ងន់​ចន្លោះពី​៦០ ទៅ​៧០គីឡូក្រាម​។

ពាក់ព័ន្ធនឹងការចិញ្ចឹជ្រូកនេះដែរ​ ក្នុងរយៈពេលប្រហែលបីទៅបួនឆ្នាំកន្លងមកនេះ បន្ទាប់ពីប្រទេសកម្ពុជាបានបញ្ចប់ការនាំជ្រូករស់មកលក់ក្នុងប្រទេសកម្ពុជាដូចមុនទៀតហើយ។ ដូច្នេះជ្រូកចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា ទាំងការចិញ្ចឹមជាលក្ខណៈក្រុមហ៊ុន កសិដ្ឋានតូច-ធំ ការចិញ្ចឹមតាមលក្ខណៈឯកជន និងពិសេសពលរដ្ឋចិញ្ចឹមជាលក្ខណៈក៏មានសន្ទុះផុលផុសជាងមុនផងដែរ។

ការផ្គត់ផ្គង់ជ្រូករស់ ដែលជា​ផលិតកម្មចិញ្ចឹមជ្រូកនៅកម្ពុជា អាចឆ្លើយតបតាមតម្រូវការទីផ្សារ​បាន​គ្រប់គ្រាន់។ ចំណែកគុណភាពក៏ផ្តល់ទំនុកចិត្តដល់អ្នកបរិភោគជាងមុន ខណៈការការនាំចូលជ្រូកពីប្រទេសជិតខាងកាលពីពេលកន្លងមកនេះ អ្នកបរិភោគតែងព្រួយបារម្ភពីបញ្ហាសារជាតិគីមី ឬជំងឺឆ្លងបង្កការប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។

លោក ស្រ៊ុន ពៅ ប្រធានសមាគមន៍ អ្នកចិញ្ចឹមសត្វនៅកម្ពុជាបានបញ្ជាក់ប្រាប់ ARDB TV កាលពីពាក់កណ្តាលឆ្នាំ២០២៥ថា​ ប្រទេសកម្ពុជាបានបញ្ចប់ការនាំសត្វជ្រូករស់ទាំងស្រុងពីប្រទេសជិតខាង។​ ដូច្នេះរហូតមកដល់ពេលនេះ ការចិញ្ចឹមក្នុងស្រុកផ្គត់ផ្គង់គ្រប់គ្រាន់ ហើយតម្លៃទៀតសោតសមរម្យ ដែលហេតុនេះ គេមើលឃើញថា ពលរដ្ឋកម្ពុជាចាប់ផ្តើមចិញ្ចឹមជ្រូកកាន់តែច្រើនជាបន្តបន្ទាប់។

ចំពោះតម្លៃជ្រូករស់នៅក្នុងឆ្នាំ២០២៥ អាចទទួលបានក្នុងមួយគីឡូក្រាម១០ ០០០រៀល ទៅ១០ ៥០០រៀល។ ដោយឡែកតម្លៃសាច់ជ្រូកលក់តាមទីផ្សារវិញក្នុងមួយគីឡូក្រាមមានតម្លៃក្រោម២០ ០០០រៀល។

គួរបញ្ជាក់ថា ការ​ចិញ្ចឹម​ជ្រូក​ជាមុខរបរ​មួយ​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត​ ក្រៅអំពីការធ្វើស្រែ​ចម្ការ។ ហើយបើយោង​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​នាកន្លងមកដែរថា ការ​ចិញ្ចឹម​ជ្រូក​នៅទូទាំងប្រទេសកម្ពុជា​ ស្ថិតនៅក្នុងចន្លោះប្រមាណជិតបីលានក្បាល ទៅជាងបីលានក្បាលក្នុងមួយឆ្នាំៗ ហើយក្នុងចំណោមនេះក្រៅពីបំពេញតម្រូវការសាច់ក្នុងស្រុកហើយ ជ្រូកមួយចំនួនក៏បានបញ្ជូនទៅលក់ក្រៅប្រទេសទៀតផង៕

