ជាតិ
News & ជាតិ

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញស្រូវអង្ករ៦៣០ ៣១៩តោន គិតជាទឹកប្រាក់៣៦៧,១០លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៦៣០ ៣១៩តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦០ក្រុមហ៊ុន ដោយចេញទៅកាន់គោលដៅចំនួន៦៤ប្រទេស។ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣២គោលដៅ បានបរិមាណអង្ករចំនួន១៧៩ ៨២៨តោន គិតជាទឹកប្រាក់ចំនួន១២១,៧៣លានដុល្លារ ទៅកាន់ប្រទេសចិន ហុងកុង និងម៉ាកាវបានចំនួន១៧០ ៤៨៣តោន គិតជាទឹកប្រាក់ចំនួន៩៩,៦៧លានដុល្លារ. ចំណែកការនាំចេញទៅកាន់ប្រាំប្រទេសក្នុងសហគមន៍អាស៊ាន បានបរិមាណចំនួន២២៨ ៧៨០តោន គិតជាទឹកប្រាក់ចំនួន៩៨,៩០លានដុល្លារ និងទៅកាន់គោលដៅ២៤ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក តំបន់មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ បានចំនួន៥១ ២២៨តោន គិតជាទឹកប្រាក់ចំនួន៤៦,៨០លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញ រួមមានអង្ករក្រអូបចំនួន៥៩,៨១ភាគរយ ប្រភេអង្ករសគ្រាប់វែង២២,៥៨ភាគរយ អង្ករចំហុយ១,៨២ភាគរយ អង្ករសរីរាង្គចំនួន១,២៤ភាគរយ អង្ករបាក់គ្រប់ប្រភេទ ១៤,៣៥ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១៧៦ ៥៦១តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧១៣,៤២លានដុល្លារ៕
News & ជាតិ

អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញកំពុងតែត្រៀមសង្រ្គោះដំណាំស្រូវ និងកសិករចិញ្ចឹមសត្វ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញ បានបញ្ជាក់ពីជំហររបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដានេះ ឆ្នាំ២០២៦ថា ស្ថានភាពរាំងស្ងួតនៅស្រុកឯកភ្នំ និងស្រុកសង្កែ អាជ្ញាធរ និងមន្រ្តីជំនាញកំពុងតែពិត្យមើលកន្លែងណា ដែលមានលទ្ធភាពសង្គ្រោះបាននឹងរុញទឹកជួយសង្គ្រោះភ្លាមៗជាពិសេសដំណាំស្រូវរបស់កសិករ និងមុខរបរចិញ្ចឹមសត្វ។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍ ARDB ថា ស្ថានភាពរាំងស្ងួត១៧ ០០០ហិកតានេះ គឺមាននៅក្នុងស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកនៅតាមព្រំដែនខ្លះ ពាក់ព័ន្ធរឿងដំណាំស្រូវ ដោយសារខ្វះប្រភពទឹក ហើយក្រៅពីនេះនៅសំពៅលូន កំរៀង ប៉ះពាល់តិចតួច៧០ ទៅ ១០០ហិកតាតាមតំបន់មួយចំនួន។ លោក បានមានប្រសាសន៍ថា “យើងចុះពិនិត្យជាក់ស្តែង កន្លែងណាដែលមានលទ្ធភាពសង្គ្រោះបាន គឺមន្ទីរធនធានទឹកនឹងរុញទឹក គឺយើងអត់ទុកទេប្រភពទឹកពីអាងធំៗ ដូចជា៖ អាងពហុបំណងសេកសក ឬទំនប់ទឹកកង្ហក់មានទឹកច្រើន។អាជ្ញាធរនឹងបើកទម្លាយរុញទឹកទៅជួយសង្គ្រោះភ្លាមៗដោយមិនទុកឡើយ។ ប៉ុន្តែបើសិនជានៅឆ្ងាយពិបាកបន្តិចដែលយើងនៅតែពឹងលើទឹកភ្លៀងដដែល”។ យោងតាមមន្រ្តីកសិកម្ម អាជ្ញាធរមានលទ្ធភាពអាចអន្តរាគមន៍ជួយសង្គ្រោះបានដូចជា នៅស្រុកឯកភ្នំ ជាតំបន់ដែលនៅកៀកប្រភពទឹក អាជ្ញាធរអាចជួយសង្គ្រោះបានមួយចំនួនធំ។ ដោយឡែកស្រុកសង្កែ តំបន់ខ្លះ ដូចជាតំបន់១ […]
