ជាតិ
News & ជាតិ & ព័ត៌មានថ្មីៗ

តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber Cambodia) និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានចូលរួមវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ នាថ្ងៃព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញភូគីត្រា។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីមានកិច្ចពិភាក្សាលើការអនុវត្តជាក់ស្តែង អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យស្វាយចន្ទី ដែលកម្ពុជាអាចបង្កើនតម្លៃបន្ថែមក្នុងស្រុក និងបញ្ហាប្រឈម ដែលនៅតែត្រូវការដោះស្រាយ។ ឆ្លើយតបទៅនឹងគោលដៅនៃកិច្ចពិភាក្សានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចែករំលែកនូវបទពិសោធនៃការគាំទ្រដល់វិស័យស្វាយចន្ទី តាមរយៈការផ្តល់នូវហិរញ្ញប្បទានគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃផលិតកម្មទាំងជាទុនបង្វិល និងទុនវិនិយោគ និងភាពបត់បែននៃផលិតផលហិរញ្ញវត្ថុសម្រាប់វិស័យនេះ ដូចជាការទទួលនូវស្តុកគ្រាប់ស្វាយចន្ទីស្រស់ជាទ្រព្យធានាជាដើម។ បន្ថែមពីនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីរួមគ្នាបំពេញនូវគម្លាហិរញ្ញប្បទានក្នុងវិស័យនេះ៕
News & ជាតិ & ព័ត៌មានថ្មីៗ

ចិញ្ចឹមក្ងានជាមុខរបរបន្ថែម៖ អ្នកចិញ្ចឹមម្នាក់នៅខេត្តតាកែវជំរុញការចិញ្ចឹមតាមផ្ទះ
នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក ស្រ៊ី សំនិត អ្នកប្រកបរបរចិញ្ចឹមក្ងាន ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីមេផ្ទះ ឱ្យចាប់ផ្តើមចិញ្ចឹមក្ងានតាមលំនៅឋាន ដើម្បីបង្កើតមុខរបរបន្ថែម និងបង្កើនចំណូលសម្រាប់គ្រួសារ ខណៈការចិញ្ចឹមក្ងានមិនមានភាពស្មុគស្មាញ និងមានទីផ្សារ។ លោក ស្រ៊ី សំនិត ដែលធ្លាប់ជាបុគ្គលិកចិញ្ចឹមជ្រូកនៅកសិដ្ឋានរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ការចិញ្ចឹមក្ងានមិនមានភាពលំបាកក្នុងការថែទាំនោះទេ ព្រោះក្ងានជាប្រភេទសត្វដែលមានភាពធន់នឹងជំងឺ ហើយអាចឱ្យវាដើរស៊ីស្មៅនៅជុំវិញផ្ទះបាន ក្រៅពីការផ្តល់ចំណីបន្ថែម។ លោកបន្តថា ចំណីសម្រាប់ក្ងានក៏អាចផ្សំដោយខ្លួនឯងបាន ដោយប្រើកន្ទក់ ស្រូវ និងស្មៅ យកមកលាយបញ្ចូលគ្នា ដែលអាចជួយកាត់បន្ថយការចំណាយលើចំណី និងប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងមូលដ្ឋាន។ ដោយមើលឃើញភាពងាយស្រួលបែបនេះ លោក ស្រ៊ី សំនិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេផ្ទះ ដែលមានទីធ្លានៅជុំវិញផ្ទះ អាចពិចារណាចាប់ផ្តើមចិញ្ចឹមក្ងានក្នុងចំនួនសមស្របតាមលទ្ធភាព ដើម្បីប្រើប្រាស់ធនធានដែលមានស្រាប់ និងបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ បើតាមលោក ស្រ៊ី សំនិត នៅដំណាក់កាលដំបូង កសិករអាចចាប់ផ្តើមចិញ្ចឹមក្ងានដោយប្រើដើមទុនប្រមាណ ៣០ម៉ឺនរៀល ដោយចាប់ផ្តើមពីក្ងានមេ២ក្បាល និងឈ្មោល ១ក្បាល។ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ប្រជាជនបួនខេត្ត ជិត២ម៉ឺនគ្រួសារកំពុងរងផលប៉ះពាល់ពីទឹកជំនន់ ខណៈស្ថានភាពទឹកកំពុងស្រកបណ្ដើរៗ
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ទឹកទន្លេមេគង្គនៅផ្នែកខេត្តស្ទឹងត្រែង ក្រចេះ និងកំពុងចាម កំពុងតែស្រកជាបណ្ដើរៗ ហើយ ខណៈដែលបានកំពុងបង្កជាទឹកជំនន់ ប៉ះពាល់ប្រជាពលរដ្ឋ និងផលដំណាំ រហូតដល់ទៅបួនខេត្ត ។ នេះបើយោងតាមការបញ្ជាក់ពី លោក សូត គីមកុលមុន្នី មន្ត្រីនាំពាក្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ លោកបានឲ្យដឹងថា អាជ្ញាធរកំពុងតែតាមដានស្ថានភាពទឹកជំនន់នេះ ហើយត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ។ ប្រជាជនប្រមាណជិត២ម៉ឺនគ្រួសារ នៅក្នុងខេត្តចំនួនបួនតាមដងទន្លេមេគង្គ មានស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម កំពុងតែរងផលប៉ះពាល់ដោយសារតែទឹកជំនន់ជនលិច ខណៈខេត្តក្រចេះ ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះបាល់ទាំងនោះ មានជិត២ពាន់គ្រួសារត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ខណៈទឹកជំនន់កំពុងតែប៉ះពាល់ដល់ផ្ទះសម្បែងរបស់ពួកគាត់រហូតដល់ទៅជិត១៤ ០០០ខ្នង។ យោងតាមរបាយការណ៍បានឲ្យដឹងថា ផលដំណាំស្រូវរបស់កសិករប្រមាណជិត៥ហិកតា កំពុងតែរងការលិចលង់ និងប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ។ សម្ដេចបានបញ្ជាឲ្យត្រៀមគ្រឿងបរិក្ខារសំខាន់ៗ ក៏ដូចជា ទីជម្រកសម្រាប់ជម្លៀសប្រជាពលរដ្ឋចេញពីគ្រោះថ្នាក់ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋដែលរងផលប៉ះពាល់៕
News & ជាតិ & ព័ត៌មានថ្មីៗ

លក់កូនមាន់ចេញ ទិញមាន់សាច់ចូល៖ កសិករចិញ្ចឹមមាន់ខ្នាតតូចធ្វើតាមបច្ចេកទេសទទួលបានជោគជ័យ
ដោយ ឡុង សារេត ខេត្តកណ្តាល៖ លោក កន ប៊ុនធឿន នៅភូមិស្រែតាម៉េង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ប្រកបមុខរបរចិញ្ចឹមមេមាន់យកស៊ុតភ្ញាស់កូនមាន់លក់ជូនដល់កសិករនៅក្នុងសហគមន៍នៅតាមបណ្តាខេត្ត តាមរយៈកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍-AIMS) កំពុងទទួលបានជោគជ័យបន្ទាប់ពីប្រើបច្ចេកទេស ផលិតកូនពូជលក់ ហើយប្រមូលទិញមាន់សាច់ពីកសិករត្រឡប់មកវិញ យកទៅផ្គង់ផ្គង់ទីផ្សារនៅក្រុងភ្នំពេញ។ លោក កន ប៊ុនធឿន បានឱ្យដឹងថាក្នុងរយៈពេលមានវិបត្តិជំងឺកូវីដ១៩ នៅស្រុកពញាឮមានកសិករចងក្រងបណ្តុំអ្នកចិញ្ចឹមមាន់លក្ខណៈគ្រួសារចំនួន១០ក្រុម។ ប៉ុន្តែក្រោយពីជំងឺកូវីដ១៩ កសិករចំនួន៩ក្រុមផ្សេងទៀតបានបរាជ័យទាំងអស់ ដោយសារមិនបានបានធ្វើតាមបច្ចេកទេសដែលលោកបានប្រាប់ “បើចង់ធ្វើឱ្យជោគជ័យត្រូវផលិតកូនលក់ ហើយប្រមូលទិញមាន់សាច់ពីអ្នកចិញ្ចឹមត្រឡប់មកវិញ” តាមរយៈការស្វែងរកទីផ្សារដើម្បីផ្គត់ផ្គង់មានសាច់។ លោកបន្តថា “ខ្ញុំបានជោគជ័យដូចថ្ងៃនេះ គឺខ្ញុំផលិតកូនចែកចាយដល់កសិករ ហើយប្រមូលទិញមាន់សាច់ត្រឡប់មកវិញ និងស្វែងរកទីផ្សារពីគម្រោងអេមស៍-AIMS និងគម្រោង ASPIRE-AT។ គំនិតផ្តួចផ្តើមដោយខ្លួនឯងផ្ទាល់រហូតដល់ខាងមន្ទីរកសិកម្ម យកគំនិតទៅផ្សព្វផ្សាយដល់កសិករនៅស្រុកពញាឮ ប៉ុន្តែអ្នកចិញ្ចឹមមាន់នៅក្នុងបណ្តុំនានាគាត់អត់អាចធ្វើបានឬមិនចេះធ្វើទីផ្សារ”។ លោក កន ប៊ុធឿន បានទទួលស្គាល់ថា បើសិនមិនទាន់មានអង្គការដៃគូទាំង២ខាងលើចូលមកជួយគាំទ្រដល់មុខរបរចិញ្ចឹមមាន់លក្ខណៈគ្រួសារដូចសព្វថ្ងៃនេះទេ។ ការលក់សាច់មាន់សាច់មាន់ចូលទៅរាជធានីភ្នំពេញក៏ជួបការពិបាកដែរ។ពោលអង្គការទាំង២ជួយធ្វើជាសាក្សីនៃការចុះកិច្ចសន្យាទិញលក់ជាមួយផ្សារនៅក្រុងភ្នំពេញ។ សូមជម្រាបជូនថា លោក កន ប៊ុនធឿន ចាប់ផ្តើមចិញ្ចឹមមេមាន់ លក្ខណៈគ្រួសារនៅឆ្នាំ២០១៥ចំនួន៣០ក្បាលមាន់ឈ្នោល៥ក្បាល ហើយបានប្រែក្លាជាអ្នកចិញចិញ្ចឹមមាន់ខ្នាតអាជីវកម្មក្នុងឆ្នាំ២០១៨ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ព្រាបសាច់ក្នុងស្រុកកំពុងត្រូវប៉ាន់ក្នុងចំណោមពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន
ដោយ នៅ ស៊ីវុត្ថា កំពត៖ ព្រាបសាច់នៅកម្ពុជាហាក់កំពុងមានតម្រូវការច្រើន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន សម្រាប់យកធ្វើជាមុខម្ហូបអាហារ ។ ស្ថានភាពនេះបានជំរុញឱ្យកសិករចិញ្ចឹមព្រាបសាច់ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរនេះ ចូលរួមចិញ្ចឹមបន្ថែម ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការលើកឡើងរបស់កសិករចិញ្ចឹមព្រាបសាច់ នៅខេត្តកំពត។ លោក រី រ៉ាឈីត កសិករចិញ្ចឹមព្រាបសាច់ ស្ថិតនៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា តាមការសង្កេតមើលឃើញរបស់លោក នាពេលបច្ចុប្បន្ននេះ ព្រាបសាច់មានតម្រូវការខ្ពស់នៅក្នុងទីផ្សារក្នុងស្រុក ខណៈលោកមិនទាន់អាចផ្គត់ផ្គង់បានទាន់ពេលវេលាតាមតម្រូវការរបស់អតិថិជននៅឡើយ។ លោកបានបញ្ជាក់បន្ថែមថា ដើម្បីបង្កើនបរិមាណផលិតកម្ម និងឆ្លើយតបនឹងតម្រូវការទីផ្សារ លោកគ្រោងពង្រីកទ្រុងចិញ្ចឹម និងបង្កើនការចិញ្ចឹមមេពូជឱ្យបានរាប់ម៉ឺនគូរបន្ថែមទៀត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរចិញ្ចឹមព្រាប ឱ្យចូលរួមចិញ្ចឹមបន្ថែម ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ ព្រោះការចិញ្ចឹមព្រាបសាច់មានភាពងាយស្រួល បើធៀបជាមួយនឹងការចិញ្ចឹមសត្វមាន់។ ទាក់ទិននឹងទីផ្សារព្រាបសាច់នេះដែរ លោក អ៊ីវ ផល្លារ អ្នកផ្គត់ផ្គង់ព្រាបសាច់សម្រាប់លក់បន្តនៅតាមភោជនីយដ្ឋាននានានៅក្នុងរាជធានីភ្នំពេញ បានអះអាងប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កសិករដែលចិញ្ចឹមព្រាបសាច់ ហើយចេះធ្វើទីផ្សារតាមបណ្តាញសង្គមដោយខ្លួនឯង ដូចលោក រី រ៉ាឈីត ទៀតនោះ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ដំណាំជាង១ ០០០ហិកតា នៅឃុំកោះតាស៊ុយ ខេត្តក្រចេះ រងផលប៉ះពាល់ពីទឹកជំនាន់
ដោយ ហៃ ស៊ីណា ក្រចេះ៖ ផលដំណំាំជាង១ ០០០ហិកតា របស់ពលលរដ្ឋស្ថិតនៅក្នុងឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារទឹកជំនន់ ហើយខាងអាជ្ញាធរស្រុក និងខេត្តបានស្វះស្វែងជួយសង្រ្គោះជាបន្តបន្ទាប់ផងដែរ។ លោក លាង សាគុណ ជំទប់ទី១ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ បានលើកឡើងថា ផ្ទៃដីចម្ការនៅឃុំកោះតាស៊ុយជាង១ ០០០ហិកតា ក្នុងនោះមានដំណាំពោត ត្រប់ ថ្នាំជក់ និងដំណាំរួមផ្សំផ្សេងៗទៀត ដែលកសិករដាំហើយពិបាកប្រមូលផល ដោយសារតែទឹកជន់លិចខ្លាំងក្នុងមួយសប្តាហ៍នេះ។ លោកបានរៀបរាប់ថា ប្រជាជននៅឃុំរបស់លោកមានសរុបចំនួន៣២៧គ្រួសារ ស្មើ១២៩៣នាក់ ក្នុងចំណោមភូមិផ្សេងៗទៀត គឺនៅភូមិចុងកោះរងការខួចខាតច្រើនជាងគេ ជាពិសសដំណាំពោតតែម្តងខួចខាតរហូតដល់ ៨០ភាគរយ ។ ជំទាប់ទី១ ឃុំកោះតាស៊ុយ បានបញ្ជាក់ថា រាល់ឆ្នាំកសិករប្រមូលផលដំណាំពោតបានប្រមាណ៣ ០០០តោន ដែលសព្វថ្ងៃនេះ កសិករលក់បានតម្លៃត្រឹមតែ៥០០រៀលក្នុងមួយគីឡូក្រាម ហើយលោកបានអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេស ថ្នាក់ជាតិជួយមកពិនិត្យមើលការលំបាករបស់ប្រជាជន ខណៈផ្ទះសម្បែងរបស់ពួកគាត់កំពុងជន់លិចដល់ក្រោមផ្ទះហើយ។ ជុំវិញបញ្ហាទឹកជំនន់ខាលើនេះ លោក ធីម ស៊ាងឡេង អភិបាលស្រុកព្រែកប្រសព្វ មានប្រសាសន៍ថា ក្នុងភូមិសាស្រ្តស្រុកព្រែកប្រសព្វ គិតត្រឹមថ្ងៃទី២៣ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ច្នៃស្លឹកឃុនមារជាស្លឹកកណ្ដបប្រក់ដំបូល – មុខរបររបស់សហគមន៍នៅខេត្តសៀមរាប
ដោយ ឡុង សារេត សៀមរាប៖ ស្លឹកឃុនមារ ដែលត្រូវបានសហគមន៍មួយក្នុងខេត្តសៀមរាប យកច្នៃជាស្លឹកកណ្ដប សម្រាប់ប្រក់ដំបូល ហើយសហគមន៍អាចរកចំណូលបានជិត២ម៉ឺនដុល្លារ ក្នុងរយៈពេលត្រឹម ៤ខែ ពីរបរកែច្នៃស្លឹកឃុនមារនេះ។ យុវជន លី សុធុជ អាយុ៣២ឆ្នាំ ជាសមាជិកនៃសហគមន៍ព្រៃឈើចាន់សខាងជើង ជាអ្នកផ្តួចផ្តើមគំនិតឱ្យមានការច្នៃស្លឹកឃុនមារជាស្លឹកកណ្ដប ដែលគាត់អះអាងថា ធុនជាមួយភ្លើងឆាបឆេះ។ យុវជនរូបនេះបានឱ្យដឹងថា