អន្តរជាតិ
News & អន្តរជាតិ

ផ្លែប័រនៅរដ្ឋសាបាប្រទេសម៉ាឡេស៊ី កំពុងមានតម្រូវការទីផ្សារ
រដ្ឋសាបា ភាគខាងកើតប្រទេសម៉ាឡេស៊ី ត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារផលិតផលផ្លែឈើតំបន់ត្រូពិចចម្រុះប្រភេទ ដែលភាគច្រើនដាំដុះនៅលើកោះ បូណេអូ (Borneo)។ ប៉ុន្តែបច្ចុប្បន្ន មានផ្លែឈើមួយប្រភរទទៀត កំពុងធ្វើឱ្យអ្នកបរិភោគចាប់អារម្មណ៍ គឺផ្លែប័រ។ កសិករក្នុងស្រុកមានក្តីសង្ឃឹមថា ផ្លែឈើដែលមានរសជាតិ និងសម្បូរសារធាតុចិញ្ចឹមនេះ អាចក្លាយជាទំនិញសម្រាប់នាំចេញដ៏សំខាន់មួយទៀតរបស់រដ្ឋសាបា។ នៅតាមផ្សារក្នុងស្រុកមានដាក់តាំងលក់យ៉ាងរស់រវើកអំពីភាពសម្បូរបែបនៃផ្លែប័រនេះ។ ផ្លែឈើឃើមានតាមគ្រប់ភូមិ និងតែងតែមានមនុស្សច្រើនកុះករនៅក្ននុងផ្សារទាំងនេះ ដែលពោរពេញទៅដោយផ្លែទុរេន ចេក និងផ្លែឈើក្នុងស្រុកដទៃទៀត។ ផ្លែទៀបបារាំង ដែលមានទម្ងន់លើសពី២,៥គីឡូក្រាម អាចមានតម្លៃ២,៤០ដុល្លារ។ ដោយទទួលស្គាល់សក្តានុពលកសិកម្មរបស់តំបន់នេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានកំពុងអភិវឌ្ឍកសិដ្ឋានទ្រង់ទ្រាយធំ សម្រាប់ផលិតផ្លែឈើ ដែលមានតម្លៃខ្ពស់ផងដែរ។ ផ្លែប័រដែលលេចធ្លោជាងគេ ដែលកំពុងរីកដុះដាលនៅតាមតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋសាបាស។ ផ្លែប័រមកពីកោះបូណេអូ លេចធ្លោដោយសារទំហំ និងរសជាតិរបស់វា។ ផ្លែប័រនីមួយៗអាចមានទម្ងន់រហូតដល់កន្លះគីឡូក្រាម គឺធំជាងផ្លែប័រ ដែលតែងតែនាំចូលពីប្រទេសអូស្ត្រាលី ឬពីទ្វីបអាហ្វ្រិក ហើយត្រូវបានគេឱ្យតម្លៃចំពោះរសជាតិក្រែម និងរសជាតិប័រ។ កសិករម្នាក់ បានដាំដើមប័រប្រហែល៥០០ដើម នៅក្នុងចម្ការរបស់ខ្លួន ដោយប្រមូលផលផ្លែប័របានប្រហែល២០តោនជារៀងរាល់ឆ្នាំ។ ដើម្បីទទួលបានផ្លែប័រ តាំងពីផ្ការហូតដល់ផ្លែទុំ ត្រូវចំណាយពេលប្រមាណប្រាំមួយខែ ហើយមុនចូលរដូវផ្កា កសិករត្រូវតាក់តែងមែក ដាក់ជី និងគ្រប់គ្រងសត្វល្អិត ដើម្បីទទួលបានទិន្នផលផ្លែប័រល្អ។ ចំណែកផ្លែប័រនីមួយៗត្រូវបានប្រមូលផលដោយដៃ និងប្រុងប្រយ័ត្នបំផុត ដើម្បីការពារកុំឱ្យជាំ មុនហ្វឹងវាយតម្លៃអំពីទំហំ និងគុណភាពរបស់ផ្លែ។ […]
News & អន្តរជាតិ

ធនាគារ ADB គាំទ្រការធ្វើកសិកម្មប្រកបដោយចីរភាព និងកសិសហគ្រឹនដឹកនាំដោយស្ត្រីនៅវៀតណាម
ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានចំនួន២៥០លានដុល្លារ ដើម្បីគាំទ្រដល់វិស័យកសិកម្ម ដែលធន់នឹងអាកាសធាតុ និងពង្រីកការទទួលបានឥណទានសម្រាប់សហគ្រាស ដែលគ្រប់គ្រងដោយស្ត្រី នៅក្នុងប្រទេសវៀតណាម។ កញ្ចប់ថវិកានេះរួមមាន១០០លានដុល្លារ បានពីធនធានមូលធនធម្មតារបស់ធនាគារអភិវឌ្ឍន៍អាស៊ីុ, ថវិកាចំនួន២០លានដុល្លារ បានពីមូលនិធិអាកាសធាតុ និងធម្មជាតិកាណាដា សម្រាប់វិស័យឯកជននៅអាស៊ី, ប្រាក់កម្ចីស្របគ្នាចំនួន៥០លានដុល្លារ បានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងប្រាក់កម្ចីសម្រាប់ពាណិជ្ជកម្មរួមគ្នាចំនួន៨០លានដុល្លារ បានពីធនាគារ កាថេ យូណាយធីត (CATHAY UNITED), សាខាធនាគារ ស៊ីធីប៊ីស៊ី (CTBC) របស់សិង្ហបុរី និងធនាគារពាណិជ្ជកម្មតៃប៉ិ ហ្វូប៉ុន (FUBON) របស់កោះតៃវ៉ាន់។ ធនាគារអភិវឌ្ឍន៍អាស៊ីបានដើរតួនាំមុខគេជាស្ថាប័នរៀបចំចាត់ចែងកម្ចី និងគ្រប់គ្រងបញ្ជីឈ្មោះអ្នកផ្តល់កម្ចី ដោយរៀបចំឥណទានសហកម្ម