ចំណេះដឹងថ្មីៗ
News & ចំណេះដឹងថ្មីៗ & ជាតិ & ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែក ស្ដីពី “Global Trends Affecting the Cambodia Economy” ឧទ្ទេសនាមដោយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែកលើកទី៣ ស្តីពី “Global Trends Affecting the Cambodian Economy” របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល។ សិក្ខាសាលានេះត្រូវបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង ទីប្រឹក្សា សមាជិកក្រុមការងារស្រាវជ្រាវ បុគ្គលិកនៃធនាគារ ARDB ក្រុមការងារនៃគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា សរុបចំនួន ១៨០រូប ទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ស្ដីពីការវិវត្តនៃនិន្ននាការសំខាន់ៗជុំវិញសកលលោក ដោយផ្ដោតលើស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ដែលបានលេចឡើង និងជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។ សិក្ខាសាលាក៏បានរំលេចពីបញ្ហាប្រឈម កាលានុវត្តភាព និងវិធានការឆ្លើយតប ដែលសមស្របសម្រាប់កម្ពុជា ក្នុងការទប់ទល់ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

កសិករម្នាក់មានភាពជឿជាក់កាន់តែខ្លាំងលើមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ ជាងការធ្វើស្រែចម្ការ
ដោយ ឡុង សារេត បាត់ដំបង ៖ កសិករវ័យ៦៤ឆ្នាំម្នាក់ បានចាប់យកមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ និងជាប្រធានសហគមន៍ឧត្តមសែងត្រែង នៅភូមិទួលតាសុក ស្រុកថ្មគោល ខេត្តបាត់ដំបង បានអះអាងថា មុខរបរផលិតកូនត្រីលក់ ឬបង្កាត់ភ្ញាស់កូនត្រីពូជ គឺល្អប្រសើជាងមុខរបរធ្វើស្រែ ខណៈឆ្នាំ២០២៥ ទទួលបានប្រាក់ចំណេញសុទ្ធ២៤លានរៀល។ លោក ម៉ៅ ពេក បានឱ្យដឹងថា “សព្វថ្ងៃនេះគ្រួសារបានធ្វើស្រែចំនួនពីរហិកតាដែរ តែបើប្រៀបធៀបនិងមុខរបរផលិតកូនត្រី គឺមុខរបរផលិតកូនត្រីល្អជាងការធ្វើស្រែ។ សម្រាប់កូនត្រីយើងចាប់ផ្តើមបង្កាត់ភ្ញាស់ពីខែមីនា ដល់ខែមេសា និងខែឧសភា យើងអាចមានកូនត្រីសម្រាប់លក់ទទួលបានចំណូលបណ្តើរៗ។ តែបើធ្វើស្រែ យើងធ្វើពីរដង គឺយើងទទួលបានផលតែពីរដង ហើយការចំណាយម្តងៗអស់លុយច្រើន។ តួយ៉ាងរដូវកាលធ្វើស្រែកន្លងទៅនេះ សម្រាប់អ្នកខ្លះ គ្រាន់តែទូទាត់ទៅលើថ្លៃច្រូត ថ្លៃភ្ជួរ និងចំណាយផ្សេងៗអត់គ្រប់” ។ លោក ម៉ៅ ពេក បានចាប់ផ្តើមប្រកបមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុក នៅឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០២៦នេះ មានស្រះត្រី១៩ស្រះ។ ដោយមើលឃើញពីមុខរបរបង្កាត់ភ្ញាស់បានប្រាក់ចំណូលខ្ពស់ជាងការធ្វើស្រែជាងពីរហិកតា កាលពីខែមេសាកន្លងទៅនេះ លោកបានជីកស្រះ ចំនួនប្រាំពីរស្រះទៀត ដោយរំពឹងថា ទទួលបានប្រាក់ចំណេញសុទ្ធចំនួន៤០លានរៀល។ លោកបានឱ្យដឹងទៀតថា ក្រោយពីជីកស្រះបន្ថែមរួចហើយ ក្នុងនាមជាអ្នកជំនាញ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

