ជាតិ
News & ជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់ប្រជាពលរដ្ឋនៅសង្កាត់កោះទ្រង់ ខេត្តក្រចេះ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាពូជក្រូចថ្លុង ដែលជាដំណាំសម្គាល់ភូមិសាស្ត្រ ដ៏មានតម្លៃរបស់តំបន់នេះ
ក្រចេះ៖ ក្រូចថ្លុងកោះទ្រង់ជាផលិតផលមួយ ដែលទទួលបានការទទួលស្គាល់ ជាផលិតផលសម្គាល់ភូមិសាស្ត្រ (Geographical Indication – GI) ក្នុងចំណោមផលិតផល ដែលបានទទួលស្គាល់ក្នុងនោះរួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករក្រអូបព្រះវិហារ ក្រូចថ្លុងកោះទ្រង់ ប្រហុកសៀមរាប ជាដើម។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីសម្ពោធសមិទ្ធិផលនានានៅលើទឹកដីកោះទ្រង់ ខេត្តក្រចេះ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានផលិតផលដែលទទួលបានការចុះបញ្ជីជា ផលិតផលសម្គាល់ភូមិសាស្ត្រចំនួនប្រាំមួយមុខ ហើយក្រូចថ្លង់ គឺមួយក្នុងចំណោមផលិតផលទាំងនេះផងដែរ ដែលបានទទួលស្គាល់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកការពារអត្តសញ្ញាណផលិតផលប្រពៃណី សំដៅធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ននេះផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចាត់ទុកថា ជាផ្លែឈើធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីយូរណាស់មកហើយប្រចាំខេត្តក្រចេះ។ ការទទួលស្គាល់ជា GI មានសារៈសំខាន់ក្នុងការការពារ អត្តសញ្ញាណផលិតផល ការពារការក្លែងបន្លំ និងជួយលើកកម្ពស់តម្លៃទីផ្សាររបស់ផលិតផលកម្ពុជា ទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះវាជាមោទនភាពរបស់ខេត្តក្រចេះ […]
News & ជាតិ

រោងចក្រជីរបស់ឥណ្ឌាត្រូវកាត់បន្ថយការផលិត ដោយសារខ្វះហ្គាសសម្រាប់ចាក់ម៉ាស៊ីន
ញូវដេលី៖ ក្រុមអ្នកផលិតជីនៅក្នុងប្រទេសឥណ្ឌា នៅក្នុងសប្តាហ៍នេះ បានចាប់ផ្តើមកាត់បន្ថយផលិតកម្មរបស់ខ្លួន បន្ទាប់ពីផ្អាកការផ្គត់ផ្គង់ហ្គាសពីប្រទេសកាតា ដែលជាធាតុចូលដ៏សំខាន់សម្រាប់ដំណើរសង្វាក់ផលិតជី។ យោងតាមសារព័ត៌មាន ប៊ូមប៊ើក (Bloomberg) បានឱ្យដឹងថា អាជីវកម្មធំៗមួយចំនួននៅក្នុងប្រទេស ដូចជាក្រុមហ៊ុនផលិតជីសម្រាប់សហគមន៍កសិករ (Indian Farmers Fertilizer Cooperative) បានចាប់ផ្តើមកាត់បន្ថយដំណើរការផលិតជីអ៊ុយរ៉េមួយចំនួន ហើយប្រសិនបើការរំខានដោយសារសង្គ្រាមនៅតែបន្តអូសបន្លាយ ក្រុមហ៊ុនអាចនឹងត្រូវបង្ខំចិត្តបិទរោងចក្រតែម្តង។ ហ្គាសនាំចូលពីប្រទេសកាតា គឺជាថាមពលដ៏សំខាន់សម្រាប់ចាក់ម៉ាស៊ីនផលិតអ៊ុជីយអ៊ុយរ៉េ។ ការកាត់បន្ថយផលិតកម្មជីរបស់ឥណ្ឌា បានកើតឡើងចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដែលធ្វើឱ្យតម្លៃហ្គាសហក់ឡើង និងបង្កឱ្យមានការព្រួយបារម្ភដល់ផ្នែកសេដ្ឋកិច្ចកាន់តែច្រើន។ ការឡើងថ្លៃសម្រាប់វត្ថុធាតុដើមផ្សេងទៀត ដែលប្រើសម្រាប់ផលិតជាជី ដូចជាសារធាតុអាម៉ូញាក់ និងស្ពាន់ធ័រ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីថ្លៃដើមផលិតកម្មកាន់តែខ្ពស់។ ចំណែកប្រទេសប៉ាគីស្ថានវិញ ក្រុមហ៊ុនផ្គត់ផ្គង់ហ្គាសដ៏ធំមួយ ក៏បានជូនដំណឹងដល់អតិថិជនថា