ជាតិ
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម
កំពង់ធំ-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់និងសហការីដោយមានការចូលរួមពី អភិបាលរងខេត្តកំពត អភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ចាម មន្រ្តីខេត្តកែប មន្រី្តកសិកម្មឃុំ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណីត្រី, វារីវប្បករ, និងក្រុមហ៊ុនធានាទិញផលវារីប្បកម្ម ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី ការបង្កាត់ពូជត្រី និងផលិតកម្មទាពង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងកម្មវិធីពេលព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច និងគណៈប្រតិភូ បានអញ្ជើញទៅកសិដ្ឋាន TP ចិញ្ចឹមត្រីរ៉ស់កំពង់ធំ របស់លោក តាន់ វណ្ណា ម្ចាស់កសិដ្ឋាន ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានស្រះចិញ្ចឹមត្រីរស់ជិត ១០០ ស្រះ និងអាចប្រមូលទិន្នផលត្រីបានចន្លោះពី ១៥ ទៅ២០ តោននៅក្នុងមួយថ្ងៃ និងជាកសិដ្ឋានចិញ្ចឹមត្រីរ៉ស់ទ្រង់ទ្រាយធំមួយនៅកម្ពុជា ដើម្បីស្វែងយល់ដោយផ្ទាល់អំពីដំណើរការចិញ្ចឹម ការគ្រប់គ្រងបច្ចេកទេសផលិតកម្ម ការថែទាំ ការគ្រប់គ្រងថ្លៃដើម និងការធ្វើទីផ្សារ។ ក្នុងឱកាសនោះដែរ លោក […]
News & ជាតិ

ការចិញ្ចឹមមាន់កសិកម្មនៅក្នុងរោងបិទជិត ឆាប់ទទួលបានផលលឿនជាងចិញ្ចឹមក្នុងរោងបើកចំហរ
ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ ៖ ស្របពេលអាកាសធាតុការប្រែប្រួល និងមានភាពមិនទៀងទាត់ ដូចនាពេលបច្ចុប្បន្ន បាននិងកំពុងជះឥទ្ធិពលមិនសូវល្អដល់វិស័យកសិកម្ម ដែលទាមទារឱ្យមាន ការកែប្រែទម្លាប់ពីការចិញ្ចឹមសត្វបែបប្រពៃណីមកចិញ្ចឹមតាមបែបទំនើប។ តួយ៉ាងការចិញ្ចឹមមាន់កសិកម្មនៅក្នុងរោងបិទជិត ឬចិញ្ចឹមតាមបែបទំនើប ត្រូវបានវាយតម្លៃថា មាន់អាចលូតលាស់ធំធាត់លឿន ឆាប់បានផល និងចំណេញពេញវេលា ជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ ដែលមិនប្រព័ន្ធគ្រប់គ្រង់ជាក់លាក់។ លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ នៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំ កាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១ មកដល់ឆ្នាំ២០២៥ លោកចិញ្ចឹមមាន់នៅក្នុងរោងបើកចំហរ។ តែចូលមកដល់ឆ្នាំ២០២៦នេះ លោកបានចាប់ផ្តើមសាងសងរោងចិញ្ចឹមមាន់បិទជិត ឬចិញ្ចឹមមាន់បែបទំនើប (អ៊ីវេប ) ចំនួនពីររោង ក្នុងនោះ លោកសាងសង់ថ្មីមួយរោង និងកែច្នៃរោងចាស់ឱ្យទៅជារោងបែប អ៊ីវែប មួយរោង។ លោកអះអាងថា “យើងចិញ្ចឹមមាន់ក្នុងរោងត្រជាក់ តាំងពីយើងចាប់ផ្តើមដាក់ដំបូងរហូតមកទល់សព្វថ្ងៃនេះ ឃើញថា ការធំលូតលាស់របស់កូនមាន់មានភាពល្អប្រសើរជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ។ ព្រោះវាក្តៅ ពីមួយវគ្គទៅវគ្គមាន់មិនសូវធំស្មើគ្នា ដូចការចិញ្ចឹមនៅតាមរោងបិទជិតនោះទេ”។ បើតាមលោក យឹម គឹមសាន […]
News & ជាតិ

ធនាគារ ARDBចូលរួមគាំទ្រ និងលើកម្ពស់សមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុដល់ម្ចាស់ជីវកម្មក្នុងស្រុក
ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បន្តចូលរួមគាំទ្រនិងលើកកម្ពស់ដល់ការបណ្តុះបណ្តាលសមត្ថភាពជូនម្ចាស់អាជីវកម្មក្នុងស្រុកផ្តោតលើប្រធានបទ “គោលការណ៍គណនេយ្យ និងការគ្រប់គ្រងហិរញ្ញវត្ថុ”។ វគ្គបណ្តុះបណ្តាលនេះរៀបចំនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច តេជោដោយមានកិច្ចសហការពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលព្រឹកថ្ងៃទី២៥ ខែមិថុនា។ អ្នកស្រី ជុន សុថានី នាយកនាយកដ្ឋានយុទ្ធសាស្ត្រនិងអភិវឌ្ឍន៍អាជីវកម្មនៃសាជីវកម្មធានាឥណទានកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា កម្មវិធីថ្ងៃនេះ ជាកម្មវិធីមួយនៅក្នុងកម្មវិធីដំណើរការទទួលឥណទានរបស់សមាគមសហគ្រិនវ័យក្មេង ដោយមានការសហការជាមួយនិងភាគីពាក់ព័ន្ធផ្សេងរួមទាំងសមាគមធនាគារនិងធនាគារមួយចំនួនដែលបានឧបត្ថម្ភមកដល់កម្មវិធីរបស់យើង។ កម្មវិធីASSESS យើងចាប់ផ្តើមតាំងពីឆ្នាំ២០២៥ ហើយមានកម្មវិធីមួយកញ្ចប់បានបញ្ចប់នៅឆ្នាំ២០២៥ហើយសម្រាប់ឆ្នាំ២០២៦នេះកម្មវិធីរបស់យើងបានចាប់ផ្តើមក្នុងខែមិថុនា ហើយនៅថ្ងៃទី២៥ ខែមិថុនានេះជាថ្ងៃទី២នៃវគ្គសិក្សាទាំង៧របស់Assess to finance Program ដែលវគ្គសិក្សាលើកទី១យើងធ្វើទី១៩ខែមិថុនា ផ្តោតទៅលើប្រធានបទ ការពង្រីកអាជីវកម្មនិងផែនការកំណើន ហើយសម្រាប់ថ្ងៃនេះវិញ ប្រធានបទផ្តោតលើគោលការណ៍គណនេយ្យនិងការគ្រប់គ្រងហិរញ្ញវត្ថុ។ ការៀបចំរបាយការហិរញ្ញវត្ថុ ការយល់ដឹងបីស្តង់ដាគណនេយ្យផ្សេងៗដែលខាងនិយ័តករមានតម្រូវការសម្រាប់ស្ថាប័ន ឬអាជីវកម្មទូទៅ ក៏ដូចជាការៀបចំនូវគោលនយោបាយ នីតិវិធីសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអាជីវកម្មផងដែរ។ គោលបំណងសំខាន់នៃការបង្កើតកម្មវិធី Assess to finance Program របស់យើងនេះគឺដើម្បីជួយបង្កើនសមត្ថភាពរបស់ SME ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់អាចទៅទទួលបានហិរញ្ញប្បទានពីស្ថាប័នធនាគារ ។ដូចនេះគោលបំណងរបស់យើងគឺចង់ជួយដល់ SMEទាំងអស់ដែលមានតម្រូវការផ្នែកហិរញ្ញវត្ថុ ដែលកន្លងមកម្ចាស់អាជីវកម្មទាំងនោះនៅមានការខ្វះខាតអ្វីខ្លះ របាយការណ៍ពេលទៅជួបគ្រឹះស្ថានធនាគារ ឈានទៅសិក្សាដើម្បីទទួលបានឥណទាន។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តការវិនិយោគផ្នែកចិញ្ចឹមត្រី ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានលើកទឹកចិត្តដល់ការវិនិយោគផ្នែកចិញ្ចឹមត្រី ដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនផលិតផលត្រីសម្រាប់ការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងចូលរួមកាត់បន្ថយនាំចូលពីប្រទេសជិតខាង។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍លើទឹកចិត្តបែបនេះ ក្នុងឱកាសអញ្ជើញពិនិត្យមើល និងស្វែងយល់អំពីដំណើរការចិញ្ចឹមត្រីទីឡាព្យ៉ា នៅកសិដ្ឋានបន្លែសុវត្ថិភាពកោះធំ ស្ថិតនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត កៅ ថាច ក៏មានអគ្គនាយករងធនាគារ ARDB បីរូបផងដែរ គឹឯកឧត្តម បាន លឹម, ឯកឧត្តម ប៉ិច សានី និងឯកឧត្តម ចាន់ សីហា ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់ធនាគារ និងថ្នាក់ដឹកនាំសមាគមបណ្តាញកសិកតេជោជាច្រើនរូបទៀត។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការវិនិយោគលើការចិញ្ចឹមត្រីទីឡាព្យ៉ាដែលកំពុងតែមានតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជា ហើយការវិនិយោគបែបនេះ គឺជាការបង្កើនផលិតផលត្រីសម្រាប់ការផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងឈានទៅកាត់បន្ថយនាំចូលពីប្រទេសជិតខាង។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានខាងលើ ត្រូវបង្កើតផលិតភាព ដោយបន្តអនុវត្តការចិញ្ចឹមត្រីក្នុងស្រុកទៅតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ព្រមទាំងជួយជំរុញផ្នែកបច្ចេកទេស និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅកាន់កសិករផងដែរ ជាពិសេស […]
News & ជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តកញ្ចប់ថវិកាជាង៦៣លានដុល្លារដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលរបស់កម្ពុជា
ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន៦៣,៤៤លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញ ទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។ យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជានេះ នឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម ដែលមានកម្រិតថាមពល២៥០មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក៥០០មេហ្គាវ៉ាត់ម៉ោង នៅស្ថានីយ៍រងខេត្តតាកែវ។ ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញវិញនៅពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។ ការណ៍នេះនឹងជួយបំពេញតម្រូវការអគ្គិសនី ដែលកំពុងកើនឡើងដោយសារតំបន់ឧស្សាហកម្ម ទីតាំងកែច្នៃកសិផល និងទីប្រជុំជន ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាក៏នឹងជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេសវៀតណាម រួមទាំងការនាំចូលថាមពលរបស់កម្ពុជា ដែលរួមចំណែកដល់គោលដៅនៃបណ្តាញអគ្គិសនីអាស៊ាន ក្នុងការសម្រេចបាននូវប្រតិបត្តិការបណ្តាញអគ្គិសនីរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅទូទាំងអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០៤៥។ លោកស្រី យ៉ាស្មីន ស៊ីដីគី (Yasmin Siddiqi) នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា «ចំពេលមានវិបត្តិថាមពលសកល គម្រោងនេះពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកអន្តរកម្មថាមពលស្អាត។ តាមរយៈការពង្រឹងបណ្តាញថាមពលជាមួយនឹងការផ្ទុកថាមពលថ្មខ្នាតធំ យើងកំពុងជួយប្រទេសកម្ពុជាទាញប្រយោជន៍ពីថាមពលកកើតឡើងវិញបន្ថែមទៀត ហើយធានាថា ក្រុមគ្រួសារកសិករ និងអាជីវកម្មនានា ទទួលបានអត្ថប្រយោជន៍ពីអគ្គិសនី ដែលមានសុវត្ថិភាព ស្ថិរភាព និងតម្លៃសមរម្យ»។ […]
News & ជាតិ

