ជាតិ
News & ចំណេះដឹងថ្មីៗ & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ អំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានណែនាំប្រជាកសិករ នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការខ្ចីប្រាក់យកទៅធ្វើកសិកម្មពីស្ថាប័ននានា ដោយត្រូវមានផែនការផលិតកម្មច្បាស់លាស់ និងមានផែនការសងត្រឡប់មកវិញ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល។ ការណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិតអញ្ជើញដឹកនាំសហការីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកសង្គមថ្មី ដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាពជីវភាព ការធ្វើកសិកម្ម និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះនៅក្នុងមូលដ្ឋាន។ ក្នុងពិធីនេះក៏មានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី ព្រមទាំងក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ មេឃុំមេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មមានហានិភ័យខ្ពស់ ព្រោះពឹងផ្អែកលើកត្តាជាច្រើន […]
News & ជាតិ

ផលិតផលខ្មែរជាច្រើនប្រភេទ បន្តចូលផ្សារទំនើប ម៉ាត និងមីនីម៉ាត ទូទាំងប្រទេសជិតមួយពាន់ទីតាំង
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ សព្វថ្ងៃនេះ ផលិតផលខ្មែរដែលកែច្នៃ ឬផលិតចេញពីទិន្នផលកសិកម្មកំពុងមានវត្តមានយ៉ាងសកម្ម និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារកម្ពុជា ទាំងផ្សារទំនើប ផ្សារប្រពៃណី និងផ្សារអនឡាញ។ យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តាមរយៈយុទ្ធនាការផលិតផលជាតិ រហូតមកទល់ពេលនេះ ការកែច្នៃកសិផល និងផលិតផលនៅកម្ពុជា ក្រោមការសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម បានធ្វើឱ្យផលិតផលខ្មែរជាច្រើនប្រភេទបន្តចូលទៅក្នុងផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសមានចំនួនជាង៧០០ទីតាំង។ ផលិតផលខ្មែរភាគច្រើនត្រូវផលិតចេញពីផលិតផលកសិកម្ម មានដូចជាផលិតផលវារីវប្បកម្ម គ្រឿងសមុទ្រ និងត្រីទឹកសាប មានត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក ម៉ាំ។ លើសពីនេះ ដំណាំដាំដុះ ដូចជាស្រូវអង្ករ ជាប្រភពធំជាងគេ ដែលបង្កើតបានជាផលិតផលខ្មែររាប់រយមុខ ដូចជា៖ អង្ករផ្ការំដួល អង្ករសែនក្រអូប អង្ករសម្រូប និងអង្ករសរីរាង្គផ្សេងៗ។ បន្ថែមពីនេះ មានគ្រឿងទេស និងឱសថបុរាណដូចជា៖ ម្រេចកំពត (ម៉ត់ គ្រាប់ ជ្រក់) ខ្ញី រំដេង ស្លឹកគ្រៃ រមៀត និងតែស្លឹកគ្រៃ/តែផ្កាឈូក រួមទាំងការកែច្នៃផ្លែឈើស្រស់ និងបន្លែជាដើម។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រាសាទគោកបេង
ព្រះវិហារ៖ ឆ្លៀតក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅទូទាំង៨ក្រុង-ស្រុក នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តជ័យព្រឹក្ស ហៅវត្តប្រាសាទគោកបេង ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ការប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យនេះ ធ្វើឡើងដោយសទ្ធាជ្រះថ្លា ក្នុងគោលបំណងចូលរួមលើកស្ទួយ និងគាំទ្រវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយសម្រួលដល់ព្រះសង្ឃក្នុងការបំពេញព្រះសាសនកិច្ច និងការគង់ចាំព្រះវស្សា។ ហើយក៏ជាការឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិទាំងប្រាំពីរសន្តាន ព្រមទាំងវីរជន និងកងកម្លាំងប្រដាប់អាវុធ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ និងបម្រើជាតិមាតុភូមិ ព្រមទាំងចូលរួមចំណែកក្នុងការថែរក្សា វប្បធម៌ប្រពៃណីនៃការធ្វើបុណ្យ ការចែករំលែក និងការជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្រប ដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកជ័យសែន ខេត្តព្រះវិហារបានរំលឹកថា ការធ្វើកសិកកម្មកសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្រប ដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ។ ជំនួបនោះដែរក៏មានការចូលរួមពី លោក យក់ សំភឿង អភិបាលនៃគណៈអភិបាលស្រុកជ័យសែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ មេឃុំ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ដល់កសិករថា ប្រសិនបើធ្វើកសិកម្មសម្រាប់បរិភោគក្នុងគ្រួសារ ការគិតគូរអំពីប្រាក់ចំណេញអាចមិនសូវសំខាន់ ប៉ុន្តែប្រសិនបើផលិតសម្រាប់លក់ កសិករចាំបាច់ត្រូវចេះគណនាថ្លៃដើម និងប្រាក់ចំណេញឱ្យបានច្បាស់លាស់។ដូច្នោះ កសិករចាប់ផ្តើមពីការកត់ត្រាការចំណាយទាំងអស់ក្នុង១ហិកតា និងការចេះគណនាថ្លៃដើមផលិតក្នុង១គីឡូក្រាមរកឲ្យឃើញថ្លៃផលិតដើម្បីដឹងច្បាស់ពីប្រសិទ្ធភាពនៃការផលិតពិតប្រាកដ។ លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកថា ដើម្បីបង្កើនប្រាក់ចំណេញកសិករមិនគួរគិតតែពីការលក់ផលិតផលក្នុងតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការបង្កើនទិន្នផល នឹងកាត់បន្ថយថ្លៃដើមផលិតផងដែរ។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីពីនិត្យមើលបច្ចេកទេសដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់របស់កសិករនៅស្រុកឆែប ខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានពិនិត្យមើល និងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញាញ់នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់ឯកឧត្តមបណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នការផលិតផលបន្លែរបស់កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ចំនួនបីរោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។ បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេសថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះរួចមកឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រ និងជំរុញឲ្យមានការអភិវឌ្ឍកសិកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ៕
News & ជាតិ

