ជាតិ
News & ជាតិ

គយកម្ពុជា-ចិន ចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីគាំទ្រវិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិទ្វេភាគី
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គរដ្ឋបាលគយចិន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីគាំទ្រវិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសកម្ពុជា តាមរយៈកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន។ ពិធីនេះចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ស៊ុន ម៉ីជុន (Sun Meijun) រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការរៀបចំទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន នឹងជួយគាំទ្រសម្រួលដល់វិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ (Cambodia-China Authorized Economic Operator Mutual Recognition Arrangement) នូវភាពសាមញ្ញនីតិវិធីគយ តាមរយៈការកាត់បន្ថយការត្រួតពិនិត្យរូបវន្តទំនិញ និងការពន្លឿនការបំពេញបែបបទគយសម្រាប់ក្រុមហ៊ុន ដែលមានអនុលោមភាពខ្ពស់។ បច្ចុប្បន្ននេះ កម្ពុជាមានក្រុមប្រតិបត្តិករសេដ្ឋកិច្ចមានចំនួន១១ក្រុមហ៊ុន ហើយកម្ពុជាមានគោលដៅបង្កើនក្រុមប្រតិបត្តិករសេដ្ឋកិច្ចឲ្យបានចំនួន៣០ មុនបញ្ចប់ឆ្នាំ២០២៦នេះ។ ការរៀបចំយន្តការទទួលស្គាល់គ្នាទៅវិញទៅមក តាមរយៈប្រតិបត្តិករសេដ្ឋកិច្ចនាពេលនេះ គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដើម, […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមដើរ២ ៧០០ជំហាន ដើម្បីគន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ
ភ្នំពេញ៖ តបតាមការអំពាវនាវដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រោមឱវាទបានដើរ២ ៧០០ជំហាន ដើម្បីគន្ធបុប្ផា នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ។ នៅរសៀលនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ១ ៥០០នាក់ ដើរ២ ៧០០ជំហាន នៅពហុកីឡដ្ឋានមរតកតេជោ។ សូមរំលឹកថា នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចំាអគ្គនាយកដ្ឋាន និងអង្គភាពនានានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀត ក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ការរៀបចំពិធីដើរនេះ […]
News & ជាតិ

កម្ពុជា-ចិន ចុះពិធីសារបើកផ្លូវនាំចេញផលិតផលសាច់គោ និងមៀនស្ងួត ពីកម្ពុជាទៅកាន់ទីផ្សារចិន
ដោយ រស្មី ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បានចុះហត្ថលេខាលើពិធីសារចំនួនពីរ ស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលសាច់គោ និងផ្លែមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។ ព្រមមួយគ្នានេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារ ដែលមានសុវត្ថិភាពផងដែរ។ ពិធីចុះហត្ថលេខានេះ ត្រូវធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ស៊ុន ម៉ីជុន (Sun