ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យកសិករមកពីបណ្តាសហគមន៍មួយចំនួន ក្នុងខេត្តស្ទឹងត្រែងត្រូវពង្រឹងផលិតភាព សុវត្ថិភាពផលិតផល តាមរយ:ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ក

photo_2026-05-19_18-06-42 (4)

ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានស្នើឲ្យប្រជាសិករមកពីបណ្តាសហគមន៍នៃស្រុកមួយចំនួនក្នុងខេត្តស្ទឹងត្រែងត្រូវប្តូរទម្លាប់លើវិស័យកសិកម្ម ដោយផ្តោតលើការពង្រឹងផលិតភាពឲ្យខ្ពស់ជាងមុនទាំងគុណភាព និងសុវត្ថិភាពផលិតផល តាមរយ:ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ក ក្នុងបរិបទជីគីមីកសិកម្មនៅលើពិភពលោកឡើងថ្លៃ ព្រមទាំងកម្ពុជាផង។

ការលើកឡើងដូច្នេះជូនដល់កសិករខាងលើរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលប្រជាកសិករមកពីសហគមន៍អូរពងមាន់ និងកសិករមកពីស្រុកមួយក្នុងខេត្តស្ទឹងត្រែងប្រមាណ១០០នាក់។

ក្រោយស្តាប់កង្វល់ និងការលើកឡើងនានាជុំវិញវិស័យកសិកម្ម និងទីផ្សារនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ជាថ្មីថា រឿងកសិកម្មជាកង្វល់ទូទៅរបស់កសិករយើងទៅហើយមិនតែបងប្អូនយើងក្នុងខេត្តស្ទឹងត្រែងនោះទេ ហើយរឿងធំៗចំនួន៣ ដែលកសិករកំពុងប្រឈមមុខខ្លាំង គឺទី១ បញ្ហាលុយ បញ្ហាបច្ចេកទេស និងទីផ្សារជាដើម។

ដើម្បីដោះបញ្ហាទាំងអស់នេះឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ថា ការធ្វើកសិកម្មគឺកសិករនឿយហត់ណាស់ មិនស្រួលទេ ប៉ុន្តែធ្វើបានចំណេញលុះត្រាតែយើងធ្វើពិតប្រាកដ និងម៉ត់ចត់បំផុតរួមទាំងដាំដុះបន្លែ ចន្ទី  ចិញ្ចឹមសត្វ កសិករត្រូវចេះរកឲ្យឃើញភាពចំណេញ ឬខាត សម្រាប់មួយឯកតាឬក៏ការចំណាយក្នុងមួយហិកតា  បើរកមិនឃើញថ្លៃដើមផលិតទេ កសិករយើងនឹងក្លាយជាអន្ទាក់បំណុលធ្វើឲ្យជីវភាពកាន់តែក្រថែម។

លើសពីនេះគន្លឹះដ៏សំខាន់នៅក្នុងបញ្ហាខាងលើខាង សមាគមបណ្តាញកសិករតេជោអាចដោះស្រាយបាន គឺ ទី១ ធ្វើជាស្ពានឲ្យបងប្អូនដើរឆ្លង សម្របសម្រួល និងណែនាំភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ធនាគារARDB )ទី២ ជាស្ពានដើរឆ្លងរវាងអ្នកទិញ និងអ្មកលក់ ដោយផ្តល់ព័ត៌មានជាប្រចាំ ទី៣ ចម្លងទៅរកបច្ចេកទេស និងបញ្ហាផ្សេងៗ ទី៤ ជាស្ពានចម្លងសម្លេងបងប្អូនបានឮខ្លាំងនៅទូទាំងប្រទេសបានដល់ថ្នាក់ដឹកនាំ និងទី៥ ចុងក្រោយ គឺជាខែលឬឆ័ត្រជួយការពារបងប្អូនពីការរំលោភបំពាន និងកេងចំណេញណាមួយត្រូវបានការពារផ្នែកច្បាប់ផងដែរ៕


photo_2026-05-19_19-56-56 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកចន្ទីមួយកន្លែង ស្ថិតនៅខេត្តស្ទឹងត្រែង ដែលមានបរិមាណស្តុកជិត ១ម៉ឺនតោន

ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសហការីនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញចុះពិនិត្យមើល ឃ្លាំងស្តុកចន្ទីមួយកន្លែង ឈ្មោះ ហេង ពេជ្រ ដែលស្រូបទិញចន្ទីពីកសិករក្នុងបរិមាណ ជិត១ម៉ឺនតោននៅឆ្នាំ២០២៦នេះ។ ចំពោះការអញ្ជើញចុះពិនិត្យមើលបរិមាណស្តុកចន្ទី របស់ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតលើវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅកម្ពុជា តែងតែគិតគូរដល់តម្លៃកសិផលរបស់កសិករជាប្រចាំ តាមរយ:ការផ្តល់ឥណទានជាទុនបង្វិលនិងជាទុនវិនិយោគជាដើមដែលមានអត្រាការប្រាក់ទាប។ សូមជម្រាបថា ឃ្លាំងស្តុកចន្ទីឈ្មោះ ហេង ពេជ្រ មានឃ្លាំងចំនួន៣ ដែលអាចស្តុកបានរហូតដល់២៣ ៥០០តោន ហើយស្រូបទិញគ្រាប់ស្វាយចន្ទីពីកសិករនៅខេត្តមួយចំនួនរួមមាន ខេត្តសៀមរាប ព្រះវិហារ ក្រចេះ កំពង់ធំ និងខេត្តស្ទឹងត្រែង ដោយទិញក្នុងតម្លៃល្អពីកសិករផងដែរ៕

