ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និនងពិភាក្សាពីវឌ្ឍនភាពការងារបង្កើតផ្លែតហ្វម ARDB Marketplace

photo_2026-06-15_19-05-16

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដើម្បីពិនិត្យ និងពិភាក្សាស្តីពីវឌ្ឍនភាពការងារបង្កើតផ្លេតហ្វម ARDB Marketplace។

នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលត្រូវបានរៀបចំឡើងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្មនៃភាពជាអ្នកដឹកនាំ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ណែនាំចម្បងៗដល់ថ្នាក់ដឹកនាំ និងក្រុមការងារបស់ធនាគារ ARDB រួមមាន រៀបចំ និងកែប្រែប្រព័ន្ធល្អប្រសើរឱ្យមាន Multi-currency, Real Time Settlement ទៅកាន់ Merchant នៅពេលបញ្ចប់ការផ្ញើទំនិញ និងក្រុមការងារសម្រាប់ Clearance and Settlement សម្រាប់ទ្រទ្រង់ប្រតិបត្តិការផ្សារ ARDB ជាដើម។

មុននឹងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានរំលេចនូវរបៀបរៀបចំផ្សារ ARDB ឱ្យមានភាពទាក់ទាញ និងទាន់សម័យស្របតាមវឌ្ឍនភាពបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ក្នុងនាមជាធនាគារគោលនយោបាយ ដែលទទួលនូវជំនឿទុកចិត្តខ្ពស់ពីសាធារណជន។

សូមបញ្ជាក់ថា ARDB Marketplace គឺជាផ្លេតហ្វមមួយសម្រាប់បង្កើតជាអន្តរការីទីផ្សារមួយ ដែលអាចជួយបន្ថយគម្លាតការផ្គត់ផ្គង់ និងតម្រូវការ ដោយភ្ជាប់អ្នកផលិត និងអ្នកប្រើប្រាស់នៃផលិតផលកសិកម្ម ដើម្បីជួយរក្សាទីផ្សារ ការផ្គត់ផ្គង់ដោយចីរភាព និងស្ថិរភាពថ្លៃផលិតផលកសិកម្មក្នុងស្រុក៕


image_2026-06-16_09-57-36
ឥទ្ធិពលមហាបាតុភូតអែលនីញ៉ូ បង្កផលប៉ះពាល់ដល់តម្លៃកាហ្វេលើសកលលោក

អន្តរជាតិ៖ តម្លៃកាហ្វេបានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីទីភ្នាក់ងារឧតុនិយមជប៉ុន បានបញ្ជាក់ថា ឥទ្ធិពលបាតុភូតអាកាសធាតុ អែលនីញ៉ូ  បានកើតឡើងនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។ កត្តានេះ អាចបង្កឱ្យមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅវាយប្រហារ នៅចុងឆ្នាំ២០២៦នេះ ដែលអាចបង្កការរំខានដល់ផលិតកម្មកាហ្វេ នៅតំបន់អាស៊ី និងអាម៉េរិកខាងត្បូង។ កាលពីថ្ងៃទី៩ ខែមិថុនានេះដែរ ទិន្នផលកាហ្វេប្រភេទ​ អារ៉ាប៊ីកា (Arabica) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១៩ខែ ហើយកាហ្វេប្រភេទ រ៉ូប៊ូស្តា (Robusta) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលពីរខែកន្លងមកថ្មីៗនេះ ដោយសារផលិតកម្មដំណាំកាហ្វេក្នុងប្រទេសប្រេស៊ីល បានជួបការលំបាកយ៉ាងខ្លាំង នៅឆ្នាំ២០២៦នេះ។ នៅក្នុងសប្តាហ៍នេះ សេវាកម្មកសិកម្មបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានព្យាករណ៍ថា ដំណាំកាហ្វេរបស់ប្រទេសប្រេស៊ីលនឹងមានបរិមាណចំនួន៧១,៩លានបាវ ដែលកើនឡើងជាង១៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចគ្នានេះផងដែរ ធនាគារ រ៉ាបូ (Rabobank) របស់ប្រទេសហូឡង់ បានប៉ាន់ប្រមាណអំពីអតិរេកកាហ្វេ អារ៉ាប៊ីកា លើសកលលោក ឆ្នាំ២០២៦-២០២៧ មានរហូតដល់៩,៥លានបាវ គឺកើនឡើងលើសពីបរិមាណ៧លានបាវ ក្នុងពេលកន្លងមក។ ស្តង់ដាររង្វាស់រង្វាល់អន្តរជាតិ សម្រាប់ផលិតផលកាហ្វេស្ងួត មិនទាន់កែច្នៃ គឺគិតជាបាវ​ […]