Meijun) រដ្ឋមន្ត្រក្រសួងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។ នេះជាការចុះហត្ថលេខាលើពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។ ថ្លែងក្នុងពិធីនេះឯកឧត្តម ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិពាណិជ្ជកម្មកម្ពុជា-ចិន ដែលកំពុងផ្តល់លទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ភាគីទាំងពីរបាននិងកំពុងសហការគ្នាពន្លឿននីតិវិធីចាំបាច់នានា ជាពិសេសការចុះបញ្ជីជាមួយអគ្គរដ្ឋបាលគយចិន និងការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ដើម្បីបើកផ្លូវឱ្យកសិផលកម្ពុជាអាចចូលទីផ្សារចិនកាន់តែងាយស្រួល។ សូមបញ្ជាក់ផងដែរថា ពិធីសារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ ឬហៅកាត់ថា SPS គឺជាយន្កការព្រមព្រៀងគ្នាបើកទីផ្សារដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរ។ ពិធីសារលក្ខខណ្ឌតម្រូវអនាម័យ […]
News & ជាតិ

រោងម៉ាស៊ីនកិនស្រូវ និងកសិករ ចាត់ទុកកម្ចីឥណទានពីធនាគារ ARDBបានរួមចំណែកយ៉ាងច្រើនក្នុងការរក្សាស្ថេរភាពតម្លៃ និងពង្រីកការដាំដុះ
ភ្នំពេញ៖ រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករខ្មែរ ដែលជាអ្នកផលិតស្រូវ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាត់ទុកថា កម្ចីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)កន្លងទៅបានរួមចំណែកយ៉ាងធំនៅក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ឥណទានជាប្រាក់កម្ចីដល់វិស័យស្រូវអង្ករទាំងមូលក្នុងអត្រាការប្រាក់ទាប។ លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា កន្លងមកវិស័យឯកជនមានការលំបាកច្រើនរឿងប្រាក់កម្ចី ជួនកាលកសិករខ្ចីលុយក្នុងអត្រាការប្រាក់ខ្ពស់រហូតដល់១៨ ទៅ២០ភាគរយ ក្នុងមួយឆ្នាំ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅពេលស្រូវមានការចុះថោកខ្លាំង គឺមានវត្តមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួយអន្តរាគមន៍ភ្លាមៗ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលជួយជ្រោមជ្រែងផ្តល់ទុនបន្ថែមយកទៅទិញស្រូវ។ លោកឧកញ៉ា បានលើកឡើងទៀតថា ធនាគារ ARDB តាមរយៈកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល គឺមានអត្រាការប្រាក់ទាបនេះហើយ ទើបខាងរោងម៉ាស៊ីនទាំងអស់ បានជួយដល់ការប្រមូលទិញស្រូវពីកសិករឱ្យអស់លទ្ធភាព ទោះបីជាស្រូវពុំទាន់មានទីផ្សារក៏ដោយ ប៉ុន្តែបានជួយឲ្យតម្លៃស្រូវមានស្ថេរភាពឡើងវិញ។ សម្រាប់អ្នកស្រី ឈឺន សុភាសី ប្រធានសហគមន៍ស្រូវនាងអំ ខេត្តសៀមរាបបានទទូលស្គាល់ថា សមាជិកសហគមន៍របស់អ្នកស្រី បានប្រើប្រាស់កម្ចីពីធនាគារ ARDB ដើម្បីពង្រីកអាជីវកម្មកសិកម្ម និងការដាំដុះរបស់ខ្លួន ព្រោះធនាគារផ្តល់ជូនអត្រាការប្រាក់សមរម្យ និងមានកម្មវិធីកម្ចីពិសេសសម្រាប់វិស័យកសិកម្ម។ អ្នកស្រីបានអះអាងថា ការផ្តល់កម្ចីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម […]
News & ជាតិ

អគ្គនាយកធនាគារ ARDB អញ្ជើញសំណេះសំណាល និងចែករំលែកបទពិសោធភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំ និងបុគ្គលិក
