សមាគមទុរេនកម្ពុជាអំពាវនាវឱ្យកសិករគោរពស្តង់ដារចិន ខណៈការនាំចេញទុរេនស្រស់កើនជិត៤០ដង

photo_2026-07-30_08-32-27

ដោយ៖ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ សមាគមទុរេនកម្ពុជាបានអំពាវនាវឱ្យកសិករ ម្ចាស់ចម្ការ និងអ្នកនាំចេញទុរេនទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់តាមលក្ខខណ្ឌភូតគាមអនាម័យ និងបទប្បញ្ញត្តិនានារបស់ប្រទេសចិន ដើម្បីរក្សាគុណភាពផលិតផល និងពង្រឹងទំនុកចិត្តរបស់ទីផ្សារនាំចូល ខណៈការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិនកំពុងបន្តកើនឡើងយ៉ាងគំហុក។

គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិនសរុប៥ ៧៣៨តោន ដែលកើនឡើងជិត៤០ដង បើធៀបនឹងបរិមាណនាំចេញសរុបពេញមួយឆ្នាំ២០២៥។

លោក រឿន រតនា លេខាប្រតិបត្តិសមាគមទុរេនកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ  ARDB TV នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា អគ្គរដ្ឋបាលគយចិនបានហាមឃាត់ការប្រើប្រាស់សារធាតុសម្លាប់សត្វល្អិតចំនួនប្រាំប្រភេទ លើទុរេននាំចូលទៅកាន់ប្រទេសចិន រួមមាន ហ្វីប្រូនីល (Fipronil) កាបូស៊ុលហ្វាន (Carbsulfan) កាបូហ្វូរ៉ាន (Carbofuran) អាសេហ្វាត (Acephate) និងឌីមេតូអេត (Dimetoate)។

យោងតាមទិន្នន័យ ដែលបានលើកឡើងដោយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បង្ហាញថា ការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន បានកើនឡើងយ៉ាងគំហុកក្នុងឆ្នាំ២០២៦។

ឯកឧត្តមបានបញ្ជាក់ថា កំណើននេះមួយផ្នែក គឺដោយសារការបើកដំណើរការច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ ដែលបានកាត់បន្ថយរយៈពេលដឹកជញ្ជូនពីប្រមាណ១៥ –២០ថ្ងៃ មកនៅត្រឹមប្រមាណប្រាំថ្ងៃ។

ការកាត់បន្ថយរយៈពេលដឹកជញ្ជូននេះ មិនត្រឹមតែជួយរក្សាគុណភាព និងភាពស្រស់របស់ទុរេនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ទុរេនកម្ពុជានៅលើទីផ្សារចិន។

សមិទ្ធផលនេះត្រូវបានប្រកាសក្នុងពិធីសម្ពោធការដឹកជញ្ជូនទុរេនស្រស់ជើងទី១ ចំនួនបីកុងតឺន័រ ឬប្រមាណជាង៥០តោន របស់ក្រុមហ៊ុនពេជ្រចិន្តា ហ្វ្រូត ប្រូដាក់សិន  ភីអែហ្វភី  (Pechenda Fruit Production PFP Co., Ltd.) ទៅកាន់ទីផ្សារចិន តាមច្រកផ្លូវគោកឆ្លងកាត់ប្រទេសឡាវ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា ការបើកច្រកដឹកជញ្ជូនថ្មីនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក្នុងការពង្រីកទីផ្សារ និងធ្វើពិពិធកម្មមធ្យោបាយដឹកជញ្ជូន ដើម្បីធានាឱ្យកសិផលកម្ពុជាអាចទៅដល់ទីផ្សារចិនបានលឿនជាងមុន ដោយរក្សាបាននូវគុណភាព និងបង្កើនសមត្ថភាពប្រកួតប្រជែង។

បច្ចុប្បន្ន ច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ បានរួមចំណែកប្រមាណ១០ភាគរយនៃការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះ ក្រុមហ៊ុននាំចូលមួយចំនួននៅប្រទេសចិន ដែលធ្លាប់នាំចូលទុរេនពីបណ្តាប្រទេសជិតខាង ក៏បានចាប់ផ្តើមងាកមកទិញទុរេនពីកម្ពុជាកាន់តែច្រើន ដោយសារគុណភាពផលិតផល ភាពប្រកួតប្រជែងផ្នែកតម្លៃ និងការដឹកជញ្ជូន ដែលកាន់តែមានប្រសិទ្ធភាព។

ការកើនឡើងនៃការនាំចេញទុរេនស្រស់ បានឆ្លុះបញ្ចាំងពីឱកាសថ្មីសម្រាប់វិស័យដំណាំហូបផ្លែកម្ពុជា បន្ទាប់ពីទុរេនស្រស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារចិនជាផ្លូវការ។ ទោះបីជាយ៉ាងណា អ្នកជំនាញលើកឡើងថា ការរក្សាគុណភាពផលិតផល ការគោរពស្តង់ដារភូតគាមអនាម័យ ការតាមដានប្រភពដើម និងការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ នឹងក្លាយជាកត្តាគន្លឹះក្នុងការធានានិរន្តរភាពនៃការនាំចេញ។

ទោះបីជាកម្ពុជាទើបតែចាប់ផ្តើមនាំចេញទុរេនស្រស់ទៅកាន់ទីផ្សារចិនជាផ្លូវការ ក្នុងឆ្នាំ២០២៦ក៏ដោយ កំណើននៃការនាំចេញក្នុងរយៈពេលជិតប្រាំពីរខែ បានបង្ហាញពីសក្តានុពលរបស់វិស័យនេះ។ ប្រសិនបើកម្ពុជាអាចបន្តរក្សាបាននូវគុណភាពផលិតផល និងអនុវត្តតាមតម្រូវការរបស់ទីផ្សារនាំចូលបានយ៉ាងតឹងរ៉ឹង ទុរេនកម្ពុជានឹងមានឱកាសពង្រីកចំណែកទីផ្សារនៅប្រទេសចិន បង្កើនប្រាក់ចំណូលជូនកសិករ អ្នកប្រមូលទិញ និងអ្នកនាំចេញ ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជាក្នុងរយៈពេលវែង៕

 


Oplus_16908288
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ

ដោយ ហៃ ស៊ីណា អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុងស្រុកគួរដល់ពេលវេលាពិនិត្យលើការវិនិយោគរួមគ្នាជាឧស្សាហកម្មកែច្នៃអង្ករដ៏ធំមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ កុំពឹងលើលក់ចុងអង្ករ កន្ទក់ និងអង្កាមដែលកិនជាអង្ករហើយត្រូវវិលចូលទៅឧស្សាហកម្មក្នុងស្រុកវិញ ដើម្បីអាចឈានដល់ការប្រកួតប្រជែងលើទីផ្សារជាមួយប្រទេសជិតខាងយើង តាមរយៈកាត់បន្ថយថ្លៃដើមផលិតឲ្យកាន់តែទាប។ ជាចុងក្រោយនៃការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB) នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់បង ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំអង្ករចេញសរុបជាង២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនេះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ១លានតោន ដែលជាមាសសរបស់កម្ពុជាយើង ដែល១៦ឆ្នាំនេះ ថ្វីបើជួបនឹងបញ្ហាស្មុគស្មាញច្រើន ដែលគ្រប់គ្នាត្រូវតែដឹង និងទទួលស្គាល់ ព្រោះកាលនោះមិននឹកស្មានតម្លៃស្រូវធ្លាក់ចុះមិនសមហេតុផល នៅឆ្នាំ២០១៦ តែធាតុពិត យើងបានដោះស្រាយរួច។ បញ្ហាពេលនោះ គឺយើងអត់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាឃ្លាំង ឡសម្ងួតនៅឡើយ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវ កិនកែច្នៃនៅតាមរោងម៉ាស៊ីនស្រូវ ក្នុងខេត្តបាត់ដំបង

ដោយ ហៃ ស៊ីណា បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  (ARDB), ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល, លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់ នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង, រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ […]

IMG_20260911_175137_236
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំសហការី ចុះពិនិត្យមើលប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកិនស្រូវចំនួន៣ទីតាំងស្ថិត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យ​មើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។ បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