 


photo_2026-10-06_11-30-06 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម​ ព្រមទាំងសហការីនៃធនាគារ ARDB នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ នៅវត្តបទុមវតី ដើម្បីចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម ​ព្រមទាំង​សហការី ព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមគ្រួសារ ព្រមទាំងសហការីនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តបទុមវតី ដើម្បីព្រះអង្គចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនទេយ្យវត្ថុ និងបច្ច័យផ្សេងៗ ប្រគេនចំពោះសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និង សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំងគ្រប់សណ្តាន។ បន្ទាប់មកជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏បានសម្តែងទឹកចិត្តសទ្ទាជ្រះថ្លាចូលរួមផងដែរ […]

image_2026-10-01_11-46-18
វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា​ ក្នុងខេត្តស្វាយរៀង

ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]

image_2026-10-01_12-10-39
វៀតណាមចេញច្បាប់ថ្មី ឱ្យអ្នកនាំចេញ ឬនាំចូលស្រូវអង្ករ ត្រូវមានឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួន

ហាណូយ៖ វៀតណាមបានដាក់ចេញបទប្បញ្ញត្តិថ្មី​​ រឹតបន្តឹងការនាំចេញ និងនាំចូលស្រូវអង្ករ ដោយកំណត់លក្ខខណ្ឌកាន់តែច្បាស់សម្រាប់ពាណិជ្ជករ ដែលមានបំណងធ្វើអាជីវកម្មនាំចេញ​ ឬនាំចូលស្រូវអង្ករ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការធ្វើអាជីវកម្មនាំចេញ និងនាំចូលស្រូវអង្ករ ដែលចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុក្រឹត្យនេះ បានដាក់កម្រិតដល់ពាណិជ្ជករវៀតណាមមកពីគ្រប់វិស័យសេដ្ឋកិច្ច ដែលធ្លាប់បានបំពេញតាមលក្ខខណ្ឌកំណត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ មានសិទ្ធិពេញលេញក្នុងការធ្វើអាជីវកម្មដោយស្របច្បាប់។ ចំពោះសហគ្រាសណាមួយ ដែលមានទុនវិនិយោគរបស់បរទេស ក៏អាចធ្វើអាជីវកម្មនាំចេញអង្ករបានផងដែរ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ឋាន និងច្បាប់របស់ប្រទេសវៀតណាម។ អនុក្រឹតដដែលនេះក៏បានបញ្ជាក់ថា អ្នកនាំចេញអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករមានបន្ថែមសារធាតុចិញ្ចឹម ត្រូវជាប់កាតព្វកិច្ចស្នើសុំវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ ដោយត្រូវរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ និងរាយការណ៍ពីបរិមាណអង្ករក្នុងស្តុកជូនអាជ្ញាធរវៀតណាម។ យោងតាមអនុក្រឹតនេះ អ្នកនាំចេញ​ ឬនាំចូលស្រូវអង្ករប្រភេទផ្សេងទៀត ត្រូវមានឃ្លាំងឯកទេសយ៉ាងតិចមួយ សម្រាប់រក្សាទុកស្រូវ និងអង្ករ ព្រមទាំងមានរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចមួយ ដែលបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ និងស្តង់ដារអង្ករអន្តរជាតិ។ ចំណែកឃ្លាំងស្តុក និងរោងម៉ាស៊ីនកិនស្រូវ អាចជាកម្មសិទ្ធិរបស់ពាណិជ្ជករផ្ទាល់ ឬអាចជាឃ្លាំងជួលតាមកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានសុពលភាពដូចវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្ម។ អនុក្រឹតថ្មីនេះក៏បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់អ្នកនាំចូលស្រូវអង្ករផងដែរ ដែលក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃអនុក្រឹត្យចូលជាធរមាន ត្រូវចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីផែនការនាំចូលស្រូវអង្ករពីបរទេស៕ (ផាន់ អាណា)

image_2026-10-01_12-19-55
ទឹកត្រចៀកកាំថៃ បន្លែវៀតណាម ប្រើថ្នាំគីមី​ច្រើនពេក ត្រូវតៃវ៉ាន់ដេញឱ្យដឹកមកវិញ

តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជា​ឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។​ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។ ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។ សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។ យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួន​មួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។ ដោយឡែក សមាគម​អ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើ​សំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