បម្រាមនាំចេញរបស់អ៊ីរ៉ង់ធ្វើឲ្យមានវិបត្តិស្បៀងអាហារ និងអតិផរណាឡើងខ្ពស់ នៅអាហ្វហ្គានីស្ថាន

image_2026-04-20_10-16-47

កាប៊ុល៖ ក្រោយផ្ទុះសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក  រដ្ឋាភិបាលក្រុងតេហេរ៉ង់បានហាមឃាត់ការនាំចេញផលិតផលស្បៀងអាហារ និងទំនិញកសិកម្ម រហូតបណ្ដាលឱ្យទីផ្សារអាហ្វហ្គានីស្ថានរងផលប៉ះពាល់ខ្លាំង ដោយពាណិជ្ជកម្មជាមួយប៉ាគីស្ថានក៏កំពុងត្រូវបានរាំងស្ទះក្នុងពេលដូចគ្នា។

អ្នកជំនាញសេដ្ឋកិច្ចបាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីអ៊ីរ៉ង់ ដើម្បីបំពេញតម្រូវការស្បៀងអាហារ និងផលិតផលកសិកម្ម។ ការរឹតត្បិតណាមួយអាចបង្កើនតម្លៃ និងបង្កើតភាពខ្វះខាតទំនិញសំខាន់ៗ ប្រសិនបើការហាមឃាត់នេះបន្តអូសបន្លាយនឹងកាន់តែបង្កើតសម្ពាធសេដ្ឋកិច្ចលើប្រជាពលរដ្ឋ ជាពិសេសគ្រួសារ ដែលមានប្រាក់ចំណូលទាប។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ក្រុមតាលីបង់ត្រូវផ្តល់អាទិភាពលើការពង្រីកពាណិជ្ជកម្មជាមួយប្រទេសអាស៊ីកណ្តាល និងរក្សាផ្លូវពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតឱ្យបើកចំហ ដើម្បីទប់ស្កាត់ការខ្វះខាត និងការប្រែប្រួលតម្លៃយ៉ាងខ្លាំងនៅក្នុងទីផ្សារ។

លោក គុតប៊ូឌីន យ៉ាគូប៊ី (Qutbuddin Yaqubi) អ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកថា ការបញ្ឈប់ការនាំចេញរបស់អ៊ីរ៉ង់ គឺជារឿងគួរឱ្យព្រួយបារម្ភសម្រាប់អាហ្វហ្គានីស្ថាន។ ប្រសិនបើអនុវត្តនឹងនាំឲ្យទីផ្សាររបស់ប្រទេសអាហ្វហ្គានីស្ថានប្រឈមមុខនឹងកង្វះទំនិញ និងការកើនតម្លៃ នឹងបង្កឱ្យមានភាពក្រីក្រកាន់តែច្រើន។ ការពឹងផ្អែកលើការនាំចូល និងផលិតកម្មក្នុងស្រុកមិនទាន់គ្រប់គ្រាន់ អាចបង្កើនសម្ពាធសេដ្ឋកិច្ច និងប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ប្រជាជន។

ចំណែកអ្នកជំនាញសេដ្ឋកិច្ចម្នាក់ទៀត បានបញ្ជាក់ថា ការរាំងខ្ទប់ការនាំចេញ និងការរាំងស្ទះពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន គឺជាសញ្ញាផ្អែកដល់សេដ្ឋកិច្ច។ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដែលមានប្រាក់ចំណូលថេរ និងអត្រាអត់ការងារធ្វើច្រើន ការរាំងស្ទះក៏អាចបង្កើនតម្លៃទំនិញក្នុងស្រុកផងដែរ។

លោកបានព្រមានថា ប្រសិនបើសង្គ្រាមនៅតែបន្ត អតិផរណានឹងកើតឡើងជាក់ជាមិនខាន ជាពិសេសនៅក្នុងវិស័យស្បៀងអាហារ និងប្រេងឥន្ធនៈ ដែលជាចំណែកធំបំផុតនៃការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនៅអាហ្វហ្គានីស្ថាន។