News & ជាតិ

ការព្យាករណ៍ក្នុងខែកក្កដា៖ អាកាសធាតុនៅតំបន់ខ្លះ អំណោយផលដល់ការលូតលាស់របស់ដំណាំ តែនៅតំបន់ខ្លះទៀតត្រូវការសន្សំសំចៃទឹក
ដោយ រស្មី ភ្នំពេញ៖ តាមរយការព្យាករណ៍កសិឧតុនិយមក្នុងខែកក្កដា ឆ្នាំ២០២៦ គម្រោងគជ់របស់ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានឱ្យកសិករមានការប្រយ័ត្នប្រយែង ក៏ដូចជាត្រៀមខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងគជ់បានលើកឡើងក្នុងសេចក្តីរាយការណ៍របស់ខ្លួននាដើមសប្តាហ៍នេះដោយ បានបង្ហាញស្ថានភាពអាកាសធាតុនឹងប្រែប្រួល តាមរយៈការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា នៅខេត្តភាគខាងជើងបឹងទន្លេសាប ក្នុងខែកក្កដានេះ។ ផ្នែកខ្លះនៃខេត្តឧត្តរមានជ័យ និងសៀមរាប ត្រូវបានព្យាករណ៍ថា នឹងទទួលបានទឹកភ្លៀងលើសពីមធ្យម ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលូតលាស់របស់ដំណាំ។ តំបន់ខ្លះនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំ ទឹកភ្លៀងអាចទាបជាងមធ្យម។ សីតុណ្ហភាពក្តៅជាងធម្មតា ក៏អាចកើតមានក្នុងខែកក្កដានេះ នៅទូទាំងខេត្តទាំងបួនផងដែរ។ គម្រោងគជ់បានឱ្យដឹងដែរថា ដោយសារស្ថានភាពអាកាសធាតុមានការផ្លាស់ប្តូរបែបនេះ កសិករគួរតែតាមដានវាលស្រែចម្ការឱ្យបានដិតដល់ និងបត់បែនតាមការអនុវត្តកសិកម្មទៅតាមលក្ខខណ្ឌនៃអាកាសធាតុ។ កន្លែងណាដែលមានភ្លៀងធ្លាក់ច្រើន គួរបង្ហូរទឹកចេញពីស្រែ ឬកសិដ្ឋាន ដើម្បីការពារការជន់លិច និងការរលួយឬសដំណាំ។ នៅតំបន់មិនសូវមានភ្លៀង ត្រូវរក្សាសំណើមដីតាមរយៈការដាក់ជី និងប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តបន្ថែម ដើម្បីជួយឱ្យដំណាំបន្តលូតលាស់ ទោះបីជាមានភ្លៀងធ្លាក់តិចតួចក៏ដោយ។ គម្រោងមួយនេះបានធ្វើការណែនាំដល់កសិករ ត្រូវប្រុងប្រយ័ត្នចំពោះសត្វល្អិត និងជំងឺ ដែលអាចរីករាលដាលកាន់តែងាយស្រួលក្នុងអំឡុងពេលអាកាសធាតុក្តៅ លាយសើម។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍អែលនីញ៉ូ (El Niño) នាឆ្នាំនេះ បានកំពុងធ្វើឱ្យប្រជាកសិករមានការព្រួយបារម្ភពីផលប៉ះពាល់ដល់ដំណាំ ការធ្វើស្រែ និងការចិញ្ចឹមសត្វ។ […]
News & ជាតិ

កសិករក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ទន្ទឹងរង់ចាំអាជ្ញាធររកដំណោះស្រាយជួយសង្គ្រោះដំណាំស្រូវ