ខ្លួននឹងមិនអាចផ្គត់ផ្គង់ហ្គាសដល់រោងចក្រផលិតជីបានទេ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ប៉ាគីស្ថាននាំចូលហ្គាសភាគច្រើនពីប្រទេសកាតា។ មន្ត្រីជាន់ខ្ពស់នៃក្រសួងជីរបស់ប្រទេសឥណ្ឌា បាននិយាយថា ក្រុមហ៊ុនកំពុងតែតាមដានមើលការវិវត្តន៍នៃស្ថានភាពភូមិសាស្ត្រនយោបាយបង្កឡើងដោយសារសង្គ្រាមអ៊ីរ៉ង់។ យោងតាមអគ្គនាយកសមាគមជីឥណ្ឌា បានឱ្យដឹងថា ហ្គាសបម្រុងទុកនាពេលបច្ចុប្បន្នអាចបំពេញតម្រូវបានក្នុងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើរោងចក្របន្តកាត់បន្ថយដំណើរការផលិតជីនៅ ប្រទេសឥណ្ឌាអាចនឹងត្រូវបង្ខំឱ្យបង្កើនការនាំចូលជីក្នុងតម្លៃខ្ពស់ ស្របពេលតម្រូវការកាន់តែខ្ពស់បំផុតនៅក្នុងរដូវវស្សាខាងមុខនេះ។ ឥណ្ឌា គឺជាប្រទេសកសិកម្ម និងនាំចេញអង្ករធំជាងគេបំផុតរបស់ពិភពលោក ហើយក៏ជាអ្នកផលិតស្ករ ស្រូវសាលី និងកប្បាស ធំជាងគេទីពីររបស់ពិភពលោកផងដែរ។ ដោយសារសង្គ្រាមរបស់សហរដ្ឋអាម៉េរិក ព្រួតគ្នាជាមួយអ៊ីស្រាអែល វាយកម្ទេចប្រទេសអ៊ីរ៉ង់ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់
ទីក្រុងអូក្លិន៖ ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញបេសកកម្មការងារនៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទ នៅវត្តខេមរាភិរតារាម ស្ថិតក្នុងទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់។ ការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត និងសហការី គឺស្របពេលដែលទីអារាមកំពុងប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នាថ្ងៃនេះផងដែរ។ ក្នុងបរិយាកាសដ៏ជ្រះថ្លានេះ, ឯកឧត្តមបណ្ឌិតបាននាំយកនូវថវិកាមួយចំនួន ដើម្បីចូលរួមចាប់មហាកុសលក្នុងកម្មវិធីបុណ្យ និងសម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តខេមរាភិរតារាម ទុកជាឧត្តមប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា។ សកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរយើង ដែលរស់នៅឯនាយសមុទ្រ ដើម្បីថែរក្សាអត្តសញ្ញាណ និងប្រពៃណីជាតិឱ្យបានគង់វង្ស៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងខ្សែច្រវាក់ផលិតកម្មម្ទេសផ្អែម (Sweet Palermo) នៅកសិដ្ឋាន Fresh West ប្រទេសណូវែលហ្សេឡង់
ណូវែលហ្សេឡង់៖ រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦, ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលកសិកម្មនៅប្រទេសណូវែលហ្សេឡង់ ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋាន Fresh West ដែលជាកសិដ្ឋានមានឯកទេសខ្ពស់ក្នុងការដាំដុះម្ទេសផ្អែម (Sweet Palermo)។ ក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តមបណ្ឌិតបានពិនិត្យយ៉ាងលម្អិតលើប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន និងបច្ចេកទេសដាំដុះដែលផ្តល់នូវទិន្នផលខ្ពស់គួរឱ្យកត់សម្គាល់៖ ១- កសិដ្ឋានប្រើប្រាស់ផ្ទៃដីប្រមាណ០,៧០ហិកតា និងបានគ្រប់គ្រងទិន្នផលយ៉ាងល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការថែទាំ ប្រមូលផល និងវេចខ្ចប់។ ២- តាមរយៈការអនុវត្តបច្ចេកទេសទំនេីប កសិដ្ឋាននេះទទួលបានទិន្នផលលើសពី១,៣លានកញ្ចប់ក្នុងមួយឆ្នាំ ដែលជាតួលេខខ្ពស់។ ៣- ផលិតផលម្ទេសផ្អែមត្រូវបានចែកចាយទៅទីផ្សារ ក្នុងតម្លៃបោះដុំជាមធ្យម ២,៨ ដុល្លារណូវែលហ្សេឡង់ ឬស្មើនឹងប្រមាណ១,៦២ដុល្លារអាម៉េរិក ក្នុងមួយកញ្ចប់ ហេីយមានតម្រូវការទីផ្សារខ្ពស់។ តាមការចុះពិនិត្យជាក់ស្តែង, ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះម៉ូដែលកសិកម្មរបស់ Fresh West ដែលអាចផ្តល់ទិន្នផលខ្ពស់លើផ្ទៃដីតូច។ ឯកឧត្តមមានបំណងនាំយក […]
