News & អន្តរជាតិ
image_2026-05-27_13-18-33
កសិករចិញ្ចឹមមាន់ប្រទេសអូទ្រីស ជំរុញឱ្យលក់ស៊ុតក្នុងស្រុក នៅតាមផ្សារទំនើប
ទីក្រុងវីយែន៖ ក្រុមកសិករវ័យក្មេងរបស់ប្រទេសអូទ្រីស នាំគ្នាបានរិះគន់បណ្តាសាខារបស់ផ្សារទំនើបអន្តរជាតិ ចំពោះការលក់ស៊ុតនាំចូលពីបរទេស ហើយមិនព្រមដាក់តាំងលក់ផលិតផលស៊ុតមាន់ក្នុងស្រុក។ អ្នកចិញ្ចឹមមាន់ម្នាក់ ដែលជាសមាជិកសមាគមកសិករវ័យក្មេងអូទ្រីស បាននិយាយថា នេះគឺជាសញ្ញាខុសទាំងស្រុងសម្រាប់កសិករចិញ្ចឹមមាន់របស់យើង។ មានស៊ុតអូទ្រីសគ្រប់គ្រាន់ហើយ ដូច្នេះស៊ុតនាំចូលពីបរទេសគួរឈប់ឱ្យដាក់តាំងលក់តាមផ្សារទំនើបរបស់យើងទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករចិញ្ចឹមមាន់យកស៊ុតនៅប្រទេសអូទ្រីស បានវិនិយោគទឹកប្រាក់យ៉ាងច្រើន ដើម្បីពង្រឹងលើគុណភាព ការគ្រប់គ្រង ការតាមដាន ព្រមទាំងសាងសង់ទ្រុងមាន់បែបទំនើបៗ។ ពួកកសិករប្រឹងធ្វើកសិកម្មចិញ្ចឹមមាន់យកស៊ុត ដោយសារតែពួកគេអាចជឿជាក់យ៉ាងច្បាស់ថា អ្នកលក់រាយគ្រឿងទេសនៅក្នុងប្រទេសអូទ្រីសនឹងលក់តែស៊ុតអូទ្រីសប៉ុណ្ណោះ។ សមាគនកសិករវ័យក្មេងអូទ្រីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “កសិកររបស់យើងបានចែកចាយស៊ុតមាន់គ្រប់គ្រាន់តាមតម្រូវការ។ ពួកគេបានវិនិយោគ  ដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត និងបង្កើតបានតាមស្តង់ដារ ដែលអាចធ្វើឱ្យប្រទេសអូទ្រីសមានមោទនភាពចំពោះលទ្ធផលនេះ។ ស្រាប់តឺហេតុអ្វីបានផ្សារលក់រាយដ៏ធំនេះ បែរជាដាក់តាំងលក់ស៊ុតមាន់បរទេស ដែលទង្វើមិនអាចទទួលយកបានសោះតែម្តង”។ សេចក្តីថ្លែងការណ៍ដដែលនេះ បានសង្កត់ធ្ងន់ថា សមាគមកសិករវ័យក្មេងត្រូវការភាពជឿជាក់ ការរៀបចំផែនការជាក់លាក់ ឆន្ទៈក្នុងការវិនិយោគ និងការរំពឹងទុកដោយយុត្តិធម៌ ព្រោះការវិនិយោគលើកសិដ្ឋានចិញ្ចមមាន់នេះ ត្រូវទទួលខុសត្រូវក្នុងរយៈពេលវែង។ កសិករវ័យក្មេងត្រូវតែអាចជឿជាក់ថា ផលិតផលស៊ុតមាន់របស់ពួកគេ នឹងមានលក់នៅតាមសាខាផ្សារក់រាយនៅក្នុងប្រទេសអូទ្រីស។ បើយោងតាមតួលេខក្រសួងកសិកម្មអូទ្រីស បានឱ្យនៅដឹងថា នៅក្នុងឆ្នាំ២០២៤ ការផលិតស៊ុតរបស់ប្រទេសអូទ្រីសមានចំនួនប្រហែល២,២ពាន់លានស៊ុតនេះ។ ជាង៥៦ភាគរយនៃមេមាន់ចិញ្ចឹមនៅក្នុងទ្រុងបានផ្តល់ស៊ុតប្រហែល៣១ភាគរយ ចំណែក១៣ភាគរយ គឺជាស៊ុតបានមកពីមេមាន់ចិញ្ចឹមតាមបែបធម្មជាតិ។ ចំណែករបាយការណ៍ស្ថិតិ បាននិយាយថា ប្រទេសអូទ្រីសអាចផ្គត់ផ្គង់ស៊ុតមានដោយខ្លួនឯងបាន៩៥ភាគរយ។ សម្រាប់ស៊ុតមាន់ប្រហែល៩០ភាគរយសុទ្ធសឹងតែចិញ្ឋឹមនៅក្នុងស្រុក។ ប្រទេសអូទ្រីសនាំចូលស៊ុតពីប្រទេសជិតខាង ដើម្បីបំពេញបន្ថែមនូវតម្រូវការក្នុងស្រុក […]
News & អន្តរជាតិ
image_2026-05-27_12-30-47
កសិករដាំទុរេនម៉ាឡេស៊ីប្រើបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងផ្លែក្លែងក្លាយ
កូឡាឡាំពួរ៖ សមាគមកសិករដាំដំណាំហូបផ្លែ នៅក្នុងរដ្ឋប៉េណាំងរបស់ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមប្រព័ន្ធឌីជីថល ដើម្បីការពារកុំឱ្យផ្លែទុរេនមកពីរដ្ឋផ្សេង ឬប្រទេសផ្សេង បន្លំដាក់លក់ក្នុងទីផ្សារផ្លែឈើ ខណៈពេលតម្រូវការផ្លែទុរេនលំដាប់ពិភពលោកកំពុងកើនឡើង។ ផ្លែទុរេននីមួយៗ មានបិទស្លាកសម្គាល់ ឃ្យូអ កូដ (QR Code) ដែលដាក់នៅជាប់នឹងទងរបស់វា បន្ទាប់មកកសិករបញ្ចូលព័ត៌មានលម្អិតរបស់ផ្លែទុរេននៅលើប្រព័ន្ធអនឡាញ។ ប្រធានសមាគមកសិករដាំដំណាំហូបផ្លែ បាននិយាយថា