សកម្មភាពកែច្នៃស្លឹកឃុនមារជាស្លឹកកណ្តបនេះ ចាប់ផ្តើមក្នុងឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ នៅលើទីផ្សារក្នុងតំបន់មានតម្រូវការតិចតួចប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នតម្រូវការ ស្លឹកកណ្ដបឃុនមារចាប់ផ្តើមមានសន្ទុះកើនឡើង ជាពិសេសនៅក្រុងភ្នំពេញ បន្ទាប់ពីបានផ្សព្វផ្សាយនៅតាមបណ្តាញទំនាក់ទំនងសង្គម។ លោក លី សុធុជ បានគូសបញ្ជាក់ថា “ចូលមកដល់ឆ្នាំ២០២៦នេះ យើងរៀបចំស្លឹកឃុនមារធ្វើជាស្លឹកកណ្តបជារៀងរាល់ថ្ងៃ ដោយសារនៅលើទីផ្សារមានការចាប់អារម្មណ៍ច្រើន ព្រោះតែស្លឹករុក្ខជាតិមួយនេះវាមានអត្ថប្រយោជន៍ច្រើន និងងាយស្រួលក្នុងការរក្សាទុកជាងស្បូវ ស្លឹកត្នោត និងស្លឹករុក្ខជាតិផ្សេងទៀត។ ជាក់ស្តែងគិតត្រឹមរយៈពេល៤ខែ ឆ្នាំ២០២៦កន្លងមកនេះ លក់ស្លឹកឃុនមារបាន៣ ៥០០ម៉ែត្រការ៉េ គិតជាប្រាក់បានចំណូល១៧ ៥០០០ដុល្លារ”។ យុវជនរូបនេះបានឱ្យដឹងទៀថា ស្លឹកឃុនមារមានការពេញនិយមច្រើន។ តួយ៉ាងក្រុងភ្នំពេញមានតម្រូវការច្រើនរហូតដល់ជិត២ ០០០ម៉ែត្រការ៉េ ដោយសារអ្នកនៅទីក្រុងភ្នំពេញអត់ធ្លាប់ស្គាល់ប្រភេទស្លឹកឃុនមារ ហើយមានម្ចាស់ហាងជាច្រើស្រលាញ់ចូលចិត្ត ចង់បានស្លឹកឃុនមារយកទៅតុបតែងទីតាំងរបស់ខ្លួនឱ្យមានភាពទាក់ទាញ។ ម្យ៉ាងទៀតដោយសារស្លឹករុក្ខជាតិនេះធុននឹងការឆាបឆេះ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ នាំគ្នាដាំដុះដំណាំគ្រប់ប្រភេទនៅជុំវិញផ្ទះ ដើម្បីលើកស្ទួយជីវភាព
ដោយ ហៃ ស៊ីណា បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការដាំដុះបន្លែ និងដំណាំគ្រប់ប្រភេទជុំវិញផ្ទះ ដើម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងបង្កើនចំណូលសម្រាប់គ្រួសារ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ដែលតែងតែចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ឯកឧត្តមមានសេចក្តីរីករាយ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរៀបចំជីវភាពរស់នៅ ថែទាំផ្ទះសម្បែង ព្រមទាំងរៀបចំដាំដុះដំណាំជុំវិញផ្ទះបានយ៉ាងល្អប្រសើរ និងមានសោភ័ណភាព។ ឯកឧត្តមបានបញ្ជាក់ថា សកម្មភាពដាំដុះដំណាំទាំងនេះ បានរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក តាមរយៈការផ្គត់ផ្គង់ម្ហូបអាហារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការលក់ដូរ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋភៀសសឹកមួយរូប បានថ្លែងថា លោកធ្លាប់មានបទពិសោធន៍ក្នុងការដាំដុះបន្លែនាពេលកន្លងមក។ ក្រោយពីបានមករស់នៅក្នុងភូមិរង់ចាំ ដែលរាជរដ្ឋាភិបាលបានរៀបចំជូន បន្ទាប់ពីផ្ទះរបស់លោកត្រូវបានទាហានថៃឈ្លានពាន និងគ្រប់គ្រង លោកបានរៀបចំដាំបន្លែផ្សេងៗប្រមាណ ១០ប្រភេទ ដើម្បីលើកស្ទួយជីវភាព និងជួយកាត់បន្ថយការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ។ ប្រជាពលរដ្ឋរូបនេះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រាប់ពូជ សម្រាប់ដាំដុះដំណាំផ្សេងៗ ដើម្បីបង្កើតជាមុខរបរ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ចិនពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការនាំចេញអង្ករ
ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហាញសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាពិសេសក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបង្ហាញការប្តេជ្ញាចិត្តបែបនេះ នៅក្នុងដំណើរទស្សនកិច្ច និងស្វែងយល់អំពីដំណើរការរបស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ (City Rice) នាចុងសប្តាហ៍នេះ ក្នុងខេត្តបាត់ដំបង់ ដែលទទួលស្វាគមន៍ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចដ៏មានអត្ថន័យនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ក្រុមហ៊ុននាំចេញអង្ករកម្ពុជា ក្នុងការបន្តខិតខំអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ […]
News & ជាតិ & ព័ត៌មានថ្មីៗ

តំណាងធនាគារ ARDBចូលរួមក្នុងវេទិកាពិភាក្សា សន្និសីទធនាគារនៅកម្ពុជាលើកទី៥
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ បានអញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមអធិបតីភាពរបស់លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា រួមទាំងតំណាងថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនរូបទៀត។ នៅក្នុងកម្មវិធីសន្និសីទធនាគារនៅកម្ពុជាលើកទី៥នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ តំណាងធនាគារ ARDB បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលសហគ្រាសមីក្រូ តូច មធ្យម និងប្រជាកសិករ ជួបប្រទះនៅក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ និងការស្នើសុំឥណទានពីបណ្តាធនាគារពាណិជ្ជ។ ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានបន្តការគាំទ្រទៅដល់សហគ្រាស មីក្រូ តូច មធ្យម និងប្រជាកសិករ មានដូចជាការទទួលបានឥណទានទ្រទ្រង់ និងប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម តាមគម្រោងរបស់ធនាគារផ្ទាល់ និងពីគម្រោងដៃគូរបស់រាជរដ្ឋាភិបាល ការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងរដូវប្រមូលផលស្រូវសម្រាប់ទិញស្រូវពីប្រជាកសិករ ដើម្បីធានានូវស្ថិរភាពតម្លៃទីផ្សារ។ លោក ខែក […]