ខេត្តព្រះវិហារមានផ្ទៃដីដាំស្រូវសរីរាង្គ១៤០០០ហិកតា ទទួលបានទិន្នផល៣០០០តោន ក្នុងមួយឆ្នាំ
ដោយ រស្មី ព្រះវិហារ៖ យោងតាមគម្រោងគជ់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តព្រះវិហារមានកសិករដាំស្រូវសរីរាង្គប្រហែល៤ ៣០០នាក់ ដាំដុះលើផ្ទៃដីប្រហែល១ ៤០០០ហិកតា ដោយផលិតទិន្នផលស្រួវបានរហូតដល់៣២ ០០០តោន ក្នុងមួយឆ្នាំ។ នាដើមសប្តាហ៍នេះ តាមរយៈគម្រោងគជ់, អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធបានកំពុងជំរុញដល់ផែនទីបង្ហាញផ្លូវមួយ ដែលនឹងជួយភ្ជាប់កសិករជាមួយនឹងសេវាកម្ម ការវិនិយោគ និងឱកាសទីផ្សារ ដែលពួកគេត្រូវការ ដើម្បីកែលម្អផលិតកម្ម និងប្រាក់ចំណូល។ ក្នុងកម្មវិធីជួបជុំមួយ ដឹកនាំដោយមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី រេប៊ែកកា ប៊ែល (Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដែលបានប្រគល់កុំព្យូទ័រយួរដៃចំនួន៤៣គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន៤៣គ្រឿង ជូនដល់សហគមន៍ចំនួន៤៣ ដើម្បីជំរុញលើបច្ចេកវិទ្យាដល់សហគមន៍មូលដ្ឋាននោះបានបង្ហាញពីការអភិវឌ្ឍន៍លើសមត្ថភាពកសិករ តាមលក្ខណៈបច្ចេកវិទ្យាសម័យថ្មីជាមួយនឹងការផលិតដំណាំកសិកម្ម។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការជួបជុំនេះក៏បានបង្ហាញ និងពិភាក្សាអំពីផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃថ្នាក់ខេត្ត សម្រាប់ស្រូវសរីរាង្គរបស់ខេត្តព្រះវិហារ ដែលកំណត់សកម្មភាពយុទ្ធសាស្ត្រដើម្បីជួយកសិករឆ្ពោះទៅរកទីផ្សារ ដែលមានតម្លៃខ្ពស់ជាងមុន។ កសិករអាចនឹងទទួលប្រយោជន៍ក្នុងរដូវកាលខាងមុខ។ សកម្មភាពនេះ ក៏បានជួយកសិករតូចតាច ឱ្យអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ លក់កសិផលកាន់តែចំណេញច្រើន និងមានជីវភាពរស់នៅប្រសើរជាងមុន។ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០
ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០៦ តបតាមការអញ្ជើញរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០។ សិក្ខាសិលានេះរៀបចំឡើងរយៈពេលមួយថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ៣០០នាក់។ គោលបំណងសំខាន់នៃសិក្ខាសិលានេះ គឺផ្តោតលើការពិភាក្សាស៊ីជម្រៅអំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគន្លឹះ ព្រមទាំងប្រមូលធាតុចូលជាយុទ្ធសាស្ត្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងសក្តានុពលរបស់ខេត្ត។ ផែនការយុទ្ធសាស្ត្រនេះក៏មានគោលដៅផងដែរ ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ខេត្តកំពង់ធំ ឱ្យឈានទៅរក កសិពាណិជ្ជកម្មទំនើប បង្កើនផលិតភាព ប្រាក់ចំណេញ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម
ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]
News & ចំណេះដឹងថ្មីៗ & ជាតិ

តម្លៃកង្កែបសាច់នៅលើទីផ្សារក្នុងស្រុក មិនទាន់ផ្តល់ក្តីសង្ឃឹមឡើងវិញ ដល់អ្នកចិញ្ចឹម
ដោយ ឡុង សារេត ភ្នំពេញ៖ តម្លៃកង្កែបសាច់នៅលើទីផ្សារគិតមកដល់ថ្ងៃទី១២ ខែសីហានេះ ត្រូវបានមើលឃើញថា មិនទាន់មានសញ្ញាល្អធ្វើឱ្យកសិករក្នុងស្រុក ដែលជាអ្នកចិញ្ចឹមអាចលក់បានប្រាក់ចំណេញត្រឡប់មកវិញនោះទេ បន្ទាប់ពីសមាគមវារីវប្បករនៅកម្ពុជា បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ពីការធ្លាក់ចុះតម្លៃ នៅខែមេសា ឆ្នាំ២០២៦ ពីតម្លៃជាង៧ ០០០រៀល មកនៅ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា តម្លៃកង្កែបសាច់ដែលសមាគមបានចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីខែកក្កដា រហូតមកដល់ថ្ងៃទី១២ ខែសីហានេះ សមាគមបានធ្វើបច្ចុប្បន្នភាពតម្លៃកង្កែបសាច់ឡើងវិញ ដោយកង្កែបសាច់មួយគីឡូក្រាមឡើងថ្លៃបាន១០០រៀល ទៅ២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃបាន៣០០រៀល។ ស្របពេលតម្លៃកង្កែបសាច់មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ៣០០រៀល ក្នុងមួយគីឡូក្រាមក៏ដោយ ប៉ុន្តែមិនទាន់ឡើងដល់ថ្លៃដើមផលិតរបស់កសិករនៅឡើយទេ។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម កសិករចំណាយពី៥ ៧០០រៀល ទៅ៦ ០០០រៀល ដូច្នេះដើម្បីអាចបានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃចាប់ពី៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម។ លោកបន្តថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគមនៅសល់កង្កែបក្នុងស្តុកសរុបប្រមាណ១១៥តោន ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។ ប៉ុន្តែនៅលើទីផ្សារមានឈ្មួញនាំចូលមកបោះដុំលក់ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែបសាច់ពីកសិករនៅតាមតំបន់បានផ្អាកដោយសារលក់មិនបានចំណេញ។ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀតថា បើកង្កែបដល់អាយុកាលត្រូវលក់ចេញហើយ បែរជាលក់មិនចេញដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករត្រូវការចំណាយថ្លៃដើមខ្ពស់។ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ អំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានណែនាំប្រជាកសិករ នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការខ្ចីប្រាក់យកទៅធ្វើកសិកម្មពីស្ថាប័ននានា ដោយត្រូវមានផែនការផលិតកម្មច្បាស់លាស់ និងមានផែនការសងត្រឡប់មកវិញ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល។ ការណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិតអញ្ជើញដឹកនាំសហការីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកសង្គមថ្មី ដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាពជីវភាព ការធ្វើកសិកម្ម និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះនៅក្នុងមូលដ្ឋាន។ ក្នុងពិធីនេះក៏មានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី ព្រមទាំងក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ មេឃុំមេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មមានហានិភ័យខ្ពស់ ព្រោះពឹងផ្អែកលើកត្តាជាច្រើន […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ

ជប៉ុនយករោងបោះពុម្ពកាសែតដ៏ល្បី ធ្វើជារោងបណ្ដុះផ្សិតវិញម្តង ព្រោះលែងមានកាសែតបោះពុម្ពទៀតហើយ
តូក្យូ៖ ដោយសារការបោះពុម្ពផ្សាយរបស់កាសែតបាននឹងកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយប្តូរទៅរកប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថលវិញ ធ្វើឱ្យរោងបោះពុម្ព តូនីជី (Tonichi Printing Co.) ដែលជាក្រុមហ៊ុនបោះពុម្ពកាសែតដ៏ធំមួយនៅទីក្រុងតូក្យូ ចាប់ផ្តើមប្តូរអាជីវកម្មថ្មី គឺបណ្តុះផ្សិតត្រចៀកកណ្តុរវិញម្តង។ យោងតាមគេហទំព័រដំណឹងកសិកម្មជប៉ុន (The Japan Agri News) បានចេញផ្សាយថា ក្រុមហ៊ុនបោះពុម្ពកាសែត បានចាប់ផ្តើមអាជីវកម្មដាំផ្សិតក្នុងអាគាររោងបោះពុម្ពរបស់កាសែត ម៉ៃនីជី (Mainichi Newspaper) ដែលជាសាខារបស់ក្រុមហ៊ុនបោះពុម្ព តូនីជី មានទីតាំងស្ថិតនៅក្រុងកាវ៉ាហ្គូជី ( Kawaguchi) ខេត្តសៃតាម៉ា (Saitama) ដែលដំណើរការរោងចក្របោះពុម្ពកាសែតដ៏ធំរបស់ប្រទេសជប៉ុន។ ក្រុមហ៊ុនសង្ឃឹមថា អាជីវកម្មបង្កើតថ្មីនេះអាចជួយរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃដល់បុគ្គលិករបស់ខ្លួន ដោយកែច្នៃកន្លែងទំនេរ ដូចជាបន្ទប់សម្រាប់បោះពុម្ពកាសែត ត្រូវកែទៅជាកន្លែងបណ្តុះផ្សិតត្រចៀកកណ្ដុរ ដែលមានទំហំប្រហែល៨១ម៉ែត្រការ៉េ។ ក្រុមហ៊ុនបានទទួលយកប្រព័ន្ធគ្រប់គ្រងបរិស្ថានរួមបញ្ចូលគ្នាបន្ទាប់ពីការដាំដុះសាកល្បងលើកដំបូង។ ការងារបេះផ្សិតត្រូវធ្វើពេញ២៤ម៉ោង ដោយមានបុគ្គលិកខ្លះធ្វើការវេនយប់។ បុគ្គលិកក្រុមហ៊ុនម្នាក់ បាននិយាយពន្យល់ពីសក្តានុពលរបស់គម្រោងនេះថា «ផ្សិតត្រចៀកកណ្ដុរ ដែលដាំដុះក្នុងស្រុក អាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅទូទាំងប្រទេសជប៉ុន បានត្រឹមតែប្រហែល១០ភាគរយប៉ុណ្ណោះ»។ បុគ្គលិករូបនេះ បាននិយាយទៀតថា រោងចក្របោះពុម្ព្កកាសែតរបស់ក្រុមហ៊ុន គឺស័ក្តិសមសម្រាប់ការដាំដុះផ្សិតត្រចៀកកណ្ដុរណាស់ ដោយមានការត្រួតពិនិត្យសីតុណ្ហភាព និងសំណើមយ៉ាងហ្មត់ចត់ នៅក្នុងរោងបណ្ដុះ ដើម្បីរក្សាគុណភាពដូចបោះពុម្ពកាសែតដែរ។ កម្មករភាគច្រើនធ្វើនៅក្នុងរោងពុម្ពកាសែតនេះ ធ្លាប់មានបទពិសោធន៍ក្នុងការគ្រប់គ្រងគ្រឿងចក្រ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

អតីតគ្រួសារកសិករចំណាក់ស្រុក នៅខេត្តបាត់ដំបង ជ្រើសរើសយកការដាំសាឡាត់ស្រួយ ធ្វើជាមុខរបរស្នូលសម្រាប់ទ្រទ្រង់គ្រួសារក្នុងភូមិកំណើត