អ្នកប្រើប្រាស់គ្រាន់តែស្កេនលេខកូដដោយប្រើកាមេរ៉ាស្មាតហ្វូន ដើម្បីទាញយកព័ត៌មានភ្លាមៗអំពីផ្លែទុរេន រួមទាំងប្រភពដើម និងព័ត៌មានលម្អិតនៃការផ្ទៀងផ្ទាត់។ លោកបានមានប្រសាសន៍ថា លេខកូដនីមួយៗមានសុពលភាពរយៈពេលប្រាំពីរថ្ងៃ ចាប់តាំងពីការស្កេនដំបូង ហើយកសិករអាចរកប្រភពស្លាកសម្គាល់តាមរយៈសមាគម។ លោកប្រធានសមាគមបានមានប្រសាសន៍ដូច្នេះថា “យើងមានក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលបញ្ចូលទិន្នន័យអនឡាញ ដើម្បីតាមដានផ្លែទុរេន ហើយថែមទាំងផ្តល់ដំណឹងភ្លាមប្រសិនបើរកឃើញថា មានការលូចបន្លំលេខកូដផ្លែទុរេន។ លោកបាននិយាយទៀតថា “នេះជួយធានាបាននូវភាពត្រឹមត្រូវនៃផ្លែទុរេនដាំក្នុងរដ្ឋប៉េណាំង។ អតិថិជនក៏អាចផ្ទៀងផ្ទាត់ផ្លែទុរេនដោយផ្ទាល់នៅតាមតូបលក់ផងដែរ។” សមាគមកសិករដាំដំណាំហូបផ្លែ ម៉ាឡេស៊ីមានសមាជិកប្រមា២៥០នាក់ ដែលរួមមានម្ចាស់ចម្ការខ្នាតតូច និងមធ្យមនៅទូទាំងរដ្ឋប៉េណាំង ក្នុងនោះប្រហែល២០០នាក់បានចូលរួមយ៉ាងសកម្មក្នុងការដាំដុះទុរេន។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង លោក មូហាម៉ាដ សាប៊ូ (Mohamad Sabu) បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយមានប្រសាសន៍ថា ប្រព័ន្ធ ឃ្យូអកូដ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើគុណភាព។ ផ្លែទុរេនម៉ាឡេស៊ីមានភាពល្បីល្បាញដោយសារគុណភាពពិសេសរបស់វា ហើយនេះជាមូលហេតុ ដែលប្រទេសមួយចំនួនមានករណីក្លែងបន្លំផ្លែទុរេន […]
News & អន្តរជាតិ
image_2026-05-27_08-46-09
អក្ខរកម្មអាចជួយជំរុញភាពធន់របស់ភូមិ ចំពោះការប្រែប្រួលអាកាសធាតុ
ហ្សាការតា៖ ក្រសួងអភិវឌ្ឍន៍ភូមិ និងតំបន់ក្សត់ខ្យោយ របស់ឥណ្ឌូណេស៊ី បាននិយាយថា ខ្លួនប្តេជ្ញាលើកកម្ពស់អក្ខរកម្មនៅតាមសហគមន៍ជនបទ ដើម្បីឱ្យប្រជាជនអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងកសាងភូមិ ដែលធន់នឹងបញ្ហាអាកាសធាតុ។ កាលពីចុងខែមករា ឆ្នាំ២០២៦ លោក យ៉ានឌ្រី ស៊ូសានតូ (Yandri Susanto) ក្រសួងអភិវឌ្ឍន៍ភូមិ និងតំបន់ក្សត់ខ្យោយ បាននិយាយថា អក្ខរកម្មស្តីពីភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងភូមិនាពេលបច្ចុប្បន្ននេះនៅមានកម្រិតទាបនៅឡើយ។ ហេតុដូច្នេះ ក្រសួងនឹងស្វែងរកវិធីសាស្រ្ត ដើម្បីធានាថា ប្រជាជនតាមបណ្តាភូមិនានាអាចយល់ មានឆន្ទៈ និងក្លាយជាតួអង្គសំខាន់ក្នុងការតាមដាប និងដោះស្រាយការប្រែប្រួលអាកាសធាតុ។ លោកបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីបានបើកសិក្ខាសាលាផ្លាស់ប្តូរចំណេះដឹងសកល ស្តីពីវិធីសាស្ត្រជំរុញសហគមន៍ឱ្យមានភាពធន់ ដែលរៀបចំដោយក្រសួងអភិវឌ្ឍន៍ភូមិ និងតំបន់ក្សត់ខ្យោយ សហការជាមួយធនាគារពិភពលោក។ លោកបានសម្តែងក្តីសង្ឃឹមថា ការលើកកម្ពស់អក្ខរកម្មនឹងធ្វើឱ្យភូមិក្លាយជាតួអង្គសំខាន់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ លោកក៏បានរំពឹងថា ការផ្លាស់ប្តូរចំណេះដឹងសកល ស្តីពីវិធីសាស្រ្តជំរុញសហគមន៍ឱ្យមានភាពធន់ នឹងបង្កើតគំនិត ដែលអាចយកទៅប្រើប្រាស់ក្នុងការបង្កើតគោលនយោបាយទាក់ទងនឹងភាពធន់របស់ភូមិ នៅចំពោះមុខការប្រែប្រួលអាកាសធាតុ។ យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការប្រែប្រួលអាកាសធាតុឥឡូវនេះ បានទាមទារឱ្យសហគមន៍មានភាពធន់ ជាពិសេសអ្នករស់នៅក្នុងភូមិតែម្តង។ នៅពេលផលប៉ះពាល់ដោយសារអាកាសធាតុកើតឡើង ភូមិ គឺជាអ្នក មានអារម្មណ៍ថា រងផលប៉ះពាល់ខ្លាំងបំផុត។ នៅចុងឆ្នាំ២០២៥ ក្រសួងបានឃើញថា ភូមិរាប់ពាន់ នៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង […]