ដើម្បីកៀរគរដើមទុនពីឯកជនទៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម។ លោក សានតានូ ចក្រាបូទី (Shantanu Chakraborty) នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសវៀតណាម បានមានប្រសាសន៍ថា «ប្រតិបត្តិការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សហការជាមួយធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម ក្នុងការលើកកម្ពស់កំណើនប្រកបដោយភាពវៃឆ្លាត និងប្រកបដោយបរិយាបន្នក្នុងវិស័យកសិកម្មរបស់វៀតណាម»។ លោកបានមានប្រសាសន៍បន្ថែមថា ការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសចម្រុះនឹងពង្រឹងសមត្ថភាពរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម […]
News & អន្តរជាតិ

ការនាំចូលអង្កររបស់ហ្វីលីពីន នៅឆ្នាំ២០២៥ បានធ្លាក់ចុះទាបជាងការរំពឹងទុក
ម៉ានីល៖ ការនាំចូលអង្កររបស់ហ្វីលីពីន នឹងធ្លាក់ចុះ៥,៤ភាគរយ ទាបជាងការរំពឹងទុកដំបូងនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលបានហាមឃាត់បណ្តោះអាសន្ន កាលខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានការព្យាករណ៍ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន ពីបរទេសនៅក្នុងឆ្នាំ២០២៥ មកនៅត្រឹម៣,៥លានតោន គឺធ្លាក់ចុះពីចំនួន៣,៧លានតោន កាលពីឆ្នាំមុន។ សម្រាប់ឆ្នាំទីផ្សារអង្ករពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានកំណត់ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន នឹងមកនៅត្រឹម៥,៥លានតោន។ ឆ្នាំទីផ្សារនៅក្នុងប្រទេសហ្វីលីពីន ត្រូវចាប់ផ្តើមនៅខែកក្កដា ហើយបញ្ចប់នៅខែកក្កដានៃឆ្នាំបន្ទាប់។ ប្រធានាធិបតីហ្វីលីពីន បានបន្តហាមឃាត់នាំចូលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីការពារកសិករក្នុងស្រុកពីសម្ពាធ្លាក់ចុះតម្លៃអង្ករ ដែលបណ្តាលមកពីអង្ករនាំចូលពីបរទេស។ ចំណែកក្រសួងកសិកម្មហ្វីលីពីនធ្លាប់បានរាយការណ៍ថា តម្លៃស្រូវសើមក្នុងស្រុកបានធ្លាក់ចុះមកត្រឹម៨ប៉េសូ ឬស្មើឹនឹង០,១៤ដុល្លារ ក្នុងមួយគីឡូក្រាម ដោយសារអង្ករនាំចូលមានតម្លៃថោកជាងអង្ករក្នុងស្រុក។ រដ្ឋាភិបាលហ្វីលីពីន បានដាក់ចេញនូវបទបញ្ជាផ្អាកការនាំចូលអង្ករនេះ ដំបូងឡើយនៅថ្ងៃទី១ ខែកញ្ញា ដោយគ្របដណ្តប់លើអង្ករធម្មតា ដោយមិនរាប់បញ្ចូលពូជអង្ករប្រណីត ដែលកសិករក្នុងស្រុកមិនសូវផលិត មានដូចជាអង្ករជប៉ុន អង្ករខ្មៅ និងអង្ករបាសម៉ាទីរបស់ឥណ្ឌា។ ក្រសួងកសិកម្មមុននេះបាននិយាយថា រដ្ឋាភិបាលនឹងបន្តហាមនាំចូលអង្កររយៈពេលបួនខែ នៅដើមខែមករា ឆ្នាំ២០២៦ ឬប្រហែលមួយខែមុនពេលរដូវប្រមូលផល ចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា ផលិតកម្មអង្ករក្នុងប្រទេសហ្វីលីពីន អាចថយចុះមួយភាគរយ មកនៅសល់ត្រឹម១២,៣លានតោន […]
News & អន្តរជាតិ

អ្នកនាំចេញអង្ករវៀតណាមព្រមានពីការធ្លាក់ថ្លៃយ៉ាងខ្លាំង ក្រោយហ្វីលីពីនផ្អាកការនាំចូល
