ជាតិ
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ឈួន ថាន អភិបាលរងនៃគណ:អភិបាលស្រុកដងទង់ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកដងទង់ ប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកដងទង់ គួរគិតគូរពិចារណាចងក្រងជាក្រុមនៅក្នុងការធ្វើរបរកសិកម្ម និងគិតគូរឳ្យបានច្បាស់អំពីការធ្វើកសិកម្មដើម្បីជារបរបានចំណេញ និងកសិកម្មតាមលក្ខណៈគ្រួសារ។ លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានឳ្យកសិករគិតគូរអំពីទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើបវិញ ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត លោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច និងលោក ង៉ែត សុផល អភិបាលស្រុកស្តីទីនៃគណ:អភិបាលស្រុកកំពង់ត្រាច ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកកំពង់ត្រាច ប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច គួរគិតគូរពិចារណាចំពោះទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយ […]
News & ជាតិ

កម្ពុជាផ្តួចផ្តើមឱ្យភាគីចិនបង្កើតតំបន់កែច្នៃកសិឧស្សាហកម្មបៃតង កម្ពុជា-ចិន
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តួចផ្តើមឱ្យភាគីចិនពិចារណាបង្កើតតំបន់កែច្នៃកសិឧស្សាហកម្មបៃតង កម្ពុជា-ចិន ដោយផ្តោតលើវិស័យសំខាន់ៗបី រួមមាន ការកែច្នៃគ្រាប់ស្វាយចន្ទី ការកែច្នៃជ័រកៅស៊ូ និងឧស្សាហកម្មឈើដាំ ដែលទាមទារការវិនិយោគគ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្មទាំងមូល ចាប់ពីដំណាក់កាលផលិតវត្ថុធាតុដើមរហូតដល់ដំណាក់កាលកែច្នៃ និងនាំចេញ។ ការលើកឡើងនូវគំនិតផ្តួចផ្តើមនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាស ដែលឯកឧត្តមអនុញ្ញាតឱ្យលោកស្រី ចុង ជៀ (Zhong Jie) ទីប្រឹក្សាទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងណែនាំលោក សៀ តុង (Xue Dong) ដែលត្រូវមកបំពេញបេសកកម្មបន្ត។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់លោកស្រី ចុង ជៀ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងការជំរុញ និងទាក់ទាញវិនិយោគិនចិនឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានអបអរសាទរចំពោះលោក សៀ តុង ដែលត្រូវបានតែងតាំងជាទីប្រឹក្សាទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគរវាងកម្ពុជា និងចិន ឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តម ជា […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ប៉ោ វី អភិបាលរងនៃគណ:អភិបាលស្រុកបន្ទាយមាស ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកបន្ទាយមាស ប្រមាណ300នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស គួរគិតគូរពិចារណាចំពោះទម្លាប់ធ្វើកសិកម្មតាមបែបបុរាណ ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ […]
News & ជាតិ

កសិករចិញ្ចឹមជ្រូកក្នុងស្រុកមានក្តីរំពឹងលក់ជ្រូកបានថ្លៃ ពីខែមិថុនា ដល់ខែកញ្ញា