News & ចំណេះដឹងថ្មីៗ & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែក ស្ដីពី “Global Trends Affecting the Cambodia Economy” ឧទ្ទេសនាមដោយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែកលើកទី៣ ស្តីពី “Global Trends Affecting the Cambodian Economy” របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល។ សិក្ខាសាលានេះត្រូវបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង ទីប្រឹក្សា សមាជិកក្រុមការងារស្រាវជ្រាវ បុគ្គលិកនៃធនាគារ ARDB ក្រុមការងារនៃគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា សរុបចំនួន ១៨០រូប ទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ស្ដីពីការវិវត្តនៃនិន្ននាការសំខាន់ៗជុំវិញសកលលោក ដោយផ្ដោតលើស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ដែលបានលេចឡើង និងជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។ សិក្ខាសាលាក៏បានរំលេចពីបញ្ហាប្រឈម កាលានុវត្តភាព និងវិធានការឆ្លើយតប ដែលសមស្របសម្រាប់កម្ពុជា ក្នុងការទប់ទល់ […]
News & ជាតិ & ព័ត៌មានថ្មីៗ

ខេត្តត្បូងឃ្មុំមានសក្តានុពលខ្ពស់ដល់ការដាំដុះដំណាំកសិឧស្សាហកម្ម ជាពិសេសដំណាំកៅស៊ូ
ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំកំពុងតែមានសក្តានុពលខ្ពស់ក្នុងវិស័យកសិឧស្សាហកម្ម ដោយសារដីក្រហមមានជីជាតិអំណោយផលដល់ការដាំដុះ ជាពិសេសដំណាំយុទ្ធសាស្រ្ត ដូចជាកៅស៊ូជាដើម ដែលមានទំហំធំជាងបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេស។ យោងតាមកិច្ចប្រជុំ និងពិភាក្សាការងារ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងប្រតិភូក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. និងក្រុមហ៊ុន Hebei Yulei Construction Engineering Co., Ltd.នាពេលថ្មីៗកន្លងមកនេះ បានបង្ហាញថា ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំកៅស៊ូប្រមាណ ៨៨.១៤៥ ហិកតា ក្នុងនោះផ្ទៃដីអាជីវកម្មជ័រមានចំនួន ៦៦.០៣៦ ហិកតា និងទទួលបានផលប្រមាណ ៣៩.៦២៤ តោន ដែលមានតម្លៃសរុបប្រមាណ ៧៥ លានដុល្លារអាមេរិក។ខេត្តត្បូងឃ្មុំមានសក្តានុពលខ្ពស់លើការដាំដុះដំណាំកៅស៊ូ ដោយសារមានដីក្រហមដែលមានជីជាតិ និងមានប្រវត្តិដាំកៅស៊ូជាងមួយសតវត្សមកហើយ។ ទិន្នផលកៅស៊ូនៅខេត្តត្បូងឃ្មុំក៏មានកម្រិតល្អប្រសើរ ដោយអាចទទួលបានប្រមាណ ១,៥ តោនក្នុងមួយហិកតា ខណៈខេត្តមួយចំនួនផ្សេងទៀតទទួលបានប្រមាណ ១,១ ឬ ១,៣ តោនក្នុងមួយហិកតា។កាលពីឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំមានផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ៦៦.០៣៦ ហិកតា និងទទួលបានបរិមាណផលជ័រកៅស៊ូប្រមាណ ៩៩.០៥៤ តោន […]