ដោយ ឡុង សារេត បាត់ដំបង៖ ដំណាំស្រូវនៅលើផ្ទៃដី ជាង១៨ពាន់ហិកតា ស្ថិតនៅក្នុងស្រុកឯកភ្នំ និងស្រុក សង្កែ ខេត្តបាត់ដំបង បាននិងកំពុងរងការខូចខាត ចំណែកកសិករបាននិងកំពុងរង់ចាំមើលអាជ្ញាធរពាក់ព័ន្ធចូលរួមធ្វើអន្តរាគមន៍ជួយសង្គ្រោះ តាមរយៈនាំទឹកពីតំបន់ផ្សេងមកចាក់បញ្ចូលទៅក្នុងស្ទឹងសង្កែ ក៏ដូចបង្ហៀរចូលទៅក្នុងអាងទឹក ក្នុងតំបន់មួយចំនួនផ្សេងទៀត ដើម្បីអាចឱ្យកសិករអាចបូមទឹកយកទៅស្រោចស្រពដំណាំស្រូវឱ្យបានទាន់ពេលវេលា។ លោក ណែម ពក ប្រធានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាព ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឱ្យដឹង ថាដំណាំស្រូវរបស់សមាជិកសហគមន៍ ដែលបានដាំដុះនៅលើផ្ទៃដីជាង ១ ៤០០ហិកតា នៅពេលកន្លងទៅអាចខូចខាត។ ប៉ុន្តែក្រោយពីមានភ្លៀងរលឹមធ្លាក់ខ្លះៗ កាលពីដើមខែកក្កដា កន្លងទៅនេះ បានធ្វើឱ្យដំណាំស្រូវខ្លះ ដែលមិនទាន់ខូចខាតធ្ងន់ធ្ងរ ហាក់មាន សភាពស្រស់ឡើងមកវិញ។ លោកប្រធានសហគមន៍កសិកម្មខាង បានវាយតម្លៃថា ដំណាំស្រូវក្នុងមួយស្រែៗរងការខូចខាតប្រហែល៣០ភាគរយ ចំណែក៧០ភាគរយផ្សេងទៀត ក្រោយពីមានភ្លៀងរលឹម ជាបន្តបន្ទាប់ហាក់មានភាពស្រស់ឡើងវិញ។ តែទោះជាបែបនេះក្តី បើនៅថ្ងៃខាងមុខមានទឹកស្រោចស្រពគ្រប់គ្រាន់ឡើងវិញ ទិន្នផលស្រូវអាចធ្លាក់ចុះ។ ស្រពពេលដំណាំស្រូវកំពុងត្រូវការទឹកដូចសព្វថ្ងៃនេះ, លោក ណែម ពក លើកឡើងថា ប្រសិនជាមានទឹកជំនន់ដងស្ទឹងសង្កែមកការស្រោចស្រង់ដំណាំស្រូវអាចបានច្រើន ដោយសារនៅក្នុងភូមិឃុំ មានម៉ាស៊ីនបូមទឹកសម្រាប់ស្រោចស្រពមួយចំនួន។ តែបច្ចុប្បន្ន ទឹកនៅក្នុងស្ទឹងសង្កែមិនទាន់ធ្លាក់ចុះទៅក្រោមទេ ហើយនៅផ្នែកខាងលើស្ទឹងសង្កែ […]
News & ជាតិ

របរនេសាទ និងការចិញ្ចឹមត្រីសមុទ្រកំពុងក្លាយជាប្រភពចំណូលសំខាន់របស់ប្រជាសហគមន៍ត្រពាំងរពៅខេត្តកំពត
ដោយ រស្មី ភ្នំពេញ៖ ការចិញ្ចឹមវារីវប្បកម្មសមុទ្រ បានកំពុងជួយរកចំណូលដល់ប្រជាសហគមន៍ត្រពាំងរពៅ ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងផ្តល់ទាំងចំណូលផ្ទាល់ និងជួយអភិរក្សធនធានធម្មជាតិ។ សហគមន៍នេសាទត្រពាំងរពៅ ស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ សហគមន៍មួយនេះក្រៅពីរបរនេសាទ ពេលនេះពលរដ្ឋបានចាប់ផ្តើមពង្រីកការចិញ្ចឹមវារីវប្បកម្មជាច្រើនប្រភេទដូចជា ត្រីស្ពង់ ផ្ទក់សមុទ្រ ងាវ ក្តាមថ្ម ដើម្បីផ្គត់ផ្គង់លើទីផ្សារ។ អ្នកស្រី ឡោះ សាឌះ ប្រធានគណៈកម្មាធិការផ្សព្វផ្សាយរបស់សហគមន៍នេសាទ ត្រពាំងរពៅ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះក្រៅពីនេសាទរបស់ប្រជាសហគមន៍ក្នុងការរកចំណូលចិញ្ចឹមជីវិត ពួកគាត់ចាប់ផ្តើមចិញ្ចឹមត្រីសមុទ្រផងដែរ។ របរនេះមានភាពកក់កបល្អ ដោយសារពេលចិញ្ចឹមបានផលមក មានឈ្មួញមកទិញទាំងអស់ ហើយពេលខ្លះមិនគ្រប់តម្រូវការថែមទៀត។ ក្នុងចំណោមសមាជិកសហគមន៍ជាង៤៤០នាក់ គឺស្ទើរទាំងអស់ បានប្រកបរបរនេសាទ និងចិញ្ចឹមត្រីសមុទ្រ។ ចំណែកអ្នកស្រី ឡោះ សាឌះ មានកសិដ្ឋានចិញ្ចឹមក្តាមថ្ម ពីរកន្លែងទំហំផ្ទៃដីបួនហិកតាកន្លះ ចិញ្ចឹមត្រីស្ពង់ ស្ពង់ជាង២ ០០០បែ ចិញ្ចឹមងាវប្រាំហិកតា។ ក្រៅពីនេះក៏មានចិញ្ចឹមត្រីតុកកែ និងត្រីខ្ទក់សមុទ្រ ដែលមានសមាជិកចិញ្ចឹមត្រឹមតែ១៨គ្រួសារទេ តែឈានចូលដល់ឆ្នាំ២០២៦នេះ បានកើនឡើងរហូតដល់២៧គ្រួសារ ហើយនឹងមានកំណើនបន្ថែមទៀត នៅដើមឆ្នាំក្រោយ។ អ្នកស្រីប្រធានគណៈកម្មាធិការផ្សព្វផ្សាយរបស់សហគមន៍នេសាទ ត្រពាំងរពៅ […]