ដោយ ឡុង សារេត ខេត្តតាកែវ៖ លោក ហៀក ចំរើន អ្នកចិញ្ចឹមជ្រូកខ្នាតមធ្យមមួយកន្លែង នៅភូមិឫស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានការរំពឹងថា តម្លៃជ្រូករស់អាចលក់បានតម្លៃខ្ពស់ចាប់ពីចុងខែមិថុនា រហូតដល់ខែកញ្ញា ឆ្នាំ២០២៦នេះ ស្របពេលគ្រួសាររបស់លោកបាននិងកំពុងចិញ្ចឹមជ្រូកសាច់សរុបប្រមាណ៥០០ក្បាល។ ក្នុងចំណោមជ្រូកសាច់សរុបប្រមាណ៥០០ក្បាល,លោកបានគូសបញ្ជាក់ថា នៅចុងខែមិថុនានេះ លោកត្រៀមលក់ជ្រូកសាច់ចំនួន៣៨ក្បាល, នៅពាក់កណ្តាលខែសីហា មានចំនួន២០០ក្បាល ហើយនៅសល់ប៉ុន្មាននឹងលក់ចេញទាំងអស់នៅនៅខែកញ្ញាខាងមុខ។ បើតាមលោក ហៀក ចំរើន តម្លៃជ្រូករស់នៅលើទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្នអាចលក់បានថ្លៃរង្វង់១០ ០០០រៀលក្នុងមួយគីឡូក្រាម ហើយចាប់ពីចុងខែមិថុនាខាងមុខនេះ លោករំពឹងថា អាចលក់បានថ្លៃចន្លោះពី១១ ៥០០ ទៅ១២ ០០០រៀលក្នុងមួយគីឡូក្រាម ឬតម្លៃខុសគ្នាតិចតួចទៅតាមទីផ្សារជាក់ស្តែង។ លោកអះអាងថា ទោះបីតម្លៃជ្រូករស់នៅពេលខាងមុខមានការប្រែប្រួលថ្លៃតិចតួច មិនដូចទៅតាមការចង់បានរបស់កសិករក៏ដោយ ក្នុងនាមកសិករលោកអាចទទួលយកបាន។ សូមជម្រាបជូនផងដែរថា លោក ហៀក ចំរើន បានចាប់ផ្តើមចិញ្ចឹមជ្រូកជាលក្ខណៈមួយក្បាល ហើយនៅគ្រាបន្ទាប់មកទៀត ការចិញ្ចឹមជ្រូកមេពូជបន្តកើនឡើងជិត១០០ក្បាល។ ប៉ុន្តែសព្វថ្ងៃនេះ ជ្រូកមេពូជនៅសល់ប្រមាណ៣០ក្បាល និងមានជ្រូកសាច់ប្រហែល៥០០ក្បាល ដោយក្នុងមួយក្បាលមានទម្ងន់ចន្លោះពី៦០ ទៅ៧០គីឡូក្រាម។ ពាក់ព័ន្ធនឹងការចិញ្ចឹជ្រូកនេះដែរ ក្នុងរយៈពេលប្រហែលបីទៅបួនឆ្នាំកន្លងមកនេះ បន្ទាប់ពីប្រទេសកម្ពុជាបានបញ្ចប់ការនាំជ្រូករស់មកលក់ក្នុងប្រទេសកម្ពុជាដូចមុនទៀតហើយ។ ដូច្នេះជ្រូកចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត
ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទយកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក មួង នឿន អភិបាលនៃគណ:អភិបាលស្រុកអង្គរជ័យ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកអង្គរជ័យ ខេត្តប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំដែលស្ថិតនៅក្នុងស្រុកអង្គរជ័យគួរគិតគូរពិចារណាចំពោះទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិយផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតផលកសិកម្ម បញ្ហាបច្ចេកទេសក្នុងការផលិត ឬការចិញ្ចឹមសត្វ […]
News & ជាតិ

ខេត្តត្បូងឃ្មុំត្រៀមទុរេនជាង១២តោន ទទួលពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុង “ពិព័រណ៍ទុរេន” ឆ្នាំ២០២៦
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានត្រៀមផ្លែទុរេនជាង១២តោន សម្រាប់ទទួលស្វាគមន៍ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានចូលរួមនៅក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ នៅតំបន់ទន្លេសិប្បនិម្មិត “ខ្ញុំស្រឡាញ់ខេត្តត្បូងឃ្មុំ” ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោក ឈិន ចាន់ទី នាយករងទីចាត់ការរដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ការត្រៀមផ្លែទុរេនជាង១២តោននេះ ព្រោះតាមរយៈតួលេខរដ្ឋបាលខេត្តទទួលបាន អាចមានប្រជាពលរដ្ឋជាច្រើន ចង់មកលេងកម្សាន្ត និងភ្លក្សរសជាតិផ្លែទុរេនដែលដាំដុះក្នុងទឹកដីខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ លោកបានពន្យល់ពីមូលហេតុ ដែលខេត្តរៀបចំ “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នេះ ជាលើកទី១ ក្នុងគោលបំណងរំលឹកខួបលើកទី១២ឆ្នាំ នៃការបង្កើតរដ្ឋបាលខេត្តត្បូងឃ្មុំ, ការតស៊ូរបស់សម្តេចតេជោក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំលឹកខួបទី៤៩ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ និងការជួយជំរុញផលិតផលក្នុងស្រុកឲ្យមានការរីកចម្រើនខាងលក់។ លើសពីនេះទៀត លោកថា “ពិព័រណ៍ទុរេន ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦” នេះ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមកម្មវិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាពនៅខេត្តកំពង់ធំ»