tg_image_520324113
ការនាំចេញអាហារសមុទ្ររបស់ប៉ាគីស្ថានកើនឡើងដល់៥០០លានដុល្លារ

អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រប៉ាគីស្ថាន កាលពីចុងសប្តាហ៍នេះ បានប្រកាសថា ការនាំចេញផលនេសាទ និងផលិតផលជលផលរបស់ប្រទេសប៉ាគីស្ថាន​ បានកើនឡើងលើសពី៥០០លានដុល្លារ ដែលនេះជាសមិទ្ធិផលដ៏សំខាន់សម្រាប់វិស័យសមុទ្រ និងសេដ្ឋកិច្ចបៃតង។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គោលដៅសម្រេចបានទឹកប្រាក់ចំនួន៥០០លានដុល្លាររបស់រដ្ឋាភិបាលសម្រាប់ឆ្នាំមុន និងពន្ធបច្ចុប្បន្នត្រូវបានឈានដល់រយៈពេល៤៦ថ្ងៃ មុនដំណាច់ឆ្នាំ។ លោករដ្ឋមន្ត្រីបានចាត់ទុកថា ចំណុចសំខាន់នេះ គឺដោយសារការកែទម្រង់របស់រដ្ឋាភិបាល និងការកែលម្អការសម្របសម្រួល និងការពង្រីកទីផ្សារថ្មីៗ ក្នុងគោលបំណងពង្រឹងសេដ្ឋកិច្ចដែនសមុទ្រ និងជំរុញសក្តានុពលនៃនាំចេញ។ លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយក្រសួងកិច្ចការសមុទ្រ នាយកដ្ឋានជលផលសមុទ្រ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ស្តង់ដារគុណភាព ធ្វើទំនើបកម្មវិស័យជលផល និងកែលម្អលទ្ធភាពក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកក៏បានកោតសរសើរដល់ក្រុមប្រឹក្សាជលផលសមុទ្រ និងក្រុមការងាររបស់លោក ដែលបានខិតខំប្រឹងប្រែងសម្រេចគោលដៅបានមុនកាលកំណត់។ ដោយលើកឡើងពីការកើនឡើងនាពេលថ្មីៗនេះ លោករដ្ឋមន្ត្រីបាននិយាយថា ត្រី និងអាហារសមុទ្រប៉ាគីស្ថានទទួលបាននូវការយល់ព្រមជាលើកដំបូងដើម្បីធ្វើការនាំចូលទៅក្នុងទីផ្សាររបស់ប្រទេសរុស្ស៊ី។ រហូតមកដល់ពេលនេះក្រុមហ៊ុនចំនួន១៦របស់ប៉ាគីស្ថានត្រូវបានអនុញ្ញាតឱ្យនាំចេញអាហារគ្រឿងសមុទ្រទៅកាន់ទីផ្សារនៃប្រទេសរុស្ស៊ី។ លោកក៏បាននិយាយទៀតថា ការនាំចូលទៅកាន់ទីផ្សារនៃប្រទេសរុស្ស៊ីនេះ​ អាចជាការត្រួសត្រាយផ្លូវសម្រាប់នាំចេញទៅកាន់ទីផ្សារសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីផ្សេងទៀតផងដែរ។ បានប៉ាន់ប្រមាណថា ការនាំចេញអាហារសមុទ្រប្រចាំឆ្នាំនេះ អាចកើនឡើងរហូតដល់៨០០លានដុល្លារ ដោយគ្រាន់តែការនាំចេញដំបូងទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវប្រាក់ចំណូលប្រហែលជាង៣០០លានដុល្លារ។ដោយសំដៅលើលទ្ធផលនៃវិស័យជលផល លោករដ្ឋមន្ត្រីបានឱ្យដឹងថា វិស័យជលផលសមុទ្របានបង្ហាញពីកំណើនដ៏រឹងមាំ នៅក្នុងឆមាសទី១ នៃឆ្នាំសារពើពន្ធ២០២៥-២០២៦ ដោយការនាំចេញបានកើនឡើងដល់ជាង១២២​ ៦២៩តោន ដែលមានតម្លៃជាង២៥លានដុល្លារ នៅចន្លោះខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ក្នុងខែដដែលកាលពីឆ្នាំមុន ការនាំចេញមានចំនួន […]

tg_image_2036766226
ហ្វីលីពីនលុបចោលបម្រាមនាំចូលសាច់ជ្រូក និងផលិតផលសាច់ជ្រូកពីប្រទេសអេស្ប៉ាញ