News & ជាតិ

រដ្ឋបាលព្រៃឈើណែនាំម្ចាស់អគារសត្វត្រចៀកកាំត្រូវចេះគ្រប់គ្រងមិនឱ្យចម្លងមេរោគ និងចាក់សំឡេងខ្លាំងរំខានដល់អ្នកដទៃ
ដោយ រស្មី ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំមួយប្រាប់ដល់ម្ចាស់អគារសត្វត្រចៀកកាំ ត្រូវចេះគ្រប់គ្រងមិនឱ្យចម្លងមេរោគ និងចាក់បំពងសំឡេងហួសកម្រិតបង្កការរំខានណាមួយដល់អ្នកដទៃ។ យោងតាមសេចក្តីណែនាំខាងលើកបានឱ្យដឹងថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬអគារថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់។ ហេតុនេះម្ចាស់ទីតាំង ដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារត្រូវថែរក្សាសត្វត្រចៀកកាំ ដើម្បីធ្វើយ៉ាងណាការពារនូវហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោង ដើម្បីទាក់ទាញសត្វត្រចៀកកាំ អាចបង្កឱ្យមានការរំខាន ដល់អ្នកជិតខាង និងប៉ះពាល់ដល់សុខភាពសាធារណៈ។ សេចក្តីជូនដំណឹងដដែល បានណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជា លក្ខណៈគ្រួសារទាំងអស់ ត្រូវអនុវត្តស្របតាមអនុក្រឹត្យ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យ ការបំពុលខ្យល់ និងការរំខានដោយសំឡេង ដែលក្នុងនេះដូចជាតំបន់ទីតាំងស្ងៀមស្ងាត់។ ក្នុងសេចក្តីណែនាំនេះរដ្ឋបាលព្រៃឈើ បានកំណត់ទីតាំង ពេលវេលា និងកំណត់កម្រិតសំឡេង នីមួយៗផងដែរ ក្នុងនេះដូចជាតាមមន្ទីរពេទ្យ បណ្តាល័យ សាលារៀន មត្តេយ្យសាលា,តំបន់លំនៅឋាន,តំបន់ពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្មជាដើម។ ជាមួយគ្នានេះរដ្ឋបាលព្រៃឈើបានឱ្យអនុវត្តវិធានជីវសុវត្ថិភាព និងធ្វើអនាម័យនៅជុំវិញ និងខាងក្នុងទីតាំងថែរក្សាសត្វត្រចៀកកាំជាប្រចាំ។ ក្រៅពីនេះក៏ត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វត្រចៀកកាំមានជំងឺ ឬងាប់ ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើ […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ (KAG) និងក្រុមអ្នកវិនិយោគ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ និងអ្នកវិនិយោគិន ស្តីពីការស្វែងរកមធ្យោបាយក្នុងការវិនិយោគរបស់ ក្រុមវារីវប្បករខ្មែរ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សារៀបចំយុទ្ធសាស្ត្រ និងស្វែងរកមធ្យោបាយក្នុងការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យវារីវប្បកម្មផ្នែកត្រីក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកផ្នែកវារីវប្បកម្ម ព្រមទាំងម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកវិនិយោគ សរុបប្រមាណ២០នាក់។ នៅកិច្ចប្រជុំនេះ បានធ្វើបទបង្ហាញអំពីសាវតារបស់ក្រុមហ៊ុន ផេងហ្កាខ្វា ដែលនឹងត្រៀមប្រែក្លាយខ្លួនទៅជា ក្រុមវារីវប្បករខ្មែរ ដែលជាក្រុមហ៊ុនសហគមន៍មួយបម្រើដល់ប្រជាកសិករខ្មែរ ដែលអាចបង្កើនការផ្គត់ផ្គង់ផលវារីវប្បកម្មផ្នែកត្រីក្នុងស្រុក ជំនួសការនាំចូលនាពេលអនាគត និងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ក្នុងគោលបំណងធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយដោយមានការចូលរួមពី អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ធាតុចូល កសិករ និងអ្នកទទួលទិញចុងក្រោយ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តដល់ក្រុមវារីវប្បករខ្មែរ ឱ្យមានការរៀបចំពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីក្លាយជាក្រុមហ៊ុនសហគមន៍មួយ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរពីការប្រកួតប្រជែងតម្លៃនៅក្នុងទីផ្សារ មកជាការប្រកួតប្រជែងបែបសហប្រតិបត្តិការ ព្រមទាំងសម្តែងឆន្ទៈខ្ពស់ក្នុងការបង្កើនគុណភាព កាត់បន្ថយថ្លៃដើមផលិតឱ្យមានតម្លៃសមរម្យ មានស្តង់ដាររួម និងទាំងអាចតភ្ជាប់តួអង្គទាំងអស់ក្នុងវិស័យវារីវប្បកម្មផ្នែកត្រីនេះ។ ជាចុងក្រោយឯកឧត្ដមបណ្ឌិតប្រតិភូក៏ បាន មានប្រសាសន៍ជំរុញឱ្យមានការបង្កើតជាសួនបន្លែធម្មជាតិនៅតាមឃុំនៃខេត្តនីមួយៗដើម្បីលក់ផលិតផលក្នុងស្រុករួមមាន៖ […]
News & ជាតិ

ឯកឧត្តម ចាន់ សីហា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ សម្រាប់ការនាំចេញ»
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ជាន់ទី១៥ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ និងបើកកម្មវិធីដោយឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ និងបិទកម្មវិធី ដោយឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចាត់ទុកសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីច្បាប់ស្តីពីភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។ ជាមួយគ្នានេះ ឯកឧតុ្តមបានបង្ហាញជំនឿថា សិក្ខាសាលានៅថ្ងៃនេះមិនមែនត្រឹមតែជាសិក្ខាសាលាប៉ុណ្ណោះទេ តែវាជាឱកាសដ៏សាកសមបំផុតសម្រាប់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ […]
News & ជាតិ

កម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករពីប្រទេសថៃ
ភ្នំពេញ៖ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា ឡាវ និងវៀតណាម។ កិច្ចពិភាក្សានេះ ផ្តោតលើបច្ចុប្បន្នភាពការងារ ផ្លាស់ប្តូរយោបល់លើការស្រូបទាញកម្លាំងពលកម្ម ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ។ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ បានវាយតម្លៃខ្ពស់ចំពោះជំនួបពិភាក្សាផ្លាស់ប្តូរទស្សនៈពីបច្ចុប្បន្នភាពស្ថានភាពទីផ្សារការងារ តម្រូវការជំនាញ និងកម្លាំងពលកម្ម ព្រមទាំងទស្សនវិស័យនៃការងារនាពេលខាងមុខ ចំពោះអតីតពលករដែលវិលត្រឡប់មកវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះមានសារៈសំខាន់ និងទាន់ពេលវេលា ខណៈប្រទេសកម្ពុជាកំពុងបន្តពង្រឹងភាពធន់នៃទីផ្សារការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធអភិវឌ្ឍជំនាញ និងប្រព័ន្ធផ្គូផ្គងការងារ។ កឧត្ដម ហេង សួរ ក៏បានលើកឡើងពីកិច្ចអន្តរាគមន៍យ៉ាងទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើការផ្តល់សេវាកម្មទីផ្សារការងារជាក់ស្តែងសំខាន់ៗ ដូចជាការពង្រឹងតួនាទីទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការប្រមូលព័ត៌មាននៃឱកាសការងារពីនិយោជក ហើយផ្សព្វផ្សាយឱកាសការងារ ព្រមទាំងការរៀបចំវេទិកាការងារ និងពិព័រណ៍ការងារនៅតាមមូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់អតីតពលករ ជាមួយការផ្តល់ព័ត៌មានពីរបបសន្តិសុខសង្គម និងជម្រើសបណ្តុះបណ្តាលជំនាញផងដែរ។ ជាមួយគ្នានេះ […]
News & ជាតិ

ធនាគារ ARDB រៀបចំទិវាអន្តរជាតិនារី៨មីនា លើកទី ១១៥ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ដិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម ចាន់ សីហា អគ្គនាយករង រួមនិងថ្នាក់ដឹកនាំនិងបុគ្គលិកនៃធនាគារ ARDBបានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា លើកទី ១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រូសារ”។ ក្នុងឱកាសនោះ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦ នេះ ពិធីអបអរសាទរ ទិវាអន្តរជាតិនារី បានរៀបចំជាសកល ក្រោមប្រធានបទ សិទ្ធិ យុត្តិធម៌ និងសកម្មភាព សម្រាប់ស្ត្រី និងកុមារីទាំងអស់។ ដោយឡែកស្របតាមស្ថានភាពជាក់ស្តែង ពិធីនេះ ត្រូវបានកំណត់ប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ សម្រាប់រៀបចំព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញនូវការលើកកម្ពស់សិទ្ធិស្ត្រី […]
News & ជាតិ

ធនាគារ ARDBបញ្ជាក់ពីការបន្តការគាំទ្រ និងជំរុញការនាំចេញអង្ករកម្ពុជាមកកាន់ទីផ្សារប្រទេសចិន
រដ្ឋធានីប៉េកាំង, ប្រទេសចិន៖ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឧកញ៉ា ឡាយ ឈួនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរដ្ឋ កូហ្វកូ ហ្គ្រេន (COFCO Grains) នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន នារដ្ឋធានីប៉េកាំង សាធារណៈប្រជាមានិតចិន។ កិច្ចពិភាក្សាបានផ្តោតសំខាន់លេីការពង្រឹងសមត្ថភាពផលិត និងគុណភាពស្រូវអង្ករកម្ពុជាសម្រាប់នាំចេញ ដោយក្នុងនោះធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើជាតួអង្គរួមគ្នាក្នុងការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធផ្សេងទៀតលេីកិច្ចការនេះ។ ធនាគារ ARDB នឹងសម្របសម្រួលក្នុងការទូទាត់ជាអន្តរជាតិ (Cross Border Settlement) ដេីម្បីសម្រួលរំហូរសាច់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន កូហ្វកូ ហ្គ្រេន បានសន្យាជួយផ្សព្វផ្សាយ និងបន្តជំរុញការនាំចូលអង្ករកម្ពុជាមកកាន់ទីផ្សារប្រទេសចិនផងដែរ។ សូមរំឭកថា ក្នុងរយៈពេលពីរខែនៃឆ្នាំ២០២៦ ប្រទេសកម្ពុជាបាននាំចេញអង្ករបាន២៤៧ ៨២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៥ក្រុមហ៊ុន ដោយដឹកចេញទៅកាន់គោលដៅចំនួន៥១ នៅលើពិភពលោក។ របាយការណ៍ពីសហព័ន្ធស្រូវអង្គរបានបង្ហាញថា ក្នុងនោះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៨ បានបរិមាណអង្ករចំនួន៦៤ ១៣៤តោន គិតជាទឹកប្រាក់ចំនួន៤៦,២២លានដុល្លារ […]
News & ជាតិ

ម្ចាស់ចម្ការក្នុងស្រុកអះអាងថា ដូងក្រអូបនៅកម្ពុជាកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ
ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ ទីផ្សារដូងក្រអូបនៅក្នុងប្រទេសកម្ពុជាកំពុងមានតម្រូវការខ្ពស់គួរឱ្យកត់សម្គាល់ ព្រោះពលរដ្ឋកម្ពុជាភាគច្រើនពេញនិយម និងចូលចិត្តពិសា ដោយសារវាមានរស់ជាតិផ្អែមឆ្ងាញ់ ក្លិនក្រអូប និងអាចជួយទ្រទ្រង់ដល់សុខភាពផងដែរ។ លោក ផុន សម្បត្តិ ម្ចាស់ចម្ការដូងក្រអូបយាយណៃ ស្ថិតនៅក្នុងភូមិអូរជំាក្រោម ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ទូរទស្សន៍អនឡាញ ARDBថា តាមរយៈការសង្កេតជាក់ស្តែងរបស់លោក ទីផ្សារដូងក្រអូបនៅក្នុងប្រទេសកម្ពុជា មានកំណើនខ្ពស់ ព្រោះនៅពេលលោកបង្ហោះដូងនៅក្នុងចម្ការរបស់លោកលើបណ្តាញសង្គម មានពលរដ្ឋកម្ពុជាជាច្រើនបានទាក់ទង និងផ្ញើសារទិញជាហូរហែ។ លោកសង្កត់ធ្ងន់ទៀតថា ទំហំនៃតម្រូវការដូងក្រអូបរបស់កម្ពុជា គឺមានកម្រិតខ្ពស់ដែលធ្វើឱ្យលោកកំពុងតែពិនិត្យលទ្ធភាព និងសិក្សាពង្រីកផ្ទៃដីដំាដុះប្រមាណបីហិកតាបន្ថែមទៀត ខណៈបច្ចុប្បន្នលោកមានផ្ទៃដីដាំដុះ និងកំពុងប្រមូលផលចំនួនបីហិកតារួចហើយ។ លោកបន្ថែមថា តាមផែនការ លោក នឹងដាំដូងក្រអូប ដូចធំ ឬគេហៅថាដូចខ្មែរ ព្រោះទីផ្សារដូងធំ នៅកម្ពុជាជាពិសេសនៅក្នុងខេត្តបាត់ដំបងនេះ មានតម្រូវខ្ពស់ដូចទៅនឹងដូងក្រអូបដូចគ្នា ។ ដូងធំនេះ មានតម្រូវការទាំងដូងខ្ចី ដូងចាស់ និងដូងទុំជាដើម។ បើតាមលោក ផុន សម្បត្តិ ចំពោះការបោះដុំនៅក្នុងចម្ការ តម្លៃដូងក្រអូបនាពេលបច្ចុប្បន្ន ចន្លោះពី១ ២០០រៀល ទៅ១ ៤០០រៀល […]
News & ជាតិ

អគ្គនាយក ARDB ចុះសិក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីនៅចិន ដើម្បីជំរុញការនាំចេញកសិផលខ្មែរឱ្យកាន់តែខ្លាំងទៅទីផ្សារប្រទេសចិន
ប៉េហៃ, ប្រទេសចិន៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីរបស់ក្រុមហ៊ុនរដ្ឋចិន COFCO នៅទីក្រុងប៉េហៃ សាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃបេសកកម្មការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួនបីសំខាន់ៗ៖ ១. ពង្រីកទីផ្សារនាំចេញ៖ ជំរុញការនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនលើសឆ្នាំមុនៗ។ ២. ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ស្វែងយល់ពីតម្រូវការបច្ចេកទេស និងស្ដង់ដារកែច្នៃរបស់ក្រុមហ៊ុន COFCO ដែលជាអ្នកបញ្ជាទិញធំបំផុតមួយ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ពីកម្ពុជា។ ៣. គាំទ្រផ្នែកហិរញ្ញវត្ថុ៖ បញ្ជាក់ពីការត្រៀមខ្លួនរបស់ ARDB ក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់អ្នកប្រមូលទិញដំឡូងមីនៅកម្ពុជា ដើម្បីបង្កើនលទ្ធភាពប្រមូលទិញសម្រាប់នាំចេញ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញតំណាងក្រុមហ៊ុន COFCO មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលសក្ដានុពលតំបន់ផលិតកម្មដំឡូងមីដោយផ្ទាល់។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានយល់ព្រមនឹងពិនិត្យលទ្ធភាពមកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន COFCO បាននិងកំពុងនាំចូលដំឡូងមីស្ងួតពីកម្ពុជាសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា៕