កំពង់ធំ៖ បន្ទាប់ពីអញ្ជើញទស្សនកិច្ចសិក្សាគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ធំរួចមក នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូធនាគារ អញ្ជើញអមដំណើរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាពនៅខេត្តកំពង់ធំ» ដែលរៀបចំឡើងនៅខេត្តកំពង់ធំ។ ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិន្ទ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ តំណាងវិស័យឯកជន ប្រជាពលរដ្ឋ កសិករ សិស្សានុសិស្ស និងនិស្សិតជាច្រើនរយនាក់។ ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងសុន្ទរកថាស្វាគមន៍គណៈប្រតិភូ និងអានរបាយការណ៍សង្ខេប ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ព្រមទាំងវឌ្ឍនភាពនៃសហគ្រាសធុនតូច និងមធ្យម (SMEs) និងសិប្បកម្មក្នុងខេត្ត […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញទស្សនកិច្ចសិក្សាពីគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវ នៅខេត្តកំពង់ធំ
កំពង់ធំ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូធនាគារ ARDB ចូលរួម «ពិធីសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព» នៅខេត្តកំពង់ធំ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «គម្រោងបង្កើនផលបច្ចេកទេសដំណាំស្រូវសាកល្បងក្នុងតំបន់ទន្លេមេគង្គ» របស់ក្រុមហ៊ុន ហ្គាងស៊ី ហេងបាវហ្វេង អេហ្គ្រីខលធឺរ័ល ឌីវេឡុបម៉ិន ដែលស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍។ ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយ ឯកឧត្ដម ចាន់ សីហា, ឯកឧត្ដម ប៉ិច សានី, ឯកឧត្ដម បាន លឹម ដែលជាអគ្គនាយករងធនាគារ ARDB និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ តំណាងក្រុមហ៊ុនបានរាយការណ៍ជូនគណៈប្រតិភូថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ លើផ្ទៃដីសរុប១ ៥០០ហិកតា ដោយផ្តោតលើការដាំដុះស្រូវបែបថ្មី ការបង្កាត់ពូជស្រូវសម្រាប់នាំចេញ និងការចិញ្ចឹមត្រីតាមលក្ខណៈបច្ចេកទេសខ្ពស់។ ឯកឧត្ដមបណ្ឌិត កៅ ថាច បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូកសិកម្មចម្រុះខ្នាតធំនេះ ដែលរំពឹងថានឹងជួយបង្កើនទិន្នផល […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច ជួបប្រជុំជាមួយសមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់៥ បានចូលរួមប្រជុំជាមួយសមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ ស្របតាមមុខងារភារកិច្ច បញ្ហាប្រឈម និងដំណោះស្រាយ ជាពិសេស ជំរុញការនាំចេញកសិផល និងផលិតផលខ្មែរ ចូលទៅកាន់ទីផ្សារនូវែលហ្សេឡង់។ ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូ បានស្នើឱ្យសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ ត្រូវប្រឹងប្រែងសហការគ្នាដោះស្រាយបញ្ហា និងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ភាពជោគជ័យលើការងារជំរុញពាណិជ្ជកម្មនេះ គឺជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រឹងប្រែងរបស់សមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។ ឯកឧត្ដមបណ្ឌិតបានផ្តល់អនុសាសន៍ថា ការបំពេញការងារត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលត្រូវមានការដឹកនាំច្បាស់លាស់ រួមមាន សិល្បៈនៃការដោះស្រាយបញ្ហា ទំនាក់ទំនង ការពិគ្រោះយោបល់ […]
