News & ជាតិ
710782251_1394630879361397_7806306268247632220_n
ផ្សារផលិតផលខ្មែរខេត្តកំពត កំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក ដែលបានដាំដុះ និងកែច្នៃដោយកសិករ
កំពត៖ ផ្សារផលិតផលខ្មែរខេត្តកំពត បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពត នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៦ព្រឹក-១២ថ្ងៃត្រង់។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមជម្រាបជូនថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់ មន្ទីរពាណិជ្ជកម្មខេត្តកំពតក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ហើយសូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News & ជាតិ
711680104_1557521305936901_7651719884276358451_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោទឹកដោះ មូមូ នៅក្រុងអរិយក្សត្រ
កណ្តាល៖ នារសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅ កសិដ្ឋាន មូមូ ហ្វាម (MOO MOO FARM) ដែលជាកសិដ្ឋានចិញ្ចឹមគោឈានមុខមួយក្នុងការផលិតទឹកដោះគោស្រស់ប្រកបដោយគុណភាពខ្ពស់ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែក​ក្មេង​ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ការចុះពិនិត្យនាឱកាសនេះ មានគោលបំណងស្វែងយល់ផ្ទាល់អំពីវឌ្ឍនភាពនៃការគ្រប់គ្រងកសិដ្ឋាន ខ្សែសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់ ស្របតាមស្តង់ដារបច្ចេកទេស ក៏ដូចជាការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការផ្សេងៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងបន្តជំរុញគាំទ្រផ្នែកឥណទាន ក្នុងគោលដៅលើកកម្ពស់វិស័យកសិឧស្សាហកម្ម ការកែច្នៃផលិតផលក្នុងស្រុក និងពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មនៅកម្ពុជាឱ្យកាន់តែមាននិរន្តរភាព និងរីកចម្រើនទៅមុខ។ កាលពីខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ទាំងសហការី បានឆ្លៀតពេលអញ្ជេីញធ្វើទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម  និងបានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនឹងការផ្គត់ផ្គង់លើទីផ្សារ ដែលកំពុងតែមានតម្រូវការខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត​​ បានផ្តល់យោបល់ថា ដើម្បីជួយដល់កសិករនៅក្នុងតំបន់ឱ្យមានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករ […]
News & ជាតិ
712704440_1301770242129346_6190895139184438423_n-1-650x365
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងក្រុមការងារចុះជួយមូលដ្ឋានឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ ២៧០នាក់។ សម្រាប់ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះចំនួន ១០រូប ដើម្បីជ្រើសរើសយក ៥រូប ធ្វើជាថ្នាក់ដឹកនាំយុវជនឃុំ ដោយទទួលបានសន្លឹកឆ្នោតបានការចំនួន២៣០សន្លឹក និងមិនបានការមួយសន្លឹក។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំស៊ីធរ ដែលអនុញ្ញាតឱ្យសមាជិកយុវជនមានសិទ្ធិសម្រេចចិត្តដោយផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ដែលមានសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដ ដើម្បីដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើនទាំងផ្នែកស្មារតី សុខភាព និងសេដ្ឋកិច្ចគ្រួសារ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ និងការណែនាំគន្លឹះសំខាន់ៗដល់យុវជនបក្ស ដូចខាងក្រោម៖ – ការពង្រឹងសមត្ថភាព និងកាយសម្បទា៖ យុវជនត្រូវខិតខំអភិវឌ្ឍសមត្ថភាព ទាំងចំណេះដឹង និងសុខភាពរាងកាយតាមរយៈការលេងកីឡា​ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន […]
