ចិនគ្រោងដំឡើងពន្ធ៥៥ភាគរយលើសាច់គោអូស្ត្រាលី ក្នុងពេលឆាប់ៗនេះ

Breed_Significance_in_Australian_Beef_Quality_38ec8877-a3c2-4a7b-bdc5-45f47024fd89

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ កាលពីថ្ងៃទី២ ខែមិថុនាថា សាច់គោអូស្ត្រាលីនាំចូលប្រទេសចិននឹងត្រូវជាប់ពន្ធនាំចូល៥៥ភាគរយបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ សម្រាប់បរិមាណនាំចូលលើសពីកូតាប្រចាំឆ្នាំ ដែលកំណត់ដោយរដ្ឋាភិបាលចិន។

ក្រសួងបានប្រកាសតាមរយៈសេចក្តីជូនដំណឹងថា ការនាំចូលសាច់គោអូស្ត្រាលី បានឈានដល់បរិមាណ៩០ភាគរយនៃកូតាឆ្នាំនេះរួចហើយ ដែលមានន័យថា ការកែប្រែអត្រឆពន្ធនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។

រហូតមកដល់ពេលថ្មីៗនេះ ការនាំចូលសាច់គោអូស្ត្រាលីភាគច្រើនទទួលបានការអនុគ្រោះពន្ធគយទាប ឬសូន្យ នៅក្នុងប្រទេសចិន ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ប៉ុន្តែបញ្ហានេះបានផ្លាស់ប្តូរកាលពីខែមករា ឆ្នាំ២០២៦នេះ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញនូវគម្រោងពន្ធគយលើសាច់គោរយៈពេលបីឆ្នាំ ដើម្បីការពារកសិករក្នុងស្រុកចិន។

គោលនយោបាយនេះក៏បានកំណត់កូតានាំចូលសាច់គោប្រចាំឆ្នាំពីប្រទេសមួយចំនួន ដូចជា អូស្ត្រាលី អាហ្សង់ទីន ប្រេស៊ីល នូវែលសេឡង់ អ៊ុយរូហ្គាយ និងសហរដ្ឋអាមេរិក ដោយកំណត់កូតា៥៥ភាគរយ ក្រោយពេលនាំចូលលើសបរិមាណកូតាកំណត់។

យោងតាមប្រព័ន្ធនេះ សាច់គោអូស្ត្រាលីចំនួន២០៥ ០០០តោន អាចត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ក្រោមអត្រាពន្ធទាបឆ្នាំ២០២៦។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយទៀតថា អាជ្ញាធរចិននឹងចាប់ផ្តើមគិតពន្ធ៥៥ភាគរយ ក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីផុតកម្រិតកូតាកំណត់ត្រូវ។

យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រុមហ៊ុនផ្តល់ព័ត៌មានទីផ្សារនៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន បានឱ្យដឹងថា ឧស្សាហកម្មសាច់គោរបស់ប្រទេសចិនបានរងផលប៉ះពាល់ដោយការធ្លាក់ចុះតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះសាច់គោការនាំចូលបានធ្វើឱ្យកសិករចិញ្ចឹមគោក្នុងប្រទេសចិនបាត់បង់ថ្លៃដើមផលិត និងធ្វើឱ្យតម្រូវការសាច់ក្នុងស្រុកធ្លាក់ចុះ។

កាលពីថ្ងៃទី១ ខែមករា​ ឆ្នាំ២០២៦ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បានសម្តែងការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីប្រទេសចិន បានប្រកាសពន្ធ៥៥ភាគរយ លើការនាំចូលសាច់គោលើសពីកម្រិតកូតា ដើម្បីការពារឧស្សាហកម្មសាច់គោនៅក្នុងប្រទេសចិន ដែលកំពុងងើបឡើងជាបណ្តើរៗ។

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា កូតានាំចូលសាច់គោសរុបក្នុងឆ្នាំ២០២៦ សម្រាប់ប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត ដូចជាប្រេស៊ីល និងសហរដ្ឋអាមេរិក ដែលគ្របដណ្តប់ក្រោមវិធានការការពារ គឺក្នុងបរិមាណ២,៧លានតោន ដែលប្រហាក់ប្រហែលនឹងកំណត់ត្រា២,៨៧លានតោននៃសាច់គោនាំចូលក្នុងឆ្នាំ២០២៤។

កម្រិតកូតាប្រចាំឆ្នាំ២០២៦ ត្រូវបានកំណត់ទាបជាងកម្រិតនាំចូលសម្រាប់រយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥ សម្រាប់ប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសប្រេស៊ីលផងដែរ បន្ទាប់ពីការស៊ើបអង្កេត កាលពីខែធ្នូឆ្នាំ២០២៤ថា ការកើនឡើងនៃបរិមាណសាច់គោនាំចូលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មសាច់គោក្នុងស្រុករបស់ប្រទេសចិន។

