ខេត្តត្បូងឃ្មុំមានសក្តានុពលខ្ពស់ដល់ការដាំដុះដំណាំកសិឧស្សាហកម្ម ជាពិសេសដំណាំកៅស៊ូ

775847214_1079714705018085_3453281132456525231_n

ដោយ នៅ ស៊ីវុត្ថា

ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំកំពុងតែមានសក្តានុពលខ្ពស់ក្នុងវិស័យកសិឧស្សាហកម្ម ដោយសារដីក្រហមមានជីជាតិអំណោយផលដល់ការដាំដុះ ជាពិសេសដំណាំយុទ្ធសាស្រ្ត ដូចជាកៅស៊ូជាដើម ដែលមានទំហំធំជាងបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេស។​

យោងតាមកិច្ចប្រជុំ និងពិភាក្សាការងារ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងប្រតិភូក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. និងក្រុមហ៊ុន Hebei Yulei Construction Engineering Co., Ltd.នាពេលថ្មីៗកន្លងមកនេះ បានបង្ហាញថា ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំកៅស៊ូប្រមាណ ៨៨.១៤៥ ហិកតា ក្នុងនោះផ្ទៃដីអាជីវកម្មជ័រមានចំនួន ៦៦.០៣៦ ហិកតា និងទទួលបានផលប្រមាណ ៣៩.៦២៤ តោន ដែលមានតម្លៃសរុបប្រមាណ ៧៥ លានដុល្លារអាមេរិក។
ខេត្តត្បូងឃ្មុំមានសក្តានុពលខ្ពស់លើការដាំដុះដំណាំកៅស៊ូ ដោយសារមានដីក្រហមដែលមានជីជាតិ និងមានប្រវត្តិដាំកៅស៊ូជាងមួយសតវត្សមកហើយ។ ទិន្នផលកៅស៊ូនៅខេត្តត្បូងឃ្មុំក៏មានកម្រិតល្អប្រសើរ ដោយអាចទទួលបានប្រមាណ ១,៥ តោនក្នុងមួយហិកតា ខណៈខេត្តមួយចំនួនផ្សេងទៀតទទួលបានប្រមាណ ១,១ ឬ ១,៣ តោនក្នុងមួយហិកតា។
កាលពីឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំមានផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ៦៦.០៣៦ ហិកតា និងទទួលបានបរិមាណផលជ័រកៅស៊ូប្រមាណ ៩៩.០៥៤ តោន ដែលមានតម្លៃសេដ្ឋកិច្ចប្រមាណ ១៧៦ លានដុល្លារអាមេរិក។
ក្រៅពីសក្តានុពលលើវិស័យកៅស៊ូ ខេត្តត្បូងឃ្មុំមានផ្ទៃដីកសិ-ឧស្សាហកម្មសរុបប្រមាណ ២៤៣ ពាន់ហិកតា និងមានមូលដ្ឋានឧស្សាហកម្ម និងសិប្បកម្មចំនួន ៦៩១ កន្លែង ព្រមទាំងសហគ្រាសកែច្នៃកសិផលចំនួន ៩២ កន្លែង។
សក្តានុពលលើវិស័យកៅស៊ូក៏កំពុងត្រូវបានជំរុញ តាមរយៈការវិនិយោគលើការកែច្នៃក្នុងស្រុក។ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ខេត្តត្បូងឃ្មុំ បានសម្ពោធរោងចក្រកែច្នៃជ័រភ្នាសកៅស៊ូស្តង់ដារអឺរ៉ុបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊័រ (ខេមបូឌា) ឯ.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
រោងចក្រនេះមានទុនវិនិយោគប្រមាណ ៣០ លានដុល្លារអាមេរិក និងមានសមត្ថភាពផលិតជ័រកៅស៊ូប្រមាណ ១០ ម៉ឺនតោនក្នុងមួយឆ្នាំ។ ការវិនិយោគនេះត្រូវបានចាត់ទុកថា ជាការរួមចំណែកដល់ការលើកកម្ពស់វិស័យដំណាំកៅស៊ូ តាមរយៈការពង្រីកការកែច្នៃ និងទីផ្សារផលិតផលកៅស៊ូនៅក្នុងប្រទេសនឹងជួយពង្រីកទីផ្សារជ័រកៅស៊ូនៅកម្ពុជា បង្កើតការងារ និងកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល។
ក្រៅពីនេះភូមិសាស្ត្រអំណោយផលសម្រាប់ការដឹកជញ្ជូន និងធ្វើពាណិជ្ជកម្ម ដោយមានព្រំប្រទល់ជាប់ប្រទេសវៀតណាម មានច្រកទ្វារព្រំដែនសរុបចំនួន ៧ ព្រមទាំងបណ្តាញផ្លូវជាតិសំខាន់ៗចំនួន ៥ ខ្សែ ប្រវែងសរុប ២៦១,១ គីឡូម៉ែត្រ និងមានកំពង់ផែទឹកសាបនៅតំបន់ទន្លេបិទ ដែលអាចជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើពាណិជ្ជកម្មឆ្លងដែន។
បច្ចុប្បន្នមានគម្រោងវិនិយោគចុះបញ្ជីនៅថ្នាក់ខេត្តចំនួន ៥ ក្រុមហ៊ុន ដែលមានទុនវិនិយោគប្រមាណ ១៦ លានដុល្លារអាមេរិក និងគម្រោងដែលគ្រប់គ្រងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចំនួន ៣៩ ក្រុមហ៊ុន ដែលមានទុនវិនិយោគសរុបជាង ៤៣២ លានដុល្លារអាមេរិក។