News & ជាតិ
707370647_994626673369834_7835020145298139502_n
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលកៅស៊ូ ដែលដាំដុះមានតម្លៃខ្ពស់ និងមានទីផ្សារសម្រាប់តម្រូវការក្នុងស្រុក
ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ ការនាំចេញកៅស៊ូរកចំណូលបានប្រមាណ៦០៤លានដុល្លារ ថយចុះ៩,១ភាគរយ ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានចំណូលប្រមាណ២២៣លានដុល្លារ គឺកើនឡើង១៣១ភាគរយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែង​​ថា គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលដែលដាំដុះបាន ឬផលិតបានឱ្យមានតម្លៃខ្ពស់ និងមានទីផ្សារសម្រាប់តម្រូវការក្នុងស្រុក និងកែច្នៃជាផលិតផលពាក់កណ្ដាលសម្រេចមុននិងនាំចេញទៅខាងក្រៅប្រទេស។ ក្រៅពីនាំចេញ ជ័រកៅស៊ូកម្ពុជាត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៧ ដែលកំពុងតែដំណើរការ រួមមាននៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ ខណៈដែលកម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន៣៤៦ ៨៤២ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន១០១ ២០៨ហិកតា ស្មើនឹង២៣ភាគរយ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការកើនឡើងនេះ ក៏បានបង្ហាញពីកៅស៊ូនៅកម្ពុជាកំពុងមានការកើនឡើង ហើយផ្ទៃដីដាំដុះក៏កំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏ចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។ សម្តេចធិបតីបានមានប្រសាសន៍ថា វិស័យកសិកម្មក្នុងស្រុកមានការអភិវឌ្ឍ និងបានជំរុញឲ្យមានរោងចក្រកែច្នៃកៅស៊ូ បង្កើនផលប្រយោជន៍ដល់កសិករ ដែលដាំដុះផ្ទាល់ តាមរយៈការជួយទិញផលិតផលនៅតាមសហគមន៍តូចៗ ដើម្បីបង្កើតទីផ្សារនៅនឹងកន្លែង។ […]
News & ជាតិ
photo_2026-05-27_19-05-12 (5)
ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត ជួបសំណេះសំណាលកសិករចំនួន៣០០នាក់ ក្នុងស្រុកជុំគិរី
ស្រុកជុំគិរី ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាលប្រជាកសិករ រស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត។ នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពីលោក ហេង ងួនស្រ៊ុន អភិបាលស្រុកស្តីទី សមាជិកក្រុមប្រឹក្សាស្រុក  លោកមេឃុំ មេភូមិ មន្ត្រីកសិកម្មឃុំ ព្រមទាំងប្រជាប្រជាកសិករចូលរួមសរុបចំនួន៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា ការជួបជុំថ្ងៃនេះចង់ឲ្យបងប្អូនទទួលបានព័ត៌មានថ្មីៗពីកសិកម្មដោយធ្វើយ៉ាងណា ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាកសិករឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្លាស់ប្តូររបៀបធ្វើកសិកម្ម ដោយត្រូវចេះគិតថ្លៃដើមផលិត បង្កើនការផលិត និងការចិញ្ចឹមសត្វ ដោយស្វែងយល់អំពីរបៀបនៃការប្រើប្រាស់ជី ឬថ្នាំ និងពូជឲ្យបានត្រឹមត្រូវទៅតាមពេលវេលា កាត់បន្ថយការចំណាយផ្សេងៗនឹងទទួលបានទិន្នផលខ្ពស់ និងលក់បានថ្លៃ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា «ការធ្វើកសិកម្មមិនស្រួលទេ នឿយហត់ណាស់ ដូច្នេះសូមធ្វើឲ្យបានម៉ត់ចត់ និងពិតប្រាកដ ទើបអាចទទួលបានប្រាក់ចំណេញ មិនធ្លាក់ក្នុងអន្ទាក់បំណុល ជាពិសេស […]
News & ជាតិ
photo_2026-05-27_18-20-40 (6)
ឯកឧត្តមបណ្ឌិត កៅ ថាច៖ ការផលិត និងការដាំដុះ កសិករយើងត្រូវចេះគិតគូរដល់សុខភាពអ្នកបរិភោគ និងកូនចៅយើងជំនាន់ក្រោយផង
ស្រុកទឹកឈូ ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល កសិករនៅស្រុកទឹកឈូ ខេត្តកំពត ហើយបានស្នើឲ្យរួមគ្នាប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុសវិញ ដើម្បីកាត់បន្ថយការចំណាយ។ កម្មវិធីជួបសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ចាន់ ថា  អភិបាលរងនៃគណៈអភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានក្រុមប្រឹក្សាស្រុកទឹកឈូ សមាជិក សមាជិកា លោកមេឃុំ មេភូមិ និងប្រជាកសិករចូលរួមសរុបចំនួន២១០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនេះថា កម្មវិធីថ្ងៃនេះមានគោលបំណងធំចំនួនពីរ គឺទី១ ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងទី២ ជាប្រធានសមាគមបណ្តាញកសិករតេជោ ហើយចំពោះធនាគារ ARDB មានផ្តល់ប្រាក់កម្ចី និងឥណទានផ្តោតលើវិស័យកសិកម្ម និងអ្នកកែច្នៃ ក្នុងអត្រាការប្រាក់ទាប ជាពិសេស សូមជូនព័ត៌មាននេះដល់បងប្អូនយើងអ្នកស្រុកទឹកឈូបានស្គាល់កាន់តែច្បាស់ផងដែរ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច […]
News & ជាតិ
photo_2026-05-26_15-24-50
កសិដ្ឋានមួយកន្លែងនៅជាយក្រុងភ្នំពេញអាចប្រមូលផលត្រសក់ផ្អែមជាង១០តោនក្នុងមួយខែ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ កសិដ្ឋានឌីភីខេភ្នំប្រសិត ស្ថិតនៅក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ បាននិងកំពុងដាំដំណាំត្រសក់ផ្អែមនៅលើផ្ទៃដីប្រហែលពីរហិកតាកន្លះ ដែលអាចប្រមូលផលបានចន្លោះពី១០ ទៅ១២តោនក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក។ លោក ហ៊ឺ ផេងឡា ម្ចាស់កសិដ្ឋានឌីភីខេភ្នំប្រសិត បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា  លោកបានដាំដំណាំត្រសក់ផ្អែមអស់រយៈពេលប្រហែលប្រាំមួយខែកន្លងមកនេះ អាចប្រមូលផលបានជាងបួនតោន ក្នុងមួយសប្តាហ៍ ហើយក្នុងមួយខែអាចប្រមូលបានចាប់ពី១០  ទៅ១២តោន។ លោកសង្កត់ធ្ងន់ទៀតថា សម្រាប់ពូជត្រសក់ផ្អែមរបស់លោក គឺទិញពីក្រុមហ៊ុនក្នុងស្រុកមួយ ដែលបាននាំចូលពីកោះតៃវ៉ាន់ ។ លោកបានបន្តថា  បច្ចុប្បន្នលោកកំពុងតែប្រមូលផលដំណាំត្រសក់ផ្អែមរបស់លោក និងលក់បោះដុំឱ្យទៅឈ្មួញ ដែលរងចាំទិញនៅបណ្តាទីផ្សារ ក្នុងរាជធានីភ្នំពេញ ក្នុងនោះក៏មានផ្សារទំនើបជាច្រើនផងដែរ ដោយទទួលបានតម្លៃសមរម្យ គឺលេខ១ អាចលក់ក្នុងតម្លៃ១០ ០០០រៀល ក្នុងមួយគីឡូក្រាម និងលេខ២ អាចលក់បាន៨ ០០០រៀល ក្នុងមួយគីឡូក្រាម។ លោកបន្ថែមទៀតថា ដំណាំត្រសក់ផ្អែមរបស់លោក គឺមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកទទួលទាន ព្រោះលោកបានដាំនៅក្នុងផ្ទះសំណាញ់ ជាពិសេសបានរួមចំណែកលើកម្ពស់វិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន  និងផ្តល់ឱកាសការងារជូនកសិករ ដែលកំពុងរស់នៅក្នុងតំបន់នេះ ឱ្យមានជីវភាពធូរធារផងដែរ។ បើតាមលោក ហ៊ឺ […]
News & ជាតិ
photo_2026-05-26_20-47-05
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានផលិតទឹកស្ពេមពូជគោ សម្រាប់ផ្គត់ផ្គង់ដល់កសិករ
ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋាន មួយកន្លែង នៅក្នុងខេត្តកំពត ដែលកំពុងតែចិញ្ចឹមគោសាច់ និងផលិតទឹកស្ពេមពូជគោ សម្រាប់ផ្គត់ផ្គង់ដល់កសិករ ដែលចិញ្ចឹមគោយកសាច់។ កសិដ្ឋាននេះ មានឈ្មោះថា អេស វី (S.V.)មានទីតាំងស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកំពត ហើយក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានដឹកសហការីបន្តពិនិត្យមើលដំណើរការផលិតទឹកស្ពេមពូជគោ ប្រ៉ាម៉ាន់ឈាមសុទ្ធ១០០ភាគរយ ដែលជាពូជនាំចូលពីសហរដ្ឋអាមេរិក ហើយកំពុងតែផលិត និងចែកចាយក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍពូជគោក្នុងស្រុកឲ្យកាន់តែល្អថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានខាងលើឱ្យបង្កើនចែកចាយដល់កសិករអ្នកចិញ្ចឹមសត្វឲ្យបានច្រើន ហើយគួរស្រាវជ្រាវថែមទៀត ចំពោះពូជគោទឹកដោះ និងពូជគោសាច់ ព្រោះកម្ពុជាយើងកំពុងតែមានតម្រូវការច្រើននៅក្នុងស្រុកផងដែរ៕
News & ជាតិ
photo_2026-05-26_18-15-17 (4)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបកសិករចំនួន៣២១នាក់ ក្នុងស្រុកឈូក ខេត្តកំពត ដើម្បីស្តាប់កង្វល់ និងបញ្ហាប្រឈមលើវិស័យកសិកម្ម
ស្រុកឈូក ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត ដោយបានស្តាប់ពីកង្វល់នឹងបញ្ហាប្រឈមផ្សេងៗលើវិស័យកសិកម្មក្នុងបរិបទជីគីមីកសិកម្មកំពុងឡើងថ្លៃ។ នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត លោក សៅ មឿន អភិបាលនៃគណៈអភិបាលស្រុកឈូក លោកមេឃុំ មន្ត្រីកសិកម្មឃុំ និងប្រជាកសិករចូលរួមសរុបចំនួន ៣២១នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនោះថា ការជួបជុំថ្ងៃនេះក៏ជាឱកាសល្អមួយឲ្យបងប្អូនប្រជាកសិករបានស្គាល់ពីធនាគាររបស់រដ្ឋ គឺ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្តោតលើវិស័យកសិកម្ម និងសមាគមបណ្តាញកសិករតេជោ ព្រោះកន្លងទៅកសិករយើងមិនសូវស្គាល់បានទូលំទូលាយនោះទេ ហើយសូមបងប្អូនកសិករយើងរួមគ្នាប្រើប្រាស់សេវាធនាគាររបស់រដ្ឋវិញ ព្រោះមិនមានហានិភ័យដូច ស្ថាប័នឯកជននោះទេ ដោយសារជារបស់រដ្ឋមិនទៅណាចោលបងប្អូនឡើយ។ លើសពីនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានពន្យល់ដល់កសិករថា ការធ្វើកសិកម្មរបស់បងប្អូនពិតណាស់ទី១ […]
News & ជាតិ
706337009_1447749027395381_2329325534195326425_n
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អំពីសក្តានុភាពវិស័យកសិកម្ម និងការអភិវឌ្ឍន៍
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំសហការីចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីពិភាក្សាអំពីវិស័យកសិកម្ម និងការអភិវឌ្ឍន៍។ ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ក៏បានលើកឡើងពីបច្ចុប្បន្នភាព នៃការរីកចម្រើនសេដ្ឋកិច្ចខេត្ត ព្រមទាំងកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេស សក្តានុពលលើវិស័យទេសចរណ៍ សេវាកម្ម កសិកម្ម ការចិញ្ចឹមសត្វ និងផលិតផលគ្រឿងសមុទ្រ ដែលផ្តល់ចំណូលដោយផ្ទាល់ដល់កសិករក្នុងស្រុកផងដែរ។ សម្រាប់ឯកឧត្តមបណ្ឋិត កៅ ថាច ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រដ្ឋាភិបាល ក៏បានចែករំលែកបទពិសោធន៍ និងពីព័ត៌មានថ្មីៗលើវិស័យកសិកម្មថា កសិករយើងនៅតាមបណ្តាខេត្ត ដែលធ្វើកសិកម្មជួបបញ្ហាសឹងតែភាគច្រើនមិនថា ការផលិតស្រូវ ដាំដុះបន្លែ និងចិញ្ចឹមសត្វនោះទេ គឺផលិតបានហើយ មិនដឹងខ្លួនឯងបានចំណេញ ឬខាតនោះឡើយ ព្រោះមិនបានគិតពីថ្លៃដើមផលិត ដែលជាកង្វល់ធំសម្រាប់ពួកគាត់។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បញ្ជាក់ទៀតថា ដោយឡែកក្នុងចំណោមសក្តានុពលជាច្រើន ខេត្តកំពតក្រៅពីទេសចរណ៍ និងសេវាកម្ម ហើយលើសពីនេះការចិញ្ចឹមសត្វ ដាំដុះបន្លែគ្រប់ប្រភេទក៏ជាតម្រូវការដ៏ធំសម្រាប់ការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកផងដែរ […]