សហគ្រិនខ្មែរមួយរូប កំពុងកែច្នៃពងទាធ្វើជាម្ហូបច្រើនមុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រៅពីជាម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង អិលស៊ីឌីស៊ី អេកូហ្គ្រីន (LCDC ECO-GREEN) លោក នី តាំងហ៊ី ក៏ជាកសិករសហគ្រិនខ្មែរមួយរូប ដែលមានគំនិតច្នៃប្រឌិតពងទាទៅជាផលិតផលសម្រេចមួយផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយកាត់បន្ថយការនាំចូល។ លោកបានប្រាប់ទូរទស្សន៍អនឡាញ ARDB TV ថា បច្ចុប្បន្នកសិដ្ឋានរបស់លោកបាននឹងកំពុងកែច្នៃពងទាទៅជាផលិតផលសម្រេចយ៉ាងហោចណាស់បានបួនមុខ សម្រាប់ដាក់លក់នៅតាមម៉ាត និងផ្សារទំនើបមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ ពងទាច្នែទាំងបួនមុខនោះ រួមមាន ពងទាស្រស់វេចខ្ចប់ ពងទាប្រៃ ពងទាខ និងស្នូលពងទាប្រៃ។ លោក នី តាំងហ៊ី បានបន្តថា បច្ចុប្បន្ននេះ ការកែច្នៃរបស់លោកមិនទាន់បានច្រើនមុខនៅឡើយទេ ប៉ុន្តែនៅពេលខាងមុខ លោកនឹងកែច្នៃពងទាបន្ថែមទៀត ដូចជា ការច្នៃធ្វើពងទាបាក់យុង ពងទាខ្មៅ និងម្សៅពងទា។ ដោយមើលឃើញពីកសិករ តែងតែមានបញ្ហាប្រឈមទីផ្សារពងទាកន្លងទៅ លោកមានគំនិតមួយនេះ ចង់ឱ្យកម្ពុជាសម្បូរទៅដោយផលិតកែច្នៃដូចបណ្ដាប្រទេសជិតខាង ដែលភាគច្រើនប្រទេសទាំងនោះ គេមានសមត្ថភាពខ្ពស់ក្នុងការច្នៃពងទាទៅជាផលិតផលសម្រេច មិនក្រោមពី៥០មុខនោះទេ។ លោក នី តាំងហ៊ី បានប្រាប់ ARDB TVទៀតថា លោកធ្លាប់បានទៅរៀនច្នៃម៉ូឌែលផ្សេងៗពីកោះតៃវ៉ាន់ […]
News & ជាតិ

ស្ត្រីជាកម្លាំងស្នូលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន និងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព
ដោយ ហៃ ស៊ីណា សៀមរាប៖ ថ្នាក់ដឹកនាំ សមាជិកសហគមន៍កសិកម្ម និងកសិករ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានចូលរួមដំឡើងបំពង់ (Alternate Wetting and Drying) ដើម្បីអនុវត្តបច្ចេកទេសគ្រប់គ្រងទឹកក្នុងស្រែ ដែលជាវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន និងប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈការចូលរួមនេះ ក្រុមហ៊ុនអេមរូរ៉ាយ (Amru Rice) មានសុទិដ្ឋិនិយមថា ស្ត្រីមិនត្រឹមតែជាអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំការផ្លាស់ប្តូរ។ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការអនុវត្ដកសិកម្មឆ្លាតវៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ដូច្នោះ ការរួមគ្នា គឺកំពុងកសាងអនាគតកសិកម្មបៃតង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនជីវភាពរស់នៅរបស់កសិករខ្មែរ។ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងរលកកម្ដៅកាន់តែខ្លាំង អ្នកជំនាញបានលើកឡើងថា ការអភិវឌ្ឍ និងប្រើប្រាស់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ ក្លាយជាកត្តាសំខាន់សម្រាប់អនាគតវិស័យស្រូវអង្ករកម្ពុជា។ ដោយឡែក ពូជស្រូវមានភាពធន់នឹងកម្ដៅ រាំងស្ងួត និងការប្រែប្រួលនៃរបបទឹកភ្លៀង អាចជួយរក្សាបាននូវទិន្នផល និងគុណភាពស្រូវ ទោះបីជាប្រឈមនឹងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលក៏ដោយ។ ជាមួយគ្នានេះដែរ ការជ្រើសរើសពូជស្រូវ ដែលមានរយៈពេលលូតលាស់សមស្រប និងអាចប្រមូលផលបានយឺតជាងមុនបន្តិច ក៏ជួយឱ្យដំណាំស្រូវសម្របខ្លួនបានល្អប្រសើរទៅនឹងការប្រែប្រួលរដូវកាលដែរ។ លើសពីនេះ ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវធន់នឹងអាកាសធាតុ គឺជាគន្លឹះដ៏សំខាន់ក្នុងការធានានិរន្តរភាពផលិតកម្មស្រូវ […]