THN3
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះពិនិត្យមើលកសិដ្ឋានមុខកំពូល កំពុងបណ្តុះផ្សិតចំបើងនៅស្រុកមុខកំពូល ខេត្តកណ្តាល

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានបណ្តុះផ្សិតចំបើងមួយកន្លែង ដែលកំពុងតែផលិតផ្សិតប្រកបដោយគុណភាព និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។ កសិដ្ឋាននេះ មានឈ្មោះថា កសិដ្ឋាន​មុខកំពូល​ (Mukompul Farm) មានទីតាំង​ស្ថិតនៅតាមផ្លូវ​លំ​ (​មេទឹកកើយ)​ ភូមិ​ស្វាយ​អំពារ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល ដែលត្រូវបានបង្កើតឡើងក្នុងដើមឆ្នាំ២០២៦នេះ និងកំពុងតែដំណើរការបណ្តុះផ្សិតចំបើងនៅក្នុងរោងចំនួន៣០ខ្នង។ ក្នុងការអញ្ជើញពិនិត្យនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានចូលមើលផ្ទាល់ក្នុងរោងចំហុយវត្ថុធាតុដើម និងរោងបណ្តុះ ហើយក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមុខកំពូល ដែលកំពុងតែដាំដុះផ្សិតចំបើងសរីរាង្គនេះ​ ត្រូវបង្កើនផលិតភាពបន្ថែមទៀត ខណៈទីផ្សារក្នុងស្រុកកំពុងតែមានតម្រូវការខ្ពស់ ជាពិសេស ស្របពេលនិន្នាការគាំទ្រកាន់តែខ្លាំងចំពោះផលិតផលក្នុងស្រុក ដែលជាស្នាដៃរបស់កសិករខ្មែរសុទ្ធសាធ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំដល់កម្មករ និងអ្នកគ្រប់គ្រងកសិដ្ឋានមុខកំពូល ឱ្យខិតខំយកចិត្តទុកដាក់បណ្តុះ និងថែទាំផ្សិតឱ្យបានល្អត្រឹមត្រូវតាមក្បួនខ្នាតភូតគាមអនាម័យ ដើម្បីធានាបាននូវផលិតផលផ្សិតចំបើងសរីរាង្គ ដោយមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់។ យោងតាមអ្នកគ្រប់គ្រងកសិដ្ឋាននេះ បានឱ្យទូរទស្សន៍ អនឡាញ​ ARDB TV ដឹងអំពីច្រវាក់ផលិតកម្មបណ្តុះផ្សិតនៅក្នុងរោងទាំង៣០ខ្នង ដោយផលិតបានផ្សិតចំបើងពី៦០ ទៅ៩០គីឡូក្រាមក្នុងមួយថ្ងៃ […]

720570755_1521885309732989_409897240525865205_n
ក្រុមហ៊ុនអេមរុរ៉ាយស៍ ពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រុមហ៊ុនអេមរុរ៉ាយស៍បាន​​ពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ក្រោយការចុះបញ្ជីជាផ្លូវការ ក្រុមហ៊ុនអេមរុរ៉ាយស៍នឹងពង្រីកការផលិតគ្រាប់ពូជស្រូវស្រងែក្រអូប លើផ្ទៃដី៣ ៥០០ហិកតា ដោយប្រើគ្រាប់ពូជចំនួន៥៥០តោន និងរំពឹងទទួលបានស្រូវចំណីប្រមាណ១៧ ០០០តោន នៅខែសីហា និងកញ្ញាខាងមុខនេះ។ យោងតាមក្រុមហ៊ុនខាងលើ គ្រាប់ពូជស្រូវ ដែលផលិតបាន នឹងត្រូវប្រើសម្រាប់ពង្រីកការដាំដុះ និងផ្គត់ផ្គង់ដល់ដៃគូកសិករ ដើម្បីធានាគុណភាព និងស្ថិរភាពនៃផលិតកម្មស្រូវក្រអូបសម្រាប់ទីផ្សារ។ ការវិនិយោគនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍពូជស្រូវ ដែលមានតម្លៃខ្ពស់ និងលើកកម្ពស់ការប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា។ ទីផ្សារនាំចេញសម្រាប់ផលិតផលពីពូជស្រូវស្រងែក្រអូប ផ្តោតចំពោះសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលី ដែលជាទីផ្សារសក្តានុពលសម្រាប់អង្ករក្រអូបគុណភាពខ្ពស់របស់កម្ពុជា។ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនអេមរុ រ៉ាយស៍ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួនប្រាំមួយ ជាមួយសហគមន៍កសិកម្មទំនើបសហភាពសហគមន៍កសិកម្មខេត្តបាត់ដំបង និងក្រុមកសិករក្នុងខេត្តបាត់ដំបង សម្រាប់ការផលិត និងផ្គត់ផ្គង់ស្រូវចំណីសុវត្ថិភាព (Sustainable Rice Platform) និងស្រូវពូជគុណភាពល្អ។ កិច្ចសន្យាទាំងនេះគ្របដណ្តប់លើផ្ទៃដីសរុប៣ ៤៧៥ហិកតា រួមមានស្រូវចំណីសុវត្ថិភាព ទំហំ៣ ៣៦៣ហិកតា និងស្រូវពូជ១១២ហិកតា ជាមួយទិន្នផលរំពឹងទុកជាង៣២ ៦០០តោន។ កិច្ចសហការនេះនឹងជួយពង្រឹងទីផ្សារ លើកកម្ពស់គុណភាពស្រូវ បង្កើនប្រាក់ចំណូលរបស់កសិករ និងគាំទ្រដល់ការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាប្រកបដោយចីរភាព […]

