កសិករជ្រើសរើសពូជស្រូវសុទ្ធល្អសម្រាប់ធ្វើស្រែអាចលក់បានតម្លៃខ្ពស់ និងមិនបារម្ភអំពីទីផ្សារ ក្នុងពេលប្រមូលផល

photo_2026-07-21_13-18-16 (2)

ដោយ ឡុង សារេត

កណ្តាល៖ បច្ចុប្បន្នកសិផលក្នុងស្រុកស្ទើតែប្រភេទ ជួបបញ្ហាទីផ្សារក្នុងរដូវកាលប្រមូល។ ដើម្បីចៀសផុតពីបញ្ហាទីសម្រាប់កសិករត្រូវជ្រើសរើសពូជស្រូវសុទ្ធល្អ ដើម្បីយកទៅបង្កបង្កើន ត្រូវបានគេមើលឃើញថា លក់បានតម្លៃខ្ពស់ និងមិនសូវបារម្ភអំពីទីផ្សារក្នុងរដូវកាលប្រមូលផលចូលមកដល់ បើប្រៀបធៀបជាមួយបណ្តាកសិករប្រើពូជស្រូវតតាមគ្នា និងគ្មានប្រភពច្បាស់លាស់។

លោក សឿង វណ្ណា អនុប្រធានសហគមន៍កសិកម្ម ឧត្តមសុរិយា មានទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានសង្កេតឃើញថា បច្ចុប្បន្នកសិកររស់នៅក្នុងតំបន់ មានការកែប្រែផ្នត់គំនិត និងមានការយល់ដឹងច្រើនទៅលើការប្រើប្រាស់ពូជស្រូវសុទ្ធល្អ ខុសប្លែកពីមុន ដែលកសិករប្រើតែពូជស្រូវតាមទម្លាប់ចាស់ ឬប្រើពូជស្រូវដដែលៗ ធ្វើយូរទៅនាំឱ្យគុណភាពពូជធ្លាក់ចុះ ទិន្នផលស្រូវថយចុះ និងថែមទាំងពិបាកលក់នៅពេលប្រមូលផល។

លោកបញ្ជាក់ថា បន្ទាប់ពីមានក្រុមផលិតពូជស្រូវបង្កើតឡើងមក ពួកគាត់ចាប់ផ្តើមទិញពូជស្រូវសុទ្ធល្អពីសហគមន៍យកទៅប្រើប្រាស់ធ្វើឱ្យទិន្នផលស្រូវកើនឡើង  ហើយអ្វីដែលលោកមើលឃើញមានការខុសប្លែកគ្នាខ្លាំងនោះ គឺមានឈ្មួញចង់បាន ដោយសារពូជស្រូវមានភាពសុទ្ធល្អ ហើយតម្លៃក៏បានខ្ពស់ដែរ។ លើសពីនេះ បើកសិករជាសមាជិកក្រុមផលិតពូជថែមទៀត គាត់លក់មកខាងសហគមន៍តាមបែបកិច្ចសន្យាកសិកម្ម ដែលសម្របសម្រួលដោយមន្ទីរកសិកម្ម។

បើតាមអនុប្រធានសហគមន៍ខាងលើ នៅពេលកសិករជ្រើសរើសពូជស្រូវសុទ្ធយកទៅដាំ លោកសង្កេតឃើញ កសិករទទួលបានផលចំណេញ និងទទួលបានទិន្នផលច្រើន៖ ទី១-គាត់កាត់បន្ថយថ្លៃដើមពូជ ធ្លាប់ប្រើពូជ១០០គីឡូក្រាមក្នុងមួយហិកតា មកនៅប្រមាណ៧០គីឡូក្រាម។ ទី២-ពូជសុទ្ធល្អមានភាពធន់ទ្រាំជាមួយអាកាសធាតុ ប្រើរយៈពេលផលិតខ្លី និងប្រើទឹកក៏អស់តិច និងទី៣-កសិករលក់បានតម្លៃខ្ពស់ ហើយងាយស្រួលលក់ មិនត្រឹមតែខាងសហគមន៍ចង់បាន សូម្បីតែឈ្មួញ និងក្រុមហ៊ុនផ្សេងៗសុទ្ធតែត្រូវការ ព្រោះពូជដែលគាត់យកទៅផលិតនោះវាមានភាពសុទ្ធល្អ។

លោក សឿង វណ្ណា ទទួលស្គាល់ថា ជាការពិតនៅពេលកសិករជ្រើសរើសពូជស្រូវសុទ្ធ គាត់អត់សូវខ្វល់រឿង ពេលលក់នោះទេ។ មានន័យថា តែនៅពេលគាត់ធ្វើពូជសុទ្ធ ទោះបីស្រូវសើម គេទិញហើយគាត់មិនទាន់ព្រមលក់ទេ ដោយសារគាត់គិតថា គ្រាន់តែហាលឱ្យស្ងួត និងសម្អាតឱ្យស្អាត គឺអាចលក់បានតម្លៃស្ទើតែគុណនឹងពីរ។ ដូចនេះ សហគមន៍ចង់ឱ្យសមាជិកសហគមន៍ ក៏ដូចជាកសិករនៅក្នុងស្រុក ប្រើប្រាស់ពូជស្រូវសុទ្ធល្អ ទាំងអស់គ្នា ។ ព្រោះវាជារឿងមួយល្អ និងមានអត្ថប្រយោជន៍ច្រើន។

សូមជម្រាបជូនថា សហគមន៍កសិកម្មឧត្តមសុរិយា ចាប់ផ្តើមមានក្រុមផលិតពូជស្រូវសុទ្ធជាក់លាក់ក្នុងឆ្នាំ ២០២១ គិតមកដល់ពេលរយៈពេល៦ឆ្នាំ និងមានសមាជិក៣៣គ្រួសារ។ ពីមុនមានផលិតពូជស្រូវក្រអូប០១ ផ្ការំដួល ចំប៉ីស៧០ ខា១៦ ប៉ុន្តែដោយសារពូជមួយចំនួនមិនសូវមានទីផ្សារ ធ្វើឱ្យកសិករក៏ងាកមករកពូជស្រូវណាដែលសំបូរទីផ្សារ ឬទីផ្សារត្រូវការ ដូចជាពូជស្រូវផ្ការំដួល និងពូជស្រូវសែនក្រអូប០១។ សម្រាប់ការផ្គត់ផ្គង់មានទាំងនៅក្នុងតំបន់ និងក្រៅតំបន់ មានដូចជាខេត្តកំពង់ចាម កណ្តាល បាត់ដំបង ព្រៃវែង ខេត្តស្វាយរៀងជាដើម។

សហគមន៍កសិកម្មឧត្តមសុរិយា ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ផលិតស្រូវពូជបានប្រមាណ ជាង១១តោន, ឆ្នាំ២០៥ផលិតស្រូវពូជបានចំនួន១៣តោន និងឆ្នាំ២០២៦នេះបានចំនួន៣០តោន៕


image_2026-09-11_14-29-48
ស្ទើរគ្រប់ត្រីធូណា អ្នកវិទ្យាសាស្ត្ររកឃើញព្រូននៅក្នុងសាច់វា

អន្តរជាតិ៖ នៅពេលអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យសហព័ន្ធ សានិតា កាតារីណា (Santa Catarina) នៃប្រទេសប្រេស៊ីល វិភាគត្រីធូណា ចំនួន៥៣ក្បាល ដែលទើបនេសាទបានថ្មីៗ ក្នុងតំបន់ ពួកគេបានរកឃើញថា ត្រីស្ទើរតែទាំងអស់មានផ្ទុកដង្កូវប៉ារ៉ាស៊ីត។ យោងតាមលទ្ធផលស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវបានរាប់ឃើញដង្កូវតូចៗ សរុបជាង១ ៦០០ក្បាល។ ដោយប្រើឧបករណ៍មីក្រូទស្សន៍ដ៏មានប្រសិទ្ធភាព ពួកគេបានរកឃើញថា មានតែក្រលៀន និងបេះដូងត្រីប៉ុណ្ណោះ ដែលគ្មានផ្ទុកប៉ារ៉ាស៊ីត។ ចំណែកឯសរីរាង្គផ្សេងទៀតវិញ មានដង្កូវ ឬសញ្ញាបង្ហាញពីកើតដង្កូវស្ទើរតែគ្រប់ទីកន្លែង។ ក្នុងចំណោមត្រីធូណា៥៣ក្បាល គឺ៩៦ភាគរយ មានឆ្លងប៉ារ៉ាស៊ីត។ ពោះវៀនត្រីធូណា គឺជាសរីរាង្គមានឆ្លងប៉ារ៉ាស៊ីតច្រើនជាងគេ បន្ទាប់មកគឺជាលិកាសាច់ដុំ ដែលសំខាន់ជាងគេសម្រាប់មនុស្សយើងហូប ហើយបន្ទាប់មក គឺក្រពះត្រីធូណា។ អ្នកចងក្រងឯកសារបានសន្និដ្ឋានថា «លទ្ធផលទាំងនេះបង្ហាញពីសារៈសំខាន់នៃការត្រួតពិនិត្យផ្នែកអនាម័យ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការវះយកសរីរាង្គខាងក្នុងចេញភ្លាមៗ ដើម្បីចៀសវាងការផ្លាស់ទីរបស់កូនដង្កូវតូចៗពីសរីរាង្គខាងក្នុងទៅកាន់ជាលិកាសាច់ដុំ»។ ការសិក្សានៅប្រទេសប្រេស៊ីលនេះ មានទំហំតូចតាចទេ ដោយសិក្សាត្រឹមតែពេលវេលាមួយប៉ុណ្ណោះ ប៉ុន្តែវាបង្ហាញថា ត្រីធូណានៅតំបន់នេះ ជាទូទៅអាចផ្ទុកប៉ារ៉ាស៊ីត ក្នុងក្រុមធំៗពីរនៃពពួកព្រូនសំប៉ែត ទ្រីប៉ាណូរីនឆា (Trypanorhyncha) និងព្រូនសមុទ្រ អានីសាគិស (Anisakis)។ ប៉ារ៉ាស៊ីត និងត្រីបានវិវត្តរួមគ្នា ដើម្បីរស់នៅជាមួយគ្នាក្នុងមហាសមុទ្ររបស់ពិភពលោក ដូច្នេះ ការរកឃើញប៉ារ៉ាស៊ីតនៅក្នុងត្រីធូណា […]

Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

កាលវិភាគផ្សព្វផ្សាយ