បាតុភូតអែលនីញ៉ូកំពុងបង្កើនឥទ្ធិពលដល់រដូវខ្យល់ព្យុះ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត

Screenshot 2026-07-30 094111

វ៉ាស៊ីនតោន៖ ព្យុះត្រូពិចឈ្មោះ អែលីដា (Elida) បានកើតឡើងនៅព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៦ នៅភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចម្ងាយប្រហែល៩០០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ស្របពេលបាតុភូតអែលនីញ៉ូ (El Niño) កំពុងតែបង្កើនឥទ្ធិពលដល់រដូវព្យុះសង្ឃរា។

មជ្ឈមណ្ឌលព្យុះសង្ឃរាអាម៉េរិក បាននិយាយថា ព្យុះអែលីដាមានល្បឿនខ្យល់អតិបរមា៦៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងប្រែប្រួលទៅជាខ្យល់ព្យុះដ៏ខ្លាំង នៅយប់ថ្ងៃព្រហស្បតិ៍នេះ ហើយនឹងក្លាយជាខ្យល់ព្យុះសង្ឃរាដំបូងគេនៅតំបន់ប៉ាស៊ីហ្វិកខាងកើត ក្នុងរដូវខ្យល់ព្យុះឆ្នាំ២០២៦នេះ។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុបាននិយាយថា ឥទ្ធិពលបាតុភូតអែលនីញ៉ូ បង្កឱ្យមានសំណើមត្រូពិច ដែលនៅទីបំផុតពោរពេញទៅដោយភ្លៀងមូសុងធ្លាក់ជោគជាំ នៅទូទាំងភាគនិរតីនៃសហរដ្ឋអាមេរិក នាចុងសប្តាហ៍នេះ។។

ទន្ទឹមនឹងនេះដែរ អ្នកវិទ្យាសាស្ត្រកំពុងតាមដានតំបន់បីផ្សេងទៀត នៅទូទាំងតំបន់ប៉ាស៊ីហ្វិកកណ្តាល និងប៉ាស៊ីហ្វិកខាងកើត ដើម្បីដឹងច្បាស់ពីការប្រែប្រួលចុងក្រោយបំផុតរបស់ព្យុះអែលីណា។

មានចំណុចសង្ស័យពីរកន្លែង ដែលទំនងកើតជាព្យុះ គឺស្ថិតនៅភាគខាងត្បូងនៃកោះរដ្ឋហាវ៉ៃ អាចមានព្យុះមួយទៀត ក្នុងរយៈពេលពីរថ្ងៃខាងមុខ និងនៅតំបន់មួយទៀត អាចរលាយបាត់ទៅវិញ។

តំបន់មួយទៀត ដែលត្រូវតាមដានដែរ មានចម្ងាយរាប់រយគីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងត្បូងប្រទេសម៉ិកស៊ិក កំពុងមានការប្រែប្រួលលឿន អាចកើតជាព្យុះក្នុងរយៈពេលពី៧ ទៅ១០ថ្ងៃខាងមុខ។

ដោយសម្លឹងមើលទៅមុខបន្ថែមទៀត ការព្យាករណ៍រយៈពេលវែងពីមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនៃរដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាមេរិក កំពុងបង្ហាញពីឱកាសកើនឡើងនៃព្យុះត្រូពិចកាន់តែខិតទៅជិតកោះហាវ៉ៃ នៅចុងខែកក្កដា។

ព្យុះទាំងអស់នេះកើតឡើងចំពេលអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាល។ បាតុភូតអែលនីញ៉ូ ជាធម្មតាបង្កើនឥទ្ធិពលព្យុះត្រូពិចនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ដោយសារសីតុណ្ហភាពទឹកសមុទ្រឡើងកម្ដៅ។

បាតុភូតធម្មជាតិអែលនីញ៉ូ គឺជាដំណាក់កាលមួយ ក្នុងចំណោមដំណាក់កាលបីនៃដំណើរវិលជុំរបស់អាកាសធាតុ ដែលហៅថា អែលនីញ៉ូ-បាតុភូតទោលនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង (El Nino-Southern Oscillation) ដែលពិពណ៌នាអំពីការផ្លាស់ប្តូរសម្ពាធខ្យល់ក្នុងបរិយាកាស ដែលកើតឡើងទន្ទឹមគ្នានឹងការប្រែប្រួលសីតុណ្ហភាពទឹកសមុទ្រនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ដោយផ្លាស់ប្តូរចរន្តបរិយាកាស និងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អាកាសធាតុពិភពលោក។

អែលនីញ៉ូពណ៌នាអំពីទឹកក្តៅជាងមធ្យម នៅទូទាំងមហាប៉ាស៊ីហ្វិក អេក្វាទ័រ ខណៈពេលបាតុភូតឡានីញ៉ាពណ៌នាអំពីស្ថានភាពទឹកត្រជាក់ជាងមធ្យម ហើយធ្លាក់មកនភអព្យាក្រឹត គឺសំដៅទៅលើស្ថានភាពមួយ ដែលសីតុណ្ហភាពស្ថិតនៅក្បែរៗកម្រិតមធ្យម។

លក្ខខណ្ឌអែលនីញ៉ូ ជាប្រវត្តិសាស្ត្របានសំដៅដល់ចលនាត្រូពិចលើសពីមធ្យមភាគ នៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត។ ជាមធ្យម អាងមហាសមុទ្រនេះបង្កើតបានព្យុះកំបុតត្បូងចំនួន១៥ ដែលមានឈ្មោះថា ខ្យល់ព្យុះ៨ និងខ្យល់ព្យុះកំបុតត្បូងធំៗចំនួន៤ ស្ថិតប្រភេទព្យុះកម្រិតទី៣ ឬខ្លាំងជាងនេះ។

យោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាអាម៉េរិក បានឱ្យដឹងថា បាតុភូតមហាអែលនីញ៉ូដ៏ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនងជានឹងកើតឡើងនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ៕ (ផាន់ អាណា)


IMG_5430
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីពីនិត្យមើលបច្ចេកទេសដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់របស់កសិករនៅស្រុកឆែប ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានពិនិត្យមើល និងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញាញ់នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នការផលិតផលបន្លែរបស់កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ចំនួនបីរោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេសថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះរួចមកឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រ និងជំរុញឲ្យមានការអភិវឌ្ឍកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ៕

IMG_5627
អគ្គនាយកធនាគារ ARDB ណែនាំកសិករនៅស្រុកឆែប ខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិន មុនម្រេចចិត្តដាំដំណាំអ្វីមួយ

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងបានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជាការគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំដំណាំអ្វីមួយ។ នៅក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ,តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ២៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនេះថា គោលបំណងសំខាន់នៃការជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ ដូច្នេះការចុះជួបដោយផ្ទាល់ គឺចង់ដឹងតម្រូវការជាក់ស្តែងរបស់កសិករ មិនមែនជាវេទិកាសម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។ លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ។​ ជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុងមួយហិកតាបានផលប៉ុន្មាន ហើយទិន្នផលរំពឹងទុកបានប៉ុន្មាន […]

777
ម្រេចកំពត​ប្រមាណ​៨០ភាគរយ​ត្រូវបាននាំចេញ​ទៅទីផ្សាពិភពលោក​ ខណៈតម្លៃនៅតែលក់បាន​​ខ្ពស់មិនប្រែប្រួល​

ដោយ ឡុង សារេត កំពត​៖ ប្រធាន​សមាគម​លើកកកម្ពស់ម្រេចកំពត​បានឱ្យដឹង​ថា​ ម្រេចកំពត​​ជាផលិតផល​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ​ប្រចាំខេត្ត​កំពត​ត្រូវបាននាំចេញ​ទៅកាន់ទីផ្សារពិភពលោក​ប្រមាណ​៨០ភាគរយ ក្នុងចំណោមទិន្នផល​សរុប​ប្រមាណ​១២០តោន​ ក្នុងមួយឆ្នាំ ហើយតម្លៃនៅតែរក្សាបាន​ថ្លៃខ្ពស់​មិនប្រែប្រួល ឬធ្លាក់ចុះ​ដូចកសិផល​សក្តានុពល​របស់កម្ពុជា​ផ្សេងទៀត​។​ លោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់ម្រេចកំពត​បាន​ឱ្យដឹង​ថា បច្ចុប្បន្ន​សមាគម​មានសមាជិកដែលកសិករដាំម្រេច​មានចំនួន​៣៤៥នាក់ មានផ្ទៃដីសម្រាប់ផលិត​ម្រេចប្រមាណ​២០០ហិកតា ដែលក្នុងមួយឆ្នាំ​អាចប្រមូលផលបាន​ពី​១១០ ទៅ​១២០តោន​។​ លោកលើកឡើង​ថា ​​ទៅ​ជាទូទៅ​ និងយោង​ទៅ​តាមសៀវភៅបន្ទុក​របស់ម្រេចកំពត កសិករ​ចាប់ផ្តើម​ប្រមូលផលម្រេច​​ពីខែមករា​ រហូតដល់ខែ​មិថុនា ឬកក្កដា​​។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ​ ដោយសារ​អាកាសធាតុមានការ​ប្រែប្រួល​ធ្វើឱ្យ​​ដំណាំម្រេចត្រូវបាន​ពន្យាពេល ដូច្នេះការប្រមូលផល​អាចបញ្ចប់នៅខែសីហានេះ​។​ ទន្ទឹមនឹង​ការប្រមូលផលម្រេចនៅឆ្នាំ​២០២៦ មិនទាន់បានបិទបញ្ចប់, បើតាមលោក ស៊ីម សុទុន ប្រធានសមាគម​លើកកម្ពស់​ម្រេចកំពត​ បាន​គូសបញ្ជាក់ថា ក្នុង​​បរិមាណ​ម្រេចកំពត​មួយឆ្នាំ ​ដែល​កសិករ​ផលិតបាន​ពី១១០ ទៅ​១២០តោន។ ចំណែក​ប្រមាណ​៨០ភាគរយ ដែលក្រុមហ៊ុន​ទិញ​ពីកសិករ ត្រូវ​បាន​នាំចេញទៅទីផ្សារ​សហភាពអឺរ៉ុប​៧០ភាគរយ និង១០ភាគរយផ្សេងទៀត​នាំទៅ​សហរដ្ឋអាម៉េរិក និងទីផ្សារបណ្តា​ប្រទេសផ្សេងទៀតនៅលើពិភពលោក។​ លោកបន្តថា ​​តម្លៃម្រេចក្រុមហ៊ុន​ឱ្យតម្លៃផ្សេងៗគ្នា​ ប៉ុន្តែមាន​ក្រុមហ៊ុនមួយចំនួន​ឯកភាពក្នុងការទិញ​ទៅលើប្រភេទម្រេចខ្មៅមួយគីឡូក្រាម ថ្លៃពី២០ ទៅ​២៣ដុល្លារ​,ម្រេចក្រហមតម្លៃ​៣០ ទៅ​៣៣ដុល្លារ និងម្រេច​សតម្លៃ​៣៤ ទៅ​៣៥ដុល្លារ​។ ​ទាក់ទងនិងដំណាំម្រេច​កំពត​នេះដែរ, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម​ […]

photo_2026-08-11_20-07-09
ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ និងធានាបាននូវប្រាក់ចំណេញ គួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា […]

កាលវិភាគផ្សព្វផ្សាយ