ចិន​នាំចេញទំពាំងបាយជូរស្រស់ច្រើនជាងគេបំផុតក្នុងពិភពលោក ក្នុងឆ្នាំ២០២៥

image_2026-08-26_10-15-40

បេកាំង៖ នៅឆ្នាំ២០២៥ ចិននាំចេញផ្លែទំពាំងបាយជូរស្រស់ទៅកាន់ទីផ្សារពិភពលោកច្រើនជាងប្រទេសណាណាទាំងអស់ គឺ​រហូតដល់ទៅជិត៨៦ម៉ឺនតោន ​ ដែលស្មើនឹង១៧% នៃបរិមាណទំពាំងបាយជូរនាំចេញ​ក្នុងពិភពលោក ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ការ​នាំចេញផ្លែទំពាំងបាយជូសរុបមានចំនួន ជាង៥លានតោន គិតជា​ទឹកប្រាក់ប្រមាណជាង១០ពាន់លានដុល្លារ ។​ នេះបើយោងតាមឯកសារផ្លូវការអំពីទីផ្សារអន្តរជាតិសម្រាប់ផ្លែទំពាំងបាយជូរស្រស់ ឆ្នាំ២០២៦ ។

ប្រទេសចិនបានពង្រឹងកិត្តិនាមរបស់ខ្លួនជាប្រទេសនាំចេញផ្លែទំពាំងបាយជូរច្រើនជាងគេបង្អស់ ដោយតាមពីក្រោយដោយប្រទេសប៉េរូ ដែល​នាំចេញបានជិត៧០ម៉ឺនតោន និងប្រទេសឈីលី នាំចេញបាន៥៦ម៉ឺនតោន ។

ការដែលប្រទេសចិនអាចនាំចេញបានច្រើនបែបនេះ គឺដោយសារកំណើនឥតឈប់ឈរនៃផលិតកម្មក្នុងស្រុក ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ដែលបានកាត់បន្ថយការពឹងផ្អែកលើការនាំចូល ។ ចិនបានកាត់បន្ថយការនាំចូលផ្លែទំពាំងបាយជូរស្រស់ពី១២ភាគរយ ក្នុងឆ្នាំ២០១៦ មកនៅត្រឹមបួនភាគរយ​ប៉ុណ្ណោះ​ ក្នុងឆ្នាំ២០២៥ ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុករបស់ចិន។

ផ្អែកលើតម្រូវការទីផ្សារ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសនាំចូលផ្លែទំពាំងបាយជូរ​ស្រស់ច្រើនជាងគេ​បំផុត​លើ​ពិភពលោក ហើយ​បន្ទាប់មក គឺប្រទេសអាល្លឺម៉ង់ ប្រទេសហូឡង់ និងចក្រភពអង់គ្លេស៕ (ផាន់ អាណា)


កូនមាន់​
លក់កូនមាន់ចេញ ទិញមាន់សាច់ចូល​៖ ​កសិករ​​ចិញ្ចឹមមាន់​ខ្នាតតូច​ធ្វើតាមបច្ចេកទេស​​ទទួលបាន​ជោគជ័យ​

