ឥទ្ធិពលបាតុភូតមហាអែលនីញ៉ូ បង្កផលប៉ះពាល់ដល់តម្លៃកាហ្វេលើសកលលោក

image_2026-06-16_09-57-36

អន្តរជាតិ៖ តម្លៃកាហ្វេបានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីទីភ្នាក់ងារឧតុនិយមជប៉ុន បានបញ្ជាក់ថា ឥទ្ធិពលបាតុភូតអាកាសធាតុ អែលនីញ៉ូ  បានកើតឡើងនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។

កត្តានេះ អាចបង្កឱ្យមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅវាយប្រហារ នៅចុងឆ្នាំ២០២៦នេះ ដែលអាចបង្កការរំខានដល់ផលិតកម្មកាហ្វេ នៅតំបន់អាស៊ី និងអាម៉េរិកខាងត្បូង។

កាលពីថ្ងៃទី៩ ខែមិថុនានេះដែរ ទិន្នផលកាហ្វេប្រភេទ​ អារ៉ាប៊ីកា (Arabica) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១៩ខែ ហើយកាហ្វេប្រភេទ រ៉ូប៊ូស្តា (Robusta) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលពីរខែកន្លងមកថ្មីៗនេះ ដោយសារផលិតកម្មដំណាំកាហ្វេក្នុងប្រទេសប្រេស៊ីល បានជួបការលំបាកយ៉ាងខ្លាំង នៅឆ្នាំ២០២៦នេះ។

នៅក្នុងសប្តាហ៍នេះ សេវាកម្មកសិកម្មបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានព្យាករណ៍ថា ដំណាំកាហ្វេរបស់ប្រទេសប្រេស៊ីលនឹងមានបរិមាណចំនួន៧១,៩លានបាវ ដែលកើនឡើងជាង១៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចគ្នានេះផងដែរ ធនាគារ រ៉ាបូ (Rabobank) របស់ប្រទេសហូឡង់ បានប៉ាន់ប្រមាណអំពីអតិរេកកាហ្វេ អារ៉ាប៊ីកា លើសកលលោក ឆ្នាំ២០២៦-២០២៧ មានរហូតដល់៩,៥លានបាវ គឺកើនឡើងលើសពីបរិមាណ៧លានបាវ ក្នុងពេលកន្លងមក។

ស្តង់ដាររង្វាស់រង្វាល់អន្តរជាតិ សម្រាប់ផលិតផលកាហ្វេស្ងួត មិនទាន់កែច្នៃ គឺគិតជាបាវ​ ដោយក្នុងមួយបាវមានទម្ងន់៦០គីឡូក្រាម។

ចំណែកតម្លៃកាហ្វេវិញ​ បានធ្លាក់ចុះទាបបំផុតក្នុងរយៈពេលប្រាំមួយសប្តាហ៍កន្លងមកនេះ ដោយសារការផ្គត់ផ្គង់នៅលើសកលលោក មានបរិមាណលើសតម្រូវការ។

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បណ្ឌិត្យសភាពាណិជ្ជកម្មកាហ្វេ (Coffee Trading Academy) ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០២១ បានព្យាករណ៍ថា ការប្រមូលផលកាហ្វេរបស់ប្រទេសប្រេស៊ីល នៅឆ្នាំ២០២៦-២៧ នឹងកើនឡើង១២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់៧១,៤លានបាវ។

នៅថ្ងៃទី១៩ ខែមីនា ក្រុមហ៊ុន ម៉ារិក្ស គ្រុប (Marex Group Plc.) បានព្យាករណ៍ល្អៀងគ្នាបន្តិចថា ដំណាំកាហ្វេប្រេស៊ីលនៅឆ្នាំ២០២៦-២០២៧ មានចំនួន៧៥,៩លានបាវ ដែលលើសពីការព្យាករណ៍របស់ក្រុមហ៊ុន ស៊ូកាហ្វីណា (Sucafina) ដែលបានព្យាករណ៍ថា មានបិរមាណចំនួន៧៥,៤លានបាវ កើនឡើង១៥,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

