ចិនកែលម្អការប្រើថ្នាំសម្លាប់សត្វល្អិត ដើម្បីគាំទ្រដល់ការនាំចេញកសិផល

image_2026-04-27_08-34-51

ប៉េកាំង៖ ស្របពេលសីតុណ្ហភាពឡើងកម្តៅនៅទូទាំងប្រទេសចិន ផលិតផលកសិកម្មជាច្រើនកំពុងឈានចូលដល់រដូវប្រមូលផល ចំណែកក្រុមហ៊ុនប្រមូលទិញ និងនាំចេញកសិផល បានដាក់ពង្រាយក្រុមគ្រប់គ្រងគុណភាពរបស់ខ្លួន ទៅកាន់តំបន់ផលិតកម្ម សម្រាប់ជួយគាំទ្រកសិករនៅនឹងកន្លែងតែម្តងពាក់ព័ន្ធការប្រើថ្នាំសម្លាប់សត្វល្អិត និងកត់ត្រាទំហំដីដាំដុះ ដើម្បីកែលម្អការតាមដាន និងជួយធានាបាននូវប្រាក់ចំណូលកាន់តែមានស្ថិរភាព។

ស្របពេលទីផ្សារកំពុងតែប្រែប្រួល កសិករដែលធ្លាប់ពឹងផ្អែកលើការដាំដុះនៅតែប្រឈមនឹងភាពមិនប្រាកដប្រជានៃប្រាក់ចំណូល។ ខណៈពេលអ្នកខ្លះមានឆន្ទៈក្នុងការកែលម្អគុណភាពផលិតផល គម្លាតនៃការប្រើថ្នាំសម្លាប់សត្វល្អិតនៅតែមាន ដោយសារឧបសគ្គក្នុងស្រុក និងលទ្ធភាពទទួលបានព័ត៌មាននៅមានកម្រិត។

តាមរយៈការណែនាំ និងការប្រាស្រ័យទាក់ទងជាមួយកសិករកំពុងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធាតុចូលបន្តិចម្តងៗ មន្ត្រីជំនាញកំពុងកាត់បន្ថយការប្រើប្រាស់ធាតុចូលមិនចាំបាច់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការណែនាំបែបនេះនៅកម្រិតផលិតកម្មក៏កំពុងជួយពង្រឹងអនុលោមភាពស្របតាមលក្ខខណ្ឌនាំចេញកសិផលរបស់ចិនផងដែរ។

លោក យ៉ាវ ចាងហ្វឹង (Yao Changfeng) អគ្គនាយកក្រុមហ៊ុនចិន វ័នដេវ័ន គ្រុប (Onedayone Group) ដែលជាអ្នកនាំចេញកសិផល បានកត់សម្គាល់ថា ទីផ្សារអភិវឌ្ឍន៍ជាច្រើនបានដាក់ចេញនូវតម្រូវការកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតយ៉ាងតឹងរ៉ឹង។

លោកបានមានប្រសាសន៍ថា សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញកសិផលដ៏សំខាន់មួយរបស់ចិន កំពុងដំណើរការប្រព័ន្ធកំណត់សំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត (Maximum Residue Limit) ដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក។ នៅក្នុងការអនុវត្តជាក់ស្តែង លទ្ធផលមិនអនុលោមតាមអាចបង្កឱ្យមានការព្រួយបារម្ភអំពីភាពស៊ីសង្វាក់គ្នានៃផលិតផល និងភាពជឿជាក់ ដែលអាចប៉ះពាល់ដល់ការអនុវត្តបទបញ្ជាហាមឃាត់កម្រិតថ្នាំពុល។

ដោយសារការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងការប្រឹងប្រែងការពារបរិស្ថានកាន់តែកើនឡើង ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ បានជួយកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងពង្រឹងស្តង់ដារធ្វើតេស្តរកសំណល់ថ្នាំពុលលើផលិតផលកសិកម្ម។ ទិន្នន័យឧស្សាហកម្មបង្ហាញថា ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតក្នុងការធ្វើកសិកម្មដាំដំណាំ បានធ្លាក់ចុះក្នុងរយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា រហូតដល់ឆ្នាំ២០២៤។

ចំណែកយោងតាមទិន្នន័យរបស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (Food and Agriculture Organization) បានឱ្យដឹងថា ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងប្រទេសចិន មានបរិមាណ១,៧៨គីឡូក្រាម ក្នុងផ្ទៃដីមួយហិកតា ក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យវាស្ថិតក្នុងកម្រិតទាបបំផុតនៅលើពិភពលោក។

ពាក់ព័ន្ធចំណុចនេះ លោក យ៉ាវ ចាងហ្វឹង បានមានប្រសាសន៍ថា “សម្រាប់អ្នកនាំចេញ ការធ្វើតេស្តរកសំណល់ថ្នាំសម្លាប់សត្វល្អិត គឺជាតម្រូវការចាំបាច់របស់ទីផ្សារ។ ការគ្រប់គ្រងធាតុចូលនៅដំណាក់កាលផលិតកម្មមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយហានិភ័យក្នុងអំឡុងពេលជម្រះបញ្ជីគយផងដែរ។”

លោកអគ្គនាយកក្រុមហ៊ុននាំចេញកសិផល បានបន្ថែមថា ការសហការយ៉ាងជិតស្និទ្ធជាមួយអ្នកដាំដុះ និងការចែករំលែកការអនុវត្តកសិកម្មល្អ គឺចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង។

លោកមានប្រសាសន៍ដូច្នេះថា “ក្រុមការងារបានអនុវត្តតាមការណែនាំរួចហើយនៅក្នុងតំបន់ផលិតខ្ញី ហើយគ្រោងនឹងបន្តទៅណែនាំនៅតំបន់ដាំក្រូចឃ្វិចបន្ថែមទៀត។ ការកំណត់ស្តង់ដារនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតចាប់ពីដំណាក់កាលដាំដុះរហូតដល់ពេលប្រមូលផល គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបំពេញតាមស្តង់ដារកម្រិតសំណល់ថ្នាំពុលនៅដំណាក់កាលនាំចេញ៕”


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