ជាតិ
News & ជាតិ

ដំណាំកាហ្វេកំពុងជួយកសិករខ្មែររកចំណូលបានច្រើន ដោយសារទីផ្សារមានតម្រូវការខ្ពស់
ដោយ រស្មី ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការ កាហ្វេនៅកម្ពុជាបានកំពុងមានទីផ្សារខ្ពស់បន្តបន្ទាប់ ទាំងនៅក្នុងទីក្រុង ស្រុកឃុំ រហូតដល់ភូមិ ការនិយមផឹកកាហ្វេមាននិន្នាការកាន់តែច្រើនឡើង។ សមាគមកាហ្វេកម្ពុជា បានបង្ហាញពីតម្រូវការកាន់តែច្រើននៃទីផ្សារកាហ្វេពិសេសការដាំកាហ្វេក្នុងស្រុកគឺជាតម្រូវការចាំបាច់មួយ។ ក្រៅពីដំណាំកាហ្វេ ដែលដាំក្នុងស្រុកសម្រាប់តម្រូវការប្រើប្រាស់លើទីផ្សារហើយ កាហ្វេក្រៅប្រទេសក៏ជាតម្រូវការចាំបាច់មួយសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាដែរ។ សមាគមកាហ្វេកម្ពុជាបានឱ្យដឹងផងថា កសិករដាំកាហ្វេនៅកម្ពុជានោះទំហំខ្នាតតូចដែលមានចាប់ពីមួយហិកតា ដល់ប្រាំហិកតាមានចំនួនច្រើន តែសម្រាប់ខ្នាតធំ ដែលមានទំហមចាប់ពី៥ ដល់១០ហិកតានោះមានចំនួនតិចតួចនៅឡើយ ពោលគឺមានប្រមាណប្រាំភាគរយប៉ុណ្ណោះ។ ដោយឡែកអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិ (International Development Enterprises-IDE) កម្ពុជាវិញ បានឱ្យដឹងថា សម្រាប់កសិករខ្នាតតូចដាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានអនុវត្តវិធីសាស្រ្តដាំដុះតាមបែបប្រពៃណីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ សម្រាប់កសិករដាំកាហ្វេជនជាតិដើមភាគតិចព្នង ក្នុងខេត្តមណ្ឌលគិរី ក៏បានបញ្ហាប្រឈមនឹងបញ្ហាស្មុគស្មាញនាកន្លងមកច្រើន ក្នុងនោះរាប់ទាំងបំណុល ទិន្នផលថយចុះ ការប្រែប្រួលអាកាសធាតុ និងការកង្វះទំនាក់ទំនងទីផ្សារជាដើម។ ទោះបីយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្តួចផ្តើមស្តីពីការដាំកាហ្វេតាមបែបកសិកម្មបែបថ្មីបានកកើតឡើងវិញ តាមរយៈអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិកម្ពុជាធ្វើឱ្យកសិកម្មបែបថ្មីនេះ មិនត្រឹមតែផ្លាស់ប្តូរទម្លាប់អនុវត្តកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះ បានកសាងសមត្ថភាពកសិករឱ្យមានសមត្ថភាពកាន់ខ្ពស់ក្នុងការដាំដំណាំកាហ្វេបែបថ្មីនេះ។ អង្គការ អភិវឌ្ឍន៍សហគ្រាសអន្តរជាតិ កម្ពុជា មិនត្រឹមតែជួយឱ្យកសិករអនុវត្តកសិកម្មបែបកកើតឡើងវិញដោយផ្ទាល់នោះទេក្នុងនោះជាមួយដៃគូថែមទាំងបានផ្តល់នូវ ចំណេះដឹងបច្ចេកទេស ការថែទាំ និងប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ។ក្រៅពីនេះក៏បាន កសាងតួអង្គមូលដ្ឋាន ដែលអាចពង្រីកឥទ្ធិពលទៅដល់កសិកររាប់រយនាក់ផ្សេងទៀត ដោយរក្សាបាននូវជំនាញ និងភាពជាអ្នកដឹកនាំឱ្យស្ថិតនៅក្នុងសហគមន៍ និងមានភាពជាម្ចាស់ការដោយផ្ទាល់នៅក្នុងមូលដ្ឋានទៀតផង។ ទាក់ទិនក្នុងការដាំកាហ្វេនៅកម្ពុជានេះដែរ […]
News & ជាតិ

កម្ពុជាបានចុះបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាផ្លូវការលើផលិតផលសក្តានុពលបួនមុខបន្ថែមទៀត
ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលរបស់កម្ពុជាចំនួនបួនមុខបន្ថែមទៀតជា “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)” ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ ផលិតផលទាំងបួនមុខរួមមាន ទី១ សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតគ្មានសារធាតុគីមី។ ទី២ ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃនៃតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។ ទី៣ ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។ ទី៤ ស្វាយឧត្តរមានជ័យ (Oddar Meanchey […]
News & ជាតិ

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងរកចំណូលបានជាង១២លានរៀលពីការប្រមូលផលម្ទេសដៃនាង
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហគមន៍ផ្ញើជូនទូរទសស្សន៍អនឡាញ ARDBកាលថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦នេះ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ រកចំណូលបានចំនួន ១២,៤លានរៀល ពីការប្រមូលផលម្ទេសដៃនាងចំនួន៤១៥៥,៧២គីឡូក្រាម។ របាយការណ៍ដដែលបន្តថា ចំនួនម្ទេសដៃនាងខាងលើនេះ ត្រូវបានប្រមូលពី៣៦ គ្រួសារ ដែលជាសមាជិករបស់សហគមន៍ក្នុងទំហំដី១៤,៧២ហិកតា។ បន្ទាប់ពីប្រមូលផល និងលក់ទៅឱ្យឈ្មួញ សហគមន៍បានចែកប្រាក់ជូនកសិករ ដែលជាសមាជិកប្រមូលផលលើកដំបូងបានចំនួន២៦គ្រួសារ នៅសល់ប្រាំបីគ្រួសារ ដែលមិនទាន់មកទទួលប្រាក់។ លោក ពៅ សំណាង ប្រធានសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងបានបង្ហាញនូវមោទនភាពចំពោះការម្រេចបាននូវសមិទ្ធិផលនេះ។ សមិទ្ធផលនេះ បានរួមចំណែកលើកកកម្ពស់ជីវភាពរបស់សមាជិករបស់សហគមន៍កាន់តែល្អប្រសើរ។ លោកបន្តថា ជាមួយគ្នានេះ សហគមន៍ក៏មានផែនការថ្មីពង្រីកការដាំម្ទេស បន្លែក្នុងសំណាញ់ និងការចិញ្ចឹមមាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សមាជិក របស់សហគម ដោយបន្តដាំម្ទេសចំនួន៣១ហិកតាបន្ថែមទៀត និងសាងសង់ផ្ទះសំណាញ់សម្រាប់ដំាបន្លែចំនួន៤៣ខ្នងទទឹង១០ម៉ែត្រ បណ្តាយ៣០ម៉ែត្រ។ លោកសង្កត់ធ្ងន់ទៀតថា សហគមន៍កសិកម្មទំនើបដំណាក់ត្រយឹង បច្ចុប្បន្នទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្នុងការសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ បើតាមលោក លោក ពៅ សំណាង គម្រោងអភិវឌ្ឍន៍ហេដ្ឋាចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បាននឹងកំពុងអនុវត្តការងារសាងសង់ ដែលគិតមកដល់ពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ៩០ភាគរយ […]
News & ជាតិ

កសិករ គ្រឿន ណាត ប្រែក្លាយការចិញ្ចឹមកង្កែបខ្នាតតូចឱ្យក្លាយជាមុខរបរចម្បងជួយទ្រទ្រង់ជីវភាពគ្រួសារ