នៅថ្ងៃទី១២ ខែមីនា ក្រុមហ៊ុន ស្តូនអិក្ស (StoneX) បានប៉ាន់ប្រមាណផលិតកម្មកាហ្វេប្រេស៊ីល នៅឆ្នាំ២០២៦-២០២៧ អាចកើនដល់កម្រិតខ្ពស់បំផុត ក្នុងបរិមាណ៧៥,៣លានបាវ ដែលកើនឡើងលើសពីការប៉ាន់ប្រមាណ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានចំនួន៧០,៧លានបាវ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន ស្តូនអិក្ស ក៏បានព្យាករណ៍ថា អតិរេកកាហ្វេជាសកល នៅឆ្នាំ២០២៦ នឹងកើនឡើងដល់១០លានបាវ លើសពី១,៨លានបាវ នៅឆ្នាំ២០២៥ ដែលជាអតិរេកធំបំផុតក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ។

ចំណែកការនាំចេញកាហ្វេពីប្រទេសវៀតណាម ដែលជាប្រទេសផលិតកាហ្វេប្រភេទ រ៉ូប៊ូស្តា  ដ៏ធំបំផុតរបស់ពិភពលោក ក៏កំពុងធ្លាក់តម្លៃយ៉ាងលឿនផងដែរ។ កាលពីថ្ងៃទី៩ ខែមិថុនានេះ ការិយាល័យស្ថិតិជាតិរបស់វៀតណាម បានរាយការណ៍ថា ការនាំចេញកាហ្វេពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ បានកើនឡើង៧,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់បរិមាណ៩២២ ០០០លានតោន។ ការនាំចេញកាហ្វេ ឆ្នាំ២០២៥ របស់វៀតណាម បានកើនឡើង១៧,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់១,៥៨លានតោន។ ដូចគ្នានេះផងដែរ ផលិតកម្មកាហ្វេ ឆ្នាំ២០២៥-២០២៦ របស់វៀតណាម ត្រូវបានព្យាករណ៍ថា នឹងកើនឡើង៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំ គឺដល់បរិមាណ១,៧៦លានតោន ឬស្មើនឹង២៩,៤លានបាវ។

តម្លៃកាហ្វេក៏ប្រែប្រួលផងដែរ បន្ទាប់មានការព្រួយបារម្ភអំពីឥទ្ធិពលមហាបាតុភូតអាកាសធាតុ អែលនីញ៉ូ  អាចប៉ះពាល់ដល់ដំណាំកាហ្វេរបស់ប្រទេសប្រេស៊ីល នៅឆ្នាំ២០២៧។ ក្រុមពាណិជ្ជករកាហ្វេ បាននិយាយថា នៅពេលដើមកាហ្វេចាប់ផ្តើមចេញផ្កា ឥទ្ធិពលបាតុភូតអាកាសធាតុ អែលនីញ៉ូ  អាចពន្យារពេលភ្លៀងនៅប្រទេសប្រេស៊ីល ក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២៦នេះ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំកាហ្វេរបស់ប្រេស៊ីល នៅឆ្នាំ២០២៦-២០២៧។

រដ្ឋបាលមហាសមុទ្រ និងបរិយាកាស របស់សហរដ្ឋអាម៉េរិក បានប៉ាន់ប្រមាណថា ៦៧ភាគរយនៃលទ្ធភាពអាចកើតមានមហាបាតុភូត (Super El Niño) នៅឆ្នាំ២០២៦នេះ អាចមានឥទ្ធិពលខ្លាំងបំផុតក្នុងកំណត់ត្រាពិភពលោក។

បិរមាណនាំចេញគ្រាប់កាហ្វេតិចតួចរបស់ប្រេស៊ីល ធ្វើឱ្យតម្លៃកាហ្វេកើនឡើង។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុននាំចេញកាហ្វេរបស់ប្រេស៊ីល (Conselho dos Exportadores de Café do Brasil​- CECAFÉ) បានរាយការណ៍ថា ការនាំចេញកាហ្វេបៃតងរបស់ប្រេស៊ីល ក្នុងខែមេសា ឆ្នាំ២០២៦ បានធ្លាក់ចុះ១,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម២,៧៦លានបាវ។

ចំណែកការបន្តបិទច្រកសមុទ្រ ហ័រមូស (Hormuz) ពីសំណាក់អ៊ីរ៉ង់ ក៏បានបង្អាក់ការផ្គត់ផ្គង់កាហ្វេជាសកល និងធ្វើឱ្យតម្លៃកាហ្វេកើនឡើង។ ការបិទច្រកសមុទ្រនេះ បានរឹតត្បិតការផ្គត់ផ្គង់កាហ្វេ ហើយបង្កើនតម្លៃដល់ការដឹកជញ្ជូន ការធានារ៉ាប់រង ជី និងថ្លៃប្រេងឥន្ធនៈ និងបង្កើនថ្លៃដើមសម្រាប់អ្នកនាំចូល និងអ្នកកែច្នៃកាហ្វេ។