News & ជាតិ

ពូជកាហ្វេកម្ពុជាបីប្រភេទ នៅខេត្តមណ្ឌលគិរី នឹងត្រូវបន្សុទ្ធពូជ ដើម្បីក្លាយជាកាហ្វេមានគុណភាពកាន់តែល្អ និងមានទីផ្សារកាន់តែទូលំទូលាយ
ដោយ៖ រស្មី ភ្នំពេញ៖ ក្នុងចំណោមកាហ្វេបីប្រភេទ ដែលកំពុងដាំនៅក្នុងខេត្តមណ្ឌលគិរី កំពុងត្រូវបានគេសិក្សាស្រាវជ្រាវ ដើម្បីបន្សុទ្ធពូជឱ្យក្លាយជាកាហ្វេមានគុណភាពកាន់តែល្អ ងាយដាំដុះ ស៊ូទ្រាំអាកាសធាតុ និងពិសេស អាចឈោងចាប់ទីផ្សារបានទូលំទូលាយ ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ ការសិក្សាស្រាវជ្រាវបន្សុទ្ធពូជកាហ្វេនេះ ត្រូវបានធ្វើឡើងរវាងសមាគមកាហ្វេកម្ពុជា សហការណ៍ជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ប្រធានសមាគមកាហ្វេកម្ពុជា លោក ឌុក ពិសិដ្ឋ បានបញ្ជាក់ប្រាប់ថា ពូជកាហ្វេ ដែលប្រជាពលរដ្ឋពេញនិយមដាំនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរី មានបីប្រភេទ។ ក្នុងចំណោមនេះមានពីរប្រភេទគេដាំជាអាជីព ដូចជា ពូជរ៉ូប៊ូស្តា (Robusta) អារ៉ាប៊ីកា (Arabica)។ ចំណេកមួយប្រភេទទៀត មានឈ្មោះ អ៊ិចស៊ែលសា (Excelsa) ដែលនៅសេសសល់ពីជំនាន់បារាំង ហើយមានដុះក្នុងព្រៃ និងអ្នកខ្លះក៏បានដាំកាហ្វេប្រភេទនេះផងដែរ។ ក្នុងចំណោមពូជកាហ្វធំៗ ទាំងបីនេះដែរ ត្រូវបានលោក ឌុក ពិសិដ្ឋ បញ្ជាក់ប្រាប់ថាចំពោះពូជកាហ្វេនីមួយៗ ត្រូវបានសិក្សា និងបន្សុទ្ធពូជយ៉ាងហោចណាស់ ប្រើពេលប្រាំបីឆ្នាំ ដើម្បីយកគ្រាប់វាទៅដាំដុះបន្តទៀត ហើយតាមដានលទ្ធផលរបស់វា មុននឹងយកមកប្រើប្រាស់ជាផ្លូវការ និងដាក់វាជាពូជកាហ្វេ ប្រចាំប្រទេសកម្ពុជា។ ក្នុងចំណោមនេះ គេអាចជ្រើសរើសវិធីសំខាន់ៗសម្រាប់បន្សុទ្ធពូជ […]
News & ជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ស្រូវជាង ១៨ ០០០ហិកតា នៅខេត្តបាត់ដំបង រងផលប៉ះពាល់ដោយសារខ្វះទឹក
បាត់ដំបង៖ យោងតាមរបាយរណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញនៅក្នុងរបាយការណ៍ថា ផ្ទៃដីដំណាំស្រូវជាង១៨ ០០០ហិកតា នៅខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយសារបញ្ហាខ្វះទឹកក្នុងរដូវដាំដុះ បណ្តាលឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញ បង្កើនការតាមដានស្ថានភាពយ៉ា ដើម្បីវាយតម្លៃផលប៉ះពាល់ និងត្រៀមវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។ យោងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ផ្ទៃដីដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយសារខ្វះទឹក មានសរុប ១៨ ៣៦២ហិកតា ស្ថិតនៅក្នុងស្រុកចំនួនពីរនៃខេត្តបាត់ដំបង គឺស្រុកឯកភ្នំ និងស្រុកសង្កែ។ ក្នុងនោះស្រុកឯកភ្នំ មានផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន៧ ៧៦៩ហិកតា និងស្រុកសង្កែ មានផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន១០ ៥៩៣ហិកតា។ បញ្ហាខ្វះទឹកនេះភាគច្រើនកើតឡើងដោយសារភ្លៀងធ្លាក់មិនទៀងទាត់ និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប្រភពទឹកធម្មជាតិមួយចំនួនមានកម្រិតទាប និងមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការដាំដុះស្រូវនៅតំបន់ខ្លះ។ ជាមួយគ្នានេះ ឯកឧត្តម គន់ គីម បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បន្តតាមដានស្ថានភាពជាប្រចាំ ដើម្បីប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ និងត្រៀមវិធានការបន្ទាន់ ក្នុងករណីស្ថានភាពខ្វះទឹកបន្តអូសបន្លាយ ឬមានការប៉ះពាល់បន្ថែមលើផ្ទៃដីកសិកម្ម។ ការណែនាំនេះ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]
News & ជាតិ

សមាគមបណ្ដាញកសិករតេជោ សហការជាមួយធនាគារ ARDBរៀបចំសិក្ខាសាលាស្ដីអំពី កម្មវិធីត្រីភាគីការចញ្ចឹមគោក្រោមឥណទាន ដោយមិនចាំបាច់ដាក់ទ្រព្យធានា
ភ្នំពេញ៖ សមាគមបណ្ដាញកសិករតេជោសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកាលពីថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ រៀបចំសិក្ខាសាលាស្ដីអំពី “ កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា” ដែលមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខេម ខោវ ឯ.ក, សហគ្រាសចំណីគោដង្ខៅប៉ាង, កសិដ្ឋានចិញ្ចឹមគោភ្នំព្រះមានជ័យ, ក្រុមហ៊ុន SV RANCH និងក្រុមហ៊ុន ម៉ាលីសាន គ្រុប។ សិក្ខាសាលានេះមានការអញ្ជើញក្រោមអធិបតីពីភាពរបស់ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ, លោក ជេត ភិរម្យ អនុប្រធានសមាគមបណ្ដាញកសិករតេជោ, លោក ខាំ ពៅ(វាគ្មិន) តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម រស់ មុនិន្ទៈ (វាគ្មិន), លោក ហោ សុខជា (វាគ្មិន) ម្ចាស់កសិដ្ឋាន ជា ថាវី ព្រមទាំងអ្នកចូលរួមប្រមាណជាង១៣០នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់នូវដំណោះស្រាយដ៏ល្អប្រសើរសម្រាប់ការចិញ្ចឹមគោ ដែលរួមមាន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ជួបពិភាក្សាអំពីលទ្ធភាពជំរុញឧស្សាហកម្មកែច្នៃកសិផលកម្ពុជា និងនាំចេញទៅសិង្ហបុរី
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យឯកឧត្តម ស្តេវិន ប៉ាង ជីវី (Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំប្រទេសកម្ពុជា ចូលជួបពិភាក្សាអំពីលទ្ធភាពជំរុញឧស្សាហកម្មកែច្នៃកសិផលកម្ពុជា (Agro-Processing Industry) និងកិច្ចសហការជំរុញការនាំចេញកសិផលទៅកាន់ប្រទេសសិង្ហបុរី។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានចែករំលែកនូវបច្ចុប្បន្នភាពអំពីវិស័យឧស្សាហកម្មកែច្នៃកសិផលកម្ពុជា ដោយបានផ្តោតសំខាន់ទៅលើកសិផលយុទ្ធសាស្រ្តចំនួន៥ រួមមាន៖ ដំណាំស្រូវ ដំណាំស្វាយចន្ទី ដំណាំដំឡូងមី ដំណាំពោតក្រហម និងដំណាំស្វាយ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីសក្តានុពលនៃការវិនិយោគលើឧស្សាហកម្មកែច្នៃកសិផល ពោលគឺកម្ពុជាបច្ចុប្បន្ននេះ អាចមានសមត្ថភាពផលិតនូវកសិផលយុទ្ធសាស្រ្តទាំង៥នេះ ក្នុងបរិមាណសមស្រប និងគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ដល់សហគ្រាសកែច្នៃក្នុងការនាំចេញ។ បន្ថែមពីលើការធ្វើបច្ចុប្បន្នភាពដំណាំយុទ្ធសាស្រ្តរបស់កម្ពុជា, ឯកឧត្តមបណ្ឌិត ក៏ចែករំលែកនូវព័ត៌មានអំពីខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មនៃកសិផលយុទ្ធសាស្រ្តទាំង៥នេះ ព្រមទាំងខ្សែច្រវាក់តម្លៃផលិតកម្មបន្លែសុវត្ថិភាព (Safe Vegetables) ដែលដាំក្នុងផ្ទះសំណាញ់ និងផ្លែឈើ និងតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) […]
News & ជាតិ

សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ
ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]
News & ជាតិ

សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ
ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]
News & ជាតិ

ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខេត្តកំពង់ស្ពឺថា ទុនរបស់ធនាគារ ARDB ជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន
ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា ការផ្តល់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ និងជនបទ (ARDB) មានសារសំខាន់ជាច្រើន ជាពិសេស បានជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន តាមរយៈមុខរបរ ដែលបាននិងកំពុងដំណើរការក្នុងពេលសព្វថ្ងៃនេះ។ លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ មានទីតាំងនៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើមទុនដែលទទួលបានពីធនាគារ ARDB លោកយកមកប្រើប្រាស់ទៅលើការទិញចំណី ទិញកូនមាន់ និងថ្នាំសម្រាប់ព្យាបាលមាន់ពេលមានជំងឺ ក្នុងទំហំទឹកប្រាក់តិចតួច តែក្រោយត្រូវការទុនបន្ថែមមួយចំនួនទៀត ស្របពេលបរិមាណមាន់ចិញ្ចឹមមានការកើនឡើង។ ទាក់ទងមុខរបរចិញ្ចឹមមាន់ ដូចនាពេលសព្វថ្ងៃនេះ លោកបានរំឭកថា បើកសិករមិនមានដើមទុនគ្រប់គ្រាន់ទេ មិនអាចឱ្យ មុខបរមួយនេះដំណើរការទៅរលូនបានឡើយ ដោយសារខ្វះទុនសម្រាប់ទិញជាចំណី ទិញកូនមាន់យកមកចិញ្ចឹម និងទិញថ្នាំសម្រាប់ព្យាបាល មាន់នៅពេលកើតមានជំងឺ។ ដោយឡែក មុខរបរចិញ្ចឹមមាន់របស់លោកនៅពេលទទួលបានទុនពីធនាគារ ARDBបានមួយរយៈកាលកន្លមក ឃើញជីវភាពគ្រួសារមានការរីកចម្រើន មានលទ្ធភាពបង្កើនការចិញ្ចឹមមាន់ បែបទំនើប និងមានសុវត្ថិភាពខ្ពស់។ លោក យឹម គឹមសាន បានចាប់ផ្តើមមុខរបរចិញ្ចឹមមាន់តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២៥ […]
