លក់កូនមាន់ចេញ ទិញមាន់សាច់ចូល​៖ ​កសិករ​​ចិញ្ចឹមមាន់​ខ្នាតតូច​ធ្វើតាមបច្ចេកទេស​​ទទួលបាន​ជោគជ័យ​

កូនមាន់​

ដោយ ឡុង សារេត​

ខេត្តកណ្តាល៖ លោក កន ប៊ុនធឿន នៅភូមិស្រែតាម៉េ​ង ឃុំទំនប់ធំ ស្រុកពញាឮ ​ខេត្តកណ្តាល​​ ប្រកបមុខរបរ​ចិញ្ចឹមមេមាន់​យកស៊ុតភ្ញាស់កូនមាន់​លក់ជូនដល់កសិករ​នៅក្នុងសហគមន៍​នៅតាមបណ្តាខេត្ត​ តាមរយៈកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និង​​គម្រោងជំរុញទីផ្សារសម្រាប់កសិកម្ម​ខ្នាតតូច ​(អេមស៍-AIMS) កំពុងទទួលបានជោគជ័យ​បន្ទាប់ពីប្រើបច្ចេកទេស​ ផលិតកូនពូជលក់​ ហើយប្រមូលទិញមាន់សាច់​ពីកសិករ​ត្រឡប់មកវិញ​ យកទៅផ្គង់ផ្គង់ទីផ្សារ​នៅក្រុងភ្នំពេញ​។​

លោក កន ប៊ុនធឿន ​បាន​ឱ្យ​ដឹង​ថា​ក្នុងរយៈពេលមាន​វិបត្តិជំងឺកូវីដ​១៩ នៅស្រុកពញាឮមានកសិករចងក្រងបណ្តុំ​អ្នក​ចិញ្ចឹមមាន់លក្ខណៈគ្រួសារ​ចំនួន​១០​ក្រុម។ ប៉ុន្តែ​ក្រោយពីជំងឺកូវីដ​១៩​ កសិករ​​​ចំនួន​៩ក្រុម​ផ្សេងទៀត​បានបរាជ័យទាំងអស់​ ដោយសារមិនបាន​​បានធ្វើតាម​បច្ចេកទេសដែលលោក​បានប្រាប់ “បើចង់ធ្វើឱ្យជោគជ័យ​ត្រូវ​ផលិតកូនលក់​ ហើយប្រមូលទិញមាន់សាច់ពីអ្នកចិញ្ចឹមត្រឡប់មកវិញ”​ តាមរយៈការស្វែងរក​ទីផ្សារដើម្បីផ្គត់ផ្គង់មានសាច់​។​

លោកបន្តថា “ខ្ញុំបានជោគជ័យ​ដូចថ្ងៃនេះ គឺខ្ញុំផលិតកូនចែកចាយដល់កសិករ​ ហើយប្រមូលទិញមាន់សាច់ត្រឡប់មកវិញ​ និងស្វែងរកទីផ្សារ​ពីគម្រោងអេមស៍-AIMS និងគម្រោង​ ​​ASPIRE-AT។ គំនិតផ្តួចផ្តើម​​ដោយខ្លួនឯងផ្ទាល់​រហូតដល់ខាងមន្ទីរកសិកម្ម​ យកគំនិត​ទៅផ្សព្វផ្សាយ​ដល់កសិករនៅស្រុកពញាឮ ប៉ុន្តែ​អ្នកចិញ្ចឹមមាន់នៅក្នុងបណ្តុំ​នានា​គាត់អត់អាចធ្វើ​បានឬមិនចេះធ្វើទីផ្សារ​​”​។

 លោក កន ប៊ុធឿន បាន​ទទួលស្គាល់ថា ​បើសិន​មិនទាន់មានអង្គការដៃគូ​ទាំង២ខាងលើ​ចូលមកជួយ​គាំទ្រ​ដល់មុខរបរចិញ្ចឹមមាន់លក្ខណៈគ្រួសារ​ដូចសព្វថ្ងៃនេះ​ទេ​​។  ការលក់សាច់មាន់​​សាច់មាន់ចូលទៅរាជធានីភ្នំពេញក៏ជួបការពិបាកដែរ​​។​ពោល​​​អង្គការទាំង២​ជួយធ្វើជាសាក្សី​នៃការចុះកិច្ចសន្យាទិញលក់​ជាមួយផ្សារ​នៅក្រុងភ្នំពេញ​។​

