ការនាំចេញអាហារសមុទ្ររបស់ប៉ាគីស្ថានកើនឡើងដល់៥០០លានដុល្លារ

tg_image_520324113

អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រប៉ាគីស្ថាន កាលពីចុងសប្តាហ៍នេះ បានប្រកាសថា ការនាំចេញផលនេសាទ និងផលិតផលជលផលរបស់ប្រទេសប៉ាគីស្ថាន​ បានកើនឡើងលើសពី៥០០លានដុល្លារ ដែលនេះជាសមិទ្ធិផលដ៏សំខាន់សម្រាប់វិស័យសមុទ្រ និងសេដ្ឋកិច្ចបៃតង។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គោលដៅសម្រេចបានទឹកប្រាក់ចំនួន៥០០លានដុល្លាររបស់រដ្ឋាភិបាលសម្រាប់ឆ្នាំមុន និងពន្ធបច្ចុប្បន្នត្រូវបានឈានដល់រយៈពេល៤៦ថ្ងៃ មុនដំណាច់ឆ្នាំ។

លោករដ្ឋមន្ត្រីបានចាត់ទុកថា ចំណុចសំខាន់នេះ គឺដោយសារការកែទម្រង់របស់រដ្ឋាភិបាល និងការកែលម្អការសម្របសម្រួល និងការពង្រីកទីផ្សារថ្មីៗ ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចដែនសមុទ្រ និងជំរុញសក្តានុពលនៃនាំចេញ។

លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយក្រសួងកិច្ចការសមុទ្រ នាយកដ្ឋានជលផលសមុទ្រ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ស្តង់ដារគុណភាព ធ្វើទំនើបកម្មវិស័យជលផល និងកែលម្អលទ្ធភាពក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកក៏បានកោតសរសើរដល់ក្រុមប្រឹក្សាជលផលសមុទ្រ និងក្រុមការងាររបស់លោក ដែលបានខិតខំប្រឹងប្រែងសម្រេចគោលដៅបានមុនកាលកំណត់។

ដោយលើកឡើងពីការកើនឡើងនាពេលថ្មីៗនេះ លោករដ្ឋមន្ត្រីបាននិយាយថា ត្រី និងអាហារសមុទ្រប៉ាគីស្ថានទទួលបាននូវការយល់ព្រមជាលើកដំបូងដើម្បីធ្វើការនាំចូលទៅក្នុងទីផ្សាររបស់ប្រទេសរុស្ស៊ី។ រហូតមកដល់ពេលនេះក្រុមហ៊ុនចំនួន១៦របស់ប៉ាគីស្ថានត្រូវបានអនុញ្ញាតឱ្យនាំចេញអាហារគ្រឿងសមុទ្រទៅកាន់ទីផ្សារនៃប្រទេសរុស្ស៊ី។ លោកក៏បាននិយាយទៀតថា ការនាំចូលទៅកាន់ទីផ្សារនៃប្រទេសរុស្ស៊ីនេះ​ អាចជាការត្រួសត្រាយផ្លូវសម្រាប់នាំចេញទៅកាន់ទីផ្សារសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីផ្សេងទៀតផងដែរ។

