សហគមន៍កសិកម្មក្រាំងលាវសាមគ្គី ពង្រីកទីផ្សារកសិកម្មកាន់តែទូលាយតាមរយៈការប្រើបណ្តាញសង្គម

Screenshot 2026-06-05 100706

ដោយ លឹម សុនា

កំពង់ឆ្នាំង​៖ កសិករនៅក្នុងសហគមន៍កសិកម្មក្រាំងលាវសាមគ្គី ដែលកសិផលរបស់ខ្លួនអាចលក់បានតម្លៃខ្ពស់សមរម្យ គ្មានការក្រឡុកតម្លៃពីឈ្មួញកណ្តាល និងមានទីផ្សារល្អជាងមុន។

សហគមន៍នេះស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានសមាជិកជាង២៤០គ្រួសារ ដែលមានសកម្មភាពផលិតស្រូវសរីរាង្គ ដាំដុះបន្លែ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ឱ្យក្រុមហ៊ុន សាលារៀន អង្គការ និងលក់ឲ្យអតិថិជនទូទៅ។

​​អ្នក​ស្រី ឃឹម សុគន្ធា ប្រធានសហគមន៍កសិកម្មក្រាំងលាវសាមគ្គី បានប្រាប់ ARDB TVថា សហគមន៍បានជួយរកទីផ្សារឲ្យសមាជិក នៅពេលពួកគាត់ប្រមូលផលបាន ដោយជួយលក់នៅតាមរយៈសហគមន៍ ដែលបានតម្លៃខ្ពស់ជាងឈ្មួញកណ្តាលទិញទូទៅ។ ជាក់ស្តែង បានសហគមន៍ចរចាទិញស្រូវបានតម្លៃ១ ១០០រៀល ទៅ១ ២០០រៀល តែឈ្មួញកណ្តាលទិញពីកសិករ បានតម្លៃត្រឹម៩០០រៀល ទៅ៩៥០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម​។

ដើម្បីឲ្យការធ្វើទីផ្សារមានប្រសិទ្ធភាពខ្ពស់ និងមានឈ្មួញចូលមកទិញផលិតផលក្នុងសហគមន៍កាន់តែច្រើន អ្នកស្រី ឃឹម សុគន្ធា បានប្រាប់ឲ្យដឹងទៀតថា ដំបូងលោកស្រីចាប់ផ្តើមចងក្រងជាក្រុមផលិតឲ្យបានស្រេចជាមុនសិន រួចហើយចេញមុខចរចាជាមួយឈ្មួញកណ្តាល។ ក្រោយពេលចរចាតម្លៃត្រូវហើយ លោកស្រីក៏បង្ហាញឱ្យឈ្មួញឃើញជាកស្តែងនូវគុណភាពផលិតផលក្នុងសហគមន៍ និងពិភាក្សាជាមួយសមាជិកក្រុមថា តើសហគមន៍អាចផលិតបានគ្រប់ចំនួនតាមតម្រូវការ ដែលឈ្មួញចង់បានដែរ ឬទេ។ លើសពីនេះ ដើម្បីឲ្យការលក់ដូរកាន់តែទូលំទូលាយជាងមុន សហគមន៍បានផ្តួចផ្តើមគំនិតបង្រៀនសមាជិករបស់ខ្លួនឱ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook ឬ TikTok ដើម្បីផ្សព្វផ្សាយ។

​ ទន្ទឹមនឹងនេហដែរ ដើម្បីឲ្យឈ្មួញមកទិញផលិតផលកាន់តែច្រើន លោកស្រីបានប្រើប្រាស់វិធីសាស្រ្តធ្វើទីផ្សាររួមគ្នា ដូចជាពេលមានកម្មវិធីសិក្ខាសាលា ឬការប្រជុំផ្សេងៗ គឺសហគមន៍មានផលិតផលយកទៅដាក់តាំងលក់ និងផ្សព្វផ្សាយឲ្យគេស្គាល់ពីផលិតរបស់សហគមន៍។ មួយវិញទៀត សហគមន៍ក៏ផ្តល់ឱកាសដល់អតិថិជនបានភ្ល័ក្សរសជាតិបន្លែ សាច់មាន់ អង្ករ ថា តើមានរសជាតិឆ្ងាញ់ ឬទេ បើអតិថិជនចាប់អារម្មណ៍នឹងយកទៅហូបបន្ត ហើយបន្តបង្ហោះរូបផលិតផលនៅលើបណ្តាញសង្គម។

