កាហ្សាក់ស្ថានពិចារណាហាមនាំចូលស៊ុតបក្សីពីក្រៅប្រទេស ដើម្បីការពារទីផ្សារក្នុងស្រុក

image_2026-04-23_09-01-06

រដ្ឋាភិបាលប្រទេសកាហ្សាក់ស្ថានបានចេញផ្សាយសេចក្តីព្រាងក្រឹត្យមួយ ដែលស្នើឱ្យមានការហាមឃាត់ការនាំចូលស៊ុតបក្សីរយៈពេលប្រាំមួយខែ រួមទាំងផលិតផលស៊ុតរបស់សមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ដែលជាប្លុកពាណិជ្ជកម្មដឹកនាំដោយប្រទេសរុស្ស៊ីផងដែរ។

វិធានការនេះទទួលបានការគាំទ្រពីសហជីពកាហ្សាក់ស្ថាននៃកសិករចិញ្ចឹមបសុបក្សី ក្នុងគោលបំណងជាចម្បងដើម្បីការពារទីផ្សារប្រទេសកាហ្សាក់ស្ថានពីការនាំចូលស៊ុតបក្សី ដែលមានតម្លៃថោកពីប្រទេសរុស្ស៊ី ហើយក៏មានគោលបំណងផ្តល់កម្លាំងជំរុញកំណើនបន្ថែមទៀតដល់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតក្នុងស្រុក។

លោក កៃរ៉ាត់ ម៉ៃហ្សេវ (Kairat Maishev) ប្រធានសហភាពកសិករកាហ្សាក់ស្ថាន បានមានប្រសាសន៍ថា នៅឆ្នាំ២០២៥ ឧស្សាហកម្មស៊ុតកាហ្សាក់ស្ថាន សម្រេចបានលទ្ធផលគួរឱ្យពេញចិត្ត ដោយផលិតបានស៊ុតចំនួន៤,៥ពាន់លានគ្រាប់ ដែលជិតគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារក្នុងស្រុក១០០ភាគរយ។

លោកបានបន្ថែមថា នេះមិនមែនជាលើកទីមួយទេ ដែលវិធានការបែបនេះនឹងត្រូវបានអនុម័ត។ វាត្រូវបានគេមើលឃើញថា ជាឱកាសមួយដើម្បីពង្រីកឧស្សាហកម្មស៊ុតបន្ថែមទៀត និងលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលរបស់ប្រទេសកាហ្សាក់ស្ថាន។

ឧស្សាហកម្មបសុបក្សីកាហ្សាក់ស្ថានមានកសិដ្ឋានចំនួន៧០កន្លែង ដែលក្នុងនោះមាន៣៤កសិដ្ឋានសម្រាប់ផលិតស៊ុត។

ជាមួយនឹងការផ្លាស់ប្តូរនេះ រដ្ឋាភិបាលមានគោលបំណងការពារការវិនិយោគ ដែលបានធ្វើឡើងនៅក្នុងឧស្សាហកម្មបសុបក្សីកាហ្សាក់ស្ថានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កសិដ្ឋានមួយចំនួនបានទទួលការធ្វើទំនើបកម្ម និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយទាញយកអត្ថប្រយោជន៍ពីកម្មវិធីជំនួយហិរញ្ញវត្ថុរបស់រដ្ឋមួយចំនួនផងដែរ។

ទោះបីជាសេចក្តីព្រាងក្រឹត្យនេះទើបតែប្រកាសជាសាធារណៈ និងមិនទាន់ចូលជាធរមានក៏ដោយ ក៏សហភាពកសិករបសុបក្សី បានកោតសរសើររដ្ឋាភិបាលកាហ្សាក់ស្ថានរួចហើយ ចំពោះឆន្ទៈគាំទ្រវិស័យនេះ។