អគ្គនាយកធនាគារ ARDB ណែនាំកសិករនៅស្រុកឆែប ខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិន មុនម្រេចចិត្តដាំដំណាំអ្វីមួយ
ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ ព្រមទាំងបានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជាការគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំដំណាំអ្វីមួយ។ នៅក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ,តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ២៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនេះថា គោលបំណងសំខាន់នៃការជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ ដូច្នេះការចុះជួបដោយផ្ទាល់ គឺចង់ដឹងតម្រូវការជាក់ស្តែងរបស់កសិករ មិនមែនជាវេទិកាសម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។ លើសពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ។ ជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុងមួយហិកតាបានផលប៉ុន្មាន ហើយទិន្នផលរំពឹងទុកបានប៉ុន្មាន […]
News & ជាតិ

ម្រេចកំពតប្រមាណ៨០ភាគរយត្រូវបាននាំចេញទៅទីផ្សាពិភពលោក ខណៈតម្លៃនៅតែលក់បានខ្ពស់មិនប្រែប្រួល
ដោយ ឡុង សារេត កំពត៖ ប្រធានសមាគមលើកកកម្ពស់ម្រេចកំពតបានឱ្យដឹងថា ម្រេចកំពតជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញប្រចាំខេត្តកំពតត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោកប្រមាណ៨០ភាគរយ ក្នុងចំណោមទិន្នផលសរុបប្រមាណ១២០តោន ក្នុងមួយឆ្នាំ ហើយតម្លៃនៅតែរក្សាបានថ្លៃខ្ពស់មិនប្រែប្រួល ឬធ្លាក់ចុះដូចកសិផលសក្តានុពលរបស់កម្ពុជាផ្សេងទៀត។ លោក ស៊ីម សុទុន ប្រធានសមាគមលើកកម្ពស់ម្រេចកំពតបានឱ្យដឹងថា បច្ចុប្បន្នសមាគមមានសមាជិកដែលកសិករដាំម្រេចមានចំនួន៣៤៥នាក់ មានផ្ទៃដីសម្រាប់ផលិតម្រេចប្រមាណ២០០ហិកតា ដែលក្នុងមួយឆ្នាំអាចប្រមូលផលបានពី១១០ ទៅ១២០តោន។ លោកលើកឡើងថា ទៅជាទូទៅ និងយោងទៅតាមសៀវភៅបន្ទុករបស់ម្រេចកំពត កសិករចាប់ផ្តើមប្រមូលផលម្រេចពីខែមករា រហូតដល់ខែមិថុនា ឬកក្កដា។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ ដោយសារអាកាសធាតុមានការប្រែប្រួលធ្វើឱ្យដំណាំម្រេចត្រូវបានពន្យាពេល ដូច្នេះការប្រមូលផលអាចបញ្ចប់នៅខែសីហានេះ។ ទន្ទឹមនឹងការប្រមូលផលម្រេចនៅឆ្នាំ២០២៦ មិនទាន់បានបិទបញ្ចប់, បើតាមលោក ស៊ីម សុទុន ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានគូសបញ្ជាក់ថា ក្នុងបរិមាណម្រេចកំពតមួយឆ្នាំ ដែលកសិករផលិតបានពី១១០ ទៅ១២០តោន។ ចំណែកប្រមាណ៨០ភាគរយ ដែលក្រុមហ៊ុនទិញពីកសិករ ត្រូវបាននាំចេញទៅទីផ្សារសហភាពអឺរ៉ុប៧០ភាគរយ និង១០ភាគរយផ្សេងទៀតនាំទៅសហរដ្ឋអាម៉េរិក និងទីផ្សារបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។ លោកបន្តថា តម្លៃម្រេចក្រុមហ៊ុនឱ្យតម្លៃផ្សេងៗគ្នា ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនឯកភាពក្នុងការទិញទៅលើប្រភេទម្រេចខ្មៅមួយគីឡូក្រាម ថ្លៃពី២០ ទៅ២៣ដុល្លារ,ម្រេចក្រហមតម្លៃ៣០ ទៅ៣៣ដុល្លារ និងម្រេចសតម្លៃ៣៤ ទៅ៣៥ដុល្លារ។ ទាក់ទងនិងដំណាំម្រេចកំពតនេះដែរ, លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ និងធានាបាននូវប្រាក់ចំណេញ គួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញជនភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដើម្បីលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញប្រជាពលរដ្ឋភៀសសឹក អំពីគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយ ដែលនឹងជួយបង្កើតការងារ និងមុខរបរ ក៏ដូចជាបង្កេីតប្រភពចំណូលប្រកបដោយចីរភាព។ បទបង្ហាញរបស់ឯកឧត្តមបណ្ឌិតត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ,លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងលោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ២០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីណែនាំឱ្យស្គាល់អំពីសមាគមបណ្តាញកសិករតេជោ ព្រមទាំងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ជាពិសេស ឯកឧត្តមចង់បង្ហាញប្រជាពលរដ្ឋអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដែលអាចជួយបង្កើតការងារ និងជាប្រភពចំណូលចីរភាពសម្រាប់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះឯកឧត្តមបណ្ឌិត […]
News & ជាតិ