ដោយ ឡុង សារេត​ ខេត្តកណ្តាល៖ លោក កន ប៊ុនធឿន នៅភូមិស្រែតាម៉េ​ង ឃុំទំនប់ធំ ស្រុកពញាឮ ​ខេត្តកណ្តាល​​ ប្រកបមុខរបរ​ចិញ្ចឹមមេមាន់​យកស៊ុតភ្ញាស់កូនមាន់​លក់ជូនដល់កសិករ​នៅក្នុងសហគមន៍​នៅតាមបណ្តាខេត្ត​ តាមរយៈកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និង​​គម្រោងជំរុញទីផ្សារសម្រាប់កសិកម្ម​ខ្នាតតូច ​(អេមស៍-AIMS) កំពុងទទួលបានជោគជ័យ​បន្ទាប់ពីប្រើបច្ចេកទេស​ ផលិតកូនពូជលក់​ ហើយប្រមូលទិញមាន់សាច់​ពីកសិករ​ត្រឡប់មកវិញ​ យកទៅផ្គង់ផ្គង់ទីផ្សារ​នៅក្រុងភ្នំពេញ​។​ លោក កន ប៊ុនធឿន ​បាន​ឱ្យ​ដឹង​ថា​ក្នុងរយៈពេលមាន​វិបត្តិជំងឺកូវីដ​១៩ នៅស្រុកពញាឮមានកសិករចងក្រងបណ្តុំ​អ្នក​ចិញ្ចឹមមាន់លក្ខណៈគ្រួសារ​ចំនួន​១០​ក្រុម។ ប៉ុន្តែ​ក្រោយពីជំងឺកូវីដ​១៩​ កសិករ​​​ចំនួន​៩ក្រុម​ផ្សេងទៀត​បានបរាជ័យទាំងអស់​ ដោយសារមិនបាន​​បានធ្វើតាម​បច្ចេកទេសដែលលោក​បានប្រាប់ “បើចង់ធ្វើឱ្យជោគជ័យ​ត្រូវ​ផលិតកូនលក់​ ហើយប្រមូលទិញមាន់សាច់ពីអ្នកចិញ្ចឹមត្រឡប់មកវិញ”​ តាមរយៈការស្វែងរក​ទីផ្សារដើម្បីផ្គត់ផ្គង់មានសាច់​។​ លោកបន្តថា “ខ្ញុំបានជោគជ័យ​ដូចថ្ងៃនេះ គឺខ្ញុំផលិតកូនចែកចាយដល់កសិករ​ ហើយប្រមូលទិញមាន់សាច់ត្រឡប់មកវិញ​ និងស្វែងរកទីផ្សារ​ពីគម្រោងអេមស៍-AIMS និងគម្រោង​ ​​ASPIRE-AT។ គំនិតផ្តួចផ្តើម​​ដោយខ្លួនឯងផ្ទាល់​រហូតដល់ខាងមន្ទីរកសិកម្ម​ យកគំនិត​ទៅផ្សព្វផ្សាយ​ដល់កសិករនៅស្រុកពញាឮ ប៉ុន្តែ​អ្នកចិញ្ចឹមមាន់នៅក្នុងបណ្តុំ​នានា​គាត់អត់អាចធ្វើ​បានឬមិនចេះធ្វើទីផ្សារ​​”​។  លោក កន ប៊ុធឿន បាន​ទទួលស្គាល់ថា ​បើសិន​មិនទាន់មានអង្គការដៃគូ​ទាំង២ខាងលើ​ចូលមកជួយ​គាំទ្រ​ដល់មុខរបរចិញ្ចឹមមាន់លក្ខណៈគ្រួសារ​ដូចសព្វថ្ងៃនេះ​ទេ​​។  ការលក់សាច់មាន់​​សាច់មាន់ចូលទៅរាជធានីភ្នំពេញក៏ជួបការពិបាកដែរ​​។​ពោល​​​អង្គការទាំង២​ជួយធ្វើជាសាក្សី​នៃការចុះកិច្ចសន្យាទិញលក់​ជាមួយផ្សារ​នៅក្រុងភ្នំពេញ​។​ សូមជម្រាបជូនថា លោក កន ប៊ុនធឿន ចាប់ផ្តើមចិញ្ចឹមមេមាន់​ លក្ខណៈគ្រួសារ​​នៅឆ្នាំ​២០១៥​ចំនួន​៣០ក្បាល​មាន់ឈ្នោល​៥ក្បាល​ ហើយ​បានប្រែក្លាជាអ្នកចិញចិញ្ចឹមមាន់ខ្នាតអាជីវកម្ម​ក្នុង​ឆ្នាំ​២០១៨​​ […]

photo_2026-08-25_10-49-49
ព្រាបសាច់ក្នុងស្រុកកំពុងត្រូវប៉ាន់​ក្នុងចំណោមពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន

ដោយ នៅ ស៊ីវុត្ថា កំពត៖ ព្រាបសាច់នៅកម្ពុជាហាក់​កំពុងមានតម្រូវការច្រើន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភោជនីយដ្ឋានចិន សម្រាប់​យក​ធ្វើជាមុខម្ហូបអាហារ ។ ស្ថានភាពនេះបានជំរុញឱ្យកសិករចិញ្ចឹមព្រាបសាច់ អំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរនេះ ចូលរួមចិញ្ចឹមបន្ថែម ដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការ​លើកឡើងរបស់​កសិករ​ចិញ្ចឹមព្រាប​សាច់ នៅខេត្តកំពត។ លោក រី រ៉ាឈីត កសិករចិញ្ចឹមព្រាបសាច់ ស្ថិតនៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា តាមការសង្កេតមើលឃើញរបស់លោក នាពេលបច្ចុប្បន្ននេះ ព្រាបសាច់មានតម្រូវការខ្ពស់នៅក្នុងទីផ្សារក្នុងស្រុក ខណៈលោកមិនទាន់អាចផ្គត់ផ្គង់បានទាន់ពេលវេលាតាមតម្រូវការរបស់អតិថិជននៅឡើយ។ លោកបានបញ្ជាក់បន្ថែមថា ដើម្បីបង្កើនបរិមាណផលិតកម្ម និងឆ្លើយតបនឹងតម្រូវការទីផ្សារ លោកគ្រោងពង្រីកទ្រុងចិញ្ចឹម និងបង្កើនការចិញ្ចឹមមេពូជឱ្យបានរាប់ម៉ឺនគូរបន្ថែមទៀត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងប្រកបរបរចិញ្ចឹមព្រាប ឱ្យចូលរួមចិញ្ចឹមបន្ថែម ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើតចំណូលបន្ថែមសម្រាប់គ្រួសារ ព្រោះការចិញ្ចឹមព្រាបសាច់មានភាពងាយស្រួល បើធៀបជាមួយនឹងការចិញ្ចឹមសត្វមាន់​។ ទាក់ទិននឹងទីផ្សារព្រាបសាច់នេះដែរ លោក អ៊ីវ ផល្លារ អ្នកផ្គត់ផ្គង់ព្រាបសាច់សម្រាប់លក់បន្តនៅតាមភោជនីយដ្ឋាននានានៅក្នុងរាជធានីភ្នំពេញ បានអះអាងប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កសិករដែលចិញ្ចឹមព្រាបសាច់ ហើយចេះធ្វើទីផ្សារតាមបណ្តាញសង្គមដោយខ្លួនឯង ដូចលោក រី រ៉ាឈីត ទៀតនោះ […]

photo_2026-08-24_17-46-55
ដំណាំជាង១ ០០០ហិកតា នៅឃុំកោះតាស៊ុយ ខេត្ត​ក្រចេះ​ រងផលប៉ះពាល់ពីទឹកជំនាន់

ដោយ​ ហៃ ស៊ីណា ក្រចេះ៖​ ផលដំណំាំជាង១ ០០០ហិកតា របស់ពលលរដ្ឋស្ថិតនៅក្នុងឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ​​ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារទឹកជំនន់ ហើយខាងអាជ្ញាធរស្រុក និងខេត្តបានស្វះស្វែងជួយសង្រ្គោះជាបន្តបន្ទាប់ផងដែរ។ លោក លាង សាគុណ ជំទប់ទី១ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ បាន​លើកឡើងថា  ផ្ទៃដីចម្ការនៅឃុំកោះតាស៊ុយជាង១​ ០០០ហិកតា  ក្នុងនោះមានដំណាំពោត ត្រប់ ថ្នាំជក់ និងដំណាំរួមផ្សំផ្សេងៗទៀត ដែលកសិករដាំហើយពិបាកប្រមូលផល ដោយសារតែទឹកជន់លិចខ្លាំងក្នុងមួយសប្តាហ៍នេះ។ លោកបាន​រៀបរាប់ថា ប្រជាជននៅឃុំរបស់លោកមានសរុបចំនួន៣២៧គ្រួសារ ស្មើ១២៩៣នាក់ ក្នុងចំណោមភូមិផ្សេងៗទៀត គឺនៅភូមិចុងកោះរងការខួចខាតច្រើនជាង​គេ ជាពិសសដំណាំពោតតែម្តងខួចខាតរហូតដល់ ៨០ភាគរយ ។ ជំទាប់ទី១ ឃុំកោះតាស៊ុយ បានបញ្ជាក់ថា រាល់ឆ្នាំកសិករ​ប្រមូលផលដំណាំពោតបានប្រមាណ​៣ ០០០តោន​​​ ដែលសព្វថ្ងៃនេះ កសិករលក់​បានតម្លៃត្រឹមតែ៥០០រៀលក្នុងមួយគីឡូក្រាម ហើយ​លោក​បានអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេស ថ្នាក់ជាតិជួយមកពិនិត្យមើលការលំបាករបស់ប្រជាជន ខណៈផ្ទះសម្បែងរបស់ពួកគាត់កំពុង​ជន់លិចដល់ក្រោមផ្ទះហើយ។ ជុំវិញបញ្ហាទឹកជំនន់ខាលើនេះ លោក​ ធីម​ ស៊ាងឡេង អភិបាលស្រុកព្រែកប្រសព្វ មានប្រសាសន៍ថា  ក្នុងភូមិសាស្រ្តស្រុកព្រែកប្រសព្វ គិតត្រឹមថ្ងៃទី២៣ […]