ហាណូយ៖ តម្លៃអង្ករវៀតណាមប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រទេសហ្វីលីពីនផ្អាកការនាំចូល នៅេពេលការប្រមូលផលស្រូវវៀតណាមនាពេលខាងមុខត្រូវបានគេរំពឹងថានឹងទទួលបានទិន្នផលប្រហែលបួនលានតោនថែមទៀត។ ថ្លែងនៅក្នុងកិច្ចពិភាក្សាជួបជាមួយកសិករវៀតណាម ប្រធានក្រុមហ៊ុននាំចេញអង្ករវៀតណាម អ៊ីនទីម៉ិក គ្រូប (Intimex Group) បាននិយាយថា ប្រទេសវៀតណាមរំពឹងថា នឹងនាំចេញអង្ករប្រហែលប្រាំបីលានតោន នៅឆ្នាំ២០២៥ ដែលអាចជាប់ចំណាត់ថ្នាក់លេខពីរ នៅលើពិភពលោក ហើយកំពុងជួបប្រទះបញ្ហាប្រឈមកាន់តែខ្លាំងឡើង។ លោកប្រធានក្រុមហ៊ុននាំចេញអង្ករ បាននិយាយថា ប្រទេសវៀតណាមបានដឹកជញ្ជូនអង្ករប្រហែលបីលានតោនទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំ២០២៥នេះ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាទីផ្សារនាំចេញអង្ករធំបំផុតរបស់ប្រទេសវៀតណាម។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសហ្វីលីពីនបានផ្អាកការនាំចូលអង្ករអស់រយៈពេលបីខែកន្លងមក ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបើទីផ្សារឡើងវិញមួយរយៈខ្លីនៅក្នុងខែមករា ឆ្នាំ២០២៦ ដោយព្រមទទួលទិញអង្ករប្រហែល៣០០,០០០តោនប៉ុណ្ណោះ ហើយបញ្ឈប់ការនាំចូលម្តងទៀត។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងទទួលបានទិន្នផលស្រូវប្រហែលបួនលានតោន នៅក្នុងរដូវប្រមូលផលខាងមុខនេះ។ ប្រសិនបើទីផ្សារហ្វីលីពីននៅតែបិទបន្តទៀត តម្លៃអង្ករក្នុងប្រទេសវៀតណាមអាចធ្លាក់ចុះថែមទៀត ហើយអ្នកនាំចេញអាចជួបការលំបាកក្នុងការស្វែងរកអ្នកទិញ។ លោកប្រធានក្រុមហ៊ុននាំចេញអង្កររូបនេះ បានជំរុញឱ្យរដ្ឋាភិបាលវៀតណាម ត្រូវខ្នះខ្នែងធ្វើការជាមួយរដ្ឋាភិបាលហ្វីលីពីន ដើម្បីបើកទីផ្សារអង្ករឡើងវិញ។ ព្រមជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឱ្យក្រុមហ៊ុនធំៗ និងក្រុមហ៊ុនរដ្ឋរបស់វៀតណាម ត្រូវសុំការអនុញ្ញាតប្រមូលទិញ និងរក្សាទុកស្រូវរហូតដល់រយៈពេលប្រាំមួយខែ ដើម្បីការពារការធ្លាក់ចុះតម្លៃបន្ថែមទៀត។ លោកបានស្នើឱ្យអ្នកនាំចេញយកចិត្តទុកដាក់ចំពោះទីផ្សារអង្ករនៅតំបន់អាស៊ីខាងលិច មានដូចជាប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ក៏ដូចជាប្រទេសនៅទ្វីបអាហ្វ្រិកមួយចំនួនផងដែរ។ យោងតាមនាយកដ្ឋានគយ វៀតណាម បានឱ្យដឹងថា វៀតណាមបាននាំចេញអង្ករជាង ៧,៥៣លានតោន […]
News & អន្តរជាតិ

ការសិក្សាពីហ្សែនចេកតៃវ៉ាន់ បង្កាត់បានពូជថ្មីដោយជោគជ័យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរលួយឫស
តៃប៉ិ៖ ស្របពេលឧស្សាហកម្មចេកនៅលើសកល ទទួលរងការគំរាមកំហែងជាយូរមកហើយដោយជំងឺដោយសារប្រភេទជំងឺរលួយឫស្ស និងធ្វើឱ្យការបង្កាត់ពូជបែបប្រពៃណី ក្លាយជាបញ្ហាប្រឈមមួយ ពីព្រោះពូជចេកភាគច្រើន គឺជាពូជ ទ្រីប្លូអ៊ីត (Triploids) ដែលគ្មានមេរោគ។ វិទ្យាស្ថានស្រាវជ្រាវចេកតៃវ៉ាន់ បានបង្កើតពូជចេកថ្មីធន់នឹងជំងឺរលួយឫសជាច្រើន ប្រកបដោយជោគជ័យតាមរយៈការបង្កាត់ពូជថ្មី ដោយការផ្លាស់ប្តូរហ្សែន ដែលផ្តល់នូវខ្សែការពារដ៏សំខាន់សម្រាប់ឧស្សាហកម្មចេកនៅលើសកលលោក។ ក្រុមអ្នកពិសោធន៍បង្កាត់ពូជថ្មី ដែលដឹកនាំដោយសហការីស្រាវជ្រាវឈ្មោះ ហូមីង ចិន (Ho-Ming Chen) មកពីមជ្ឈមណ្ឌលស្រាវជ្រាវជីវបច្ចេកវិទ្យាកសិកម្ម អាកាដាមៀ ស៊ីនីកា (Academia Sinica) សហការជាមួយសាកលវិទ្យាល័យជាតិតៃវ៉ាន់ និងវិទ្យាស្ថានស្រាវជ្រាវចេកតៃវ៉ាន់ បានប្រើប្រាស់ការវិភាគហ្សែន ប្រតិចារិក និងវិភាគមុខងារ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីភាពខុសគ្នារវាងពូជធន់នឹងជំងឺទាំងនេះ និងពូជមេចេក ដែលងាយរងគ្រោះដោយសារជំងឺ មានឈ្មោះជាភាសាចិនថា ភីឈាវ (Pei-Chiao)។ ការសិក្សាបានបង្ហាញថា ពូជចេកតៃវ៉ាន់ដែលធន់នឹងជំងឺជាច្រើនប្រភេទ ត្រូវលុបចោល ក្រូម៉ូសូម (Chromosom) ជាទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យចំនួនចម្លងនៃហ្សែនត្រូវបានរារាំងដោយស្វ័យប្រវត្តិ និងដើរតួជាអ្នកបង្កើតភាពស៊ាំរបស់រុក្ខជាតិ។ នៅពេលហ្សែនទាំងនេះបញ្ចេញ វាត្រូវបានបង្ក្រាបនៅក្នុងពូជងាយរងគ្រោះ ឈ្មោះ ភីឈាវ ដោយប្រើបច្ចេកទេសបិទហ្សែន ដើម្បីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដែលសម្របសម្រួលដោយអាស៊ីត សាលីស៊ីលិក (Calicylic ត្រូវបានបង្កើនគួរឱ្យកត់សម្គាល់ […]
News & អន្តរជាតិ

វិស័យដំណាំក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុនប្រឈមនឹងការធ្លាក់ចុះជាបន្តបន្ទាប់
តូក្យូ៖ វិស័យដំណាំក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុនប្រឈមនឹងការធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារអ្នកផលិតចូលដល់វ័យកាន់តែចាស់ជរា បង្កកង្វះខាតកម្លាំងពលកម្ម នឹងធ្វើឱ្យសមត្ថភាពថែទាំចម្ការក្រូចចាប់ផ្តើមថយចុះ ដែលបណ្តាលឱ្យផលិតកម្មផ្លែក្រូចឃ្វិច និងក្រូចឆ្មារផ្តល់ទិន្នភាពទាប ក្នុងឆ្នាំទីផ្សារ២០២៤-២០២៥ ដោយអាចងើបឡើងវិញបន្តិចបន្តួច សម្រាប់ឆ្នាំទីផ្សារ២០២៤-២០២៦។ នៅពេលការផ្គត់ផ្គង់ផលិតផលផ្លែក្រូចក្នុងប្រទេសជប៉ុនមិនគ្រប់គ្រាន់តាមតម្រូវការ ពេលនោះនឹងត្រូវការនាំចូលផ្លែក្រូចពីបរទេស ជាពិសេសផ្លែក្រូចឃ្វិច និងក្រូចឆ្មារ របស់សហរដ្ឋអាមេរិក ប៉ុន្តែការនាំចូលនឹងថយចុះទៅវិញនៅពេលផលិតកម្មផ្លែក្រូវក្នុងប្រទេសជប៉ុនងើបឡើងវិញ។ ចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ជប៉ុន មានចំណង់ចំណូលចិត្តតែផ្លែក្រូចដាំដុះក្នុងស្រុក និងពូជផ្លែក្រូចរបស់ជប៉ុន ដែលអាចប៉ះពាល់ដល់គំរូតម្រូវការនាពេលអនាគតសម្រាប់ក្រូចឃ្វិច និងក្រូចឆ្មារ។ អ្នកនាំចេញផ្លែក្រូចរបស់សហរដ្ឋអាមេរិក នៅតែមានជំហរល្អដោយសារតែបណ្តាញចែកចាយមានស្រាប់ និងគុណភាពផលិតផលមានស្ថិរភាព ទោះបីជាដៃគូប្រកួតប្រជែងអន្តរជាតិនៅតែបន្តជះឥទ្ធិពលដល់ការនាំចូលតាមរដូវកាលក៏ដោយ។ ផ្ទៃដីដាំដុះដំណាំក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុនបន្តធ្លាក់ចុះដោយសារកត្តារចនាសម្ព័ន្ធ ដូចជាសម្ពាធប្រជាសាស្ត្រ កង្វះខាតកម្លាំងពលកម្ម និងការចំណាយខ្ពស់ក្នុងការថែទាំចម្ការក្រូវចាស់ៗ ស្ថិតនៅលើភ្នំ។ ការផលិតក្រូចឃ្វិច និងផ្លក្រូចឆ្មារ ភាគច្រើនប្រមូលផ្តុំនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រ ដែលចម្ការក្រូចទាំងនេះមានអាយុច្រើន និងលក្ខខណ្ឌសមុទ្រអំណោយផលដល់ទាំងផ្លែក្រូចឃ្្វិច និងពូជក្រូចឆ្មារ។ នៅក្នុងឆ្នាំទីផ្សារ២០២៤-២០២៥ ប្រទេសជប៉ុនបានប្រមូលផលផ្លែក្រូចលើផ្ទៃដីទំហំ៤៦ ៩០០ ហិកតា ដែលជាពូជក្រូចឃ្វិច និងក្រូចឆ្មាររបស់ជប៉ុន។ ប្រភេទផលិតកម្មផ្លែក្រូចទាំងពីររបស់ជប៉ុន នៅតែបន្តធ្លាក់ចុះ ដោយសារកសិករលែងចង់ធ្វើកសិកម្ម ឬកាត់បន្ថយការធ្វើចម្ការដាំឈើហូបផ្លែ។ ចម្ការឈើហូបផ្លែ ដែលដាំដុះតាមជើងភ្នំមានជម្រាលចោត នឹងត្រូវបោះបង់ចោលយ៉ាងឆាប់រហ័ស ដោយសារតែខ្វះកម្លាំងពលកម្ម និងការកើនឡើងនៃថ្លៃដើមធាតុចូល ហើយគំនិតផ្តួចផ្តើមដាំឡើងវិញ នៅតែមិនគ្រប់គ្រាន់ដើម្បីទូទាត់សងថ្លៃដើមឡើយ។ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីនឹងឈប់នាំចូលអង្ករពីបរទេស នៅឆ្នាំ២០២៦
សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងឈប់នាំចូលអង្ករសម្រាប់ប្រជាជនបរិភោគ ឬសម្រាប់កែច្នៃជាចំណីអាហារផ្សេងៗ ដោយសារផលិតផលស្រូវក្នុងស្រុកមានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ។ ការសម្រេចចិត្តបញ្ឈប់នាំចូលអង្ករនេះ ត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នាពេលថ្មីៗកន្លងមកនេះ នៅទីក្រុងហ្សាកាតា ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងសម្របសម្រួលសន្តិសុខស្បៀង ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារស្ថិតិរបស់ឥណ្ឌូណេស៊ី។ មន្ត្រីក្រសួងសម្របសម្រួលសន្តិសុខស្បៀង បានមានប្រសាសន៍ថា តម្រូវការក្នុងប្រទេសឥណ្ឌូណេស៊ីទាំងអស់ រួមទាំងអង្ករសម្រាប់តម្រូវការតាមគ្រួសារ និងនៅក្នុងឧស្សាហ៍កែច្នៃចំណីអាហារ នឹងប្រើប្រាស់ផលិតផលអង្ករក្នុងស្រុក។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏ឈប់ទទួលសំណើរបស់ក្រសួងឧស្សាហកម្ម ក្នុងការនាំចូលអង្ករ ប្រមាណជិត៣៨១ ០០០តោន សម្រាប់ផ្គត់ផ្គង់ឱ្យឧស្សាហកម្មកែច្នៃចំណីអាហារ នៅក្នុងឆ្នាំ២០២៦ ដោយជឿជាក់ថា ការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេសនឹងមានគ្រប់គ្រាន់។ ដូច្នេះគោលនយោបាយបញ្ឈប់ការនាំចូលអង្ករនឹងត្រូវអនុវត្តនៅទូទាំងប្រទេស៌ណ្ឌូណេស៊ី រួមទាំងតំបន់ពាណិជ្ជកម្មសេរីផងដែរ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ក្រសួងពាក់ព័ន្ធនឹងបន្តពិនិត្យឡើងវិញនូវគោលនយោបាយនាំចូលស្បៀងអាហារតាមរយៈកិច្ចប្រជុំពិនិត្យមើលតុល្យភាពទំនិញ នាពេលខាងមុខ។ ប្រទេសឥណ្ឌូណេស៊ី មានជំនឿចិត្តខ្លាំងណាស់លើការធ្វើកសិកម្មដ៏រឹងមាំ នៅឆ្នាំក្នុង២០២៥ នៅពេលឈប់នាំចូលអង្ករ និងពោត ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងសន្តិសុខស្បៀងអាហាររបស់ឥណ្ឌូណេស៊ី។ កាលពីពាក់កណ្តាលឆ្នាំ២០២៥ អង្ករបម្រុងរបស់រដ្ឋបានឈានដល់កម្រិតខ្ពស់បំផុត គឺមានបរិមាណប្រហែល៤លានតោន ដែលជួយធ្វើឱ្យទីផ្សារមានស្ថេរភាព និងគាំទ្រដល់តំបន់ ដែលរងគ្រោះដោយគ្រោះមហន្តរាយ។ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ទិន្នផលអង្កររបស់ឥណ្ឌូណេស៊ី នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ចំនួណ៣៤,៧៧លានតោន គឺកើនឡើងចំនួន១៣,៥៤ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដោយសារអាកាសធាតុអំណោយផល […]
News & អន្តរជាតិ

ឥណ្ឌានាំចេញក្រវាញកាន់តែច្រើន បន្ទាប់ពីក្រវាញហ្គាតេម៉ាឡាធ្លាក់ចុះ
ការធ្លាក់ចុះទិន្នផលក្រវាញរបស់ប្រទេសហ្គាតេម៉ាឡា បានធ្វើឲ្យក្តីអ្នកនាំចេញក្រវាញឥណ្ឌា មានសេចក្តីសង្ឃឹមក្នុងការបញ្ជូនការដឹកជញ្ជូនទៅក្រៅប្រទេសកាន់តែច្រើន ជាពិសេសទៅកាន់ទីផ្សារនៅតំបន់មជ្ឈឹមបូ៌ពា សម្រាប់រដូវបុណ្យរ៉ាម៉ាដន ខាងមុខនេះ។ កសិករ និងអ្នកនាំចេញក្រវាញ បាននិយាយថា ការធ្លាក់ចុះទិន្នផលក្រវាញរបស់ប្រទេស ហ្គាតេម៉ាឡា ធ្វើឲ្យប្រទេសឥណ្ឌាមានឱកាសល្អក្នុងការនាំចេញផ្លែក្រវាញក្នុងបរិមាណច្រើនរហូតដល់ចំនួនពី១ ២០០ ទៅ១៤ ០០០តោន។ អ្នកនាំចេញបាននិយាយថា នៅឆ្នាំ២០២៥នេះផលិតផលក្រវាញរបស់ប្រទេសហ្គាតេម៉ាឡា