បើយោងតាមការបញ្ជាក់របស់សហភាពកសិករបសុបក្សី បានឱ្យដឹងទៀតថា ថ្ងៃនេះ មានការពិភាក្សាគ្នាដោយផ្ទាល់រវាងសហភាពបសុបក្សី និងក្រសួងកសិកម្ម ក្ននុងគោលបំណងពង្រឹងឧស្សាហកម្ម និងពង្រឹងសក្តានុពលកសិកម្មរបស់ប្រទេសជាតិ ដោយមានការគាំទ្រជាប្រព័ន្ធពីរដ្ឋាភិបាល និងគំនិតផ្តួចផ្តើមអាជីវកម្មក្លាយជាចំណុចសំខាន់។

ប្រទេសកាហ្សាក់ស្ថាននាំចូលផលិតផលបសុបក្សីស្ទើរតែទាំងស្រុងពីប្រទេសរុស្ស៊ី ដោយការដឹកជញ្ជូនតូចៗមួយចំនួនក៏មកពីប្រទេសបេឡារុសផងដែរ។ យោងតាមកសិករក្នុងស្រុក ការហាមឃាត់នាំចូលរយៈពេលប្រាំមួយខែ គឺជាជម្រើសសមហេតុផលជំនួសឱ្យការហាមឃាត់ការនាំចូលទាំងស្រុង ដែលនឹងពិបាកក្នុងការបង្ហាញពីភាពត្រឹមត្រូវ ដោយសារប្រទេសទាំងបីសុទ្ធតែជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។

ការរឹតបន្តឹងនាំចូលជំរុញឱ្យអ្នកលក់ដុំក្នុងស្រុកចុះកិច្ចសន្យារយៈពេលវែងជាមួយអ្នកផ្គត់ផ្គង់កាហ្សាក់ស្ថាន ខណៈការរឹតបន្តឹងម្តងហើយម្តងទៀតធ្វើឱ្យការនាំចូលពីរុស្ស៊ីកាន់តែមិនអាចទាយទុកមុនបាន។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ឧស្សាហកម្មបសុបក្សីកាហ្សាក់ស្ថានបាននិងកំពុងបង្ហាញការព្រួយបារម្ភអំពីការកើនឡើងនៃការនាំចូលស៊ុតពីប្រទេសរុស្ស៊ី ដែលក្រុមហ៊ុនផលិតស៊ុតបាននិងកំពុងប្រឈមមុខនឹងវិបត្តិផ្គត់ផ្គង់លើសតម្រូវការយ៉ាងធ្ងន់ធ្ងរ ដែលបានរារាំងដល់ការស្វែងរកប្រាក់ចំណេញ និងបង្ខំឱ្យកសិករលក់ស៊ុតក្នុងតម្លៃទាប៕

 


680099746_1424711543026306_463717691039680062_n
ធនាគារពិភពលោកប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ

ភ្នំពេញ ៖ ធនាគារពិភពលោក បានប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦ ស្តីពីការវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ។ ក្នុងជំនួបនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានៅគ្រប់ដំណាក់កាល និងបានថ្លែងអំពីតួនាទីដ៏សំខាន់របស់ធនាគារពិភពលោក ដែលមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ជាប្រពៃណីដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាធនាគារចំណេះដឹង (Knowledge Bank) ដែលប្រមូលផ្តុំទៅដោយចំណេះដឹង ជំនាញ និងបទពិសោធន៍យ៉ាងសម្បូរបែបលើគ្រប់វិស័យទៀតផង។ ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងវិបត្តិកន្លងមក, កម្ពុជាបានគិតគូរ និងដាក់ចេញនូវវិធានការដោះស្រាយជាបន្តបន្ទាប់ភ្លាមៗ ចាប់តាំងពីការរីលរាតត្បាតនៃជំងឺកូវីដ ១៩ កន្លងមក, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ និងបន្តរហូតដល់សង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន មកលើជីវភាពប្រជាជន, […]

image_2026-04-23_09-28-47
កូរ៉េខាងត្បូងនាំចេញម្ហូបអាហារបីខែទៅមជ្ឈិមបូព៌ា មានទឹកប្រាក់ជាង១០៦លានដុល្លារ ទោះបីជាមានសង្គ្រាមក៏ដោយ

