ជាតិ
News & ជាតិ

ក្រសួងបរិស្ថានជូនដំណឹងស្តីអំពីការឡើងកម្ដៅផែនដីធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមសត្វរបស់ប្រជាកសិករ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦បានឲ្យដឹងថា ការឡើងកម្ដៅផែនដីកំពុងប៉ះពាល់កាន់តែខ្លាំងឡើងដល់ទិដ្ឋភាពជាច្រើននៃជីវិតនៅលើផែនដី រួមទាំងផលិតកម្មសត្វផងដែរ។ សេចក្តីជូនដំណឹងខាងលើកឡើងថា សត្វចិញ្ចឹម ដូចជា គោ ជៀម ពពែ និងបសុបក្សី ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាហារ ចំណូល និងជីវភាពរស់នៅសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងសីតុណ្ហភាព និងការប្រ ប្រួលលក្ខខណ្ឌអាកាសធាតុកំពុងបង្កើតបញ្ហាប្រឈមធ្ងន់ធ្ងរសម្រាប់អ្នកចិញ្ចឹមសត្វ និងសត្វដែលពួកគេពឹងផ្អែកលើ។ ក្រសួងបរិស្ថានបានពន្យល់ថា ផលប៉ះពាល់ដោយផ្ទាល់បំផុតមួយនៃការឡើងកម្ដៅផែនដីលើសត្វចិញ្ចឹម គឺភាពតានតឹងកម្ដៅ ។ សត្វមានភាពរសើបខ្លាំងចំពោះការផ្លាស់ប្តូរសីតុណ្ហភាព ហើយកម្ដៅខ្លាំងពេកអាចកាត់បន្ថយសមត្ថភាពស៊ីអាហារ ការលូតលាស់ និងការបន្តពូជរបស់ពួកវា។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានលើកជាឧទាហរណ៍ថា មេគោទឹកដោះផ្តល់ទឹកដោះបានតិចនៅពេលប្រឈមនឹងសីតុណ្ហភាពខ្ពស់ ខណៈដែលសត្វចិញ្ចឹមយកសាច់អាចនឹងមិនសូវឡើងទម្ងន់។ ក្នុងករណីធ្ងន់ធ្ងរ រលកកម្ដៅអូសបន្លាយអាចឈានដល់ការងាប់សត្វទៀតផង ជាពិសេសប្រសិនបើពួកវាខ្វះជម្រក និងទឹកគ្រប់គ្រាន់។ ក្រសួងបរិស្ថានបានពន្យល់ទៀតថា លទ្ធភាពទទួលបានទឹក ក៏ជាបញ្ហាសំខាន់មួយទៀតដែរ។ ការឡើងកម្ដៅផែនដីប៉ះពាល់ដល់លំនាំទឹកភ្លៀង ដែលនាំឱ្យមានគ្រោះរាំងស្ងួតក្នុងតំបន់ជាច្រើន។ នៅពេលដែលប្រភពទឹកត្រូវបានរីងស្ងួត សត្វចិញ្ចឹមអាចនឹងមិនមានទឹកស្អាតគ្រប់គ្រាន់សម្រាប់ផឹកឡើយ។ នេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ពួកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយផលិតភាពផងដែរ។ កសិករអាចនឹងជួបការលំបាកក្នុងការផ្តល់ទឹកឱ្យបានគ្រប់គ្រាន់ ដែលធ្វើឱ្យថ្លៃដើម និងការលំបាកក្នុងការចិញ្ចឹមសត្វកើនឡើង។ លើសពីនេះទៀត គុណភាព […]
News & ជាតិ

កសិដ្ឋានខ្ញីអូរសោមចាប់ផ្តើមកែច្នៃខ្ញីធ្វើជាផលិតផលសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុកនិងនាំចេញ
ដោយ ឡុង សារេត ភ្នំពេញ៖ កសិដ្ឋានខ្ញីអូរសោម ក្រោយពីបានដាំដុះ និងប្រមូលផលខ្ញីបានចំនួនពីរដង ហើយនៅពេលបច្ចុប្បន្នបាននិងកំពុងផ្តោតលើការកែច្នៃខ្ញីធ្វើជាផលិតផលសម្រេច និងពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញនៅគ្រាបន្ទាប់។ បើយោងតាមអ្នកស្រី លៀង ស៊ុយហួរ នាយកប្រតិបត្តិកសិដ្ឋានខ្ញីអូរសោម បានឱ្យដឹងថា មូលហេតុសំខាន់ដែលធ្វើឱ្យអ្នកស្រីងាកមកកែច្នៃខ្ញី ធ្វើជាម្ស៉ៅខ្ញី ខ្ញីក្រៀម ដំណាប់ខ្ញី និងម្ស៉ៅល្មៀត សម្រាប់ផ្តល់ភាពងាយស្រួលអ្នកដល់អ្នកប្រើប្រាស់នៅក្នុងស្រុក និងមានគោលបំណងចង់នាំចេញ។ តួយ៉ាងឆ្នាំនេះក្រៅពីដាំខ្ញី