បាត់ដំបង៖ អតីតកម្មករចំណាកស្រុកនៅក្នុងខេត្តបាត់ដំបង ដែលធ្លាប់ទៅធ្វើការនៅក្រៅប្រទេសរយៈពេលជាង១០ឆ្នាំ ពេលនេះបាននិងកំពុងចាប់យកការដាំបន្លែសាឡាត់ស្រួយ ពូជបរទេសជាច្រើនប្រភេទ ក្នុងផ្ទះសំណាញ់ធ្វើជាមុខរបរស្នូលសម្រាប់ទ្រទ្រង់គ្រួសារ ខណៈកសិករជាច្រើនផ្សេងទៀតធ្វើការដាំប្រភេទបន្លែស្ពៃ។ កសិករ ទិត អឿន រស់នៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានសាងសង់ផ្ទះសំណាញ់ពីរខ្នង បានរៀបរាប់ថា ការដាំបន្លែសាឡាត់ស្រួយពូជបរទេសនេះ នៅឆ្នាំ២០២៣ ហើយការដាំដុះបន្លែបែបសរីរាង្គនេះ នៅក្នុងឆ្នាំទីមួយ និងឆ្នាំទី២ បានជួបការលំបាកច្រើន ដោយខែខ្លះដាំហើយលក់មិនអស់នៅសល់ចែកចាយឱ្យបងប្អូននៅក្នុងភូមិបរិភោគ។ ប៉ុន្តែក្រោយពេលបង្កើតឱ្យមានសហគមន៍ ស្ថាប័នពាក់ព័ន្ធផ្សេងៗ បានជួយបង្កើតឱ្យមានទីផ្សារក្នុងតំបន់ ជាហេតុធ្វើឱ្យពលរដ្ឋបានដឹងកាន់តែច្រើន នាពេលសព្វថ្ងៃនេះ សម្រាប់បន្លែសាឡាត់ស្រួយនេះ ព្រមទាំងមានការគាំទ្រច្រើន ដោយពេលខ្លះការផលិតមិនទាន់តម្រូវការជាក់ស្តែងទៀតផង។ តាមការរៀបរាប់របស់កសិកររូបនេះ បានឱ្យដឹងថា ផ្ទះសំណាញ់ទាំងពីរខ្នង ដែលបាននិងកំពុងដាំបន្លែសាឡាត់ស្រួយ តាំងពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥នេះ ទទួលបានពី៖ (១)គម្រោងអាហ្គ្រូ មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ និង(២) គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច អេម (AIMs) មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ។ នៅក្នុងពិធីព្រឹត្តិការណ៍ផ្លែបន្លៃឈើ ក្នុងខេត្តបាត់ដំបងរយៈមួយសប្តាហ៍ លោកបន្តថា “បន្លែសាឡាត់ស្រួយ ដែលផលិតបានខ្ញុំប្រមូលផលលក់នៅថ្ងៃសៅរ៍ អាទិត្យ ក្នុងបរិមាណពី៣០ទៅ៤០គីឡូក្រាម ដោយក្នុងមួយគីឡូបានថ្លៃចន្លោះពី១៥ […]
News & ចំណេះដឹងថ្មីៗ & ជាតិ

ម្ចាស់កសិដ្ឋាននៅខេត្តកំពង់ស្ពឺ កំពុងតែពង្រីកផលិតកម្មដាំដុះបន្លែផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ចូលរួមកាត់បន្ថយការនាំចូល
កំពង់ស្ពឺ៖ ម្ចាស់កសិដ្ឋានមួយកន្លែង នៅខេត្តកំពង់ស្ពឺ បាននិងកំពុងតែពង្រីកផលិតកម្មក្នុងការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមមាន់ ទា ក្ងាន និងវារីវប្បកម្មគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក និងជាម្ចាស់កសិកដ្ឋានដាំដុះដំណាំវារីវប្បកម្ម និងការចិញ្ចឹមមាន់ ទា ក្ងាន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ជុំវិញការអភិឌ្ឍន៍វិស័យកសិកម្ម ឯកឧត្តមបានកំពុងអនុវត្តបន្ស៊ីទៅនិងគោលនយោបាយ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននិងកំពុងយកចិត្តទុកដាក់ ធានាដល់លំនឹងថ្លៃកសិកម្ម ដើម្បីរក្សាឱ្យនៅក្នុងតម្លៃសមរម្យ នៅលើទីផ្សារ សំដៅរក្សានិរន្តភាពសន្តិសុខស្បៀង និងដើម្បីលើកកម្ពស់ ជីវភាពកសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្មកាន់តែប្រសើរ។ ឯកឧត្តម បានលើកឡើងថា ទាក់ទងនឹងវិស័យកសិកម្មនេះ ក្រោយពីការសាកល្បងជំហ៊ានដំបូងកន្លងមក ឃើញថាទទួលបានជោគជ័យ ជាបន្តបន្ទាប់ ដូចជាផ្គត់ផ្គង់ដល់ការហូបចុកនៅក្នុងគ្រួសារ ដោយបានការកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសការផ្គត់ផ្គង់លើទីផ្សារជាដើម។ ម្ចាស់កសិដ្ឋានខាងលើបានតាំងចិត្តខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាល ដើម្បីរួមគ្នាលើកស្ទួយផលិតកម្មកសិកម្ម ការរក្សាលំនឹងកសិផល និងជំរុញដល់ការនំាចេញ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ដាំដុះ […]
News & ចំណេះដឹងថ្មីៗ & អន្តរជាតិ

កសិករឥណ្ឌាដាំស្វាយនៅរដ្ឋឧត្តរប្រទេស នាំគ្នាព្រួយបារម្ភពីសត្វល្អិតបំផ្លាញបន្ទាប់ពីខ្យល់ព្យុះ និងភ្លៀងធ្លាក់ជោគជាំ
រដ្ឋឧត្តរប្រទេស៖ មន្ត្រីនៅស្ថាប័នស្រាវជ្រាវកំពូលរបស់ឥណ្ឌាមួយរូប បាននិយាយកាលពីសប្តាហ៍មុនថា ភ្លៀងធ្លាក់ជោគជាំ ខ្យល់កន្ត្រាក់ និងព្យុះខ្សាច់បោកបក់ នាពេលថ្មីៗនេះ ទំនងជាបង្កឱ្យមានសត្វល្អិតចង្រៃបំផ្លាញនៅផលដំណាំស្វាយ នៅទូទាំងរដ្ឋឧត្តរប្រទេស ហើយកសិករត្រូវបានណែនាំឱ្យចាត់វិធានការទាន់ពេលវេលា។ យោងតាមការចេញផ្សាយលើសារព័ត៌មានឥណ្ឌា បានឱ្យដឹងថា រដ្ឋឧត្តរប្រទេសរបស់ឥណ្ឌា រួមចំណែកមួយភាគបីដល់ការផលិតផលផ្លែស្វាយសរុបរបស់ប្រទេស ដោយផ្តល់ទិន្នផលផ្លែស្វាយប្រមាណ២៤លានតោន ពីជាពូជស្វាយល្អៗរបស់ប្រទេសឥណ្ឌា។ យោងតាមលោក ដាម៉ូដារ៉ាន់ (T. Damodaran) នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ និងកសិកម្មរបស់ឥណ្ឌា បានមានប្រសាសន៍ថា ទោះបីទិន្នផលស្វាយទាំងអស់មិនរងផលប៉ះពាល់ដោយគ្រោះធម្មជាតិក៏ដោយ ប៉ុន្តែ ដំណាំស្វាយមួយចំនួន នៅក្នុងរដ្ឋឧត្តរប្រទេស អាចត្រូវសត្វល្អិតបំផ្លាញដោយសារតែអាកាសធាតុសើមជោគជាំពេក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងព្យុះខ្សាច់ ដែលកត្តាបង្កើតឱ្យមានសត្វល្អិតកើតច្រើន។ លោកបានមានប្រសាសន៍ដូច្នេះថា ពពួកហ្វូងរុយទិចផ្លែ និងព្រូននៅក្នុងដំណាំស្វាយអាចកើនឡើងក្រោយពេលព្យុះភ្លៀង ដោយសារអាកាសធាតុត្រជាក់ និងសំណើមនៅក្នុងដីច្រើន ជួយឱ្យពពួកសត្វរុយទិចផ្លែកើតលឿន និងហើរពាសពេញចម្ការស្វាយ ដូច្នេះ កសិករត្រូវបំផ្លាញសត្វល្អិតទាំងនេះឱ្យបានទាន់ពេលវេលា។ លោកនាយកវិទ្យាស្ថានស្រាវជ្រាវ បានពន្យល់ថា ប្រសិនបើកសិករមិនចាត់វិធានការបំផ្លាញឱ្យបានទាន់ពេលវេលាទេនោះ ម្លេះពពួករុយទិចផ្លែឈើនឹងកើតកូនកើតចៅជាបន្តបន្ទាប់ ជាពិសេសនៅចូល់ដល់រដូវស្វាយទុំ។ នៅពេលរដូវផ្លែស្វាយទុំជិតមកដល់ និងជាពេលអាចរកទីផ្សារបាន នោះចំនួនសត្វរុយទិចផ្លែ អាចកើនឡើងច្រើនដែរ ហើយចាប់ផ្តើមបំផ្លាញផ្លែស្វាយតែម្តង។ ដើម្បីកម្ចាត់សត្វល្អិតចង្រៃអម្បូររុយទិចផ្លែនេះ លោកបានផ្តល់យោបល់ថា ‘អន្ទាក់មេទីល អឺហ្សេណុល(Methyl Eugenol […]