image_2026-08-25_10-15-02
អាម៉េរិកជួយអ្នកនេសាទហ្វីលីពីន​ អាចរាយការណ៍ពីការនេសាទខុសច្បាប់នៅតាមសមុទ្រ

ម៉ានីល៖ សហរដ្ឋអាម៉េរិកបានផ្តល់ថវិកាសម្រាប់បង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យសកម្មភាពនេសាទតាមសមុទ្រ នៅប្រទេសហ្វីលីពីន ដែលនឹងប្រមូលព័ត៌មានទាន់ពេលវេលាពីអ្នកនេសាទហ្វីលីពីន ជុំវិញបទល្មើសនេសាទខុសច្បាប់ និងចលនាគួរឱ្យសង្ស័យរបស់នាវា។  នេះបើយោងតាមការប្រកាស​របស់​ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំទីក្រុងម៉ានីល ។ មជ្ឈមណ្ឌលរាយការណ៍បទល្មើសនេសាទខុសច្បាប់នេះ ត្រូវបានបំពាក់ដោយប្រព័ន្ធអ៊ីនធឺណិតពីផ្កាយរណប ស្តារលីង (Starlink) និងកម្មវិធីទិន្នន័យ អឺសរ៉េនជឺ (EarthRanger) ដើម្បីប្រមូលព័ត៌មានទាន់ពេលវេលាពីអ្នកនេសាទក្នុងតំបន់ និងអំពីការសង្ស័យថា មានការនេសាទខុសច្បាប់ សកម្មភាពមិនធម្មតារបស់នាវា និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។ ស្ថានទូតអាម៉េរិក បានប្រកាសថា ព័ត៌មានទាំងនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ណការិយាល័យជលផល និងធនធានទឹក (Bureau of Fisheries and Aquatic Resources)នៃមជ្ឈមណ្ឌលជាតិសម្រាប់កិច្ចការសមុទ្រ (National Maritime Center)។​ មជ្ឈមណ្ឌលនេះនឹងរាយការណ៍អំពីការនេសាទខុសច្បាប់ ការនេសាទ​ដោយមិនបានរាយការណ៍ និងគ្មានការត្រួតពិនិត្យ ក្រោមកិច្ចសហការរវាងសហរដ្ឋអាម៉េរិក និងក្រុមប្រឹក្សាខេត្តប៉ាឡាវ៉ាន ប្រទេសហ្វីលីពីនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ប៉ាឡាវ៉ាន គឺជាខេត្តប្រជុំកោះរបស់ប្រទេសហ្វីលីពីន ដែលល្បីល្បាញទូទាំងពិភពលោក និងត្រូវបានគេចាត់ទុកថា ជាដែនអេកូឡូស៊ីចុងក្រោយរបស់ប្រទេសហ្វីលីពីណ (Last Ecological Frontier)។ ខេត្តនេះរួមមានកោះប៉ាឡាវ៉ាន ដែលជាកោះធំ និងកោះតូចៗប្រមាណ១​ ៧៨០កោះ។ តំបន់នេះមានទឹកសមុទ្រពណ៌ខៀវបៃតងថ្លាស្អាត ជួរភ្នំថ្មកំបោរដ៏ខ្ពស់ និងមានព្រៃត្រូពិចដ៏ក្រាស់។ កាលពីខែមិថុនា […]

កាលវិភាគផ្សព្វផ្សាយ