News & ជាតិ

គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតក្នុងបាតសមុទ្របានកើនឡើង១ ៤៧០ឈុត
ដោយ រស្មី ភ្នំពេញ៖ យោងតាមមន្រ្តីជំនាញបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីស្តារចំនួនត្រីឡើងវិញ និងក៏ដូចជាសម្រាប់ទុកជាជម្រកសុវត្តិភាពដល់សត្វត្រីនោះ ក្រុមការងារជំនាញបានដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតបានកើនដល់ចំនួន១ ៤៧០ឈុត សម្រាប់ត្រីពងកូន។ សំណង់ជម្រកត្រីសិប្បនិម្មិត គឺជាសំណង់ត្រូវបានបង្កើតឡើង និងទម្លាក់ចូលទៅក្នុងបាតសមុទ្រ ឬទន្លេ ដើម្បីដើរតួជាជម្រកបែបធម្មជាតិ។ នៅប្រទេសកម្ពុជាសំណង់ជាង១ ៤៧០ឈុត ហើយត្រូវបានទម្លាក់ក្នុងដែនសមុទ្រនៃខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ី និងទប់ស្កាត់បទល្មើសអូសអួន។ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ សំណង់ប្រភេទនេះមានត្រឹមតែចំនួន១ ២៥០ឈុតប៉ុណ្ណោះ ដែលកំណើននេះ ត្រូវបានគេរំពឹងថា នឹងជួយស្តារចំនួនត្រីសមុទ្រថែមទៀត។ គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាពបានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា ដើម្បីស្តារចំនួនត្រីសមុទ្រនោះគេបានដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត ដើម្បីគាំទ្រដល់ការស្ដាឡើងវិញ និងការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ សំណង់ជម្រកត្រីសិប្បនិម្មិតទាំងនេះ ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការនេសាទដោយប្រើឧបករណ៍អូសបំផ្លិចបំផ្លាញ និងបង្កើតជាជម្រកសមស្រប សម្រាប់ការបន្តពូជ និងការលូតលាស់នៃធនធានជលផលសមុទ្រ។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អរវាងគម្រោង និងអង្គការអភរិក្សសមុទ្រកម្ពុជាំ (Marine Conservation Cambodia) ដោយមានការចូលរួមពីសហគមន៍នេសាទ សម្រាប់ការដំឡើង និងទម្លាក់ជម្រកត្រីនៅតាមទីតាំង ដែលបានគ្រោងទុក។ គួរបញ្ជាក់ថា សំណង់ជម្រកត្រីសិប្បនិម្មិត គឺជាជម្រកសត្វសមុទ្រកាន់តែរឹងមាំដល់ការរស់រានរបស់សត្វត្រី។ […]
News & ជាតិ

សមាគមកាហ្វេកម្ពុជា និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសហការស្រាវជ្រាវពូជកាហ្វេ ដើម្បីលើកកម្ពស់គុណភាព និងភាពប្រកួតប្រជែង
ដោយ នៅ ស៊ីវុត្ថា មណ្ឌលគិរី៖ សមាគមកាហ្វេកម្ពុជាបានចាប់ដៃគូសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សម្រាប់សិក្សាស្រាវជ្រាវ និងវាយតម្លៃប្រភេទពូជកាហ្វេ ដែលកសិករកំពុងដាំដុះនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីស្វែងរកសក្តានុពល និងអភិវឌ្ឍពូជកាហ្វេក្នុងស្រុកឱ្យកាន់តែមានគុណភាពខ្ពស់ សមស្របនឹងលក្ខខណ្ឌអាកាសធាតុ និងតម្រូវការទីផ្សារ។ គំនិតផ្តួចផ្តើមនៃការសិក្សាស្រាវជ្រាវនេះ ទទួលបានការណែនាំ និងជំរុញពី ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមកាហ្វេកម្ពុជា។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍពូជកាហ្វេក្នុងស្រុក គឺជាកត្តាសំខាន់ក្នុងការពង្រឹងវិស័យកាហ្វេកម្ពុជា ឱ្យអាចប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ធន់នឹងជំងឺ និងបង្កើនទិន្នផលសម្រាប់កសិករ។ កិច្ចសហការរវាងស្ថាប័នទាំងពីរនេះ ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃកាហ្វេកម្ពុជា ចាប់ពីការផលិតរហូតដល់ទីផ្សារ ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់កសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរី និងតំបន់សក្តានុពលផ្សេងៗទៀត។ បច្ចុប្បន្ន កសិករភាគច្រើននៅខេត្តមណ្ឌលគិរី កំពុងដាំដុះកាហ្វេពូជ រ៉ូប៊ូស្តា (Robusta) ដោយសារងាយស្រួលថែទាំ និងផ្តល់ទិន្នផលខ្ពស់។ ដោយឡែកកាហ្វេពូជ អារ៉ាប៊ីកា ត្រូវបានដាំដុះនៅក្នុងបរិមាណតិចជាងសហគមន៍ឡៅកា ស្ថិតក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលមានលក្ខខណ្ឌភូមិសាស្ត្រសមស្របសម្រាប់ការលូតលាស់របស់កាហ្វេប្រភេទនេះ។ ទោះជាយ៉ាងណាអ្នកជំនាញបានបញ្ជាក់ថា កាហ្វេអាចដាំដុះបាននៅតំបន់ដែលមានកម្ពស់ទាបជាង១០០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រផងដែរ ប៉ុន្តែការលូតលាស់ និងទិន្នផលមិនអាចប្រៀបធៀបជាមួយតំបន់ ដែលមានកម្ពស់ខ្ពស់និងមានលក្ខខណ្ឌបរិស្ថានសមស្របសម្រាប់ដំណាំកាហ្វេឡើយ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]
News & ជាតិ

កម្ពុជានាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិន ឆ្លងកាត់ប្រទេសឡាវ
ដោយ ហៃ ស៊ីណា វៀងចន្ទន៍៖ ពិធីសម្ពោធជាផ្លូវការនៃការដឹកជញ្ជូនកសិផលឆ្លងកាត់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនដោយឆ្លងកាត់ប្រទេសឡាវត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ហើយនៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ។ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏គេឃើញមានមានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន៣០ក្រុមហ៊ុន។ នេះជាលើកទី១ ហើយកម្ពុជាសម្រេចបានក្នុងការនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការដឹកជញ្ជូនពីកម្ពុជាឆ្លងកាត់ទៅកាន់ប្រទេសឡាវ។ ក្នុងថ្ងៃនេះដែរមានការនាំចេញផ្លែទុរេនចំនួនបួនកុងទីន័រតាមរយៈច្រកចេញថ្មីរបស់កម្ពុជាតាមរយៈប្រទេសឡាវ។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដែរថា ការដឹកជញ្ជូននេះមានការចំណេញពេលវេលាតិច ដែលធម្មតាចំណាយពេលពី១៥ទៅ២០ថ្ងៃឯណោះ។ សម្រាប់ច្រកថ្មីនេះប្រើពេលត្រឹមតែមួយសប្តាហ៍នឹងដល់ទីផ្សារប្រទេសចិនហើយ។ ដោយឡែកក្រសួងកសិកម្ម បានលើកឡើងផងថា នេះវាជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម បានចាត់ទុកថា នេះជាសមិទ្ធផលដ៏ធំធេង គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការចរចាយ៉ាងសកម្មកន្លងមកនេះ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងក្រសួងកសិកម្ម និងបរិស្ថានឡាវ ដើម្បីបើកផ្លូវ និងសម្របសម្រួលនីតិវិធីនានា ក្នុងការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួនប្រាំមួយមុខទៅកាន់ទីផ្សារចិន ដែលរួមមានផ្លែចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងផ្លែទុរេន៕