News & ជាតិ

រយៈពេលប្រាំខែ ឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករ៥៦៨ ៩១២តោន គិតជាទឹកប្រាក់ចំនួន៣២៧,៤៣លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៥៦៨ ៩១២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនេះ នាំចេញទៅកាន់តំបន់អឺរ៉ុប៣១ប្រទេស បានបរិមាណអង្ករចំនួន១៥៤ ២៥៤តោន គិតជាទឹកប្រាក់ចំនួន១០៥,១២លានដុល្លារ។ ការនាំចេញអង្ករទៅប្រទេសចិន និងហុងកុងចំនួន១៦២ ១២៥តោន គិតជាទឹកប្រាក់ចំនួន៩៤,៩២លានដុល្លារ នាំចេញទៅកាន់សមាជិកអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន២០៨ ៥៩៣តោន គិតជាទឹកប្រាក់ចំនួន៨៧,៣២លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៤ផ្សេងទៀត ដូចជាក្នុងទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី និងប្រទេសញ៉ូហ្សេឡេន បានចំនួន៤៣ ៩៤០តោន គិតជាទឹកប្រាក់ចំនួន៤០,០៧លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូប៥៩,២០ភាគរយ ប្រភេទអង្ករស គ្រាប់វែង២២,២៨ភាគរយ អង្ករចំហុយ១,៧២ភាគរយ អង្ករសរីរាង្គចំនួន១,០៤ភាគរយ អង្ករបាក់គ្រប់ប្រភេទ១៥,៥៨ភាគរយ និងអង្ករផ្សេងៗទៀត មានចំនួន០,១៨ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន២ ៧៥៣ ៨១៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណចំនួន៥៩១,៤១លានដុល្លារ៕
News & ជាតិ

សហគមន៍កសិកម្មក្រាំងលាវសាមគ្គី ពង្រីកទីផ្សារកសិកម្មកាន់តែទូលាយតាមរយៈការប្រើបណ្តាញសង្គម
ដោយ លឹម សុនា កំពង់ឆ្នាំង៖ កសិករនៅក្នុងសហគមន៍កសិកម្មក្រាំងលាវសាមគ្គី ដែលកសិផលរបស់ខ្លួនអាចលក់បានតម្លៃខ្ពស់សមរម្យ គ្មានការក្រឡុកតម្លៃពីឈ្មួញកណ្តាល និងមានទីផ្សារល្អជាងមុន។ សហគមន៍នេះស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានសមាជិកជាង២៤០គ្រួសារ ដែលមានសកម្មភាពផលិតស្រូវសរីរាង្គ ដាំដុះបន្លែ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ឱ្យក្រុមហ៊ុន សាលារៀន អង្គការ និងលក់ឲ្យអតិថិជនទូទៅ។ អ្នកស្រី ឃឹម សុគន្ធា ប្រធានសហគមន៍កសិកម្មក្រាំងលាវសាមគ្គី បានប្រាប់ ARDB TVថា សហគមន៍បានជួយរកទីផ្សារឲ្យសមាជិក នៅពេលពួកគាត់ប្រមូលផលបាន ដោយជួយលក់នៅតាមរយៈសហគមន៍ ដែលបានតម្លៃខ្ពស់ជាងឈ្មួញកណ្តាលទិញទូទៅ។ ជាក់ស្តែង បានសហគមន៍ចរចាទិញស្រូវបានតម្លៃ១ ១០០រៀល ទៅ១ ២០០រៀល តែឈ្មួញកណ្តាលទិញពីកសិករ បានតម្លៃត្រឹម៩០០រៀល ទៅ៩៥០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ ដើម្បីឲ្យការធ្វើទីផ្សារមានប្រសិទ្ធភាពខ្ពស់ និងមានឈ្មួញចូលមកទិញផលិតផលក្នុងសហគមន៍កាន់តែច្រើន អ្នកស្រី ឃឹម សុគន្ធា បានប្រាប់ឲ្យដឹងទៀតថា ដំបូងលោកស្រីចាប់ផ្តើមចងក្រងជាក្រុមផលិតឲ្យបានស្រេចជាមុនសិន រួចហើយចេញមុខចរចាជាមួយឈ្មួញកណ្តាល។ ក្រោយពេលចរចាតម្លៃត្រូវហើយ លោកស្រីក៏បង្ហាញឱ្យឈ្មួញឃើញជាកស្តែងនូវគុណភាពផលិតផលក្នុងសហគមន៍ និងពិភាក្សាជាមួយសមាជិកក្រុមថា តើសហគមន៍អាចផលិតបានគ្រប់ចំនួនតាមតម្រូវការ ដែលឈ្មួញចង់បានដែរ ឬទេ។ លើសពីនេះ […]
