News & ជាតិ
Screenshot 2026-07-24 094703
កសិករចិញ្ចឹមត្រីម្នាក់នៅខេត្តបាត់ដំបង​ អាចរកបានប្រាក់ចំណូល៤០លានរៀល ក្នុងមួយឆ្នាំ
ដោយ ឡុង សារេត បាត់ដំបង៖ ផ្នែកលើបទពិសោធន៍ចិញ្ចឹមត្រី បង្កាត់ពូជត្រី និងភ្ញាស់កូនត្រីពូជអស់រយៈពេលជាច្រើនឆ្នាំ កសិករម្នាក់ នៅខេត្តបាត់ដំបង អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសាររហូតដល់៤០លានរៀនក្នុងមួយឆ្នាំ ព្រមទាំងអាចពង្រីកអាជិវកម្មកាន់តែធំថែមទៀត។ កសិករឈ្មោះ ម៉ៅ ពេក អាយុ៦៤ឆ្នាំ រស់នៅភូមិទួលតាសុក ស្រុកថ្មគោល ខេត្តបាត់ដំបង បានបង្កើនការជីកស្រះបន្ថែមចំនួនប្រាំពីរទៀត ដោយរំពឹងថា អាចរកប្រាក់ចំណូលបានកាន់តែច្រើននៅពេលស្រះចិញ្ចឹមត្រីរបស់លោកកើនដល់ចំនួន២៦ស្រះ។ លោកបានចាប់យកមុខរបរចិញ្ចឹមត្រីជាលក្ខណៈគ្រួសារជាមួយកសិករជាច្រើនផ្សេងទៀត នៅឆ្នាំ១៩៩៧ តាមរយៈអង្គការអភិវឌ្ឍន៍ភូមិ ចូលរួមផ្សព្វផ្សាយអំពីការចិញ្ចឹមត្រីដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល លោកក៏បានសាកល្បងចិញ្ចឹមត្រីដំបូងចំនួនពីរស្រះ សម្រាប់ទុកធ្វើជាម្ហូបប្រចាំគ្រួសារ ហើយបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់។ ជាក់ស្តែងឆ្នាំ២០១១ លោកបានក្លាយជាអ្នកបង្កាត់ពូជ និងភ្ញាស់កូនត្រីសម្រាប់ចែកចាយទៅតាមទីផ្សារ តួយ៉ាងក្នុងឆ្នាំ២០២៥កន្លងទៅនេះ លោកផលិតកូនត្រីទីឡាព្យ៉ាចម្រុះបានជាង១៨ម៉ឺនកូន, ត្រីទីឡាព្យាឈ្មោលបានជាង១៣ម៉ឺនកូន, ត្រីក្រាញ់បានជាង៦ម៉ឺនកូន និងត្រីអណ្តែងបានជាង៨ម៉ឺនកូន ដោយទទួលបានប្រាក់ចំណូលសរុប៣៨លានរៀល។ លោក ម៉ៅ ពេក បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០២៦នេះ លោកមានស្រះសម្រាប់ចិញ្ចឹមមេត្រីពូជ និងស្រះបំប៉នកូនត្រីចំនួន១៩ស្រះ ហើយកាលពីដើមឆ្នាំនេះ លោកបានបង្កើនការជីកស្រះបន្ថែមចំនួនប្រាំពីរថែមទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារនៅតាមតំបន់ ដោយរំពឹងថា និងទទួលបានប្រាក់ចំណូលកើនដល់៤០លានរៀល ក្នុងមួយឆ្នាំ។ ទាក់ទងនឹងតម្រូវការទីផ្សារ និងការបង្កាត់ភ្ញាស់កូនត្រីពូជកាលពីមុន និងពេលបច្ចុប្បន្ន, កសិករ […]
News & ជាតិ
photo_2026-07-19_10-45-47
របរដាំស្មៅយក្សធ្វើឲ្យកសិករទទួលបានប្រាក់កម្រៃខ្ពស់ និងក្លាយជាមុខរបរមួយនៅក្នុងសហគមន៍
ដោយ រស្មី ភ្នំពេញ៖ អ្នកបច្ចេកទេស បាននិយាយថា​ ដំណាំស្មៅយក្ស ឬស្តេចស្មៅ (King Grass) អាចផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់មុខរបរចិញ្ចឹមសត្វ ព្រោះស្មៅប្រភេទនេះមានប្រូតេអីនខ្ពស់ មិនពិបាកថែទាំ  ផ្តល់ទិន្នផលខ្ពស់ និងរស់បានយូរ។ បច្ចុប្បន្នកសិករដែលដាំស្មៅយក្សច្រើនមាននៅខេត្តពោធិ៍សាត់ ប៉ៃលិន និងក្រុងសួង ក្នុងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ។ ក្នុងចំណោមនេះគ្រាន់តែខេត្តពោធិ៍សាត់មួយដាំស្មៅប្រភេទនេះប្រមាណ៥ ០០០ហិកតា។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ដោយមានការគាំទ្រពីរដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្រសួងបរិស្ថាន បានសិក្សាទីតាំងរួចហើយ និងបានសម្រេចរៀបចំដាំស្មៅយក្ស នៅពេលពេលអនាគត នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ឯកឧត្តមបានបន្ថែមថា គម្រោងដាំស្មៅយក្សជាមួយសហគមន៍នឹងសម្រេចបាននាថ្ងៃខាងមុខ ដើម្បីជួយប្រជាពលរដ្ឋតាមសហគមន៍ សម្រាប់ធ្វើជាចំណីសត្វ និងកែច្នៃជាធ្យូង ដោយមិនចាំបាច់ចូលព្រៃកាប់ឈើធម្មជាតិទៀតឡើយ។ ជាពិសេស ស្មៅប្រភេទនេះអាចជួយបង្កើនគម្របបៃតងយ៉ាងឆាប់រហ័ស ព្រមទាំងមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកឧស្ម័នកាបូនិច (CO₂) ពីបរិយាកាស។ ការដាំស្មៅយក្សត្រូវបានអ្នកជំនាញលើកឡើងថា អាចបង្កើតបានប្រព័ន្ធឫសដ៏រឹងមាំជួយការពារការហូរច្រោះដី រក្សាសំណើម និងបង្កើនគុណភាពដីនៅតំបន់ជុំវិញ។ ក្រៅពីប្រើក្នុងសហគមន៍ ស្មៅយក្សក៏អាចផ្គត់ផ្គង់ជាថាមពលជីវម៉ាសសម្រាប់រោងចក្រ និងវិស័យឧស្សាហកម្ម ដែលជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។ ស្មៅប្រភេទនេះ […]
News & ជាតិ
Oplus_16908288
អគ្គនាយកធនាគារ ARDB៖ ការខ្ចីប្រាក់មានផែនការច្បាស់លាស់ និងចេះគ្រប់គ្រងហានិភ័យ បើវិនិយោគលើវិស័យកសិកម្ម កសិករនឹងរីកចម្រើនមានជីវភាពធូរធារ រួចផុតពីអន្ទាក់បំណុល
ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថិ ឬធនាគារយកទៅវិនិយោគលើវិស័យកសិកម្មមិនមែនជារឿងខុសនោះទេ ប៉ុន្តែប្រសិនជាកសិករចេះគ្រប់គ្រងហានិភ័យ និងមានផែនការផលិតច្បាស់លាស់នោះ ការធ្វើកសិកម្មនឹងធ្វើឲ្យកសិករកាន់តែមានជីវភាពធូរធារ ដែលអាចរួចផុតពីអន្ទាក់បំណុល។ ឯកឧត្តមបណ្ឌិតបានលើកឡើងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោក សាយ ប៊ុនថេង អភិបាលរងស្រុកកំពង់ត្រឡាច តំណាងលោកអភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករប្រមាណ៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានបំណងចង់ឃើញប្រជាកសិករមានជីវភាពធូរធារ មានប្រាក់ចំណូលកាន់តែប្រសើររួចផុតពីបន្ទាក់បំណុល តាមរយៈការធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាព មិនមែនការខ្ចីប្រាក់ដោយគ្មានផែនការនោះឡើយ។ លើសពីនេះ ឯកឧត្តមបណ្ឌិតបានរំលឹកជូនកសិករថា វិស័យកសិកម្មប្រឈមនឹងកត្តាជាច្រើន ជាពិសេសការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត […]
News & ជាតិ
images (1)
គយចិនសម្រេចអនុញ្ញាតជាផ្លូវការកម្ពុជា ឱ្យនាំចូលសំបុកត្រចៀកកាំ