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ នៅទីស្នាក់ការកណ្ដាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដើម្បីពិនិត្យវឌ្ឍនភាពការងារ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានសំណេះសំណាល និងចែករំលែកបទពិសោធពីភាពជាអ្នកដឹកនាំជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមកពីគ្រប់នាយកដ្ឋានទាំងអស់ ដោយផ្តោតលើប្រធានបទ៖ How To Lead When You’re Not in Charge. Leading Beyond Titles ដែលក្នុងនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់ទស្សនៈល្អៗ ដើម្បីចូលរួមចំណែកជាបច្ច័យសម្រាប់បុគ្គលិកទាំងអស់ ក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន និងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនថែមទៀត ដើម្បីចូលរួមបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តបុគ្គលិកទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពបន្ថែមទៀត លើភាពជាអ្នកដឹកនាំ និងការដឹកនាំខ្លួនឯងជាគំរូគេ ជាពិសេស ត្រូវបណ្តុះស្មារតីភាពជាអ្នកដឹកនាំខ្លួនឯង និងបុគ្គលិកក្រោមឱវាទ ដើម្បីអាចក្លាយជាអ្នកដឹកនាំបន្តចូលរួមអភិវឌ្ឍន៏ស្ថាប័នឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព។ ជាសរុបសេចក្តីមក ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍គន្លឹះជាគតិល្អៗ សម្រាប់បុគ្គលិកយកទៅអនុវត្តការងារ រួមមាន៖ “ភាពជាអ្នកដឹកនាំ គឺមិនអាស្រ័យលើឋានៈ តួនាទី […]
News & ជាតិ

ធនាគារជាតិនៃកម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដំណាក់កាលទី១
ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដំណាក់កាលទី១ ដោយឥណ្ឌាអាចស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម វ៉ាន់ឡាលវ៉ាវណា បាទីលុនង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា។ លើសពីនេះក៏មានការអញ្ជើញចូលរួមពីលោក សាស្វាត កុមារ មហាប៉ាត្រ (Saswat Kumar Mahapatra) ប្រធានគ្រប់គ្រងទូទៅនៃធនាគារកណ្ដាលឥណ្ឌា និងជាតំណាងក្រសួងទេសចរណ៍ សមាគមពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌានៅកម្ពុជា សរុបប្រមាណ១៩០រូប។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌា ដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវាតាមខេអេចឃ្យូអរកូតរបស់អាជីវករប្រមាណជាង៤,៥លានទីតាំង នៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ស្របពេលប្រទេសកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរឥណ្ឌា៕
News & ជាតិ

អភិបាលខេត្តប៉ៃលិនណែនាំម្ចាស់ចម្ការទុរេន ឱ្យកែប្រែចម្ការជាតំបន់កសិទេសចរណ៍ ដើម្បីបង្កើនប្រាក់ចំណូល