ចំពោះកត្តាធ្លាក់ចុះវិញ អង្គការកាហ្វេអន្តរជាតិ (International Coffee Organization) បានរាយការណ៍កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ការនាំចេញកាហ្វេពិភពលោកសម្រាប់ឆ្នាំទីផ្សារ នាពេលបច្ចុប្បន្ន បានធ្លាក់ចុះ០,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម១៣៨ ៦៥៨លានបាវ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានព្យាករណ៍ថា ផលិតកម្មកាហ្វេពិភពលោក ក្នុងឆ្នាំ២០២៥-២០២៦ នឹងកើនឡើង២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់កម្រិតខ្ពស់បំផុត គឹចំនួន១៧៨ ៨៤៨លានបាវ ដោយថយចុះ៤,៧ភាគរយនៃផលិតកម្មកាហ្វេ អារ៉ាប៊ីកា ដល់៩៥ ៥១៥លានបាវ និងការកើនឡើង១០,៩ភាគរយ នៃផលិតកម្មកាហ្វេ រ៉ូប៊ូស្តា ដល់ទៅចំនួន៨៣ ៣៣៣លានបាវ។

សេវាកម្មកសិកម្មបរទេសរបស់សហរដ្ឋអាម៉េរិក ក៏ធ្លាប់បានព្យាករណ៍ថា ទិន្នផលកាហ្វេរបស់ប្រេស៊ីល ក្នុងឆ្នាំ២០២៥-២០២៦ នឹងធ្លាក់ចុះ៣,១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម៦៣លានបាវ ហើយទិន្នផលកាហ្វេរបស់វៀតណាម ក្នុងឆ្នាំ២០២៥-២០២៦ នឹងកើនឡើង៦,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំ កន្លងមកនេះ គឺ៣០,៨លានបាវ។ ចំណែកសន្និធិចុងគ្រា ក្នុងឆ្នាំ២០២៥-២០២៦ នឹងធ្លាក់ចុះ៥,៤ភាគរយ មកនៅត្រឹម២០ ១៤៨លានបាវ តិចជាងសន្និធិក្នុងឆ្នាំ២០២៤-២០២៥ ដែលមានបរិមាណសរុប២១ ៣០៧លានបាវ៕ (ផាន់ អាណា)


images
ប្រាំពីរខែនៃឆ្នាំ​២០២៦កម្ពុជានាំចេញអង្ករជាងប្រាំពីរសែន​តោន គិតជាទឹកប្រាក់​ជាង៤១៥លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំពីរខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៧០៧ ៤៧១តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ដោយនាំចេញទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣៣ ​បានបរិមាណអង្ករចំនួន២០៧ ១៥៧តោន គិតជាទឹកប្រាក់ចំនួន១៥៦,៤៥​លានដុល្លារ។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ នឹងសម្រេចបានជោគជ័យតាមផែនការ ហើយ​មិនមានបញ្ហាអ្វីចោទនោះទេ ជាពិសេស ស្របតាមផែនការដាក់ចេញនៅឆ្នាំ២០១០ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី រហូតដល់នីតិកាលទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី។​​ ឧកញ៉ាបញ្ជាក់ថា ជាលទ្ធផលត្រឹមប្រាំពីរខែនេះ កម្ពុជានាំចេញបានជាង៧០៧ ៤៧១តោន​ ធៀបនឹងឆ្នាំមុន​មានកំណើន៤០ភាគរយ ដែលទទួលបានលទ្ធផលតាមផែនការ​ផងដែរ។​​ របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ក្រៅពីទីផ្សារអឺរ៉ុប និងសហរដ្ឋអាម៉េរិក ​ការនាំចេញអង្ករ រួមមានទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៧៤ ៩៣០ តោន គិតជាទឹកប្រាក់ចំនួន១០៣,៣១លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន២៦៦ ៣០០តោន​ គិតជាទឹកប្រាក់ចំនួន ១០២,៨៤លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀត រួមមាន […]

Screenshot 2026-08-07 073653
មុខរបរផ្តើមចេញពីអង្ករ១០កំប៉ុង​ បច្ចុប្បន្ន​រកចំណូលបាន​ជិត១០លានរៀលក្នុងមួយថ្ងៃ