News & អន្តរជាតិ
image_2026-05-27_08-05-03
ជប៉ុនអាចខ្វះផ្លែឈើហូប ដោយសារខ្វះឧស្ម័នសម្រាប់បន្ទុំផ្លែឈើឱ្យទុំ
តូក្យូ៖ ផលវិបាកនៃសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងធ្វើឱ្យសេដ្ឋកិច្ចជប៉ុនរង្គោះរង្គើតាមរបៀប ដែលមិននឹកស្មានដល់។ ការព្រួយបារម្ភត្រូវបានលើកឡើងថា អស្ថិរភាពក្នុងការផ្គត់ផ្គង់ប្រេងឆៅ កំពុងជះឥទ្ធិពលដល់រចនាសម្ព័ន្ធចែកចាយអាហារទាំងមូល លើសពីការកើនឡើងធម្មតានៃតម្លៃថាមពល ហើយថែមទាំងអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ផ្លែចេក។ ជាពិសេស ប្រសិនបើការបិទច្រកសមុទ្រ​ហ័រមូស (Hormuz) ត្រូវបានអូសបន្លាយបន្ថែមទៀត បញ្ហានេះនឹងដាក់សម្ពាធលើការផ្គត់ផ្គង់ទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន កាន់តែខ្លាំងឡើងៗ។ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សារព័ត៌មានរបស់ជប៉ុនបានរាយការណ៍ថា ស្ថានភាពផ្គត់ផ្គង់ប្រេងឆៅមិនស្ថិតស្ថេរកំពុងរីករាលដាលទៅក្នុងតំបន់ ដោយមិននឹកស្មានដល់ ហើយបានលើកឡើងពីផ្លែចេកជាឧទាហរណ៍។ ប្រទេសជប៉ុនពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំចូលផ្លែចេកមិនទាន់ទុំដោយសារបទប្បញ្ញត្តិនៃការធ្វើចត្តាឡីស័ក ហើយនាំចូលមកទុំក្នុងប្រទេសជប៉ុន មុននឹងចែកចាយទៅតាមទីផ្សារក្នុងស្រុក។ សង្គ្រាមអ៊ីរ៉ង់បង្កបញ្ហាមកលើចេកមិនទាន់ទុំរបស់ជប៉ុន គឺបញ្ហាខ្វះឧស្ម័នអេទីឡែន (Ethylene Gas) ដែលមានសារៈសំខាន់ចំពោះការបន្ទំចេក។ ដូច្នេះប្រសិនបើមានការរំខានក្នុងការផ្គត់ផ្គង់ឧស្ម័នអេទីឡែន ដែលបានមកពីប្រេងឆៅ នោះផ្លែចេកនាំចូលរបស់ជប៉ុនមិនងាយទុំឡើយ ហើយពន្យាពេលដល់ការចែកចាយដល់ទីផ្សារដោយផ្ទាល់។ ប្រភពឧស្សាហកម្មក៏បានសម្តែងការព្រួយបារម្ភផងដែរថា ប្រសិនបើការនាំចូលឧស្ម័នអេទីឡែនក្លាយជាការលំបាក ម្លោះហើយការនាំចូលផ្លែចេក និងចែកចាយផ្លែចេកទុកអាចត្រូវបានពន្យារពេល ព្រោះខ្វះឧស្ម័នអេទីឡែនសម្រាប់បន្ទុះចេក។ លើសពីនេះ ផលប៉ះពាល់មិនមែនកើតឡើងចំពោះតែផ្លែចេកមួយមុខនោះទេ។ ផលប៉ះពាល់ដូចគ្នានេះអាចប៉ះពាល់ដល់គ្រប់ផ្លែឈើនាំចូលទាំងអស់ ដែលមិនទាន់ទុំ ដូចជាផ្លែគីវី និងផ្លែប័រ ហើយបង្កជាបញ្ហាដល់ការផ្គត់ផ្គង់ដល់ទីផ្សារផ្លែឈើទាំងមូល ដោយសារគ្មានឧស្ម័នសម្រាប់បន្ទុំ។ ផលប៉ះពាល់ក៏ត្រូវបានគេរំពឹងថា នឹងរាលដាលដល់អាហារកែច្នៃក្នុងប្រទេសជប៉ុនផងដែរ ដូចជាគ្រឿងផ្សំមួយចំនួន ដែលប្រើដើម្បីបង្កើតរសជាតិក្លិន វ៉ានីឡា នៅក្នុងផលិតផល ដូចជាការ៉េម និងសូកូឡា […]
News & អន្តរជាតិ
image_2026-05-25_15-45-59
ក្រុមហ៊ុនដាំជម្ពូខេត្តហៃណាន ទទួលបានវិញ្ញាបនបត្រសកល បញ្ជាក់ពីការអនុវត្តកសិកម្មល្អ
ហៃណាន៖ ក្រុមហ៊ុនផ្លែឈើមួយ នៅខេត្តហៃណាន កោះភាគខាងត្បូងបំផុតរបស់ប្រទេសចិន បានទទួលវិញ្ញាបនបត្រជាសកល សម្រាប់បញ្ជាក់អំពីការអនុវត្តកសិកម្មល្អ ក្នុងការផលិតផ្លែជម្ពូរបស់ខ្លួន។ វិញ្ញាបនប័ត្រនេះត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន កសិកម្ម អ៊ីយិនអ៊ី ហៃណាន (Yirenyi Hainan Agriculture) បន្ទាប់ពីការធ្វើសវនកម្មដោយស្ថាប័នប្រគល់វិញ្ញាបនប័ត្រអន្តរជាតិ អេកូស៊ើត (Ecocert) របស់ប្រទេសបារាំង។ យោងតាមការិយាល័យកសិកម្ម និងកិច្ចការជនបទ ខេត្តហៃណាន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ​ បានឱ្យដឹងថា នេះមិនមែនជាវិញ្ញាបនប័ត្រអនុវត្តកសិកម្មល្អជាសកលដំបូងគេ ដែលផ្តល់ជូនសហគ្រាសកសិកម្ម នៅខេត្តហៃណាននោះទេ។ ប៉ុន្តែវាបង្ហាញពីការទទួលស្គាល់ការធ្វើកសិកម្មល្អរបស់ចិន​ ដែលពិភពលោកទទួលស្គាល់។ លោក អ៊ូ ពីន (Wu Bin) អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនកសិកម្ម អ៊ីយិនអ៊ី ហៃណាន បាននិយាយថា ការទទួលស្គាល់នេះផ្តល់ឱ្យយើងនូវឱកាសនាំចូលទៅកាន់ផ្សារទំនើបដោយផ្ទាល់ មានដូចជាផ្សារ​ វ៉លម៉ាត (Walmart) ផ្សារកូស្កូ (Costco) របស់អាម៉េរិក និងទីផ្សារនៅតំបន់មជ្ឈិមបូព៌ា និងសហភាពអឺរ៉ុបផងដែរ។ លោកបានបន្ថែមថា “អ្នកទិញនៅក្រៅប្រទេសផ្តល់អាទិភាពដល់អ្នកផ្គត់ផ្គង់ ដែលមានវិញ្ញាបនបត្រសកល ដែលមានន័យថា ការត្រួតពិនិត្យរោងចក្រ និងផលិតផលម្តងហើយម្តងទៀត និងប្រសិទ្ធភាពនៃការចែកចាយកាន់តែខ្ពស់។” […]
News & អន្តរជាតិ
image_2026-05-25_14-47-02
សាច់គោប្រេស៊ីលនឹងត្រូវហាមមិនឱ្យចូលទីផ្សារសហភាពអឺរ៉ុប ចាប់ពីខែកញ្ញា
គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថា សាច់គោ និងផលិតផលសាច់សត្វផ្សេងទៀតរបស់ប្រេស៊ីល នឹងត្រូវហាមឃាត់មិនឱ្យនាំចូលទីផ្សារសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី៣ ខែកញ្ញាតទៅ លើកលែងតែប្រេស៊ីលគោរពតាមច្បាប់របស់សហភាពអឺរ៉ុប ស្តីពីការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចលើសត្វគោ។ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គណៈកម្មការសូមបញ្ជាក់ថា ប្រទេសប្រេស៊ីលមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជី [នៃប្រទេសគោរពតាមវិធានសហភាពអឺរ៉ុប] ដែលមានន័យថា ប្រេស៊ីលមិនអាចនាំចេញសាច់គោទៅកាន់សហភាពអឺរ៉ុបបានទៀតទេ (រាប់ទាំងអាហារ ដែលផលិតសត្វរស់ និងផលិតផល ដែលបានមកពីសត្វ) មានដូចជា ជ្រូក សេះ បក្សី ស៊ុត វារីវប្បកម្ម ទឹកឃ្មុំ និងសំបកសាច់ក្រក ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។” សមាគមកសិករអៀរឡង់បានស្វាគមន៍ចំពោះវិធានការនេះ ដោយចាត់ទុកថាជា “ជំហានដ៏សំខាន់មួយ”។ ប្រធានសមាគមកសិករអៀរឡង់ បាននិយាយថា “នៅទីបំផុតគណៈកម្មការកំពុងទទួលយកការគំរាមកំហែងប្រឆាំងនឹងថ្នាំអង់ទីប៊ីយោទិច ថ្នាំប្រឆាំងមីក្រុប ដែលបង្កឡើងដោយផលិតកម្មសាច់គោប្រេស៊ីលយ៉ាងធ្ងន់ធ្ងរ។” លោកបាននិយាយថា “នេះធ្វើតាមការស៊ើបអង្កេតរបស់សមាគមកសិករអៀរឡង់ អំពីការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចគ្រប់កម្រិតដោយគ្មានការគ្រប់គ្រងនៅក្នុងប្រទេសប្រេស៊ីល។” លោកបាននិយាយទៀតថា នៅទូទាំងរដ្ឋប្រេស៊ីលចំនួនបួន ការត្រួតពិនិត្យលើការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចនៅតាមកសិដ្ឋានចិញ្ចឹមសត្វមានភាពធូររលុងខ្លាំងណាស់ ដោយអ្នកស៊ើបអង្កេតអាចទិញថ្នាំអង់ទីប៊ីយោទិចប៉ុន្មានក៏បានដែរ ដោយមានការត្រួតពិនិត្យ ឬសួរដេញដោលតិចតួច។ គណៈកម្មការអឺរ៉ុបបាននិយាយថា ក្រោមវិធានរបស់សហភាពអឺរ៉ុប ដែលបានអនុវត្តនៅក្នុងប្លុក ចាប់តាំងពីឆ្នាំ២០២២ ការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច ដើម្បីជំរុញការលូតលាស់ ឬបង្កើនទិន្នផលនៅក្នុងសត្វចិញ្ចឹម មិនត្រូវបានអនុញ្ញាតទេ […]
News & អន្តរជាតិ
image_2026-05-25_09-39-25
កូរ៉េខាងជើងនាំចេញផលិតផលដំណាំដាំលើទឹក ទៅកាន់ទីផ្សារប្រទេសចិន