ដោយ រស្មី ភ្នំពេញ៖  ប្រធានសមាគមត្រចៀកកាំខ្មែរ បានបញ្ជាក់ថា អគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦  បានចេញលិខិតអនុញ្ញាតជាផ្លូវការក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា អាចនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិន។ ប្រធានសមាគមត្រចៀកកាំខ្មែរ លោក ស៊ុយ កុកធាន បានបញ្ជាក់ថា ក្រុមហ៊ុនទទួលបានអនុញ្ញាតជាផ្លូវការ ក្នុងការនាំចេញសំបុកត្រចៀកកាំ ដំបូងគេនេះ មានឈ្មោះ Best Life Product Co., Ltd. បន្ទាប់ពីក្រុមហ៊ុននេះអាចគោរពស្តង់ដា និងអភិវឌ្ឍន៍ខ្លួនបានមុនគេដើម្បីនាំចេញសំបុកត្រចៀកកាំក្នុងពេលឆាប់ៗខាងមុខនេះ។ លោកលើកឡើងថា ទោះបីក្រុមហ៊ុន Best Life Product Co., Ltdត្រូវបានអនុញ្ញាតឱ្យនាំចេញសំបុកត្រចៀកកាំជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនមុនដំបូងគេបង្អស់ ប៉ុន្តែទាំងនេះមិនមានន័យថា ក្រុមហ៊ុនផ្សេងទៀតមិនអាចនាំចេញបាននោះទេ ឱ្យតែពួកគេបំពេញតាមលក្ខខណ្ឌតម្រូវ និងស្តង់ដាររបស់គយចិនក៏អាចនាំចេញដូចគ្នានាឆាប់ៗខាងមុខដែរ។ ការនាំចេញជាផ្លូវការនូវសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ នឹងជួយពង្រឹងទីផ្សារសំបុកត្រចៀកកាំកម្ពុជាបន្ថែមទៀត ដែលជាផ្នែកមួយសំខាន់សម្រាប់ជួយដល់សេដ្ឋកិច្ចកម្ពុជា។ សូមរំលឹកថា នាថ្មីៗមកនេះ លោកស្រី អ៊ូ ហ៊ុយឆេន (Wu Huizhen) ប្រធានក្រុមហ៊ុន Best Life Product Co., Ltd.បានប្រកាសពីក្រុមហ៊ុនរបស់លោកស្រីបានទទួលការទទួលស្គាល់ និងការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន […]
News & ជាតិ
IMG_1214
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងសេដ្ឋកិច្ចជនបទ ព្រោះបានបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ
ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានចាត់ទុកថា វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជនបទដ៏សំខាន់បំផុត ព្រោះការធ្វើកសិកម្មឱ្យមានប្រសិទ្ធភាព គឺជាមធ្យោបាយមួយដ៏ល្អអាចបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងសេដ្ឋកិច្ចគ្រួសារកសិករនៅជនបទថែមទៀត។ ការលើកឡើងជុំវិញវិស័យកសិកម្មរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ តំណាងលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករសរុបចំនួន៤០០នាក់។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលស្គាល់ថា កសិករនៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជាការប្រែប្រួលតម្លៃកសិផល ការកើនឡើងនៃថ្លៃជីគីមី ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ […]
News & ជាតិ
Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច លើកទឹកចិត្តកសិករនៅស្រុករលាប្អៀរឱ្យប្តូរផ្នត់គំនិតមកចិញ្ចឹមគោបែបពាណិជ្ជកម្ម និងតាមបច្ចេកវិទ្យាទំនើបវិញ ដើម្បីបង្កើនចំណូលកាន់តែច្រើន
ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោ បានលើកទឹកចិត្តប្រជាកសិករនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឲ្យពិចារណាលើការចិញ្ចឹមសត្វក្នុងបរិបទថ្មី ជាពិសេសគួរផ្លាស់ប្តូរពីការចិញ្ចឹមគោតាមបែបប្រពៃណី ងាកមកចិញ្ចឹមតាមបែបពាណិជ្ជកម្មវិញ បូករួមទាំងបច្ចេកវិទ្យាទំនើបនិងទីផ្សារ ដែលនឹងបង្កើនប្រាក់ចំណូលកាន់តែច្រើន។ ការលើកទឹកចិត្តូច្នេះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ថ្នាក់ដឹកនាំ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាកសិករសរុបជាង៦០០នាក់។ ឯកឧត្តមបណ្ឌិតបានប្រាប់កសិករពីគន្លឹះសំខាន់ៗថា ការចិញ្ចឹមគោនាពេលបច្ចុប្បន្នបានឈានចូលដល់ដំណាក់កាលមួយ ដែលគេប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាពិសេស ការបង្កាត់ពូជបែបសិប្បនិម្មិតអាចជួយឱ្យកសិករទទួលបានពូជគោសុទ្ធ […]
News & ជាតិ
IMG_0795
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ក្នុងគ្រាតម្លៃជីគីមី និងប្រេងឥន្ធនៈឡើងថ្លៃ ការគណនាថ្លៃដើមផលិត គឺជាកត្តាសំខាន់បំផុត ដើម្បីឆ្លុះបញ្ចាំងពីចំណេញ និងខាតរបស់កសិករ
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានថ្លែងថា ក្នុងស្ថានភាពជីគីមី និងប្រេងឥន្ធនៈ ព្រមទាំងវត្ថុធាតុដើមលើពិភពលោកឡើងថ្លៃ ការគណនាថ្លៃដើមផលិត គឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាកសិករ ដើម្បីដឹងថា ការធ្វើស្រែរបស់ពួកគាត់ទទួលបានចំណេញ ឬខាត។ ការលើកឡើងដូច្នេះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច  គឺក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករសរុបចំនួន៣០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំប្រជាកសិករថ្ងៃនេះ ដើម្បីស្តាប់បញ្ហាប្រឈម ក៏ដូចជាការផ្លាស់ប្តូរយោបល់ដោយផ្ទាល់ ព្រមទាំងណែនាំ និងផ្តល់ព័ត៌មានជូនប្រជាកសិករ នៅក្នុងស្រុកនេះ បានស្គាល់ពីធនាគារ ARDB និងសមាគមបណ្តាញកសិករតេជោ ដែលគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម។ […]
News & ជាតិ
116890
កម្ពុជាគួរបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក ដើម្បីទទួលបានតម្លៃបន្ថែមកាន់តែច្រើនពីឧស្សាហកម្មស្វាយចន្ទី