នាយកប្រតិបត្តិក្រុមប្រឹក្សាឧស្សាហកម្មសាច់អូស្ត្រាលី បាននិយាយថា ពន្ធគយទាំងនេះមិនយុត្តិធម៌ មិនសមរម្យទេ ហើយមិនបានឆ្លុះបញ្ចាំងពីទំនាក់ទំនងពាណិជ្ជកម្មយូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលអូស្ត្រាលីមានជាមួយប្រទេសចិន។

លោកបាននិយាយទៀតថា «ការសម្រេចបែបនេះហាក់ដូចជាផ្តល់រង្វាន់ដល់ប្រទេសដទៃទៀត ដែលបានបង្កើនបរិមាណសាច់គោនាំចេញទៅកាន់ទីផ្សារចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការសម្រេចបែបនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើលំហូរពាណិជ្ជកម្មអូស្ត្រាលីទៅកាន់ប្រទេសចិន ក្នុងពេលអនុវត្តវិធានការនេះ ព្រមទាំងរំខានដល់ទំនាក់ទំនងយូរអង្វែង ដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អូស្ត្រាលី និងរឹតត្បិតសមត្ថភាពរបស់អ្នកប្រើប្រាស់ចិនក្នុងការទទួលបានសាច់គោអូស្ត្រាលី ដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន»។

ការនាំចេញសាច់គោទៅកាន់ប្រទេសចិនបានធ្លាក់ចុះ០,៣ភាគរយ ក្នុងរយៈពេល១១ ខែដំបូងនៃឆ្នាំ២០២៥ ដោយមកត្រឹមបរិមាណ២,៥៩លានតោន។

នៅឆ្នាំ២០២៤ ប្រទេសចិនបាននាំចូលសាច់គោចំនួន១,៣៤លានតោន ពីប្រេស៊ីល, ៥៩៤,៥៦៧តោន ពីអាហ្សង់ទីន, ២៤៣,៦៦២តោន ពីអ៊ុយរូហ្គាយ ២១៦,០៥០តោន ពីអូស្ត្រាលី, ១៥០,៥១៤តោន ពីនូវែលសេឡង់ និងចំនួន១៣៨,១១២តោន ពីសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យគយចិន បានឱ្យដឹងថា​​ ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសប្រេស៊ីលបាននាំចូលសាច់គោចំនួន១,៣៣លានតោន ទៅកាន់ប្រទេសចិន ដែលខ្ពស់ជាងកម្រិតកូតាបានកំណត់ក្រោមវិធានការថ្មីរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង៕ (ផាន់ អាណា)


image_2026-09-11_15-44-36
កូរ៉េជ្រើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានជ្រើសរើសយកខ្ទឹមស និងខ្ទឹមបារាំង ជាមុខទំនិញដំបូងគេបង្អស់ សម្រាប់ប្រព័ន្ធរក្សាស្ថិរភាពតម្លៃកសិផល ដោយសម្រេចផ្តល់សំណងចំពោះភាពខុសគ្នានៃតម្លៃរហូតដល់៨០ភាគរយ នៃតម្លៃលក់ដុំ ប្រសិនបើតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានជួបប្រជុំលើកទី១ នៃគណៈកម្មាធិការពិគ្រោះយោបល់ ស្តីពីស្ថិរភាពតម្លៃកសិផល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល។ ប្រព័ន្ធស្ថិរភាពតម្លៃកសិផល គឺជាយន្តការថ្មីមួយ ដែលរដ្ឋាភិបាលកូរ៉េផ្តល់ការគាំទ្រទាំងស្រុង ឬមួយផ្នែក ចំពោះភាពខុសគ្នារវាងតម្លៃគោលសម្រាប់កសិផល និងតម្លៃនៅលើទីផ្សារ នៅពេលតម្លៃកសិផលជាមធ្យមធ្លាក់ចុះក្រោមតម្លៃគោល។ សម្រាប់ឆ្នាំ២០២៦នេះ ខ្ទឹមស និងខ្ទឹមបារាំង ត្រូវបានជ្រើសរើសជាមុខទំនិញគំរូដំបូងគេបង្អស់ ដោយសារតម្លៃ និងបរិមាណផលិតកម្មរបស់កសិផលទាំងពីរមុខនេះ មានការប្រែប្រួលខ្លាំងទៅតាមស្ថានភាពដំណាំ។ កូរ៉េគ្រោងបន្ថែមមុខទំនិញកសិផលជារៀងរាល់ឆ្នាំ ដោយពិចារណាលើឥទ្ធិពលរបស់វា ចំពោះរបបអាហាររបស់ប្រជាជនកូរ៉េ ដោយកំណ់តប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ និងតម្រូវការជាមុន ព្រមទាំងលទ្ធភាពទទួលបានទិន្នន័យថ្លៃដើមផលិតកម្មច្បាស់លាស់។ តម្លៃគោលត្រូវបានកំណត់នៅត្រឹម៨០ភាគរយនៃតម្លៃលក់ដុំ រួមទាំងថ្លៃចំណាយក្នុងការគ្រប់គ្រងកសិកម្ម ហើយរាប់បញ្ចូលថ្លៃពលកម្មរបស់កសិករផ្ទាល់ទាំងស្រុង ឬមួយផ្នែកផងដែរ។ តម្លៃជាមធ្យម ត្រូវគណនាផ្អែកលើតម្លៃកសិផលក្នុងរដូវប្រមូលផល របស់ដំណាំនីមួយៗ ហើយរាប់បញ្ចូលតម្លៃនៃផលិតផលគ្រប់កម្រិតគុណភាព គឺគុណភាពខ្ពស់ មធ្យម និងទាប។ សម្រាប់មុខទំនិញ ដែលមានការប្រែប្រួលតម្លៃខ្លាំង ទំហំនៃការគាំទ្រនឹងត្រូវបង្កើនជាដំណាក់កាលៗ […]