នឹងផ្តល់ទិន្នផលប្រហែលពី១៧ ០០០ តោន ឬ១៤ ០០០តោនប៉ុណ្ណោះ ដែលជាធម្មតា តែងតែផ្តល់ទិន្នផលក្រវាញប្រហែល៤០ ០០០ ទៅ៥០ ០០០តោន។ បន្ទាប់ពីគ្រោះរាំងស្ងួតកាលពីឆ្នាំ២០២៤ ផលិតផលក្រវាញហ្គាតេម៉ាឡា ដែលទើបតែដាំឡើងវិញនឹងផ្តល់បានប្រហែល២២ ០០០តោន ដូច្នេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅមជ្ឈឹមបូព៌ាបានឡើយ។ ទន្ទឹមនឹងនេះ រដូវប្រមូលផលនៅតាមតំបន់មានក្រវាញជាច្រើន នៅក្នុងប្រទេសឥណ្ឌា កំពុងតែចាប់ផ្តើម ហើយនឹងមានការប្រមូលផលរហូតដល់ខែមីនា ឆ្នាំ២០២៦។ នៅឆ្នាំ២០២៥ នឹងមានការប្រមូលវិញផ្លែក្រវាញចន្លោះពី៣០,០០០ ទៅ៣១,០០០តោន ក្នុងតម្លៃជាមធ្យមគឺ២៥២០រូពី ឬស្មើនឹង២៨ដុល្លារ ក្នុងមួយគីឡូក្រាម។ អ្នកដាំក្រវាញ បាននិយាយទៀតថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏ល្អប្រសើរបន្ទាប់ពីគ្រោះរាំងស្ងួតអែលនីញ៉ូកើតឡើងនៅក្នុងឆ្នាំ២០២៤ ចំណេកលក្ខខណ្ឌធម្មជាតិឡានីញ៉ូ គេរំពឹងថា នឹងមានភ្លៀងធ្លាក់ល្អនៅនិទាឃរដូវ នាខែមីនា ឆ្នាំ២០២៦។ ចំណែកនាយកសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិ បាននិយាយថា […]
News & អន្តរជាតិ

ទិន្នផលម្នាស់ និងទិន្នផលផ្លែឈើដទៃទៀតរបស់វៀតណាម រងផលប៉ះពាល់ធ្ងន់ធ្ងរដោយទឹកជំនន់
ហាណូយ៖ យោងតាមបណ្តាញផ្សព្វផ្សាយវៀតណាម បានឱ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរនាពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់កសិកម្មជាច្រើននៃប្រទេសវៀតណាម បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលផ្លែឈើ ព្រោះទឹកភ្លៀងធ្លាក់ជោគជាំខ្លាំងរយៈពេលយូរ បាននាំឱ្យដីសើមជ្រោគនៅទូទាំងតំបន់ចម្ការដំណាំឈើហូបផ្លែ ដែលបង្កបញ្ហាដល់ការដាំដុះ និងពិបាកអភិវឌ្ឍគម្រោងអាជីវកម្ម។ ប្រភពទីផ្សារបានរាយការណ៍ថា ដំណាំម្នាស់ចាប់ផ្តើមបង្ហាញពីផលប៉ះពាល់ ដែលអាចមើលឃើញដោយភ្នែក។ អាកាសធាតុសើមខ្លាំងពេកបានបង្កើតជំងឺដល់ដំណាំ ធ្វើឱ្យកិសិករព្រួយបារម្ភអំពីកម្រិតទិន្នផល និងភាពស៊ីសង្វាក់គ្នានៃគុណភាពក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ចំណែកដំណាំហូបផ្លែឈើផ្សេងទៀត ដូចជាស្វាយ ក៏រងផលប៉ះពាល់ផងដែរ ដោយសារទឹកជំនន់បានធ្វើឱ្យស្វាយមិនសូវលូតលាស់ល្អ។ រីឯនៅតាមតំបន់ខ្លះ ដើមឈើវ័យក្មេង និងដើមឈើទើបនឹងដុះថ្មីៗ បានរលួយឫសងាប់តែម្តង។ ការខូចខាតដំណាំហូបផ្លែនៅដំណាក់កាលនេះ អាចកាត់បន្ថយទិន្នផលនៅរដូវប្រមូលផលនាពេលខាងមុខ ទោះបីជាអាកាសធាតុចាប់ផ្តើមមានស្ថេរភាពក៏ដោយ។ ចម្ការឈើហូបផ្លែ ដែលមានដើមឈើចាស់ៗ អាចធន់នឹងស្ថានភាពសើមខ្លាំង ប៉ុន្តែដីលិចទឹកយូរពេក កំពុងបន្តហានិភ័យនៃជំងឺ និងបង្កើនការព្រួយបារម្ភអំពីសុខភាពដើមឈើរយៈពេលវែង។ ទំហំផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសវៀតណាម មិនទាន់មានការវាយតម្លៃច្បាស់លាស់នៅឡើយទេ ស្របពេលសកម្មភាពស្តារចម្ការ និងដាំដំណាំឡើងវិញកំពុងត្រូវបានត្រួតពិនិត្យដើម្បីវាយតម្លៃថា តើសមត្ថភាពផលិតកម្មអាចងើបរឡើងវិញបានលឿនប៉ុណ្ណា។ ល្បឿននៃការស្តារឡើងវិញ ត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលលើការផ្គត់ផ្គង់ផ្លែម្នាស់ និងប្រភេទផ្លែឈើផ្សេងទៀត នាពេលអនាគត។ ខណៈពេលផលប៉ះពាល់លើការផ្គត់ផ្គង់រយៈពេលខ្លី គេអាចមើលឃើញរួចហើយនៅក្នុងតំបន់មួយចំនួន អាចមានផលប៉ះពាល់រយៈពេលវែង ដោយអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ ការគ្រប់គ្រងជំងឺ និងការរស់រានមានជីវិតរបស់ដំណាំវ័យក្មេង។ ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ប្រទេសវៀតណាម បានជួបប្រទះព្យុះទីហ្វុង បោកបក់បង្កការខូចខាត […]