អ្នកជំនាញគ្រឿងចក្រកសិកម្មចង់ឱ្យកសិករផ្តាស់ប្តូរឥរិយាបទធ្វើស្រែតាមទម្លាប់ចាស់ ដើម្បីកុំឱ្យខាតបង់ប្រាក់
ដោយ ឡុង សារេត ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករធ្វើស្រែតែងរងផលប៉ះពាល់ពីការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ ជាពិសេសនៅក្នុងរដូវកាល ដែលកសិករប្រមូលផល ស្របពេលកសិករធ្វើស្រែតាមទម្លាប់ចាស់ និងចំណាយថ្លៃដើមខ្ពស់។ យោងតាមហេតុផលនេះ អ្នកជំនាញគ្រឿងចក្រកសិកម្ម ចង់ឱ្យកសិករផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនពីការធ្វើស្រែតាមទម្លាប់ចាស់ ដោយងាកមកប្រើម៉ាស៊ីន ឬគ្រឿងចក្រកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយអាចរកប្រាក់ចំណេញពីការធ្វើស្រែ។ លោក សាន បុន្និកា ស្ថាបនិកក្រុមហ៊ុន អេហ្គ្រី ស្មាត បានឱ្យដឹងថា រយៈពេលបីបួនឆ្នាំចុងក្រោយនេះ តម្លៃស្រូវមាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ តែការចំណាយទៅលើថ្លៃដើមផលិតរបស់កសិករកើនឡើងខ្ពស់ ទើបធ្វើឱ្យកសិករជួបបញ្ហា។ដូច្នេះដើម្បីឱ្យគាត់អាចឈានទៅដល់ការធ្វើកសិកម្ម បង្កើនទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ និងអាចរកបានប្រាក់ចំណេញ កសិករត្រូវប្រើបច្ចេកវិទ្យាទំនើប ដោយសារបរិបទទីផ្សារក្នុងស្រុក វាប្រៀបដូចទៅនិងទីផ្សារអន្តរជាតិ។ លោកបន្តទៀតថា “សម្រាប់ខ្ញុំ បើកសិករនៅតែអនុវត្តគោលការណ៍ ដែលធ្វើដូចកាលឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥កន្លងទៅ គាត់នឹងខាតបង់ប្រាក់ផ្កាប់មុខ។ ដោយសារសង្គ្រាមរវាងអឺរ៉ង់ និងសហរដ្ឋអាម៉េរិក ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ តាមរយៈការប្រែប្រួលតម្លៃប្រេងនេះ បានរុញឱ្យតម្លៃ ថ្នាំ ជី និងពូជ ដែលនាំចូលពីខាងក្រៅឡើងថ្លៃដូចគ្នា ព្រោះយើងត្រូវការប្រេងដើម្បីផលិត។ ផ្ទុយទៅវិញបើយើងធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើបអាចចំណេញបានខ្លះ រហូតដល់សេដ្ឋកិច្ចពិភពលោកមានលំនឹងល្អឡើងវិញបាន”។ ពាក់ព័ន្ធនិងការធ្វើស្រែតាមទម្លាប់ចាស់ និងការធ្វើស្រែដោយប្រើបច្ចេកវិទ្យាទំនើប, បើតាមស្ថាបនិក […]
News & ជាតិ

ក្រុមហ៊ុននាំចេញអង្ករចុះកិច្ចសន្យាជាមួយកសិករនៅស្រុកថ្មគោល និងស្រុកបវេល ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប
ដោយ ហៃ ស៊ីណា បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាង បានចុះកិច្ចសន្យាកសិកម្មស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។ កិច្ចសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ស្របតាមគំនិតផ្តួចរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB ) និងជាប្រធានសមាគមន៍បណ្តាញកសិករតេជោ ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស។ កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ជាអនុប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមបណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមលើកកម្ពស់ផលិតកម្មស្រូវ […]