ដោយ ឡុង សារេត ព្រៃវែង៖ កសិករ គ្រឿន ណាត រស់នៅភូមិអ្នកតាជ័យ ស្រុកកញ្ចៀក ខេត្តព្រៃវែង បានអះអាង បន្ទាប់ពីសាកល្បងចិញ្ចឹមកង្កែបលក្ខណៈគ្រួសារនៅឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ អាចរកបានចំណូលច្រើនគួរសមសម្រាប់ទ្រទ្រង់ដល់ការចំណាយខែនៅក្នុងគ្រួសារ ។ ពោលមុខរបរខ្នាតតូចមួយនេះកំពុងដើរតួយ៉ាងសំខាន់ បើប្រៀបធៀបទៅនិងការដាំបន្លែពីមុនៗ។ បើតាមកសិករ គ្រឿន ណាត នៅក្នុងឆ្នាំ២០១៩ គ្រួសាររបស់លោកបានដាំបន្លែចំនួន៣ ហើយនៅឆ្នាំ២០១៩ក្រោយពីបានស្វែងយល់អំពីការចិញ្ចឹមកង្កែបនៅតាមបណ្តាញទំនាក់ទំនងសង្គម លោកបានចំណាយប្រាក់៨០ម៉ឺនរៀលទិញកូនកង្កែបពូជចំនួន២ពាន់ក្បាលយកមកចិញ្ចឹម ដើម្បីបានប្រាក់ចំណូលបន្ថែមសម្រាប់ជួយដល់គ្រួសារ។ ក្រោយពីសាកល្បងលើកដំបូងទួទួលបានជោគជ័យលើការចិញ្ចឹមកង្កែប លោកក៏បានសម្រេចចិត្តបោះបង់ការដាំបន្លែចោល ដោយផ្តោតតែទៅលើការចិញ្ចឹមកង្កែបនិងបង្កាត់ភ្ញាស់កង្កែបសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងតំបន់។ លោក គ្រឿន ណាត បានឱ្យដឹងថា បច្ចុប្បន្នលោកផ្តោតខ្លាំងលើការបង្កាត់ភ្ញាស់កូនកង្កែបជាជាងការចិញ្ចឹមកង្កែបសាច់ ព្រោះតម្រូវការកូនកង្កែបពូជមានច្រើន តួយ៉ាងកាលឆ្នាំ២០២៥កន្លងទៅនេះ លោកអាចផ្គត់ផ្គង់កូនកង្កែបបានដល់៤០ម៉ឺនកូន ជាមួយនិងតម្លៃលក់ចេញចន្លោះពីជាង២០០ទៅ៣០០រៀលក្នុងក្បាល ឬលើសពីនេះអាស្រ័យលើទំហំកូនកង្កែបជាក់ស្តែង។ បើតាមកសិករ គ្រឿន ណាត ក្នុងរយៈពេល៣ខែ ក្នុងឆ្នាំ២០២៦កន្លងទៅនេះលោកបានបញ្ចេញកូនកង្កែបពូជបានប្រមាណ៧ម៉ឺនកូន ហើយតម្លៃមានការឡើងចុះគួរឱ្យបារម្ភ។ តែទោះជាបែបនេះក្តីលោកជឿថាប្រសិនបើតម្លៃកង្កែបសាច់សិករលក់បានលើសពី៧ពាន់រៀលក្នុងមួយគីឡូក្រាម នោះកសិករ ក៏ដូចជាខាងសហគមន៍នូវតែតម្រូវការកូនកង្កែបពូជសម្រាប់យកទៅចិញ្ចឹមដដែល៕
News & ជាតិ

សត្វកន្ធាយក្បាលកង្កែបជាប្រភេទសត្វជិតផុតពូជ១៥ក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិក្នុងខេត្តក្រចេះ
ដោយ នូវ ស៊ីវុត្ថា ក្រចេះ៖ ក្រុមការងារជំនាញអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងកន្ធាយក្បាលកង្កែបចំនួន ១៥ក្បាល ចូលដែនទឹកធម្មជាតិ និងចុះពិនិត្យទីតាំងសំបុកកន្ធាយ ដើម្បីពង្រឹងការគ្រប់គ្រងសត្វកន្ធាយក្បាលកង្កែប នៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្នុងខេត្តក្រចេះ។ ដំណើរបេសកកម្មនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ គឺដឹកនាំដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក ផៃ សុម៉ានី លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក សៀង គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក នេត្រ វិបុល នាយករងអង្គការអភិរក្សសត្វព្រៃ (WCS) អាជ្ញាធរភូមិឃុំ និងតំណាងសហគមន៍មូលដ្ឋានមួយចំនួន។ […]
News & ជាតិ

ធនាគារពិភពលោកប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ
ភ្នំពេញ ៖ ធនាគារពិភពលោក បានប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦ ស្តីពីការវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ។ ក្នុងជំនួបនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានៅគ្រប់ដំណាក់កាល និងបានថ្លែងអំពីតួនាទីដ៏សំខាន់របស់ធនាគារពិភពលោក ដែលមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ជាប្រពៃណីដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាធនាគារចំណេះដឹង (Knowledge Bank) ដែលប្រមូលផ្តុំទៅដោយចំណេះដឹង ជំនាញ និងបទពិសោធន៍យ៉ាងសម្បូរបែបលើគ្រប់វិស័យទៀតផង។ ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងវិបត្តិកន្លងមក, កម្ពុជាបានគិតគូរ និងដាក់ចេញនូវវិធានការដោះស្រាយជាបន្តបន្ទាប់ភ្លាមៗ ចាប់តាំងពីការរីលរាតត្បាតនៃជំងឺកូវីដ ១៩ កន្លងមក, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ និងបន្តរហូតដល់សង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន មកលើជីវភាពប្រជាជន, […]
News & ជាតិ

សមាគមកាហ្វេកម្ពុជាចាត់ទុកកាហ្វេក្លាយជាដំណាំផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់កសិករនៅខេត្តប៉ែកឦសាន
ដោយ ឡុង សារេត ភ្នំពេញ៖ ប្រធានសមាគមកាហ្វេកម្ពុជាបានវាយតម្លៃថា កាហ្វេកំពុងក្លាយជាភេសជ្ជៈដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋទាំងនៅក្នុងទីប្រជុំជន និងនៅតាមទីជនបទ ព្រមទាំងបានធ្វើឱ្យតម្រូវការកាហ្វេនៅលើទីផ្សារកើនឡើងខ្ពស់ ខណៈការដាំដុះ និងការប្រមូលផលកាហ្វេប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជានៅមានបរិមាណតិចតួច។ លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា មានប្រសាសន៍ថា “ចូលមកដល់ឆ្នាំ២០២៦នេះ ប្រសិនបើយើងមើលប្រជាកសិកររស់នៅខេត្តប៉ែកឦសាន គាត់ទទួលបានចំណូលច្រើនពីការលក់កាហ្វេស្រស់ និងកាហ្វេក្រៀមក្រោយពីកាត់ចំណាយផ្សេងៗនៅក្នុងគ្រួសារ ”។ ប្រធានសមាគមខាងលើបានបង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៦ សមាជិករបស់ខ្លួន ដែលដាំកាហ្វេនៅក្នុងខេត្តប៉ែកឦសាន្តនឹងបង្កើនការដាំកាហ្វេនៅលើផ្ទៃដីប្រហែល៦០០ហិកតាបន្ថែមទៀត។ លោកបន្តថា “ចូលមកដល់ឆ្នាំ២០២៦នេះ យើងទទួលបានការទំនាក់ទំនងពីខាងកសិករចង់ដាំកាហ្វេមកពីខេត្តផ្សេងៗ រួមមានខេត្តរតគិរី មណ្ឌលគិរី ដែលជាសមាជិកសមាគម។ ដូច្នេះសន្ទុះនៃការដាំដុះកាហ្វេនឹងមានច្រើននៅក្នុងឆ្នាំ២០២៦នេះ មានប្រហែល៦០០ហិកតា”។ បើតាមលោក ឌុក ពិសិដ្ឋ ការដាំកាហ្វេមានពីរប្រភេទ។ ប្រភេទទី១ កសិករអាចជ្រើសរើសការដាំកាហ្វេ ដោយប្រើកូនកាហ្វេបណ្តុះពីតូច និងទី២ កសិករអាចជ្រើសរើសការដាំកាហ្វេ ដោយដើមកាហ្វេផ្សំាមែក ត្រឹមតែរយៈពេលពីរបីឆ្នាំអាចចាប់ផ្តើមបានផលបណ្តើរៗ។ លោកទទួលស្គាល់ថា ទី១-កាហ្វេមានសក្តានុពល បើប្រៀបធៀបជាមួយដំណាំមួយចំនួនទៀត ដែលយើងពឹងផ្អែកទៅលើការនាំចេញ តែកាហ្វេមានតម្រូវការក្នុងស្រុកខ្ពស់, ទី២-កាហ្វេសខុសពីស្វាយ ទុរេន បើកសិករដាំហើយចាំបាច់ត្រូវតែលក់បើមិនដូច្នោះទេវានិងខូច។ តែចំពោះកាហ្វេវិញ បើកសិករហាលវាឱ្យស្ងួតល្អហើយ ចង់ទុកមួយឆ្នាំក៏គ្មានបញ្ហាដែរ ឬរង់ចាំដល់កាហ្វេឡើងថ្លៃចាំលក់ចេញក៏បានដែរ៕
News & ជាតិ

«ក្តាមថ្មកោះកុង» ត្រូវបានចុះបញ្ជីជាផ្លូវការ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានចេញវិញ្ញាបនបត្រចុះបញ្ជី «ក្តាមថ្មកោះកុង» ស្ថិតនៅក្នុងភូមិ២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់ខេត្ត។ ការចេញវិញ្ញាបនបត្រចុះបញ្ជីនេះ បន្ទាប់ពីអ្នកជំនាញពីនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចុះវាយតម្លៃ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធព្រមទាំងពិគ្រោះយោបល់ ស្តីពីទស្សនទានអត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង»អស់ពេលជាច្រើនឆ្នាំមកនេះ ។ ដើម្បីជាសក្ខីភាពលើការទទួលស្គាល់ជាផ្លូវការ នូវ «ក្តាមថ្មកោះកុង»ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខា និងប្រថាប់ត្រារបស់ក្រសួងពាណិជ្ជកម្មជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ទោះបីជាយ៉ាងណា បើតាមវិញ្ញាបនបត្រចុះបញ្ជីដដែលនេះ ការចុះបញ្ជីនេះមានសុពលភាពចាប់ពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ មកម្លេះ ។ លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងមហាសន្និបាតសមាគមអ្នកអភិរក្សក្តាមថ្មកោះកុង ដែលបានរៀបចំឡើងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្តាមថ្មកោះកុង» នេះមិនត្រឹមតែជាការទទួលស្គាល់តាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក្លាយជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ […]
News & ជាតិ

កសិករដាំស្ពៃនៅក្នុងស្រុកពីរនៃខេត្តតាកែវ និងកំពត ចាប់ផ្តើមមានលំនឹងជីវភាព និងមិនបារម្ភអំពីទីផ្សារ
ដោយ ឡុង សារេត ភ្នំពេញ៖ បន្ទាប់ពីចាប់ផ្តើមប្រមូលទិញស្ពៃក្រញាញ់ពីកសិករនៅភូមិគល់គម ស្រុកត្រាំកក់ ខេត្តតាកែវ និងនៅឃុំដាមគោម ក្នុងស្រុកអង្គរជ័យ ខេត្តកំពត យកមកកែច្នៃធ្វើជាសាប៊ូ កាលពីដើមខែកក្កដា ឆ្នាំ២០២៤ រហូតដល់មកពេលនេះ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន LSV Industry បានអះអាងថា កសិករប្រកបមុខរបរដាំស្ពៃក្រញាញ់ ទាំងពីរទីតាំង ជីវភាពចាប់ផ្តើមមានលំនឹង មិនបារម្ភអំពីទីផ្សារ ដូចកាលពីពេលមុនទៀតនោះឡើយ។ អ្នកស្រី នុត សម្ផស្ស អគ្គនាយិកាក្រុមហ៊ុន LSV Industryបានឱ្យដឹងថា មូលហេតុសំខាន់ៗ ដែលជំរុញក្រុមហ៊ុនចាប់ផ្តើមជ្រើសរើសស្ពៃក្រញាញ់កែច្នៃធ្វើជាសាប៊ូសម្រាប់រាងកាយ ដោយសារតែមើលឃើញស្ពៃក្រញាញ់មានការកកស្ទះចាល់ច្រើននៅលើទីផ្សារ តាមរយៈបណ្តាញទំនាក់ទំនងសង្គម។ ម្យ៉ាងទៀតអ្នកស្រីចង់ចូលរួមចំណែកជួយឱ្យកសិផលរបស់កសិករមានទីផ្សារ ទើបសម្រេចចិត្តជ្រើសរើសយកស្ពៃក្រញាញ់ ដែលត្រូវបានដាំនៅក្នុងសហគមន៍ទាំងពីរ ដែលមានទីតាំងនៅខេត្តតែវ និងខេត្តកំពត យកមកកែច្នៃធ្វើជាសាប៊ូនេះឡើង។ អ្នកស្រីមានប្រសាសន៍ថា “បន្លែស្ពៃក្រញាញ់មានអត្ថប្រយោជន៍ច្រើនទាំងការទទួលទានជាអាហារ និងកែច្នៃជាផលិតផលថែរក្សាស្បែក ឬរាងកាយនេះ ព្រោះនៅក្នុងបន្លែស្ពៃសំបូរទៅដោយវីតាមីនចម្រុះ និងសារធាតុរ៉ែចម្រុះ។ ចឹងនៅពេលបានកែច្នៃស្ពៃក្រញាញ់ធ្វើជាផលិតផលប្រើលើរាងកាយហើយ ខ្ញុំមានអារម្មណ៍មោទនភាពចំពោះការងារមួយនេះ ពីព្រោះយើងបានជួយសម្រួលទៅដល់ជីវភាពគ្រួសារ និងបង្កើនការងារនៅតាមតំបន់របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស”។ បើតាមអគ្គនាយិកាក្រុមហ៊ុនខាងលើ ផ្នែកទៅលើផែនការផលិតជាក់លាក់ នៅក្នុងមួយខែក្រុមហ៊ុនត្រូវការប្រមូលទិញស្ពៃក្រញាញ់ ដែលដាំដោយកសិករក្នុងខេត្តតាកែវ និងខេត្តកំពត មានប្រមាណ១០០តោន […]
News & ជាតិ

ធនារគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចាប់ដៃជាមួយ GCF គ្រោងបញ្ចេញឥណទានបៃតង ៣០លានដុល្លារ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចាប់ដៃជាមួយមូលនិធិអាកាសធាតុបៃតង (GCF) ដែលគ្រោងផ្ដល់ហិរញ្ញប្បទានបៃតងទំហំ ៣០ លានដុល្លារនៅដំណាក់កាលដំបូងទៅលើធុរកិច្ចបៃតង ដើម្បីចូលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនារគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍ថា ធនាគារ ARDB ទើបបញ្ចប់កិច្ចព្រមព្រៀងជាមួយមូលនិធិអាកាសធាតុបៃតង(GCF) ក្នុងការផ្ដល់ហិរញ្ញប្បទានបៃតងទំហំ៣០លានដុល្លារ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមថា ហិរញ្ញប្បទានបៃតង គឺពាក់ព័ន្ធនឹងធុរកិច្ចបៃតង កសិកម្មចីរភាព ថាមពលព្រះអាទិត្យ ខណៈ ARDB បានផ្ដល់បញ្ចេញឥណទានបៃតងប្រមាណ៤ភាគរយ នៃទំហំទ្រព្យសកម្មសរុបរបស់ធនាគារ។ ធនាគារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺជាធនាគារគោលនយោបាយបានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាល ក្រោមកិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម និងកសិឧស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាទុនវិនិយោគ និងទុនបង្វិល ដល់សហគ្រាសធុនតូច និងមធ្យម លើវិស័យស្រូវ-អង្គ, បន្លែ-ផ្លែឈើ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក […]
News & ជាតិ