News & អន្តរជាតិ

បម្រាមនាំចូលអង្កររបស់ឥណ្ឌូណេស៊ី ធ្វើឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ
ហ្សាការតា៖ រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ កាលពីដើមសប្តាហ៍មុនថា គោលនយោបាយហាមឃាត់ការនាំចូលអង្កររបស់ប្រទេសឥណ្ឌូណេស៊ី បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោក។ លោក ហ្សូលគីហ្វលី ហាសាន់ (Zulkifli Hasan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បានអះអាងដូច្នេះថា «នៅពេលខ្ញុំបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្ម តម្លៃអង្ករពិភពលោកមានតម្លៃ៦៥០ដុល្លារក្នុងមួយតោន។ បន្ទាប់ពីយើងអនុវត្តការហាមឃាត់ការនាំចូល តម្លៃអង្ករបានធ្លាក់ចុះមកក្រោម៤០០ដុល្លារ ក្នុយមួយតោន។ គោលនយោបាយរបស់យើងបានជះឥទ្ធិពលដល់ពិភពលោក»។ លោកបានមានប្រសាសន៍ទៀតថា ឥណ្ឌូណេស៊ីពីមុន គឺជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក មុនពេលផ្លាស់ប្តូរគោលនយោបាយដោយជំរុញផលិតកម្មក្នុងស្រុក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន៤,៥លានតោន កាលពីឆ្នាំមុន ខណៈពេលនៅឆ្នាំ២០២៥ បាននាំចូលក្នុងបរិមាជចំនួន៤,៧លានតោន។ ឥួឡូវនេះក្រុមហ៊ុននាំចូលរបស់រដ្ឋ កំពុងកាន់កាប់អង្ករប្រហែល៣,៧លានតោន។ យទិន្នន័យពីក្រសួងសម្របសម្រួលសម្រាប់កិច្ចការស្បៀងអាហារ បានបង្ហាញថា ផលិតកម្មអង្ករឥណ្ឌូណេស៊ី បានឡើងដល់ចំនួន៣៤,៧៧លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន១៣,៥៤ភាគរយ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងក៏បានកត់ត្រាផលិតកម្ម ពោតចំនួន១៦,៥៥លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន៩,៣៤ភាគរយ។ លោក ហ្សូលគីហ្វលី ហាសាន់ បានសន្មតថា ប្រាក់ចំណេញទាំងនេះ បានមកដោយសារតែការបន្ធូរបន្ថយផ្លូវផ្លូវច្បាប់ ជាពិសេសនៅក្នុងការផ្គត់ផ្គង់ […]
News & អន្តរជាតិ

ហ្វីលីពីនដំឡើងពន្ធ២០ភាគរយលើអង្ករនាំចូល ចាប់ផ្តើមក្នុងខែមករា ២០២៦
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីដើមសប្តាហ៍មុន បានប្រកាសថា ពន្ធលើអង្ករនាំចូលពីបរទេសនឹងកើនឡើងពី១៥ភាគរយ ដល់២០ភាគរយ ដោយចាប់ផ្តើមចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។ ការដំឡើងពន្ធនេះ កើតឡើងនៅពេលរដ្ឋាភិបាលកំពុងរៀបចំនាំចូលអង្ករជាថ្មីឡើងវិញ នៅក្នុងឆ្នាំ២០២៦ ដែលបច្ចុប្បន្នត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីការពារប្រាក់ចំណូលរបស់កសិករក្នុងស្រុក ព្រោះរដូវប្រមូលផលស្រូវនឹងចូលមកដល់ឆាប់ៗនេះ។ លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដំឡើងពន្ធនេះឆ្លុះបញ្ចាំងពីការពិតជាច្រើន ដូចជាការធ្លាក់ចុះតម្លៃប្រាក់ប៉េសូហ្វីលីពីន និងការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោ»។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្មក៏នឹងលើកលែងតម្រូវការបង់ប្រាក់កក់ចំនួន១០ភាគរយ សម្រាប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចូល និងបញ្ជាក់ពីភូតគាមអនាម័យ ដើម្បីបន្ធូរបន្ថយសម្ពាធលំហូរសាច់ប្រាក់របស់អ្នកនាំចូលអង្ករ។ ចំណែកការិយាល័យឧស្សាហកម្មរុក្ខជាតិ ក៏នឹងចាប់ផ្តើមទទួលពាក្យសុំចេញវិញ្ញាបនបត្រអនុញ្ញាតនាំចូលអង្ករ និងវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ លើបរិមាណនាំចូលអង្ករចំនួន៥០០ ០០០តោន។ លោកបានមានប្រសាសន៍ថា «ជំនួសឱ្យការពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រទេសវៀតណាម យើងលើកទឹកចិត្តអ្នកនាំចូលអង្ករ ឱ្យពិចារណានាំចូលពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងអ្នកផ្គត់ផ្គង់មកពីប្រភពផ្សេងទៀត»។ ការដឹកជញ្ជូនអង្ករនាំចូលទាំងអស់ ត្រូវតែមកដល់ប្រទេសហ្វីលីពីនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ដើម្បីធានាបាននូវតម្លៃសមរម្យនៅពេលចូលដល់មរដូវប្រមូលផលស្រូវថ្មី និងការពារអ្នកផលិតអង្ករក្នុងស្រុកកុំឱ្យជួបបញ្ហាធ្លាក់ថ្លៃ។ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ឆ្នាំ២០២៥នេះ […]
News & អន្តរជាតិ

ភូមាត្រៀមនាំចេញផ្លែប័រ ទៅកាន់ប្រទេសចិន ក្នុងបិរមាណចំនួន៥ ០០០តោន
ណៃពិដោ៖ អង្គការលើកកម្ពស់ពាណិជ្ជកម្មភូមា កំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីបង្កើតពិធីសារនាំចេញផ្លែប័រជាមួយប្រទេសចិន ដោយមានគោលបំណងចាប់ផ្តើមការដឹកជញ្ជូន នៅក្នុងឆ្នាំ២០២៦-២០២៧ ស្របតាមស្តង់ដារនាំចូលរបស់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមគេហទំព័របន្លែ និងផ្លែឈើ បានឱ្យដឹងថា បច្ចុប្បន្ននេះ ផ្លែប័រភូមា មិនទាន់បានចុះបញ្ជីក្នុងចំណោមក្រុមផលិតផលចំនួន១៨មុខ ដែលតម្រូវឱ្យមានការចុះឈ្មោះរបស់អគ្គរដ្ឋបាលគយចិនទេ ដែលអនុញ្ញាតឱ្យអ្នកនាំចេញត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតដោយផ្ទាល់ តាមរយៈច្រកចេញចូលតែមួយរបស់ភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិចិន ដោយប្រើគណនីផ្ទាល់ខ្លួនតែម្តង។ ចំណែកនាយកដ្ឋានចត្តាឡីស័កសត្វ និងរុក្ខជាតិនៃអគ្គរដ្ឋបាលគយចិន នឹងត្រួតពិនិត្យចត្តាឡីស័កសម្រាប់ទំនិញកសិកម្មនាំចូល មានដូចជា គ្រាប់កាហ្វេមិនទាន់លីង គ្រាប់កាកាវ បន្លែស្រស់ និងស្ងួត គ្រឿងទេស និងគ្រាប់ធញ្ញជាតិ ដែលអាចបរិភោគបាន ដូចជា សណ្តែកស្ងួត គ្រាប់ចម្រាញ់យកប្រេង និងផលិតផលរុក្ខជាតិ។ ការចុះឈ្មោះសម្រាប់ផលិតផលទាំងអស់នេះ ត្រូវបានកំណត់ចំពោះតែអាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលក្រុមហ៊ុនឯកជនឡើយ ហើយការនាំចូលទាំងអស់ត្រូវតែគោរពតាមកម្រិតកំណត់ ស្តីពីសំណល់អតិបរមា ដើម្បីបំពេញតាមស្តង់ដារ របស់ប្រទេសចិន។ ការនាំចេញផ្លែប័ររបស់ប្រទេសភូមានៅតែមានកម្រិតទាបនៅឡើយ ដោយកន្លងមកនាំចេញបានតែចំនួន ៣ ០០០តោនប៉ុណ្ណោះ តាមរយៈប្រទេសជិតខាង។ ប៉ុន្តែសម្រាប់នៅឆ្នាំ២០២៦ខាងមុខនេះ ប្រទេសភូមាមានគោលបំណងបង្កើនគោលដៅនាំចេញរបស់ខ្លួនដល់ បិរមាណចំនួន៥ ០០០តោន ដែលឆ្លុះបញ្ចាំងពីមហិច្ឆតាកាន់តែខ្លាំងឡើង ក្នុងការពង្រីកទីផ្សារថ្មីៗ និងពង្រីកពាណិជ្ជកម្មផ្លែប័រ ក្រោមការអនុលោមតាមច្បាប់របស់ប្រទេសចិន។ កាលពីពេលថ្មីៗកន្លងមកនេះ ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា […]