IMG_4443
ធនាគារ ​​ARDBចូលរួម​តាំងបង្ហាញផលិតផលនិងសេវាកម្ម​ក្នុងពិព័រណ៍វិចិត្រ​សាលការរចនាបញ្ញាសិប្បនិម្មិត​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ដោយទទួលបានការអនុញ្ញាតិ​ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅព្រឹកថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៦ លោក គិត ខេមរារិទ្ធ ​​ប្រធាន​នាយកដ្ឋាន​ផ្នែកលក់ និងទីផ្សារ​ និង​លោក ឈិន ឌីណា ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវា​​ធនាគារ​ឌីជីថល​រួមជាមួយក្រុមការងារ​ បាន​ចូលរួម​​ដាក់តាំងបង្ហាញ​ផលិតផល និងសេវា​កម្មរបស់ធនាគារ ARDB ​​ក្នុងពិព័រណ៍​វិចិត្រ​សាល​ការរចនា​បញ្ញាសិប្បនិម្មិត​ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង​​។ ​ពិព័រណ៍វិចិត្រសាលរចនា​បញ្ញាសិប្បនិម្មិត​នេះ ក៏មានការអញ្ចើញចូលរួម​ជាកិត្តិយស​ពី​ឯកឧត្តម​សាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិកា​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង,​ តំណាង​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាង​ក្រសួងទេសចរណ៍, តំណាង​ភោជនីយដ្ឋាន​បាយ័ន, តំណាង​សមាគម​ទេសចរណ៍កម្ពុជា, តំណាងសមាគម​ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក, លោកសាស្ត្រាចារ្យ លោកគ្រួអ្នកគ្រួ និងនិស្សិត​ជាច្រើនផ្សេងទៀត​។​ ឯកឧត្តម​សាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង ​បានមានប្រសាសន៍ថា «ថ្ងៃនេះគឺជា​ឱកាស​ដ៏ពិសេស​សម្រាប់សាកល​វិទ្យាល័យជាតិគ្រប់គ្រង​ ដោយសារ​យើងកំពុង​ឈរធ្វើជា​សាក្សី​នៃភាព​ច្នៃប្រឌិត​គ្មានដែនកំណត់ទេពកោសល្យ​នវានុវត្តន៍​ និងការគិតគូរបែបច្នៃ​ប្រឌិត​របស់និស្សិត​មកពីជំនាញ​ទេសចរណ៍ បដិសណ្ឋារកិច្ច និងសេដ្ឋកិច្ច​ឌីជីថល តាមរយៈ​ការរចនា​ និងអនុវត្តកម្មវិធី​បញ្ញាសិប្បនិម្មិត​ (AI)​ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ក្នុងពិភព​ជាក់ស្តែង​។ ពិព័រណ៍នេះ​មិនមែន​គ្រាន់តែជាការបង្ហាញ​បច្ចេកវិទ្យា ​AI ប៉ុណ្ណោះទេ […]

កាលវិភាគផ្សព្វផ្សាយ