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាបានបន្តកើនឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦ ខណៈទីផ្សារស្វាយចន្ទីពិភពលោកបានបង្ហាញនិន្នាការផ្លាស់ប្តូរទៅរកការកែច្នៃនៅក្នុងប្រទេសផលិត ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ លោក អួន  ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ១,០៣លានតោន ទៅកាន់ប្រទេសវៀតណាម ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៦ ដោយទទួលបានចំណូលពីការនាំចេញប្រមាណ១,៧៥១លានដុល្លារ ធៀបនិងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺកើន ២៨ភាគរយ។ អ្នកជំនាញក្នុងវិស័យនេះ បានពន្យល់ថា ប្រទេសផលិតគួរបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក ដើម្បីអាចទទួលបានចំណែកតម្លៃបន្ថែមកាន់តែច្រើនពីឧស្សាហកម្មស្វាយចន្ទី។ លោក អួន ស៊ីឡុត បានបញ្ជាក់ថា កម្ពុជានៅតែជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅដ៏សំខាន់មួយរបស់ពិភពលោក ជាពិសេសសម្រាប់ឧស្សាហកម្មកែច្នៃនៅប្រទេសវៀតណាម។ ប៉ុន្តែ ការពង្រីកការកែច្នៃក្នុងស្រុកមានសារៈសំខាន់ ដើម្បីបង្កើតការងារ បង្កើនតម្លៃផលិតផល និងពង្រឹងការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។ នៅក្នុងឧស្សាហកម្មស្វាយចន្ទីគ្រាប់ស្វាយចន្ទីឆៅត្រូវឆ្លងកាត់ដំណើរការកែច្នៃ ដើម្បីយកសំបករឹង និងសំបកស្តើងចេញ ហើយទទួលបានផលិតផលហៅថា គ្រាប់ស្វាយចន្ទីគ្មានសំបក (Cashew Kernel) ដែលជាសាច់គ្រាប់ស្វាយចន្ទីសម្រាប់បរិភោគ ឬប្រើប្រាស់ក្នុងការផលិតអាហារផ្សេងៗ។ ផលិតផលកែច្នៃនេះមានតម្លៃខ្ពស់ជាងគ្រាប់ឆៅ។ ទីផ្សារស្វាយចន្ទីពិភពលោកកំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់មិនស្មើគ្នា ការប្រែប្រួលថ្លៃដើម និងការប្រុងប្រយ័ត្នក្នុងការទិញពីអ្នកនាំចូល។ អ្នកវិភាគឧស្សាហកម្មបានលើកឡើងថា ការកែច្នៃឱ្យកាន់តែជិតប្រភពផលិត អាចជួយកាត់បន្ថយចំណាយ […]
News & ជាតិ
photo_2026-07-22_09-49-31
យោធិនពិការម្នាក់ក្លាយជាកសិករឆ្នើម​រកប្រាក់ចំណូល​បាន​​ ​១៧លានរៀលក្នុងមួយឆ្នាំពីការដាំដុះដំណាំនិងចិញ្ចឹមសត្វ
ដោយ ឡុង សរេត​ សៀមរាប៖ យោធិនពិការ​ម្នាក់ រស់នៅក្នុងមជ្ឈ​​មណ្ឌល​អភិវឌ្ឍន៍យោធិន​ពិការសម្តេចតេជោ គូលែន​​៣១៧ ​​ខេត្តសៀមរាប​ បានក្លាយជាកសិករឆ្នើម ​ដែល​អាចរកប្រាក់ចំណូល​ប្រចាំឆ្នាំ​ បានរហូតដល់​១៧លានរៀល ពីការដាំដុះ​ និងការចិញ្ចឹមសត្វ ​នៅ​​​​ក្នុងវិស័យកសិកម្ម​។​ យោធិនពិការរូបនេះ ឈ្មោះ តឿ តូរិទ្ធី រស់នៅភូមិស្នារតេជោ សង្កាត់បល័ង្ក ក្រុងរុនតាឯក​ខេត្តសៀមរាប។ លោកមានផ្ទៃដីជាង​មួយហិកតា​សម្រាប់ដាំ​ស្វាយចន្ទី ត្របែក និង​ចិញ្ចឹមគោល​ ហើយនៅពេលខាងមុខនេះ ​លោកត្រៀម​ដាំដុះដំណាំកាហ្វេ​បន្ថែមមួយមុខទៀត ​ក្នុងគោលបំណង​បង្កើនប្រភព​ចំណូល​ជួយទ្រទ្រង់ជីវភាពគ្រួសារ​ឱ្យល្អ​ប្រសើ។ តួយ៉ាងចាប់​​ពីឆ្នាំ​២០២៤ រហូតមកដល់បច្ចុប្បន្ននេះ ​លោកអាចរកប្រាក់ចំណូលបាន​ក្នុងមួយឆ្នាំ​ចន្លោះពី១៥លាន ទៅ​១៧លានរៀល​​។​​ លោក តឿ តូរិទ្ធី បានរៀបរាប់​ថា សម្រាប់ដំណាំត្របែក​ ក្នុងមួយខែផ្តល់​ប្រាក់ចំណូលបានជាង​មួយលានប្រាំសែនរៀល​​, ដំណាំ​ស្វាយចន្ទី​​ផ្តល់​ចំណូលបាន​​បួនលានរៀល ក្នុងមួយឆ្នាំ​ និង​ការចិញ្ចឹមគោ​អាចផ្តល់​ចំណូល​បានជាង​១០លានរៀល​ ក្នុងមួយឆ្នាំ​។​ លើសពីនេះ​នៅថ្ងៃអនាគត​បើ​ដំណាំទុរេនដល់​អាយុកាលផ្តល់ផល រួមនឹងគម្រោងដាំកាហ្វេសម្រេច​​ឈាន​ដល់​ការដាំដុះ​បន្ថែម​ ​ លោករំពឹងថា​ ជីវភាព​កាន់តែល្អប្រសើថែមមួយកម្រិតទៀត​ជាក់ជាមិនខាន​។​ លោកវីរសេនីយ៍ទោ ង៉ែត សំនាង បម្រើការ​នៅ​មជ្ឈ​​មណ្ឌល​អភិវឌ្ឍន៍យោធិន​ពិការសម្តេចតេជោ គូលែន​​៣១៧ ​​សៀមរាប​ បានចាប់អារម្មណ៍ជាខ្លាំងទៅលើ​ការងារនៅក្នុងវិស័យកសិកម្ម​របស់លោក​ តឿ តូរិទ្ធី […]
News & ជាតិ
IMG_0637
អគ្គនាយកធនាគារ ARDBជំរុញឱ្យកសិករប្រមូលផ្តុំគ្នាជាក្រុមផលិតច្បាស់លាស់ មានទាំងបច្ចេកទេស និងទីផ្សារ ព្រមទាំងងាកមកប្រើប្រាស់ឥណទានរបស់ ARDB ដើម្បីអាជីវកម្មរីកចម្រើន
ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានជំរុញឱ្យប្រជាកសិករនៅក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង ត្រូវប្តូរទម្លាប់ចាស់ដោយចាប់យករបៀបធ្វើកសិកម្មបែបថ្មី ក្នុងនោះគួររួមគ្នាចងក្រងជាក្រុមផលិត ដែលមានទាំងបច្ចេកទេស និងទីផ្សារ ព្រមទាំងងាកមកប្រើប្រាស់ឥណទានរបស់ ARDB ដើម្បីជួយពង្រីកអាជីវកម្មឲ្យកាន់តែរីកចម្រើន។ នៅក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមផងដែរពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ទូច លីហួច អភិបាលរងក្រុងកំពង់ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីកសិកម្ម អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មព្រមទាំងប្រជាកសិករសរុបប្រមាណ២០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងក្នុងពិធីនេះថា ដំណើរចុះជួបកសិករនាពេលនេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានអំពីសមាគមបណ្ដាញកសិករតេជោ និងកម្មវិធីឥណទានរបស់ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមានអត្រាការប្រាក់ទាប ជាពិសេស ខេត្តកំពង់ឆ្នាំមានសក្តានុពលលើវិស័យកសិកម្ម […]
News & ជាតិ
751751999_1351412453162486_8506021528832908732_n
ឯកឧត្តមបណ្ឌិត កៅ ថាច៖ ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ទាមទារឱ្យមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត និងរកទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត
ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ជូនកសិករនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងថា ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ដែលទាមទារឱ្យកសិករត្រូវមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត បច្ចេកទេស និងរកទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត និងបានផលចំណេញ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករប្រមាណ៣០០នាក់ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឱ្យអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកជលគិរី អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសមាគមបណ្តាញកសិករតេជោ ការអភិវឌ្ឍផលិតកម្មកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងកសិករ បច្ចេកទេស ហិរញ្ញប្បទាន និងទីផ្សារ និងណែនាំឱ្យស្គាល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ថា […]
News & ជាតិ
photo_2026-07-21_13-18-16 (2)
កសិករជ្រើសរើសពូជស្រូវសុទ្ធល្អសម្រាប់ធ្វើស្រែអាចលក់បានតម្លៃខ្ពស់ និងមិនបារម្ភអំពីទីផ្សារ ក្នុងពេលប្រមូលផល
ដោយ ឡុង សារេត កណ្តាល៖ បច្ចុប្បន្នកសិផលក្នុងស្រុកស្ទើតែប្រភេទ ជួបបញ្ហាទីផ្សារក្នុងរដូវកាលប្រមូល។ ដើម្បីចៀសផុតពីបញ្ហាទីសម្រាប់កសិករត្រូវជ្រើសរើសពូជស្រូវសុទ្ធល្អ ដើម្បីយកទៅបង្កបង្កើន ត្រូវបានគេមើលឃើញថា លក់បានតម្លៃខ្ពស់ និងមិនសូវបារម្ភអំពីទីផ្សារក្នុងរដូវកាលប្រមូលផលចូលមកដល់ បើប្រៀបធៀបជាមួយបណ្តាកសិករប្រើពូជស្រូវតតាមគ្នា និងគ្មានប្រភពច្បាស់លាស់។ លោក សឿង វណ្ណា អនុប្រធានសហគមន៍កសិកម្ម ឧត្តមសុរិយា មានទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានសង្កេតឃើញថា បច្ចុប្បន្នកសិកររស់នៅក្នុងតំបន់ មានការកែប្រែផ្នត់គំនិត និងមានការយល់ដឹងច្រើនទៅលើការប្រើប្រាស់ពូជស្រូវសុទ្ធល្អ ខុសប្លែកពីមុន ដែលកសិករប្រើតែពូជស្រូវតាមទម្លាប់ចាស់ ឬប្រើពូជស្រូវដដែលៗ ធ្វើយូរទៅនាំឱ្យគុណភាពពូជធ្លាក់ចុះ ទិន្នផលស្រូវថយចុះ និងថែមទាំងពិបាកលក់នៅពេលប្រមូលផល។ លោកបញ្ជាក់ថា បន្ទាប់ពីមានក្រុមផលិតពូជស្រូវបង្កើតឡើងមក ពួកគាត់ចាប់ផ្តើមទិញពូជស្រូវសុទ្ធល្អពីសហគមន៍យកទៅប្រើប្រាស់ធ្វើឱ្យទិន្នផលស្រូវកើនឡើង  ហើយអ្វីដែលលោកមើលឃើញមានការខុសប្លែកគ្នាខ្លាំងនោះ គឺមានឈ្មួញចង់បាន ដោយសារពូជស្រូវមានភាពសុទ្ធល្អ ហើយតម្លៃក៏បានខ្ពស់ដែរ។ លើសពីនេះ បើកសិករជាសមាជិកក្រុមផលិតពូជថែមទៀត គាត់លក់មកខាងសហគមន៍តាមបែបកិច្ចសន្យាកសិកម្ម ដែលសម្របសម្រួលដោយមន្ទីរកសិកម្ម។ បើតាមអនុប្រធានសហគមន៍ខាងលើ នៅពេលកសិករជ្រើសរើសពូជស្រូវសុទ្ធយកទៅដាំ លោកសង្កេតឃើញ កសិករទទួលបានផលចំណេញ និងទទួលបានទិន្នផលច្រើន៖ ទី១-គាត់កាត់បន្ថយថ្លៃដើមពូជ ធ្លាប់ប្រើពូជ១០០គីឡូក្រាមក្នុងមួយហិកតា មកនៅប្រមាណ៧០គីឡូក្រាម។ ទី២-ពូជសុទ្ធល្អមានភាពធន់ទ្រាំជាមួយអាកាសធាតុ ប្រើរយៈពេលផលិតខ្លី និងប្រើទឹកក៏អស់តិច និងទី៣-កសិករលក់បានតម្លៃខ្ពស់ ហើយងាយស្រួលលក់ មិនត្រឹមតែខាងសហគមន៍ចង់បាន […]

កាលវិភាគផ្សព្វផ្សាយ