ព្យុងយ៉ាង៖ ក្រុមហ៊ុនពាណិជ្ជកម្មរបស់កូរ៉េខាងជើងកំពុងប្រមូលព័ត៌មានយ៉ាងសកម្មអំពីអ្នកទិញនៅក្នុងប្រទេសចិន ចំពោះបន្លែ និងផ្លែឈើស្រស់ ដែលត្រូវបានផលិតនៅកសិដ្ឋានដ៏ធំមួយ នៅជិតព្រំដែនប្រទេសចិន។ កិច្ចខិតខំប្រឹងប្រែងនេះឆ្លុះបញ្ចាំងពីការជំរុញកាន់តែខ្លាំងក្នុងការធ្វើពិពិធកម្មការនាំចេញ និងការប្រមូលផ្តុំរូបិយប័ណ្ណបរទេស ខណៈពាណិជ្ជកម្មតាមព្រំដែនរវាងកូរ៉េខាងជើង និងចិន ចាប់ផ្តើមងើបឡើងវិញ ក្រោយពីជំងឺរាតត្បាត កូវីដ១៩។ សារព័ត៌មាន ដេលី អិនខេ (Daily NK) បានរាយការណ៍ថា អ្នកតំណាងក្រុមហ៊ុនពាណិជ្ជកម្មកូរ៉េខាងជើង បាននិងកំពុងទាក់ទងដៃគូពាណិជ្ជកម្មចិន ហើយបានបញ្ជាក់ថា ដំណាំដាំលើក្នុងកសិដ្ឋានផ្ទះសំណាញ់របស់កូរ៉េខាងជើង ពិតជាមិនមានប្រើថ្នាំសម្លាប់សត្វល្អិត ហើយបន្លែពិតជាមានបរិមាណច្រើន។ ផលិតផលនេះរួមមានស្លឹកកាញឹប, សាឡាត់, ឆៃថាវ, ស្ពៃបូគោ, ម្ទេស, ត្រសក់ផ្អ, ប៉េងប៉ោះ និងត្រសក់ស្រូវ។ វិធីសាស្រ្តទីផ្សារហាក់ដូចជាត្រូវបានក្រិតតាមតម្រូវការអ្នកប្រើប្រាស់ជនជាតិចិនសម្រាប់ផលិតផលគ្មានសារធាតុគីមី និងជាដំណាំសរីរាង្គ គ្មានថ្នាំសម្លាប់សត្វល្អិត ត្រូវទទួលបានតម្លៃខ្ពស់នៅក្នុងប្រទេសចិន។ ប្រទេសកូរ៉េខាងជើងបាននិងកំពុងពង្រីកការនាំចេញរបស់ខ្លួនលើសពីទំនិញបែបប្រពៃណីនាពេលកន្លងមក មានដូចជារ៉ែ និងអាហារសមុទ្រ។ ផលិតផលបន្លែ និងផ្លែឈើស្រស់ៗ ដាំនៅនៅតាមព្រំដែនផ្តល់នូវអត្ថប្រយោជន៍ខាងដឹកជញ្ជូន ដោយសារចម្ងាយផ្លូវខ្លីជាង និងមានសក្តានុពលកាន់តែប្រសើរសម្រាប់រក្សាភាពស្រស់។ កសិដ្ឋានផ្ទះកញ្ចក់ ដាំដំណាំលើទឹកនេះ ដែលបានបញ្ចប់ការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៦ គឺជាមជ្ឈមណ្ឌលកសិកម្មផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងជើង។ កសិដ្ឋាននេះលាតសន្ធឹងលើផ្ទៃដីប្រហែល៤,៥គីឡូម៉ែត្រការ៉េ នៅលើកោះមួយជាប់មាត់ទន្លេ យ៉ាលូ (Yalu) ដែលជាព្រំដែនជាមួយប្រទេសចិន។ […]
News & អន្តរជាតិ
image_2026-05-22_09-36-40
ទិន្នផលផ្លែកៅឡាក់ចិនកើនឡើងច្រើន អាចជួយ​គាំទ្រ​ដល់​តម្លៃ​នាំចេញ​ខ្ពស់​ជាង​មុន
សានទុង៖ តំបន់ផលិតគ្រាប់កៅឡាក់ធំៗ នៅក្នុងប្រទេសចិនបានចូលដល់ដំណាក់កាលដ៏សំខាន់មួយនៃការលូតលាស់ប្រចាំឆ្នាំរបស់ខ្លួនក្នុងខេត្ត សានតុង (Shandong) ភាគខាងកើតប្រទេចិន ដែលជាធម្មតាចាប់ផ្តើមដាំដុះនៅពាក់កណ្តាល ឬចុងខែមេសា ដោយរដូវប្រមូលផលនៅដើមខែកញ្ញា និងដើមខែតុលា។ ក្រុមហ៊ុននាំចេញគ្រាប់កៅឡាក់ បានដឹកជញ្ជូន​ទៅកាន់​ប្រទេស និង​តំបន់​ជាង២០ រួមមាន​អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និង​អឺរ៉ុប ដោយ​មាន​បរិមាណ​នាំចេញ​ប្រចាំឆ្នាំ​លើសពី១០០កុងតឺន័រ​។ យោងតាមអ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន បានឱ្យដឹងថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​តំបន់​ដាំដុះសំខាន់ៗ ​ដូចជា​ខេត្ត​ហឺប៉ី និង​ខេត្ត​សានតុង​ ជាទូទៅមាន​អំណោយផល ដូចកាលឆ្នាំ២០២៥ ដោយសារមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ និង​អាកាសធាតុ​មាន​ស្ថិរភាព ធ្វើឱ្យផ្លែកៅឡាក់​ទុំ​មានជាតិផ្អែម និងមាន​​រសជាតិឆ្ញាញ់។ ជាលទ្ធផល ទិន្នផលគ្រាប់ផ្លែកៅឡាក់ ​បានកើនឡើង​គួរឱ្យកត់សម្គាល់ ​បើ​ធៀប​នឹង​ឆ្នាំ២០២៤ ទាំងគុណភាព និងបរិមាណ។ អ្នកគ្រប់គ្រងរូបនេះ បានចង្អុលបង្ហាញថា ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការកើនឡើងនៃទិន្នផលសមល្មមសម្រាប់ផ្គត់ផ្គង់ និងតម្រូវការក៏បានផ្លាស់ប្តូរផងដែរ។ ទោះបីជាតម្លៃទិញពីកសិដ្ឋាននៅរដូវប្រមូលផលនេះទទួលបានទិន្នផលខ្ពស់ជាងបន្តិច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ក៏ដោយ ក៏តម្រូវការរបស់អ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្នចំពោះសុខភាព។ ទីផ្សារផ្លែកៅឡាក់កំពុងបង្ហាញពីនិន្នាការច្បាស់លាស់នៃតម្រូវការគុណភាពខ្ពស់ ធ្វើ តម្លៃឡើងខ្ពស់ដែរ ដែលធ្វើឱ្យគម្លាតតម្លៃរវាងផ្លែកៅឡាក់គុណភាពខ្ពស់ និងផ្លែកៅស្តង់ដារកាន់តែធំឡើងៗ។ ចំណែកទាក់ទងនឹងការនាំចេញវិញ ជាទូទៅតម្លៃផ្លែ​កៅឡាក់​ចិន ​បានរក្សាលំនឹង​កើនឡើង​ជា​លំដាប់ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងមកនេះ។ ពាណិជ្ជករនាំចេញ […]
News & អន្តរជាតិ
unnamed (1)
អាម៉េរិកប្រកាសដាក់ពន្ធលើក្រុមហ៊ុននាំចូលបង្គាវៀតណាម ព្រោះលក់បង្ខូចតម្លៃទីផ្សារ
ហាណូយ៖ សហរដ្ឋអាម៉េរិកបានដាក់ពន្ធចំនួន៦,៧៦ភាគរយ ដល់១០,៧៦ភាគរយ ប្រឆាំងនឹងការលក់បង្ខូចតម្លៃទីផ្សារលើក្រុមហ៊ុននាំចេញបង្គាវៀតណាមចំនួនពីរ ខណៈក្រុមហ៊ុនចំនួន២៧ផ្សេងទៀតប្រឈមនឹងអត្រាជាប់ពន្ធ៧,៥៦ភាគរយ។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា​ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានចេញសារាចរណ៍របស់ខ្លួននៅក្នុងការត្រួតពិនិត្យផ្នែករដ្ឋបាលលើកទី២០ នៃពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃលើបង្គាបង្កកដែលនាំចូលពីប្រទេសវៀតណាម។ ការពិនិត្យឡើងវិញនេះ មានវិសាលភាពលើការនាំចេញ ដែលបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាម៉េរិក នៅចន្លោះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនៃការពិនិត្យឡើងវិញនេះ ក្រុមហ៊ុនវៀតណាមចំនួន២៩ បានដាក់ពាក្យសុំអត្រាពន្ធដាច់ដោយឡែក ហើយពាក្យស្នើសុំទាំងអស់ត្រូវបានទទួលយកដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។ ក្នុងចំណោមនោះ ក្រុមហ៊ុនវៀតណាមចំនួនពីរជាអ្នកជាប់កាតព្វកិច្ចសម្រាប់ការពិនិត្យលម្អិត។ តាមរយៈការរកឃើញបឋមនេះ ក្រុមហ៊ុនទាំងពីរទទួលបានពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃចំនួន៦,៧៦ភាគរយ និង១០,៧ភាគរយ។ ក្រុមហ៊ុនមួយត្រូវជាប់អត្រាពន្ធខ្ពស់ជាងនេះ បន្ទាប់ពីមិនបានផ្តល់ព័ត៌មានពេញលេញទាក់ទងនឹងសារធាតុគីមីមួយចំនួន ដែលជំរុញឱ្យនាយកដ្ឋានប្រើប្រាស់ទិន្នន័យមិនល្អក្នុងការគណនាថ្លៃដើមរបស់ខ្លួន។ ក្រុមហ៊ុនវៀតណាមចំនួន២៧ទៀត ដែលនៅសេសសល់ ត្រូវបានកំណត់អត្រាជាប់ពន្ធដាច់ដោយឡែក គឺ៧,៥៦ភាគរយ ឬស្មើនឹងកាតព្វកិច្ចជាមធ្យម ដែលបានកំណត់លើអ្នកជាប់កាតព្វកិច្ចឆ្លើយតបទាំងពីរ។ ក្រសួងពាណិជ្ជកម្មអាម៉េរិកក៏គ្រោងនឹងលុបចោលការពិនិត្យឡើងវិញសម្រាប់ក្រុមហ៊ុនវៀតណាមចំនួនប្រាំបីផងដែរ បន្ទាប់ពីបានកំណត់ថា ពួកគេមិនមានការនាំចេញក្នុងអំឡុងពេលពិនិត្យឡើងវិញឡើយ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចំនួន១៣២ ដែលខកខានមិនបានជាប់ចំណាត់ថ្នាក់អត្រាពន្ធដាច់ដោយឡែកនោះ នឹងបន្តប្រឈមនឹងអត្រាពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃនៅទូទាំងប្រទេសអាម៉េរិក​ ក្នុងអត្រាចំនួន២៥,៧៦ភាគរយ។ ភាគីពាក់ព័ន្ធអាចដាក់បញ្ចេញមតិយោបល់ប្រាប់ទៅក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងរយៈពេល២១ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹងចេញផ្សាយនៅសហពន្ធចុះបញ្ជី បន្ទាប់មកត្រូវដាក់តវ៉ាឡើងវិញក្នុងរយៈពេល៥ថ្ងៃបន្ទាប់។ ភាគីពាក់ព័ន្ធនេះ ក៏អាចស្នើសុំបើកសវនាការក្នុងរយៈពេល៣០ថ្ងៃផងដែរ។ ក្រសួងពាណិជ្ជកម្មអាម៉េរិករំពឹងថា នឹងចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ក្រសួងឧស្សាហកម្ម […]