សូមជម្រាបជូនថា លោក កន ប៊ុនធឿន ចាប់ផ្តើមចិញ្ចឹមមេមាន់​ លក្ខណៈគ្រួសារ​​នៅឆ្នាំ​២០១៥​ចំនួន​៣០ក្បាល​មាន់ឈ្នោល​៥ក្បាល​ ហើយ​បានប្រែក្លាជាអ្នកចិញចិញ្ចឹមមាន់ខ្នាតអាជីវកម្ម​ក្នុង​ឆ្នាំ​២០១៨​​ រហូតមកដល់បច្ចុប្បន្ន​មានមេមាន់ពូជ​ចំនួន​៣៥០ក្បាល​ សម្រាប់យកស៊ុតភ្ញាស់ជាកូនលក់​។​

លោកបន្តថា ​តាមរយៈមាន់មេពូជ​​៣៥០ក្បាលនេះ ​ក្នុងមួយខែ​អាចផលិតបាន​កូនមាន់បានពី១ ០០០ទៅ​១ ២០០ក្បាល​​​ចែកចាយទៅដល់កសិករស្ថិតនៅគម្រោងអេមស៍-AIMS និងគម្រោង​ ​​ASPIRE-AT។ ប៉ុន្តែ​ចំនួនកូនមាន់​ទាំងនេះ​​ វាមិនទាន់គ្រប់ទៅនិងតម្រូវការទីផ្សារ​នៅឡើយទេ។ ពោល​​នៅខ្វះ​ពី៦០០ ទៅ​៨០០កូនមាន់ទៀត​ ទើបអាចឆ្លើយតប​ទីផ្សារ​បាន​។ចំពោះតម្លៃ​កូនមាន់អាយុ៣ថ្ងៃ​​តម្លៃ​៣ ៥០០រៀល​​,​កូនមាន់អាយុ​៧ថ្ងៃ​​តម្លៃ​៤ ០០០រៀល,​ កូនមាន់អាយុ​១៤ថ្ងៃតម្លៃ៤ ៥០០រៀល និងកូនមាន់អាយុ​២១ថ្ងៃ​តម្លៃ​​៥ ៥០០រៀល​ក្នុងមួយក្បាល​។​

​​​​ដោយឡែកការផ្គត់ផ្គង់មាន់សាច់​និងមាន់រស់​ នៅក្នុងមួយសប្តាហ៍​សម្រាប់មានសាច់​បោចហើយ​មាន​ប្រហែល​១៥០ក្បាល​និងមាន់រស់មានពី​៧០ ទៅ​១០០ក្បាល​៕


image_2026-09-10_16-17-39
ហ្វីលីពីន សុំជប៉ុនយកពន្ធសូន្យលើផ្លែចេកនាំចូល  ឱ្យទាបជាងវៀតណាម និងកម្ពុជា