លោកពន្យល់ថា យើងជាប្រទេសនាំចូលស្បៀងអាហារ ឱសថ និងទំនិញសំខាន់ៗតាមរយៈផ្លូវទឹក និងផ្លូវគោក។ នៅពេលបិទផ្លូវទាំងនេះក្នុងពេលដំណាលគ្នា ថ្លៃដើមនៃការនាំចូលកើនឡើង រីឯការផ្គត់ផ្គង់ទំនិញថយចុះ ចំណែកជញ្ជីងពាណិជ្ជកម្ម ដែលមានឱនភាពស្រាប់ក៏ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង។ ដូច្នេះ មានន័យថា លំហូរចេញនៃរូបិយប័ណ្ណកើនឡើង ហើយការគ្រប់គ្រងទីផ្សារក្នុងស្រុកកាន់តែពិបាក។

លោក គុតប៊ូឌីន យ៉ាគូប៊ី បានពន្យល់ទៀតថា ការកាត់បន្ថយផលប៉ះពាល់នៃការសម្រេចចិត្តថ្មីរបស់រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ គឺអាស្រ័យលើការរក្សាពាណិជ្ជកម្មឱ្យសកម្មជាមួយប្រទេសជិតខាង ជាពិសេសក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល។

លោកបន្តថា អាហ្វហ្កានីស្ថានត្រូវតែពង្រីកពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ីកណ្ដាល បើកច្រកព្រំដែនបន្ថែម ឬបង្កើតកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ការរង្គោះរង្គើទីផ្សារ។ ប៉ុន្តែប្រសិនបើសង្គ្រាមនៅតែអូសបន្លាយ ហើយមិនបើកច្រកព្រំដែនបន្ថែមទេ យើងនឹងប្រឈមមុខនឹងការជាប់គាំងទីផ្សារ សកម្មភាពពាណិជ្ជកម្មនឹងធ្លាក់ចុះ ហើយសម្ពាធលើតម្លៃរូបិយប័ណ្ណនឹងកើនឡើង។

ក្នុងកាលៈទេសៈបែបនេះ ការគ្រប់គ្រងដ៏ឆ្លាតវៃផ្នែកការទូតសេដ្ឋកិច្ច និងការធានាទំនិញសំខាន់ៗ អាចក្លាយជាកត្តាកំណត់ថាតើសង្គ្រាមនេះក្លាយជាវិបត្តិរយៈពេលខ្លី ឬប្រែក្លាយទៅជាបញ្ហាប្រឈមដ៏រ៉ាំរ៉ស និងអូសបន្លាយច្រើនខែសម្រាប់សេដ្ឋកិច្ចអាហ្វហ្គានីស្ថាន។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចបាននិយាយទៀតថា ការសម្រេចចិត្តឈប់នាំចេញផលិតផលស្បៀងអាហារ និងទំនិញកសិកម្មរបស់អ៊ីរ៉ង់អាចជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារអាហ្វហ្គានីស្ថាន ព្រោះអាហ្វហ្គានីស្ថាននាំចូលទំនិញសំខាន់ពីអ៊ីរ៉ង់ ហើយការរឹតត្បិតណាមួយនឹងបណ្តាលឱ្យមានការខ្វះខាតទំនិញ និងការកើនឡើងតម្លៃ។

លោកបញ្ជាក់ថា ស្របពេលការធ្វើពាណិជ្ជកម្មរបស់ប្រទេសអាហ្វហ្គានីស្ថានជាមួយប្រទេសប៉ាគីស្ថានក៏កំពុងជួបបញ្ហាប្រឈម ការរឹតត្បិតរបស់អ៊ីរ៉ង់ បានដាក់សម្ពាធបន្ថែមលើទីផ្សារក្នុងស្រុក និងធ្វើឱ្យប្រជាជនអាហ្វហ្គានីស្ថានកាន់តែពិបាក ទទួលបានទំនិញចាំបាច់សម្រាប់ជិវតប្រចាំថ្ងៃ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