image_2026-09-11_15-28-31
ប្រជាជនឥណ្ឌាជាង១០១លាននាក់ កើតជំងឺទឹកនោមផ្អែម សង្ស័យមកពីបរិភោគមីកញ្ចប់ និងភេសជ្ជៈផ្អែម

ញូវដេលី៖ ក្រុមហ៊ុនផលិតឱសថរបស់ដាណឺម៉ាក ឈ្មោះ ណូវ៉ូ ណ័រឌីស (Novo Nordisk) បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៦នេះថា ប្រជាជនឥណ្ឌាជាង១០១លាននាក់ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម ខណៈមនុស្ស១៣៦លាននាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពប្រុងកើតជំងឺទឹកនោមផ្អែម ដោយសង្ស័យថា មកពីបរិភោគអាហារកញ្ចប់មាបតម្លៃថោក។ ក្រោយពីការចេញផ្សាយបែបនេះ រដ្ឋាភិបាលឥណ្ឌាបានចាប់ផ្តើមរឹតបណ្ដឹងការដាក់ស្លាកព្រមានចំពោះសុខភាព នៅលើផលិតផលម្ហូបអាហារមួយចំនួន រហូតបង្កឱ្យមានការជជែកដេញដោលនៅទូទាំងប្រទេស អំពីមូលហេតុប្រជាជនឥណ្ឌាចូលចិត្តបរិភោគអាហារវេចខ្ចប់ស្រាប់ និងតម្លៃថោក ខណៈក្រុមហ៊ុនផលិតអាហារមួយចំនួនបានលក់ផលិតផលដដែល​​​ តែមានជីវជាតិល្អជាងមុន នៅក្នុងទីផ្សារប្រទេសផ្សេង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវមួយផ្សេងទៀត បានឱ្យដឹងថា ទីផ្សារអាហារវេចខ្ចប់របស់ឥណ្ឌា ដូចជាមីកញ្ចប់ជាដើម បានកើនឡើងដល់ទឹកប្រាក់ជាង១៣៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ គឺកើនឡើងពី១២៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករណ៍ថា នឹងកើនដល់ជិត២៤០ពាន់លានដុល្លារ នៅឆ្នាំ២០៣៤។ ជារៀងរាល់ឆ្នាំ អាហារខេចខ្ចប់ស្រាប់ប្រហែល ៦ ពាន់លានកញ្ចប់ ដែលប្រជាជនឥណ្ឌាបរិភោគនៅតាមគ្រួសារ និងតាមតូបលក់អាហារតាមចិញ្ចើមផ្លូវ គឺជាមីឈ្មោះ ម៉ាគ្គីស្រុះទឹកក្តៅ  (Maggi Two-Minute Masala) ដែលផលិតដោយក្រុមហ៊ុនណេស្លេ (Nestlé) របស់ប្រទេសស្វីស។ ដោយសារប្រាក់ចំណូលរបស់គ្រួសារណ្ឌា ទាបជាងមធ្យមភាគលើពិភពលោកច្រើនពេក ប្រជាជនឥណ្ឌាដ៏ច្រើនចូលចិត្តបរិភោគផលិតផលអាហារមានតម្លៃថោក ដូចជា មីកញ្ចប់ម៉ាក ម៉ាគ្គី […]

image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

កាលវិភាគផ្សព្វផ្សាយ