ដោយ នៅ ស៊ីវុត្ថា ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានណែនាំដល់ម្ចាស់ចម្ការទុរេនទាំងអស់នៅក្នុងខេត្តឱ្យធ្វើការប្រែក្លាយចម្ការទុរេនរបស់ខ្លួន ទៅជាតំបន់កសិទេសចរណ៍ (Agrotourism) ដើម្បីបង្កើនប្រាក់ចំណូលក្រៅពីរដូវប្រមូលផលទុរេន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានណែនាំបែបនេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្នុងគ្រាដែលអញ្ជើញចុះពិនិត្យមើលស្ថានភាពប្រមូលផលផ្លែទុរេនរបស់កសិករ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមបង្កើតស្លាកសញ្ញាសម្គាល់អត្តសញ្ញាណបញ្ជាក់ប្រភពដើមទំនិគ ជាផលិតផលរបស់ខេត្តប៉ៃលិន ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារផ្លែទុរេនល្អប្រសើជាងឆ្នាំកន្លងទៅ។ លោកជំទាវអភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាបានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់ ដើម្បីធ្វើយ៉ាងណាឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើនចំណាយថ្លៃដើមផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកដាំដុះផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំដល់ម្ចាស់ចម្ការទុរេន ឱ្យធ្វើការប្រែក្លាយចម្ការទុរេន ទៅជាតំបន់កសិទេសចរណ៍ (Agrotourism) គឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីបង្កើនប្រាក់ចំណូលក្រៅពីរដូវប្រមូលផល ពីព្រោះមិនត្រឹមតែលក់ផ្លែឈើនោះទេ ម្ចាស់ចម្ការអាចផ្តល់បទពិសោធន៍ផ្ទាល់ដល់ភ្ញៀវទេសចរ ដូចជាការដើរទស្សនាក្នុងចម្ការ និងភ្ល័ក្សរសជាតិផ្លែទុរេនស្រស់ៗ កន្លែងលេងកម្សាន្តធម្មជាតិ និងការស្នាក់នៅបែបធម្មជាតិផងដែរ។ ទាក់ទិននឹងបញ្ហានេះលោក រឿន […]
News & ជាតិ

គម្រោង CASDPផ្តល់គោយន្តចំនួន៥៦គ្រឿង ដល់សហគមន៍កសិកម្មដំណាំស្រូវព្រះនេត្រព្រះ ដើម្បីផ្លាស់ប្តូរប្រសិទ្ធភាពកសិកម្មក្នុងស្រុក
បន្ទាយមានជ័យ៖ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Sector Diversification Project) និងដោយមានការគាំទ្រពីធនាគារពិភពលោក (World Bank) នាពេលថ្មីៗនេះបានផ្តល់គ្រឿងចក្រកសិកម្មទំនើបៗដល់សហគមន៍កសិកម្មដំណាំស្រូវព្រះនេត្រព្រះមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើទំនើបកម្មកសិកម្ម និងពង្រឹងសន្តិសុខស្បៀង។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងគាំទ្រដល់កសិករខ្នាតតូចក្នុងការផ្លាស់ប្តូរពីការប្រើកម្លាំងពលកម្មដោយដៃទៅជាយន្តូបនីយកម្មប្រកបដោយចីរភាព។ ឧបករណ៍ថ្មីនេះ រួមមានត្រាក់ទ័រគោយន្តចំនួន៥៦គ្រឿង និងគ្រឿងបង្គុំមួយចំនួនមានតម្លៃ១១៣ ៥៤៥ដុល្លារ ត្រូវបានគេរំពឹងថា នឹងអាចជួយកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនទិន្នផល និងកាត់បន្ថយការខាតបង់ក្រោយពេលប្រមូលផល។ កសិករនៅក្នុងសហគមន៍ជាប្រពៃណីបានប្រើប្រាស់វិធីសាស្រ្តដែលប្រើកម្លាំងពលកម្មច្រើន ដែលអាចបង្កើនទិន្នផលតាមរដូវកាលមានកំណត់។ ម៉្យាងវិញទៀត ការកើនឡើងនៃការប្រែប្រួលអាកាសធាតុបានធ្វើឱ្យការដាំដុះ និងការប្រមូលផលទាន់ពេលវេលាកាន់តែមានសារៈសំខាន់។ យោងតាមតំណាងគម្រោងខាងលើ គ្រឿងចក្រថ្មីនេះអាចបង្ករលទ្ធភាពរៀបចំ និងការធ្វើស្រែបានលឿនជាងមុន ដែលអនុញ្ញាតឱ្យកសិករបង្កើនទំហំដាំដុះច្រើនជាងមុន និងគ្រប់គ្រងស្ថានភាពអាកាសធាតុប្រែប្រួលបានកាន់តែប្រសើរ។ គម្រោងនេះដែរ បានផ្តល់អាទិភាពដល់សម្រាប់ស្ត្រី និងយុវជន ទទួលបានភាពធន់ទៅនឹងការប្រើបច្ចេកវិទ្យាក្នុងដំណើរការផលិតកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កម្លាំងពលកម្មកសិកម្ម ដែលមិនធ្លាប់មានពីមុនមកលើយន្តូបនីយកម្ម។ តាមរយៈការកាត់បន្ថយតម្រូវការរូបវន្តនៃការរៀបចំដី និងការប្រមូលផល គម្រោងពិពិធកម្មកសិកម្មកម្ពុជា មានគោលបំណងធ្វើឱ្យការធ្វើកសិកម្មកាន់តែមានផលចំណេញ និងទាក់ទាញដល់សហគ្រិនជនបទនាពេលអនាគត។ ជាមួយសម្ភារគោយន្តកសិកម្មនេះ សហគមន៍នឹងមានលទ្ធភាពរៀបចំដីស្រែចំនួន ២,៦០៧.៥ ហិកតាសម្រាប់ដំណាំស្រូវស្រង៉ែ និងស្រូវក្រអូប ដោយកំណត់គោលដៅប្រហែល ៥ តោនក្នុងមួយហិកតាក្នុងមួយរដូវ។ សេវាកម្មភ្ជួររាស់នឹងគ្របដណ្តប់លើផ្ទៃដី ៦០០ […]
News & ជាតិ

កសិករម្នាក់នៅស្រុកសូទ្រនិគម បោះទុន១០ ០០០ដុល្លារ ចាប់អាជីបចិញ្ចឹមទាយកពងអាចរកចំណូលបាន៦លានរៀល ក្នុងមួយខែ
ដោយ នៅ ស៊ីវុត្ថា សៀមរាប៖ កសិករមួយរូបរស់នៅក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានសម្រេចចិត្តបោះទុន១ ០ ០០០ដុល្លារ ដើម្បីបង្កើតមុខរបរចិញ្ចឹមទាយកពង និងអាចរកប្រាក់ចំណេញរហូតដល់ប្រាំមួយលានរៀលក្នុងមួយខែ។ កសិកររូបនេះ ឈ្មោះ នាង និស្ស័យ បានសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមទាប្រមាណបីឆ្នាំកន្លងមកហើយ ដែលបច្ចុប្បន្នលោកបានចិញ្ចឹមទាចំនួន២ ៧០០ក្បាល ដោយក្នុងមួយថ្ងៃអាចទទួលបានពងទាប្រមាណ២ ៤០០គ្រាប់ ខណៈពងទាមួយគ្រាប់អាចលក់បានតម្លៃចន្លោះពី៣៥០ ទៅ៤០០រៀល។ លោកបានឱ្យដឹងថា មុខរបរនេះលោកបានចំណាយដើមទុនដំបូងប្រមាណ១០ ០០០ដុល្លារ ក្នុងការសាងសង់រោង និងការទិញពូជកូនទាយកមកចិញ្ចឹម និងត្រូវការមើលថែទាំដិតដល់រយៈពេលប្រាំមួយខែ ទើបចាប់ផ្ដើមឱ្យផល។ លោកបានបន្ថែមថា មុខរបរចិញ្ចឹមទាយកពង កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់រូបលោក និង អាចរកប្រាក់ចំណេញរហូតប្រាំមួយលានរៀល ក្នុងមួយខែ និងមានទីផ្សារល្អអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់អតិថិជន បើទោះបីជាក្នុងរយៈពេលប្រមាណមួយខែនេះ តម្លៃពងទាធ្លាក់ចុះបន្តិចក៏ដោយ។ លោក នាង និស្ស័យ បន្ថែមទៀតថា ក្នុងពេលចិញ្ចឹមនេះ លោកក៏ទទួលបានការណែនាំផ្នែកបច្ចេកទេសថែទាំ ការបាញ់ថ្នាំសម្លាប់មេរោគ និងថ្នាំបំបាត់ក្លិនពីមន្ត្រីជំនាញកសិកម្មស្រុកផងដែរ។ យោងតាមសេចក្តីរាយការណ៍កន្លងមក កសិកររូបនេះក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋផ្សេងទៀត អាចងាកមកចាប់យកមុខរបរចិញ្ចឹមទាជាលក្ខណៈគ្រួសារ ដែលមិនត្រឹមតែកាត់បន្ថយការចំណាយលើការទិញម្ហូបពីទីផ្សារនោះទេ ក៏អាចយកទៅលក់ផងដែរ ពីព្រោះសត្វទាមិនមែនចិញ្ចឹមយកតែពងលក់មួយមុខប៉ុណ្ណោះទេ គេក៏អាចយកលាមក និងសាច់ទៅលក់បានផងដែរ។ […]
News & ជាតិ

មន្រ្តីកសិកម្មឃុំ៖ កសិករដាំបន្លែងាកមកពឹងផ្អែកលើវិទ្យាសាស្រ្ត ដោយមើលអាកាសធាតុជាសំខាន់