ប្រធានសហគមន៍ដែលឡើងតំណែង កាលពីឆ្នាំ២០២៥រូបនេះ បានរៀបរាប់បន្តថា កាលពីមុនសហគមន៍លក់ផលិតផលបានតិចតួចប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីមានការបង្ហោះផ្សាយលើបណ្តាញសង្គមរួចមក ហាក់មានទីផ្សារល្អ និងទូលំទូលាយជាងការលក់នៅតាមតូប។ ម្យ៉ាងទៀត បន្លែ ត្រីសាច់ អង្ករ ជារបស់សហគមន៍ពិតប្រាកដ ដូច្នេះអតិថិជនមានសេចក្តីទុកចិត្ត ព្រោះផលិតផលមានប្រភពច្បាស់លាស់។

ទន្ទឹមនឹងនេះ ដើម្បីបង្កើនគុណភាពផលិតផលកសិកម្មឲ្យលក់បានតម្លៃល្អ  ប្រសិនមានសមាជិកណាមួយខ្វះជំនាញ គឺសហគមន៍ជួយបណ្តុះបណ្តាល តាំងពីការចិញ្ចឹមសត្វ ការដាំបន្លែ ការធ្វើស្រែ រួមទាំងការរកទីផ្សារជូនពួកគាត់ថែមទៀត។

នៅពេលទិន្នផលដំណាំ ស្រូវ និងផលិតផលកសិកម្មផ្សេងទៀត របស់សមាជិកមានកំណើននៅលើទីផ្សារ ហើយអាចលក់បានតម្លៃខ្ពស់សមរម្យ សហគមន៍ជួយឲ្យកសិករមានជីវភាពធូរធា ទទួលបានប្រាក់ចំណូលសមរម្យ ព្រមទាំងជួយកាត់បន្ថយការធ្វើចំណាកស្រុក រកការងារធ្វើឆ្ងាយពីស្រុកភូមិ។

ការបង្កើតសហគមន៍នេះ គឺជាការចងក្រងជាក្រុមផលិត និងរកទីផ្សារ ដោយអាចតវ៉ាតម្លៃបាន មិនចាំបាច់បារម្ភរឿងបញ្ហាក្រឡុកតម្លៃពីឈ្មួញកណ្តាល ព្រោះកន្លងមកតម្លៃផលិតផល គឺអាស្រ័យតែលើមាត់របស់ឈ្មួញកណ្តាល ដែលចង់កេងចំណេញលើញើសឈាមរបស់កសិករ៕


Breed_Significance_in_Australian_Beef_Quality_38ec8877-a3c2-4a7b-bdc5-45f47024fd89
ចិនគ្រោងដំឡើងពន្ធ៥៥ភាគរយលើសាច់គោអូស្ត្រាលី ក្នុងពេលឆាប់ៗនេះ