ដោយ ឡុង សារេត​ សៀមរាប៖ ​អាជីវករ​​ធ្វើនំអាកោត្នោត​ម្នាក់ រស់នៅភូមិព្រះដាក់ខេត្តសៀមរាប​ ​​ក្នុងឆ្នាំ​២០២០​ បានចាប់ផ្តើម​ដំបូង​ចេញពីអង្ករ​១០កំប៉ុង ឬមានទម្ងន់​ប្រហែល​បីគីឡូក្រាម រហូតមកដល់ឆ្នាំ​២០២៦នេះ អាច​លក់នំបាន​ពី៤ ០០០ ទៅ​៨០០០នំ​ គិតជាប្រាក់ចំណូលសរុបបានពីបីលានដល់​ប្រាំបីលានរៀល​ក្នុងមួយថ្ងៃ​។ អ្នកស្រី ថ្លុង ថាន ម្ចាស់ហាង​យីហោ “អាកោត្នោតព្រះដាក់” នៅឃុំព្រះដាក់​ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ បានឱ្យដឹង​ថា មុខរបរធ្វើនំអាកោត្នោត​លក់ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍អន្តរជាតិ​ ក្នុងពេលសព្វថ្ងៃនេះ អ្នកស្រីបានចាប់ផ្តើម​នៅឆ្នាំ​២០២០​ ​ជាមួយនិងអង្ករ​ចំនួន​១០កំប៉ុង នៅ​ក្នុងសម័យកាលនៃការរីករាលដាលនៃជំងឺកូវីដ​១៩​ នៅពេល​ប្រជាពលរដ្ឋភាគច្រើន​ ក៏ដូចជាអ្នកស្រីបាត់បង់ការងារ ហើយ​នំអាកោត្នោតជាចំណីមួយប្រភេទ​ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់​និយម​ពិសា។​ អ្នកស្រីលើកឡើង​ថា នៅក្នុងសម័យកូវីដ​១៩ ​នំចំណី​ដែលប្រជាពលរដ្ឋ​អាចហូបបានមានសភាព​ក្តៅ​ៗ​ មានតែនំអាកោត្នោត​ ហើយ​ក៏មិនបានសម័យថា​ មុខរបរ​តូចតាច​មួយនេះ​រីកចម្រើនបាន​ដូចសព្វថ្ងៃនេះដែរ។ អ្នកស្រីគ្រាន់តែនឹកគិតថា​ មុខរបរលក់នំអាកោត្នោតនេះ បានត្រឹម​តែចិញ្ចឹមជីវភាពគ្រួសារ​ប៉ុណ្ណោះ​​ ដោយសារ​ចំណង់ចំណូលចិត្តធ្វើនំ​ រួមផ្សំ​វត្ថុធាតុដើម​ ឬគ្រឿងផ្សំ​ភាគច្រើន​មានស្រាប់​នៅក្នុងភូមិ ​និងមានតម្លៃធូរថ្លៃ​ ហើយបើសិនលក់នំមិនអស់មានតែចែកជូនពលរដ្ឋ​រស់នៅជិតខាង​យកទៅពិសា។​ អ្នកស្រី ថ្លុង ថាន​ បានអះអាង​ថា​ កាលចាប់ផ្តើមធ្វើនំអាកោត្នោតលក់ដំបូងៗ​ប្រើអង្ករតែ១០កំប៉ុង ឬអង្ករមានទម្ងន់ប្រហែល​បីគីឡូក្រាម​ ​អាចធ្វើនំ​លក់បានប្រាក់​ប្រមាណមួយសែនរៀលក្នុងមួយថ្ងៃ​។ ​​បច្ចុប្បន្នបើគិត​ពីថ្ងៃចន្ទដល់សុក្រ ​​ក្នុងមួយថ្ងៃ​ប្រើប្រាស់អង្ករប្រមាណ​១០០​​​​​គីឡូក្រាម​ […]

z7679159381803-729a477a5a2eac9509f481aad800a09b20260401100545
វៀតណាម នាំចូលសាច់មាន់ជិតពីរសែនតោន ក្នុងឆមាសទី១ ដោយភាគច្រើននាំចូលពីអាម៉េរិក