និងល្មៀត អ្នកស្រីមានផែនការប្រមូលទិញល្មៀតពីកសិករនៅក្នុងតំបន់អូរសោមក្នុងបរិមាណមួយដ៏ច្រើនសម្រាប់កែច្នៃធ្វើជាម្ស៉ៅល្មៀតចែកចាយទៅលើទីផ្សារ។ អ្នកស្រី លៀង ស៊ុយហួរ បានគូសបញ្ជាក់ថា “បច្ចុប្បន្នផលិតផល ដែលយើងបានកែច្នៃមាន ម្ស៉ៅខ្ញី និងខ្ញីក្រៀម ឬខ្ញីសម្ងួត ដំណាប់ខ្ញី ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងស្រុក ដែលពីមុននៅលើទីផ្សារក្នុងស្រុកមិនធ្លាប់មាននោះទេ។ សម្រាប់ម្ស៉ៅល្មៀតនៅឆ្នាំនេះយើងកំពុងធ្វើការដាំដុះក្នុងបរិមាណមួយដ៏ច្រើន ប៉ុន្តែគិតថា មិនគ្រប់គ្រាន់ទៅនិងតម្រូវការនោះទេ ដែលទាមទារឱ្យផែនការប្រមូលទិញល្មៀតពីប្រជាកសិករនៅតំបន់អូរសោមទាំងមូល ដើម្បីកែច្នៃជាផលិតផលសម្រេច សម្រាប់នាំចេញទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុក”។ បើតាមនាយកប្រតិបត្តិកសិដ្ឋានខ្ញីអូរសោម, ម្ស៉ៅខ្ញីមួយគីឡូក្រាម ត្រូវការខ្ញី ស្រស់ពី៨ទៅ១០គីឡូក្រាម, ខ្ញីក្រៀមមួយគីឡូក្រាម ត្រូវការខ្ញីស្រស់ពី៧ ដល់១០គីឡូក្រាម ហើយការកែច្នៃទាំងនេះបានចូលរួមជួយដល់កសិករកុំឱ្យមានការព្រួយបារម្ភនៅពេលកសិផលមានច្រើននៅលើទីផ្សារ ក៏ដូចជាបង្កើននូវឱកាសការងារបន្តបន្ទាប់ទៀតដល់កសិករផងដែរ៕ […]
News & ជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី ADB វាយតម្លៃថា វិស័យកសិកម្មនឹងធ្វើឱ្យមានស្ថិរភាពដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា
ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB ថ្មីៗនេះ បានបង្ហាញការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាថានឹងកើនឡើង៤,៥ភាគរយក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ាមិនត្រូវបានអូសបន្លាយ។ យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែមេសា ឆ្នាំ២០២៦ ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង៧,៣ភាគរយ ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និង កំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។ ដោយឡែកកំណើនមធ្យមនៃវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តទទួលបាន០,៩ភាគរយ ដែលគាំទ្រដោយតម្រូវការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។ ទាក់ទងនិងកំណើននៃវិស័យកសិកម្ម បើទោះជាការរំពឹងថាទទួលបានកំណើនមិនដល់១ភាគរយក៏ដោយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជាបានចាត់ទុកកំណើននៅក្នុងវិស័យមួយបានជួយធ្វើឱ្យមានស្ថិរភាពដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីខាងលើ បានបង្ហាញថាកំណើនវិស័យសេវាកម្មត្រូវបានព្យាករថានឹងធ្លាក់ចុះពី ៣,៤ភាគរយ ក្នុងឆ្នាំ២០២៥ មកនៅត្រឹម២,៣ភាគរយ ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំក្នុងឆ្នាំ២០២៥ ជាមួយនឹងការវិនិយោគលើទ្រព្យសកម្មថេរដែលបានអនុម័តកើនឡើង៤៥ភាគរយ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការបន្តធ្វើពិពិធកម្មផ្នែកផលិតកម្មដែលមានតម្លៃបន្ថែមតែខ្ពស់។ អតិផរណាត្រូវបានព្យាករថានឹងកើនឡើងដល់២,៨ភាគរយ ជាមធ្យមនៅឆ្នាំ២០២៦ ប្រសិនបើការកើនឡើងនៃថ្លៃទំនិញសកលដោយសារជម្លោះនៅមជ្ឈិមបូព៌ា មិនអូសបន្លាយដល់រាប់ខែ។ ការប៉ះទង្គិចតម្លៃប្រេងឥន្ធនៈដែលអូសបន្លាយពេលយូរអាចបង្កើនថ្លៃដើមនាំចូល និង ជះឥទ្ធិពលអវិជ្ជមានដល់វិស័យ កសិកម្ម ផលិតកម្ម និងទេសចរណ៍។ ឱនភាពសារពើពន្ធត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៦ ដោយសារការកើនឡើងនៃការចំណាយ រួមទាំងការគាំទ្រដល់គ្រួសារងាយរងគ្រោះ […]
News & ជាតិ

យុវជនជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍសហគមន៍កសិកម្មឱ្យរីកចម្រើន
ដោយ ញឹក សំអូន កំពង់ឆ្នាំង៖ អ្នកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានលើកឡើងថា ការធ្វើកសិកម្មនៅក្នុងសហគមន៍ ដែលមានការចូលរួមពីយុវជន នឹងមានការអភិវឌ្ឍបានលឿន មានភាពរីកចម្រើន អាចរក្សាស្ថេរភាពស្បៀងអាហារនៅក្នុងសហគមន៍ និងប្រទេសជាតិ។ ដោយសារយុវជនមានឱកាសរៀនបានច្រើនជាងមនុស្សចាស់ ពួកគេអាចធ្វើដំណើរបានឆ្ងាយ មានចក្ខុវិស័យវែងឆ្ងាយ និងអាចរៀនស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល។ អ្វីដែលសំខាន់ទៀតនោះ យុវជនអាចបន្តវេនពីមនុស្សចាស់បាន និងអាចដឹកនាំអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ពួកគេបានល្អទៀតផង។ យុវជនទាំងអស់ត្រូវងាកមកគិតដើម្បីផ្សារភ្ជាប់ខ្លួនជាមួយសហគមន៍កសិកម្ម ដែលជាផ្នែកមួយអាចជួយដល់សេដ្ឋកិច្ច ហើយក៏ជាកន្លែងផលិតស្បៀងអាហារដល់ប្រទេសរបស់ខ្លួនឯងផងដែរ។ អ្នកស្រីប្រធានក្រុមប្រឹក្សាភិបាលសហគមន៍បានលើកឡើងបែបនេះ រួចបន្តថា «ប៉ុន្តែនៅក្នុងសហគមន៍បើមិនមានកម្លាំងមនុស្សចាស់ជួយជំរុញយុវជនឱ្យស្រឡាញ់ខាងវិស័យកសិកម្ម នោះវិស័យកសិកម្មពិតពិបាកជាមិនខាន»។ ដើម្បីដឹកនាំសមាជិកសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម អ្នកស្រី រិទ្ធ ចន្ថា បានរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ ផែនការនេះក៏មានទាក់ទងជាមួយនឹងការពង្រឹងសមត្ថភាពទៅដល់យុវជន ដើម្បីបណ្ដុះយុវជនឱ្យក្លាយជាអ្នកដឹកនាំ យុវជនអាចក្លាហានបញ្ចេញមតិយោបល់របស់ខ្លួននៅតាមកម្មវិធីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជួយលើកកម្ពស់ស្រ្តីឱ្យមានភាពក្លាហានអាចប្រកបរបរ អាជីវកម្មមួយច្បាស់លាស់ និងអាចរកបា្រក់ចំណូលផ្គត់ផ្គង់គ្រួសារបានក្នុងកម្រិតមធ្យម។ អ្នកស្រីបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៨ សហគមន៍នឹងមានដីមួយកន្លែង ដែលជាទីតាំងមួយសម្រាប់បណ្ដុះបណ្ដាលដល់យុវជននៅក្នុងសហគមន៍របស់ខ្លួន។ អ្នកស្រីបានផ្ញើសារទៅកាន់យុវជនទាំងអស់ថា ការធ្វើការងារជាមួយសហគមន៍ នឹងជួយបង្រៀនពួកគេឱ្យចេះការងារបានច្រើនទាំងរបៀបរស់នៅប្រចាំថ្ងៃ ការទំនាក់ទំនងមនុស្សជុំវិញខ្លួន និងចេះរៀបចំផែនការជីវិតរបស់ពួកគេ។ អ្នកស្រី រិទ្ធ ចន្ថា […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អបអរសាទរផលិតផលខ្មែរ ដែលត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសណូវែលហ្សេឡង់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអបអរសាទរចំពោះផលិតផលខ្មែរ ដែលត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសណូវែលហ្សេឡង់ នាពេលថ្មីនេះៗ។ ភ្ជាប់ជាមួយឃ្លីមវីដេអូ បង្ហោះផ្សាយលើផេកផ្លូវការរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត បានសរសេរសារនៅហ្វេសប៊ុកផ្ទាល់ខ្លួនថា «សូមអបអរសាទរដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៃប្រទេសណូវែលហ្សេឡង់ ដែលបានសម្របសម្រួលឱ្យមានអត្ថិភាពផលិតផលខ្មែរនៅលើទឹកដីចុងខាងត្បូងបំផុតនៃផែនដី ជាពិសេស អង្ករខ្មែរ និងស្រាបៀ ហនុមាន (Hanuman Beer)។ សង្ឃឹមថា នឹងមានផលិផលខ្មែរកាន់តែច្រើននាំចូលទៅទឹកដីKiwi។ “ការជួយទិញផលិតផល និងកសិផលខ្មែរ គឺជួយលើកស្ទយជីវភាពកសិករខ្មែរ”»។ ចំណែកនៅប្រទេសណូវែលហ្សេឡង់ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះឃ្លីបវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គមអមជាមួយខ្លឹមសារថា លោក គួយ ម៉ៃឃល ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសណូវែលហ្សេឡង់ និងសហការី បានចូលរួមទទួល និងបើកទូកុងទីន័រនៃការនាំចូលស្រាបៀហនុមានដំបូងបំផុត ដោយក្រុមហ៊ុន អេកលី (Ecly Limited) នៅក្នុងប្រទេសនូវែលហ្សេឡង់។ ផេកផ្លូវការរបស់ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅប្រទេសណូវែលហ្សេឡង់ បានបន្តទៀតថា លទ្ធផលជាផ្លែផ្កានេះបានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់ និងជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ចក្រុមហ៊ុននៅប្រទេសនូវែលហ្សេឡង់ និងអ្នកផលិតនៅប្រទេសកម្ពុជា […]
News & ជាតិ

តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ”
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ លោក ឈិន ឌីណា ប្រធាននាយកដ្ឋាន ឌីជីថលនៃធនាគារ ARDB បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ”។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រួមនិងម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើនរូបទៀត។ បើយោងតាម ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹង ការរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី៣ ក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិនេះឡើង ក្នុងគោលបំណងជួយជំរុញសមត្ថភាពផលិតក្នុងស្រុកឱ្យកាន់តែប្រសើរឡើងថែម ទៀត បន្ទាប់ពីមានការគាំទ្រពីសំណាក់ប្រជាជននូវទូទាំងប្រទេស ហើយការគាំទ្ររបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះជាកត្តាដ៏សំខាន់មួយក្នុងការផ្តល់កំម្លាំងចិត្តដល់អាជីវករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកមានទឹកចិត្តក្នុងការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន។ ជាក់ស្តែងក្នុងថ្ងៃនេះមានសហគ្រាសផលិតនៅក្នុងស្រុកជាង៣០០នៅទូទាំងប្រទេសចូលរួមដាក់តាំងបង្ហាញផលិតផល។ លើសពីនេះគឺជាយន្តការបន្ថែមសម្រាប់បង្កើនស្មារតីជាតិឱ្យប្រជាជននៅទូទាំងប្រទេសប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែច្រើនឡើង […]