ការចិញ្ចឹមខ្យងប័រងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើននោះទេ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ បច្ចុប្បន្ននេះ តម្លៃខ្យងប័រមួយគីឡូក្រាម១០ដុល្លារ ខណៈពីមុនតម្លៃខ្ពស់ មួយគីឡូក្រាមចន្លោះពី១០០ដុល្លារ ទៅ១៥០ដុល្លារ ដោយការលក់ និងការផ្គត់ផ្គង់ទីផ្សារ តែតាមអនឡាញលើបណ្តាញសង្គមទូទាំងពិភពលោក។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងប័រ៤០០ បានឱ្យដឹងថា លោកបានចិញ្ចឹមខ្យងប័រ អស់រយៈពេលចូលប្រាំមួយ ទៅប្រាំពីរឆ្នាំមកហើយ បើគិតជាខ្យងមានរាប់ម៉ឺនខ្យង ដោយចិញ្ចឹមជិត៤០០អាង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឱ្យកាន់តែទូលំទូលាយ។ លោកបានចែកចាយពូជខ្យង ទូទាំង២៥ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ លោកបានប្រាប់ទូរទស្សន៍អនឡាញ ARDBថា ខ្យងនេះ ងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើនទេ វាស៊ីចកអាសូឡា និងបន្លែ ជាចំណីអាហារ។ ដោយវាធន់នឹងអាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ដោយចិញ្ចឹមក្នុងអាងទឹក លូថ្ម តង់ និងវាស៊ីបន្លែផ្លែឈើទុំជាអាហារ មានដូចជាផ្លែល្ពៅ ត្រឡាច ននោង ផ្ទី កំប្លោក និងចកអាសូឡាជាចំណីអាហារ និងក្រោយពីការចិញ្ចឹមរយៈពេលបីទៅប្រាំខែ អាចប្រមូលផលបាន។ លោកបានបន្តថា បច្ចុប្បន្នខ្យងនេះ នៅតែមានទីផ្សារល្អ គ្រាន់តែធ្លាក់ថ្លៃបន្តិច ដោយកាលពីឆ្នាំ២០២១ មានតម្លៃខ្ពស់ […]
News & ជាតិ

រោងចក្រជីកសិកម្មក្នុងស្រុកចាប់ផ្តើមដំណើរការជាបណ្តើរៗហើយដែលនឹងលក់តម្លៃក្រោមទីផ្សារជូនដល់កសិករ
ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានមានប្រសាសន៍ ក្រុមហ៊ុន លោក កំពុងសាងសង់រោងចក្រផលិតជីកសិកម្ម ដែលមានសមត្ថភាពផលិតបាន២០០តោនក្នុងមួយថ្ងៃ គ្រោងនឹងលក់តម្លៃក្រោមទីផ្សារជូនដល់កសិករខ្មែរ។ បច្ចុប្បន្ននេះរោងចក្រខាងលើបានដំណើរការសាងសង់ជិតរួចរាល់ ១០០ភាគរយហើយ។ ដោយឡែកជីកសិកម្ម របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ នឹងលក់ក្នុងតម្លៃក្រោមទីផ្សារ ជូនដល់កសិករខ្មែរ ពិសេសនឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័សជូនដល់កសិករនៅតាមតំបន់ដាច់ស្រយាល។ យោងតាមអ្នកឧកញ៉ា សួរ វីរៈ បានមានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញឱ្យអ្នកវិនិយោគលើវិស័យកសិកម្មមានការកើនឡើង ព្រមទាំងមានការលើកទឹកចិត្តផងដែរ។ ក្នុងនោះដែរ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏បានចូលរួមមួយចំណែកធំ ក្នុងការជួយដឹកជញ្ជូនកសិផលកម្ពុជា ទៅកាន់ប្រទេសផ្សេងៗលើពិភពលោក ពិសេសទៅប្រទេសចិន។ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានបង្កើនក្រុមហ៊ុនថ្មីជាច្រើន ក្នុងការជួយនាំចេញផលិតផលកសិករកម្ពុជា ដូចជាការរៀបចំឯកសារច្បាប់ទម្លាប់ ដើម្បីឱ្យផលិតផលកសិកម្មអាចនាំចេញបាន។ អ្នកវិនិយោគខាងលើបានបោះទុនវិនិយោគលើរោងចក្រផលិតជី ដែលមកដល់ពេលនេះស្ទើរតែរួចរាល់ ១០០ភាគរយហើយ។ នេះជារោងចក្រផលិតជីសរីរាង្គ ជីជន្លេន និងផលិតជីគីមីផងដែរ ហើយកម្លាំងផលិតគឺយើងអាចផលិតបាន ២០០តោនក្នុងមួយថ្ងៃ។ សូមជម្រាបថា ក្រុមហ៊ុន […]