News & ជាតិ
photo_2026-05-26_09-45-31 (5)
ការកែច្នៃផលិតផលកសិកម្ម ក៏ជាប្រធានបទសំខាន់ក្នុងពិព័រណ៍អន្តរជាតិលើកទី៨នៅទីក្រុងឆុងឈីង
ដោយ អៀវ ឈៀងនី ឆុងឈីង៖ ក្នុងកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ដែលធ្វើឡើងនៅទីក្រុងឆុងឈីង បានផ្តោតលើវិស័យសំខាន់ៗជាច្រើន ក្នុងនោះ ការកែច្នៃផលិតផលកសិកម្មជាកម្មវត្ថុសំខាន់មួយផងដែរ។ គណៈប្រតិភូកម្ពុជា ដែលរួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា-ចិន អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនវិនិយោគនៅកម្ពុជាចំនួនប្រាំបួន បានចូលរួមកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ស្តីពីការវិនិយោគ និងពាណិជ្ជកម្មចិនភាគខាងលិច ដែលបានប្រព្រឹត្តទៅនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។ កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ យុទ្ធសាស្ត្រអភិវឌ្ឍន៍ភាគខាងលិច និងរង្វង់សេដ្ឋកិច្ចឆឹងទូ-ឆុងឈីង ដើម្បីផ្គូផ្គងភាពជាដៃគូ ការតភ្ជាប់សកល និងការពង្រឹងឥទ្ធិពលឧស្សាហកម្ម ផ្តោតលើវិស័យសំខាន់ៗ រួមមានការកែច្នៃផលិតផលកសិកម្ម យានយន្តភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ គ្រឿងបង្គុំយានយន្ត ភស្តុភារកម្មទំនើប សុខាភិបាល និងថាមពលបៃតងជាដើម។ នៅក្នុងពិធីបើកវេទិកា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានថ្លែងគូសរំលេចពីការបង្កបរិយាកាសវិនិយោគអំណោយផល តាមរយៈការអនុញ្ញាតឱ្យវិនិយោគិនបរទេសទទួលបានការកាន់កាប់សិទ្ធិវិនិយោគ១០០ភាគរយ អនុញ្ញាតឱ្យមានលំហូរប្រាក់ដោយសេរី ការពារពីការធ្វើជាតូបនីយកម្ម និងគ្មានការរើសអើងចំពោះវិនិយោគិនបរទេស។ ជាងនេះទៅទៀត គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញរហូតដល់ប្រាំបួនឆ្នាំ ការលើកលែងពន្ធគយ […]
News & ជាតិ
photo_2026-05-26_09-18-09 (2)
ធនាគារ ARDB និងក្រសួងបរិស្ថានឯកភាពគ្នារៀបចំគម្រោងសម្រាប់ការអនុវត្ដបរិស្ថានបៃតង
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានពិភាក្សាការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ សម្រាប់ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រសួងបរិស្ថាន។ កិច្ចប្រជុំពិភាក្សាការងារនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦  ជាមួយក្រុមការងារអនុវត្តអនុស្សរណៈក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលការងារផ្នែកបច្ចេកទេសរវាងភាគីទាំងពីរ, ស្វែងរកកាលានុវត្តភាពកិច្ចសហប្រតិបត្តិការឥណទាន និងបរិស្ថានអព្យាក្រឹតកាបូន, និងពិភាក្សាបន្ថែមលើការផ្តល់ផលិតផល និងសេវាកម្មរបស់ធនាគារ ARDB ជូនមន្ត្រីក្រសួងបរិស្ថាន។ ជាលទ្ធផលនៃជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំគម្រោងសម្រាប់ការអនុវត្ដបរិស្ថានបៃតង និងលើការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មផ្សេងៗ ជូនមន្រ្ដីរាជការក្រសួងបរិស្ថាន ដោយគ្រោងជ្រើសរើសពេលសមស្របមួយក្នុងខែមិថុនា ឆ្នាំ២០២៦ ផងដែរ៕

កាលវិភាគផ្សព្វផ្សាយ