ការកែច្នៃផលិតផលកសិកម្ម ក៏ជាប្រធានបទសំខាន់ក្នុងពិព័រណ៍អន្តរជាតិលើកទី៨នៅទីក្រុងឆុងឈីង

photo_2026-05-26_09-45-31 (5)

ដោយ អៀវ ឈៀងនី

ឆុងឈីង៖ ក្នុងកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ដែលធ្វើឡើងនៅទីក្រុងឆុងឈីង បានផ្តោតលើវិស័យសំខាន់ៗជាច្រើន ក្នុងនោះ ការកែច្នៃផលិតផលកសិកម្មជាកម្មវត្ថុសំខាន់មួយផងដែរ។ គណៈប្រតិភូកម្ពុជា ដែលរួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា-ចិន អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនវិនិយោគនៅកម្ពុជាចំនួនប្រាំបួន បានចូលរួមកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ស្តីពីការវិនិយោគ និងពាណិជ្ជកម្មចិនភាគខាងលិច ដែលបានប្រព្រឹត្តទៅនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។

កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ យុទ្ធសាស្ត្រអភិវឌ្ឍន៍ភាគខាងលិច និងរង្វង់សេដ្ឋកិច្ចឆឹងទូ-ឆុងឈីង ដើម្បីផ្គូផ្គងភាពជាដៃគូ ការតភ្ជាប់សកល និងការពង្រឹងឥទ្ធិពលឧស្សាហកម្ម ផ្តោតលើវិស័យសំខាន់ៗ រួមមានការកែច្នៃផលិតផលកសិកម្ម យានយន្តភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ គ្រឿងបង្គុំយានយន្ត ភស្តុភារកម្មទំនើប សុខាភិបាល និងថាមពលបៃតងជាដើម។

នៅក្នុងពិធីបើកវេទិកា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានថ្លែងគូសរំលេចពីការបង្កបរិយាកាសវិនិយោគអំណោយផល តាមរយៈការអនុញ្ញាតឱ្យវិនិយោគិនបរទេសទទួលបានការកាន់កាប់សិទ្ធិវិនិយោគ១០០ភាគរយ អនុញ្ញាតឱ្យមានលំហូរប្រាក់ដោយសេរី ការពារពីការធ្វើជាតូបនីយកម្ម និងគ្មានការរើសអើងចំពោះវិនិយោគិនបរទេស។ ជាងនេះទៅទៀត គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញរហូតដល់ប្រាំបួនឆ្នាំ ការលើកលែងពន្ធគយ ពន្ធអាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ធុករដ្ឋ សម្រាប់សកម្មភាពវិនិយោគដែលភ្ជាប់ការស្រាវជ្រាវ-អភិវឌ្ឍន៍ ការអភិវឌ្ឍធនធានមនុស្ស និងឧស្សាហកម្មគាំទ្រជាដើម។

កម្ពុជាបានធ្វើទំនើបកម្ម និងសាមញ្ញកម្មការផ្តល់សេវាសាធារណៈជាមួយនឹងការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (Council for the Development of Cambodia Investment Project Management) ដោយបានប្រែក្លាយនីតិវិធីចុះបញ្ជីវិនិយោគបែបប្រពៃណីលើក្រដាស ទៅជាឌីជីថលពីចម្ងាយ ទូទាត់តាមឌីជីថល កាត់បន្ថយការជួបផ្ទាល់ និងការចំណាយមិនចាំបាច់នានា។ គ្រប់ឯកសារចាប់ពីការដាក់ពាក្យស្នើសុំ រហូតដល់ការចេញវិញ្ញាបនបត្រ ត្រូវបានប្រើហត្ថលេខា និងត្រាអេឡិចត្រូនិក ដោយមាន QR Code ភ្ជាប់ទៅកាន់ដែន verify.gov.kh ធ្វើឱ្យឯកសារឌីជីថលទាំងនេះ មានតម្លៃជាឯកសារច្បាប់ដើម និងមានផ្ទុកព័ត៌មានចាំបាច់ពីការវិនិយោគរបស់ក្រុមហ៊ុន។ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជានេះ មានសមត្ថភាពកត់ត្រាដំណើរការការងាររបស់មន្ត្រីអន្តរក្រសួង-ស្ថាប័នជាឌីជីថល និងផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចតាមដានគ្រប់ដំណាក់កាលនៃការផ្តល់សេវា តាមរយៈការស្គេន QR Code លើវិក្កយបត្របង់ប្រាក់ ព្រមទាំងការជូនដំណឹងតាមរយៈ E-mail និង Telegram ផងដែរ។

ក្រៅពីការទាក់ទាញវិនិយោគ និងសម្រួលនីតិវិធីនានា កម្ពុជាក៏បានយកចិត្តទុកដាក់លើការពិគ្រោះយោបល់ និងការដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន ជាមួយយន្តការនៃកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍ វេទិការដ្ឋាភិបាល-ផ្នែកឯកជន កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន ដោយមានការសហការយ៉ាងជិតស្និតជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។

តាមរយៈទិន្នន័យនៃចំនួនវិនិយោគពីបរទេសនៅកម្ពុជា បានបង្ហាញឱ្យឃើញថាការវិនិយោគពីប្រទេសចិនមានចំនួនខ្ពស់ និងនៅតែបន្តកើនឡើង។ តួលេខនេះ បានបង្ហាញពីទំនុកចិត្តដ៏មុតមាំរបស់វិនិយោគិនចិន មកលើបរិយាកាសវិនិយោគ និងរាជរដ្ឋាភិបាលកម្ពុជា៕


865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

image_2026-10-30_13-40-33
អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់

តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]

កាលវិភាគផ្សព្វផ្សាយ