សេអ៊ូល៖ ទោះបីជាមានសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ក៏ដោយ ក៏ការនាំចេញស្បៀងអាហាររបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់តំបន់មជ្ឈិមបូព៌ា បានកើនឡើងជាង៣០ភាគរយ នៅក្នុងត្រីមាសទី១ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ខណៈការនាំចេញទៅកាន់ពិភពលោក ក៏បានកើនឡើង៤ភាគរយផងដែរ ដែលនាំមុខដោយនំស្រួយ និងអាហារសម្រន់។ យោងតាមក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះថា ការនាំចេញសរុបសម្រាប់ស្បៀងអាហារកូរ៉េខាងត្បូង នៅក្នុងត្រីមាសទី១ ដោយគិតពីចន្លោះខែមករា ដល់ខែមីនា បានកត់ត្រាជាទឹកប្រាក់ចំនួន២,៥៦ពាន់លានដុល្លារ កើនឡើងបួនភាគរយ ធៀបនឹងឆ្នាំមុន។ តាមតំបន់ ការកើនឡើងនៃការនាំចេញធំជាងគេ ត្រូវបានកត់ត្រានៅមជ្ឈិមបូព៌ា កើនឡើង៣២,៣ភាគរយ បន្ទាប់មកប្រទេសចិន១៤,៥ភាគរយ និងអាម៉េរិកខាងជើង៦,៣ភាគរយ។ ទោះបីជាមានភាពមិនច្បាស់លាស់ផ្នែកដឹកជញ្ជូននៅមជ្ឈិមបូព៌ា ចាប់តាំងពីខែមីនា បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ក្នុងខែកុម្ភៈក៏ដោយ ក៏ការនាំចេញទៅកាន់តំបន់នេះនៅតែរឹងមាំដដែល។ ខណៈពេលការប្រើប្រាស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសង្គ្រាមត្រូវបានគេរាយការណ៍ថា បានចុះខ្សោយ ដំណើរការជារួមបានប្រសើរឡើងដោយសារការដឹកជញ្ជូនផលិតផលថ្នាំជក់ និងយិនស៊ិនដ៏ធំរហូតដល់ខែកុម្ភៈ។ ការនាំចេញទៅកាន់មជ្ឈិមបូព៌ា ក្នុងត្រីមាសទីមួយ មានទឹកប្រាក់ចំនួន១០៦,៩លានដុល្លារ។ មី រ៉ាមែន (Ramen) របស់កូរ៉េខាងត្បូងបាននាំចេញច្រើនមុនគេ។ ការនាំចេញមីរ៉េមែន នៅត្រីមាសទីមួយ បានកើនឡើង២៦,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ កើនទឹកប្រាក់ដល់៤៣៤,៥លានដុល្លារ។ ក្នុងចំណោមអាហារកែច្នៃ […]

photo_2026-04-23_08-50-02 (2)
សមាគមកាហ្វេកម្ពុជាចាត់ទុកកាហ្វេក្លាយជាដំណាំផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់កសិករនៅខេត្តប៉ែកឦសាន