បានប៉ាន់ប្រមាណថា ការនាំចេញអាហារសមុទ្រប្រចាំឆ្នាំនេះ អាចកើនឡើងរហូតដល់៨០០លានដុល្លារ ដោយគ្រាន់តែការនាំចេញដំបូងទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវប្រាក់ចំណូលប្រហែលជាង៣០០លានដុល្លារ។ដោយសំដៅលើលទ្ធផលនៃវិស័យជលផល លោករដ្ឋមន្ត្រីបានឱ្យដឹងថា វិស័យជលផលសមុទ្របានបង្ហាញពីកំណើនដ៏រឹងមាំ នៅក្នុងឆមាសទី១ នៃឆ្នាំសារពើពន្ធ២០២៥-២០២៦ ដោយការនាំចេញបានកើនឡើងដល់ជាង១២២​ ៦២៩តោន ដែលមានតម្លៃជាង២៥លានដុល្លារ នៅចន្លោះខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ក្នុងខែដដែលកាលពីឆ្នាំមុន ការនាំចេញមានចំនួន ១០២​ ៩៤២តោន ដែលមានតម្លៃជាង២០៨លានដុល្លារ។ ត្រីក្លាស្សេនៅតែជាប្រភេទត្រីនាំចេញធំជាងគេ ដោយមានការនាំចេញចំនួន២៦​ ៦៦៩តោន ដែលមានតម្លៃ៥៣​ ៣៣លានដុល្លារ។ បង្គាមានតម្លៃជាង៤០លានដុល្លារ និងម៉ឹកក្លាស្សេ មានតម្លៃ៣៦លានដុល្លារ។

ប្រទេសចិននៅតែជាទីផ្សារអាហារសមុទ្រធំជាងគេ ដោយបាននាំចូលជាង៨៣ ៦០២តោន ដែលមានតម្លៃ១៤៩លានដុល្លារ ឬជិត៥៩ភាគរយ នៃការនាំចេញអាហារសមុទ្រ។ ការនាំចេញទៅកាន់សហភាពអារ៉ាប់រួម ម៉ាឡេស៊ី និងជប៉ុន ក៏បានកើនឡើងផងដែរ ខណៈពេលកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មបានពង្រីកឲ្យមានការនាំចេញទៅកាន់សហភាពអឺរ៉ុប អារ៉ាប៊ីសាអូឌីត វៀតណាម គុយវ៉ែត និងសហរដ្ឋអាមេរិក។ សន្ទុះនៃការនាំចេញប្រចាំខែមានចំនួន៥៦លានដុល្លារ ក្នុងខែវិច្ឆិកា និង៥៥លានដុល្លារក្នុងខែធ្នូ។ ប្រាក់ចំណូលមិនមែនជាពន្ធពីវិស័យជលផលបានកើនឡើងដល់១២៧លានដុល្លារ ដោយគិតពីឆ្នាំមុនបានត្រឹមតែ១១៨លានដុល្លា។

ការប្រកាសពីផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយរបស់លោករដ្ឋមន្ត្រី បាននិយាយថា   រដ្ឋាភិបាលនឹងបង្កើតតំបន់កែច្នៃនិងនាំចេញអាហារសមុទ្រលើផ្ទៃដីទំហំ១០០ហិកតា ស្ថិតនៅក្នុងកំពង់ផែជលផល ដើម្បីលើកកម្ពស់ដល់សេដ្ឋកិច្ចបៃតង និងពង្រីកតួនាទីរបស់ខ្លួនក្នុងពាណិជ្ជកម្មអាហារសមុទ្រពិភពលោក។ តាមការប៉ាន់ប្រមាណ​គម្រោងនេះនឹងមានទឹកប្រាក់ចំនួន៦០ ទៅ៨០លានដុល្លារ សម្រាប់ការកែច្នៃខ្នាតមធ្យម និងខ្នាតធំសម្រាប់ត្រី និងបង្គា​ រួមជាមួយនឹងតម្លៃបន្ថែម និងកន្លែងវេចខ្ចប់សម្រាប់ការនាំចេញ។

លោកបានបន្ថែមទៀតថា តំបន់នេះនឹងរួមបញ្ចូលជាមួយនឹងការផ្ទុកនៅក្នុងកន្លែងត្រជាក់ ដែលមានសីតុណ្ហភាពចាប់ពី -១៨ដល់ -៤០អង្សាសេ នៅក្នុងរោងចក្រ​ និងស្ថានីយ៍បង្កក ដែលមានសមត្ថភាពក្នុងការផលិតពី៥០ ទៅ១០០តោន​ក្នុងមួយថ្ងៃ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