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងជំរុញឱ្យប្រទេសជប៉ុនលុបពន្ធនាំចូលចេកពីហ្វីលីពីនឱ្យនៅកម្រិតសូន្យ ខណៈប្រទេសទាំងពីរកំពុងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។ រដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីន លោកស្រី គ្រីស្ទីណា រ៉ូកេ (Cristina Roque) បានឱ្យដឹងថា ប្រធានបទសំខាន់ក្នុងការចរចាកែសម្រួលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន–ហ្វីលីពីន គឺការកាត់បន្ថយអត្រាពន្ធរបស់ជប៉ុន លើផ្លែចេកនាំចូលពីហ្វីលីពីន។ លោកស្រីបាននិយាយថា «ការកាត់បន្ថយពន្ធនេះ នឹងបើកទីផ្សារជប៉ុនកាន់តែទូលំទូលាយសម្រាប់ផ្លែចេករបស់យើង ពីព្រោះបច្ចុប្បន្នចេករបស់យើងត្រូវបង់ពន្ធពី៨ ដល់១៨ភាគរយ។ អត្រាពន្ថនេះខ្ពស់ជាងបណ្តាប្រទេសជិតខាងរបស់យើងនៅក្នុងសហគមន៍អាស៊ាន»។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនកំពុងតែជំរុញឱ្យជប៉ុនទម្លាក់ពន្ធត្រឹមសូន្យ ប៉ុន្តែអត្រាពន្ធចុងក្រោយស្ថិតនៅលើការចរចា។ លោកស្រីបានបន្ថែមថា «នោះគឺជាអ្វីដែលយើងចង់បាន ប៉ុន្តែយើងត្រូវរង់ចាំលទ្ធផលចុងក្រោយសិន។ អ្វីដែលសំខាន់ គឺ ភាគីជប៉ុនបានបើកចំហរួចហើយសម្រាប់ការចរចា»។ ក្នុងឆ្នាំ២០២៦ ពន្ធនាំចូលផ្លែចេកហ្វីលីពីន ទៅក្នុងប្រទេសជប៉ុនត្រូវជាប់ពន្ធក្នុងអត្រា១៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា និងអត្រាពន្ធ៨ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា។ កាលពីឆ្នាំ២០២៥ ហ្វីលីពីនបាននាំចេញផ្លែចេកស្រស់ជិត ៣ លានតោន កើនឡើងពី២,៣លានតោន ក្នុងឆ្នាំ២០២៤ ហើយបានធ្វើឱ្យហ្វីលីពីន ត្រឡប់មកកាន់តំណែងជាប្រទេសនាំចេញចេកធំបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអេក្វាឌ័រ។ ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយ […]

image_2026-09-09_07-44-27
អ្នកជំនាញជំរុញម៉ាឡេស៊ី ឱ្យត្រៀមទប់ទល់ផលប៉ះពាល់បាតុភូតអែលនីញ៉ូ

ប៉េតាលីងចាយ៉ា៖ អ្នកជំនាញអាកាសធាតុបាននិយាយថា ម៉ាឡេស៊ីគួរតែត្រៀមខ្លួនជាមុន ដើម្បីទប់ទល់នឹងផលប៉ះពាល់ពេញលេញដែលអាចបង្កឡើងដោយបាតុភូត អែលនីញ៉ូ (El Niño) ពីព្រោះស្ថានភាពស្ងួតអូសបន្លាយអាចគំរាមកំហែងដល់ធនធានទឹក វិស័យកសិកម្ម និងគុណភាពខ្យល់។ លោកបណ្ឌិតសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានបម្រែបម្រួលអាកាសធាតុ នៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី បាននិយាយថា អែលនីញ៉ូនៅឆ្នាំនេះ មិនទាន់អាចប្រៀបធៀបជាមួយព្រឹត្តិការណ៍អែលនីញ៉ូធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងឆ្នាំ១៩៩៧ និង២០១៥ នៅឡើយទេ។ លោកបានបន្ថែមថា ប្រសិនបើអែលនីញ៉ូធ្វើឱ្យបរិមាណភ្លៀងពីមូសុងថយចុះ តំបន់ប្រមូលទឹកសំខាន់ៗ រួមទាំងអាងស្តុកទឹក នឹងប្រឈមការបំពេញទឹកឡើងវិញមិនគ្រប់គ្រាន់ ក្នុងអំឡុងរដូវមូសុងឦសាន។លោកបានព្រមានថា ស្ថានភាពនេះអាចធ្វើឱ្យអាកាសធាតុក្តៅធម្មតា ប្រែទៅជាវិបត្តិធ្ងន់ធ្ងរ ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៧។ លោកបាននិយាយថា ប្រជាជនម៉ាឡេស៊ីគួរត្រៀមឆ្នាំក្រោយអាចប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុជាច្រើន ដូចជា ផ្សែងអ័ព្ទ និងរលកកម្តៅជាដើម។គួរបញ្ជាក់ថា ពិភពលោកកំពុងព្រមានថា បាតុភូតអាក្រក់ អែលនីញ៉ូ អាចអូសបន្លាយពេលរហូតដល់ឆ្នាំ ២០២៧ ។ អង្គការឧតុនិយមពិភពលោក និយាយថាបាតុភូតអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនខ្លាំងឡើងៗ និងមានសភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលប៉ះពាល់ដល់របបទឹកភ្លៀង និងសីតុណ្ហភាព ហើយអាចអូសបន្លាយពេលដល់ខែកុម្ភៈ ឆ្នាំក្រោយ។បាតុភូតអែលនីញ៉ូ នេះ មានឥទ្ធិពលដែលពាក់ព័ន្ធនឹងហានិភ័យនៃទឹកជំនន់ គ្រោះរាំងស្ងួត រួមទាំងការកើនឡើងនៃសីតុណ្ហភាពក្ដៅខ្លាំង៕ (ផាន់ អាណា)