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ កាលពីថ្ងៃទី២ ខែមិថុនាថា សាច់គោអូស្ត្រាលីនាំចូលប្រទេសចិននឹងត្រូវជាប់ពន្ធនាំចូល៥៥ភាគរយបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ សម្រាប់បរិមាណនាំចូលលើសពីកូតាប្រចាំឆ្នាំ ដែលកំណត់ដោយរដ្ឋាភិបាលចិន។ ក្រសួងបានប្រកាសតាមរយៈសេចក្តីជូនដំណឹងថា ការនាំចូលសាច់គោអូស្ត្រាលី បានឈានដល់បរិមាណ៩០ភាគរយនៃកូតាឆ្នាំនេះរួចហើយ ដែលមានន័យថា ការកែប្រែអត្រឆពន្ធនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ រហូតមកដល់ពេលថ្មីៗនេះ ការនាំចូលសាច់គោអូស្ត្រាលីភាគច្រើនទទួលបានការអនុគ្រោះពន្ធគយទាប ឬសូន្យ នៅក្នុងប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ប៉ុន្តែបញ្ហានេះបានផ្លាស់ប្តូរកាលពីខែមករា ឆ្នាំ២០២៦នេះ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញនូវគម្រោងពន្ធគយលើសាច់គោរយៈពេលបីឆ្នាំ ដើម្បីការពារកសិករក្នុងស្រុកចិន។ គោលនយោបាយនេះក៏បានកំណត់កូតានាំចូលសាច់គោប្រចាំឆ្នាំពីប្រទេសមួយចំនួន ដូចជា អូស្ត្រាលី អាហ្សង់ទីន ប្រេស៊ីល នូវែលសេឡង់ អ៊ុយរូហ្គាយ និងសហរដ្ឋអាមេរិក ដោយកំណត់កូតា៥៥ភាគរយ ក្រោយពេលនាំចូលលើសបរិមាណកូតាកំណត់។ យោងតាមប្រព័ន្ធនេះ សាច់គោអូស្ត្រាលីចំនួន២០៥ ០០០តោន អាចត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ក្រោមអត្រាពន្ធទាបឆ្នាំ២០២៦។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយទៀតថា អាជ្ញាធរចិននឹងចាប់ផ្តើមគិតពន្ធ៥៥ភាគរយ ក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីផុតកម្រិតកូតាកំណត់ត្រូវ។ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់ព័ត៌មានទីផ្សារនៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន បានឱ្យដឹងថា ឧស្សាហកម្មសាច់គោរបស់ប្រទេសចិនបានរងផលប៉ះពាល់ដោយការធ្លាក់ចុះតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះសាច់គោការនាំចូលបានធ្វើឱ្យកសិករចិញ្ចឹមគោក្នុងប្រទេសចិនបាត់បង់ថ្លៃដើមផលិត និងធ្វើឱ្យតម្រូវការសាច់ក្នុងស្រុកធ្លាក់ចុះ។ កាលពីថ្ងៃទី១ ខែមករា​ ឆ្នាំ២០២៦ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បានសម្តែងការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីប្រទេសចិន […]

638684377_1346982067464324_2852664230763258008_n
ផ្លែស្រស់ៗពីអាហ្រ្វិកចាប់ផ្តើមវាយលុកទីផ្សារចិន ក្រោមគោលនយោបាយពន្ធសូន្យ