image_2026-09-10_16-17-39
ហ្វីលីពីន សុំជប៉ុនយកពន្ធសូន្យលើផ្លែចេកនាំចូល  ឱ្យទាបជាងវៀតណាម និងកម្ពុជា

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងជំរុញឱ្យប្រទេសជប៉ុនលុបពន្ធនាំចូលចេកពីហ្វីលីពីនឱ្យនៅកម្រិតសូន្យ ខណៈប្រទេសទាំងពីរកំពុងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រ៉ូកេ (Cristina Roque) បានឱ្យដឹងថា ប្រធានបទសំខាន់ក្នុងការចរចាកែសម្រួលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន–ហ្វីលីពីន គឺការកាត់បន្ថយអត្រាពន្ធរបស់ជប៉ុន លើផ្លែចេកនាំចូលពីហ្វីលីពីន។ លោកស្រីបាននិយាយថា «ការកាត់បន្ថយពន្ធនេះ នឹងបើកទីផ្សារជប៉ុនកាន់តែទូលំទូលាយសម្រាប់ផ្លែចេករបស់យើង ពីព្រោះបច្ចុប្បន្នចេករបស់យើងត្រូវបង់ពន្ធពី៨ ដល់១៨ភាគរយ។ អត្រាពន្ថនេះខ្ពស់ជាងបណ្តាប្រទេសជិតខាងរបស់យើងនៅក្នុងសហគមន៍អាស៊ាន»។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញឱ្យជប៉ុនទម្លាក់ពន្ធត្រឹមសូន្យ ប៉ុន្តែអត្រាពន្ធចុងក្រោយស្ថិតនៅលើការចរចា។ លោកស្រីបានបន្ថែមថា «នោះគឺជាអ្វីដែលយើងចង់បាន ប៉ុន្តែយើងត្រូវរង់ចាំលទ្ធផលចុងក្រោយសិន។ អ្វីដែលសំខាន់ គឺ ភាគីជប៉ុនបានបើកចំហរួចហើយសម្រាប់ការចរចា»។ ក្នុងឆ្នាំ២០២៦ ពន្ធនាំចូលផ្លែចេកហ្វីលីពីន ទៅក្នុងប្រទេសជប៉ុនត្រូវជាប់ពន្ធក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ កាលពីឆ្នាំ២០២៥ ហ្វីលីពីនបាននាំចេញផ្លែចេកស្រស់ជិត ៣ លានតោន កើនឡើងពី២,៣លានតោន ក្នុងឆ្នាំ២០២៤ ហើយបានធ្វើឱ្យហ្វីលីពីន ត្រឡប់មកកាន់តំណែងជាប្រទេសនាំចេញចេកធំបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអេក្វាឌ័រ។ ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយ […]

image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

កាលវិភាគផ្សព្វផ្សាយ