image_2026-09-09_07-32-18
ហ្វីលីពីនកៀរគរថវិកា៣ពាន់លានដុល្លារ សម្រាប់សន្តិសុខស្បៀង ឆ្នាំ២០២៧

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងស្នើសុំថវិកាជាង ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៧ ដើម្បីរក្សានិរន្តរភាពផលិតកម្មស្បៀង ការពារប្រាក់ចំណូលកសិករ និងពង្រឹងសន្តិសុខស្បៀងជាតិ ទោះបីជាថវិកាទទួលបាននៅឆ្នាំនេះតិចជាងបណ្តាឆ្នាំ២០២៦ក៏ដោយ។ កញ្ចប់ថវិកាស្នើឡើងនេះ មានប្រមាណ២៧៦លានដុល្លារ ឬស្មើនឹង៨ភាគរយ ទាបជាងថវិកាចំនួន ៣ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តសម្រាប់ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៦។ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ការបន្ថយកម្រិតថវិកាឱ្យនៅទាប សម្រាប់គម្រោងសាងសង់ផ្លូវពីតភ្ជាប់កសិដ្ឋានទៅដល់ទីផ្សារ បានធ្លាក់ចុះមកនៅប្រមាណ ២៥៥ លានដុល្លារ ពីកម្រិតខ្ពស់ជាង ៥២៧ លានដុល្លារ កាលពីឆ្នាំមុន។ កញ្ចប់ថវិកាស្នើសម្រាប់ឆ្នាំ២០២៧ ក៏មានចំនួនខ្ពស់ជាងយ៉ាងច្រើន បើប្រៀបធៀបនឹងថវិកាជាង ៤ ពាន់លានដុល្លារ ដែលក្រសួងកសិកម្មបានដាក់ស្នើជាលើកដំបូង។ បើរាប់បញ្ចូលទាំង រដ្ឋបាលជាតិធារាសាស្ត្រ និងក្រសួងកំណែទម្រង់កសិកម្មរបស់ហ្វីលីពីន ថវិកាសរុបសម្រាប់វិស័យកសិកម្ម និងកំណែទម្រង់កសិកម្ម នឹងថយចុះមកនៅជាង ៤ ពាន់លានដុល្លារ ពីប្រមាណ ៥ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្ក ធៀវ ឡួរ៉ែល (Francisco Tiu Laurel) បានមាប្រសាសន៍ថា ទោះបីថវិកាត្រូវបានកាត់បន្ថយក៏ដោយ […]

photo_2026-09-07_18-33-04
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូល ស្តីពីការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Association of Development Financing Institution in Asia and the Pacific – ADFIAP) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាតុមូលនៃ Special Interest Group 2 តាមប្រព័ន្ធអនឡាញ ស្តីពី «ការជំរុញសកម្មភាពហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។ កិច្ចពិភាក្សានេះមានការចូលរួមពី លោក Enrique I. Florencio អគ្គលេខាធិការ ADFIAP, លោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង (Green Climate Fund – GCF), លោក Masayoshi Tatewaki […]

កាលវិភាគផ្សព្វផ្សាយ