ដោយ រស្មី ខេត្តសៀមរាប៖ ការផ្លាស់ប្តូរទម្លាប់របស់កសិករមួយចំនួនពីការធ្វើកសិកម្មតាមបែបប្រពៃណី មកពឹងផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យអាកាសធាតុ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយ ដើម្បីបង្កើនទិន្នផល កាត់បន្ថយការខូចខាត និងធានាបាននូវការផ្គត់ផ្គង់ទីផ្សារ។ កសិករបាននិងកំពុងធ្វើទំនើបកម្មការដាំដុះបន្លែរបស់ខ្លួនតាមរយៈមធ្យោបាយសំខាន់ៗ ដូចជាចេះមើលអាកាសធាតុតាមរយៈការមើលអែប (APP) នៃការព្យាករណ៍អាកាសធាតុ ឬសូម្បីតែការណែនាំអំពីការដាំដុះនោះបានជួយកសិករឱ្យធ្វើកសិកម្មមិនប្រឈមបញ្ហាដូចមុនទៀត។ លោក ឈុត វិឈាន មន្រ្តីកសិកម្មសង្កាត់ក្របីរៀល ខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់របស់លោកបានអនុវត្តតាមបច្ចេកវិទ្យាថ្មី ជាពិសេសតែងតែស្វែងយល់ពីការមើលអែប ទាំងទៅលើ ការធ្វើដំណាំកសិកម្មក្នុងនេះ មានទាំងការដាំបន្លែ និងចិញ្ចឹមសត្វទទួលបានលទ្ធផលល្អ។ មន្រ្តីជំនាញកសិកម្មរូបនេះ បានបញ្ជាក់ប្រាប់ទៀតថា ក្នុងចំណោមនេះ អែបកសិឧតុនិយមបានប្រាប់ទៅលើកម្រិតទឹកភ្លៀង ការបំផ្លាញពីសត្វល្អិត និងអ្វីផ្សេងៗទៀតដែលទាំងអស់នេះហើយបានជួយឱ្យកសិករមិនចាំបាច់ប្រឈមនឹងការដាំដុះបន្តទៀត។ ពិសេសនៅសង្កាត់របស់លោកដែលប្រជាកសិកចូលចិត្តដាំបន្លែស្លឹកសម្រាប់លក់ក្នុងនេះដូចជាស្ពៃ សាលាដ ស្ពៃក្រញាញ់ និងស្ពៃចង្កឹះជាដើម។ ដោយឡែកនៅសង្កាត់របស់លោកដោយសារតែមានផ្សារម្ល៉ោះហើយកសិករក៏អាចយកកសិផលរបស់គាត់លក់ និងក្រៅពីនេះក៏អាចយកកសិផលលក់ទៅកាន់ទីផ្សារខេត្តផ្សេងៗទៀតបានដោយឥតជួបបញ្ហាលំបាកដូចមុនទៀតឡើយ។ លោក ឈាត់ ប្រែក រស់នៅភូមិគោកដូង ឃុំក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាបដែលជាដាំបន្លែលក់ជិត១០ឆ្នាំមកនេះ មិនសូវទទួលជោគជ័យប៉ុន្មានទេពោលគឺបានត្រឹមតែអាចរកថវិការ គ្រាន់ដោះស្រាយជីពីព្រោះត្រូវប្រឈមនឹងសត្វល្អិតបំផ្លាញ និងគ្រោះរាំងស្ងួតធ្វើឱ្យដំណាំទទួលរងខូចខាត និងពេលខ្លះទៀតខាតដើមព្រោះតែដំណាំមិនល្អ។ ទោះបីយ៉ាងណាក្នុងរយៈពេលមួយទៅពីរឆ្នាំមកនេះ លោកចាប់ផ្តើមដាំដំណាំដោយប្រកាន់យកបច្ចេកទេស និងវិទ្យាសាស្រ្តថ្មីរួមផ្សំ ជាពិសេសការមើលអែប កសិឧតុនិយម […]
News & ជាតិ

កសិករ រស់ រិនដា តស៊ូនឹងមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ រហូតក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំមួយ នៅខេត្តស្វាយរៀង
ដោយ ឡុង សារេត ខេត្តស្វាយរៀង៖ លោក រស់ រិនដា អ្នកឯកទេសបង្កាត់ភ្ញាស់កូនត្រីពូជនៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀងចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមត្រីជាលក្ខណៈគ្រួសារនៅឆ្នាំ១៩៩៥ ហើយធ្លាប់បរាជ័យអស់រយៈពេល៥ឆ្នាំជាប់គ្នាដោយមិនព្រមបោះបង់ បើទោះជាពុំសូវទទួលបានការគាំទ្រពីក្រុមគ្រួសារក៏ដោយ។ កសិកររូបនេះនូវតែបន្តតស៊ូប្រឹងប្រែងជម្នះរាល់បញ្ហា រហូតទទួលការគាំទ្រនិងបានប្រែក្លាយទីតាំង ជាកន្លែងផ្គង់ផ្គង់កូនត្រីពូជធំមួយប្រចាំតំបន់នាពេលសព្វថ្ងៃ។ បើយោងតាម លោក រស់ រិនដា នៅក្នុងដំណាក់កាលប្រកបមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ លោកធ្លាប់បរាជ័យអស់រយៈពេល៥ឆ្នាំ ។ ប៉ុន្តែដោយការស្រលាញ់ចូលចិត្តលើមុខរបរក្នុងវិស័យវារីវប្បកម្ម