News & ជាតិ

ជប៉ុនផ្តល់ឥណទានសម្បទានចំនួន១៦២,៧លានដុល្លារ សម្រាប់គម្រោងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឥណទានសម្បទានជប៉ុនបានផ្តល់ឥណទានសម្បទាន ចំនួន១៦២,៧ លានដុល្លាr នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ។ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ឥណទានសម្បទានជប៉ុននូវទឹកប្រាក់ចំនួន ១៦២,៧លានដុល្លារ ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ។ ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អ៊ូអេណូ អាតស៊ូស៊ី (UENO Atsushi )ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការបន្តផ្ដល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ សូមបញ្ជាក់ថា គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជភ្នំពេញ គឺមានគោលបំណងដើម្បីលើកកម្ពស់ផលិតភាពកសិកម្មនៅតំបន់ជនបទ និងកាត់បន្ថយការខូចខាតដោយគ្រោះទឹកជំនន់ តាមរយៈការស្ដារ និងការកែលម្អប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ដែលមានស្រាប់នៅច្រករបៀងភាគនិរតីនៃរាជធានីភ្នំពេញ៕
News & ជាតិ

កសិដ្ឋានទឹកដោះគោស្រស់មូមូកំពុងតែពង្រីកការផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
ភ្នំពេញ៖ បច្ចុប្បន្ន តម្រូវការទឹកដោះគោស្រស់ផលិតក្នុងស្រុកកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង ចន្លោះពី១០ម៉ឺន ទៅ១២ម៉ឺនលីត្រក្នុងមួយថ្ងៃ ស្របពេលប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងកំពុងងាកមកគាំទ្រផលិតផលជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការផលិតក្នុងស្រុកនាពេលបច្ចុប្បន្ន អាចផ្គត់ផ្គង់បានត្រឹមតែប្រមាណ៣១ភាគរយ នៃតម្រូវការទីផ្សារសរុបប៉ុណ្ណោះ។ ឆ្លើយតបនឹងឱកាសទីផ្សារដ៏ធំនេះ កសិដ្ឋាន “មូមូ” បាននឹងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផលិតទឹកដោះគោស្រស់ផ្គត់ផ្គង់ទៅកាន់ហាងកាហ្វេ និងអ្នកស្រឡាញ់សុខភាព។ បច្ចុប្បន្ន កសិដ្ឋាននេះអាចផលិតទឹកដោះគោស្រស់បានពី៣ ០០០ទៅ ៤ ០០០លីត្រ ក្នុងមួយថ្ងៃ។ កសិដ្ឋានមូមូ កំពុងពង្រីកសង្វាក់ផលិតកម្ម ដើម្បីឈានទៅសម្រេចគោលដៅ ១២ ០០០លីត្រក្នុងមួយថ្ងៃ តាមរយៈការបង្កើនចំនួនពូជមេគោ នៅចុងឆ្នាំ២០២៦នេះ។ ការកើនឡើងនៃការផលិតនេះ ជាសញ្ញាវិជ្ជមាននៃកំណើនតម្រូវការ និងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ផលិតផលក្នុងស្រុក ទន្ទឹមនឹងការកើនឡើងនៃការយល់ដឹងពីអត្ថប្រយោជន៍នៃការទទួលទានទឹកដោះគោស្រស់ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទម្លាប់នៃការរស់នៅដើម្បីសុខភាពល្អរបស់ពលរដ្ឋខ្មែរ។ ទោះបីជាការផ្គត់ផ្គង់បច្ចុប្បន្ននៅមានកម្រិត ប៉ុន្តែផែនការពង្រីកខ្លួនរបស់កសិដ្ឋានក្នុងស្រុក ជាពិសេស កសិដ្ឋានមូមូ គឺជាពន្លឺសង្ឃឹមថ្មីមួយនៃផលិតផលក្នុងស្រុក៕ (គឹម គន្ធី)