ប៉េកាំង៖ ដោយសារគោលនយោបាយពន្ធគយសូន្យថ្មីរបស់ចិនសម្រាប់ប្រទេសអាហ្វ្រិក ដែលមានទំនាក់ទំនងការទូត  វបានធ្វើឱ្យផលិតផលរបស់ប្រទេសក្នុងទ្វីបអាហ្វ្រិកសម្រុកចូលទីផ្សារចិន ក្នុងថ្ងៃឈប់សម្រាកទិវា ខែឧសភា ដែលជាការបើកឱកាសថ្មីៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគី។ នៅពាក់កណ្តាលអធ្រាត្រ នៃថ្ងៃទី១ ខែឧសភា ផ្លែប៉ោមចំនួន២៤តោន មកពីប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានមន្ត្រីគយចិន ប្រចាំនៅទីក្រុង ហ្សេនចេន (Shenzhen) ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន បានអនុញ្ញាតឱ្យចូលទីផ្សារយ៉ាងឆាប់រហ័ស បន្ទាប់ពីបានចាប់ផ្តើមអនុវត្តអត្រាពន្ធសូន្យ សម្រាប់ប្រទេសទាំង៥៣ នៅក្នុងទ្វីបអាហ្វ្រិក ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន។ ការពង្រីកគោលនយោបាយចុងក្រោយនេះ បានធ្វើឡើងខណៈពេលប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប​ណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ក្នុងរយៈពេល១៧ឆ្នាំជាប់ៗគ្នា បានលុបចោលពន្ធគយ១០០ភាគរយ សម្រាប់ការនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៣៣ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេចិន ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ផ្លែប៉ោមរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដែលនាំចូលទីផ្សារទូទាំងប្រទេសចិន ទទួលបានអត្រាពន្ធធ្លាក់ចុះពី១០ភាគរយ ទៅសូន្យភាគរយ ដែលធ្វើឱ្យការប្រកួតប្រជែងរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងទីផ្សារប្រទេសចិន។ ដូចគ្នានេះដែរ នៅទីក្រុងក្វាងចូវ ដែលជារដ្ឋធានីរបស់ខេត្តក្វាងទុង មន្ត្រីគយបានអនុញ្ញាតឱ្យដឹកជញ្ជូនផ្លែប័រស្រស់របស់ប្រទេសកេនយ៉ា ជាង៦ ៩០០គីឡូក្រាម នៅពាក់កណ្តាលអធ្រាត្រ នៅថ្ងៃទី១ ខែឧសភា។ នៅចុងបញ្ចប់ ផ្លែប័រទាំងនេះ បានទៅដល់លើតុរបស់អ្នកបរិភោគ នៅតំបន់ភាគខាងត្បូងប្រទេសចិន។ មុនពេលផ្លាស់ប្តូរគោលនយោបាយ ផ្លែប័រស្រស់ៗរបស់ប្រទេសកេនយ៉ា […]

photo_2026-06-05_08-27-40 (2)
គយកម្ពុជា-ចិន ចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីគាំទ្រវិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិទ្វេភាគី

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គរដ្ឋបាលគយចិន នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាទទួលស្គាល់គ្នាទៅវិញទៅមក ដើម្បីគាំទ្រវិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសកម្ពុជា តាមរយៈកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន។ ពិធីនេះចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ស៊ុន ម៉ីជុន (Sun Meijun) រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការរៀបចំទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតកម្ពុជា-ចិន នឹងជួយគាំទ្រសម្រួលដល់វិស័យធុរៈកិច្ចពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសទាំងពីរ  (Cambodia-China Authorized Economic Operator Mutual Recognition Arrangement) នូវភាពសាមញ្ញនីតិវិធីគយ តាមរយៈការកាត់បន្ថយការត្រួតពិនិត្យរូបវន្តទំនិញ និងការពន្លឿនការបំពេញបែបបទគយសម្រាប់ក្រុមហ៊ុន ដែលមានអនុលោមភាពខ្ពស់។ បច្ចុប្បន្ននេះ កម្ពុជាមានក្រុមប្រតិបត្តិករសេដ្ឋកិច្ចមានចំនួន១១ក្រុមហ៊ុន ហើយកម្ពុជាមានគោលដៅបង្កើនក្រុមប្រតិបត្តិករសេដ្ឋកិច្ចឲ្យបានចំនួន៣០ មុនបញ្ចប់ឆ្នាំ២០២៦នេះ។ ការរៀបចំយន្តការទទួលស្គាល់គ្នាទៅវិញទៅមក តាមរយៈប្រតិបត្តិករសេដ្ឋកិច្ចនាពេលនេះ គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃដើម, […]

photo_2026-06-04_22-31-12 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមដើរ២ ៧០០ជំហាន ដើម្បីគន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ

ភ្នំពេញ៖ តបតាមការអំពាវនាវដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ​  ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រោមឱវាទបានដើរ២ ៧០០ជំហាន ដើម្បីគន្ធបុប្ផា នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ។ នៅរសៀលនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ១ ៥០០នាក់ ដើរ២ ៧០០ជំហាន នៅពហុកីឡដ្ឋានមរតកតេជោ។ សូមរំលឹកថា នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចំាអគ្គនាយកដ្ឋាន និងអង្គភាពនានានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀត ក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ការរៀបចំពិធីដើរនេះ […]

កាលវិភាគផ្សព្វផ្សាយ