ដោយផ្សារភ្ជាប់ជាមួយសេចក្តីព្យាយាមតស៊ូ បានធ្វើឱ្យលោក ទទួលបានលទ្ធផលពីមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជជាបន្តបន្ទាប់។ លោក រស់ រិនដា បានគូសបញ្ជាក់ថា ភាពបរាជ័យក្នុងមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជដែលបានជួបប្រទះកអស់រយៈពេល៥ឆ្នាំដំបូងៗនោះ ដោយសារយើងខ្វះបទពិសោធន៍ ខ្វះបច្ចេកទេស ខ្វះប្រភពទឹកផ្គត់ផ្គង់ជាចម្បង។ ប៉ុន្តែក្រោយបន្តធ្វើការស្វែងយល់អំពីបញ្ហាដែលធ្លាប់ជួបប្រទះទាំងនោះមក វាជួយឱ្យខ្ញុំកាន់តែចេះនិងយល់ពីមូលហេតុនៅតាមផ្នែកនីមួយៗបានច្បាស់លាស់ ។ តួយ៉ាងបើខ្វះប្រភពខ្ញុំត្រូវជិកស្រះឱ្យបានច្រើនដើម្បីស្តុកទឹកទុក សម្រាប់ប្រើនៅពេលចាំបាច់ ។ ក្រោយពីដឹងពីមូលហេតុនាំឱ្យខ្លួនបរាជ័យលើមុខរបរអស់រយៈពេល៥ឆ្នាំ, លោក រស់ រិនដា អះអាងថាការរីកចម្រើននៃមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជកន្លងទៅនេះ៖ទី១) ដោយសារលោកបានសំអាតស្រះចិញ្ចឹមត្រីបានល្អ ទី២) លោកចេះរៀបចំត្រីឱ្យទៅតាមប្រភេទត្រី តូចដាក់ទៅតាមតូច ហើយធំដាក់ទៅតាមធំ ដោយការធ្វើបែប ជួយឱ្យការចិញ្ចឹមត្រីកើនឡើង រហូតដល់ពង្រីកទំហំផ្ទៃដីសម្រាប់ចិញ្ចឹមនិងភ្ញាស់ពូជត្រីរហូតដល់ជិត២ហិកតាក្នុងពេលសព្វថ្ងៃ។ […]
News & ជាតិ

ឯកឧត្តម ខុន សេរីរដ្ឋា៖ សេដ្ឋកិច្ចក្នុងវិស័យកសិកម្មរបស់ខេត្តកណ្តាលថយចុះពី៧០ភាគរយ មកនៅត្រឹម២៩ភាគរយ នាពេលបច្ចុប្បន្ន
ដោយ ឡុង សារេត ខេត្តកណ្តាល៖ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា សេដ្ឋកិច្ចទាំងមូលរបស់ខេត្តក្នុងវិស័យកសិកម្មនៅឆ្នាំ១៩៩៧-១៩៩៨ មានដល់៧០% ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះសេដ្ឋកិច្ចក្នុងវិស័យកសិកម្មនៅក្នុងខេត្តកណ្តាលនៅសល់តែ២៩%។ ឯកឧត្តមប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ។ ឯកឧត្តមអភិបាលរងខេត្តកណ្តាលមានប្រសាសន៍ទៀតថា សេដ្ឋកិច្ចក្នុងវិស័យកសិកម្មរបស់ខេត្តកណ្តាលថយចុះដោយសារកសិករបានប្តូរមុខរបរ។ មានន័យថាប្រទេសប្រទេសមានការរីកចម្រើនមូលដ្ឋានមានការប្រែក្លាយផ្នែកខ្លះនៃវិស័យកសិកម្ម ប្រជាពលរដ្ឋបានប្តូរមុខរបរទៅជាវិស័យឧស្សាហកម្ម សិប្បកម្ម និងសេវាកម្ម។ ឯកឧត្តម ចោទជាសំនួរថា តើការប្រែប្រួលនៅក្នុងវិស័យកសិកម្មថយចុះចោទជាបញ្ហាឬទេ? ឯកឧត្តម មានប្រសាសន៍ថាអត់ជាបញ្ហាទេ ពីព្រោះសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានរបស់យើងមានការអភិវឌ្ឍ ទើបមានការប្រែប្រួល។ ដូចនេះនៅពេលដែលមានការប្រែប្រួល វិស័យកសិកម្មត្រូវតែថយ ប៉ុន្តែមិនអាចអស់ទេ។ ព្រោះផ្ទៃដីនៅក្នុងវិស័យកសិកម្មនៅសល់ច្រើនណាស់។ ដូចនេះបងប្អូនដែលជាកសិករ ពិសេសបងប្អូនមានវ័យចាស់នៅសល់ដីស្រែ ចំម្កា មិនប្តូរមុខរបរនោះទេ។ ឯកឧត្តម ខុន សេរីរដ្ឋា មានប្រសាសន៍ថា “វិស័យកសិកម្មគឺជាវិស័យស្នូលរបស់កសិករតាំងតែពីដើមមក ហើយជាសន្តិសុខស្បៀងរបស់ជាតិទាំងមូល។ បើវិស័យកសិកម្មទន់ខ្សោយ នោះសន្តិសុខស្បៀងរបស់យើងមិនរឹងមាំទេ ហើយបើយើងពឹងផ្អែកទៅលើទំនិញនាំចូលពីបរទេស ស្ថិរភាពនៃសន្តិសុខស្បៀងគឺអត់មានតែម្តង”៕