ដោយ ឡុង សារេត ភ្នំពេញ៖ ប្រធានសមាគមកាហ្វេកម្ពុជាបានវាយតម្លៃថា កាហ្វេកំពុងក្លាយជាភេសជ្ជៈដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងនៅតាមទីជនបទ ព្រមទាំងបានធ្វើឱ្យតម្រូវការកាហ្វេនៅលើទីផ្សារកើនឡើងខ្ពស់ ខណៈការដាំដុះ និងការប្រមូលផលកាហ្វេប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជានៅមានបរិមាណតិចតួច។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា មានប្រសាសន៍ថា “ចូលមកដល់ឆ្នាំ២០២៦នេះ ប្រសិនបើយើងមើលប្រជាកសិកររស់នៅខេត្តប៉ែកឦសាន គាត់ទទួលបានចំណូលច្រើនពីការលក់កាហ្វេស្រស់ និងកាហ្វេក្រៀមក្រោយពីកាត់ចំណាយផ្សេងៗនៅក្នុងគ្រួសារ ”។ ប្រធានសមាគមខាងលើបានបង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៦ សមាជិករបស់ខ្លួន ដែលដាំកាហ្វេនៅក្នុងខេត្តប៉ែកឦសាន្តនឹងបង្កើនការដាំកាហ្វេនៅលើផ្ទៃដីប្រហែល៦០០ហិកតាបន្ថែមទៀត។ លោកបន្តថា “ចូលមកដល់ឆ្នាំ២០២៦នេះ យើងទទួលបានការទំនាក់ទំនងពីខាងកសិករចង់ដាំកាហ្វេមកពីខេត្តផ្សេងៗ រួមមានខេត្តរតគិរី មណ្ឌលគិរី ដែលជាសមាជិកសមាគម។ ដូច្នេះសន្ទុះនៃការដាំដុះកាហ្វេនឹងមានច្រើននៅក្នុងឆ្នាំ២០២៦នេះ មានប្រហែល៦០០ហិកតា”។ បើតាមលោក ឌុក ពិសិដ្ឋ ការដាំកាហ្វេមានពីរប្រភេទ។ ប្រភេទទី១ កសិករអាចជ្រើសរើសការដាំកាហ្វេ ដោយប្រើកូនកាហ្វេបណ្តុះពីតូច និងទី២ កសិករអាចជ្រើសរើសការដាំកាហ្វេ ដោយដើមកាហ្វេផ្សំាមែក ត្រឹមតែរយៈពេលពីរបីឆ្នាំអាចចាប់ផ្តើមបានផលបណ្តើរៗ។ លោកទទួលស្គាល់ថា  ទី១-កាហ្វេមានសក្តានុពល បើប្រៀបធៀបជាមួយដំណាំមួយចំនួនទៀត ដែលយើងពឹងផ្អែកទៅលើការនាំចេញ តែកាហ្វេមានតម្រូវការក្នុងស្រុកខ្ពស់, ទី២-កាហ្វេសខុសពីស្វាយ ទុរេន បើកសិករដាំហើយចាំបាច់ត្រូវតែលក់បើមិនដូច្នោះទេវានិងខូច។ តែចំពោះកាហ្វេវិញ បើកសិករហាលវាឱ្យស្ងួតល្អហើយ ចង់ទុកមួយឆ្នាំក៏គ្មានបញ្ហាដែរ ឬរង់ចាំដល់កាហ្វេឡើងថ្លៃចាំលក់ចេញក៏បានដែរ៕

photo_2026-04-22_13-45-51 (4)
«ក្តាមថ្មកោះកុង» ត្រូវបានចុះបញ្ជីជាផ្លូវការ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានចេញវិញ្ញាបនបត្រចុះបញ្ជី «ក្តាមថ្មកោះកុង» ស្ថិតនៅក្នុងភូមិ២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ខេត្ត។ ការចេញវិញ្ញាបនបត្រចុះបញ្ជីនេះ បន្ទាប់ពីអ្នកជំនាញពីនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចុះវាយតម្លៃ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធព្រមទាំងពិគ្រោះយោបល់ ស្តីពីទស្សនទានអត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង»អស់ពេលជាច្រើនឆ្នាំមកនេះ ។ ដើម្បីជាសក្ខីភាពលើការទទួលស្គាល់ជាផ្លូវការ នូវ «ក្តាមថ្មកោះកុង»ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខា និងប្រថាប់ត្រារបស់ក្រសួងពាណិជ្ជកម្មជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ទោះបីជាយ៉ាងណា បើតាមវិញ្ញាបនបត្រចុះបញ្ជីដដែលនេះ ការចុះបញ្ជីនេះមានសុពលភាពចាប់ពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ មកម្លេះ ។ លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងមហាសន្និបាតសមាគមអ្នកអភិរក្សក្តាមថ្មកោះកុង ដែលបានរៀបចំឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង» នេះមិនត្រឹមតែជាការទទួលស្គាល់តាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក្លាយជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ […]

កាលវិភាគផ្សព្វផ្សាយ