News & អន្តរជាតិ
image_2026-05-21_09-19-29
កូរ៉េខាងត្បូងបន្ថែមពេលវេលាសម្រាប់ទិញស្ពៃបូគោ និងខ្ទឹមបារាំង បម្រុងទុកមុនរដូវក្តៅចូលមកដល់
ទីក្រុងសេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីវិធានការដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ស្ពៃអាម៉េរិកប្រកាសដាក់ពន្ធលើក្រុមហ៊ុននាំចូលបង្គាវៀតណាម ឆៃថាវ និងមើមខ្ទឹមបារាំង នៅពេលមានហានិភ័យប៉ះពាល់ទិន្នផលដំណាំនារដូវក្តៅខាងមុខ ដោយសារលក្ខខណ្ឌខ្យល់មូសុង រលកកំដៅ និងសត្វល្អិតបំផ្លាញ។ រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងបន្ថែមពេលវេលាសម្រាប់ទិញស្ពៃបូគោ និងឆៃថាវ ដើម្បីបង្កើនបរិមាណស្តុកបម្រុង សម្រាប់ទីផ្សារលក់ដុំ និងអ្នកកែច្នៃធ្វើគីមឈី ក្នុងអំឡុងពេលខ្វះខាតបន្លែ។ យោងតាមក្រសួង បានឱ្យដឹងថា​ ការនាំចេញស្ពៃបូគោក្នុងខែឧសភា បានកើនឡើង២៦ភាគរយ បើធៀបនឹងមធ្យមភាគប្រចាំមយន ខណៈការនាំចេញស្ពៃបូគោបានកើនឡើងបួនភាគរយ ដោយសារការដាំដុះនៅនិទាឃរដូវអំណោយផលល្អ និងមានសល់ក្នុងស្តុកទុកគ្រប់គ្រាន់ នៅរដូវរងា។ ក្រសួងរំពឹងទុកថា លក្ខខណ្ឌផ្គត់ផ្គង់នឹងនៅតែមានស្ថិរភាពល្អរហូតដល់ខែមិថុនា ឆ្នាំ២០២៦ នៅពេលបញ្ចប់ការប្រមូលផលដំណាំក្នុងរដូវរំហើយ។ សេចក្តីព្រួយបារម្ភនៅតែមានសម្រាប់ទិន្នផលស្ពៃបូគោនៅក្នុងរដូវក្តៅ ជាពិសេសនៅតាមតំបន់ភ្នំ និងឆៃថាវ ដែលដាំសម្រាប់ការផ្គត់ផ្គង់នៅក្នុងខែកក្កដា។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយទៀតថា និន្នាការដាំដំណាំបានធ្លាក់ចុះ ដោយសារតែរលកកំដៅកើតឡើងម្តងហើយម្តងទៀត ចំណែកភ្លៀងធ្លាក់ខ្លាំង មានសត្វល្អិតច្រើន និងព្រមទាំងមានជំងឺថែមទៀត។ យោងតាមក្រុមហ៊ុនសាជីវកម្មពាណិជ្ជកម្មកសិចំណីអាហារ និងជលផល (Agro-Fisheries & Food Trade Corporation) របស់កូរ៉េខាងត្បូង បានឱ្យដឹងថា […]
News & អន្តរជាតិ
image_2026-05-21_07-39-34
កសិករនៅបង់ក្លាដែសបោះចោលមើមដំឡូង ដោយសារគ្មានកន្លែងរក្សាទុក
ដាកា៖ កសិករដាំដំឡូងបារាំងនៅភាគខាងជើងប្រទេសបង់ក្លាដែស កំពុងបោះចោលដំឡូងបារាំង ដោយសារតែសមត្ថភាពឃ្លាំងស្តុកទុកនៅមានកម្រិត និងតម្លៃទីផ្សារទាប ដែលទាក់ទងនឹងផលិតកម្មលើសតម្រូវការ ស្របពេលភ្លៀងធ្លាក់នៅដើមពាក់កណ្តាលខែមេសា ក៏បានបំផ្លាញដំឡូងរក្សាទុកនៅផ្ទះផងដែរ។ យោងតាមក្រសួងសេវាកម្មពង្រីកវិស័យកសិកម្ម បង់ក្លាដែស បានឱ្យដឹងថា ទិន្នផលដំឡូងបានឈានដល់បរិមាណ១១,៥លានតោន នៅទូទាំងប្រទេស សម្រាប់ផែនការឆ្នាំ២០២៥-២៦។ មន្ត្រីជាន់ខ្ពស់ក្រសួងសេវាកម្មពង្រីកវិស័យកសិកម្ម បង់ក្លាដែស បានមានប្រសាសន៍ថា ទិន្នផលដំឡូងបារាំងលើសពីតម្រូវការប្រចាំឆ្នាំ ចំនួន១,៥ ទៅ២លានតោន ប៉ុន្តែដោយសារកន្លែងស្តុកមិនគ្រប់គ្រាន់ កសិករត្រូវបង្ខំចិត្តបោះចោលដំឡូងឱ្យស្អុយជារៀងរាល់ឆ្នាំ។ ក្រសួងបានកាត់បន្ថយគោលដៅដាំដុះដំឡូងពី៤៩៤ ០០០ហិកតា ក្នុងផែនឆ្នាំ២០២៤-២០២៥ ឱ្យមកនៅត្រឹម៤៦៧ ០០០ហិកតា សម្រាប់ផែនការដាំដុះក្នុងឆ្នាំ២០២៥-២០២៦ ដើម្បីកាត់បន្ថយទិន្នផលលើសតម្រូវការ។ នាយកដ្ឋានទីផ្សារកសិកម្ម បង់ក្លាដែស បានរាយការណ៍ថា កន្លែងស្តុកដំឡូងរបស់រដ្ឋមានសមត្ថភាពផ្ទុកបានដំឡូងពូជប្រហែល២០០ ០០០តោនប៉ុណ្ណោះ ខណៈកន្លែងស្តុកត្រជាក់ឯកជនអាចផ្ទុកបានប្រហែល៣,៥លានតោន។ អ្នកដាំដំឡូងបានរាយការណ៍ពីការខាតបង់ទាក់ទងនឹងលទ្ធភាពស្តុកទុកមានកំណត់ ដែលតាមការប៉ាន់ប្រមាណ ខាតបង់ទឹកប្រាក់ប្រហែល៤៩០ ០០០ដុល្លារ។ គេបានឃើញដំឡូងបារាំង ដែលរលួយយ៉ាងច្រើនត្រូវបានគេបោះចោលនៅតាមដងផ្លូវ។ កសិករដាំដំឡូងបារាំងម្នាក់ បាននិយាយថា គាត់បានបោះចោលដំឡូងអស់ប្រហែល៥០បាវ បន្ទាប់ពីមិនអាចរក្សាទុកបាន។ ចំណែកអ្នកដាំម្នាក់ទៀត បាននិយាយថា ដំឡូងប្រហែល២០០បាវ ដែលរក្សាទុកនៅតាមផ្ទះ កាន់តែពិបាកដោយសារតែភ្លៀងធ្លាក់ខ្លាំង និងមានសំណើមច្រើនពេក។ មន្ត្រីបង់ក្លាដែស បាននិយាយថា មានកន្លែងស្តុកទុកត្រជាក់តែមួយគត់ ដែលអាចរក្សាទុកដំឡូងប្រហែល១៥០ […]
News & អន្តរជាតិ
tg_image_520324113
ការនាំចេញអាហារសមុទ្ររបស់ប៉ាគីស្ថានកើនឡើងដល់៥០០លានដុល្លារ
អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រប៉ាគីស្ថាន កាលពីចុងសប្តាហ៍នេះ បានប្រកាសថា ការនាំចេញផលនេសាទ និងផលិតផលជលផលរបស់ប្រទេសប៉ាគីស្ថាន​ បានកើនឡើងលើសពី៥០០លានដុល្លារ ដែលនេះជាសមិទ្ធិផលដ៏សំខាន់សម្រាប់វិស័យសមុទ្រ និងសេដ្ឋកិច្ចបៃតង។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គោលដៅសម្រេចបានទឹកប្រាក់ចំនួន៥០០លានដុល្លាររបស់រដ្ឋាភិបាលសម្រាប់ឆ្នាំមុន និងពន្ធបច្ចុប្បន្នត្រូវបានឈានដល់រយៈពេល៤៦ថ្ងៃ មុនដំណាច់ឆ្នាំ។ លោករដ្ឋមន្ត្រីបានចាត់ទុកថា ចំណុចសំខាន់នេះ គឺដោយសារការកែទម្រង់របស់រដ្ឋាភិបាល និងការកែលម្អការសម្របសម្រួល និងការពង្រីកទីផ្សារថ្មីៗ ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចដែនសមុទ្រ និងជំរុញសក្តានុពលនៃនាំចេញ។ លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយក្រសួងកិច្ចការសមុទ្រ នាយកដ្ឋានជលផលសមុទ្រ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ស្តង់ដារគុណភាព ធ្វើទំនើបកម្មវិស័យជលផល និងកែលម្អលទ្ធភាពក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកក៏បានកោតសរសើរដល់ក្រុមប្រឹក្សាជលផលសមុទ្រ និងក្រុមការងាររបស់លោក ដែលបានខិតខំប្រឹងប្រែងសម្រេចគោលដៅបានមុនកាលកំណត់។ ដោយលើកឡើងពីការកើនឡើងនាពេលថ្មីៗនេះ លោករដ្ឋមន្ត្រីបាននិយាយថា ត្រី និងអាហារសមុទ្រប៉ាគីស្ថានទទួលបាននូវការយល់ព្រមជាលើកដំបូងដើម្បីធ្វើការនាំចូលទៅក្នុងទីផ្សាររបស់ប្រទេសរុស្ស៊ី។ រហូតមកដល់ពេលនេះក្រុមហ៊ុនចំនួន១៦របស់ប៉ាគីស្ថានត្រូវបានអនុញ្ញាតឱ្យនាំចេញអាហារគ្រឿងសមុទ្រទៅកាន់ទីផ្សារនៃប្រទេសរុស្ស៊ី។ លោកក៏បាននិយាយទៀតថា ការនាំចូលទៅកាន់ទីផ្សារនៃប្រទេសរុស្ស៊ីនេះ​ អាចជាការត្រួសត្រាយផ្លូវសម្រាប់នាំចេញទៅកាន់ទីផ្សារសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីផ្សេងទៀតផងដែរ។ បានប៉ាន់ប្រមាណថា ការនាំចេញអាហារសមុទ្រប្រចាំឆ្នាំនេះ អាចកើនឡើងរហូតដល់៨០០លានដុល្លារ ដោយគ្រាន់តែការនាំចេញដំបូងទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវប្រាក់ចំណូលប្រហែលជាង៣០០លានដុល្លារ។ដោយសំដៅលើលទ្ធផលនៃវិស័យជលផល លោករដ្ឋមន្ត្រីបានឱ្យដឹងថា វិស័យជលផលសមុទ្របានបង្ហាញពីកំណើនដ៏រឹងមាំ នៅក្នុងឆមាសទី១ នៃឆ្នាំសារពើពន្ធ២០២៥-២០២៦ ដោយការនាំចេញបានកើនឡើងដល់ជាង១២២​ ៦២៩តោន ដែលមានតម្លៃជាង២៥លានដុល្លារ នៅចន្លោះខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ក្នុងខែដដែលកាលពីឆ្នាំមុន ការនាំចេញមានចំនួន […]

កាលវិភាគផ្សព្វផ្សាយ