ហាណូយ៖ ប្រទេសវៀតណាម បាននាំចូលសាច់មាន់ប្រមាណពី១៨៥ ០០០ ទៅ១៩៥ ០០០តោន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ដោយក្នុងនោះការនាំចូលពីសហរដ្ឋអាម៉េរិក មានរហូតដល់ជិត៦២ភាគរយនៃបរិមាណនាំចូលសរុប។ ការនាំចូលនេះ មានតម្លៃទឹកប្រាក់ប្រមាណពី១៩០ ទៅ២០៥លានដុល្លារ ខណៈពេលការនាំចូលសាច់ និងគ្រឿងក្នុង បានកើនឡើងពី២៦ ទៅ៣៧,៦ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សមាគមបសុសត្វបានឱ្យដឹងថា ការកាត់បន្ថយពន្ធគយក្រោមពាណិជ្ជកម្មសេរី បានបង្កើនសមត្ថភាពប្រកួតប្រជែងនៃសាច់បក្សីនាំចូលទាំងនោះ។ សាច់ភ្លៅមាន់បង្កក នៅតែជាមុខទំនិញនាំចូលធំបំផុត ដែលមានបរិមាណពី១៣០ ០០០ ទៅ១៤០ ០០០តោន ឬត្រូវជាប្រមាណ៧១,៥ភាគរយនៃចំនួននាំចូលសរុប។ សាច់មាន់នាំចូលក្នុងតម្លៃថោកនេះ បានប្រកួតប្រជែងដោយផ្ទាល់ជាមួយសាច់មាន់ក្នុងស្រុក ជាពិសេសនៅក្នុងទីផ្សារផ្គត់ផ្គង់អាហារតាមស្ថាប័ន និងរោងចក្រ។ ចំណែកស្លាបមាន់បង្កក មានបរិមាណពី២២ ០០០ ទៅ២៥ ០០០តោន ឬប្រហែល១២ភាគរយនៃការនាំចូលសរុប ដែលភាគច្រើនផ្គត់ផ្គង់ទៅឱ្យហាងអាហារទាន់ចិត្ត និងភោជនីយដ្ឋាន។ ជើងមាន់ និងគ្រឿងក្នុងមាន់ផ្សេងទៀត មានបរិមាណពី១៦ ០០០ ទៅ១៨ ០០០តោន ខណៈពេលការនាំចូលមាន់បង្កកទាំងមូល មានត្រឹមតែពី៣ ៥០០ ទៅ៥ ០០០តោនប៉ុណ្ណោះ។ សហរដ្ឋអាម៉េរិក នៅតែជាប្រភពផ្គត់ផ្គង់សាច់មាន់ធំបំផុតរបស់ប្រទេសវៀតណាម ដោយមានបរិមាណពី១១៥ […]

image_2026-08-06_12-33-53
ប្រទេសអាហ្វហ្គានីស្ថាន ពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ុលដូវ៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងកសិកម្ម

កាប៊ុល៖ គណៈប្រតិភូជាន់ខ្ពស់ផ្នែកកសិកម្មរបស់វប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រី លោក សាដៀ អាហ្សាម អូសម៉ានី (Sadr Azam Osmani) បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុលដូវ៉ា ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាកសិកម្មទំនើប និងការគ្រប់គ្រងសត្វល្អិតចង្រៃ។ មន្ត្រីអាហ្វហ្គានីស្ថានមានបំណងប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់អឺរ៉ុប ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព តាមរយៈគម្រោងរួមគ្នា។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មន្ត្រីអាហ្វហ្គានីស្ថាននឹងជួបពិភាក្សាជាមួយភាគីម៉ុលដូវ៉ា អំពីការអភិវឌ្ឍវិស័យកសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារដំណាំ ការគ្រប់គ្រងសត្វល្អិតចង្រៃ បច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។ ក្រសួងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងការពង្រឹងទំនាក់ទំនងជាអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងជំនាញ ស្តីពីកសិកម្មប្រកបដោយចីរភាព និងបច្ចេកវិទ្យា ដែលមិនប៉ះពាល់បរិស្ថាន។ មន្ត្រីអាហ្វហ្គានីស្ថានជឿថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យប្រទេសខ្លួនទទួលបានអត្ថប្រយោជន៍ពីជំនាញ​កសិកម្មរបស់អឺរ៉ុប ពង្រឹងសមត្ថភាពស្រាវជ្រាវ ណែនាំបច្ចេកទេសកសិកម្មទំនើប និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសជាមួយម៉ុលដូវ៉ា ក្នុងរយៈពេលវែង។ ដំណើរនេះកើតឡើងស្របពេលប្រទេសអាហ្វហ្គានីស្ថានកំពុងពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើនផលិតភាព កែទម្រង់វិធីសាស្ត្រធ្វើកសិកម្ម និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ ក្នុងពេលសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក   […]

កាលវិភាគផ្សព្វផ្សាយ