News & ជាតិ

កម្ពុជាចាប់ដៃគូជាមួយកូរ៉េ និងវិទ្យាស្ថាន GGGI ជំរុញការវិនិយោគលើបច្ចេកវិទ្យាអាកាសធាតុ និងឧស្សាហកម្មបៃតង
ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មបៃតងនៅកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute) និងធនាគារអភិវឌ្ឍន៍កូរ៉េ (Korea Development Bank) ក្នុងគោលដៅអនុវត្តកម្មវិធីលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យាអាកាសធាតុ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងការកៀរគរទុនវិនិយោគពីវិស័យឯកជនមកគាំទ្រសហគ្រាសក្នុងស្រុក។ ក្នុងជំនួបនាទីស្តីការក្រសួង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ ដែលចំណាយពេលអស់ជិតប្រាំឆ្នាំ ហើយបានសង្កត់ធ្ងន់ថា ការអនុវត្តគម្រោងត្រូវតែមានភាពជាក់ស្តែងនិយម និងបត់បែនស្របតាមបរិការណ៍របស់កម្ពុជា ដើម្បីធានាថា ជួយដល់សហគ្រាសក្នុងស្រុកពិតប្រាកដ។ ឯកឧត្តមបានណែនាំឱ្យភាគីពាក់ព័ន្ធរៀបចំយន្តការអនុម័តការងារឱ្យបានរហ័ស សំដៅពន្លឿនការផ្តល់ហិរញ្ញប្បទានដល់សហគ្រាស និងបង្កើនប្រសិទ្ធភាពគម្រោងជារួមឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា។ ជាការឆ្លើយតប លោក ចេសឿង លី (Jaeseung Lee) អនុប្រធានតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ចំពោះភាពជាដៃគូនេះ ទោះបីជាមានបញ្ហាប្រឈមមួយចំនួន ដូចជាការជ្រើសរើសសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ ការជម្រុញការចូលរួមរបស់សហគ្រាសដឹកនាំដោយស្ត្រី និងការកសាងទំនុកចិត្តដល់វិនិយោគិនក៏ដោយ។ លោកបានបញ្ជាក់ថា ក្របខ័ណ្ឌការពារកម្មសិទ្ធិបញ្ញា ដែលរឹងមាំ គឺជាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន។ ជាកិច្ចបញ្ចប់ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ក្រសួងលើការការពារកម្មសិទ្ធិបញ្ញា […]
News & ជាតិ

ឃុំស្រែរនោង ខេត្តតាកែវ អាចផ្គត់ផ្គង់ពងទាមួយសែនគ្រាប់ក្នុងមួយថ្ងៃ ដល់ទីផ្សារក្នុងស្រុក
ដោយ ឡុង សារេត តាកែវ៖ ប្រធានសមាគមពងទាកូនស្រែរនោង ខេត្តតាកែវ បានអះអាងថា ការផ្គត់ផ្គង់ និងតម្លៃពងទាកូន ពងទាសាប ចូលមកដល់ខែមីនា ឆ្នាំ២០២៦នេះ បានវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ដោយមិនមានការកកស្ទះ ឬជាបញ្ហាចោទសម្រាប់អ្នកប្រកបមុខរបរចិញ្ចឹមទា អ្នកទិញលក់ពងទា និងអ្នកប្រកបមុខរបរភ្ញាស់ពងទាកូនទៀតហើយ។ សព្វថ្ងៃអ្នកប្រកបមុខរបរពាក់ព័ន្ធនិងពងទា នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ អាចផ្គត់ផ្គង់ទៅលើទីផ្សារ ក្នុងស្រុកបានមួយសែនគ្រាប់ក្នុងមួយថ្ងៃ។ លោក សូត្រ សុផល ប្រធានសមាគមពងទាកូនស្រែរនោង ខេត្តតាកែវ បានឱ្យដឹងថា ចូលមកដល់ខែមីនាឆ្នាំ២០២៦នេះ ទីផ្សារពងទាមានស្ថិរភាពឡើងវិញហើយ ចំណែកការលក់ដូរប្រចាំថ្ងៃធម្មតា ក៏មិនកកស្ទះ ដូចកាលពីពេលមានបញ្ហាជាមួយប្រទេសថៃនោះទេ ទោះបីតម្លៃពងមិនសូវថ្លៃ តែវាក៏មិននៅសល់ដែរ។ លោកគូសបញ្ជាក់ថា “សព្វថ្ងៃនេះពងទាសាបមួយគ្រាប់លក់បានថ្លៃចន្លោះពី៣០០ ទៅ៤០០រៀល និងពងទាកូនលក់បានថ្លៃចន្លោះ៤០០ទៅ៥៥០រៀល។ ប៉ុន្តែសម្រាប់ពងទាកូនបានធ្លាក់ថ្លៃមកក្រោម៤០០រៀលក្នុងមួយគ្រាប់”។ បើយោងតាមប្រធានសមាគមខាងលើ បច្ចុប្បន្ននេះទោះបីទីផ្សារ និងតម្លៃពងទាបន្តមានការប្រែប្រួលក៏ដោយ ប៉ុន្តែសម្រាប់កសិករប្រកបមុខរបរទាក់ទងនិងពងទា ប្រហែល៣០ភាគរយនៃប្រជាជនក្នុងតំបន់ នៅតែប្រកាន់ភ្ជាប់មុខរបរខ្លួន ព្រោះវាអាចទាញយកផលប្រយោជន៍ជួយផ្គត់ផ្គង់គ្រួសារ។ លោកបានបន្តទៀតថា ក្នុងពេលសព្វថ្ងៃនេះ កសិករនៅឃុំស្រែរនោង អាចផ្គត់ផ្គង់ស៊ុតទាទៅទីផ្សារក្នុងស្រុក បានប្រមាណមួយសែនគ្រាប់ ក្នុងនោះពងទាសាបបីម៉ឺនគ្រាប់ និងពងទាកូនប្រាំម៉ឺនគ្រាប់ […]
News & ជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រៀបចំពិធីសូត្រមន្តលើករាសី សុខសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយភាពរីករាយ និងសាមគ្គីភាព
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសូត្រមន្តលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានសម្តែងរបាំជូនពរ និងរបាំត្រុដិ រួមទាំងល្បែងកម្សាន្តប្រជាប្រិយ ប្រកបដោយបរិយាកាសរីករាយ និងសាមគ្គីភាព ដើម្បីទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ថ្នាក់ដឹកនាំ និងបុគ្គលិក នៃធនាគារ ARDB ។ ថ្នាក់ដឹកនាំ ធនាគារ ARDB សូមបួងសួងដល់ទេវតាឆ្នាំថ្មី ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម “រាក្យសាទេវី” ប្រទានពរជ័យ បវរមហាប្រសើរ សិរីសួស្តី សុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ រួមទាំងព្រះពុទ្ធពរ និងពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕
News & ជាតិ

សមាគមបណ្តាញកសិករ និងធម្មជាតិ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ផលិតកម្មពូជស្រូវ”
ដោយ ឡុង សារេត ភ្នំពេញ៖ សមាគមបណ្តាញកសិករ និងធម្មជាតិ (Farmer Network and Nature) បានរៀបចំសិក្ខាសាលាពីគ្រោះយោបល់ ស្តីពីផលិតកម្មពូជស្រូវ នៅថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៦ ដែលមានតំណាងកសិករ សហគមន៍ និងតួអង្គពាក់ព័ន្ធចូលរួមប្រមាណ៤៤នាក់។ ពិធីនេះរៀបចំនៅសណ្ឋាគារ សាន់វេ ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីលោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ស៊ឺ រ៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមបណ្តាញកសិករ និងធម្មជាតិ។ ក្នុងឱកាសនេអដែរ លោក ស៊ឺ រ៉ានី បានលើកឡើងថា គម្រោងគ្រាប់ពូជមានភាពធន់របស់កសិករ គឺជាគម្រោងមានលក្ខណៈពិសេស ដែលផ្តល់ចំណេះដឹង ប្រព័ន្ធ និងរចនាសម្ព័ន្ធនានា ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីអនុញ្ញាតឱ្យទទួលបាននូវគ្រាប់ពូជស្រូវមានគុណភាព ជាមួយនឹងការពង្រឹងបច្ចេកទេស ស្ថាប័ន និងជំនាញរៀបចំអាជីវកម្ម ដើម្បីអាចបន្តដំណើរប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ឆ្ពោះទៅកាន់ប្រព័ន្ធកសិកម្មមានភាពធន់ជាងមុន។ ដើម្បីអភិវឌ្ឍ ពង្រឹង និងពង្រីកការផ្លាស់ប្តូរប្រព័ន្ធផលិតកម្ម និងប្រព័ន្ធចែកចាយពូជស្រូវក្នុងស្រុក ពូជ ស្រូវបែបប្រពៃណីមានទិន្នផលខ្ពស់ […]
News & ជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាវនាវឱ្យបន្តគាំទ្រផលិតផលខ្មែរ យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធជួយជំរុញចលនាភូមិមួយផលិតផលមួយ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រោះតែរាជរដ្ឋាភិបាលចាត់ទុកថាចលនានេះជា ដៃឃ្នាស់ដ៏សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកសាងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ការអំពាវនាវរបស់ម្តេចធិបតី នាយករដ្ឋមន្រ្តីគឺធ្វើឡើង តាមរយៈសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនានេះមិនមែនជាការងាររបស់ស្ថាប័នតែមួយឡើយ ប៉ុន្តែជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី បង្កើតសេដ្ឋកិច្ចមូលដ្ឋានដ៏រឹងមាំ បង្កើតការងារ និងលើកកម្ពស់អត្តសញ្ញាណជាតិ។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល សម្តេចសូមផ្តល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម៖ ១- ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តតួនាទីសកម្មក្នុងការលើកកម្ពស់ និងជំរុញចលនាផលិតគ្រប់វិស័យ ដោយចាប់ផ្តើមពីគ្រួសារសហគមន៍ និងក្រុមអ្នកផលិត។ ត្រូវលើកទឹកចិត្តការច្នៃប្រឌិត ការកែច្នៃ ផលិតផលកសិកម្ម ឱ្យក្លាយជាផលិតផលមានតម្លៃបន្ថែម ដូចជាម្ហូបអាហារ វត្ថុសិល្បៈ និងផលិតផលប្រើប្រាស់ផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក និងជាពិសេសត្រូវបង្កលក្ខណៈអំណោយផលចាំបាច់នានា សំដៅជំរុញឱ្យផលិតផលខ្មែរ អាចបំពេញតួនាទីពេញលេញនៅលើទីផ្សារ ជំនួសផលិតផលនាំចូលឱ្យបានច្រើនជាអតិបរមា។ ការខិតខំរួមគ្នានេះ […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចូលជួបសម្ដែងការគួរសម
ភ្នំពេញ៖ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលធនាគារ ARDB ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្ដែងការគួរសម និងជូនទទួលសៀវភៅចំនួន៧០ក្បាល។ សៀវភៅទាំង៧០ក្បាលបែងចែកជាពីរប្រធានបទ គឺពុទ្ធោវាទ និង វចនវោហារ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួន ក្នុងបណ្ណាល័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបានជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ ទាំងអាណាចក្រ និងបន្តជួយគាំទ្រ នាពេលអនាគត៕