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី១៥​ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា ខ្លួនបានលុបចោលនូវការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសាច់ជ្រូក និងផលិតផលជ្រូកផ្សេងទៀតពីប្រទេសអេស្ប៉ាញ បន្ទាប់ពីបានធ្វើការកត់សម្គាល់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅតំបន់អឺរ៉ុប។ ក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ជាផ្លូវការនូវវិធានការរបស់អេស្ប៉ាញសម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលអនុញ្ញាតឱ្យបន្តការនាំចូលសាច់ជ្រូក ស្បែកជ្រូក និងផលិតផលសាច់ជ្រូកផ្សេងទៀត ក្រោមលក្ខខណ្ឌអនាម័យ ដែលបានព្រមព្រៀងគ្នារវាងទីក្រុងម៉ានីល និងទីក្រុងម៉ាឌ្រីដ.។ ការត្រួតពិនិត្យរបស់ការិយាល័យឧស្សាហកម្មសត្វ បានសន្និដ្ឋានថា បសុពេទ្យនៃប្រទេសអេស្ប៉ាញបានចេញវិធានការនៃការត្រួតពិនិត្យ និងវិធានការនៃការគ្រប់គ្រងនៃជំងឺបេស្តជ្រូកនេះ ដើម្បីធ្វើការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកកាន់តែខ្លាំងតាមរយៈការនាំចូលផលិតផលសាច់ជ្រូកនេះ។ ក្រោមសារាចរណែនាំថ្មីនេះរបស់ហ្វីលីពីន រាល់ប្រតិបត្តិការនៃនាំចូលទាំងអស់ពីប្រទេសអេស្ប៉ាញត្រូវតែគោរពតាមពិធីសាស្ត្រនៃនាំចូលទ្វេភាគី ​និងបទប្បញ្ញត្តិចត្តាឡីស័ករបស់ហ្វីលីពីន និងគោលការណ៍ណែនាំក្រោមសារាចរណែនាំរដ្ឋបាល ឆ្នាំ២០២៥ ដែលបានបង្កើតឲ្យមាននូវក្របខ័ណ្ឌសម្រាប់ការទទួលស្គាល់ទ្វេភាគីនៃតំបន់ភាវូបនីយកម្ម ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងចំណោមដៃគូភាគីពាណិជ្ជកម្ម។ ប្រទេសហ្វីលីពីនបានហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសាច់ជ្រូកពីអេស្ប៉ាញ កាលពីឆ្នាំមុន បន្ទាប់ពីករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានរាយការណ៍នៅទ្វីបអឺរ៉ុប ដែលជំរុញឱ្យមានការត្រួតពិនិត្យព្រំដែនកាន់តែតឹងរ៉ឹង ដើម្បីការពារឧស្សាហកម្មសាច់ជ្រូកក្នុងស្រុក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀប ឡូរ៉ែល ( Francisco Tiu Laurel) បាននិយាយថា វិធានការនេះត្រូវបានគេរំពឹងថា នឹងជួយសម្រួលដល់ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់សាច់ និងបន្ធូរបន្ថយសម្ពាធលើតម្លៃសាច់ជ្រូកក្នុងស្រុក។ លោកបានមានប្រសាសន៍ថា ការសម្រេចចិត្តនេះ គឺឆ្លុះបញ្ចាំងពីវិធីសាស្រ្តនៃការការពារកសិកម្មក្នុងស្រុក និងការធានាសន្តិសុខស្បៀង។ លោកបានមានប្រសាសន៍បន្តទៀតថា យើងនៅតែមានការប្រុងប្រយ័ត្នក្នុងការប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក […]

2026-05-19 16.12.04
ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ​អញ្ជើញ​ចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅរបស់បងប្អូនជនភៀសសឹកនៅក្នុងផ្ទះថ្មី

ខេត្តព្រះវិហារ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB )និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងសហការី នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជេីញចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់បងប្អូនជាជនភៀសសឹកនៅក្នុងផ្ទះថ្មី ព្រមទាំងសិក្សាអំពីលទ្ធភាព ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់តាមរយ:ការធ្វើកសិកម្ម។ ការអញ្ជើញចុះជួបផ្ទាល់ដល់បងប្អូនជាគ្រួសារជនភៀសសឹកនេះគឺ ស្ថិតនៅភូមិតាកឹងបៃតងឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ ហើយបងប្អូនជាគ្រួសារជនភៀសសឹកទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំចែកផ្ទះជូនពួកគាត់ តាមរយៈការចាប់ឆ្នោត ដើម្បីផ្តល់លំនៅដ្ឋានដែលអាចដាំដុះដំណាំ និងចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងអភិបាលខេត្តព្រះវិហារបានលើកទឹកចិត្តផងដែរដល់បងប្អូនជាគ្រួសារជនភៀសសឹកដែលទទួលបានលំនៅឋានហើយនោះ អាចពិចារណា ក្នុងការ សិក្សាបង្កើតមុខរបរលើវិស័យកសិកម្ម នៅកន្លែងបន្ថែមទៀត ដូចជា ដាំដុះបន្លែ ចិញ្ចឹមសត្វ ដើម្បីរកចំណូលបន្ថែមនឹងដោះស្រាយជីវភាពរស់នៅប្រចាំបានកាន់តែប្រសើរថែមទៀត៕

កាលវិភាគផ្សព្វផ្សាយ